ស្មរបន្ទាល់ដែលបាននិយាយប្រាប់
ពេលដែលទូរទស្សន៍ថ្ងៃនៃការរុករកឃើញ (Day of Discovery) ធ្វើការសម្ភាសប្រជាជន អំពីជីវប្រវត្តិរបស់បុគ្គលល្បីៗ យើងមានចិត្តសប្បាយរីករាយ នៅក្នុងការសម្ភាសពួកគេ អំពីដំណើរជីវិតរបស់អ្នកទាំងនោះ។ អស់ជាច្រើនឆ្នាំកន្លងមក យើងបានសម្ភាសបុរសម្នាក់ ដែលធ្លាប់ស្នាក់នៅ ក្នុងបន្ទប់ជាមួយលោក អេរីក លីដែល(Eric Liddell) នៅក្នុងមន្ទីឃុំឃាំងអ្នកទោសនយោបាយ ក្នុងប្រទេសចិន ហើយយើងបានសម្ភាសស្រ្តីម្នាក់ ដែលធ្លាប់រស់នៅ ក្នុងផ្ទះរបស់លោកស៊ី អេស លូវីស(C.S. Lewis) កាលនាងជាក្មេងជំទង់ ក្នុងអំឡុងសង្គ្រាមលោកលើកទី២ រួចយើងក៏បានសម្ភាសបុរសម្នាក់ ដែលជាអ្នកបើកបររថយន្ត ឲ្យបណ្ឌិត ចច វ៉ាស៊ីនតោន ខាវើរ(Dr. George Washington Carver) នៅក្នុងការធ្វើដំណើរ ទៅធ្វើជាវាទគ្មិន នៅទូទាំងបណ្តារដ្ឋ ក្នុងភូមិភាគខាងត្បូង នៃសហរដ្ឋអាមេរិក។ ពួកគេបាននិយាយបើកចំហរ ដោយមិនលាក់លៀម អំពីបុគ្គលពិសេសៗទាំងនោះ ដែលពួកគេបានស្គាល់។
សាវ័កយ៉ូហានបានសរសេរសំបុត្រមួយច្បាប់ ពេលគាត់កំពុងមានវ័យចាស់ ដែលនៅក្នុងឃ្លាដំបូងនៃសំបុត្រនេះ គាត់បានបញ្ជាក់ថា គាត់ជាស្មរបន្ទាល់ និងជាអ្នកដែលបានដើរតាមទ្រង់យ៉ាងជិតដិត គឺដូចដែលគាត់មានប្រសាសន៍ថា “ដ្បិតព្រះដ៏ជាជីវិត ទ្រង់បានលេចមកហើយ យើងខ្ញុំបានឃើញទ្រង់ ក៏ធ្វើជាទីបន្ទាល់ ប្រាប់ដល់អ្នករាល់គ្នា ពីជីវិតនោះដ៏រស់នៅអស់កល្បជានិច្ចដែលពីដើមស្ថិតនៅនឹងព្រះវរបិតា ហើយបានលេចមកឲ្យយើងខ្ញុំឃើញ”(១យ៉ូហាន ១:២)។ គោលដៅនៃការសរសេរសំបុត្រនេះ…
ធ្វើវាឲ្យត្រឹមត្រូវ
វាជាថ្ងៃដ៏ល្អឥតខ្ចោះ សម្រាប់ការលក់ដូររបស់របរក្នុងផ្ទះ ដែលយើងឈប់ប្រើ ព្រោះផ្ទៃមេឃស្រឡះ ហើយអាកាសធាតុក៏ល្អទៀត។ មនុស្សម្នាបានមកមើលខោអាវ សៀវភៅសម្រាប់អាន និងចានបាយដែលមានទំហុំខុសៗគ្នា ដែលយើងបានតម្រៀបនៅមុខផ្ទះ។ ពេលនោះ ខ្ញុំក៏ចាប់អារម្មណ៍ឃើញថា មានស្រ្តីម្នាក់កំពុងមើលខ្សែករពណ៌សរមួយខ្សែ។ ពីរបីនាទីក្រោយមក ខ្សែករមួយខ្សែនោះ ក៏បានបាត់ស្រមោល ហើយស្រ្តីដែលចូលចិត្តខ្សែករនោះក៏លែងឃើញនៅទីនោះដែរ។ ពេលខ្ញុំក៏ក្រឡេចទៅឃើញនាងកំពុងដើរតាមផ្លូវ ខ្ញុំក៏រត់ត្រឹកៗតាមពីក្រោយនាង ហើយក៏ឃើញគ្រឿងអល្ល័ង្កាដែលខ្ញុំបានបាត់នោះ កំពុងនៅក្នុងដៃនាង។ ពេលដែលយើងប្រឈមមុខគ្នា ដើម្បីដោះស្រាយបញ្ហានេះ នាងក៏ព្រមបង់ថ្លៃ សម្រាប់របស់ដែលនាងបានលួចនោះ។
លោកសាខេជាអ្នកយកពន្ធ ដែលបានឡើងដើមឈើមើលព្រះយេស៊ូវ។ ពេលគាត់បានជួបព្រះយេស៊ូវ ជីវិតគាត់ក៏មានការផ្លាស់ប្រែ។ គាត់បានសន្យាថា នឹងសងប្រាក់១ជា៤ ដល់អ្នកណា ដែលគាត់បានកេងបំបាត់(លូកា ១៩:៨)។ នៅសម័យនោះ ពួកអ្នកយកពន្ធច្រើនតែគិតពន្ធប្រជាជនលើសកំណត់ ហើយយកប្រាក់លើសនោះ ដាក់ចូលក្នុងហោប៉ៅខ្លួនឯង។ ការដែលលោកសាខេមានចិត្តអន្ទះសារ ចង់សងប្រាក់នោះទៅគេវិញ ហើយចែករំលែកទ្រព្យសម្បត្តិរបស់គាត់ពាក់កណ្តាលដល់អ្នកក្រ គឺបានបង្ហាញពីការប្រែចិត្តរបស់គាត់។ កាលពីមុន គាត់ជាអ្នកយករបស់ពីគេ តែក្រោយពីបានជួបព្រះយេស៊ូវហើយ គាត់បានប្តេជ្ញាចិត្តថា នឹងសងទៅគេវិញ ព្រមទាំងធ្វើជាអ្នកចែករំលែកទ្រព្យផង។
គំរូរបស់លោកសាខេ អាចលើកទឹកចិត្តយើង ឲ្យមានការកែប្រែដូចគាត់ផងដែរ។ ពេលដែលព្រះរំឭកឲ្យយើងនឹកចាំអំពីរបស់ដែលយើងបានយកពីគេ ប្រាក់ពន្ធដែលយើងមិនបានបង់ ឬការដែលយើងបានធ្វើខុសចំពោះអ្នកដទៃ យើងអាចថ្វាយសិរីល្អដល់ទ្រង់ ដោយធ្វើឲ្យត្រឹមត្រូវតាមបំណងព្រះទ័យទ្រង់វិញ។–Jennifer Benson Schuldt
កន្លែងដែលមនុស្សមានបាបទៅ
មានពេលមួយ មិត្តភ័ក្ររបស់ខ្ញុំបានសន្ទនា ជាមួយបុរសម្នាក់ ដែលមិនសូវចូលចិត្តនិយាយល្អ អំពីជំនឿរបស់គ្រីស្ទបរិស័ទ។ មិត្តភ័ក្ររបស់ខ្ញុំដឹងថា បើសិនជាគាត់ “ជជែកអំពីជំនឿស៊ីជម្រៅពេក” គាត់នឹងបាត់បង់ឱកាសធ្វើបន្ទាល់ជាមិនខាន។ ដូចនេះ ពេលដែលគាត់បានជជែកគ្នាបានយូរបន្តិច គាត់ក៏និយាយថា “លោកបប់ តើលោកដឹងទេថា មនុស្សមានបាបនឹងទៅកន្លែងណា?”
លោកបប់ក៏ឆ្លើយថា “ស្រួលឆ្លើយទេ។ អ្នកចង់ថា ពួកគេត្រូវទៅស្ថាននរកមែនទេ?”
មិត្តភ័ក្រខ្ញុំក៏តបវិញថា “ទេមិនមែនទេ។ ពួកគេត្រូវទៅព្រះវិហារ”។
លោកបប់ក៏រកពាក្យនិយាយមិនចេញ ព្រោះមិននឹកស្មានថា មិត្តភ័ក្រខ្ញុំនឹងឆ្លើយដូចនេះទេ។ គាត់មិនបានត្រៀមចិត្ត ដើម្បីស្តាប់គ្រីស្ទបរិស័ទ ដែលដឹងថា គាត់មិនមែនជាមនុស្សល្អឥតខ្ចោះឡើយ។ ពេលនោះ មិត្តភ័ក្ររបស់ខ្ញុំ ក៏មានឱកាសចែកចាយថា គ្រីស្ទបរិស័ទដឹងថា ខ្លួនជាមនុស្សមានបាប ហើយត្រូវការការស្អាងវិញ្ញាណឡើងវិញ ជាប់ជានិច្ច។ ហើយគាត់ក៏បានពន្យល់អំពីព្រះគុណថា ព្រះទ្រង់ស្រឡាញ់យើងរាល់គ្នា ទោះបីជាយើងជាមនុស្សមានបាបយ៉ាងណាក៏ដោយ(រ៉ូម ៥:៨-៩ អេភេសូរ ២:៨-៩)។
ជួនកាល យើងប្រហែលជាមិនបានពន្យល់ប្រាប់អ្នកមិនជឿព្រះ ឲ្យបានដឹងច្បាស់ អំពីមូលហេតុដែលយើងជួបជុំគ្នា នៅក្នុងព្រះវិហារឡើយ។ ពួកគេប្រហែលជាមិនបានដឹងថា យើងបានទៅជួបជុំគ្នានៅព្រះវិហារ ដើម្បីសរសើរដំកើងព្រះសង្រ្គោះ ដែលបានប្រទាន “ការប្រោសលោះ គឺជាសេចក្តីផ្តាច់បាប ដោយសារព្រះលោហិតទ្រង់”នោះឡើយ(កូល៉ុស ១:១៤)។
ជាការពិតណាស់ មនុស្សមានបាបត្រូវទៅព្រះវិហារ។ ហើយមនុស្សមានបាប ដែលបានទទួលការអត់ទោសបាប នឹងទៅនគរស្ថានសួគ៌…
មានឧបករណ៍គ្រប់គ្រាន់
លោកខាល អេលសិនន័រ(Karl Elsener) គឺជាជនជាតិស្វីស ដែលបានរចនាម៉ូដឧបករណ៍វះកាត់ ក្នុងសតវត្សរ៍ទី១៩។ គាត់បានចំណាយពេលជាច្រើនឆ្នាំ នៅក្នុងការផលិតកូនកាំបិតសម្រាប់យោធា ឲ្យមានគុណភាពល្អឥតខ្ចោះ។ សព្វថ្ងៃនេះ គេបានទទួលស្គាល់ថា កូនកាំបិតទាហានស្វីស មានផ្លៃដែលមានគុណភាពខ្ពស់ និងមានឧបករណ៍ផ្សេងទៀត ភ្ជាប់មកជាមួយក្នុងដងកាំបិតតែមួយ ដែលមានដូចជា ផ្លែកាំបិត កូនរណា កូនកន្ត្រៃ កែវពង្រីក ឧបករណ៍គាស់កំប៉ុង ទុលរវិស បន្ទាត់ ឈើចាក់ធ្មេញ ប៊ិចសម្រាប់សរសេ និងឧបករណ៍ជាច្រើនទៀត ដែលរួមគ្នាមក នៅក្នុងកាំបិតតែមួយ! បើសិនជាអ្នកចង់ចេញទៅបោះជំរុំ នៅក្នុងព្រៃ ឧបករណ៍មួយនេះពិតជាអាចធ្វើឲ្យអ្នកមានអារម្មណ៍ថា អ្នកមានឧបករណ៍គ្រប់គ្រាន់សម្រាប់រស់នៅទីនោះមួយរយៈពេល។
យ៉ាងណាមិញ យើងក៏ចាំបាច់ត្រូវបំពាក់ខ្លួនយើង ដោយឧបករណ៍ខាងវិញ្ញាណ ដើម្បីឲ្យយើងអាចរស់នៅ ក្នុងជីវិតខាងវិញ្ញាណ ក្នុងលោកិយដែលពេញដោយអំពើបាបផងដែរ។ ព្រះបានប្រទានឲ្យយើងមានព្រះបន្ទូលទ្រង់ ដែលជាប្រភេទកាំបិតខាងវិញ្ញាណ សម្រាប់វិញ្ញាណរបស់យើង។ សាវ័កប៉ុលបានបង្រៀនថា “គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ និងការបង្ហាត់ខាងឯសេចក្តីសុចរិត ដើម្បីឲ្យអ្នកសំណប់របស់ព្រះបានគ្រប់លក្ខណ៍ ហើយមានគ្រប់ទាំងចំណេះ សំរាប់នឹងធ្វើការល្អគ្រប់មុខ”(២ធីម៉ូថេ ៣:១៦-១៧)។
កាលណាយើង មានគ្រប់ទាំងចំណេះ សម្រាប់នឹងធ្វើការល្អគ្រប់មុខ គឺមានន័យថា យើង “មានឧករណ៍គ្រប់គ្រាន់ ឬពេញលេញ” សម្រាប់ធ្វើការល្អគ្រប់យ៉ាង។…
តើអំពល់អ្វីដល់អ្នក?
នៅក្នុងកម្មវិធីប្រគុំតន្រ្តីរបស់ក្រុមចម្រៀងកុមារ អ្នកនឹងមិនមានការភ្ញាក់ផ្អើលឡើយ ពេលដែលអ្នកឃើញក្មេងៗម្នាក់ៗ ក្នុងក្រុមចម្រៀង ច្រៀងបណ្តើរងាកមើលនេះមើលនោះបណ្តើរ ដោយមិនបានមើលទៅអ្នកដឹកនាំរបស់ពួកគេ។ ពួកគេមិនចេះនៅស្ងៀម កម្រើកខ្លួនចុះឡើងៗ ហើយចាក់ចង្កេះគ្នាទៅវិញទៅមក។ ជួនកាល ពួកគេចំអ៊ើតជើងរកមើលឪពុកម្តាយរបស់ពួកគេ ដែលកំពុងអង្គុយនៅក្នុងចំណោមទស្សនិជន ហើយពេលរកឃើញ ពួកគេក៏គ្រវីដីចុះឡើង។ ជាការពិតណាស់ ពួកគេមិនសូវជាច្រៀងប៉ុន្មានទេ។ ពួកគេញញឹម តាមរបៀបកំប្លែង អាកប្បកិរិយ៉ារបស់ក្មេងៗ គឺគួរឲ្យស្រឡាញ់ណាស់។ ប៉ុន្តែ បើសិនជាសមាជិកក្រុមចម្រៀងយុវជន មិនមើលទៅអ្នកនាំចម្រៀងទេ នោះមិនសូវជាគួរឲ្យស្រឡាញ់ដូចក្មេងៗឡើយ។
ការប្រគុំតន្ត្រីដែលធ្វើបានល្អ គឺអាស្រ័យទៅលើក្រុមចម្រៀង ដែលផ្តោតអារម្មណ៍ ទៅលើអ្នកនាំច្រៀង ដើម្បីឲ្យពួកគេអាចច្រៀងឲ្យបានស្រសគ្នា។ ជួនកាល គ្រីស្ទបរិស័ទមិនខុសពីអ្នកចម្រៀង នៅក្នុងក្រុមចម្រៀងកុមារឡើយ។ ជាញឹកញាប់ យើងមិនបានក្រឡេចមើលទៅព្រះយេស៊ូវ ដែលជាអ្នកដឹកនាំដ៏អស្ចារ្យ នៃតន្រ្តីជីវិតឡើយ ផ្ទុយទៅវិញ យើងគិតតែពីកំរើកចុះឡើងៗ ចាក់គ្នាទៅវិញទៅមក ឬមើលគ្នាទៅវិញទៅមក ឬគិតតែខំមើលទៅទស្សនិកជនទៅវិញ។
យ៉ាងណាមិញ ព្រះយេស៊ូវទ្រង់បានស្តីប្រដៅលោកពេត្រុស ដោយសារគាត់មានអាកប្បកិរិយ៉ាយ៉ាងដូចនេះឯង។ បន្ទាប់ពីទ្រង់បានប្រាប់លោកពេត្រុស អំពីការអ្វីខ្លះដែលគាត់ត្រូវលះបង់ គាត់ក៏បានចង្អុលទៅលោកយ៉ូហាន ហើយសួរទ្រង់ថា “តើអ្នកនោះនឹងបានដូចម្តេចទៅ?” ព្រះយេស៊ូវក៏បានឆ្លើយ ដោយសួរគាត់វិញថា “តើអំពល់អ្វីដល់អ្នក? ចូរឲ្យអ្នកមកតាមខ្ញុំចុះ”(យ៉ូហាន ២១:២២)។
ជួនកាល យើងមិនអាចផ្តោតទៅលើកិច្ចការដែលយើងត្រូវធ្វើ ដោយសារយើងមើលទៅកិច្ចការដែលអ្នកដទៃកំពុងធ្វើ។ យើងប្រហែលជាគិតថា ផែនការដែលទ្រង់មានសម្រាប់ជីវិតរបស់ពួកគេ…
អស់ពេល
ភោជ្ជនីយដ្ឋាន អេល ប៊ូលី(El Bulli) ស្ថិតនៅភាគខាងជើងនៃក្រុងបាសេ ឡូណា(Barce-lona) ហើយខ្ញុំត្រូវធ្វើដំណើរប្រហែល២ម៉ោង ពីផ្ទះខ្ញុំទៅ។ ភោជ្ជនីយដ្ឋាននេះ មានភាពល្បីល្បាញណាស់ បានជាអតិថិជនត្រូវកក់តុ ឲ្យបានមុន៦ខែ។ ប៉ុន្តែ លោកហ្វេរាន អាឌ្រា(Ferran Adrià) ដែលជាចុងភៅដ៏ល្បីរបស់ប្រទេសអេស្ប៉ាញ និងជាម្ចាស់ភោជ្ជនីយដ្ឋាន ដែលបានទទួលពានរង្វាន់នេះ បែរជាសម្រេចចិត្តបិទទ្វារភោជ្ជនីយដ្ឋាននេះ អស់រយៈពេល២ឆ្នាំ ដើម្បីឲ្យគាត់ និងបុគ្គលិករបស់គាត់មានពេលគិតរៀបផែនការ និងកែឆ្នៃឡើងវិញ។ លោកអាឌ្រាបានប្រាប់ទស្សនាវដ្តីហេមេស្វៀ (Hemispheres) ថា “បើសិនជាយើងឈ្នះបានរង្វាន់ទាំងអស់ហើយ នោះតើយើងចាំបាច់ធ្វើការកែសម្រួលធ្វើអ្វីទៀត? យើងធ្វើការក្នុងមួយថ្ងៃ១៥ម៉ោង ដូចនេះ យើងមានពេលតិចណាស់ សម្រាប់រៀបចំឡើងវិញ”។ ខណៈពេលដែលពួកគេកំពុងមានជោគជ័យដ៏ត្រចះត្រចង់ ពួកគេផ្អាកការងាររបស់ខ្លួន ដើម្បីធ្វើកិច្ចការដែលសំខាន់បំផុតសម្រាប់មុខរបររបស់ពួកគេ។
ក្នុងសតវត្សរ៍ទី១ ពួកជំនុំក្រុងអាន់ទីយ៉ូក មានការលូតលាស់ដ៏រំភើបរីករាយណាស់ ពេលដែល “មានមនុស្សជាច្រើនបែរ មកទទួលជឿព្រះអម្ចាស់”(កិច្ចការ ១១:២១)។ ដូចនេះ លោកបាណាបាស និងសាវ័កប៉ុលក៏បានមកបង្រៀនពួកអ្នក ដែលទើបទទួលជឿព្រះ នៅក្នុងពួកជំនុំមួយនេះ (ខ.២៥-២៦)។ ប៉ុន្តែ ទន្ទឹមនឹងពេលដែលពួកគេកំពុងខិតខំធ្វើការបម្រើព្រះ ពួកគេបានស្វែងរកព្រះអម្ចាស់ តាមរយៈការអធិស្ឋាន និងការតមអត់(១៣:២-៣)។ ពេលនោះ ព្រះអម្ចាស់ ក៏បានបើកបង្ហាញផែនការរបស់ទ្រង់ ដើម្បីនាំដំណឹងល្អចូលស្រុកអាស៊ី។
មានមនុស្សតិចណាស់ ដែលអាចផ្អាកការងាររបស់ខ្លួនអស់រយៈពេល២ឆ្នាំ…
ជួយខ្លួនឯង
ថ្មីៗនេះ ខ្ញុំបានមើលការផ្សាយពាណិជ្ជកម្ម ក្នុងទូរទស្សន៍ អំពីក្រុមហ៊ុនភោជ្ជនីយដ្ឋានមួយ ដែលបានធ្វើការអះអាង ដ៏គួរឲ្យកត់សំគាល់។ ការផ្សាយពាណិជ្ជកម្មនោះ បាននិយាយថា “អ្នកអាចជួយឲ្យខ្លួនអ្នកមានសុភមង្គល នៅឯភោជ្ជនីយដ្ឋានយើងខ្ញុំ”។ តើនេះមិនមែនជាការល្អទេឬ ដែលយើងអាចជួយឲ្យខ្លួនឯងមានសុភមង្គល ដោយសារការញាំបន្លែ ដំឡូងបារាំង សាច់ ឬម្ហូបប៉ាស្តា ឬក៏បង្អែមនោះ? តែគួរឲ្យស្តាយណាស់ គ្មានភោជនីយដ្ឋានណាមួយដែលអាចផ្តល់ឲ្យនូវសុភមង្គល តាមការសន្យានោះឡើយ។
ដូចដែលយើងបានដឹងស្រាប់ហើយថា សុភមង្គលគឺជារបស់ដែលយើងពិបាករក ស្ទើរតែនៅក្នុងគ្រប់ផ្នែកទាំងអស់ក្នុងជីវិតយើង។ យើងប្រហែលជាខំស្វែងរកសុភមង្គល នៅក្នុងម្ហូបអាហារ ឬនៅក្នុងរបស់អ្វីផ្សេងទៀត តែផ្ទុយទៅវិញ នៅទីបញ្ចប់ សុភមង្គលនៅតែបន្តគេចចេញពីកណ្តាប់ដៃយើងដដែល។ តើមកពីហេតុអ្វី? គឺដោយសារ យើងចេះតែដេញតាមរបស់អ្វី ដែលមិនអាចបំពេញសេចក្តីត្រូវការដែលជ្រៅបំផុត ក្នុងចិត្តរបស់យើង។
ពេលដែលយើងដេញតាមរបស់ទាំងនោះ យើងប្រហែលជាទទួលបានភាពរីករាយ ការរំខាន ឬការសប្បាយផ្លូវកាយ តែមួយរយៈពេល តែយើងនៅតែមិនដឹងថា ចិត្តរបស់យើងកំពុងតែស្រែកដង្ហើយរកជំនួយ និងសេចក្តីសង្ឃឹមឡើយ។ ហេតុនេះហើយ បានជាអ្នកនិពន្ធទំនុកដំកើង បានបង្ហាញឲ្យយើងស្គាល់ផ្លូវ ដែលល្អជាង ដោយប្រាប់យើងថា “សប្បាយហើយ អ្នកណាដែលមានព្រះនៃយ៉ាកុប ជាជំនួយរបស់ខ្លួន ជាអ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន”(ទំនុកដំកើង ១៤៦:៥)។
តើអ្នកចង់ឲ្យព្រះជួយអ្នកទេ? ពិតមែនហើយ ទ្រង់សព្វព្រះទ័យនឹងជួយយើង ពេលដែលយើងស្វែងរកសុភមង្គល នៅក្នុងទ្រង់។ យើងអាចរកឃើញសុភមង្គល តែនៅពេលដែលយើងថ្វាយខ្លួនដល់ព្រះ…
ការចុះសម្រុងជាមួយអ្នកដទៃ
ខ្ញុំចូលចិត្តចំណាយពេលភាគច្រើន ជាមួយអ្នកដទៃ។ ក្តីអំណរដ៏ពិសេសកើតមាន ពេញក្នុងចិត្តយើង ពេលដែលយើងបានចំណាយពេលជាមួយមនុស្ស ដែលយើងចូលចិត្ត។ ប៉ុន្តែ គួរឲ្យស្តាយណាស់ យើងមិនតែងតែមានឱកាសចំណាយពេល ជាមួយអ្នកដែលយើងចង់នៅក្បែរនោះឡើយ។ ជួនកាល អ្នកដទៃអាចនាំឲ្យមានអារម្មណ៍ធុញទ្រាន់ ប្រហែលមកពីហេតុនេះហើយ បានជានៅក្នុងសង្គមលោកខាងលិច គេបាននិយាយថា “ពេលដែលខ្ញុំបានស្គាល់មនុស្សកាន់តែច្បាស់ ខ្ញុំក៏ស្រឡាញ់ឆ្កែរបស់ខ្ញុំកាន់តែខ្លាំង!” មានន័យថា ពេលដែលយើងមិនទទួលបានអំណរ នៅក្នុងទំនាក់ទំនង យើងច្រើនតែបន្ទោសអ្នកដទៃ បន្ទាប់មក យើងក៏យកលេស ដើម្បីដើរចេញពីគេ ដើម្បីទៅរកអ្នកផ្សេងទៀត ដែលយើងចូលចិត្ត។
សាវ័កប៉ុលបានបង្រៀនយើង ឲ្យមានទំនាក់ទំនងជាមួយបងប្អូនប្រុសស្រីក្នុងព្រះគ្រីស្ទ ដោយសេចក្តីស្រឡាញ់។ តាមពិត គាត់បានប្រាប់យើង “ឲ្យមានគំនិត មានសេចក្តីស្រឡាញ់តែ១ ទាំងរួបរួមចិត្តគ្នា ហើយគិតតែផ្លូវ១ដូចគ្នា” ហើយ “ត្រូវស្វែងរកចំពោះអ្នកដទៃផង” ព្រមទាំង “មានគំនិតគិតដូចជាព្រះគ្រីស្ទយេស៊ូវវិញ”(ភីលីព ២:២-៥)។
ចូរគិតអំពីការនេះចុះ។ ព្រះយេស៊ូវបានលះបង់សិរីល្អ និងអភ័យឯកសិទ្ធិរបស់ទ្រង់ ដើម្បីយើងរាល់គ្នា ទ្រង់បានសម្រេចព្រះទ័យ រស់នៅជាអ្នកបម្រើ ហើយបានសងថ្លៃលោះ ដោយការលះបង់ដ៏ខ្ពស់បំផុត ដើម្បីឲ្យយើងមានទំនាក់ទំនងដែលពេញដោយអំណរ ជាមួយទ្រង់(មើល ហេព្រើ ១២:២)។ ហើយទ្រង់បានធ្វើការទាំងអស់នេះ ទោះបីជាយើងក្លាយជាមនុស្សដែលគួរឲ្យធុញទ្រាន់យ៉ាងណាក៏ដោយ(រ៉ូម ៥:៨)។
ដូចនេះ ពេលដែលអ្នកបានចំណាយពេល ជាមួយនរណាម្នាក់ ដែលពិបាកចុះសម្រុងជាមួយអ្នកដទៃ ចូរទូលសូមឲ្យព្រះយេស៊ូវជួយ…
កូនបាល់ធីប៊ល
ខ្ញុំយល់ថា អ្នកដែលបានផ្តើមគំនិតបង្កើតកីឡាវាយកូនបាល់ ធីប៊ល(T-ball) គឺជាមនុស្សឆ្លាតណាស់ ព្រោះក្នុងកីឡានេះ ក្មេងៗទាំងអស់ នៅក្នុងទីលានប្រកួតសុទ្ធតែទទួលបាននូវការកម្សាន្តសប្បាយ និងក្តីអំណរ ពីការលេងកីឡាប្រភេទនេះ មុនពេលដែលពួកគេភ្លក់រស់ជាតិនៃការខកចិត្ត នៅពេលដែលខ្លួនវាយកូនបាល់ខុស។
ក្នុងកីឡាវាយកូនបាល់ ធីប៊ល គេដាក់កូនបាល់នៅលើកូនបង្គោលជ័រមួយ ដែលមានកម្ពស់ត្រឹមចង្កេះមនុស្សធំ សម្រាប់ឲ្យក្មេងៗអាយុពី៥ ដល់៦ឆ្នាំវាយ។ ក្មេងៗទាំងនោះខំវាយបាល់នោះឲ្យចំ ហើយពួកគេចាប់ផ្តើមរត់។ នៅក្នុងយប់ដំបូង ដែលខ្ញុំបានបង្វឹកក្មេងៗ ក្មេងដែលជាអ្នកវាយកូនបាល់ បានវាយកូនបាល់ត្រូវជាលើកទីមួយ ផ្លោងចេញទៅក្រៅខ្សែបន្ទាត់នៃទីលានប្រកួត។ ភ្លាមនោះ កីឡាករដ៏ក្មេងខ្ចីទាំងអស់ នៅក្នុងទីតាំងនីមួយៗ សុទ្ធតែរត់ទៅរើសកូនបាល់ នៅក្រៅខ្សែបន្ទាត់ ជាជាងឈរចាំ នៅកន្លែងដែលពួកគេត្រូវឈរចាំទទួលបាល់។ ពេលដែលមានកីឡាករណា ក្នុងចំណោមពួកគេ រត់ទៅរើសបានកូនបាល់នោះហើយ គាត់ក៏ងាកមករកអ្នកដែលចាំទទួលកូនបាល់ក្នុងទីលាន តែពេលនោះ គ្មានកីឡាករណាមួយ ចាំទទួលបាល់ក្នុងខ្សែបន្ទាប់ទីលានឡើយ! ព្រោះកីឡាករទាំងអស់ សុទ្ធតែកំពុងឈរផ្តុំគ្នា នៅខាងក្រៅខ្សែបន្ទាប់ទីលាន ទាំងស្រែហោរ យ៉ាងរីករាយក្រៃលែង!
សម្រាប់អ្នកដែលទើបតែបានទទួលជឿព្រះយេស៊ូវ ជាព្រះសង្គ្រោះ ពួកគេក៏មានសេចក្តីអំណរក្រៃលែង ដែលធ្វើឲ្យយើងចង់ចូលរួមអរសប្បាយជាមួយគាត់ដែរ។ មិនមែនមានតែយើងទេ ដែលអរសប្បាយជាមួយគាត់ សូម្បីតែពួកទេវតា នៅក្នុងនគរស្ថានសួគ៌ ក៏មានការត្រេកអរ ផងដែរ(លូកា ១៥:៧)។ អ្នកដែលទើបទទួលជឿព្រះយេស៊ូវ បានចាប់ចិត្តស្រឡាញ់ព្រះ ហើយមានចិត្តរំភើបណាស់ ដោយបានស្គាល់ទ្រង់ និងរៀនព្រះបន្ទូលទ្រង់។
ទោះជាយ៉ាងណាក៏ដោយ…