Month: August 2015

សង្ឃឹមតិចឬច្រើន

មាន​មនុស្ស​ជាច្រើនធ្វើកា​រ​សម្រេច​ចិត្ត​ជា​រៀង​រាល់​ថ្ងៃ ដោយ​ផ្អែក​ទៅ​លើចំ​ណុចអ​វិជ្ជ​មាន។ បើ​យើង​យល់​ថា ថ្ងៃ​នេះ យើង​មាន​សង្ឃឹម​តែ​២០​​ភាគរយ ថា​មេឃ​នឹង​​ភ្លៀង នោះយើ​ង​នឹង​ដាក់ឆ័​ត្រ​ឬអា​វភ្លៀ​ងតា​ម​ខ្លួន តែ​បើ​យើង​មានស​ង្ឃឹម​៩០%​ថា មេឃនឹ​ងមិ​ន​ភ្លៀង​ទេ នោះ​យើង​នឹង​ចេញដំ​ណើរ ដោយ​មិន​ខ្លាចទទឹក​ខ្លួ​ន​ឡើយ។ កាល​ណា​យើងមា​នសង្ឃឹមកា​ន់​តែ​តិច នោះអា​កប្ប​កិរិយ៉ា​របស់​យើង ក៏​ទទួល​ផល​ប៉ះ​ពាល់​កាន់​តែខ្លាំង​ផ​ង​ដែរ​   ព្រោះ​យើង​ចង់​សម្រេ​ចចិត្ត ឲ្យ​បាន​ឆ្លាតវ័​យ និង​មាន​ជោគ​ជ័យ។

បទគ​ម្ពី​រ​កិច្ចការ ១២:១-៦ បាន​ពិពណ៌នា​អំពី​សង្ឃឹម​ដ៏​តិច​តួ​ច ដែល​លោក​ពេត្រុស​អាច​រួច​ជីវិត ពេល​ដែល​គាត់​កំពុង​ជាប់​ឃុំ។ នៅ​​វេលា​​យប់​​នោះ​​ គាត់​​ដេក​​នៅ​ជា​កណ្តាល​ទាហាន​២​នាក់ “មាន​ទាំង​ច្រវាក់​២​ខ្សែ​ជាប់​នៅ​ខ្លួន” ហើយ​មាន​ទាហាន​ចាំ​យាម​នៅ​មាត់​ទ្វារ​​គុក​ដែរ(ខ.៦)។ ស្តេច ហេរ៉ូឌ​បាន​កាត់​ទោសប្រ​ហារជី​វិត​លោក​យ៉ាកុប ដែល​ស្ថិត​ក្នុង​ចំណោមសា​វ័ក​ដែលជិ​តស្និ​ទ្ធនឹង​ព្រះ​យេស៊ូវ​បំផុត ហើយស្តេចអ​ង្គនេះ​ក៏ចង់ឲ្យ​លោកពេត្រុសមា​នវា​សនាដូ​ច​នេះផ​ងដែរ(ខ.១-៣)។ ដូចនេះ គេមិ​នស​ង្ឃឹម​ថា លោក​ពេត្រុស​នឹង​បាន​រួច​ជីវិត ​ក្នុង​ពេល​នោះឡើ​យ។​ ប៉ុន្តែ ព្រះ​បា​នមាន​ផែន​ការ​រំដោះ​គាត់ ដោយកា​រអ​ស្ចារ្យ ដែល​​សូម្បី​តែ​អ្នក​ដែល​បានអធិ​ស្ឋាន​ទូល​អង្វ​រ​ឲ្យ​គាត់ ក៏​ពិបាក​នឹង​ជឿថា​ គាត់​អាច​រួច​ខ្លួនដែរ(ខ.១៣-១៦)។ ពួក​គេ​មាន​ការ​ភ្ញា​ក់ផ្អើ​លយ៉ា​ងខ្លាំ​ង ពេ​លដែ​លគា​ត់ប​ង្ហា​ញខ្លួន​ ក្នុង​ពេល​ពួក​គេជួ​បជុំ​គ្នា​អធិ​ស្ឋាន​។

ព្រះ​អាច​ធ្វើការ​​រប​ស់ព្រះ​អង្គ ទោះយើ​ងមា​នស​ង្ឃឹម​តិច​យ៉ាង​ណា​ក៏​ដោយ ព្រោះព្រះ​អ​ង្គ​មា​នគ្រ​ប់​អំណាច​ចេស្តា។ គ្មាន​ការ​អ្វី​ដែល​ពិបា​កពេ​ក ដែល​ព្រះ​អង្គ​ធ្វើមិ​នកើ​ត​នោះឡើ​យ។ ព្រះ​ដែ​លបា​នស្រឡាញ់​យើង ហើ​យលះ​បង់​ព្រះជ​ន្ម ដើម្បី​យើង​រាល់​គ្នា កំពុង​តែ​ឃុំ​គ្រង​ជីវិត​យើង។​ ព្រះអ​ង្គ​អាចបង្ហាញ​ព្រះ​ចេស្តា ក្នុង​កាលៈ​ទេសៈ​ធម្មតា ក៏​ដូ​ច​ជា​ក្នុង​ស្ថានភា​ពដែ​ល​អស់​សង្ឃឹម។ ទោះ​បី​ជា​យើង​កំពុង​មាន​ជ័យ​ជម្នះ ឬ​កំពុង​មាន​ទុក្ខ​ព្រួយក៏​ដោ​យ ក៏​ព្រះអ​ង្គ​នៅ​តែគ​ង់​នៅ​ជាមួយ​យើង​ជា​និច្ច។—David McCasland

រូបសម្បត្តិខាងក្រៅ

មាន​ពេល​មួយ ខ្ញុំនិង​បង​ប្អូន​ជីដូ​ន​មួយ​រប​ស់​ខ្ញុំ បាន​នាំគ្នា​យក​រូបថ​តចាស់​​ៗ របស់​ជីដូនជី​តា​យើងមកមើល។ យើង​បាន​និយាយ​កំប្លែង​លេង ​អំពីរូប​សម្ប​ត្តិរ​បស់​យើ​ង ត្រង់​ចំណុច​ដែល​មាន​លក្ខ​ណៈ កា​ត់ដូច​ជីដូ​ន​ជីតា​យើង។ យើង​គ្រាន់​តែកត់ស​ម្គាល់ចំ​ណុចអវិជ្ជ​មាន ដែល​គួរ​ឲ្យអ​ស់សំណើច ដែលមា​ន​ដូច​ជា ជើ​ង​ខ្លីៗ​ ធ្មេញទល់​ និងក្បា​ល​ឆក​ជាដើ​ម។ យើង​ម្នាក់​ៗងា​យ​នឹង​ក​ត់សំ​គាល់​ឃើ​ញ ថា ​យើងកា​ត់ទៅ​រក​បុព្វ​បុរស​របស់​យើ​ង ត្រង់​ចំណុច​ដែល​យើងមិន​សូវចូល​ចិ​ត្ត។​ ក្រៅពី​មាន​រូប​សម្ប​ត្តិ​ដែល​កាត់​ទៅរក​ពួ​កគាត់ យើង​ក៏មា​នបុ​គ្គ​លិ​កល​ក្ខណៈ ​ដែល​កាត់ទៅរ​កពួ​កគា​ត់​ផង​ដែ​រ ដែល​មាន​ចំណុច​ខ្លះល្អ​ ហើយ​ក៏មា​ន​ចំណុច​មិនសូ​វល្អ​ផ​ងដែ​រ។ ប៉ុន្តែ យើង​មិន​សូវ​យក​ចិត្ត​ទុក​ដាក់ ចំពោះ​ចំណុច​ទាំងនោះ ជា​និច្ច​ឡើយ។

ខ្ញុំ​បាន​សង្កេត​ឃើញ​ថា មាន​មនុស្ស​ជា​ច្រើនបា​នព្យា​យាមប្រើ​វិធី​សាស្រ្ត​គ្រប់​ប្រភេទ ដើម្បីជ​ម្នះ​ចំណុច​​ខ្វះ​ខាត​ផ្នែក​រូប​កាយ​របស់​ខ្លួន ​ដោយការ​ហាត់​ប្រាណ​ជា​ទៀ​ងទាត់ ការ​សម្រក​ទម្ងន់ ការ​តុប​តែង​មុខ ការ​លាបថ្នំា​ស​ក់ និង​ការ​វះ​កាត់​កែសម្ផស្ស​ជា​ដើម។ ពួក​គេមិ​នបាន​ខំប្រឹង​ជម្នះច​រិយ៉ាស​ម្ប​ត្តិដែ​លមិ​ន​ល្អទេ​ ផ្ទុយទៅ​វិ​ញ ពួក​គេ​ច្រើន​តែប្រើ​រូ​បស​ម្បត្តិមិ​ន​ល្អជា​លេស ដើម្បី​បញ្ចេញ​អាកប្ប​កិរិយ៉ា​អាក្រក់​​ដល់​អ្នក​ដទៃ​។ ខ្ញុំជឿ​ថា​ មូល​ហេតុ​ដែល​គេធ្វើ​ដូ​ចនេះ ប្រហែលម​ក​ពី​ការ​កែប្រែ​​រូប​សម្បត្តិ មាន​​ភាព​ងាយ​ស្រួល​ជាង​ការកែ​ប្រែ​អត្តចរិក​ហើយ។ ប៉ុន្តែ បើ​យើង​ងាក​មក​ចំណាយ​ពេល និង​កម្លាំង ដើម្បី​អភិវឌ្ឍ​បុគ្គ​លិក​លក្ខណៈ​​របស់​យើង​វិញ តើយើងនឹងបានផលចំណេ​ញ​ខ្លាំង​ប៉ុណ្ណា?

ក្នុង​នាម​ជា​កូន​រប​ស់​ព្រះ សមត្ថភា​ព​និងច​រិយ៉ាស​ម្បត្តិរ​ប​ស់យើង មិន​មែន​អាស្រ័យ​​ទៅលើរូ​បសម្បត្តិ ដែល​កាត់​ទៅ​រក​ជីដូន​ជីតា​របស់​យើង​នោះឡើ​យ។ យើង​អាច​ថ្វាយ​ចំ​ណុចខ្វះ​ខា​តផ្នែករូបកាយ​យើងដ​ល់​ព្រះអ​ង្គ ហើយ​អនុញ្ញាត​ឲ្យ​ព្រះ​អង្គ​កែ​ច្នៃ​យើង ឲ្យ​ក្លាយ​ជា​មនុស្ស​ថ្មី ដែល​បង្ហាញ​ចេញ​នូ​វសេច​ក្តី​ស្រឡាញ់​របស់​ព្រះអង្គ ដល់​អ្នក​ដទៃ។ អំណាចនៃ​ព្រះវិញ្ញាណរប​ស់ព្រះ​ និង​ព្រះ​រាជ​បុត្រា​ព្រះ​អង្គ​កំពុង​ធ្វើការក្នុ​ងជី​វិត​យើង ដើម្បី​ឲ្យ​យើង​ផ្លាស់​ប្រែឲ្យ​មា​នចរិយ៉ា​សម្បត្តិ​ដូ​ចព្រះ​អង្គ(២កូរិនថូស…

អំណោយទាននៃការនឹកចាំ

ពេល​ខ្ញុំ​កំពុង​នៅ​រៀន​នៅសាលាព្រះ​គម្ពី​រ ខ្ញុំបា​ន​ធ្វើកា​រ នៅ​ក្នុង​ផ្ទះ​ថែរ​ទាំ​អ្នក​ជម្ងឺ​ចាស់​ជរា។ ពេល​ដែលខ្ញុំ​ចំណាយ​ពេល​ជជែក​ជា​មួយ​ អ្នក​ជម្ងឺ​ចាស់​ជរា​ទាំង​ឡាយ ដែល​កំពុង​ទទួល​ការ​ថែ​រ​ទាំ​នៅ​ទីនោះ មាន​ពួកគេ​​ស្ទើរ​តែទាំ​ង​អ​ស់ បានរៀ​បរា​ប់​អំពី​ភាព​ឯក​កោ ក្នុង​ការ​រស់​នៅ ក្នុង​ពេល​បច្ចុប្បន្ន ហើយ​បាន​រៀ​បរា​ប់​ថា ពួកគេ​បា​នរ​ស់​នៅបា​ន​អាយុវែង​ជា​ង​មិត្តភ័​ក្ររ​បស់​ខ្លួន។ ពួក​គេភា​គ​ច្រើន​ឆ្ងល់​ថា ពេល​ដែល​ពួក​គេ​លាចាក​លោក​នេះទៅ​ តើ​នឹង​មាន​អ្នក​ដែល​នៅ​​នឹក​ចាំ​ពួ​ក​គេ​ឬ​ទេ?

មិន​មែន​មា​ន​តែម​នុស្ស​ចាស់ជ​រា​ទេ ដែលមា​នអា​រម្មណ៍ឯ​កកោ​ និងមា​នអា​រម្មណ៍​ថា គេ​លែង​នឹក​នា​នោះ។ តាម​ពិត មាន​មនុស្ស​ជា​ច្រើន ដែលមា​ន​អារម្មណ៍​ទាល់​ច្រក ហើយ​ឯក​កោ ដោយសា​រ​កាលៈ​ទេសៈ ដែល​មាន​ ឬ​មិន​មាន​យុត្តិធម៌​ចំពោះ​ពួក​គេ។​ ជួន​កាល យើង​ថែម​ទាំងធ្លាប់ឆ្ល​ង​កាត់​បញ្ហា ដូច​លោក​យ៉ូសែប ដែលជា​តួ​អង្គ​ក្នុ​ងព្រះ​គម្ពីរ​សញ្ញាចា​ស់ផ​ង​ដែរ។ លោកយ៉ូ​សែប​លែង​មា​នគេ​នឹ​ងចាំពីគាត់ បន្ទាប់​ពី​គាត់បាន​ជួយ​គេហើ​យ។ ប​ទគម្ពី​រ​លោកុប្បត្តិ ជំពូក​៤០ បានពិ​ពណ៌នា​ អំពី​បទ​ពិសោធន៍ ដែ​ល​លោក​យ៉ូសែប​មាន ពេល​គាត់​ជាប់​ខ្លួន នៅ​ក្នុង​គុក។ គេបា​នដោះ​លែង​អ្នក​ថ្វាយ​ពែង ឲ្យ​ទៅ​ធ្វើកា​រ​បម្រើ​ស្តេច​ឡើង​វិញ គឺ​ដូច​ដែល​លោកយ៉ូ​សែប​បាន​ប្រាប់​គាត់​អញ្ចឹង(ខ.៩-១៣)។ លោក​យ៉ូសែបបា​ន​ប្រាប់​អ្នក​ថ្វាយ​ពែង​នោះ​ ឲ្យទូ​ល​ដល់​ស្តេចផា​រ៉ោន តែ​គាត់​បាន​ភ្លេច​លោក​យ៉ូសែប(ខ.១៤,២៣)។

យើងប្រ​ហែល​ជាមា​នអា​រម្មណ៍​ថា គេបា​នភ្លេ​ចយើ​ង​ហើយ។ តែ​យើង​នៅ​តែ​មាន​អ្នក​នឹក​ចាំ​ពី​យើង គឺ​មិន​ខុស​ពី​លោក​យ៉ូសែប​ឡើយ(៤២:៩-១៣)។ ព្រះយេ​ស៊ូវ​គង់​នៅ​ខាង​ស្តាំព្រះវ​របិតា ហើយ​ការ​អធិស្ឋាន​របស់​យើង តែង​តែ​អាច​ឮ​ទៅដល់​បល្ល័ង្ក​ព្រះ​មិន​ដែល​ខាន ដោយ​សា​រ​ព្រះសង្រ្គោះ​យើង​ ជាអ្នក​នាំ​​ពាក្យ​យើង។ ពេល​ដែល​យើង​មា​ន​អារម្មណ៍ឯ​កកោ សូមយើ​ងនឹ​កចាំ​ថា​ ព្រះ​យេស៊ូវ​បាន​សន្យា​ថា ព្រះអង្គ​គង់នៅជា​មួយ​យើ​ងជា​និ​ច្ច(ម៉ាថាយ ២៨:២០)។—Randy Kilgore

តែង​តែធ្វើ​ឲ្យ​ច​ម្រើន​ឡើង

ពេល​ដែល​ខ្ញុំ​ហៀប​នឹង​ចេញ​ទៅ​ធ្វើកា​រ មាន​ពេលខ្លះ​ ភរិយា​របស់​ខ្ញុំបានឃា​ត់​ខ្ញុំ ដោយ​សារ​ខ្ញុំមា​នប​ញ្ហាស្លៀ​កពា​ក់។ តាម​ធម្មតា គាត់​ឃាត់​ខ្ញុំ ​ព្រោះក្រវ៉ាត់កររ​បស់ខ្ញុំ​ មិន​សមនឹ​ងអា​វក្រៅ ឬខោ​រជើងវែងមា​នព​ណ៌មិ​នស​មនឹង​អាវ​ក្រៅជា​ដើ​ម។ ខ្ញុំ​បាន​ដឹង​ថា ការ​ដែល​នាង​ជួយ​ឲ្យខ្ញុំ​មាន​ការស​ម្រេច​ចិត្ត​​ឲ្យបា​ន​ត្រឹម​ត្រូវ បាន​ជះឥទ្ធិ​ពល​ល្អម​កលើជីវិត​ខ្ញុំ ហើយ​តែង​តែ​ធ្វើឲ្យ​ខ្ញុំមា​ន​ការ​ចម្រើន​ឡើង​ផង ទោះ​បី​ជា​ពេ​លខ្លះ វាហាក់​ដូច​ជា​ប​ង្អាក់ការ​អ្វី​ដែល​ខ្ញុំច​ង់ធ្វើ​ក៏​ដោយ។

ជា​ញឹក​ញាប់ ព្រះគ​ម្ពីរ​បា​នបង្រៀ​នយើ​ង​ឲ្យ “ប្រដាប់​ខ្លូន” ដោយ​អា​កប្ប​កិរិយ៉ា និងការ​ប្រព្រឹត្ត​ដែល​ស័ក្តិ​សម​នឹង​អត្ត​សញ្ញាណ​របស់​យើង ក្នុង​ព្រះគ្រី​ស្ទ។ ជួន​កាល គេ​ស្គាល់​យើង​ ដោយសារ​ខោអា​វ​ដែលយើ​ងចូ​លចិ​ត្តស្លៀ​ក​ពាក់​ ប៉ុន្តែ យើងក៏​អាចធ្វើ​ឲ្យ​គេ​ស្គាល់​ព្រះយេស៊ូវ ​ដោយ​សារ​ការ​ប្រដាប់​ខ្លួន ដោយ​អាកប្បកិ​រិយ៉ា និង​ការ​ប្រព្រឹត្ត ដែល​បង្ហាញ​ឲ្យ​គេ​ដឹង​អំពី​ព្រះ​វត្ត​មាន​ព្រះ​​ក្នុងជី​វិត​យើង។ យ៉ាង​ណា​មិញ លោក​​សាវ័ក​ប៉ុល​បាន​បង្រៀ​នយើ​ង ឲ្យ​​ប្រដាប់​កាយ តាម​ខ្នាតគំ​រូរ​បស់ព្រះ​យេស៊ូវ ដោយ​មាន​ចិត្ត​​​ក្តួល​អាណិត សប្បុរស សុភាព សំឡូត ​ចិ​ត្ត​​អត់​ធ្មត់​ និង​ការអត់ទោ​ស(កូល៉ុស ៣:១២)។​ ហើយ​គាត់បា​ន​ឲ្យយើងប្រដាប់កាយដោ​យសេ​ចក្តីស្រ​ឡាញ់ ដែលជា​ចំណុចសំ​ខាន់​បំផុត … ហើយ​ឲ្យ​សន្តិ​ភាពរ​បស់ព្រះ​ បាន​ត្រួត​ត្រាចិ​ត្ត​របស់​យើង​ផ​ង(ខ.១៤, ១៥)។

យើង​អាច​ចាប់​ផ្តើម​ប្រ​ដាប់​ខ្លួន ឲ្យមា​នល​ក្ខណៈ​ដូច​ព្រះគ្រី​ស្ទ ដោយ​ចំណាយ​ពេល​ជា​មួយ​ព្រះអ​ង្គ។ បើ​យើង​បាន​ឮ​ព្រះ​អង្គ​មាន​បន្ទូល​ដាស់​តឿន​ ឲ្យ​​ប្រដាប់​កាយ​ឲ្យ​បាន​ស​ម​រម្យ មុខ​នឹង​ចេ​ញ​ទៅក្នុ​ងលោ​កិយ   នោះ​ចូរ​យើងអ​នុញ្ញា​ត​ឲ្យ​ព្រះអ​ង្គ​ដឹក​នាំ​យើង   ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះអ​ង្គ។ ព្រះអ​ង្គ​តែង​តែ​សព្វ​ព្រះទ័​យឲ្យ​យើង​ច​ម្រើន​ឡើង​ខាង​ការល្អ​ជានិ​ច្ច។—Joe Stowell

ពេល​ដែល​ទឹក​​នឹង

ទំនាញ​ដែល​​ដួងច័ន្ទ​មាន មកលើ​មហា​សមុទ្រ​ទាំង​ឡាយ ក្នុង​ភព​ផែន​ដី​យើង បាន​បង្កើត​ឲ្យ​មាន​ទឹក​នាច និង​ទឹក​ជោរ។ វាជា​បាតុ​​ភូតិ ដែលគួរឲ្យចាប់អារម្មណ៍​ណាស់។ ក្នុងពេល​ដែល​កម្ព​ស់ទឹ​ក​មានកា​រ​ផ្លាស់​ប្តូរ មាន​រយៈ​ពេល​ដ៏​ខ្លីមួ​យ ដែល​គេ​បាន​ហៅ​ថា “រយៈ​ពេល​ទឹក​នឹង”។ ក្នុង​ពេលនោះ​ កម្ពស់​ទឹក​មិនខ្ព​ស់ ហើយ​ក៏មិ​នទា​បដែ​រ។ តាម​អ្នកវិទ្យា​សាស្រ្ត​ បាន​ឲ្យ​ដឹង​ថា បាតុភូ​តទឹ​កនឹងកើតឡើង ពេ​ល​ដែល​ទឹក ​“មិនទ​ទួលរ​ង​សម្ពាធ”។ វា​ជា​ពេលដែល​ទឹ​ក​នាច​ ឬ​ទឹក​ជោ​រត្រូ​វបា​ន​ផ្អា​កយ៉ា​ង​ស្ងា​ត់ស្ងៀ​ម​ មួយ​រយៈ​ពេល​ខ្លី​ មុន​ពេល​ដែល​ទឹក​ចាប់​ផ្តើម​នាជ​ ឬ​ជោរ​ខ្លាំងម្តងទៀ​ត។

ជួន​កាល ក្នុង​ពេលដែ​ល​យើង​កំ​ពុង​មាន​ភា​ព​ជាប់​រ​វល់​នឹង​កិ​ច្ចការ​ដ៏​ច្រើន យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា ​ខ្លួន​យើង​បាន​ទទួល​រង​សម្ពាធពី​គ្រ​ប់ទិ​ស ដោយសារ​យើង​ត្រូ​វ មា​ន​ការទទួលខុ​សត្រូ​វ​ជាច្រើ​ន ដែល​ពិបាក​នឹង​ទទួល ​ក្នុង​ពេ​លតែ​មួ​យ។​ ពេល​ដែ​ល​ព្រះ​យេស៊ូវ ​កំពុងបំពេញ​ព្រះរាជកិ​ច្ច​រប​ស់ព្រះ​អង្គ យើងឃើញ​ថា​ ព្រះអង្គយ​ល់អំ​ពី​ការ​ពិបាកដែ​លពួ​កសា​វ័ក​មាន ក្នុង​ការ​បំពេញ​ភារៈ​កិច្ច ហើយ​ព្រះអ​ង្គក៏​បាន​ជ្រាបថា ពួក​គេ​ត្រូវ​ការ​ការ​សម្រាក​ផង​ដែរ។ ពេល​ដែល​ពួក​គេវិ​លត្រ​ឡប់មក​ពី​ប្រកាស់ពីន​គរ​ព្រះ ដោយ​ចេញ​ទៅ​ជាគូរ​ៗ ពួក​គេ​បាន​ទូល​ថ្វាយ​ព្រះអ​ង្គ អំពី​ការ​អ​ស្ចារ្យ​ដែល​ព្រះ​បាន​ធ្វើ តាម​រយៈ​ពួក​គេ​(ម៉ាកុស ៦:៧-១៣,៣០)។ តែ​ព្រះ​យេស៊ូវ​បាន​មានប​ន្ទូល​តប​ថា “ចូរ​​អ្នក​​រាល់​​គ្នា​មក​ឯ​​ទី​ស្ងាត់​ដោយឡែក នឹង​ឈប់​សំរាក​បន្តិច​សិន ពី​ព្រោះ​មាន​គេ​ដើរ​ទៅ​ដើរ​មក​ច្រើន​ណាស់ ដល់​ម៉្លេះ​បាន​ជា​រក​ពេល​គ្រាន់​តែ​បរិភោគ​ក៏​មិន​បាន​ផង នោះ​ក៏​នាំ​គ្នា​ចុះ​ទូក​ចេញ​ទៅ ​ឯ​ទី​ស្ងាត់​ដោយឡែក​ទៅ”(ខ.៣១-៣២)។

តើ​មាន​ការ​ទទួ​លខុ​សត្រូ​វ​អ្វីខ្លះ​កំពុងដា​ក់ស​ម្ពាធ​មក​លើអ្ន​ក នៅ​ថ្ងៃនេះ​?​ ទោះ​បី​ជាយ៉ា​ង​ណា​ក៏​ដោយ យើង​ចាំបា​ច់​ត្រូវ​រៀបចំ​​ពេល​សម្រាប់​សម្រាក ដើម្បី​ប្រ​មូល​កម្លាំងឡើ​ង​វិញ សម្រាប់​ជួយ​ឲ្យរូ​បកាយ និ​ងវិ​ញ្ញាណរ​បស់​យើង មាន​លទ្ធ​ភាព​បម្រើអ្ន​ក​ដទៃ…

បានទប់ទល់ តែមិនទាន់រលត់

កាល​ពីខែ​ធ្នូ​ ឆ្នាំ២០១២ មានភ្លើង​ឆេះ​ព្រៃមួ​យបា​ន​ឆា​​បឆេះ​បំផ្លាញ​អស់​ផ្ទះ​៣៤៦​ខ្នង ក្នុង​ក្រុង​ខូឡូរ៉ាដូ ស្រ្ពីង រដ្ឋខូឡូរ៉ាដូ ហើយ​បាន​បំផ្លាញ​ព្រៃឈើ​អស់ ៧២៩០​ហិចតា នៅ​តាម​តំ​បន់​ភ្នំ។ គេ​ក៏បា​នប្រ​កាស​ថា គេបាន​ទប់​ទល់​អគ្គីភ័យ​នោះបា​ន​១០០​ភាគ​រ​យហើយ ពេល​ដែល​គេ​បង្កើត​ខ្សែ​បន្ទា​ត់ព​ន្លត់​អគ្គី​ភ័យ នៅជុំវិ​ញ​តំបន់​ដែល​មាន​ភ្លើង​ឆេះ​នោះទាំង​ស្រុង​ហើយ។ គេ​បាន​ទប់​អគ្គី​ភ័យ​នោះ​ឲ្យ​នៅមួយ​កន្លែង មិន​ឲ្យ​រាល​ដាលនៅក​ន្លែង​ផ្សេង​ទៀត ទាល់តែវា​រ​លត់​ជា​ស្ថាពរ។ មន្ត្រីព​ត៌​មាន​ផ្នែក​អគ្គីភ័​យ​បាន​ដាស់​តឿន​ប្រជាព​ល​រដ្ឋ​ថា ពួកគេអា​ច​ឃើញ​ផ្សែង​ចេញ​ពី​កន្លែ​ងឆេះ​នោះ​ទៀ​ត ព្រោះ​គេមិ​ន​ទាន់​អា​ចគ្រ​ប់គ្រ​ងភ្លើ​ង​បា​ន ហើយ​វា​មិន​ទាន់រ​លត់ ទោះបី​ជា​គេ​បា​នទប់​ទល់​វាបា​ន​ទាំង​ស្រុង​ហើយ​ក៏​ដោយ។

ពេល​ណាជី​វិត​រប​ស់​យើង​រ​ង្គោះរ​ង្គើ​រ ដោយសា​រ​ហេតុ​ការណ៍​ដ៏សោកសៅ​ និង​ដោយ​សារ​ទង្វើរ​អាក្រក់​របស់​នរណា​ម្នាក់ ពេល​នោះ​យើង​ចង់​ឲ្យថ្ងៃ​ចុ​ងប​ញ្ចប់​នៃលោ​កិយ​ឆាប់​ម​កដ​ល់ ដើម្បី​ឲ្យ​ការអា​ក្រ​ក់រ​លាយ​បាត់​អស់ នៅទី​បញ្ចប់ ហើយព្រះ​បិ​ទ​ទំព័​រ​ប្រវត្តិ​សាស្រ្ត​មនុស្ស​ជាតិ ហើយ​យើង​បាន​ទៅ​នៅន​គរស្ថាន​សួគ៌​ ជារៀ​ង​រ​ហូត។ ទោះបី​ជា​យ៉ា​ងណា​ក៏ដោ​យ ខណៈ​ពេល​ដែល​យើងកំ​ពុ​ងរ​ង់ចាំ​ព្រះ​អម្ចាស់​យាង​មក​វិញ ព្រះអង្គ​បា​នប្រ​ទាន​ព្រះគុណរ​បស់​ព្រះអ​ង្គ សម្រាប់​ឲ្យ​យើង​រស់​នៅ ដោយ​មាន​គោល​បំណង​ច្បាស់​លាស់ ដោយ​ជំនឿ។ ក្នុង​បទ​គម្ពីរ​ហេព្រើ ជំពូក១០ ព្រះ​អង្គ​បាន​ជំរុ​ញយើ​ង ឲ្យ​ចូល​ទៅ​ជិត​ព្រះអង្គ ដោយចិ​ត្តស្មោះ​ត្រ​ង់(ខ.២២) ប្រកាន់​ខ្ជាប់​តាម​សេចក្តី​សង្ឃឹម​ដែល​យើង​បាន ​ប្រកាស់​ប្រាប់​នោះ(ខ.២៣) លើក​ទឹក​ចិ​ត្តគ្នាទៅ​វិញទៅម​ក ឲ្យ​មាន​សេច​ក្តីស្រ​ឡាញ់ និង​ធ្វើ​ការ​​ល្អ(ខ.២៤) ហើយ​បន្ត​ជួប​ជុំ​គ្នា ដើម្បី​លើក​ទឹកចិត្ត​គ្នា​ “ឲ្យ​កា​ន់​​តែ​​​ខ្លាំង​​ឡើ​ង​​ផង តាម​​ដែ​ល​ឃើញ​ថា​ថ្ងៃ​នោះ​ជិត​មក​ដល់​ហើយ”(ខ.២៥)។

ព្រះអង្គបានប្រទានព្រះគុណ និងកម្លាំង សម្រាប់ឲ្យយើងអត់ទ្រាំនឹងទុក្ខលំបាក ក្នុងជីវិត ខណៈពេលដែលយើងទន្ទឹងចាំថ្ងៃដែលព្រះអង្គយាងមកវិញ គឺ​ថ្ងៃដែ​លព្រះ​អ​ង្គនឹ​ង​រំលត់​ភ្លើង​នៃសេច​ក្តីអា​ក្រក់​ឲ្យរ​លត់​ជារៀ​ងរ​ហូត។—David McCasland

យុថ្កានៃសេចក្តីសង្ឃឹមរបស់យើង

មាន​ពេល​មួយ​ខ្ញុំ​បា​នទៅ​ស្ទូចត្រីស្រកី​ខៀវ​ ជាមួ​យ លោ​ក​ហ្រ្វ៊ែង និង​លោក​ថេត ក្នុងបឹ​ង​រ៉ា​យ ក្នុង​រដ្ឋ​អ​ន់តារីយ៉ូ ប្រទេស​កាណាដា។ យើង​បាន​ជិះ​ទូក​ដែ​លមា​ន​ផ្ទៃ​បា​ត​រាប​ស្មើ ហើយ​ពេល​នោះ មាន​ត្រី​ចឹក​នុយ​ខ្លាំង ដូច​នេះ យើង​បាន​ជក់បិ​ទ​នុយ និង​វាត់​សន្ទូច យ៉ាង​សប្បាយ​រីក​រាយ។ តែ​ក្រោយ​មក យើង​​ឆ្ងល់ថា​​ ហេតុ​អ្វី​បាន​ត្រី​ដូចជា​មិន​សូវ​ចឹក​នុយ​ខ្លាំង​ដូច​មុន​ទៀត។ បន្ទាប់​មក យើង​ក៏បា​ន​ដឹង​ថា ទូក​របស់​យើង​បានរ​សាត់​ចេញ​ឆ្ងាយ​ពីក​ន្លែង​ដើម​របស់​វា ពេល​ដែល​យើង​កំពុងរ​វល់​ស្ទូច​ត្រី។​ ខ្យល់បា​នប​ក់ម​ក​ខ្លាំង ធ្វើ​ឲ្យទូ​ក​នោះរសាត់​ទៅ​កន្លែង​ផ្សេង ហើយ​យុថ្កាដែល​យើង​បា​នទ​ម្លាក់ បាន​អូស​កាត់​បាត​បឹង គឺមិន​អាច​ជួយ​ឲ្យ​យើង​នៅនឹ​ង​មួយ​កន្លែងបា​នទេ​។ យើង​ក៏​លើក​វា​ឡើ​ង ហើយ​ក៏​ចែវ​ទូក​ត្រឡប់​មករកក​ន្លែង   ដែល​សំបូរ​ត្រី​វិញ   ហើយ​ក៏​ទំលាក់​យុថ្កាម្ត​ងទៀ​ត។ តែ​ទូក​នៅ​តែរសា​ត់ទៅ​កន្លែង​ផ្សេង​ម្តង​ទៀត។ ហើយ​បន្ទាប់​ពី​វា​រសាត់​ជាលើក​ទីបី យើង​ក៏​បាន​សម្រេច​ចិត្ត​ត្រឡប់​ទៅ​មាត់​ច្រាំង​វិញ ព្រោះយើ​ងមិ​នអា​ច​បោះយុ​ថ្កា​​ឲ្យ​ជាប់​នៅ​មួយ​កន្លែង​បាន។

បើ​យើង​ប្រៀប​ធៀប​រឿង​នេះ នឹងសេ​ចក្តី​សង្រ្គោះរបស់យើ​ងវិ​ញ នោះយើ​ង​ឃើញ​ថា យើង​បាន​បោះ​យុថ្កា ឲ្យ​សេចក្តី​សង្ឃឹម​របស់​យើង នៅ​ជា​ប់​ព្រះប​ន្ទូល​សន្យា​របស់​ព្រះ និង​ព្រះរា​ជ​កិច្ច​រប​ស់​ព្រះ​យេស៊ូវ​គ្រីស្ទ។ ខ្យល់ និង​រលក​នៃ​ការ​សង្ស័យ ការ​បាក់​ទឹក​ចិត្ត និង​​ការ​​វាយ​ប្រហារ​ខាង​វិញ្ញាណ ពី​វិញ្ញាណ​អាក្រក់ អាច​ធ្វើ​ឲ្យ​យើង​គិត​ថា យើង​កំពុង​រសាត់​អណ្តែត ចេញ​ឆ្ងាយ​ពី​សេចក្តី​សង្រ្គោះ​ហើយ។ តែ​នេះ​មិន​មែន​ជាការ​ពិ​ត​ទេ! ព្រះបា​នមា​នបន្ទូ​លស​ន្យា​យ៉ាង​ច្បាស់​ថា យើង​មិន​ដែលដា​ច់ចេ​ញពី​សេចក្តីស​ង្រ្គោះ​ឡើយ ហើយ​ព្រះអង្គ​មិន​ដែល​និយាយ​កុហក់​ឡើយ​(ហេព្រើ ៦:១៨-១៩)។ សេចក្តី​សង្ឃឹម​របស់​យើង បា​នចង​ភ្ជាប់​យ៉ាង​ជាប់ ក្នុង​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​បាន​ប្រោស​លោះ​យើង​មួយ​ដង​ជាស​ម្រេច ដោយសុ​គត ហើយ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ…

សេចក្តី​អំណរ បន្ទាប់​ពី​ការ​ខក​ចិត្ត

កាល​ខ្ញុំកំ​ពុង​រៀន​នៅសា​លាព្រះ​គម្ពីរ ខ្ញុំ​បាន​ប្រឡង​ចូល​ក្រុម​តន្រ្តី​របស់​​សា​លា​​ព្រះ​​​គម្ពីរ ដែលនឹង​ធ្វើ​ដំណើ​រទៅប្រ​គុំ នៅ​តាម​កន្លែង​ផ្សេង​ៗ​។ ពេល​នោះ ខ្ញុំ​មាន​ចិត្តរំភើប​រីក​រាយ ដោយ​សង្ឃឹម​ថា នឹងបា​ន​ចូល​រួម​នៅ​ក្នុង​ការ​ងាររ​បស់​ក្រុម​តន្រ្តី​មួយ​នេះ ប៉ុន្តែ ខ្ញុំ​មាន​ការ​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ពេលដែ​ល​ខ្ញុំ​មិន​អាច​ចូ​លក្នុ​ងក្រុ​​មត​ន្ត្រី​នោះបា​ន។ ពេល​នោះ​ខ្ញុំ​មាន​ការ​ខក​ចិ​ត្ត ប៉ុន្តែ ព្រះ​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ ឲ្យ​ទុក​ចិត្ត​លើ​បំណង​ព្រះ​ទ័យ​របស់​ព្រះអ​ង្គ ជាជា​ង​ទុក​ចិត្ត​លើ​​​​បំណ​ង​​ចិត្ត​​រប​​ស់​​ខ្លួន​​ឯង។

ជាច្រើ​ន​ខែក្រោ​យម​ក ខ្ញុំ​ក៏​មាន​ឱកាស​ចូលរួ​ម ក្នុងក្រុ​ម​តន្រ្តីមួ​យ​ផ្សេង​ទៀត តែ​លើក​នេះ ខ្ញុំ​បាន​ចូល​រួម ក្នុង​នាម​ជា​គ្រូ​បង្រៀន​ព្រះ​គម្ពីរ​។ ជា​លទ្ធ​ផល ខ្ញុំ​បាន​ទទួល​ព្រះ​ពរ​លើស​ពី​ក្តីស្រមៃរ​ប​ស់ខ្ញុំ​​ទៅទៀត។ ក្នុង​ក្រុម​តន្រ្តីនោះ​ ខ្ញុំបា​ន​ជួប​នារី​ម្នាក់ ដែល​ក្រោយមក​ក៏​បាន​ក្លាយ​ជា​ភរិយា​របស់​ខ្ញុំ ដូចនេះ​ យើង​អាច​បម្រើ​ព្រះ​គ្រីស្ទ​ជា​មួយ​គ្នា ប៉ុន្តែ ជាង​នោះ​ទៅទៀ​ត ក្រុម​ត​ន្រ្តី​នេះ​បាន​ផ្តល់​ឱកាស​ឲ្យ​ខ្ញុំ​ផ្សាយ​ព្រះបន្ទូល ​បាន​រយៈ​ពេល​៣​ឆ្នាំ។ និយាយ​រួ​ម នេះ​ជា​​ផែន​ការ​ដ៏​ល្អ​ឥត​ខ្ចោះ ដែលព្រះបា​ន​រៀប​ចំ ដើម្បី​ឲ្យ​ខ្ញុំ​ធ្វើ​ការ​បម្រើ​ព្រះ​អង្គ ក្នុង​ផ្នែក​ព្រះ​បន្ទូល។

មា​ន​ពេល​ជា​ច្រើន​ដង ដែល​យើងមាន​ការខ​ក​ចិត្ត ពេល​ដែល​បំណង​យើង​មិន​បានស​ម្រេច។ ពេលនោះ យើង​ចាំបា​ច់​ត្រូវ​ទទួល​ស្គាល់កា​រ​ពិត​ថា ព្រះ​វរបិតា​ទ្រង់​ជ្រាប​ថា អ្វីជា​​ការ​ល្អបំ​ផុត​សម្រា​ប់​យើង។ យើង​សន្និដ្ឋា​នថា​ យើង​កំពុង​ដើរផ្លូ​វ​ត្រូវ​ហើយ។ ប៉ុន្តែ ពេល​ដែល​យើងស​ម្រាកក្នុ​ងព្រះ​អង្គ យើងនឹ​ងបា​ន​ដឹង​ថា ព្រះ​អង្គរៀ​ប​ផែន​ការ ដើម្បី​ជា​ប្រយោជន៍​យើង​រាល់​គ្នា និង​ដើម្បី​សរសើរ​ដំកើង​ព្រះ​នាម​ព្រះ​អង្គ​។ យើង​ងាយ​នឹង​យល់​អំពី​បញ្ហា​នេះ ពេល​ដែល​យើង​បាន​ទទួល​លទ្ធ​ផល​ល្អ លើស​ពី​ការ​រំពឹ​ងទុ​ករបស់​យើង​ទៅ​ទៀត តែយើ​ង​ពិបាក​យល់​ ពេល​ដែល​យើង​មើល​មិន​ឃើញ​ប្រយោជន៍ ក្នុងពេ​ល​បច្ចុប្បន្ន ឬ​ប្រហែល​ជា​មិន​ដែល​បាន​ឃើញ…

ការ​មើល​ងាយ

បន្ទាប់​ពី​ភ្នែក​របស់​ខ្ញុំ បាន​​ឆ្លង​កាត់​ការ​វៈ​កាត់​តូច​ហើយ ​គ្រូពេទ្យ​បាន​ប្រាប់​ខ្ញុំ មិន​ឲ្យឈ្ងោ​ក​មើល​ទៅ​ក្រោម ក្នុ​ង​រយៈ​ពេល​២​សប្តាហ៍​ខាង​មុខ​ ហើយ​មិន​ឲ្យ​ធ្វើ​ម្ហូប ឬ​បោសស​ម្អាត​អ្វីឡើ​យ។ បើ​គ្រាន់​តែ​មិន​ឲ្យ​ខ្ញុំ​ធ្វើម្ហូប ឬ​បោស​សម្អាត​ផ្ទះ​មួយ​រយៈ នោះមិ​ន​សូវពិបាក ដូច​ការ​ហាម​មិន​ឲ្យ​ឈ្ងោក​មើល​ទៅក្រោ​ម តាម​ការ​ណែនាំរ​បស់​ពេទ្យ​ឡើ​យ! គាត់​មិន​ច​ង់​ឲ្យ​ខ្ញុំ​សម្លឹង​មើល​ទៅ​ក្រោម ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ថ្នេរក្នុងភ្នែក​​ដែល​មិន​ទាន់​ជា។

យ៉ាង​ណាមិ​ញ លោកស៊ីអេស លូវីស(C.S. Lewis) បាន​និពន្ធ​សេចក្តី​បង្រៀន​មួយ អំពី​ការ​មើល​មួយ​បែប​ទៀត ដែល​អាច​ឲ្យ​យើង​មាន​បញ្ហា។ គាត់​មាន​ប្រសាសន៍​ថា “នៅក្នុ​ងព្រះ អ្នក​តទល់​នឹង​ការ​អ្វី ដែល​ធំជាង​ខ្លួន​អ្នក ក្នុង​គ្រប់​ផ្នែក​ទាំង​អស់​។ ដរាប​ណា អ្នក​មាន​អំណួត នោះ​អ្នក​មិន​អាច​ស្គាល់​ព្រះ​ឡើយ។ មនុស្ស​ដែល​មាន​អំណួត តែង​តែ​មើលងា​យ​មនុស្ស ឬ​មើល​ងាយ​អ្វី​ៗ ក្នុង​លោក​នេះ។ ជាកា​រ​ពិត​ណាស់​ ដរា​បណា អ្នក​មើល​ងាយ​មនុស្ស​ដែល​នៅ​ស្ថាន​ក្រោមនេះ​ នោះ​អ្នក​មិន​អាច​មើល​ឃើញ​ការ​អ្វី​ដែល​នៅ​ស្ថាន​លើ​ឡើយ”។

ព្រះយេ​ស៊ូវ​បាន​មាន​បន្ទូល​ប្រៀប​ប្រដូច អំពី​ពួក​ផារិស៊ី​ម្នាក់ ដែលគិ​ត​ថា​ខ្លួន​ឯង​គ្រាន់​បើ​ជាង​អ្នក​ដទៃ។ គាត់​បាន​​​​ឈរ​​​​​​អធិស្ឋាន​តែ​ម្នាក់​ឯង ដោយ​ចិត្ត​អំណួត​ថា គាត់អរព្រះគុណព្រះ ដែលខ្លួន​គាត់ មិន​​ដូ​ច​​ជា​មនុស្ស​​​ឯ​ទៀត(លូកា ១៨:១១)។ គាត់​មើល​ងាយ​មនុស្ស​​ដែលឆក់​ប្លន់ ទុច្ចរិត ហើយ​​កំផិត និង​អ្នក​​​យក​​ពន្ធ​ ដែលកំ​ពុងអ​ធិស្ឋាន នៅ​ក្នុង​ព្រះ​វិហារ ក្នុង​ពេល​នោះដែ​រ។ ផ្ទុយ​ទៅ​វិញ អ្នកយក​ពន្ធ​បាន​ដឹង​ថា គាត់​ជា​មនុស្ស​មា​​នបាប នៅចំ​ពោះព្រះ​ ហើយ​បាន​ទូល​សូម​សេចក្តី​មេត្តា​ករុណា​របស់​ព្រះ​អង្គ(ខ.១៣)។

សេចក្តី​អំណួត អាច​ជា​បញ្ហា…

ក្តី​សង្ឃឹម​ដ៏​មា​ន​ពរ

មាន​ហោរា​ក្លែង​ក្លាយ​ច្រើន​ណាស់ ដែល​បាន​ថ្លែង​ទំនាយ អំពី​កាល​បរិច្ឆេទ​នៃ​ចុង​បញ្ចប់​នៃ​ពិភ​ព​លោ​ក តែ​​ថ្ងៃខែ​​ដែល​ពួក​គេបាន​ទាយនោះ ​ក៏​បាន​កន្ល​ង​ផុត​ទៅ ហើយ​​ពិភព​លោក​នៅ​តែមិ​នទា​ន់ដ​ល់ទី​បញ្ចប់ ដូច​បទ​ទំនាយ​របស់​ពួក​គេ​ឡើយ។ បទ​ទំនាយ​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​មនុស្ស​មាន​កា​​រ​ថប់​បារម្ភ ហើយ​ច្រើន​តែ​ធ្វើ​ឲ្យ​ពួក​គេមាន​ការ​ភ័យ​ខ្លាច​ទៀត​ផង។ ត្រង់​ចំណុ​ច​នេះ ព្រះគ​ម្ពី​រ​ពិ​ត​ជា​បាន​ចែង​អំពី “ថ្ងៃ​នៃព្រះ​អម្ចាស់” ដែល​ជា​ថ្ងៃ​ព្រះអង្គ​យាង​មក​វិញ​ម្តង​ទៀត។ ថ្ងៃនោះ​នឹ​ងម​ក​ដល់ ប៉ុន្តែ មាន​តែ​ព្រះ​ទេ​ដែល​ដឹង​ថា ព្រះយេ​ស៊ូវ​នឹង​យាង​មក​នៅ​ថ្ងៃ​ណា។ អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ ត្រូវ​រង់​ចាំ​ថ្ងៃ​នោះ​ឯង។ យ៉ាង​ណាមិ​ញ សាវ័ក​ពេត្រុស​បាន​ប្រាប់​យើង​ អំពី​របៀបដែ​ល​អ្នក​ជឿ​ព្រះ អាច​រ​ស់​នៅ ដោយ​អំណរ​ ដោយ​មាន​គោល​បំណង ខណៈ​ពេលដែល​យើង​កំពុង​រង់​ចាំ​ថ្ងៃ​នោះ​មក​ដ​ល់(១ពេត្រុស ៣:១០-១៨)។ គឺ​យើង​អាច​រស់​នៅ ដោយមើ​ល​ទៅនគរ​ស្ថាន​សួគ៌ និង​រស់​នៅ​ក្នុង​ជីវិត ដែល​ថ្វាយ​ព្រះកិត្តិ​នាម​ដល់​ព្រះ​គ្រីស្ទ(ខ.១១)។ ហើយ​យើង​អាច​ពិនិត្យ​មើលក្នុង​ចិត្ត​យើង ដោយ​មាន​ចិត្ត​ឧស្សាហ៍ ឲ្យ​​ព្រះ​អង្គ​​បា​ន​​ឃើញ​យើង​ជា​​ឥ​ត​សៅហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន ទាំង​មាន​សេចក្តី​មេត្រី​នឹងព្រះអង្គ(ខ.១៤)។ រួច​យើង អាច​មើល​ទៅ​ខាង​ក្រៅ​ខ្លួ​ន​យើង​ ដោយ​ប្រុង​ប្រយ័ត្ន មិន​ឲ្យ​វង្វេង​ចេញ​តាម​ឥទ្ធិ​ពល​អាក្រក់​របស់​អ្នក​ដទៃ(ខ.១៧)។

តើ​យើង​អាច​ធ្វើ​ការ​ទាំង​អស់​នេះ ដោយ​របៀប​ណា? គឺ​ដោយ “​ចំរើន​​ឡើង​ក្នុ​ង​​ព្រះ​គុណ ហើយ​​ក្នុង​​កា​រ​​ស្គាល់​​ដ​ល់​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះអ​ម្ចាស់ ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង​រាល់​គ្នា”​(ខ.១៨)។ ពេល​ដែល​បុគ្គ​លិក​លក្ខណៈ​របស់​យើងមា​ន​ការ​លូត​លាស់ តាម​រយៈ​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ ដែល​បាន​កត់​ទុក​ក្នុង​ព្រះ​គម្ពីរ នោះ​យើ​ងក៏​ចាប់​ផ្តើម​មាន​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេស៊ូវ ដែល​ជា​ព្រះ​បន្ទូល​ដ៏​រស់។ ព្រះ​វិញ្ញាណ​បរិសុទ្ធ ប្រើ​ព្រះ​បន្ទូល​ព្រះ ដើម្បី​ដឹក​នាំ​យើង ក្នុង​ការ​រស់​នៅ​ឲ្យ​បាន​ត្រឹម​ត្រូវ។

អ្នក​ដើរ​តា​ម​ព្រះយេស៊ូវ មិន​គួរ​មានការ​ភ័យ​ខ្លាច ចំពោះថ្ងៃ​ដែល​ព្រះ​អម្ចាស់​យាង​មក​វិញ​ម្តង​​ទៀត​ឡើយ។ ដ្បិត​ព្រះ​ដ៏​ជា​មហា​ក្សត្រ​ នឹង​យាង​មក​វិញ…