ពេលមានការភ័យខ្លាច
កាលខ្ញុំនៅក្មេង ខ្ញុំធ្លាប់គ្រវែងខោអាវរបស់ខ្ញុំ ទៅលើកៅអី ហើយពេលដែលខ្ញុំបិទភ្លើងក្នុងបន្ទប់ ស្រម៉ោលនៃខោអាវទាំងនោះ ក៏មានរូបរាង្គដូចសត្វនាគ ធ្វើឲ្យខ្ញុំមានការភ័យខ្លាចយ៉ាងខ្លាំង ហើយខ្ញុំមិនទាន់ភ្លេចរឿងនេះឡើយ។ បទពិសោធន៍នៃការភ័យខ្លាច ដែលធ្វើឲ្យខ្ញុំគេងមិនលក់ កាលពីក្មេង បានក្រើនរំឭកខ្ញុំថា ពេលដែលបញ្ហាមកដល់មាត់ទ្វារនៃជីវិតយើង នោះសេចក្តីភ័យខ្លាចមិនមែនជាមិត្តសម្លាញ់របស់យើងទេ។ បើយើងមិនសម្លឹង ដោយផ្តោតទៅលើព្រះយេស៊ូវទេ នោះការភ័យខ្លាចមុខជានឹងធ្វើឲ្យយើងមិនអាចឈានទៅមុខរួច ហើយធ្វើឲ្យយើងរួញរា នៅក្នុងការធ្វើអ្វីដែលត្រឹមត្រូវ។
នៅពេលដែលពួកសិស្សរបស់ព្រះយេស៊ូវ កំពុងជួបនឹងរលកបោកខ្លាំង នៅក្នុងសមុទ្រ ដែលអាចធ្វើឲ្យពួកគេធ្លាក់ពីលើទូក ពួកគេក៏បានឃើញទ្រង់ដើរនៅលើទឹក ហើយទ្រង់ក៏បានបញ្ជាក់ពួកគេថា “ចូរសង្ឃឹមឡើង គឺខ្ញុំទេតើ កុំឲ្យភ័យឡើយ”(ម៉ាថាយ១៤:២៧)។ ក្រោយមក ពេលដែលពួកសិស្សជួបជុំគ្នាស្ងាត់ៗ នៅក្នុងបន្ទប់បិទជិត ដោយសារមានការភ័យខ្លាច បន្ទាប់ពីព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង ទ្រង់ក៏បានលេចមកឲ្យពួកគេឃើញ ហើយសួរពួកគេថា “ហេតុអ្វីបានជាវិលវល់ ហើយសង្ស័យក្នុងចិត្តដូច្នេះ”(លូកា ២៤:៣៨)។ ព្រះយេស៊ូវទ្រង់បានជ្រាបច្បាស់ថា ពួកគេជៀសមិនផុតពីទុក្ខលំបាក នៅក្នុងលោកិយនេះឡើយ ហេតុនេះហើយទ្រង់មានបន្ទូលថា “នៅលោកីយ៍នេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍ហើយ”(យ៉ូហាន ១៦:៣៣)។ ត្រង់ចំណុចនេះ ទ្រង់បានបញ្ជាក់យ៉ាងច្បាស់ថា ការទុកចិត្តទៅលើព្រះវត្តមាន និងព្រះចេស្តារបស់ទ្រង់ គឺជាថ្នាំបន្សាបសម្រាប់ការភ័យខ្លាច។
គឺដូចដែលបទទំនុកបរិសុទ្ធដ៏ល្បីមួយ បានបន្លឺថា “ចូរសម្លឹងទៅឯព្រះយេស៊ូវ សម្លឹងមើលព្រះភ័ក្រ្តដ៏អស្ចារ្យរបស់ទ្រង់ឲ្យសព្វ នោះការអ្វីៗដែលនៅផែនដីនឹងទៅជាងងឹត នៅចំពោះពន្លឺនៃសិរិល្អ និងព្រះគុណរបស់ទ្រង់។”…
ក្លិនក្រអូប
ថ្ងៃមួយ លីនដា(Linda) បានអញ្ជើញខេធី(Katie) ឲ្យចូលរួមពិធីជប់លៀងក្រុមយុវជន នៅឯព្រះវិហារ។ ពេលខេធីមកដល់ នាងបានដើរចូលកន្លែងធ្វើកម្មវិធី ទាំងចិត្តថប់បារម្ភ។ នាងបានខានទៅព្រះវិហារ តាំងតែពីពេលនាងនៅតូច ហើយនាងមិនដឹងថា នឹងមានអ្វីខ្លះកើតឡើង នៅឯពិធីជប់លៀងពេលល្ងាច នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ ដែលភាគច្រើននៃអ្នកចូលរួម គឺជាអ្នកដែលនាងមិនស្គាល់។ ប៉ុន្តែ នាងក៏ចាប់ផ្តើមមានចិត្តស្ងប់វិញ ពេលដែលនាងបានឃើញកាតថ្ងៃបុណ្យក្តីស្រឡាញ់ជាច្រើន នៅក្នុងចានរបស់នាង ដែលគេរាល់គ្នាបានសរសេរឲ្យនាង។ ពួកគេក៏បានសរសេរកាតជួនគ្នាទៅវិញទៅមកផងដែរ ប៉ុន្តែ ខេធីមានការប៉ះពាល់ចិត្ត ដោយសារការដែលពួកគេបានធ្វើសម្រាប់នាងដែលគ្រាន់តែជាភ្ញៀវម្នាក់ នៅក្នុងក្រុមរបស់ពួកគេ។
ខេធីមានអារម្មណ៍កក់ក្តៅណាស់ បានជាក្រោយមក នាងក៏បានទៅចូលរួមកម្មវិធីថ្វាយបង្គំព្រះ នៅព្រះវិហារ តាមការអញ្ចើញរបស់លីនដា។ នៅទីនោះ នាងក៏ដឹងថា ព្រះស្រឡាញ់នាង ទោះបីជានាងជាមនុស្សមានបាបក៏ដោយ ហើយនាងក៏បានទទួលការអត់ទោសរបស់ព្រះយេស៊ូវ។ ក្រុមយុវជនបានផ្តល់ឲ្យនាង នូវក្លិនដ៏ក្រអូបនៃក្តីស្រឡាញ់របស់ព្រះ ហើយព្រះក៏បានបើកចំហរចិត្តនាង ឲ្យទុកចិត្តលើទ្រង់។
សាវ័កយ៉ូហានបានមានប្រសាសន៍ថា “បើព្រះបានស្រឡាញ់យើងរាល់គ្នាជាខ្លាំងទាំងម៉្លេះ នោះត្រូវឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមកដែរ”(១យ៉ូហាន ៤:១១)។ គាត់និយាយសំដៅទៅលើសេចក្តីស្រឡាញ់ ដែលយើងត្រូវមានចំពោះបងប្អូនក្នុងព្រះគ្រីស្ទ ក៏ដូចជាចំពោះអ្នកដែលមិនទាន់ស្គាល់ទ្រង់ផងដែរ។ លោករេយ ស្តេដមែន(Ray Stedman)បានសរសេរថា “ពេលដែលក្តីស្រឡាញ់របស់ព្រះចែងចាំង មកក្នុងចិត្តរបស់យើង នោះយើងបើកចំហរចិត្តកាន់តែខ្លាំង សម្រាប់អ្នកដទៃ ដោយអនុញ្ញាតឲ្យក្លិននៃក្តីស្រឡាញ់ បង្កើតចេញទៅ ហើយធ្វើឲ្យអ្នកដែលនៅជុំវិញយើងមានការចាប់អារម្មណ៍”។ ក្រុមយុវជនបានធ្វើយ៉ាងដូចនេះឯងសម្រាប់ខេធីន។
ព្រះទ្រង់អាចបញ្ចេញក្លិនក្រអូបនៃក្តីស្រឡាញ់របស់ទ្រង់ តាមរយៈយើងនៅថ្ងៃនេះ។—Anne…
កេរដំណែល
ថ្ងៃមួយ ភរិយារបស់ខ្ញុំបានទូរស័ព្ទមក ពេលដែលខ្ញុំកំពុងធ្វើការ។ នាងប្រាប់ខ្ញុំថា “អ្នកជិតខាងយើង កំពុងមានរឿងអ្វីហើយ បានជាមានឡានជាច្រើន ចតនៅមុខផ្ទះគាត់ យ៉ាងដូចនេះ”។ ពេលនោះ ខ្ញុំគិតថា លោកត្រេវ៉ូ ស្លុត(Trevor Slot) ដែលជាអ្នកជិតខាងរបស់យើង ប្រហែលជាមានគ្រោះថ្នាក់អ្វីហើយ ព្រោះគាត់មានមុខរបរជាប៉ូលីស។ មិនយូរប៉ុន្មាន ខ្ញុំក៏បានដឹងថា អ្នកជិតខាងរូបនេះ បានបាត់បង់ជីវិតនៅក្នុងការបំពេញតួនាទី ពេលដែលគាត់ព្យាយាមរារាំងការរត់គេចរបស់ចោរប្លន់ធនាគា២នាក់។ ពេលនោះសហគមន៍របស់យើងមានការតក់ស្លត់យ៉ាងខ្លាំង។
លោកត្រេវ៉ូរ គ្មានពេលសម្រាប់រៀបចំខ្លួន សម្រាប់ការស្លាប់នៅពេលនោះឡើយ។ ប៉ុន្តែ គាត់បានប្រុងប្រៀបជាស្រេច ដើម្បីទៅនៅជាមួយព្រះ។ គាត់ជាមនុស្សដែលមានជំនឿរឹងមាំ ហើយគាត់បានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះដ៏ល្អ។នៅក្នុងពិធីបុណ្យសពរបស់គាត់ មានប៉ូលិសដែលជាមិត្តរួមការងាររាប់រយនាក់ បានមកចូលរួម ហើយគូរកនរបស់គាត់ គឺលោកប្រេនឌីន ហូហ្គេល(Brandyn Heugel) បានឡើងថ្លែងសន្ទរកថាថា “គាត់ជាមន្រ្តីប៉ូលិសម្នាក់ ដែលប្តូរប្តេជ្ញនឹងការងារ ប៉ុន្តែ អ្វីដែលសំខាន់បំផុតនោះគឺ គាត់ជាស្វាមីដែលពេញដោយសេចក្តីស្រឡាញ់ របស់អ្នកស្រីគីម(Kim) ហើយក៏ជាឪពុកជាទីស្រឡាញ់ របស់ខេតលីន(Kaitlyn) និងអាបេ(Abbie)”។ ជាការពិតណាស់ សន្ទរកថា នេះបានផ្តោតទៅលើបុគ្គលិកលក្ខណៈដ៏ប្រសើររបស់លោកត្រេវ៉ូរ និងទៅលើក្តីស្រឡាញ់ ក៏ដូចជាការយកចិត្តទុកដាក់ ដែលគាត់មានចំពោះគ្រូសារ។
ដំណើរជីវិតរបស់លោកត្រេវ៉ូរគឺជាគំរូដ៏ល្អ ដែលស្របតាមបទគម្ពីរ កូល៉ុស ៣:១២-១៣ ដែលបានចែងថា “ចូរប្រដាប់កាយ ដោយចិត្តក្តួលអាណិត…
ចាប់ពីក្បាល ទៅដល់បេះដូង
កាលនៅពីក្មេង គ្រូព្យាណូររបស់ខ្ញុំមានការតឹងរឹងខ្លាំង ផ្នែកទន្ទេញមេរៀនឲ្យចាំ។ បើខ្ញុំគ្រាន់តែអាចដេញបទចម្រៀងណាមួយ តាមក្រដាសភ្លេង មិនឲ្យមានខុស នោះគាត់មិនអាចទទួលយកបានឡើយ។ ដូចនេះ ខ្ញុំត្រូវតែលេងបទចម្រៀងជាច្រើន ដោយរលូន តាមការចងចាំរបស់ខ្ញុំ។ បានជាគាត់ឲ្យខ្ញុំធ្វើដូចនេះ គឺដោយសារពេលដែលគាត់ឲ្យសិស្សរបស់គាត់លេងព្យាណូ គាត់មិនចង់ឮពួកគេនិយាយថា “អ្នកគ្រូ ឲ្យខ្ញុំសុំទោស ខ្ញុំមិនអាចលេងបទនោះ ដោយគ្មានក្រដាសចម្រៀងបានឡើយ”។
ពេលខ្ញុំនៅក្មេង ខ្ញុំក៏បានទន្ទេញខគម្ពីរឲ្យចាំផងដែរ ដូចជាបទគម្ពីរទំនុកដំកើង ១១៩:១១ ជាដើម។ កាលនោះដោយសារការយល់ដឹងរបស់ខ្ញុំមានកំណត់ នោះខ្ញុំបានជឿថា ការចងចាំព្រះគម្ពីរដ៏សាមញ្ញនេះ អាចបញ្ជៀសខ្ញុំឲ្យរួចពីបាប។ ខ្ញុំបានខិតខំទន្ទេញខគម្ពីរឲ្យចាំ រហូតដល់ពេលខ្ញុំបានទទួល សៀវភៅរឿងព្រះគម្ពីរមូឌី ជារង្វាន់ទៀតផង។
ការទន្ទេញខគម្ពីរជាទម្លាប់ដ៏ល្អ ដែលយើងត្រូវមាន ប៉ុន្តែ បើគ្រាន់តែទន្ទេញខគម្ពីរឲ្យចាំ នោះយើងមិនអាចជៀសផុតពីអំពើបាបឡើយ។ បន្ទាប់ពីខ្ញុំបានទទួលរង្វាន់សម្រាប់ការសូត្រខគម្ពីរចងចាំហើយ មិនយូរប៉ុន្មាន ខ្ញុំក៏បានដឹងថា ការទន្ទេញខគម្ពីរឲ្យចាំក្នុងខួរក្បាលរបស់ខ្ញុំ អាចកែប្រែអាកប្បកិរិយ៉ារបស់ខ្ញុំបានតែបន្តិចបន្តួចប៉ុណ្ណោះ។ តាមពិត ការទន្ទេញខគម្ពីរនាំឲ្យមានចំណេះដឹង ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ខ្លួនខ្ញុំកំពុងមានកំហុស ជាជាងនាំឲ្យខ្ញុំឈ្នះបាប។
ទីបំផុត ខ្ញុំក៏បានដឹងថា ខ្ញុំត្រូវតែឲ្យព្រះបន្ទូលព្រះ ជ្រួតជ្រៀបពេញក្នុងជីវិតរបស់ខ្ញុំ។ ពោលគឺ ខ្ញុំត្រូវតែយល់អត្ថន័យនៃព្រះបន្ទូល ហើយកំណត់ចាំ “ក្នុងចិត្តរបស់ខ្ញុំ” ដូចដែលអ្នកភ្លេងបានកំណត់ចាំបទភ្លេងណាមួយ ក្នុងចិត្តរបស់ខ្លួនដែរ។ ខ្ញុំត្រូវតែរស់នៅ តាមព្រះគម្ពីរ ហើយក៏ត្រូវចេះដកស្រង់បទគម្ពីរមកប្រើផងដែរ។ ពេលដែលព្រះបន្ទូលព្រះជ្រួតជ្រៀបចាប់ពីក្នុងខួរក្បាល…
រឿងប្រលោមលោក
ស្រ្តីម៉េមាយ នៅសម័យសញ្ញាចាស់ ច្រើនតែរស់នៅក្នុងភាពក្រីក្រ។ ជាក់ស្តែង នាងរស់ និងនាងណាអូមី ដែលជាម្តាយក្មេករបស់នាង បានធ្លាក់ចូលក្នុងស្ថានភាពបែបនេះឯង បន្ទាប់ពីពួកគេសុទ្ធតែត្រូវប្តីស្លាប់ចោលដូចគ្នា។ ប៉ុន្តែ ព្រះទ្រង់មានផែនការជួយលើកស្ទួយពួកគេឡើង ហើយទន្ទឹមនឹងនោះ ទ្រង់បានធ្វើឲ្យនាងរស់ក្លាយជាផ្នែកមួយដ៏សំខាន់ នៃផែនការដែលធំជាងនេះទៅទៀត។
លោកបូអាស ជាម្ចាស់ដីដ៏មានស្តុកស្តម្ភ ដែលបានដឹងអំពីស្ថានភាពរបស់នាងរស់ ហើយក៏ចាប់អារម្មណ៍ទៅលើនាង(នាងរស់ ២:៥-១២) តែគាត់មានការភ្ញាក់ផ្អើល ពេលដែលគាត់ភ្ញាក់ប្រែខ្លួនមក នៅពេលកណ្តាលអាធ្រាត ក៏ឃើញនាងដេកនៅចុងជើងរបស់គាត់(៣:៨)។ នាងបានសូមឲ្យគាត់ “បណ្តោយឲ្យផួយដណ្តប់” មកលើនាង ដើម្បីបញ្ជាក់ថា គាត់ស្ម័គ្រចិត្តធ្វើជា “អ្នកលោះ”នាង ក្នុងនាមជាញាតិសាច់ជិត(ខ.៩)។ ត្រង់ចំណុចនេះ នាងមិនគ្រាន់តែសុំការការពារពីគាត់ប៉ុណ្ណោះទេ តែថែមទាំងបានសុំឲ្យគាត់យកនាងជាភរិយាផងដែរ។ គាត់ក៏បានយល់ព្រមរៀបការជាមួយនាង(ខ.១១-១៣ ៤:១៣)។
រឿងនេះប្រហែលជារឿងប្រលោមលោក ដែលមិនសូវរ៉ូមែនទិកសម្រាប់អ្នកទេ។ ប៉ុន្តែ ការដែលនាងរស់បានសម្រេចចិត្ត ធ្វើតាមការណែនាំរបស់នាងណាអូមី(៣:៣-៦) បាននាំឲ្យមានព្រឹត្តិការណ៍សំខាន់ៗកើតឡើងបន្តគ្នាពីមួយទៅមួយ ធ្វើឲ្យនាងក្លាយជាផ្នែកមួយដ៏សំខាន់ នៅក្នុងផែនការប្រោសលោះរបស់ព្រះ។ បន្ទាប់ពីនាងរស់បានរៀបការជាមួយលោកបូអាស ពួកគេក៏បង្កើតបានកូនប្រុសម្នាក់(ឈ្មោះ អូបេត) ដែលក្រោយមក ក៏បានក្លាយជាជីតារបស់ស្តេចដាវីឌ(៤:១៧)។ ជាច្រើនជំនាន់ក្រោយមក លោកយ៉ូសែបក៏បានចាប់កំណើតក្នុងខ្សែលោហិតនេះ ហើយក្លាយទៅជា “ឪពុកស្របច្បាប់” នៃបុត្ររបស់នាងម៉ារា(ម៉ាថាយ ១:១៦-១៧ លូកា ២:៤-៥) ដែលជាព្រះសង្គ្រោះរបស់យើង ដែលមានព្រះនាមថា យេស៊ូវ។
នាងរស់បានទុកចិត្តព្រះ…
លើសពីភាពត្រឹមត្រូវ និងយុត្តិធម៌
ស្ថានភាពនៃការងារ នៅក្នុងប្រទេសអង់គ្លេស ក្នុងអំឡុងសតវត្សទី១៩ ពិតជាមានភាពយ៉ាប់យឺនហួសប្រមាណ។ នៅពេលថ្ងៃ មានបុរស ស្រ្តី និងកុមារជាច្រើនបានទៅធ្វើការ ក្នុងរោងចក្រដែលមានគ្រោះថ្នាក់ជាច្រើន ហើយពេលយប់ ពួកគេត្រឡប់ទៅផ្ទះ ក្នុងសំណង់អាណាធិបតេយ្យដ៏កខ្វក់។ ថៅកែរោងចក្រជាច្រើន មិនសូវយកចិត្តទុកដាក់ ចំពោះសុខមាលភាពរបស់កម្មករទេ។
ប៉ុន្តែ នៅសម័យនោះ ថៅកែក្រុមហ៊ុនស្ករសូកូឡាខាតបឺរី(Cadburys) មានមិនមានលក្ខណៈដូចចៅកែទាំងនេះទេ។ ក្នុងនាមជាគ្រីស្ទបរិស័ទនិកាយក្វេកខឺរ(Quaker) និងក្នុងនាមជាសហគ្រិន ដែលមានអំណោយទានខាងជំនួញ ពួកគេបានផ្តោតទៅលើ ការធ្វើឲ្យស្ថានភាពការងារ កាន់តែមានភាពល្អប្រសើរ សម្រាប់កម្មករទាំង២០០នាក់របស់ពួកគេ។ ក្រុមហ៊ុនខាតបឺរី បានសាងសង់រោងចក្រដែលមានលក្ខណៈសិល្បៈ ដែលបំពាក់ទៅដោយបន្ទប់ស្លៀកពាក់មានភ្លើងកំដៅ មានចង្រ្កានបាយ និងកន្លែងហាត់ប្រាណ។ ហើយដើម្បីបំពេញសេចក្តីត្រូវការខាងវិញ្ញាណរបស់កម្មករ ពួកគេបានឲ្យកម្មករទាំងនោះ សិក្សាព្រះគម្ពីររួមគ្នា មុនពេលចាប់ផ្តើមធ្វើការ នៅថ្ងៃនីមួយៗ។
បទគម្ពីរកូល៉ុស ៤:១ បានប្រាប់យើងថា “ពួកចៅហ្វាយរាល់គ្នាអើយ ចូរបើកឲ្យដល់អ្នកបម្រើរបស់អ្នក តាមត្រឹមត្រូវ ហើយទៀងត្រង់ចុះ ដោយដឹងថា អ្នកក៏មានចៅហ្វាយ១នៅស្ថានសួគ៌ដែរ”។ ជាការពិតណាស់ ក្រុមហ៊ុនខាតបឺរី បានព្យាយាមផ្តល់ឲ្យនូវភាពយុត្តិធម៌ និងត្រឹមត្រូវ ដល់និយោជិតរបស់ខ្លួន។ ប៉ុន្តែ ដោយសារពួកគេចង់ផ្គាប់ចិត្តព្រះ នោះពួកគេបានបោះជំហានលើសពីនេះទៅទៀត ដោយបំពេញសេចក្តីត្រូវការ ទាំងខាងសាច់ឈាម និងខាងព្រលឹងវិញ្ញាណរបស់កម្មករផងដែរ។
ទោះបីជាយើងប្រហែលមិនមែនជាម្ចាស់ក្រុមហ៊ុនក៏ដោយ ក៏យើងតែងតែមានទំនាក់ទំនងជាមួយមនុស្សផ្សេងៗ ជារៀងរាល់ថ្ងៃ។ ក្នុងនាមជាអ្នកជឿព្រះ…
ទីបន្ទាល់បួនដប់ម៉ាត់
អស់រយៈពេលជិត២០ឆ្នាំហើយ ដែលគេបានដាក់ឈ្មោះ និងរូបថតមួយកំណាត់ខ្លួន របស់លោកដន ស្ម៊ីត(Dan Smith) នៅក្នុងខិតប័ណ្ណ ដែលគេបានបិទផ្សាយនៅតាមបណ្តាហាងកាហ្វេ កន្លែងបោកអ៊ុតខោអាវ និងកន្លែងជំនួញតូចៗជាច្រើន នៅទូទាំងទីក្រុងញូវយ៉ក។ ក្នុងខិតប័ណ្ណនីមួយៗ មានពាក្យស្លោកថា “លោកដន ស្ម៊ីត នឹងបង្រៀនអ្នកឲ្យចេះលេងហ្គីតា”។ ហេតុនេះហើយ បានជាលោកដនស្ម៊ីតមានការជាប់រវល់យ៉ាងខ្លាំង នៅក្នុងការបង្រៀនសិស្សរបស់គាត់ ឲ្យចេះលេងហ្គីតា។ មានសិស្សដែលមានចិត្តក្លៀវក្លាជាច្រើន បានព្យួរខិតប័ណ្ណរបស់គាត់ នៅកន្លែងថ្មីៗទៀត។ ពួកគេបានសរសេរពាក្យស្លោកថា “លោកដន ស្ម៊ីតបានបង្រៀនខ្ញុំ ឲ្យចេះលេងហ្គីតា។ គាត់ក៏អាចបង្រៀនឲ្យអ្នកចេះផងដែរ”។
យ៉ាងណាមិញ ព្រះគម្ពីរបរិសុទ្ធមានពេញទៅដោយការកត់ត្រាអំពីមនុស្ស ដែលបានរៀបរាប់អំពីការអ្វីដែលព្រះទ្រង់បានធ្វើ សម្រាប់ពួកគេ។ ជាក់ស្តែង បទគម្ពីរ យ៉ូហាន ជំពូក៩ បានចែងយ៉ាងច្បាស់ អំពីការដែលព្រះយេស៊ូវបានជួបបុរសម្នាក់ ដែលបានខ្វាក់ពីកំណើត ហើយទ្រង់បានប្រោសគាត់ឲ្យជា ដោយការអស្ចារ្យ(ខ.១-៧)។ បន្ទាប់ពីពួកអ្នកដឹកនាំសាសនាប្រចាំតំបន់នោះ បានចោទសួរ ដោយការសង្ស័យញឹកញាប់ពេក បុរសនោះគ្រាន់តែនិយាយប្រាប់ពួកគេថា “ខ្ញុំដឹងតែប៉ុណ្ណេះថាពីដើមខ្ញុំខ្វាក់ តែឥឡូវនេះ ខ្ញុំមើលឃើញ”(ខ.២៥) ។
ប្រសិនបើអ្នកមានពាក្យតែបួនដប់ម៉ាត់ សម្រាប់រៀបរាប់អំពីការអ្វីដែលព្រះគ្រីស្ទបានធ្វើសម្រាប់អ្នក និងអាចធ្វើសម្រាប់អ្នកដទៃ តើអ្នកនឹងនិយាយថាដូចម្ត៉េច? ប្រហែលជាអ្នកចង់និយាយថា “ព្រះយេស៊ូវនឹងអត់ទោសបាបឲ្យអ្នក” ឬថា “ព្រះយេស៊ូវផ្តល់ក្តីសង្ឃឹមដល់អ្នក ឬមួយថា “ព្រះយេស៊ូវសង្រ្គោះព្រលឹងរបស់អ្នក”។ នៅពេលដែលព្រះយេស៊ូវបានផ្លាស់ប្តូរជីវិតយើងហើយ…
សេចក្តីពិតអំពីផែនទី
ការប្រើឧបករណ៍កំណត់ទីតាំងពិភពលោក ដែលហៅកាត់ថា ជីភីអេ(GPS) គឺជាវិធីសាស្រ្តដ៏ជឿនលឿនបំផុត សម្រាប់ជួយឲ្យអ្នកដំណើរអាចរកឃើញផ្លូវល្អបំផុត ឆ្ពោះទៅកាន់គោលដៅរបស់ខ្លួន។ ប៉ុន្តែ ខ្ញុំនិងស្វាមីរបស់ខ្ញុំ នៅតែប្រើផែនទីដើម្បីរកផ្លូវ តាមវិធីសាស្រ្តចាស់កំរិលដដែល។ ដោយសារតាមធម្មតា បងចេយ(Jay) ជាអ្នកបើកបរ នោះខ្ញុំមានតួនាទីបើកផែនទីរកមើលផ្លូវ។ ជាទូទៅ ខ្ញុំមិនពិបាករកមើលទិសដៅទេ ប៉ុន្តែ ពេលដែលឡានកំពុងបើកទៅមុខ ការរកទិសដៅហាក់ដូចជាមិនស្រួលប៉ុន្មានទេ។ ហេតុនេះហើយបានជាយើង ត្រូវតែឈប់ឡានសិន ដើម្បីឲ្យដឹងថា យើងកំពុងនៅកន្លែងណា ពុំនោះទេខ្ញុំមិនអាចរកឃើញផ្លូវដែលងាយស្រួលបំផុតបានឡើយ ទោះបីខ្ញុំបានដឹង អំពីគោលដៅនៃការធ្វើដំណើររបស់យើងក៏ដោយ។ ដូចនេះ មុននឹងធ្វើដំណើរបន្តទៀត ខ្ញុំត្រូវដឹងថា យើងបានមកដល់ទីណាហើយ។
ការនេះក៏អាចកើតមាន ក្នុងជីវិតខាងវិញ្ញាណរបស់យើងផងដែរ។ នៅពេលដែលយើងកំពុងព្យាយាមស្វែងរកផ្លូវ ដែលព្រះទ្រង់ចង់ឲ្យយើងទៅ យើងចាំបាច់ត្រូវតែឈប់សិន ដើម្បីឲ្យដឹងថា ខ្លួនឯងបានធ្វើដំណើរខាងវិញ្ញាណមកដល់ទីណាហើយ។ ពុំនោះទេ យើងងាយនឹងវង្វេង ចូលទៅកន្លែង ឬស្ថានភាពដែលយើងមិនចង់ចូល ឬក៏ចូលក្នុងទំនាក់ទំនងដែលយើងមិនចង់មាន។
ព្រះយេស៊ូវសព្វព្រះទ័យនឹងបង្រៀនពួកសិស្សទ្រង់ ឲ្យរកឃើញទិសដៅនៃជីវិត ហើយរកឃើញផ្លូវដើរ ដោយឆ្លងកាត់អន្ទាក់ និងសេចក្តីល្បួងរបស់លោកិយនេះ ហេតុនេះហើយ ជាញឹកញាប់ទ្រង់មានបន្ទូលថា “កុំ” ដែលមានន័យថា “ចូរឈប់” ដូចជា “ឈប់រអ៊ូ” “ឈប់កាត់សេចក្តីតាមរយៈសម្បកខាងក្រៅ” “ឈប់សង្ស័យ ហើយគ្រាន់តែជឿ” ជាដើម(យ៉ូហាន ៦:៤៣ ៧:២៤…
ការត្រាសហៅឲ្យភ្ញាក់ខ្លួនឡើង
នាពេលព្រឹកព្រលឹមថ្ងៃមួយ ក្នុងសរទរដូវ ខណៈពេលដែលខ្ញុំកំពុងបើកឡានទៅធ្វើការ ទាំងនៅងងឹតនៅឡើយ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលមានវត្ថុពណ៌ត្នោតមកនៅខាងមុខឡាន ហើយខ្ញុំក៏ឮសម្លេងរបស់អ្វីម្យ៉ាងមកទង្គិចនឹងឡានរបស់ខ្ញុំ។ ពេលនោះ ខ្ញុំក៏បានដឹងថា ឡានរបស់ខ្ញុំបានបើកប៉ះសត្វក្តាន់មួយក្បាល ក្នុងល្បឿន១១២គីឡូមែតក្នុង១ម៉ោង។ វាគ្រាន់តែជាការបើកកៀរសត្វក្តាន់ តែឡានខ្ញុំមិនមានការខូចខាតឡើយ(ហើយខ្ញុំយល់ថា សត្វក្តាន់នោះ ក៏មិនមានគ្រោះថ្នាក់អ្វីដែរ) ប៉ុន្តែ ហេតុការណ៍នេះ ពិតជាបានពញ្ញាក់ស្មារតីខ្ញុំមែន។ ខ្ញុំមានទម្លាប់បើកបរទៅធ្វើការ តាមធម្មតា “ដោយមិនសូវខ្វល់ពីអ្វីច្រើនទេ” ប៉ុន្តែ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ ពិតជាបានធ្វើឲ្យខ្ញុំភ្ញាក់ខ្លួន។ ឥឡូវនេះ ខ្ញុំមានស្មារតីប្រុងប្រយ័ត្នជានិច្ចក្នុងការបើកបរ។ វាបានដាស់សតិរបស់ខ្ញុំ ទោះខ្ញុំមិនចង់ឲ្យរឿងនេះកើតឡើងក៏ដោយ។
លោកសាវកពេត្រុសបានផ្តល់ឲ្យយើង នូវការដាស់ឲ្យភ្ញាក់ខ្លួនប្រភេទមួយទៀត គឺការដាស់តឿន ឲ្យប្រុងប្រយ័ត្នចំពោះអ្វីដែលយើងមិនចូលចិត្ត តែការដាស់តឿននេះមានភាពចាំបាច់ចំពោះយើងណាស់។ លោកបានក្រើនរំឭកយើង ឲ្យមានការប្រុងប្រយ័ត្ន ចំពោះសង្រ្គាមខាងវិញ្ញាណ ដែលយើងត្រូវតតាំងជាមួយសត្រូវដ៏មានអំណាច បានជាគាត់ដាស់តឿនយើងថា “ចូរឲ្យដឹងខ្លួន ហើយចាំយាមចុះ ព្រោះអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែលទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន”(១ពេត្រុស ៥:៨)។ នេះគឺជាការត្រាស់ហៅ ឲ្យភ្ញាក់ខ្លួនឡើង ហើយមើលឃើញគ្រោះថ្នាក់ដែលនៅខាងមុខ ព្រមទាំងប្រុងប្រៀបជាស្រេចសម្រាប់ការវាយប្រហាររបស់វា។
ទាល់តែយើងបានដឹងអំពីគ្រោះថ្នាក់ ដែលយើងត្រូវប្រឈមមុខជារៀងរាល់ថ្ងៃ ទើបយើងដឹងថា ខ្លួនត្រូវស្វែងរកជំនួយពីព្រះ។ ហើយលុះត្រាតែយើងមានការប្រុងប្រយ័ត្ន ទើបយើងពឹងផ្អែកទៅលើកម្លាំងនៃព្រះអម្ចាស់នៃយើង ដែលទ្រង់មានអំណាចអស្ចារ្យជាងខ្មាំងសត្រូវខាងវិញ្ញាណរបស់យើង។–Bill Crowder
មានអារម្មណ៍ថា ព្រះបាន បោះបង់អ្នកចោលឬ?
តើអ្នកដឹងទេថា ក្នុងព្រះគម្ពីរទំនុកដំកើង តើជំពូកមួយណា ដែលត្រូវបានយកមកប្រើញឹកញាប់ជាងគេ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី? អ្នកប្រហែលជាស្មានថា ជំពូក២៣ ជាជំពូកដែលបានប្រើច្រើនជាងគេ ក្នុងព្រះគម្ពីរសញ្ញាថ្មីហើយ ព្រោះគេបានស្គាល់ និងពេញនិយមជំពូកនេះជាងគេ ប៉ុន្តែ តាមពិតគឺ ជំពូក២២ទៅវិញទេ។ ជំពូកនេះបានផ្តើមដោយពាក្យទំនួញដ៏សង្វែករបស់ស្តេចដាវីឌ ហើយយេស៊ូវទ្រង់បានយកពាក្យទំនួញនេះមកប្រើ ពេលកំពុងជាប់ឆ្កាង ដោយបន្ទូលថា “ឱព្រះអង្គៗនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ?” (ម៉ាថាយ ២៧:៤៦ ម៉ាកុស១៥:៣៤)។ សូមយើងនឹកស្រម័យ អំពីហេតុការណ៍ដែល ស្តេចដាវីឌបានជួបប្រទះ ដែលបានបណ្តាលឲ្យទ្រង់ស្រែកដង្ហើយរកព្រះ យ៉ាងកំសត់ដូចនេះ។ សូមកត់សំគាល់ថា ស្តេចដាវីឌមានអារម្មរណ៍ថា ព្រះបានបំភ្លេច និងបោះបង់ចោលទ្រង់ហើយ បានជាទ្រង់មានបន្ទូលថា “ហេតុអ្វីបានជាទ្រង់លះចោលទូលបង្គំ ហើយគង់ឆ្ងាយឥតជួយទូលបង្គំ?”(ទំនុកដំកើង ២២:១)។ ទ្រង់ក៏មានអារម្មណ៍ថា ព្រះមិនយកព្រះទ័យទុកដាក់ចំពោះទ្រង់ទេ បានជាទ្រង់មានបន្ទូលថា “ឱព្រះនៃទូលបង្គំអើយ ទូលបង្គំអំពាវនាវនៅពេលថ្ងៃ តែទ្រង់មិនមានព្រះបន្ទូលឆ្លើយមកសោះ”(ខ.២)។
តើអ្នកធ្លាប់មានអារម្មណ៍ដូចនេះទេ? តើអ្នកធ្លាប់បានសម្លឹងមើលទៅមេឃ ហើយឆ្ងល់ថា ហេតុអ្វីបានជាព្រះហាក់បីដូចជាបោះបង់អ្នកចោល ឬមិនអើពើចំពោះអ្នកឬទេ? បើអ្នកមានអារម្មណ៍ដូចនេះមែន សូមស្វែងយល់អំពីដំណើរជីវិតរបស់ស្តេចដាវីឌចុះ។ ជារៀងរាល់ពេលដែលស្តេចដាវីឌមានបន្ទូល អំពីទុកសោករបស់ទ្រង់ ទ្រង់ក៏បានមានបន្ទូលផងដែរ អំពីបុគ្គលិកលក្ខណៈរបស់ព្រះ ដែលបានជួយទ្រង់ឲ្យរួចពីទុក្ខសោកនោះ។ តាមរយៈទុក្ខលំបាកគ្រប់យ៉ាងដែលស្តេចដាវីឌបានឆ្លងកាត់ ទ្រង់បានរកឃើញថា ព្រះទ្រង់បរិសុទ្ធ(ខ.៣) ទ្រង់មានលក្ខណៈគួរឲ្យយើងទុកចិត្ត(ខ.៤-៥) ទ្រង់ជាអ្នកដែលប្រោសឲ្យរួច និងជួយសង្រ្គោះ(ខ.៨,២០-២១)…