ការបង្វែររបស់ព្រះ
ខ្ញុំច្រើនតែងជួបបញ្ហាជាប់គាំង ក្នុងដំណើរនៃការងាររបស់ខ្ញុំ ដូចនេះ ការអ្វីដែលបង្វែរអារម្មណ៍របស់ខ្ញុំ ឲ្យឃ្លាតឆ្ងាយពីការងារប្រចាំថ្ងៃ និងផែនការរបស់ខ្ញុំ អាចជាការរំខានខ្លាំងណាស់។ ដែលកាន់តែអាក្រក់ជាងនេះទៀតនោះ គឺជួនកាល ការបង្វែរអារម្មណ៍ក្នុងជីវិតយើង ធ្វើឲ្យយើងមានការថប់បារម្ភ និងឈឺចាប់ណាស់។ ប៉ុន្តែ ព្រះទ្រង់មានបន្ទូលថា “គំនិតអញ មិនមែនដូចជាគំនិតរបស់ឯងរាល់គ្នាទេ ឯផ្លូវរបស់ឯងរាល់គ្នាក៏មិនមែនជាផ្លូវរបស់អញដែរ”(អេសាយ ៥៥:៨)។ បានសេចក្តីថា ព្រះទ្រង់ជ្រាបថា ជាញឹកញាប់ ទ្រង់ចាំបាច់ត្រូវបង្វែរអារម្មណ៍របស់យើង ដើម្បីឲ្យជីវិតយើងកាន់តែមានន័យ ជាងពេលដែលយើងជាប់គាំង នៅក្នុងផែនការដំបូងរបស់យើង។
សូមយើងគិតអំពីលោកយ៉ូសែបចុះ។ ព្រះបានបង្វែរគាត់ ឲ្យទៅនគរអេស៊ីព្ទ ដើម្បីរៀបចំគាត់ សម្រាប់ការជួយសង្រ្គោះរាស្រ្តជ្រើសតាំងរបស់ព្រះ ឲ្យរួចពីការស្លាប់ដោយគ្រោះទុរភិក្ស។ ចំណែកឯលោកម៉ូសេវិញ ព្រះទ្រង់បានបង្វែរអារម្មណ៍គាត់ ឲ្យចេញពីការរស់នៅដ៏ហ៊ឺហារ ក្នុងរាជវាំងស្តេចផារ៉ោន ឲ្យទៅវាលរហោស្ថាន ដើម្បីត្រៀមខ្លួនដឹកនាំរាស្រ្តរបស់ព្រះ ទៅកាន់ទឹកដីសន្យា។ ទន្ទឹមនឹងនោះ យើងក៏អាចពិចារណាអំពីលោកយ៉ូសែប និងនាងម៉ារា ដែលត្រូវបានទេវតាប្រកាស់ប្រាប់ អំពីព្រះរាជសារដែលជាការបង្វែរអារម្មណ៍ដ៏សំខាន់បំផុតថា នាងម៉ារានឹងប្រសូតបុត្រា១ ដែលត្រូវថ្វាយព្រះនាមថា “យេស៊ូវ” ព្រោះបុត្រនោះនឹងជួយសង្គ្រោះរាស្ត្រទ្រង់ ឲ្យរួចពីបាប”(ម៉ាថាយ ១:២១)។ លោកយ៉ូសែបបានជឿជាក់លើគោលបំណងដែលធំជាង ដែលព្រះមានចំពោះគាត់ បានជាគាត់ចុះចូលនឹងការបង្វែរអារម្មណ៍នោះ ហើយក៏បានស្តាប់បង្គាប់ព្រះ ដោយថ្វាយព្រះនាមថា “យេស៊ូវ”(ខ.២៥)។ ការនេះបានធ្វើឲ្យរឿងដែលកើតឡើងជាបន្តបន្ទាប់ទៀត ក្លាយជាប្រវត្តិសាស្រ្តដ៏អស្ចារ្យ!
យើងអាចទុកចិត្តលើផែនការរបស់ព្រះ ដែលអស្ចារ្យជាងផែនការយើង ខណៈពេលដែលទ្រង់ធ្វើការ…
សេចក្តីពិតដ៏អាថ៌កំបាំង
ព្រះទ្រង់គ្មានដែនកំណត់ឡើយ។ ជួនកាល ពេលទ្រង់បើកសម្តែងគំនិតរបស់ទ្រង់ ដល់មនុស្សដែលមានដែនកំណត់ នោះគំនិតរបស់ទ្រង់ជាការអាថ៌កំបាំង។ ឧទាហរណ៍ : ក្នុងកណ្ឌទំនុកដំកើង មានខគម្ពីរប្រកបដោយប្រាជ្ញាមួយ ដែលហាកដូចជាធ្វើឲ្យយើងមានសំណួរ ជាជាងទទួលបាននូវចម្លើយ គឺខដែលចែងថា “ការស្លាប់របស់ពួកអ្នកបរិសុទ្ធនៃព្រះយេហូវ៉ា ជាការវិសេសដល់ព្រះនេត្រទ្រង់”(១១៦:១៥)។ ពេលដែលខ្ញុំបានអានបទគម្ពីរនេះ ខ្ញុំក៏គ្រវីក្បាល ដោយការងឿងឆ្ងល់ថា ហេតុអ្វីបានជាការស្លាប់របស់ពួកបរិសុទ្ធ ជាការវិសេសដល់ព្រះនេត្រទ្រង់។ ខ្ញុំបានមើលឃើញអ្វីៗ ដោយភ្នែកដែលជាប់ចំណងនឹងលោកិយ បានជាខ្ញុំពិបាកយល់អំពីបទគម្ពីរនេះ នៅពេលដែលកូនស្រីរបស់យើងបានបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់រថយន្ត ក្នុងអាយុ១៧ឆ្នាំ។ និយាយរួម យើងពិបាកយល់អំពីការនេះ ពេលដែលយើងបាត់បង់មនុស្សជាទីស្រឡាញ់របស់យើង។ ប៉ុន្តែ បទគម្ពីរនេះមិនមែនជាអាថ៌កំបាំងសម្រាប់យើងទៀតឡើយ ពេលដែលយើងត្រឹះរិះពិចារណា ហើយដឹងថា ការអ្វីដែលមានតម្លៃដ៏វិសេស ចំពោះព្រះអម្ចាស់ គឺមិនជាប់ជំពាក់នឹងលោកិយឡើយ។ បទគម្ពីរមួយនេះ តម្រូវឲ្យយើងមានទស្សនៈ បែបនគរស្ថានសួគ៌។ ឧទាហរណ៍ តាមបទគម្ពីរ ទំនុកដំកើង ១៣៩:១៦ ខ្ញុំត្រូវមានទស្សនៈយល់ឃើញថា មែលីស្សា(Melissa) កូនស្រីរបស់ខ្ញុំបានឡើងទៅដល់នគរស្ថានសួគ៌ ដូចការរំពឹងគិតរបស់យើងមែន។ ព្រះបានរង់ចាំទទួលនាង ហើយនោះជាការវិសេសណាស់ នៅក្នុងព្រះនេត្រទ្រង់។ ហើយសូមយើងស្រមៃថា ព្រះវរបិតាមានអំណរយ៉ាងណា ពេលដែលទ្រង់ស្វាគមន៍កូនរបស់ទ្រង់ ចូលផ្ទះនៅស្ថានសួគ៌ ហើយទតឃើញថា ពួកគេមានអំណរជាទីបំផុត ពេលដែលបានជួបព្រះរាជបុត្រាទ្រង់មុខទល់នឹងមុខ(យ៉ូហាន ១៧:២៤)។
ពេលដែលសេចក្តីស្លាប់បានចូលមករកអ្នកដើរតាមព្រះគ្រីស្ទ នោះព្រះទ្រង់ស្វាគមន៍ពួកគេ ដោយព្រះហស្តទ្រង់ផ្ទាល់…
ទៅណាមិនរួច
ការធ្វើដំណើរដោយឡានក្រុង ពីក្រុងមេមភីស រដ្ឋថេនេស៊ី ទៅក្រុងសេន លូវីស រដ្ឋមីសសូរី តាមធម្មតា ចំណាយពេលប្រហែល៦ម៉ោង បើសិនជាអ្នកបើកបរឡានក្រុង មិនបានទុកអ្នកចោល នៅស្ថានីយប្រេងឥន្ធនៈទេនោះ។ ការនេះបានកើតឡើង ចំពោះអ្នកដំណើរ៤៥នាក់ ដែលបានធ្វើដំណើរតាមឡានក្រុងមួយគ្រឿង ហើយត្រូវអ្នកបើកបរឡានក្រុងនោះ ទុកពួកគេចោល បានជាពួកគេត្រូវរង់ចាំពេញមួយយប់ អស់ពេល៨ម៉ោង ទំរាំតែមានអ្នកបើកបរម្នាក់ទៀតមកជំនួសអ្នកបើកបរចាស់។ ពេលនោះ ពួកគេប្រាកដជាមានអារម្មណ៍ធុញថប់ ដោយសារការពន្យាពេលធ្វើដំណើរ និងថប់បារម្ភអំពីលទ្ធផល ដែលនឹងចេញមក ហើយក៏មានចិត្តអន្ទះសារក្នុងការរង់ចាំជំនួយផងដែរ។
លោកយ៉ូសែប ប្រហែលជាមានអារម្មណ៍ដូចនេះផងដែរ ពេលដែលគេយកគាត់ទៅដាក់គុក ដោយសារបទឧក្រឹដ្ឋដែលគាត់មិនបានប្រព្រឹត្ត (លោកុប្បត្តិ ៣៩)។ គាត់ត្រូវគេបោះបង់ចោល ហើយលែងនឹកនា ដូចនេះគាត់ត្រូវគាំងដំណើរក្នុងគុក មិនអាចទៅណារួចឡើយ។ ប៉ុន្តែ “ព្រះអម្ចាស់ទ្រង់គង់ជាមួយនឹងយ៉ូសែប ហើយក៏ផ្តល់សេចក្តីសប្បុរសដល់គាត់ ព្រមទាំងធ្វើឲ្យមេភូឃុំអាណិតមេត្តាដល់គាត់ផង”(ខ.២១)។
ក្រោយមក មេភូឃុំនោះក៏ប្រគល់ពួកអ្នកទោសដែលនៅក្នុងគុក ទៅក្នុងអំណាចរបស់យ៉ូសែបទាំងអស់ ហើយការអ្វីដែលគាត់ធ្វើ “នោះទ្រង់ធ្វើឲ្យចំរើនឡើងគ្រប់ជំពូក”(ខ.២៣)។ ប៉ុន្តែ ទោះបីជាព្រះអម្ចាស់បានគង់នៅជាមួយ ហើយប្រទានពរគាត់ក្តី ក៏គាត់នៅតែជាប់គុកអស់ជាច្រើនឆ្នាំ។ អ្នកប្រហែលជាកំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យ ទៅណាមិនរួច នៅក្នុងមន្ទីឃុំឃាំង ឬនៅក្នុងប្រទេសដែលឆ្ងាយពីផ្ទះរបស់អ្នក ឬមួយជាប់ឃុំនៅក្នុងគុកដែលមានក្នុងចិត្តរបស់ខ្លួនឯងជាដើម។ តែទោះបីជាអ្នកកំពុងនៅទីណា ឬជាប់នៅទីនោះមានរយៈពេលយូរប៉ុណ្ណាហើយក៏ដោយ ក៏សេចក្តីមេត្តា និងក្តីសប្បុរសរបស់ព្រះ នៅតែអាចឈោងមកដល់អ្នក។ ដោយសារទ្រង់ជាព្រះដ៏មានចេស្តា…
ដោយការប្រព្រឹត្តរបស់យើង
មានគ្រូគង្វាលម្នាក់ បានដើរទៅព្រះវិហារទាំងយប់។ ពេលនោះមានចោរម្នាក់ បានយកកាំភ្លើងចេញមកភ្ជង់គាត់ ដើម្បីប្លន់យកលុយពីគាត់ ពុំនោះទេ វានឹងសម្លាប់គាត់ជាមិនខាន។ ពេលដែលគាត់លូកយកកាបូបលុយ ចេញពីក្នុងហោប៉ៅខោរបស់គាត់ ហុចឲ្យទៅវា វាក៏បានឃើញកអាវរបស់គាត់ ដែលជាសំគាល់ថា គាត់ជាគ្រូគង្វាល
នៃព្រះវិហារ បានជាវានិយាយថា “ដោយសារអ្នកជាគ្រូគង្វាល នោះខ្ញុំមិនប្លន់អ្នកទេ អ្នកអាចទៅបានហើយ”។ គ្រូគង្វាលនោះ ក៏មានការភ្ញាក់ផ្អើល ពេលដែលឃើញថា ចោរម្នាក់នេះក៏ជាអ្នកជឿដែរ បានជាគាត់ឲ្យស្ករគ្រាប់មួយដុំទៅវា។តែចោរនោះបានបដិសេធថា “ខ្ញុំមិនយកទេ សូមអរគុណលោកហើយ។ ខ្ញុំមិនញាំស្ករគ្រាប់ក្នុងរដូវកាលនៃពិធីបុណ្យ៤០ថ្ងៃទេ”។ បុរសម្នាក់នេះមិនព្រមទទួលស្ករគ្រាប់ ដើម្បីជាការលះបង់ក្នុងពិធីបុណ្យ៤០ថ្ងៃ ប៉ុន្តែ ការដែលគាត់រស់នៅដោយការឆក់ប្លន់បានបង្ហាញអំពីធាតុពិតរបស់គាត់!
តាមបទគម្ពីរសុភាសិត កិរិយ៉ាប្រព្រឹត្តរបស់បុគ្គលម្នាក់ៗ ជាកត្តាដែលបញ្ចាក់យ៉ាងច្បាស់បំផុតថា បុគ្គលនោះមានលក្ខណៈសម្បត្តិយ៉ាងណា។ បើមាននរណាម្នាក់និយាយថា ខ្លួនជាមនុស្សដែលកោតខ្លាចព្រះ នោះគេអាចបង្ហាញថា គាត់ជាមនុស្សដែលល្អ ដូចដែលគាត់បាននិយាយមែនឬអត់ ដោយពិនិត្យមើលការប្រព្រឹត្តរបស់គាត់(២០:១១)។ នៅសម័យដែលព្រះយេស៊ូវយកកំណើត ជាមនុស្ស ពួកអ្នកដឹកនាំសាសនា ក៏មានបញ្ហាដូចនេះផងដែរ។ ទ្រង់បានថ្កោលទោសពួកផារិស៊ី ហើយបានបង្ហាញពុតត្បុតរបស់ពួកគេ ដែលបានតាំងខ្លួនជាអ្នកកោតខ្លាចព្រះ ដោយមិនព្រមប្រែចិត្តចេញពីអំពើបាប(ម៉ាថាយ ២៣:១៣-៣៦)។
សម្បកក្រៅ និងពាក្យសម្តីរបស់មនុស្ស អាចបោកប្រាស់យើងបាន តែអាកប្បកិរិយ៉ារបស់មនុស្ស គឺជាកត្តាបញ្ជាក់ដ៏ច្បាស់បំផុតថា អ្នកនោះមានលក្ខណៈសម្បត្តិយ៉ាងណា។ នេះហើយជាវិធីដែលគេអាចមើលដឹងថា យើងម្នាក់ៗជាមនុស្សប្រភេទណា។ ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ យើងបង្ហាញចេញនូវសេចក្តីស្រឡាញ់ ចំពោះទ្រង់…
មេរៀន
ថ្ងៃមួយ ក្នុងរដូវក្តៅ ខ្ញុំបានចូលរួមការជួបជុំគ្នាជាមួយមិត្តភ័ក្រដែលធ្លាប់រៀន នៅវិទ្យាល័យជាមួយគ្នា។ ពេលនោះ អ្នកដែលឈរពីក្រោយខ្ញុំ បានទះស្មាខ្ញុំ។ ខ្ញុំមិនចាំមុខគាត់ទេ ដូចនេះខ្ញុំក៏មើលផ្លាកឈ្មោះគាត់។ គ្រាន់តែឃើញឈ្មោះរបស់គាត់ភ្លាម ខ្ញុំក៏បាននឹកឃើញកាលយើងនៅក្មេង។ ខ្ញុំចាំថា កាលនោះគាត់បានសរសេរក្រដាស់មួយសន្លឹក ហើយបានបត់វាឲ្យតូច ញាត់ចូលតាមចន្លោះថតដាក់ឥវ៉ាន់របស់ខ្ញុំ នៅសាលារៀន។ គាត់បានសរសេរពាក្យបដិសេធន៍ដ៏ឃោរឃៅ ដែលធ្វើឲ្យខ្ញុំមានក្តីអាម៉ាស និងបាក់ទឹកចិត្តយ៉ាងខ្លាំង។ ខ្ញុំនៅចាំថា ពេលនោះខ្ញុំបានគិតថា ម្នាក់នេះគួរតែទទួលមេរៀនខ្លះ ដើម្បីឲ្យចេះប្រព្រឹត្តល្អចំពោះអ្នកដទៃ! ពេលនោះ ទោះបីជាខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងតែរំឭកឡើងវិញ អំពីការឈឺចាប់ដែលខ្ញុំធ្លាប់មានកាលពីវ័យយុវជនក្តី ក៏ខ្ញុំនៅតែអាចបញ្ចេញទឹកមុខញញឹមក្លែងក្លាយ ហើយពាក្យសម្តីមិនស្មោះត្រង់ ក៏បានចាប់ផ្តើមចេញពីបបូរមាត់របស់ខ្ញុំមក។ យើងក៏បានចាប់ផ្តើមសន្ទនាគ្នា ហើយនាងបានចែកចាយ អំពីការដែលនាងបានចម្រើនវ័យធំឡើង ដោយគ្មានការមើលថែរបានល្អពីឪពុកម្តាយ ហើយក្រោយមក នាងបានជួបទំនាក់ទំនងប្តីប្រពន្ធដែលគ្មានសុភមង្គលទៀត។
ពេលនោះ ពាក្យ “ឫសជូរចត់” នៅក្នុងបទគម្ពីរហេព្រើរ ១២:១៥ ក៏បានលេចឡើងក្នុងគំនិតខ្ញុំ។ ខ្ញុំគិតថា នេះហើយអារម្មណ៍ដែលខ្ញុំកំពុងតែមាននោះ ។ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ខ្ញុំនៅតែមានឫសនៃភាពល្វីងជូរចត់ ដែលបានចាក់ឫសចូលយ៉ាងជ្រៅ និងលាក់ខ្លួនក្នុងជីវិតខ្ញុំ វាបានរំព័ទ្ធ ហើយចងរឹតចិត្តរបស់ខ្ញុំ។ បន្ទាប់មក ខ្ញុំក៏បាននឹកចាំបទគម្ពីរដែលចែងថា “កុំឲ្យសេចក្តីអាក្រក់ឈ្នះអ្នកឡើយ ត្រូវឲ្យអ្នកឈ្នះសេចក្តីអាក្រក់ ដោយសារសេចក្តីល្អវិញ”(រ៉ូម ១២:២១)។ យើងក៏បានជជែកគ្នា ហើយក៏មានការប៉ះពាល់ចិត្ត និងស្រក់ទឹកភ្នែក។…
ឲ្យតែមានគ្រប់គ្រាន់
ខ្ញុំចូលចិត្តនិពន្ធអត្ថបទក្នុងសៀវភៅនំម៉ាណាប្រចាំថ្ងៃ ។ ទោះបីជាយ៉ាងណាក៏ដោយ ជួនកាល ខ្ញុំបាននិយាយប្រាប់មិត្តភ័ក្ររបស់ខ្ញុំ អំពីការពិបាក ដែលខ្ញុំមាន នៅក្នុងការនិពន្ធជាសង្ខេប អំពីប្រធានបទណាមួយ ដែលខ្ញុំចង់លើកមកនិយាយ ក្នុងទំព័រសៀវភៅដ៏តូចនោះ សម្រាប់ប្រកបជាមួយព្រះបន្ទូលប្រចាំថ្ងៃ។ ប្រសិនបើខ្ញុំអាចសរសេរលើស២២០ពាក្យ នៅក្នុងទំព័រសៀវភៅដ៏តូចនោះ នោះមិនដឹងជាប្រសើរយ៉ាងណាទេ។ ឆ្នាំនេះ ពេលដែលខ្ញុំអានកណ្ឌគម្ពីរម៉ាថាយ តាមកាលវិភាគនៃការអានព្រះគម្ពីរប្រចាំថ្ងៃ ខ្ញុំបានកត់សំគាល់ចំណុចដ៏សំខាន់មួយ ជាលើកទីមួយ។ ពេលដែលខ្ញុំអានអំពីបទគម្ពីរដែលចែង អំពីការដែលព្រះយេស៊ូវជួបការល្បួង(ម៉ាថាយ ៤:១-១១) ខ្ញុំសង្កេតឃើញថា សាច់រឿងនេះខ្លីទេ តែមានន័យណាស់។ លោកម៉ាថាយបានប្រើពាក្យតិចជាង២៥០ពាក្យ ក្នុងការកត់ត្រាអំពីព្រឹត្តិការណ៍មួយនេះ ដែលស្ថិតក្នុងចំណោមព្រឹត្តិការណ៍ដ៏សំខាន់បំផុត ដែលមានកត់ទុកក្នុងព្រះគម្ពីរបរិសុទ្ធ។ បន្ទាប់មក ខ្ញុំក៏បានគិត អំពីបទគម្ពីរខ្លីៗផ្សេងទៀត ដែលមានអំណាចផងដែរ គឺបទគម្ពីរទំនុកដំកើង ជំពូក២៣ (ដែលមាន១១៧ពាក្យ) និងបទគម្ពីរដែលនិយាយអំពីសេចក្តីអធិស្ឋាននៃព្រះអម្ចាស់ ក្នុងបទគម្ពីរម៉ាថាយ ៦:៩-១៣(ដែលមាន៦៦ពាក្យ)។
ការនេះបានបង្ហាញឲ្យខ្ញុំដឹងច្បាស់ថា ខ្ញុំមិនត្រូវការសរសេរពាក្យ ជាបន្ថែមឡើយ និយាយរួម ខ្ញុំគ្រាន់តែចាំបាច់ត្រូវប្រើពាក្យទាំងនោះ ឲ្យបានល្អប៉ុណ្ណោះ។ ការនេះបានបង្រៀនខ្ញុំថា យើងក៏ត្រូវប្រើផ្នែកដទៃទៀតនៃជីវិតរបស់យើង ឲ្យបានល្អផងដែរ ដូចជាការប្រើពេលវេលា ប្រាក់កាស និងទីកន្លែងដែលយើងមានជាដើម។ ព្រះគម្ពីរបានបញ្ជាក់ថា ព្រះទ្រង់បំពេញសេចក្តីត្រូវការរបស់អ្នក ដែលស្វែងរកនគរ និងសេចក្តីសុចរិតរបស់ទ្រង់ (ម៉ាថាយ ៦:៣៣)។ ស្តេចដាវីឌ ដែលជាអ្នកនិពន្ធទំនុកដំកើង ក៏បានលើកទឹកចិត្តយើងផងដែរថា…
បរិភោគអាហារយ៉ាងរីករាយ
ក្នុងវប្បធម៌ដែលចូលចិត្តធ្វើអ្វីៗលឿន ដែលច្រើនតែនាំឲ្យមនុស្សម្នា “ញាំអាហារទាំងប្រញាប់ប្រញាល់” មានមនុស្សតិចតួចណាស់ ដែលបានចំណាយពេលញាំអាហារសម្រាកកាយ ជាមួយញាតិមិត្ត យ៉ាងសប្បាយរីករាយ។ គេថែមទាំងបានកត់សំគាល់ថា ក្នុងសង្គមលោកខាងលិច សព្វថ្ងៃនេះ មានវិធីតែម្យ៉ាងគត់ ដើម្បីឲ្យគេអាចញាំអាហារដែលមានម្ហូប៧មុខ យ៉ាងសប្បាយរីករាយបាន គឺដោយប្រមូលអាហារទាំងអស់នោះ មកទ្រាប់នៅចន្លោះនំប៉័ងពីរបន្ទះ ហើយញាំវាដូចនំសាំងវិញអញ្ចឹង ទើបបានទាន់ពេលវេលា!
បន្ទាប់ពីជនជាតិអ៊ីស្រាអែលជាច្រើននាក់ ដែលត្រូវបាននិរទេសចូលចក្រភពបាប៊ីឡូន ត្រឡប់មកក្រុងយេរូសាឡិមវិញ ដើម្បីសាងសង់ព្រះវិហារ និងកំផែងនៃទីក្រុងមួយនេះឡើងវិញ ពួកគេបានជួបជុំគ្នា ដើម្បីស្តាប់លោកអែសរ៉ាអានបទគម្ពីរក្រឹត្យវិន័យ ដែលព្រះបានប្រទានតាមរយៈលោកម៉ូសេ (នេហេមា ៨:១)។ ពួកគេបានស្តាប់ព្រះបន្ទូលព្រះដែលគាត់បានអាន ជាច្រើនម៉ោង ហើយទន្ទឹមនឹងនោះ ក៏មានគ្រូបង្រៀនក្រឹត្យវិន័យពន្យល់ក្រឹត្យវិន័យ ដល់ពួកជន កំពុងដែលពួកជនឈរនឹងនៅកន្លែងរបស់គេ “ពួកអ្នកទាំងនោះបានអានមើល ក្នុងគម្ពីរក្រឹត្យវិន័យរបស់ព្រះ ព្រមទាំងស្រាយន័យសេចក្តីឲ្យគេបានយល់បទដែលអានមើលនោះផង”(ខ.៨)។
ពេលដែលពួកគេទួញយំ ដោយសារមានការខ្វះខាត លោកអែសរ៉ា និងលោកនេហេមាដែលជាអភិបាលក្រុង បានប្រាប់ពួកគេថា ពេលនេះមិនមែនជាពេលទួញសោកទេ តែជាពេលអរសប្បាយ ហើកក៏បានប្រាប់ពួកគេ ឲ្យធ្វើពីធីបរិភោគអាហារ ហើយចែកអាហារដល់អ្នកដែលគ្មានអ្វីទទួលទាន “ដ្បិតអំណរនៃព្រះអម្ចាស់ ជាកម្លាំងរបស់ពួកគេរាល់គ្នាហើយ”(ខ.១០)។ បន្ទាប់មក “ពួកជនក៏នាំគ្នាទៅបរិភោគភោជន៍ ព្រមទាំងជូនជំនូនដល់គេ ហើយតាំងចិត្តអរសប្បាយឡើងជាខ្លាំង ដោយព្រោះបានយល់ន័យសេចក្តីទាំងប៉ុន្មាន ដែលបានថ្លែងប្រាប់ដល់ខ្លួន”(ខ.១២)។
ពិធីញាំអាហារខាងវិញ្ញាណ ដែលព្រះបានរៀបចំឲ្យយើង ក្នុងព្រះបន្ទូលទ្រង់ គឺជាមូលហេតុដែលយើងត្រូវមានអំណរដ៏អស្ចារ្យ សមនឹងឲ្យយើងចំណាយពេលបរិភោគយ៉ាងឆ្ងាញ់ពិសារ។–David McCasland
ភ្នែកថ្មី
និសិ្សតមហាវិទ្យាល័យ ដែលខ្ញុំបានជួបកាលពីពេលថ្មីៗនេះ បានជឿទុកចិត្តលើព្រះគ្រីស្ទ។ គាត់បានពិពណ៌នា អំពីដំណើរនៃការផ្លាស់ប្រែជីវិតរបស់គាត់យ៉ាងដូចនេះថា “ពេលដែលខ្ញុំទទួលជឿព្រះគ្រីស្ទ ដើម្បីទទួលសេចក្តីសង្រ្គោះ ខ្ញុំមានអារម្មណ៍ថា ព្រះទ្រង់ហាក់ដូចជាបានដាក់ព្រះហស្តទ្រង់ចុះពីលើស្ថានសួគ៌មក ហើយបានដាក់ភ្នែកថ្មី ជំនួសឲ្យភ្នែកចាស់របស់ខ្ញុំ ដែលជួយឲ្យខ្ញុំអាចយល់ អំពីសេចក្តីពិតខាងវិញ្ញាណ!” ខ្ញុំមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ពេលដែលបានដឹងថា ការដែលគាត់ទទួលជឿព្រះសង្រ្គោះ បាននាំឲ្យគាត់មានគំនិតថ្មីខាងវិញ្ញាណ។ ប៉ុន្តែ គ្រីស្ទបរិស័ទដទៃទៀត ក៏អាចមានបទពិសោធន៍ដ៏ពិសេសនេះផងដែរ។ មនុស្សម្នាក់ៗត្រូវបានប្រទានឲ្យមានភ្នែកខាងវិញ្ញាណ ពេលដែលពួកគេទទួលជឿព្រះគ្រីស្ទ ជាព្រះសង្រ្គោះ។ ប៉ុន្តែ មានពេលខ្លះ “អ័ព្ទ” ខាងវិញ្ញាណ ក៏បានគ្របដណ្តប់ស្ថានភាពរបស់យើង ធ្វើឲ្យភ្នែកខាងវិញ្ញាណរបស់យើង ជួបភាពអាប់អួរ មើលអ្វីមិនច្បាស់។ ការនេះកើតមាន ពេលដែលយើងមិនអើពើរ ចំពោះទំនាក់ទំនងដែលយើងមានជាមួយទ្រង់។
សេចក្តីអធិស្ឋានដ៏អស់ពីចិត្តរបស់សាវ័កប៉ុល អំពីភ្នែកខាងវិញ្ញាណរបស់គ្រីស្ទបរិស័ទ បានបង្រៀនយើង អំពីសារៈសំខាន់នៃការដែលយើងឲ្យតម្លៃទាំងស្រុង ចំពោះការអ្វីដែលព្រះបានធ្វើ និងការដែលទ្រង់នឹងធ្វើសម្រាប់យើង តាមរយៈព្រះគ្រីស្ទ។ គាត់បានអធិស្ឋាន សូមឲ្យភ្នែកខាងវិញ្ញាណរបស់យើងរាល់គ្នា បានភ្លឺឡើង “ប្រយោជន៍ឲ្យបានដឹងថា ដែលទ្រង់ហៅយើងរាល់គ្នា នោះមានសេចក្តីសង្ឃឹមជាយ៉ាងណា ហើយថា សិរីល្អដ៏ប្រសើរក្រៃលែងនៃមរដកទ្រង់ ក្នុងពួកបរិសុទ្ធជាយ៉ាងណាផង”(អេភេសូរ ១:១៨)។
ព្រះអម្ចាស់បានប្រទានភ្នែកថ្មីខាងវិញ្ញាណ ដល់អ្នកជឿព្រះម្នាក់ៗ ដើម្បីឲ្យយើងអាចស្គាល់សេចក្តីពិតខាងវិញ្ញាណ។ ពេលដែលយើងបើកចំហរចិត្តសម្រាប់ព្រះ ទ្រង់នឹងជួយឲ្យភ្នែកខាងវិញ្ញាណយើង មើលឃើញការគ្រប់យ៉ាង ដែលទ្រង់បានប្រទានតាមរយៈព្រះគ្រីស្ទ។–Dennis Fisher
ទឹកចិត្ត
ខ្ញុំចូលចិត្តទស្សនាកីឡាករដ៏អស្ចារ្យ ដែលបញ្ចេញជំនាញ និងចិត្តឆេះឆួលរបស់ខ្លួន ដោយការប្រឹងប្រែងអស់សមត្ថភាព នៅទីលានប្រកួត។ ការនេះបានបង្ហាញថា ពួកគេស្រឡាញ់ការប្រកួតនោះណាស់។ ផ្ទុយទៅវិញ ពេលដែលរដូវកាលនៃការប្រកួតដ៏វែង កំពុងតែឈានទៅរកវគ្គផ្តាច់ព្រាត់ ហើយមានក្រុមណាមួយប្រកួតចាញ់ ដែលជាហេតុបណ្តាលឲ្យបាត់បង់ឱកាស ដណ្តើមយកដំណែងជើងឯក ឬប្រកួតវគ្គផ្តាច់ព្រាត់ នោះជួនកាល កីឡាករមួយក្រុមនោះហាក់ដូចជា “គ្មានចិត្តឆេះឆួល” ក្នុងការប្រកួតទេ។ ការខ្វះភាពឆេះឆួលនេះ អាចធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនមានការខកចិត្ត ខណៈពេលដែលពួកគេបានចំណាយលុយទិញសំបុត្រ ចូលទស្សនាការប្រកួតដ៏ល្អនោះ។
យ៉ាងណាមិញ ភាពឆេះឆួលក៏ជាគន្លឹះដ៏សំខាន់ នៃជីវិតផ្ទាល់ខ្លួនរបស់យើងផងដែរ។ ទឹកចិត្តដែលយើងមានចំពោះព្រះអម្ចាស់ ត្រូវបានបង្ហាញចេញមក តាមរយៈរបៀបដែលយើងធ្វើការបម្រើទ្រង់។ សាវ័កប៉ុលមានប្រសាសន៍ថា ការងារដែលយើងធ្វើបម្រើព្រះ គឺរាប់បញ្ចូលទឹកចិត្តដែលយើងមាន នៅក្នុងការធ្វើការងារជាប្រចាំថ្ងៃផងដែរ។ តាមបទគម្ពីរអេភេសូរ ៦:៦-៧ យើងមិនត្រូវ “បម្រើតែក្នុងកាលដែលគេមើលឃើញ ដូចជាចង់បំពេញដល់ចិត្តមនុស្សនោះឡើយ ចូរបំរើដូចជាបាវបំរើរបស់ព្រះគ្រីស្ទវិញ ទាំងធ្វើតាមព្រះហឫទ័យព្រះឲ្យអស់ពីចិត្ត ទាំងបំរើដោយអំណរ ដូចជាបំរើដល់ព្រះអម្ចាស់ផង មិនមែនដូចជាបំរើមនុស្សឡើយ”។
សម្រាប់ខ្លួនខ្ញុំផ្ទាល់ ចំណុចសំខាន់នៃបទគម្ពីរនេះ គឺបានបង្រៀនយើង ឲ្យធ្វើការងារ “ចេញពីចិត្ត”។ ខ្ញុំមានព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ដែលទ្រង់ស្រឡាញ់ខ្ញុំយ៉ាងខ្លាំង ហើយបានលះបង់ព្រះរាជបុត្រាទ្រង់ ដើម្បីជួយសង្រ្គោះខ្ញុំ។ នេះហើយជាមូលហេតុ ដែលខ្ញុំត្រូវធ្វើការបម្រើទ្រង់ ឲ្យអស់ពីចិត្ត។ ភាពឆេះឆួល ដែលកើតចេញ “ពីចិត្ត” ដែលចង់រស់នៅថ្វាយព្រះ នាំឲ្យយើងមានការឆ្លើយតបដ៏ល្អបំផុត ចំពោះព្រះមួយអង្គដែលបានលះបង់ច្រើនយ៉ាងនេះ…