ការហោះហើរ ត្រូវបានបញ្ជាក់
មានពេលមួយ ការធ្វើដំណើររបស់ខ្ញុំតាមយន្តហោះ ទៅកាន់ក្រុងហ្វ្រែងហ្វ៊ត ត្រូវបានពន្យាពេល ដោយសារមានព្យុះរន្ទះ។ គេបានប្រាប់យើងថា យើងនឹងបានធ្វើដំណើរ នៅពេលល្ងាចថ្ងៃស្អែក ប៉ុន្តែ ពេលដែលយើងមកដល់ច្រកចូល គេបែរជាប្រាប់យើង ឲ្យនៅរង់ចាំជើងហោះហើរមួយទៀត ព្រោះជើងហោះហើរនោះបានពេញហើយ។ ពេលនោះ ខ្ញុំក៏បានឆ្ងល់ថា តើនេះគ្រាន់តែជាការជូនដំណឹងខុស ឬនេះជារបៀបដែលគេយករួចខ្លួន ពេលដែលមានការខកខានដំណើរ។ ពួកគេគួរតែប្រាប់អ្នកដំណើរអំពីការពិត តាំងពីដំបូង ដើម្បីកុំឲ្យពួកគេមានការខកចិត្ត។
ប៉ុន្តែ ខ្ញុំសូមអរព្រះគុណព្រះ ដែលព្រះអង្គមិនដែល ធ្វើការរបៀបនេះឡើយ។ ព្រះអង្គប្រាប់យើងយ៉ាងច្បាស់ អំពីរបៀបទៅនៅនគរស្ថានសួគ៌។ ព្រះគម្ពីរបានចែងថា “គ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ”(រ៉ូម ៣:២៣)។ ជាដំបូង ព្រះអង្គបានបង្ហាញយ៉ាងច្បាស់ អំពីនិស្ស័យបាបរបស់មនុស្ស ក្នុងព្រះគម្ពីរលោកុប្បត្តិ ជំពូក៣ ហើយបន្ទាប់មក ទ្រង់ក៏បានប្រទាននូវដំណោះស្រាយយ៉ាងគ្រប់គ្រាន់ ដើម្បីសង្រ្គោះយើងឲ្យរួចពីបាប។ បទគម្ពីររ៉ូម ៣:២៤ បានចែងអំពីដំណោះស្រាយនេះ យ៉ាងដូចនេះថា “ដោយពឹងដល់ព្រះគុណទ្រង់ នោះយើងបានរាប់ជាសុចរិត ដោយសារសេចក្តីប្រោសលោះ ក្នុងព្រះគ្រីស្ទយេស៊ូវ”។ ព្រះបានចាត់ព្រះរាជបុត្រាទ្រង់ ដែលគ្មានបាបសោះ ឲ្យមកសុគតដើម្បីលោះបាបយើង។ ការសុគតរបស់ទ្រង់ នៅលើឈើឆ្កាង បានផ្តល់ឲ្យយើងនូវការអត់ទោសបាប។ ដូចនេះ ដើម្បីឲ្យយើងបានរួចពីបាប យើងគ្រាន់តែទទួលអំណោយនៃសេចក្តីសង្រ្គោះ ដោយឥតគិតថ្លៃ ដោយជំនឿរបស់យើង។ ដូចនេះ ខ្ញុំមានអំណរណាស់…
មនុស្សដែលមានឥទ្ធិពល
បើសិនជាអ្នកស្រាវជ្រាវក្នុងប្រព័ន្ធហ្គូហ្គល(Google) អំពី “បុគ្គលដែលមានឥទ្ធិពល” នោះអ្នកនឹងឃើញឈ្មោះ “បុគ្គលដែលល្បីល្បាញបំផុត ក្នុងពិភពលោក” ក្នុងបញ្ជីឈ្មោះផ្សេងៗ។ តាមធម្មតា បញ្ជីឈ្មោះទាំងនេះ រាប់បញ្ចូលឈ្មោះអ្នកដឹកនាំនយោបាយ ម្ចាស់មុខជំនួញ និងកីឡាករល្បីៗ ក៏ដូចជា បុគ្គលល្បីៗ ក្នុងផ្នែកវិទ្យាសាស្រ្ត សិល្បះ និងការកម្សាន្ត។ តែអ្នកនឹងមិនឃើញឈ្មោះចុងភៅ និងអ្នកបោសសម្អាត ដែលបានធ្វើការបម្រើបុគ្គលល្បីឈ្មោះទាំងនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ថ្វីត្បិតតែចុងភៅ និងអ្នកបោសសម្អាត មានមុខនាទីតូចទៀបមែន តែពួកគេច្រើនតែមានឥទ្ធិពលមកលើបុគ្គលដែលខ្លួនបានបម្រើ។
យ៉ាងណាមិញ ក្នុងរឿងលោកមេទ័ពណាម៉ាន់ ព្រះគម្ពីរក៏បានចែងអំពីស្តេចពីរអង្គ និងហោរារបស់ព្រះ(២ពង្សាវតាក្សត្រ ៥:១-១៥)។ ប៉ុន្តែ ក្នុងរឿងនេះ អ្នកបម្រើជាតួអង្គដ៏សំខាន់ ដែលបានប្រាប់លោកណាម៉ាន់ ឲ្យទៅទទួលការប្រោសឲ្យជា ពីជម្ងឺឃ្លង់ ដែលអាចធ្វើឲ្យគាត់បាត់បង់មុខនាទីជាមេទ័ព និងរងគ្រោះក្នុងជីវិត។ អ្នកបម្រើដ៏វ័យក្មេងរូបនោះ គឺជាឈ្លើយសឹក ដែលគេបានយកពីនគរអ៊ីស្រាអែលមក។ នាងបានប្រាប់ភរិយារបស់លោកណាម៉ាន់ថា មានហោរាម្នាក់ ក្នុងស្រុកសាម៉ារី ដែលអាចប្រោសគាត់ឲ្យជាពីជម្ងឺឃ្លង់បាន(ខ.២-៣)។ ពេលដែលហោរាអេលីសេប្រាប់លោកណាម៉ាន់ ឲ្យចុះទៅមុជទឹកទន្លេយ័រដាន់ លោកណាម៉ាន់ក៏បានខឹងនឹងលោកហោរ ប៉ុន្តែ អ្នកបម្រើរបស់គាត់បានលើកទឹកចិត្តគាត់ ឲ្យធ្វើតាមបង្គាប់របស់លោកហោរា។ ទីបំផុត លោកណាម៉ាន់ក៏បានជាពីរោគឃ្លង់ បានជាគាត់ប្រកាស់ថា “នៅផែនដីទាំងមូល គ្មានព្រះឯណាសោះ វៀរតែព្រះនៃសាសន៍អ៊ីស្រាអែល១ប៉ុណ្ណោះ”(ខ.១៥)។
ត្រង់ចំណុចនេះ ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ យើងពិតជាមានតួនាទីដ៏សំខាន់ណាស់។…
សេចក្តីស្រឡាញ់ជាអ្វី?
ពេលដែលគេសួរក្មេងៗថា “សេចក្តីស្រឡាញ់ជាអ្វី?” ពួកគេមានចម្លើយល្អៗជាច្រើន។ សម្រាប់ណូអេ ដែលជាក្មេងមានអាយុ៧ឆ្នាំ គាត់បានឆ្លើយថា “សេចក្តីស្រឡាញ់ គឺជាការដែលអ្នកនិយាយប្រាប់មនុស្សម្នាក់ថា អ្នកចូលចិត្តអាវគាត់ ហើយបន្ទាប់មក គាត់ក៏ពាក់អាវនោះរាល់ថ្ងៃ”។ ចំណែកឯរេបិកា ដែលជាក្មេងស្រីមានអាយុ៨ឆ្នាំវិញ នាងបានឆ្លើយថា“ដោយសារជីដូនខ្ញុំមានជម្ងឺឈឺសន្លាក់ដៃជើង គាត់មិនអានឱនចុះ ដើម្បីធ្វើក្រចកជើងគាត់ទៀតទេ។ ដូចនេះ ជីតារបស់ខ្ញុំតែងតែធ្វើក្រចកជើងឲ្យគាត់ សូម្បីតែនៅពេលដែលដៃគាត់ឈឺសន្លាក់ដែរក៏ដោយ។ នោះហើយជាសេចក្តីស្រឡាញ់”។ រីឯយេស៊ិកាក៏មានអាយុ៨ឆ្នាំដែរ នាងបានឆ្លើយថា “អ្នកមិនគួរនិយាយថា អ្នកស្រឡាញ់គេឡើយ បើសិនជាអ្នកមិនពិតជាស្រឡាញ់គេទេនោះ។ តែបើអ្នកពិតជាស្រឡាញ់មែន អ្នកគួរតែនិយាយប្រាប់គេឲ្យបានច្រើនដង ដើម្បីកុំឲ្យគេភ្លេច”។
មានពេលខ្លះ យើងត្រូវរំឭកខ្លួនឯងថា ព្រះស្រឡាញ់យើង។ យើងច្រើនតែផ្តោតទៅលើទុក្ខលំបាកក្នុងជីវិត ហើយក៏សួរខ្លួនឯងថា ឯណាទៅសេចក្តីស្រឡាញ់? ប៉ុន្តែ បើសិនជាយើងបង្អង់ឈប់សិន ហើយពិចារណាអំពីការអ្វីដែលព្រះទ្រង់បានធ្វើសម្រាប់យើង នោះយើងនឹងនឹកចាំថា ព្រះស្រឡាញ់យើងខ្លាំងប៉ុណ្ណា ដែលព្រះអង្គជា សេចក្តីស្រឡាញ់(១យ៉ូហាន ៤:៨-១០)។
បទគម្ពីរទំនុកដំកើង ជំពូក ១០៤ បានរៀបរាប់អំពី “ព្រះពរ” ដែលយើងទទួលបាន ពីសេចក្តីស្រឡាញ់របស់ព្រះ ដូចតទៅ : ព្រះអង្គអត់ទោសបាបយើង(ខ.៣) ព្រះអង្គចម្អែតយើងដោយរបស់ល្អ(ខ.៥) ហើយសម្រេចកិច្ចការដ៏សុចរិត និងសេចក្តីយុត្តិធម៌(ខ.៨)។ ទ្រង់មិនបានប្រព្រឹត្តនឹងយើង តាមអំពើបាបរបស់យើងទេ(ខ.១០) ហើយទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា នោះទ្រង់បានដកយកអស់ទាំងការល្មើសរបស់យើង ឲ្យឃ្លាតឆ្ងាយពីយើងយ៉ាងនោះដែរ(ខ.១២)។ ព្រះអង្គមិនដែលភ្លេចយើងឡើយ! ពេលគេសួរយើងថា…
ប្រាជ្ញារបស់ហ្វូងមនុស្ស
សៀវភៅដែលមានចំណងជើងថា ប្រាជ្ញារបស់ហ្វូងមនុស្ស ជាសៀវភៅដ៏គួរឲ្យចាប់អារម្មណ៍ ដែលក្នុងនោះ លោកចេមស៍ សួរូវេគី(James Surowiecki) ដែលជាអ្នកនិពន្ធសៀវភៅនេះ បានបង្ហាញអំពីទស្សនៈដ៏សាមញ្ញមួយ ដែលអាចធ្វើឲ្យមនុស្សវង្វេងបាន គឺទស្សនៈដែលបានយល់ឃើញថា “ហ្វូងមនុស្សដែលមានគ្នាច្រើន មានភាពឆ្លាតវ័យជាងមនុស្សដែលលេចធ្លោ ដែលមានគ្នាតិច ទោះបីជាមនុស្សដែលលេចធ្លោទាំងនោះ មានភាពវ័យឆ្លាត ពូកែដោះស្រាយបញ្ហាជាង ចេះលើកកម្ពស់ឲ្យមានទស្សនៈថ្មីៗ មានការសម្រេចចិត្តដែលឆ្លាតវ័យ ឬចេះព្យាករណ៍អំពីពេលអនាគតយ៉ាងណាក៏ដោយ”។ អ្នកនិពន្ធសៀវភៅនេះ បានធ្វើការប្រៀបធៀបរវាងមនុស្សទាំងពីរក្រុមនោះ ក្នុងវិស្ស័យផ្សេងៗ ដែលរាប់ចាប់តាំងពីវិស្ស័យវប្បធម៌ដែលពេញនិយម រហូតដល់វិស្ស័យនយោបាយ ហើយបានធ្វើការសន្និដ្ឋានជាមូលដ្ឋានថា “ហ្វូងមនុស្សដែលមានគ្នាច្រើន ច្រើនតែមានភាពត្រឹមត្រូវជាងមនុស្ស ដែលលេចធ្លោដែលមានគ្នាតិច។ ទ្រឹស្តីនេះមានលក្ខណៈគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែ គេអាចយកទ្រឹស្តីនេះមកពិភាក្សា ក្នុងពេលបោះឆ្នោតរើសអ្នកដឹកនាំប្រទេស ឬនៅពេលដែលគេបោះឆ្នោតឲ្យបេកជន ដែលប្រកួតក្នុងកម្មវិធីទូរទស្សន៍ជាដើម”។
យ៉ាងណាមិញ ព្រះគម្ពីរបរិសុទ្ធបានបង្ហាញយ៉ាងច្បាស់ថា ប្រាជ្ញារួមរបស់ហ្វូងមនុស្ស មិនអាចឲ្យយើងទុកចិត្តបានគ្រប់ពេលឡើយ ហើយក៏អាចបណ្តាលឲ្យមានគ្រោះថ្នាក់ផងដែរ(ម៉ាថាយ ៧:១៣-១៤) ប៉ុន្តែ ប្រាជ្ញារួមរបស់ហ្វូងមនុស្សអាចមានប្រយោជន៍ នៅពេលដែលប្រាជ្ញានោះត្រូវតាមព្រះបន្ទូលព្រះ។ បទគម្ពីរសុភាសិត ១១:១៤ បានចែងថា “ទីណាដែលឥតមានអ្នកប្រាជ្ញានាំមុខ នោះប្រជាជនរមែងដួលទៅ តែបើមានអ្នកប្រឹក្សាជាច្រើន នោះមានសេចក្តីសុខវិញ”។ ការរួមគ្នាតែមួយ ក្នុងរូបកាយព្រះគ្រីស្ទមានប្រយោជន៍ណាស់ ជាពិសេសនៅពេលដែលយើងអាចជួយគ្នាទៅវិញទៅមក នៅក្នុងការស្វែងរកប្រាជ្ញាពីព្រះ។ ពេលដែលយើងរួមគ្នា ដើម្បីស្វែងរកបំណងព្រះហឫទ័យព្រះ នោះយើងនឹងរកឃើញសុវត្ថិភាព នៅក្នុងការផ្គត់ផ្គង់របស់ព្រះ និងទទួលប្រាជ្ញារបស់ព្រះអង្គ សម្រាប់ការពិបាកដែលយើងឆ្លងកាត់ក្នុងជីវិត។—Bill…
ក្បួនផ្តាច់ខ្លួនចេញ
អ្នកស្រីហ្គេល ប្ល៊ែង(Gail Blanke) ជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា ការបោះចោលរបស់ទ្រព្យ៥០ប្រភេទ ដែលក្នុងនោះ គាត់បានបង្ហាញនូវក្បួនទាំង៤ “សម្រាប់ដកខ្លួនចេញ” ដើម្បីជួយឲ្យមនុស្សបំបាត់ភាពច្របូកច្របល់ ក្នុងជីវិតរបស់ខ្លួន។ ក្បួនទី១ចែងថា “បើរបស់ទ្រព្យនោះ … ធ្ងន់ពេក ធ្វើឲ្យ រាំងស្ទះ ឬធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អចំពោះខ្លួនឯង នោះចូរបោះវាចោល ឬប្រគល់វាឲ្យទៅអ្នកដទៃ ឬក៏លក់វាចោលទៅ ចូរបណ្តោយឲ្យវាចេញពីខ្លួនអ្នក ហើយបន្តដំណើរទៅមុខទៀតចុះ។”
ត្រង់ចំណុចនេះ ខ្ញុំយល់ថា យើងក៏អាចប្រៀបធៀបក្បួនដកខ្លួនចេញខាងលើនេះ ទៅនឹងបញ្ហាខាងវិញ្ញាណផងដែរ។ យើងមិនចាំបាច់ត្រូវនៅជាប់នឹងអំពើបាបដែលយើងមាន ពីអតីតកាលឡើយ។ ពួកបងប្អួនប្រុសរបស់លោកយ៉ូសែបបានរងទុក្ខ ដោយសារអំពើបាបរបស់ខ្លួន អស់ជាច្រើនឆ្នាំ។ បន្ទាប់ពីពួកគេបានលក់លោកយ៉ូសែប ឲ្យធ្វើជាទាសករ អស់រយៈពេលជាច្រើនឆ្នាំមក ពួកគេក៏បាននឹកចាំ អំពីភាពព្រៃផ្សៃដែលពួកគេបានប្រព្រឹត្តនោះ ហើយខ្លាចយ៉ូសែបសងសឹក(ខ.១៦-១៧)។ ក្រោយមក យ៉ូសែបបានធ្វើល្អចំពោះពួកគេ ដោយចិត្តមេត្តា ហើយក៏បានបញ្ជាក់ពួកគេថា គាត់នឹងមិនសងសឹកឡើយ តែពួកគេនៅតែខ្លាចយ៉ូសែបដដែល(៤៥:៤-១៥)។
មានមនុស្សជាច្រើន នៅតែរស់នៅជាមួយនឹងកំហុសដែលខ្លួនបានធ្វើតាំងពីយូរមកហើយ ទោះបីជាបានទទួលសេចក្តីមេត្តា និងការអត់ទោស ពីអ្នកដែលខ្លួនបានធ្វើខុសចំពោះហើយក៏ដោយ។ ទោះបីជាយ៉ាងណាក៏ដោយ សេរីភាពដ៏ពិតកើតមាន ពេលដែលយើងលន់តួបាបនៅចំពោះព្រះ។ ព្រះអង្គអត់ទោសបាបយើង(១យ៉ូហាន ១:៩) ហើយញែកយើងចេញពីបាបនោះ (ទំនុកដំកើង ១០៣:១២)។ គឺដូចដែលមានបទគម្ពីរមួយចែងថា “ទ្រង់នឹងបោះអស់ទាំងអំពើបាបរបស់យើងទៅក្នុងសមុទ្រជ្រៅ”(មីកា ៧:១៩)។ ហេតុនេះហើយ យើងអាចរំឭកខ្លួនឯងថា…
ការចាក់ឫស
មានកន្លែងដ៏តូចមួយ ក្នុងទីធ្លាមុខផ្ទះរបស់ខ្ញុំ ដែលហាក់ដូចជាមិនអាចមានភាពស្រស់ស្អាតសោះ។ ស្មៅហាក់ដូចជានៅតែដុះរ៉ុយៗ ក្នុងចំណុចមួយនោះ ទោះបីជាខ្ញុំបានព្យាយាមស្រោចទឹកវា យ៉ាងណាក៏ដោយ។ ដូចនេះ ថ្ងៃមួយ ខ្ញុំក៏បានយកប៉ែលមកចូកមើលកន្លែងដែលមានបញ្ហានោះ ហើយក៏រកឃើញមូលហេតុ ដែលធ្វើឲ្យស្មៅដុះមិនបានល្អ។ នៅពីក្រោមស្មៅនោះ មានថ្មមួយស្រទាប់ ដែលមានកម្រាស់ជិតមួយទឹក។ ខ្ញុំក៏បានគាស់ថ្មនោះចេញ ហើយយកដីដ៏មានជីរជាតិ មកចាក់បំពេញ ដើម្បីឲ្យគ្រាប់ពូជថ្មីអាចចាក់ឫសដុះបានល្អ។
ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការដែលព្រះយេស៊ូវមានបន្ទូលអំពីគ្រាប់ពូជ និងដី។ ក្នុងរឿងប្រៀបប្រដូច ក្នុងបទគម្ពីរម៉ាថាយ ជំពូក១៣ ព្រះអង្គបានមានបន្ទូល អំពីគ្រាប់ពូជនៃដំណឹងល្អ ដែលត្រូវបានសាបព្រោះ នៅលើដីប្រភេទខុសៗគ្នា។ ព្រះអង្គមានបន្ទូលថា គ្រាប់ពូជដែល ធ្លាក់ទៅក្នុងកន្លែងថ្ម ដែលមានដីរាក់ពេក ស្រាប់តែដុះឡើងភ្លាម ព្រោះដីមិនជ្រៅទេ ប៉ុន្តែ កាលថ្ងៃរះឡើង នោះក៏ក្រៀមខ្លោចទៅ ពីព្រោះគ្មានឫស(ខ.៥-៦)។ ត្រង់ចំណុចនេះ ព្រះអង្គកំពុង មានបន្ទូល អំពីអ្នកដែលបានឮដំណឹងល្អ ហើយទទួលជឿ តែព្រះបន្ទូលព្រះមិនបានចាក់ឫសចូលក្នុងជីវិតរបស់ពួកគេឡើយ។ បានជាពេលដែលគាត់ ជួបបញ្ហា គាត់ក៏រវាតចិត្តចេញ ដោយសារគាត់មិនមែនជាអ្នកជឿពិតប្រាកដ។
ព្រះយេស៊ូវក៏បានមានបន្ទូលសន្និដ្ឋានថា “អ្នកដែលទទួលពូជក្នុងដីល្អវិញ នោះគឺជាអ្នកដែលឮព្រះបន្ទូល ហើយយល់ ក៏បង្កើតផលផ្លែ មួយជា១រយ មួយជា៦០ ហើយមួយទៀតជា៣០”(ខ.២៣)។ យើងគួរអរព្រះគុណព្រះអង្គ សម្រាប់ព្រះបន្ទូលត្រង់ចំណុចនេះ ដែលបានរំឭកយើង…
តើយើងអាចរកប្រាជ្ញានៅទីណា?
ប្រាជ្ញាជាសម្រស់នៃភាពបរិសុទ្ធ។ សាវ័កយ៉ាកុបបានមានប្រសាសន៍ថា ប្រាជ្ញា មានភាពសមហេតុផល ចេះបទបែន មានការអត់ទោស មានសន្តិភាព និងមានការយកចិត្តទុកដាក់ចំពោះអ្នកដទៃ ព្រមទាំងមានការសួរសុខទុក្ខគ្នា ក្នុងនាមជាមិត្តភ័ក្រ មានការគួរសម និងនិយាយពាក្យសម្តីល្អៗ។ ប្រាជ្ញាមានការបន្ទាបខ្លួន មានតម្លាភាព មានភាពសាមញ្ញ ស្លូតបូត និងមានចិត្តសប្បុរស(យ៉ាកុប ៣:១៧)។ តើយើងអាចរកឃើញប្រាជ្ញា នៅទីណា? ប្រាជ្ញាមានប្រភពពីនគរស្ថានសួគ៌(១:៥)។ បានជាលោកឆាល ស្ព័រជិន(Charles Spurgeon) បានមានប្រសាសន៍ថា “ប្រាជ្ញា ជាសម្រស់នៃជីវិត ហើយមានតែព្រះទេ ដែលអាចបង្កើតឲ្យមានប្រាជ្ញា ក្នុងជីវិតយើង”។ វាជាការប្រសើរណាស់ ដែលយើងអាចសួរខ្លួនឯងឲ្យបានញឹកញាប់ថា “តើខ្ញុំកំពុងលូតលាស់ក្នុងប្រាជ្ញាឬទេ?” ទោះបីជាយ៉ាងណាក៏ដោយ ជីវិតមនុស្សយើងមានការប្រែប្រួលជានិច្ច។ យើងចាំបាច់ត្រូវលូតលាស់ ដោយមានភាពផ្អែមល្ហែម និងមានប្រាជ្ញាកាន់តែខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ពុំនោះទេ យើងនឹងក្លាយជាមនុស្សដែលល្ងង់ខ្លៅ ឬមានមុខជូរកាន់តែខ្លាំង។
ម្យ៉ាងទៀត យើងអាចសួរខ្លួនឯងថា “តើខ្ញុំកំពុងលូតលាស់ទៅជាអ្វី?” ដរាបណាយើងនៅរស់ យើងនៅតែមានឱកាសចាប់ផ្តើមលូតលាស់ ក្នុងប្រាជ្ញាជានិច្ច។ ព្រះទ្រង់ស្រឡាញ់យើង ដោយព្រះទ័យអាណិតអាសូរ និងស្រឡាញ់ជាខ្លាំង ដែលអាចរំដោះយើង ឲ្យរួចផុត ពីភាពល្ងង់ខ្លៅ បើសិនជាយើងថ្វាយជីវិតយើងដាច់ដល់ព្រះអង្គ។ សេចក្តីស្រឡាញ់របស់ព្រះអង្គ អាចកែប្រែបុគ្គលិកលក្ខណៈដែលពិបាកកែប្រែបំផុត ឲ្យក្លាយទៅជាមានសម្រស់ដ៏ល្អអស្ចារ្យ។ យើងប្រហែលជាមានការឈឺចាប់ខ្លះៗ ហើយត្រូវចំណាយមួយរយៈ…
មានពរខ្លាំងណាស់
ជារៀងរាល់ថ្ងៃ ពេលខ្ញុំធ្វើដំណើរទៅកន្លែងធ្វើការ ក៏ដូចជានៅពេលដែលខ្ញុំត្រឡប់មកផ្ទះវិញ ខ្ញុំមានពេលច្រើន សម្រាប់អានអក្សរស្ទីគើរ ដែលគេបិទនៅលើកាងខាងក្រោយរបស់ឡាន ដែលកំពុងបើកនៅខាងមុខឡានខ្ញុំ។ ខ្ញុំឃើញឡានខ្លះមានបិទពាក្យគ្រោកគ្រាត ឡានខ្លះទៀតមានដាក់ពាក្យស្លោកពិរោះៗ តែមានឡានមួយចំនួន មានបិទពាក្យអក្សរអសីលធម៌យ៉ាងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះខ្ញុំឃើញឡានមួយគ្រឿងមានបិទពាក្យពេចន៍ដ៏ស្រទន់ នៅលើកាងខាងក្រោយរបស់វា ដែលបានលើកទឹកចិត្តខ្ញុំ ឲ្យគិតអំពីអាកប្បកិរិយ៉ា ដែលខ្ញុំច្រើនតែមាន ក្នុងការរស់នៅ។ អក្សរស្ទីគើរនោះសរសេរថា “ខ្ញុំមានពរខ្លាំងណាស់ ខ្ញុំមិនរអ៊ូរទាំអំពីជីវិតឡើយ”។
ខ្ញុំទទួលស្គាល់ថា ពេលនោះខ្ញុំមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ពេលដែលខ្ញុំជញ្ជឹងគិតអំពីពាក្យមួយឃ្លានេះ។ មានពេលច្រើនដងពេកហើយ ដែលខ្ញុំបានចំណាយពេលនឹកស្តាយអំពីការអ្វីដែលមិនបានសម្រេចដូចបំណងរបស់ខ្ញុំ ជាជាងចំណាយពេលផ្តោតទៅលើអំណោយដ៏អស្ចារ្យ ដែលព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌បានប្រទានមក។ ពេលដែលខ្ញុំបានអានពាក្យពេចន៍ដ៏សាមញ្ញ នៅថ្ងៃនោះហើយ ខ្ញុំក៏បានធ្វើការប្តេជ្ញាចិត្តជាថ្មីថា នឹងមានការដឹងគុណចំពោះព្រះអម្ចាស់ កាន់តែសកម្ម និងអស់ពីចិត្ត ព្រោះព្រះនៃយើង ព្រះអង្គល្អចំពោះខ្ញុំណាស់ តាមរបៀបជាច្រើន ដែលខ្ញុំមិនអាចរាប់អស់។ បទគម្ពីរទំនុកដំកើង ជំពូក១០៧ ជាទំនុកបទចម្រៀង ដែលព្យាយាមកែប្រែគំនិតរបស់មនុស្ស ដែលមិនចេះអរព្រះគុណព្រះ។ មានមនុស្សជាច្រើនយល់ថា ស្តេចដាវីឌ ជាអ្នកនិពន្ធទំនុកមួយនេះ ដែលបានដាស់តឿនចិត្តដែលកាន់តែត្រជាក់ឡើងៗ ដោយគ្មានការដឹងគុណព្រះ គឺដូចដែលទំនុកមួយនេះបានច្រៀងបន្ទរបួនដងថា “ឱសូមឲ្យមនុស្សទាំងឡាយសរសើរដល់ព្រះយេហូវ៉ា ដោយព្រោះសេចក្តីសប្បុរសរបស់ទ្រង់ ហើយដោយព្រោះអស់ទាំងការអស្ចារ្យ ដែលទ្រង់បានប្រោសដល់មនុស្សជាតិ”(ខ.៨,១៥,២១,៣១)។ សូម្បីតែក្នុងពេលដែលពិបាកបំផុត ក៏យើងនៅតែមានការជាច្រើន ដែលត្រូវអរព្រះគុណព្រះ។ សូមយើងរៀនអរព្រះគុណព្រះ សម្រាប់សេចក្តីល្អ ដែលព្រះអង្គមានចំពោះយើង!—Bill…
ការជួសជុលផ្លូវ
នៅរដ្ឋមីឈីហ្គិន គេចូលចិត្តនិយាយកំប្លែងលេងថា ក្នុងមួយឆ្នាំយើងមានរដូវពីរ គឺរដូវរងារ និងរដូវជួសជុសផ្លូវថ្នល់។ បានជាយើងនិយាយដូចនេះ ព្រោះរដូវរងាដែលត្រជាក់ខ្លាំង បានធ្វើឲ្យខូចផ្លូវថ្នល់ ដូចនេះ ជាងជួសជុលថ្នល់ត្រូវប្រញាប់ជួសជុលថ្នល់ ពេលណាទឹកកកនៅតាមផ្លូវថ្នល់រលាយអស់ ហើយដីក៏ឈប់កករឹង។ ទោះបីជាយើងហៅការងារនេះថា “ការជួសជុលថ្នល់”ក៏ដោយ ក៏តាមពិត ភាគច្រើននៃការជួសជុលរបស់ពួកគេ គឺមិនខុសពីការ “បំផ្លាញផ្លូវថ្នល់”ឡើយ។ ព្រោះជួនកាល បើគេគ្រាន់តែជួសជុលកន្លែងដែលមានក្រឡុក គឺមិនមែនជាជម្រើដ៏ល្អឡើយ។ ពោលគឺជាងជួសជុលថ្នល់ ត្រូវសាងសង់ផ្លូវថ្នល់នោះសារឡើងវិញ ទើបបានត្រូវ។
ត្រង់ចំណុចនេះ បើយើងប្រៀបធៀបនឹងជីវិតខាងវិញ្ញាណវិញ នោះយើងឃើញថា ព្រះទ្រង់ក៏បានប្រទាននូវផ្លូវថ្មី សម្រាប់ជីវិតរបស់យើងផងដែរ។ ក្នុងព្រះគម្ពីរសញ្ញាចាស់ទាំងមូល យើងឃើញថា ព្រះបានប្រាប់រាស្រ្តព្រះអង្គ ឲ្យរំពឹងគិតអំពីការជួសជុលផ្លូវដ៏សំខាន់ ដែលតភ្ជាប់រវាងពួកគេនឹងព្រះអង្គ(អេសាយ ៦២:១០-១១ យេរេមា ៣១:៣១)។ ពេលដែលព្រះចាត់ព្រះយេស៊ូវឲ្យយាងចុះមក ពួកសាសន៍យូដាហាក់ដូចជាយល់ថា ព្រះយេស៊ូវបានយាងមកបំផ្លាញផ្លូវនៃជីវិតរបស់ពួកហើយ។ ប៉ុន្តែ ព្រះយេស៊ូវមិនបានបំផ្លាញអ្វីឡើយ។ តាមពិត ព្រះអង្គបានយាងមក ដើម្បីសម្រេចការជួសជុលនោះទៅវិញទេ(ម៉ាថាយ ៥:១៧)។ ផ្លូវចាស់ដែលត្រូវបានចាក់ក្រាលពីលើដោយក្រឹត្យវិន័យ ត្រូវក្លាយជាផ្លូវថ្មី ដែលក្រាលពីលើដោយសេចក្តីស្រឡាញ់នៃព្រះយេស៊ូវ ដែលមានការលះបង់។ ព្រះទ្រង់នៅតែធ្វើកិច្ចការរបស់ព្រះអង្គ ដោយជំនួសផ្លូវចាស់នៃអំពើបាប និងក្រឹត្យវិន័យនិយម ដោយផ្លូវថ្មី នៃសេចក្តីស្រឡាញ់ ដែលព្រះយេស៊ូវបានសាងសង់ចប់សព្វគ្រប់។ ពេលដែលព្រះអង្គដកចេញផ្លូវចាស់ នៃការគិត និងការប្រព្រឹត្តដែលយើងធ្លាប់តែមាន យើងអាចមានអារម្មណ៍ថា…
ចង់បានហើយ ចង់បានទៀត
មានអ្នកខ្លះចូលចិត្តដើរទិញឥវ៉ាន់ខ្លាំងណាស់។ ពួកគេមានចិត្តចង់ទិញ ហើយទិញទៀត ឥតឈប់ឈរ។ ហើយក្នុងចំណោមនោះ ក៏មានអ្នកដែលស្វែងរកទិញឥវ៉ាន់ នៅក្រៅប្រទេសទៀតផង។ សព្វថ្ងៃនេះ មានផ្សារទំនើបធំៗជាច្រើន ក្នុងប្រទេសចិន សូឌី-អារ៉ាប៊ី កាណាដា ភីលីពីន សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត នៅទូទាំងពិភពលោក។ ការកើនឡើងនៃការទិញទំនិញ តាមហាងទំនិញ និងនៅតាមប្រព័ន្ធអ៊ីនធើណិត បានបង្ហាញឲ្យយើងដឹងថា ការញៀននឹងការទិញទំនិញ គឺជាបាតុភូតដែលកើតមាននៅទូទាំងពិភពលោក។
យ៉ាងណាមិញ ទាក់ទងនឹងបញ្ហានេះ ព្រះយេស៊ូវបានមានបន្ទូលប្រាប់យើងរាល់គ្នាថា “ចូរប្រយ័ត្ន ហើយខំចៀសពីសេចក្តីលោភចេញ ដ្បិតជីវិតនៃមនុស្សមិនស្រេចនឹងបានទ្រព្យសម្បត្តិជាបរិបូរទេ”(លូកា ១២:១៥)។ ជាងនេះទៅទៀត ព្រះអង្គបានមានបន្ទូលជាពាក្យប្រៀបប្រដូច អំពីបុរសម្នាក់ ដែល “ខំបង្គរទ្រព្យសម្បត្តិទុកសម្រាប់ខ្លួនឯង” ដោយមិនខ្វល់អំពីទំនាក់ទំនង ដែលគាត់ត្រូវមានជាមួយព្រះឡើយ(ខ.២១)។
តើធ្វើដូចម្តេច ឲ្យយើងអាចរៀនស្កប់ចិត្ត នឹងរបស់ដែលយើងមាន ដោយមិនលោភចង់បានជាបន្ថែមទៀត? ជាបន្តទៅនេះ សូមស្វែងយល់អំពីដំណោះស្រាយមួយចំនួន ដូចតទៅ :
- ចូរចាត់ទុករបស់ដែលយើងមាន ជាអំណោយដែលព្រះប្រទាន សម្រាប់ឲ្យយើងប្រើ យ៉ាងឆ្លាតវ័យ(ម៉ាថាយ ២៥:១៤-៣០)
- ចូរខិតខំធ្វើការរកប្រាក់ ហើយសន្សំទុកប្រើពេលក្រោយទៀត(សុភាសិត ៦:៦-១១)។
- ចូរដាក់ដង្វាយ សម្រាប់ការងារបម្រើព្រះអម្ចាស់ និងសម្រាប់អ្នកដែលខ្វះខាត(២កូរិនថូស ៩:៧ សុភាសិត ១៩:១៧)។
- ហើយចូរកុំភ្លេចអរព្រះគុណព្រះ ហើយអរសប្បាយនឹងរបស់អ្វី ដែលព្រះអង្គប្រទាន(១ធីម៉ូ ថេ ៦:១៧)។—Dennis…