សង្ឃឹមតិចឬច្រើន
មានមនុស្សជាច្រើនធ្វើការសម្រេចចិត្តជារៀងរាល់ថ្ងៃ ដោយផ្អែកទៅលើចំណុចអវិជ្ជមាន។ បើយើងយល់ថា ថ្ងៃនេះ យើងមានសង្ឃឹមតែ២០ភាគរយ ថាមេឃនឹងភ្លៀង នោះយើងនឹងដាក់ឆ័ត្រឬអាវភ្លៀងតាមខ្លួន តែបើយើងមានសង្ឃឹម៩០%ថា មេឃនឹងមិនភ្លៀងទេ នោះយើងនឹងចេញដំណើរ ដោយមិនខ្លាចទទឹកខ្លួនឡើយ។ កាលណាយើងមានសង្ឃឹមកាន់តែតិច នោះអាកប្បកិរិយ៉ារបស់យើង ក៏ទទួលផលប៉ះពាល់កាន់តែខ្លាំងផងដែរ ព្រោះយើងចង់សម្រេចចិត្ត ឲ្យបានឆ្លាតវ័យ និងមានជោគជ័យ។
បទគម្ពីរកិច្ចការ ១២:១-៦ បានពិពណ៌នាអំពីសង្ឃឹមដ៏តិចតួច ដែលលោកពេត្រុសអាចរួចជីវិត ពេលដែលគាត់កំពុងជាប់ឃុំ។ នៅវេលាយប់នោះ គាត់ដេកនៅជាកណ្តាលទាហាន២នាក់ “មានទាំងច្រវាក់២ខ្សែជាប់នៅខ្លួន” ហើយមានទាហានចាំយាមនៅមាត់ទ្វារគុកដែរ(ខ.៦)។ ស្តេច ហេរ៉ូឌបានកាត់ទោសប្រហារជីវិតលោកយ៉ាកុប ដែលស្ថិតក្នុងចំណោមសាវ័កដែលជិតស្និទ្ធនឹងព្រះយេស៊ូវបំផុត ហើយស្តេចអង្គនេះក៏ចង់ឲ្យលោកពេត្រុសមានវាសនាដូចនេះផងដែរ(ខ.១-៣)។ ដូចនេះ គេមិនសង្ឃឹមថា លោកពេត្រុសនឹងបានរួចជីវិត ក្នុងពេលនោះឡើយ។ ប៉ុន្តែ ព្រះបានមានផែនការរំដោះគាត់ ដោយការអស្ចារ្យ ដែលសូម្បីតែអ្នកដែលបានអធិស្ឋានទូលអង្វរឲ្យគាត់ ក៏ពិបាកនឹងជឿថា គាត់អាចរួចខ្លួនដែរ(ខ.១៣-១៦)។ ពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលគាត់បង្ហាញខ្លួន ក្នុងពេលពួកគេជួបជុំគ្នាអធិស្ឋាន។
ព្រះអាចធ្វើការរបស់ព្រះអង្គ ទោះយើងមានសង្ឃឹមតិចយ៉ាងណាក៏ដោយ ព្រោះព្រះអង្គមានគ្រប់អំណាចចេស្តា។ គ្មានការអ្វីដែលពិបាកពេក ដែលព្រះអង្គធ្វើមិនកើតនោះឡើយ។ ព្រះដែលបានស្រឡាញ់យើង ហើយលះបង់ព្រះជន្ម ដើម្បីយើងរាល់គ្នា កំពុងតែឃុំគ្រងជីវិតយើង។ ព្រះអង្គអាចបង្ហាញព្រះចេស្តា ក្នុងកាលៈទេសៈធម្មតា ក៏ដូចជាក្នុងស្ថានភាពដែលអស់សង្ឃឹម។ ទោះបីជាយើងកំពុងមានជ័យជម្នះ ឬកំពុងមានទុក្ខព្រួយក៏ដោយ ក៏ព្រះអង្គនៅតែគង់នៅជាមួយយើងជានិច្ច។—David McCasland
រូបសម្បត្តិខាងក្រៅ
មានពេលមួយ ខ្ញុំនិងបងប្អូនជីដូនមួយរបស់ខ្ញុំ បាននាំគ្នាយករូបថតចាស់ៗ របស់ជីដូនជីតាយើងមកមើល។ យើងបាននិយាយកំប្លែងលេង អំពីរូបសម្បត្តិរបស់យើង ត្រង់ចំណុចដែលមានលក្ខណៈ កាត់ដូចជីដូនជីតាយើង។ យើងគ្រាន់តែកត់សម្គាល់ចំណុចអវិជ្ជមាន ដែលគួរឲ្យអស់សំណើច ដែលមានដូចជា ជើងខ្លីៗ ធ្មេញទល់ និងក្បាលឆកជាដើម។ យើងម្នាក់ៗងាយនឹងកត់សំគាល់ឃើញ ថា យើងកាត់ទៅរកបុព្វបុរសរបស់យើង ត្រង់ចំណុចដែលយើងមិនសូវចូលចិត្ត។ ក្រៅពីមានរូបសម្បត្តិដែលកាត់ទៅរកពួកគាត់ យើងក៏មានបុគ្គលិកលក្ខណៈ ដែលកាត់ទៅរកពួកគាត់ផងដែរ ដែលមានចំណុចខ្លះល្អ ហើយក៏មានចំណុចមិនសូវល្អផងដែរ។ ប៉ុន្តែ យើងមិនសូវយកចិត្តទុកដាក់ ចំពោះចំណុចទាំងនោះ ជានិច្ចឡើយ។
ខ្ញុំបានសង្កេតឃើញថា មានមនុស្សជាច្រើនបានព្យាយាមប្រើវិធីសាស្រ្តគ្រប់ប្រភេទ ដើម្បីជម្នះចំណុចខ្វះខាតផ្នែករូបកាយរបស់ខ្លួន ដោយការហាត់ប្រាណជាទៀងទាត់ ការសម្រកទម្ងន់ ការតុបតែងមុខ ការលាបថ្នំាសក់ និងការវះកាត់កែសម្ផស្សជាដើម។ ពួកគេមិនបានខំប្រឹងជម្នះចរិយ៉ាសម្បត្តិដែលមិនល្អទេ ផ្ទុយទៅវិញ ពួកគេច្រើនតែប្រើរូបសម្បត្តិមិនល្អជាលេស ដើម្បីបញ្ចេញអាកប្បកិរិយ៉ាអាក្រក់ដល់អ្នកដទៃ។ ខ្ញុំជឿថា មូលហេតុដែលគេធ្វើដូចនេះ ប្រហែលមកពីការកែប្រែរូបសម្បត្តិ មានភាពងាយស្រួលជាងការកែប្រែអត្តចរិកហើយ។ ប៉ុន្តែ បើយើងងាកមកចំណាយពេល និងកម្លាំង ដើម្បីអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់យើងវិញ តើយើងនឹងបានផលចំណេញខ្លាំងប៉ុណ្ណា?
ក្នុងនាមជាកូនរបស់ព្រះ សមត្ថភាពនិងចរិយ៉ាសម្បត្តិរបស់យើង មិនមែនអាស្រ័យទៅលើរូបសម្បត្តិ ដែលកាត់ទៅរកជីដូនជីតារបស់យើងនោះឡើយ។ យើងអាចថ្វាយចំណុចខ្វះខាតផ្នែករូបកាយយើងដល់ព្រះអង្គ ហើយអនុញ្ញាតឲ្យព្រះអង្គកែច្នៃយើង ឲ្យក្លាយជាមនុស្សថ្មី ដែលបង្ហាញចេញនូវសេចក្តីស្រឡាញ់របស់ព្រះអង្គ ដល់អ្នកដទៃ។ អំណាចនៃព្រះវិញ្ញាណរបស់ព្រះ និងព្រះរាជបុត្រាព្រះអង្គកំពុងធ្វើការក្នុងជីវិតយើង ដើម្បីឲ្យយើងផ្លាស់ប្រែឲ្យមានចរិយ៉ាសម្បត្តិដូចព្រះអង្គ(២កូរិនថូស…
អំណោយទាននៃការនឹកចាំ
ពេលខ្ញុំកំពុងនៅរៀននៅសាលាព្រះគម្ពីរ ខ្ញុំបានធ្វើការ នៅក្នុងផ្ទះថែរទាំអ្នកជម្ងឺចាស់ជរា។ ពេលដែលខ្ញុំចំណាយពេលជជែកជាមួយ អ្នកជម្ងឺចាស់ជរាទាំងឡាយ ដែលកំពុងទទួលការថែរទាំនៅទីនោះ មានពួកគេស្ទើរតែទាំងអស់ បានរៀបរាប់អំពីភាពឯកកោ ក្នុងការរស់នៅ ក្នុងពេលបច្ចុប្បន្ន ហើយបានរៀបរាប់ថា ពួកគេបានរស់នៅបានអាយុវែងជាងមិត្តភ័ក្ររបស់ខ្លួន។ ពួកគេភាគច្រើនឆ្ងល់ថា ពេលដែលពួកគេលាចាកលោកនេះទៅ តើនឹងមានអ្នកដែលនៅនឹកចាំពួកគេឬទេ?
មិនមែនមានតែមនុស្សចាស់ជរាទេ ដែលមានអារម្មណ៍ឯកកោ និងមានអារម្មណ៍ថា គេលែងនឹកនានោះ។ តាមពិត មានមនុស្សជាច្រើន ដែលមានអារម្មណ៍ទាល់ច្រក ហើយឯកកោ ដោយសារកាលៈទេសៈ ដែលមាន ឬមិនមានយុត្តិធម៌ចំពោះពួកគេ។ ជួនកាល យើងថែមទាំងធ្លាប់ឆ្លងកាត់បញ្ហា ដូចលោកយ៉ូសែប ដែលជាតួអង្គក្នុងព្រះគម្ពីរសញ្ញាចាស់ផងដែរ។ លោកយ៉ូសែបលែងមានគេនឹងចាំពីគាត់ បន្ទាប់ពីគាត់បានជួយគេហើយ។ បទគម្ពីរលោកុប្បត្តិ ជំពូក៤០ បានពិពណ៌នា អំពីបទពិសោធន៍ ដែលលោកយ៉ូសែបមាន ពេលគាត់ជាប់ខ្លួន នៅក្នុងគុក។ គេបានដោះលែងអ្នកថ្វាយពែង ឲ្យទៅធ្វើការបម្រើស្តេចឡើងវិញ គឺដូចដែលលោកយ៉ូសែបបានប្រាប់គាត់អញ្ចឹង(ខ.៩-១៣)។ លោកយ៉ូសែបបានប្រាប់អ្នកថ្វាយពែងនោះ ឲ្យទូលដល់ស្តេចផារ៉ោន តែគាត់បានភ្លេចលោកយ៉ូសែប(ខ.១៤,២៣)។
យើងប្រហែលជាមានអារម្មណ៍ថា គេបានភ្លេចយើងហើយ។ តែយើងនៅតែមានអ្នកនឹកចាំពីយើង គឺមិនខុសពីលោកយ៉ូសែបឡើយ(៤២:៩-១៣)។ ព្រះយេស៊ូវគង់នៅខាងស្តាំព្រះវរបិតា ហើយការអធិស្ឋានរបស់យើង តែងតែអាចឮទៅដល់បល្ល័ង្កព្រះមិនដែលខាន ដោយសារព្រះសង្រ្គោះយើង ជាអ្នកនាំពាក្យយើង។ ពេលដែលយើងមានអារម្មណ៍ឯកកោ សូមយើងនឹកចាំថា ព្រះយេស៊ូវបានសន្យាថា ព្រះអង្គគង់នៅជាមួយយើងជានិច្ច(ម៉ាថាយ ២៨:២០)។—Randy Kilgore
តែងតែធ្វើឲ្យចម្រើនឡើង
ពេលដែលខ្ញុំហៀបនឹងចេញទៅធ្វើការ មានពេលខ្លះ ភរិយារបស់ខ្ញុំបានឃាត់ខ្ញុំ ដោយសារខ្ញុំមានបញ្ហាស្លៀកពាក់។ តាមធម្មតា គាត់ឃាត់ខ្ញុំ ព្រោះក្រវ៉ាត់កររបស់ខ្ញុំ មិនសមនឹងអាវក្រៅ ឬខោរជើងវែងមានពណ៌មិនសមនឹងអាវក្រៅជាដើម។ ខ្ញុំបានដឹងថា ការដែលនាងជួយឲ្យខ្ញុំមានការសម្រេចចិត្តឲ្យបានត្រឹមត្រូវ បានជះឥទ្ធិពលល្អមកលើជីវិតខ្ញុំ ហើយតែងតែធ្វើឲ្យខ្ញុំមានការចម្រើនឡើងផង ទោះបីជាពេលខ្លះ វាហាក់ដូចជាបង្អាក់ការអ្វីដែលខ្ញុំចង់ធ្វើក៏ដោយ។
ជាញឹកញាប់ ព្រះគម្ពីរបានបង្រៀនយើងឲ្យ “ប្រដាប់ខ្លូន” ដោយអាកប្បកិរិយ៉ា និងការប្រព្រឹត្តដែលស័ក្តិសមនឹងអត្តសញ្ញាណរបស់យើង ក្នុងព្រះគ្រីស្ទ។ ជួនកាល គេស្គាល់យើង ដោយសារខោអាវដែលយើងចូលចិត្តស្លៀកពាក់ ប៉ុន្តែ យើងក៏អាចធ្វើឲ្យគេស្គាល់ព្រះយេស៊ូវ ដោយសារការប្រដាប់ខ្លួន ដោយអាកប្បកិរិយ៉ា និងការប្រព្រឹត្ត ដែលបង្ហាញឲ្យគេដឹងអំពីព្រះវត្តមានព្រះក្នុងជីវិតយើង។ យ៉ាងណាមិញ លោកសាវ័កប៉ុលបានបង្រៀនយើង ឲ្យប្រដាប់កាយ តាមខ្នាតគំរូរបស់ព្រះយេស៊ូវ ដោយមានចិត្តក្តួលអាណិត សប្បុរស សុភាព សំឡូត ចិត្តអត់ធ្មត់ និងការអត់ទោស(កូល៉ុស ៣:១២)។ ហើយគាត់បានឲ្យយើងប្រដាប់កាយដោយសេចក្តីស្រឡាញ់ ដែលជាចំណុចសំខាន់បំផុត … ហើយឲ្យសន្តិភាពរបស់ព្រះ បានត្រួតត្រាចិត្តរបស់យើងផង(ខ.១៤, ១៥)។
យើងអាចចាប់ផ្តើមប្រដាប់ខ្លួន ឲ្យមានលក្ខណៈដូចព្រះគ្រីស្ទ ដោយចំណាយពេលជាមួយព្រះអង្គ។ បើយើងបានឮព្រះអង្គមានបន្ទូលដាស់តឿន ឲ្យប្រដាប់កាយឲ្យបានសមរម្យ មុខនឹងចេញទៅក្នុងលោកិយ នោះចូរយើងអនុញ្ញាតឲ្យព្រះអង្គដឹកនាំយើង ឲ្យមានលក្ខណៈដូចព្រះអង្គ។ ព្រះអង្គតែងតែសព្វព្រះទ័យឲ្យយើងចម្រើនឡើងខាងការល្អជានិច្ច។—Joe Stowell
ពេលដែលទឹកនឹង
ទំនាញដែលដួងច័ន្ទមាន មកលើមហាសមុទ្រទាំងឡាយ ក្នុងភពផែនដីយើង បានបង្កើតឲ្យមានទឹកនាច និងទឹកជោរ។ វាជាបាតុភូតិ ដែលគួរឲ្យចាប់អារម្មណ៍ណាស់។ ក្នុងពេលដែលកម្ពស់ទឹកមានការផ្លាស់ប្តូរ មានរយៈពេលដ៏ខ្លីមួយ ដែលគេបានហៅថា “រយៈពេលទឹកនឹង”។ ក្នុងពេលនោះ កម្ពស់ទឹកមិនខ្ពស់ ហើយក៏មិនទាបដែរ។ តាមអ្នកវិទ្យាសាស្រ្ត បានឲ្យដឹងថា បាតុភូតទឹកនឹងកើតឡើង ពេលដែលទឹក “មិនទទួលរងសម្ពាធ”។ វាជាពេលដែលទឹកនាច ឬទឹកជោរត្រូវបានផ្អាកយ៉ាងស្ងាត់ស្ងៀម មួយរយៈពេលខ្លី មុនពេលដែលទឹកចាប់ផ្តើមនាជ ឬជោរខ្លាំងម្តងទៀត។
ជួនកាល ក្នុងពេលដែលយើងកំពុងមានភាពជាប់រវល់នឹងកិច្ចការដ៏ច្រើន យើងប្រហែលជាមានអារម្មណ៍ថា ខ្លួនយើងបានទទួលរងសម្ពាធពីគ្រប់ទិស ដោយសារយើងត្រូវ មានការទទួលខុសត្រូវជាច្រើន ដែលពិបាកនឹងទទួល ក្នុងពេលតែមួយ។ ពេលដែលព្រះយេស៊ូវ កំពុងបំពេញព្រះរាជកិច្ចរបស់ព្រះអង្គ យើងឃើញថា ព្រះអង្គយល់អំពីការពិបាកដែលពួកសាវ័កមាន ក្នុងការបំពេញភារៈកិច្ច ហើយព្រះអង្គក៏បានជ្រាបថា ពួកគេត្រូវការការសម្រាកផងដែរ។ ពេលដែលពួកគេវិលត្រឡប់មកពីប្រកាស់ពីនគរព្រះ ដោយចេញទៅជាគូរៗ ពួកគេបានទូលថ្វាយព្រះអង្គ អំពីការអស្ចារ្យដែលព្រះបានធ្វើ តាមរយៈពួកគេ(ម៉ាកុស ៦:៧-១៣,៣០)។ តែព្រះយេស៊ូវបានមានបន្ទូលតបថា “ចូរអ្នករាល់គ្នាមកឯទីស្ងាត់ដោយឡែក នឹងឈប់សំរាកបន្តិចសិន ពីព្រោះមានគេដើរទៅដើរមកច្រើនណាស់ ដល់ម៉្លេះបានជារកពេលគ្រាន់តែបរិភោគក៏មិនបានផង នោះក៏នាំគ្នាចុះទូកចេញទៅ ឯទីស្ងាត់ដោយឡែកទៅ”(ខ.៣១-៣២)។
តើមានការទទួលខុសត្រូវអ្វីខ្លះកំពុងដាក់សម្ពាធមកលើអ្នក នៅថ្ងៃនេះ? ទោះបីជាយ៉ាងណាក៏ដោយ យើងចាំបាច់ត្រូវរៀបចំពេលសម្រាប់សម្រាក ដើម្បីប្រមូលកម្លាំងឡើងវិញ សម្រាប់ជួយឲ្យរូបកាយ និងវិញ្ញាណរបស់យើង មានលទ្ធភាពបម្រើអ្នកដទៃ…
បានទប់ទល់ តែមិនទាន់រលត់
កាលពីខែធ្នូ ឆ្នាំ២០១២ មានភ្លើងឆេះព្រៃមួយបានឆាបឆេះបំផ្លាញអស់ផ្ទះ៣៤៦ខ្នង ក្នុងក្រុងខូឡូរ៉ាដូ ស្រ្ពីង រដ្ឋខូឡូរ៉ាដូ ហើយបានបំផ្លាញព្រៃឈើអស់ ៧២៩០ហិចតា នៅតាមតំបន់ភ្នំ។ គេក៏បានប្រកាសថា គេបានទប់ទល់អគ្គីភ័យនោះបាន១០០ភាគរយហើយ ពេលដែលគេបង្កើតខ្សែបន្ទាត់ពន្លត់អគ្គីភ័យ នៅជុំវិញតំបន់ដែលមានភ្លើងឆេះនោះទាំងស្រុងហើយ។ គេបានទប់អគ្គីភ័យនោះឲ្យនៅមួយកន្លែង មិនឲ្យរាលដាលនៅកន្លែងផ្សេងទៀត ទាល់តែវារលត់ជាស្ថាពរ។ មន្ត្រីពត៌មានផ្នែកអគ្គីភ័យបានដាស់តឿនប្រជាពលរដ្ឋថា ពួកគេអាចឃើញផ្សែងចេញពីកន្លែងឆេះនោះទៀត ព្រោះគេមិនទាន់អាចគ្រប់គ្រងភ្លើងបាន ហើយវាមិនទាន់រលត់ ទោះបីជាគេបានទប់ទល់វាបានទាំងស្រុងហើយក៏ដោយ។
ពេលណាជីវិតរបស់យើងរង្គោះរង្គើរ ដោយសារហេតុការណ៍ដ៏សោកសៅ និងដោយសារទង្វើរអាក្រក់របស់នរណាម្នាក់ ពេលនោះយើងចង់ឲ្យថ្ងៃចុងបញ្ចប់នៃលោកិយឆាប់មកដល់ ដើម្បីឲ្យការអាក្រក់រលាយបាត់អស់ នៅទីបញ្ចប់ ហើយព្រះបិទទំព័រប្រវត្តិសាស្រ្តមនុស្សជាតិ ហើយយើងបានទៅនៅនគរស្ថានសួគ៌ ជារៀងរហូត។ ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលដែលយើងកំពុងរង់ចាំព្រះអម្ចាស់យាងមកវិញ ព្រះអង្គបានប្រទានព្រះគុណរបស់ព្រះអង្គ សម្រាប់ឲ្យយើងរស់នៅ ដោយមានគោលបំណងច្បាស់លាស់ ដោយជំនឿ។ ក្នុងបទគម្ពីរហេព្រើ ជំពូក១០ ព្រះអង្គបានជំរុញយើង ឲ្យចូលទៅជិតព្រះអង្គ ដោយចិត្តស្មោះត្រង់(ខ.២២) ប្រកាន់ខ្ជាប់តាមសេចក្តីសង្ឃឹមដែលយើងបាន ប្រកាស់ប្រាប់នោះ(ខ.២៣) លើកទឹកចិត្តគ្នាទៅវិញទៅមក ឲ្យមានសេចក្តីស្រឡាញ់ និងធ្វើការល្អ(ខ.២៤) ហើយបន្តជួបជុំគ្នា ដើម្បីលើកទឹកចិត្តគ្នា “ឲ្យកាន់តែខ្លាំងឡើងផង តាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ”(ខ.២៥)។
ព្រះអង្គបានប្រទានព្រះគុណ និងកម្លាំង សម្រាប់ឲ្យយើងអត់ទ្រាំនឹងទុក្ខលំបាក ក្នុងជីវិត ខណៈពេលដែលយើងទន្ទឹងចាំថ្ងៃដែលព្រះអង្គយាងមកវិញ គឺថ្ងៃដែលព្រះអង្គនឹងរំលត់ភ្លើងនៃសេចក្តីអាក្រក់ឲ្យរលត់ជារៀងរហូត។—David McCasland
យុថ្កានៃសេចក្តីសង្ឃឹមរបស់យើង
មានពេលមួយខ្ញុំបានទៅស្ទូចត្រីស្រកីខៀវ ជាមួយ លោកហ្រ្វ៊ែង និងលោកថេត ក្នុងបឹងរ៉ាយ ក្នុងរដ្ឋអន់តារីយ៉ូ ប្រទេសកាណាដា។ យើងបានជិះទូកដែលមានផ្ទៃបាតរាបស្មើ ហើយពេលនោះ មានត្រីចឹកនុយខ្លាំង ដូចនេះ យើងបានជក់បិទនុយ និងវាត់សន្ទូច យ៉ាងសប្បាយរីករាយ។ តែក្រោយមក យើងឆ្ងល់ថា ហេតុអ្វីបានត្រីដូចជាមិនសូវចឹកនុយខ្លាំងដូចមុនទៀត។ បន្ទាប់មក យើងក៏បានដឹងថា ទូករបស់យើងបានរសាត់ចេញឆ្ងាយពីកន្លែងដើមរបស់វា ពេលដែលយើងកំពុងរវល់ស្ទូចត្រី។ ខ្យល់បានបក់មកខ្លាំង ធ្វើឲ្យទូកនោះរសាត់ទៅកន្លែងផ្សេង ហើយយុថ្កាដែលយើងបានទម្លាក់ បានអូសកាត់បាតបឹង គឺមិនអាចជួយឲ្យយើងនៅនឹងមួយកន្លែងបានទេ។ យើងក៏លើកវាឡើង ហើយក៏ចែវទូកត្រឡប់មករកកន្លែង ដែលសំបូរត្រីវិញ ហើយក៏ទំលាក់យុថ្កាម្តងទៀត។ តែទូកនៅតែរសាត់ទៅកន្លែងផ្សេងម្តងទៀត។ ហើយបន្ទាប់ពីវារសាត់ជាលើកទីបី យើងក៏បានសម្រេចចិត្តត្រឡប់ទៅមាត់ច្រាំងវិញ ព្រោះយើងមិនអាចបោះយុថ្កាឲ្យជាប់នៅមួយកន្លែងបាន។
បើយើងប្រៀបធៀបរឿងនេះ នឹងសេចក្តីសង្រ្គោះរបស់យើងវិញ នោះយើងឃើញថា យើងបានបោះយុថ្កា ឲ្យសេចក្តីសង្ឃឹមរបស់យើង នៅជាប់ព្រះបន្ទូលសន្យារបស់ព្រះ និងព្រះរាជកិច្ចរបស់ព្រះយេស៊ូវគ្រីស្ទ។ ខ្យល់ និងរលកនៃការសង្ស័យ ការបាក់ទឹកចិត្ត និងការវាយប្រហារខាងវិញ្ញាណ ពីវិញ្ញាណអាក្រក់ អាចធ្វើឲ្យយើងគិតថា យើងកំពុងរសាត់អណ្តែត ចេញឆ្ងាយពីសេចក្តីសង្រ្គោះហើយ។ តែនេះមិនមែនជាការពិតទេ! ព្រះបានមានបន្ទូលសន្យាយ៉ាងច្បាស់ថា យើងមិនដែលដាច់ចេញពីសេចក្តីសង្រ្គោះឡើយ ហើយព្រះអង្គមិនដែលនិយាយកុហក់ឡើយ(ហេព្រើ ៦:១៨-១៩)។ សេចក្តីសង្ឃឹមរបស់យើង បានចងភ្ជាប់យ៉ាងជាប់ ក្នុងព្រះយេស៊ូវគ្រីស្ទ ដែលបានប្រោសលោះយើងមួយដងជាសម្រេច ដោយសុគត ហើយមានព្រះជន្មរស់ឡើងវិញ…
សេចក្តីអំណរ បន្ទាប់ពីការខកចិត្ត
កាលខ្ញុំកំពុងរៀននៅសាលាព្រះគម្ពីរ ខ្ញុំបានប្រឡងចូលក្រុមតន្រ្តីរបស់សាលាព្រះគម្ពីរ ដែលនឹងធ្វើដំណើរទៅប្រគុំ នៅតាមកន្លែងផ្សេងៗ។ ពេលនោះ ខ្ញុំមានចិត្តរំភើបរីករាយ ដោយសង្ឃឹមថា នឹងបានចូលរួមនៅក្នុងការងាររបស់ក្រុមតន្រ្តីមួយនេះ ប៉ុន្តែ ខ្ញុំមានការបាក់ទឹកចិត្តយ៉ាងខ្លាំង ពេលដែលខ្ញុំមិនអាចចូលក្នុងក្រុមតន្ត្រីនោះបាន។ ពេលនោះខ្ញុំមានការខកចិត្ត ប៉ុន្តែ ព្រះបានលើកទឹកចិត្តខ្ញុំ ឲ្យទុកចិត្តលើបំណងព្រះទ័យរបស់ព្រះអង្គ ជាជាងទុកចិត្តលើបំណងចិត្តរបស់ខ្លួនឯង។
ជាច្រើនខែក្រោយមក ខ្ញុំក៏មានឱកាសចូលរួម ក្នុងក្រុមតន្រ្តីមួយផ្សេងទៀត តែលើកនេះ ខ្ញុំបានចូលរួម ក្នុងនាមជាគ្រូបង្រៀនព្រះគម្ពីរ។ ជាលទ្ធផល ខ្ញុំបានទទួលព្រះពរលើសពីក្តីស្រមៃរបស់ខ្ញុំទៅទៀត។ ក្នុងក្រុមតន្រ្តីនោះ ខ្ញុំបានជួបនារីម្នាក់ ដែលក្រោយមកក៏បានក្លាយជាភរិយារបស់ខ្ញុំ ដូចនេះ យើងអាចបម្រើព្រះគ្រីស្ទជាមួយគ្នា ប៉ុន្តែ ជាងនោះទៅទៀត ក្រុមតន្រ្តីនេះបានផ្តល់ឱកាសឲ្យខ្ញុំផ្សាយព្រះបន្ទូល បានរយៈពេល៣ឆ្នាំ។ និយាយរួម នេះជាផែនការដ៏ល្អឥតខ្ចោះ ដែលព្រះបានរៀបចំ ដើម្បីឲ្យខ្ញុំធ្វើការបម្រើព្រះអង្គ ក្នុងផ្នែកព្រះបន្ទូល។
មានពេលជាច្រើនដង ដែលយើងមានការខកចិត្ត ពេលដែលបំណងយើងមិនបានសម្រេច។ ពេលនោះ យើងចាំបាច់ត្រូវទទួលស្គាល់ការពិតថា ព្រះវរបិតាទ្រង់ជ្រាបថា អ្វីជាការល្អបំផុតសម្រាប់យើង។ យើងសន្និដ្ឋានថា យើងកំពុងដើរផ្លូវត្រូវហើយ។ ប៉ុន្តែ ពេលដែលយើងសម្រាកក្នុងព្រះអង្គ យើងនឹងបានដឹងថា ព្រះអង្គរៀបផែនការ ដើម្បីជាប្រយោជន៍យើងរាល់គ្នា និងដើម្បីសរសើរដំកើងព្រះនាមព្រះអង្គ។ យើងងាយនឹងយល់អំពីបញ្ហានេះ ពេលដែលយើងបានទទួលលទ្ធផលល្អ លើសពីការរំពឹងទុករបស់យើងទៅទៀត តែយើងពិបាកយល់ ពេលដែលយើងមើលមិនឃើញប្រយោជន៍ ក្នុងពេលបច្ចុប្បន្ន ឬប្រហែលជាមិនដែលបានឃើញ…
ការមើលងាយ
បន្ទាប់ពីភ្នែករបស់ខ្ញុំ បានឆ្លងកាត់ការវៈកាត់តូចហើយ គ្រូពេទ្យបានប្រាប់ខ្ញុំ មិនឲ្យឈ្ងោកមើលទៅក្រោម ក្នុងរយៈពេល២សប្តាហ៍ខាងមុខ ហើយមិនឲ្យធ្វើម្ហូប ឬបោសសម្អាតអ្វីឡើយ។ បើគ្រាន់តែមិនឲ្យខ្ញុំធ្វើម្ហូប ឬបោសសម្អាតផ្ទះមួយរយៈ នោះមិនសូវពិបាក ដូចការហាមមិនឲ្យឈ្ងោកមើលទៅក្រោម តាមការណែនាំរបស់ពេទ្យឡើយ! គាត់មិនចង់ឲ្យខ្ញុំសម្លឹងមើលទៅក្រោម ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ថ្នេរក្នុងភ្នែកដែលមិនទាន់ជា។
យ៉ាងណាមិញ លោកស៊ីអេស លូវីស(C.S. Lewis) បាននិពន្ធសេចក្តីបង្រៀនមួយ អំពីការមើលមួយបែបទៀត ដែលអាចឲ្យយើងមានបញ្ហា។ គាត់មានប្រសាសន៍ថា “នៅក្នុងព្រះ អ្នកតទល់នឹងការអ្វី ដែលធំជាងខ្លួនអ្នក ក្នុងគ្រប់ផ្នែកទាំងអស់។ ដរាបណា អ្នកមានអំណួត នោះអ្នកមិនអាចស្គាល់ព្រះឡើយ។ មនុស្សដែលមានអំណួត តែងតែមើលងាយមនុស្ស ឬមើលងាយអ្វីៗ ក្នុងលោកនេះ។ ជាការពិតណាស់ ដរាបណា អ្នកមើលងាយមនុស្សដែលនៅស្ថានក្រោមនេះ នោះអ្នកមិនអាចមើលឃើញការអ្វីដែលនៅស្ថានលើឡើយ”។
ព្រះយេស៊ូវបានមានបន្ទូលប្រៀបប្រដូច អំពីពួកផារិស៊ីម្នាក់ ដែលគិតថាខ្លួនឯងគ្រាន់បើជាងអ្នកដទៃ។ គាត់បានឈរអធិស្ឋានតែម្នាក់ឯង ដោយចិត្តអំណួតថា គាត់អរព្រះគុណព្រះ ដែលខ្លួនគាត់ មិនដូចជាមនុស្សឯទៀត(លូកា ១៨:១១)។ គាត់មើលងាយមនុស្សដែលឆក់ប្លន់ ទុច្ចរិត ហើយកំផិត និងអ្នកយកពន្ធ ដែលកំពុងអធិស្ឋាន នៅក្នុងព្រះវិហារ ក្នុងពេលនោះដែរ។ ផ្ទុយទៅវិញ អ្នកយកពន្ធបានដឹងថា គាត់ជាមនុស្សមានបាប នៅចំពោះព្រះ ហើយបានទូលសូមសេចក្តីមេត្តាករុណារបស់ព្រះអង្គ(ខ.១៣)។
សេចក្តីអំណួត អាចជាបញ្ហា…
ក្តីសង្ឃឹមដ៏មានពរ
មានហោរាក្លែងក្លាយច្រើនណាស់ ដែលបានថ្លែងទំនាយ អំពីកាលបរិច្ឆេទនៃចុងបញ្ចប់នៃពិភពលោក តែថ្ងៃខែដែលពួកគេបានទាយនោះ ក៏បានកន្លងផុតទៅ ហើយពិភពលោកនៅតែមិនទាន់ដល់ទីបញ្ចប់ ដូចបទទំនាយរបស់ពួកគេឡើយ។ បទទំនាយទាំងនោះបានធ្វើឲ្យមនុស្សមានការថប់បារម្ភ ហើយច្រើនតែធ្វើឲ្យពួកគេមានការភ័យខ្លាចទៀតផង។ ត្រង់ចំណុចនេះ ព្រះគម្ពីរពិតជាបានចែងអំពី “ថ្ងៃនៃព្រះអម្ចាស់” ដែលជាថ្ងៃព្រះអង្គយាងមកវិញម្តងទៀត។ ថ្ងៃនោះនឹងមកដល់ ប៉ុន្តែ មានតែព្រះទេដែលដឹងថា ព្រះយេស៊ូវនឹងយាងមកនៅថ្ងៃណា។ អ្នកដើរតាមព្រះយេស៊ូវ ត្រូវរង់ចាំថ្ងៃនោះឯង។ យ៉ាងណាមិញ សាវ័កពេត្រុសបានប្រាប់យើង អំពីរបៀបដែលអ្នកជឿព្រះ អាចរស់នៅ ដោយអំណរ ដោយមានគោលបំណង ខណៈពេលដែលយើងកំពុងរង់ចាំថ្ងៃនោះមកដល់(១ពេត្រុស ៣:១០-១៨)។ គឺយើងអាចរស់នៅ ដោយមើលទៅនគរស្ថានសួគ៌ និងរស់នៅក្នុងជីវិត ដែលថ្វាយព្រះកិត្តិនាមដល់ព្រះគ្រីស្ទ(ខ.១១)។ ហើយយើងអាចពិនិត្យមើលក្នុងចិត្តយើង ដោយមានចិត្តឧស្សាហ៍ ឲ្យព្រះអង្គបានឃើញយើងជាឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន ទាំងមានសេចក្តីមេត្រីនឹងព្រះអង្គ(ខ.១៤)។ រួចយើង អាចមើលទៅខាងក្រៅខ្លួនយើង ដោយប្រុងប្រយ័ត្ន មិនឲ្យវង្វេងចេញតាមឥទ្ធិពលអាក្រក់របស់អ្នកដទៃ(ខ.១៧)។
តើយើងអាចធ្វើការទាំងអស់នេះ ដោយរបៀបណា? គឺដោយ “ចំរើនឡើងក្នុងព្រះគុណ ហើយក្នុងការស្គាល់ដល់ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់ ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា”(ខ.១៨)។ ពេលដែលបុគ្គលិកលក្ខណៈរបស់យើងមានការលូតលាស់ តាមរយៈព្រះបន្ទូលរបស់ព្រះអង្គ ដែលបានកត់ទុកក្នុងព្រះគម្ពីរ នោះយើងក៏ចាប់ផ្តើមមានទំនាក់ទំនងកាន់តែជិតស្និទ្ធនឹងព្រះយេស៊ូវ ដែលជាព្រះបន្ទូលដ៏រស់។ ព្រះវិញ្ញាណបរិសុទ្ធ ប្រើព្រះបន្ទូលព្រះ ដើម្បីដឹកនាំយើង ក្នុងការរស់នៅឲ្យបានត្រឹមត្រូវ។
អ្នកដើរតាមព្រះយេស៊ូវ មិនគួរមានការភ័យខ្លាច ចំពោះថ្ងៃដែលព្រះអម្ចាស់យាងមកវិញម្តងទៀតឡើយ។ ដ្បិតព្រះដ៏ជាមហាក្សត្រ នឹងយាងមកវិញ…