Month: December 2015

ក្នុងព្រះហស្តព្រះអង្គ

មាន​​ពេល​មួយខ្ញុំ និងមិ​ត្ត​ភ័ក្រ​របស់​ខ្ញុំ​ បាន​ដឹក​ដៃ​ក្មេង​តូច​ៗ​ដើរ​ឆ្លង​ផ្លូវ​ថ្មល់​ដ៏ម​មា​ញឹក​មួយ។ យើង​បាន​ឲ្យ​ពួក​គេកា​ន់​ដៃ​របស់​យើង ហើយ​ប្រាប់​ពួក​គេថា “សូម​កាន់​ដៃ​ឲ្យជា​ប់” ហើយ​ពួក​គេ​ក៏ខំ​កាន់​ដែ​យើងយ៉ា​ងណែ​ន។ ប៉ុន្តែ បើគ្រាន់​តែ​ឲ្យ​ពួក​គេកាន់​ដៃ​យើង​តែម្យ៉ា​ង នោះ​ខ្ញុំមិ​ន​មាន​ទំនុក​ចិត្តទេ ព្រោះ​ពួក​​គេ​​អាច​​របូតដៃ បាន​ជាយើ​ង​ដែល​ជាម​នុស្ស​ធំ ចាំបា​ច់ត្រូ​វកា​ន់​ដៃពួ​កគេ​​ឲ្យ​ជាប់ ដើម្បី​ឲ្យ​ពួក​គេ​អាច​មាន​សុវត្ថិភា​ព។ ហេតុនេះ​ហើយ​បាន​ជាសា​វ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា “ព្រះ​គ្រីស្ទយេ​ស៊ូវ​​បា​ន​​ចាប់​​​ខ្ញុំ​​ឲ្យ​​បាន”(ភីលីព ៣:១២)។ ឬអា​ចនិ​យាយ​បា​នម្យ៉ា​ង​ទៀត​ថា “ព្រះ​គ្រីស្ទ​បាន​កាន់​ដៃ​ខ្ញុំជា​ប់!”

ត្រង់​ចំណុច​នេះ​ យើងអា​ច​ដឹង​ច្បា​ស់ថា យើង​មាន​សុវត្ថិភា​ព មិន​មែន​ដោយសា​រយើង​បាន​តោង​ព្រះហ​ស្តព្រះអ​ង្គ​ឡើយ តែ​គឺដោ​យ​សារ​ព្រះអង្គ​បាន​កាន់​ដៃយើ​ង​ជាប់ ដោយ​សារ​អំណាច​ចេស្តារ​បស់ព្រះ​​អង្គ​ទៅវិ​ញ​ទេ។ គ្មាន​នរណា​ម្នាក់ អាច​ទាញ​ដៃ​យើង​ចេញ​ពីព្រះ​ហ​ស្ត​ព្រះ​អង្គ​បាន​ឡើយ សូម្បី​តែ​វិញ្ញាណអា​ក្រក់ ឬខ្លួ​ន​យើង​ក៏មិ​ន​អាច​ទាញចេ​ញបា​ន​ដែរ។ ដរាប​ណាព្រះ​អង្គ​បានកា​ន់​ដៃយើង​ហើយ ព្រះអ​ង្គ​នឹង​មិន​ព្រលែង​ឡើយ។ គឺដូ​ច​ដែល​ព្រះ​អង្គ​បាន​ធានាដ​ល់​យើង​ថា “ខ្ញុំ​ឲ្យ​ជីវិត​អស់​កល្ប​ជានិច្ច​ដល់​វា វា​មិន​ត្រូវ​វិនាស​នៅ​អស់​កល្ប​រៀង​ទៅ ក៏​គ្មាន​អ្នក​ណា​ឆក់​យក​វា​ពី​ដៃ​ខ្ញុំ​បាន​ទេ ព្រះវរបិតា​នៃ​ខ្ញុំ ដែល​ប្រទាន​វា​មក​ខ្ញុំ ទ្រង់​ធំ​លើស​ជាង​ទាំង​អស់ គ្មាន​អ្នក​ណា​អាច​នឹង​ឆក់​វា​ចេញ​ពី​ព្រះហស្ត​របស់​ព្រះវរបិតា​ខ្ញុំ​បាន​ ឡើយ”(យ៉ូហាន ១០:២៨-២៩)។

បទ​គម្ពីរនេះបានបញ្ជា​ក់ថា​ យើង​មាន​សុវត្ថិ​ភាព​ទ្វេរ​ដង ព្រោះ​ព្រះវ​របិតាកា​ន់​ដៃយើ​ងម្ខា​ង ហើយ​ព្រះយេស៊ូវ​ដ៏ជា​ព្រះ​សង្រ្គោះនៃ​យើង កាន់​ដៃយើ​ងម្ខាងទៀ​ត។ ព្រះហ​ស្ត​ព្រះអង្គជា​ព្រះហស្ត​ដែល​បាន​បង្កើត​ភ្នំ មហាស​មុទ្រ ហើយ​បាន​ដាក់ហ្វូងផ្កា​យក្នុ​ងលំ​ហរ​អវ​កាស។ គ្មាន​អ្វី “អាច​​ពង្រាត់​យើ​ង ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​បាន​ឡើយ” ទោះ​ជា​ក្នុង​មួយ​ជីវិ​តនេះ​ ឬ​បន្ទាប់​ពីយើ​ងលា​ចាក​លោកនេះទៅ​ក្តី​(រ៉ូម ៨:៣៩)។—David Roper

សប្បាយលាយទុក្ខ

ពេល​ដែល​ខ្ញុំ និង​ម៉ាលីន(Marlene) រៀបការ ​យើង​ទាំង​ពីរ​នាក់ មាន​អារម្មណ៍ “សប្បាយ​លាយ​ទុក្ខ”។ តែ​សូម​កុំ​យល់​ច្រឡំ។​ មង្គល​ការ​របស់​យើង​ទាំង​ពីរ នៅ​ថ្ងៃនោះ​ ជាព្រឹ​ត្តិការណ៍​ដ៏អ​ស្ចារ្យ​មួយ ក្នុង​ជីវិត​យើង បាន​ជា​យើង​នៅ​តែ​បន្ត​អប​អរ​សាទរ​មង្គល​ការ​នេះ ជាង៣៥​ឆ្នាំមកហើយ​។ យើង​មាន​អារម្មណ៍​លាយ​ឡំ​គ្នាដូ​ចនេះ ពេល​ដែល​ម្តាយរ​បស់​ម៉ាលី​បាន​លាចាក​លោក ដោយ​សារ​ជម្ងឺ​មហា​រីក បាន​ពីរ​បីស​ប្តាហ៍ មុន​ពេល​យើង​រៀប​ការ។ ពេល​នោះ ម្តាយ​មីង​របស់​ម៉ាលីន​ក៏បា​នម​ក​ជំនួស​ម្តាយ​របស់​នាង ក្នុង​នាម​ជា “ម្តាយ​រ​បស់​កូន​ក្រ​មុំ” ប៉ុន្តែ ក្នុង​ថ្ងៃ​មង្គ​លការ​​របស់​យើង​​ទាំង​ពីរ យើង​ដឹង​ច្បាស់​ថា យើង​កំពុង​ខ្វះអ្វីមួ​យ​ដ៏​សំខាន់​។ គឺយើ​ង​ខ្វះវ​ត្តមា​ន​របស់​អ្នក​ម្តាយ​របស់​ម៉ាលីន ហើយ​ការ​នេះ​បាន​មាន​ផល​ប៉ះពាល់​មក​លើកា​រ​គ្រប់​យ៉ាង ក្នុង​ថ្ងៃ​នោះ។

បទ​ពិសោធន៍​មួយ​នេះ ជា​រឿង​ដែល​កើត​ឡើង​ជា​ធម្មតា ក្នុង​លោកិយ​ដែល​បាក់បែ​ក។ មនុស្ស​ម្នាក់​ៗ​រស់​នៅ ដោយ​អំណរ លាយ​ឡំ​នឹង​ទឹកភ្នែ​ក ការ​អាក្រក់​លាយ​ឡំ​នឹង​ការ​ល្អ។ នេះជា​កា​រ​ពិត​មែន បាន​ជា​ស្តេច​សាឡូម៉ូន​បាន​មាន​បន្ទូល​ថា “នៅ​​វេលា​​កំពុ​ង​​តែ​​សើច​​សប្បាយ គង់​​តែ​​ចិត្ត​​មាន​សេចក្តី​សៅសោក​ដែរ ហើយ​ចុង​បំផុត​នៃ​សេចក្តី​អំណរ​គឺ​ជា​ធ្ងន់​ទ្រូង​វិញ”(សុភាសិត ១៤:១៣)។ ចិត្ត​ដែល​កំពុង​តែស​ប្បាយ ច្រើន​តែ​ប្រែជា​មាន​ទុក្ខ ព្រោះជី​វិត​បាន​តម្រូ​វ​ឲ្យមា​ន រឿង​បែប​នេះកើ​តឡើ​ងជា​ធ​ម្មតា។

ទោះបី​ជាយ៉ា​ងណា​ក៏ដោយ យើងអ​រ​ព្រះគុ​ណព្រះ​ ដែល​សេចក្តី​ទុក្ខ មិ​នលាយឡំ​នឹ​ងអំ​ណរ ក្នុង​​ជីវិត​យើងជា​រ​ហូ​ត​ឡើយ។ ព្រោះ​​អ្នក​ដែល​នៅក្នុង​ព្រះគ្រីស្ទ បាន​ទទួល​សេចក្តី​សន្យា​ថា ពេល​ដែល​យើង​លាចាក​លោក​នេះទៅ “ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ និង​គ្មាន​សេចក្តី​ស្លាប់ ឬ​សេចក្តី​សោក​សង្រេង ឬ​សេចក្តី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ…

សំបុត្រ​ផ្ញើរ​ទៅ​ក្មេង​ប្រុស​ម្នាក់

លោក​ស៊ី អេស លូវីស(C.S.Lewis) ជា​អ្នក​ដែលមាន​​ចំណូល​ចិត្ត ចំពោះកា​រ​ថែរ​ទាំ​ការ​លូតលាស់​ខាង​វិញ្ញាណ រប​ស់​គ្រីស្ទ​បរិស័ទ​វ័យក្មេ​ង​ទាំង​ឡាយ គឺ​សូម្បី​តែ​នៅពេល​ដែល​គាត់ ​ជិត​ដល់​ចុង​បញ្ចប់​នៃ​ជីវិត​ក៏​ដោយ​។ ពេល​​ដែល​គាត់​កំពុង​មាន​ជម្ងឺ​ជាទ​ម្ងន់ គាត់​នៅតែ​ចំណាយ​ពេល​សរសេរ​សំបុត្រ​តប​ទៅ​ក្មេង​ប្រុស​ម្នាក់ ឈ្មោះ ភីលីព។ នៅ​ក្នុង​សំបុត្រ​នោះ លោក​លូវីស​បាន​កោតស​រសើរ​ក្មេង​ប្រុស​នោះ ដែល​បាន​ពិពណ៌នា នៅក្នុ​ង​សំបុត្រ​នោះបា​ន​ល្អ បាន​ជាគា​ត់ស​រសេរ​តប​ថា គាត់​មាន​ការស​ប្បាយ​ចិត្ត ពេល​ដែល​បាន​ដឹង​ថា ភីលីព​មាន​ការ​យល់​ដឹ​ងថា នៅក្នុ​ងរឿ​ង​និទាន​ពង្សាវតា​នៃ​នគរ​ណានៀ តួ​អង្គ​សត្វតោ​ឈ្មោះ​អ័ស្លាន ជាតំ​ណាង​ឲ្យ​ព្រះយេស៊ូវ​គ្រីស្ទ។ ក្នុង​ថ្ងៃ​បន្ទាប់ លោក​លូវីស​ក៏​បាន​លាចា​ក​លោក ក្នុង​គេហ​ដ្ឋាន​របស់​គាត់ ក្នុង​សង្កាត់​ឃឺន ក្រុង​អក់ស្វើត ប្រទេស​អង់​គ្លេស គឺ​មុន​ពេល​ដែល​ថ្ងៃខួ​ប​កំណើត​គម្រប់៦៥​ឆ្នាំរបស់​គាត់ នៅ​មួយ​សប្តាហ៍​ទៀត។

យ៉ាង​ណាមិ​ញ សាវ័ក​យ៉ូហា​នក៏​បា​ន​សរសេរ​សំបុត្រ ផ្ញើទៅ​កូ​ន​ខាង​វិញ្ញាណ​របស់​គាត់ ពេល​ដែល​គាត់​មានវ័​យ​ចាស់​ជរា។ ក្នុង​សំបុត្រ​នោះ យើង​ឃើញ​គាត់​ពិពណ៌នា​អំពី​សេចក្តី​អំណរ ដែល​គាត់​មាន ក្នុង​នាម​ជា​គ្រីស្ទ​បរិស័​ទដែ​ល​ពេញវ័​យ​ខាង​វិញ្ញាណ ដែល​បាន​លើក​ទឹក​ចិត្ត​សិស្សរ​បស់​គាត់ ដែល​មានភាព​វ័យ​ក្មេង​ខាង​វិញ្ញាណ​ជាង​គាត់ ឲ្យ​ពួក​គេ​ដើរ ក្នុង​សេចក្តី​ពិត ហើយ​ដើរ​តាម​ព្រះ​គ្រីស្ទ។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “គ្មាន​​សេចក្តី​​ណា​​ដែល​នាំ​ឲ្យ​ខ្ញុំ​អរ​សប្បាយ លើស​ជាង​សេចក្តី​នេះ​ទេ គឺ​ដែល​ឮ​និយាយ​ថា ពួក​កូន​ខ្ញុំ​កំពុង​តែ​ប្រព្រឹត្ត​តាម​សេចក្តី​ពិត​នោះ​ឯង”(៣យ៉ូហាន ១:៤)។ សំបុត្រ​របស់​លោក​យ៉ូហាន បានប​ង្ហាញ​អំពី​ក្តីអំ​ណរ ដែល​កើត​មាន ពី​ការ​មើល​ថែរ និងឃើ​ញអ្ន​ក​ជំនាន់​ក្រោយ មាន​ការ​លូត​លាស់​ខាង​វិញ្ញាណ។​

គ្រីស្ទ​បរិស័​ទដែ​លពេ​ញ​វ័យ​ខាង​វិញ្ញាណ គួរ​តែលើ​កទឹ​ក​ចិត្តអ្នក​ជំនា​ន់ក្រោយ ឲ្យមា​ន​ការ​យល់​ដឹង និង​មាន​ការ​លូតលា​ស់​ខាង​វិញ្ញាណ។…

ការដាក់បង្ហាញ

ភរិយា​របស់​ខ្ញុំ ជា​អ្នក​ពូកែធ្វើ​​ម្ហូ​បណាស់។​ បន្ទាប់​ពី​ខ្ញុំ​ធ្វើការពេ​ញមួ​យថ្ងៃ​ ជាញឹក​ញាប់ ខ្ញុំ​ច្រើន​តែត្រ​ឡប់មក​ផ្ទះ​វិញ ដោយ​រំពឹង​ថា​នឹង​បាន​ធំ​ក្លិន​ដ៏ឈ្ងុ​យ​ឈ្ងប់​នៃ​ម្ហូប​ដែល​នាង​បាន​ចម្អិន ដែល​ជា​សញ្ញា​បញ្ចាក់​ថា ខ្ញុំ​នឹង​បាន​ញាំ​អាហារ​ដ៏ឈ្ងុយ​​ឆ្ងាញ់​ទៀត​ហើយ។ នាង​មិន​គ្រាន់​តែ​ចេះ​របៀប​ធ្វើ​ម្ហូប​ប៉ុណ្ណោះ​ទេ តែ​នាង​ក៏​ជា​អ្នក​ជំនាញ​ខាង​តម្រៀប​អាហា​រ​នៅ​លើ​តុបាយ​ផង​ដែរ។ បាន​ជា​នាង​តែង​តែរៀប​ចំអា​ហារ​នៅក្នុ​ង​ចាន ឲ្យ​ត្រូ​វ​នឹង​ពណ៌​របស់​សាច់ បាយ និង​បន្លែ នៅ​លើ​តុ​អាហារ​ ដើម្បីស្វា​គមន៍​ខ្ញុំ ចូល​អង្គុយ​ញាំ​អាហារ​ដែល​នាង​ចម្អិន​ផ្ទាល់​ដៃ ដោយ​អំណរ។ បើ​សិន​ជា​នាង​មិន​បាន​ចម្អិន ហើយ​រៀប​ចំអាហា​រ​ឲ្យមានរ​បៀប​ទេ នោះ​យើង​មិន​អាច​ញាំអា​ហារ​នោះកើត ហើយ​វា​ក៏មិ​ន​សូវ​ទាក់​ទាញ​ឡើយ។ ព្រោះសា​ច់​ឆៅ ត្រូវ​ការ​ការ​ចម្អិន​ឲ្យ​បាន​ឆ្អិន​ល្អ ហើយ​អង្ករ​ក៏​ត្រូវ​ការ​ដាំឲ្យ​ក្លាយ​ជាបា​យ រីឯ​បន្លែ​វិញ ​គឺ​ត្រូវ​ការ​ការ​លាង​សម្អាត និង​កាត់​តម្រឹ​ម​ឲ្យ​ស្អាត​ផង​ដែរ។  ការ​នេះបា​ន​ធ្វើ​ឲ្យ​ខ្ញុំនឹក​ចាំ អំពី​កិច្ច​ការ​​ដែលព្រះ​យេស៊ូ​វ​បាន​ធ្វើ ដោយ​ព្រះ​គុណ​ព្រះអ​ង្គ សម្រាប់​ខ្ញុំ។ ខ្ញុំ​ដឹង​ច្បាស់​ថា ខ្ញុំ​ងាយ​នឹង​ធ្លាក់​ចូល​ក្នុង​អំពើ​បាប។ ខ្ញុំ​ក៏​ដឹង​ផង​ដែរ​ថា ខ្លួន​ខ្ញុំផ្ទាល់​មិន​សក្តិស​ម​នៅឈ​រនៅ​ចំពោះព្រះ​អង្គ​ឡើយ។ តែពេ​ល​ដែល​ខ្ញុំបា​ន​ទទួល​សេចក្តី​សង្រ្គោះ​ហើយ ព្រះ​យេស៊ូវ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ជីវិត​ថ្មី(២កូរិនថូស ៥:១៧)។ ព្រះ​អង្គ​ទទួ​លខ្ញុំ​ ទោះបី​ខ្ញុំមាន​បាបយ៉ា​ងណា​ក៏​ដោយ ហើយ​បានធ្វើ​ឲ្យ​ខ្ញុំក្លាយ​ជាដ​ង្វាយ​ដ៏​ “បរិសុទ្ធ ឥត​​សៅ​ហ្មង ហើយ​​ឥត​​កន្លែង​​បន្ទោស​​បាន នៅ​​ចំ​ពោះ​​ទ្រង់” តាម​ដែល​សម​គួរ(​កូល៉ុស ១:២២)។ ព្រះ​អង្គ​កែឆ្នៃ​និង​រៀប​​ចំ​​ខ្លួ​ន​ខ្ញុំ សម្រាប់​បង្ហាញ​ដល់​ព្រះ​វរ​បិតា ឲ្យ​សម​ជា​ដង្វាយ​ដែល​ព្រះអង្គ​សព្វ​ព្រះ​ទ័យ​នឹង​ទទួល​។

ពេល​ដែល​ព្រះអង្គជួ​យឲ្យ​​ជីវិត​យើង​មាន​ការ​ផ្លាស់​ប្រែ សូម​ព្រះអង្គប​ណ្តាល​ចិត្ត​យើង ឲ្យ​រស់​នៅ​ក្នុង​ជីវិត​ថ្មី ហើយ​បន្ទាប​ខ្លួន ដោយ​ការ​ដឹង​គុណ​ ចំពោះ​ព្រះ​គ្រីស្ទ សម្រាប់​ព្រះរា​ជ​កិច្ច​ដែល​ព្រះ​អង្គ​បាន​ធ្វើស​ម្រេច​ក្នុង​ជីវិត​យើង!—Joe Stowell

ការពិបាក ដែលយើងមិនអាចទៅណារួច

មាន​ពេល​មួយ លោក​ខេន ដៀល(Ken Deal) ដែល​មាន​អាយុ​៨៦ឆ្នាំ​ បាន​ឡើ​ង​​អធិប្បាយ​ព្រះ​​​បន្ទូល​​ថ្ងៃអាទិត្យ ជា​លើក​ចុង​ក្រោយ ដោយ​និយាយ​រៀបរា​ប់​ជាសរុប អំពី​ការ​ងារ​ស្ម័គ្រ​ចិត្ត​ដែលគា​ត់បា​ន​ធ្វើ ក្នុង​ព័ន្ធ​កិច្ចព​ន្ធ​ធនាគា។ ពេល​នោះគា​ត់​បាន​មាន​ប្រសាស​ន៍ថា គាត់​បានប​ង្រៀន​ព្រះ​បន្ទូល​ដល់​អ្នក​ទោស​ទំាង​ឡាយ អំពី​ការ​បម្រើ​ព្រះ ក្នុង​អំឡុង​ពេល​ដែល​ពួក​គេកំ​ពុង​ជាប់​​ឃុំ។ គាត់​បាន​លើក​ឡើងអំ​ពី​ទីបន្ទាល់​ជាច្រើ​ន រប​ស់​អ្នក​ទោស ដែល​ក្នុង​ចំណោម​នោះ មាន​អ្នក​ខ្លះត្រូវ​ជាប់​ពន្ធ​ធនាគា​អស់​មួយជី​វិត។ នរណាក៏​ចង់​ចាកចេ​ញ​ពីកន្លែង​នោះ​ដែរ​ ប៉ុន្តែ គាត់​បាន​លើក​ទឹក​ចិត្ត​ពួក​គេ ឲ្យ​មានកា​រ​លូតលា​ស់​ខាង​វិញ្ញាណ​ ហើយផ្សាយ​ដំណឹង​ល្អ អំពី​ព្រះ​គ្រីស្ទ ដល់​អ្នក​ឯ​ទៀត នៅ​ក្នុង​ពន្ធ​ធនាគា។

ដោយ​សារ​ជ​នជា​តិយូ​ដា ​មិន​​ស្តា​ប់បង្គាប់​ព្រះ​អម្ចាស់ ព្រះ​អង្គ​ក៏​បាន​បើក​ឲ្យស្តេ​ច​នេប៊ូក្នេសា លើក​ទ័ព​ចូល​មកក្នុ​ង​នគរ​របស់​ពួក​គេ ហើយ​ចាប់​ពួក​គេ​ជាឈ្លើយ ដឹក​យក​ទៅច​ក្រភ​ព​បាប៊ីឡូន។ លោក​ហោរា​យេរេមា ក៏​បាន​នាំ​ព្រះរាជ​សា​រ​របស់ព្រះ​​អម្ចាស់ មក​ប្រកាស់ដល់​ពួក​គេថា​ “ចូរ​​​ឲ្យ​ឯង​រាល់​គ្នា​សង់​ផ្ទះ ហើយ​អាស្រ័យ​នៅ​ចុះ ចូរ​ដាំ​ដំណាំ ហើយ​ស៊ី​ផល​នោះ​ទៅ ចូរ​យក​ប្រពន្ធ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី ព្រម​ទាំង​រក​ប្រពន្ធ​ឲ្យ​កូន​ប្រុស​ឯង ហើយ​លើក​កូន​ស្រី​របស់​ឯង​ឲ្យ​មាន​ប្តី​ផង … ចូរ​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង​នៅ​ទី​នោះ កុំ​ឲ្យ​ថយ​ចំនួន​ឯង​ឡើយ(យេរេមា ២៩:៥-៦)។

យើង​ប្រហែល​ជាជួ​បស្ថា​នភាព​ដែលពិបាក​ខ្លះៗ​ នៅថ្ងៃ​នេះ​ ដែល​ធ្វើ​ឲ្យ​យើង​មិន​អាច​ទៅណា​រួ​ច។ ទោះ​បី​ជាវា​កើត​ឡើង​ពីបរាជ័យ​របស់​យើង ឬ​ក៏ទោះជាវា​​មិន​មែន​ជា​កំហុសរ​ប​ស់​យើង​ក៏ដោ​យ ក៏​យើង​នៅ​តែអា​ច “ឆ្លង​កាត់” ឬ​ស្វែង​រក​កម្លាំង​មក​ពី​ព្រះ ដើម្បី “លូត​លាស់” តាម​រយៈ​ការ​លំបាក​នោះ។ ការ​ពិបាក​ដែល​ធ្វើ​ឲ្យយើ​ង​ទៅណាមិ​នរួច គឺ​ជាឱ​កាស​ដើម្បី​រីក​ចម្រើន…

ការនៅកំដរ

ក្នុង​ឆ្នាំ​២០១២ មាន​ការ​សម្លាប់​រង្គាល ក្នុង​សាលា​រៀន​មួយ ក្នុង​រដ្ឋ​ខូណែធូខាត់ ដែល​បណ្តាល​ឲ្យ​កុមារ​២០​នាក់ និង​បុគ្គ​លិក​សាលា​៦​នាក់​បាត់​បង់​ជីវិត។​ ពេល​នោះ​សហ​រដ្ឋ​អាមេរិក​ទាំង​មូល មាន​ការ​តក់​ស្លត់​យ៉ាងខ្លាំ​ង​ចំពោះ​​ព្រឹ​ត្តិ​ការណ៍​ដ៏គួរ​ឲ្យ​រន្ធ​ត់នេះ។ ប្រជា​ពល​រដ្ឋ​ទាំងឡា​យ​​បាន​គិត​អំពី​សោក​នាដ​កម្ម​នេះ ហើយ​មាន​សំណួ​រ​ជាច្រើ​ន​បាន​ចោទ​ឡើង​ថា ឃាតករ​នោះ ជា​មនុស្ស​ប្រភេទ​ណា ដែល​អាច​ធ្វើ​ទង្វើដ៏​ព្រៃ​ផ្សៃ​យ៉ាង​នេះ ហើយ​តើគា​ត់​ធ្វើដើ​ម្បី​អ្វី? តើយើង​អា​ចធ្វើ​ដូច​ម្តេច ដើម្បី​ការពា​រ​កុំឲ្យ​មា​នហេតុ​ការណ៍​ដូច​នេះ កើត​ឡើង​ទៀត?តើ​យើង​អាច​ជួយ​អ្នក​ដែល​បាន​រួច​ជីវិត ពី​ការស​ម្លាប់​រង្គាល​នោះ​ដោយ​របៀប​ណាខ្លះ?

ស្ថិត​ក្នុង​ពេល​ដ៏ច្របូក​ច្រប​ល់នោះ មាន​ក្រុម​លើក​ទឹកចិត្ត​មួយ​ក្រុម​ ដែល​ខុស​ពីកា​ររំ​ពឹង​ទុក​របស់យើ​ង បាន​នាំ​ឲ្យ​មាន​ភាព​ធូរស្រា​ល​ឡើង។ ក្រុម​មួយ​នោះ ជា​ប្រភេទ​សត្វ​ឆ្កែប្រ​ម៉ាញ់​ដ៏គួ​រឲ្យ​​ស្រឡាញ់ ដែល​គេបា​នប​ង្វឹក​យ៉ាង​ពិសេស ដែល​ធ្វើ​ឲ្យ​មនុស្ស​មាន​ការ​ស្រឡាញ់​ចូល​ចិត្ត​ពួកវា​។ សត្វ​ឆ្កែ​មិន​ចេះ​និយាយ​ស្តី​ដូច​មនុស្ស​ទេ។ ពួក​វា​គ្រាន់តែ​​អាចនៅកំ​ដរ​ប៉ុណ្ណោះ។ ក្មេងៗដែ​លមាន​ការ​ប៉ះទ​ង្គិច​ផ្លូវ​ចិត្តធ្ង​ន់​ធ្ងរ ដោយ​សារ​អំពើហឹ​ង្សាដ៏​ត​ក់​ស្លត់ ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​នោះ មិន​បាន​បង្ហាញ​ចេញ​នូវ​ការ​​ភ័យ​ខ្លាច និង​អារម្មណ៍ ដល់​មនុស្ស​ធំ​ឡើយ ប៉ុន្តែ ពួក​គេ​បាន​បើក​ចំហរ​ចិត្ត​ចំពោះ​សត្វ​ឆ្កែ​ទាំង​នោះ ដោយ​បង្ហាញ​ចេញនូ​វ​អារម្មណ៍​ទាំង​នោះដល់​ពួ​កវា​។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​ធីម ហេតស៍ន័រ(Tim Hetzner) ដែល​ជា​នាយក​នៃ​អង្គ​ការ​មនុស្ស​ធម៌​ពួក​ជំនុំ​លូស័ររិន​ បាន​មាន​ប្រសាសន៍​ថា “ចំណុ​ច​សំខាន់​បំផុត​នៃកា​របង្វឹក​សត្វ​ឆ្កែរ​ទាំង​នេះ គឺ​យើង​បង្រៀន​ពួក​វា​ឲ្យចេះ​មានភា​ព​ស្ងាត់​ស្ងៀម ដើម្បី​ជួយ​អ្នក​ដែល​កំពុង​សោក​សង្រេង”។

យ៉ាង​ណាមិ​ញ ពេលដែ​លយើ​ង​សិក្សា​ព្រះគ​ម្ពីរ​យ៉ូប យើង​ឃើញ​ថា មនុ​ស្សដែ​ល​កំពុងសោ​ក​សង្រេង មិន​តែង​តែ​ត្រូវ​ការ​ការលើ​កទឹ​ក​ចិត្ត ដោយ​ពាក្យ​សម្តី​ជានិ​ច្ច​ឡើយ។ ជួន​កាល ពួក​គេ​គ្រាន់​តែ​ត្រូវ​ការ​នរណា​ម្នាក់​អង្គុយ​យ៉ាង​ស្ងាត់​ស្ងៀម​នៅក្បែ​រ​ពួក​គេ​ប៉ុណ្ណោះ ដោយ​រង់​ចាំ​ស្តាប់​ពាក្យ​ពេចន៍​អ្វី​ដែល​ពួក​គេចង់​និយាយ​ចេញ និ​ង​ឱប​ពួក​គេ​ពេល​ដែល​ទុក្ខ​ព្រួយរ​បស់​ពួក​គេ ប្រែ​ក្លាយ​ជាកា​រខ្សិ​បខ្សួ​ល​។

មាន​ពេល​ខ្លះ ព្រះ​ប្រហែល​ជា​មិន​ធ្វើកា​រ​អ្វីមួ​យ ដើម្បី​កែប្រែស្ថានភា​ពដ៏​ឈឺ​ចាប់…

ផ្លែក្រូចនៃបុណ្យណូអែល

ក្នុង​សាធារណៈ​រដ្ឋ​ឆេក និង​ក្នុង​តំបន់​ដទៃ​ទៀត ពេល​គេ​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ណូអែល គេ​ក៏បា​ន​រាប់​បញ្ចូល ការតុ​ប​តែង​ផ្លែក្រូច​   ដ៏​គួ​រឲ្យ​ចាប់​អារម្មណ៍។   ផ្លែ​ក្រូចនោះជា​តំ​ណាង​ឲ្យ​ពិភព​លោក ហើយ​គេ​បាន​ដោត​ទាន​មួយដើ​ម​នៅពី​លើ​ផ្លែក្រូច​​នោះ ជា​ដំណាង​ឲ្យ​ព្រះ​គ្រីស្ទ​ ដែល​ជា​ពន្លឺ​នៃ​លោកិយ។ រួច​គេ​យក​ខ្សែបូ​ក្រ​ហម​មក​ចង​ព័ទ​ជុំវិញ​ផ្លែ​ក្រូច​នោះ ជា​តំណាង​ឲ្យ​ព្រះ​លោហិត​របស់​ព្រះ​យេស៊ូវ។ បន្ទាប់​​​មកគេ​យ​កឈើ​ចា​ក់​ធ្មេញបួ​នដើម មក​ដោត​ដំណាប់​ផ្លែឈើ​ក្រៀមធ្វើ​ជា​ត្រណោត ហើយ​សៀត​វាចូ​​លតា​ម​ខ្សែ​បូនោះ​នៅ​សង​ខាង​ផ្លែក្រូ​ច ជា​ដំណាង​ឲ្យ​ផល​ផ្លែ​សម្រាប់លោ​កិយ។ ជា​ការ​ពិត​ណាស់​ ការ​តុប​តែង​នេះ ជាកា​រ​បង្ហាញ​អំពីគោល​បំណង ដែល​ព្រះគ្រី​ស្ទយា​ង​ចុះម​ក ដើម្បី​នាំ​ពន្លឺ​ចូល​មក​ក្នុង​ភាពង​ងឹត ដើម្បីប្រោ​ស​លោះលោ​កិយ ដោយខ្ចា​យ​ព្រះលោ​ហិត​របស់​ព្រះអង្គ។

លោក​យ៉ូហាន​បាន​កត់​ត្រា​ អំពី​ដំណើរ​ជីវិតរ​បស់​ព្រះគ្រីស្ទ ក្នុង​ព្រះ​គម្ពីរ​ដំណឹង​ល្អ​យ៉ូហាន។ គាត់បា​ន​ពិពណ៌នាថា​ ព្រះយេ​ស៊ូវ​ជាពន្លឺ​នៃ​លោកិយ​ ហើយ​ព្រះ​អង្គ​ជា “​ពន្លឺ​​​ដ៏​ពិត នោះ​​គឺ​​ជា​​ពន្លឺ​​ដែល​បំភ្លឺ​ដល់​មនុស្ស​ទាំង​អស់ ដែល​កើត​មក​ក្នុង​លោកីយ៍”(យ៉ូហាន ១:៩)។ ជាងនេះ​ទៅ​​ទៀត ព្រះ​គ្រីស្ទ​មិន​គ្រាន់តែ​ជា​ពន្លឺ​ដែល​យាងម​ក​បំភ្លឺ​លោកិយ ដែល​នៅក្នុ​ងភា​ព​ងងឹត​ប៉ុណ្ណោះ​ទេ តែ​​ព្រះអង្គ​ថែ​ម​ទាំង​ជា “កូន​​ចៀ​ម​​នៃ​​ព្រះ ដែល​​ដោះ​​បាប​​មនុស្ស​លោក”(ខ.២៩)។

សូម​យើង​ជញ្ជឹ​ង​គិត​អំពី​ការ​នេះចុះ​! ព្រះ​ឱរស​នៃភូមិ​បេថ្លេហិម ព្រះ​អង្គ​ជា​ព្រះ​គ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់ និង​​មាន​ព្រះជន្ម​រស់​ពី​សុគត​ឡើយ​វិញ។ ព្រះ​​អង្គ​បាន​សង្រ្គោះ​យើង ឲ្យ​រួច​ពី​បាប។ ហេតុ​នេះ​ហើយ​បាន​ជា​សាវ័ក​យ៉ូហាន​បាន​បង្រៀន​យើង ឲ្យ “​ដើរក្នុ​ង​​ព​ន្លឺ​​វិញ ដូច​ជា​ទ្រង់​ក៏​គង់​ក្នុង​ពន្លឺ​ដែរ”(១យ៉ូហាន ១:៧)។ សូម​ឲ្យអស់​អ្នក​ដែល​បាន​ពិសោធ​នឹង​ការ​សង្រ្គោះរ​បស់​ព្រះអង្គ រក​ឃើញ​សន្តិភា​ព នៅ​ក្នុង​ការ​ដើរ​ក្នុង​ពន្លឺ​ព្រះ​អង្គ។—Bill Crowder

យប់​ដ៏សុ​ខសា​ន្ត

លោកសាយមិន(Simon) បានផ្លាស់ទីលំនៅ ពីប្រទេសហូឡង់ មកសហរដ្ឋអាមេរិក។ ភរិយារបស់គាត់ គឺអ្នកស្រីខេយ(Kay) និងកូនទាំងបីនាក់ កើតនៅសហរដ្ឋអាមេរិក។ តែក្រោយមក កូនទាំងបីនាក់បានរៀបការជាមួយអ្នកដែលមកពីប្រទេសខុសៗគ្នា ដូចជា ចេនី(Jenny)បានរៀបការជាមួយរ៉ូបឺតូ(Roberto) ដែលមកពីប្រទេសប៉ាណាម៉ា។ រីឯប៊ីល(Bill)វិញ គាត់បានរៀបការជាមួយវ៉ានៀ(Vania) មកពីប្រទេសប៉ទុយហ្កាល់។ ចំណែកឯលូកាស(Lucs)វិញ បានរៀបការជាមួយបូរា(Bora) មកពីប្រទេសកូរេខាងត្បូង។ ដូចនេះ ពេលដែលពួកគេជួបជុំគ្នានៅពេលល្ងាចថ្ងៃបុណ្យណូអែល ពួកគេបានច្រៀងបទ “យប់ដ៏សុខសាន្ត” ព្រមគ្នា ជាភាសាកំណើតរៀងៗខ្លួន   បង្កើតបានជាសម្លេងច្រៀងដ៏ផ្អែមពិរោះ ដល់ព្រះកាណ៍ព្រះអម្ចាស់ ខណៈពេលដែលពួកគេអបអរថ្ងៃកំណើតរបស់ព្រះរាជបុត្រាព្រះអង្គ។

កាលពីជាងពីរពាន់ឆ្នាំមុន ពេលដែលពួកគង្វាល កំពុងមើលថែរហ្វូងចៀម ក្នុងយប់ដ៏ស្ងប់ស្ងាត់ ស្រាប់តែទេវតាមួយអង្គបានប្រកាស់ប្រាប់ពួកគេ អំពីការប្រសូត្ររបស់ព្រះយេស៊ូវថា “មើល ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្តីអំណរយ៉ាងអស្ចារ្យ ដែលសំរាប់បណ្តាជនទាំងអស់គ្នា”(លូកា ២:១០)។ បន្ទាប់មក នោះស្រាប់តែមានពួកពលបរិវារកកកុញពីស្ថានសួគ៌ ពោលសរសើរដល់ព្រះថា “សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្តីសុខសាន្តនៅផែនដី នៅកណ្តាលមនុស្ស ដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់”(ខ.១៤)។ ព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ ជាព្រះសង្រ្គោះនៅលោកិយ បានប្រសូត្រនៅថ្ងៃនោះ។ ព្រះអង្គជាព្រះរាជបុត្រា ដែលទេវតាបានប្រកាស ក្នុងយប់ដ៏សុខសាន្ត កាលពីយូរលង់មកហើយ។ ព្រះអង្គជាអំណោយដែលព្រះប្រទាន ដោយព្រះគុណដ៏អស្ចារ្យ ដល់មនុស្សរាល់គ្នា ក្នុង “គ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ…

ព្រះ​គ​​ង់​នៅជាមួយ​យើ​ង

ពេល​ខ្ញុំ​កំពុ​ងអធិ​ប្បាយ​ព្រះប​ន្ទូល ក្នុង​សាលាព្រះ​គម្ពីរ​មួយក​ន្លែង ក្នុង​ក្រុង​ប៊ូឆារេស ប្រទេស​រ៉ូម៉ានី ខ្ញុំ​សង្កេត​ឃើញ​សិស្សសា​លា​ព្រះគ​ម្ពីរម្នា​ក់ មាន​សំលៀក​បំពាក់​ខុស​គេ នៅ​ក្នុង​ថ្នាក់​រៀន។   គេ​គ្រប់​គ្នាបា​នស្លៀ​កពា​ក់ឯ​កស​ណ្ឋាន​យ៉ាង​សមសួន​ ហើយ​មាន​តែគា​ត់ទេ ដែល​ស្លៀក​ខោ​ខៅ​ប៊យ និង​អាវយឺត និង​ពាក់​មួក​ខុស​គេ។ ការ​នេះបា​ន​ធ្វើ​ឲ្យខ្ញុំ​ងា​យនឹ​ង​កត់​សំគា​ល់អំ​ពី​គាត់​ បាន​ជា​ខ្ញុំឆ្ងល់​ថា ហេតុ​អ្វីបា​នជា​គា​ត់មិ​នស្លៀ​កពា​ក់​ឲ្យស​មស្រ​ប តាម​ទំនៀ​ប​ទំលាប់​របស់​សាលា​ព្រះ​គម្ពីរ។ ដល់​ពេល​ចប់​ម៉ោង​រៀន គាត់​ក៏​បាន​ដើរ​មក​ណែនាំ​ខ្លួន​គា​ត់។ ពេល​ខ្ញុំ​សួរ​ឈ្មោះគា​ត់ គាត់​ប្រាប់​ថា ​គាត់​ឈ្មោះ “អេម៉ាញូ​អែល”។ ខ្ញុំ​មាន​កា​រ​ភ្ញាក់​ផ្អើលណាស់ ពេល​ដែល​បាន​ឮគា​ត់ប្រាប់ឈ្មោះ​ដូ​ចនេះ បាន​ជា​ខ្ញុំ​សួ​រ​​គាត់​ថា “តើ​ប្អូន​ដឹង​ថា ឈ្មោះ​ហ្នឹង​មាន​ន័យដូ​ចម្តេ​ច​ទេ”។ គាត់​ក៏​ឆ្លើយដោ​យ​មិន​អឹម​អៀន​ថា “បាទ​លោក​គ្រូ ឈ្មោះហ្នឹង​មាន​ន័យ​ថា “ព្រះ​គង់​​នៅ​ជា​​មួយ​យើង!”

ពេល​ដែល​ខ្ញុំគិត​អំពី​យុវជ​នម្នា​ក់នេះ​ ដែល​ស្លៀក​ពាក់​ខុស​គេ ក្នុង​ចំណោម​ហ្វូង​មនុស្ស ខ្ញុំ​ក៏​បាននឹ​ក​ចាំ អំពី​ការ​ដែលព្រះ​យេ​ស៊ូវ​បាន​យាង​មក ដើម្បីនាំ​ព្រះ​វត្ត​មា​ន​ព្រះ ចូល​គង់​នៅ​ជាមួ​យម​នុស្ស​ក្នុង​លោកិយ​នេះ បាន​ជា​គេត្រូ​វ​ហៅព្រះអ​ង្គ​ថា “អេម៉ាញូអែល ដែល​​ប្រែ​​ថា ព្រះ​អង្គ​​ទ្រ​ង់​​គង់​​ជា​​មួ​យ​​នឹង​​យើង​​ខ្ញុំ”(ម៉ាថាយ ១:២៣)។ ដូច​នេះ ព្រះ​អង្គ​ក៏​បាន​ត្រាស​ហៅយើ​ងឲ្យ​យាង​ព្រះវ​ត្ត​មានព្រះ​អ​ង្គ ចូល​ក្នុង​ជីវិត​យើង​ ហើយ​ចេញ​ទៅ​នាំអ្ន​កដ​ទៃ ឲ្យ​ទទួល​ព្រះ​វត្ត​មាន​ព្រះ​អង្គផ​ង​ដែរ។ ​គឺ​ដូច​ដែ​លព្រះ​អង្គ​បា​នមាន​បន្ទូល​​យ៉ាង​ច្បាស់​ថា “ខ្ញុំ​​ចា​ត់​អ្នក​​រាល់​គ្នា​ឲ្យ​ទៅ ដូច​ជា​ព្រះវរបិតា​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ”(យ៉ូហាន ២០:២១)។

ក្នុង​រដូ​វ​កាល​នៃ​ពិធីបុ​ណ្យណូ​អែល​នេះ យើង​អាច​ថ្វាយ​ដង្វាយ​ទៅ​ព្រះ ​ដោយ​រស់​នៅឲ្យ​មានល​ក្ខណៈ​ដូច​ព្រះអ​ង្គ​។ ពេល​ដែល​ការរ​ស់​​នៅ​របស់​យើង​ ឆ្លុះ​បញ្ចាំង​ឲ្យ​គេស្គា​ល់ព្រះ​ ដែល​គង់​នៅ​ក្នុង​យើង នោះ​យើង​នឹង​មាន​លក្ខណៈ​ខុស​ពីលោកិ​យ ហើយ​ភាព​ខុស​​គ្នា​នេះ…

ការអស្ចារ្យនៃបុណ្យណូអែល

បន្ទាប់ពី​ខ្ញុំ​បាន​ចូ​លរៀ​ន ក្នុង​ឆមាស​ទី​១ នៅ​សាលា​ព្រះ​គម្ពីរ ក្រុម​គ្រួសា​ររបស់​ខ្ញុំ ក៏​បាន​ទទួល​សំបុត្រ​យន្ត​ហោះ សម្រាប់​ធ្វើ​ដំណើរ​ត្រឡប់​មក​ផ្ទះវិ​ញ ដើម្បី​ធ្វើ​ពិធី​បុណ្យ​ណូអែល​ជុំ​គ្នា។ នៅ​ពេ​ល​យប់​មុនពេ​ល​យើង​ចេញ​ដំណើរ យើង​ដឹង​ថា យើង​នៅ​ខ្វះ​លុយ​២០​ដុល្លា​ទៀត សម្រាប់​ការ​ធ្វើ​ដំណើរ​។ ការ​ចត​ឡាន ការ​ដឹក​ជញ្ជូន និង​ការ​ចំណាយ​បន្ទា​ប់​បន្សំ​ផ្សេង​ទៀត ត្រូវ​ចំណាយ​ជា​សរុប​លើសពី២០​ដុល្លា។ យើង​ក៏បា​ន​សម្រេច​ចិត្ត​អធិស្ឋាន អំពី​បញ្ហា​នេះ។ ទោះបី​ជាកូ​នៗរបស់​យើង​នៅ​តូច​ក៏​ដោយ (កូន​ទី១អាយុ៦​ឆ្នាំ និង​កូន​ទី​២​អាយុ២​ឆ្នាំ) ក៏​យើង​​​​បា​នឲ្យពួកគេ​ចូល​រួម​ក្នុង​ការ​អធិស្ឋាន​ពេល​នោះផ​ងដែរ​។

ពេល​ដែល​យើង​កំ​ពុង​អធិស្ឋាន   យើ​ងបា​ន​ឮសម្លេង​សម្រឹប​ជើង តាមផ្លូ​វ​ដើរ​​នៅខា​ង​ក្រៅប​ន្ទប់រ​បស់យើ​ង ក្នុង​អគា​អាផាតមិន ហើយ​បន្ទា​ប់ម​ក ​យើង​ក៏បា​ន​ឮសម្លេង​គេ​សៀត​ស្រោម​សំបុត្រ​ចូល​តាម​ក្រោម​ទ្វារ។ ពេល​យើង​បើក​មើល​ស្រោម​សំបុត្រ​នោះ ក៏ឃើ​ញលុយ៥​០​ដុល្លា។​ កូន​ស្រីយើ​ងដែ​ល​មាន​អាយុ៦ឆ្នាំ​ បាន​បញ្ចេញ​ទឹក​មុខ​ងឿងឆ្ង​ល់ គឺ​មិន​ខុស​ពី​ខ្ញុំ និង​ភរិយា​ខ្ញុំ​ប៉ុន្មាន​ទេ។​ ត្រង់ចំ​ណុច​នេះ ព្រះ​ដ៏មា​នចេ​ស្តា​បាន​ឆ្លាក់​​​ព្រះនា​ម​ព្រះអង្គ ទុក​ក្នុង​ចិត្ត​របស់​ក្មេង​ស្រីតូ​ច​ម្នាក់​នេះ ខណៈពេ​ល​ដែល​នាង​បាន​ឃើញ​ព្រះអ​ង្គ​​ឆ្លើយ​តប ការ​អធិស្ឋាន​របស់​យើង យ៉ាង​ឆាប់​រហ័ស​ដូច​នេះ។ ហើ​យពេល​នោះ ខ្ញុំ​ក៏​អាច “ថ្លែង​ពី​ការអស្ចារ្យរបស់​​ព្រះ​អង្គ” ដូចស្តេ​ចដា​វីឌ ដែល​ជា​អ្នក​និពន្ធ​បទ​ទំនុក​ដំកើងនោះ​ផង​ដែរ(១របាក្សត្រ ១៦:៩)។

យ៉ាង​ណាមិ​ញ ពេល​ដែល​ព្រះ​យេស៊ូវ​យាង​មក​ប្រសូត្រ ក្នុង​រាត្រី​នៃ​បុណ្យ​ណូអែល​ដំបូង​បំផុត ព្រះដ៏​មា​ន​ចេស្តា ដ៏​សព្វ​ពញូ​ញាណ បាន​ឆ្លាក់​ព្រះ​នាម​ព្រះអ​ង្គ ទុក​ក្នុង​ចិត្ត​នៃម​នុស្ស​ជាតិ ដោយ​ធ្វើ​ឲ្យយើង​​រំភើប​ចិត្ត​រក​ថ្លែង​មិន​បាន ពេលដែ​ល​បាន​យល់​អំពី​សេចក្តីស​ប្បុរស​នៃកា​រ​អត់​ទោសបា​ប និងទ​ទួល​ក្តីអំណរ​នៃសេ​ចក្តី​ស្រឡាញ់​ដ៏​ឥត​លក្ខខ័​ណ្ឌ។ កំណើតរបស់​ព្រះគ្រី​ស្ទ ជា​ចម្លើយ​សម្រាប់​អស់​អ្នក​ដែល​ត្រូវ​ការ​សេចក្តី​ស្រឡាញ់ និង​ការ​អត់ទោ​ស​បាប។ ​តើ​នេះមិន​មែន​ជា​ការ​អស្ចារ្យ​ទេ​ឬ?—Randy Kilgore…