Month: July 2016

មើលទៅឯភ្នំ

គេ​អាច​មើល​ឃើញ​ទីក្រុង​រីអូ ដឺ ចេនេរ៉ូ នៃ​ប្រទេស​ប្រេស៊ីល ពី​លើ​កំពូល​ភ្នំ ខរខូវ៉ាដូ ដែល​នៅ​លើ​កំពូល​ភ្នំ​នោះ មាន​រូច​ចម្លាក់​ព្រះ​គ្រីស្ទ ដ៏​ជា​ព្រះ​ប្រោស​លោះ ដែល​ស្ថិត​ក្នុង​ចំណោម​រូប​ចម្លាក់​ព្រះ​គ្រីស្ទ​ដែល​ខ្ពស់​ជាង​គេ ក្នុង​ពិភព​លោក។ រូប​ចម្លាក់​នេះ​មាន​កម្ពស់ ២៨​ម៉ែត្រ និង​មាន​ទម្ងន់​​៦៣៥​តោន។ គេ​​អាច​​មើល​​ឃើ​ញ​រូប​ចម្លាក់​មួយ​នេះ ទាំង​យ​ប់​​ថ្ងៃ ពី​​ទីកន្លែង​ស្ទើរ​តែទាំ​ង​អស់ ​ក្នុង​​ទីក្រុង​រីអូ។  ដូច​នេះ គេ​​គ្រាន់​​តែងា​ក​ទៅ​រ​ក​ភ្នំ​នោះ​តែ​បន្តិច គឺនឹងបានឃើញរូបចម្លាក់ព្រះគ្រីស្ទដ៏ជាព្រះប្រោស​លោះហើ​យ។

យ៉ាងណា​មិ​ញ ព្រះគ​ម្ពីរ​សញ្ញាថ្មីបា​ន​ប្រាប់​យើង​ថា ព្រះ​គ្រីស្ទ​មិន​គ្រាន់​តែ​ជា​ព្រះ​ដ៏​ប្រោស​​លោះប៉ុណ្ណោះ​ទេ តែ​ព្រះអង្គ​ក៏​ជា​ព្រះ​អាទិករ​នៃ​ចក្រ​វាល​ទាំង​មូល គឺ​ដូច​ដែល​មាន​ចែង​យ៉ាង​ច្បាស់ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១២១។ ក្នុង​បទ​គម្ពីរ​នេះ អ្នក​និពន្ធ​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ងើប​ភ្នែក​មើល​ទៅ​ឯ​ភ្នំ ហើយ​សួរ​ថា តើ​​សេច​ក្តី​ជំ​នួ​យ​​ជួយ​​ដល់​យើង​មក​ពី​ណា ​“សេចក្តី​ជំនួយ​របស់យើង​មក​តែ​ពី​ព្រះយេហូវ៉ា​ទេ គឺ​ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី”(ខ.១-២)។​ មាន​តែ​ព្រះ​អង្គ​ទេ ដែល​​អាច​ប្រទាន​​​កម្លាំង​ដល់យើង និង​នាំផ្លូ​វ​យើង​គ្រប់​ជំហាន ខណៈ​ពេល​ដែល​យើង​កំពុ​ងធ្វើ​ដំណើរ​ឆ្លង​កាត់​លោកិយ​ដ៏​គ្រោះថ្នាក់ និង​មាន​ពេញ​ដោយ​បញ្ហា។​

យើង​ងើប​ភ្នែក​ឡើង ឆ្ពោះទៅ​រ​ក​ព្រះ ដែល​មើល​ថែរ​យើង(ខ.៣) ការពារ​យើង (ខ.៥-៦) ហើ​យគ្រ​ប​បាំង​យើង​ដោយ​ស្រ​មោល ទោះជា​មា​ន​គ្រោះភ័​យ​អ្វី​ក៏ដោ​យ។ ព្រះ​អង្គ​ថែរ​ក្សាយើ​ង​ឲ្យ​រួច​ពី​ការ​អាក្រក់ ហើយ​មើល​ថែរ​ព្រលឹង​យើង ឲ្យ​មាន​សុវត្ថិភា​ពអស់​កល្ប​ជានិច្ច​(ខ.៧-៨)។ យើង​ងើប​ភ្នែក​ឡើង ទៅ​រក​​ព្រះ​ដ៏​ប្រោស​លោះ និង​ព្រះអាទិករ​នៃ​យើង ដោយ​សេចក្តី​ជំនឿ។ ព្រះ​អង្គ​ជាជំ​នួយ និង​ជា​ក្តី​សង្ឃឹម ហើយជា​​ទីលំ​នៅ​ដ៏​អស់​កល្ប​ជា​និ​ច្ច​របស់​យើង។-Bill Crowder

ការសួរសំណួរផ្សេង

ពេល​ដែល​ជីវិត​យើ​ង​ជួប​សោ​កនាដក​ម្ម មានសំ​ណួរ​ជាច្រើ​ន​បា​នចោ​ទ​ឡើ​ង។  ពេល​​យើង​​​បា​ត់​បង់ម​នុស្ស​ជាទី​​ស្រឡាញ់ យើង​​ប្រហែល​ជា​ទូល​សួរ​ព្រះ​ នូវសំ​ណួរ​ជា​ច្រើន ដែល​មាន​ដូច​ជា​ “ហេតុអ្វី​បានជា​ព្រះអង្គ​បណ្តោយឲ្យ​មា​នរឿ​ង​នេះ​កើតឡើ​ង?” “តើវា​ជាកំ​ហុស​របស់​អ្នកណា​?” “តើ​ព្រះអ​ង្គជ្រា​ប​ទេថា​ ទូលប​ង្គំ​ឈឺ​ចា​ប់ប៉ុ​ណ្ណា​?” សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទា​ល់ ពេល​ដែល​កូន​ស្រីរប​ស់​ខ្ញុំ​​ស្លាប់​​យ៉ាង​​សោក​សៅ ខ្ញុំក៏​​បា​​ន​​សួរ​សំណួរ​ដូច​នេះផ​ង​ដែរ។

ព្រះគ​ម្ពីរ​យ៉ូប​បាន​ក​ត់​ទុក​នូវសំណួរ ដែល​លោកយ៉ូ​បបា​នសួ​រ​ ពេល​គាត់​កំពុង​អង្គុយរៀ​ប​រាប់​ពីទុក្ខវេ​ទនា​របស់​គាត់ ដល់​មិត្ត​សំឡាញ់​ទាំង​ឡា​យ។​ គាត់​បាន​បាត់បង់គ្រួសារ និងទ្រព្យសម្បត្តិអស់ ហើយថែមទាំងធ្លាក់ខ្លួនមានជម្ងឺទៀត។ បាន​ជាគា​ត់សួ​រ​ថា​ “ហេតុ​អ្វី​បាន​ជា​ឲ្យ​មាន​ពន្លឺ​ភ្លឺ ដល់​មនុស្ស​រង​វេទនា ព្រម​ទាំង​ឲ្យ​ជីវិត ដល់​អ្នក​ដែល​មាន​សេចក្តី​ជូរ​ចត់​ក្នុង​ចិត្ត​ដូច្នេះ”(៣:២០)។ ក្រោយ​មក​ គាត់​ក៏​បា​ន​សួរ​ទៀ​ត​ថា​ “តើ​កំ​ឡាំង​ខ្ញុំ​ជា​អ្វី ដែល​ខ្ញុំ​នឹង​នៅ​ចាំ​ទៀត តើ​ចុង​បំផុត​ខ្ញុំ​ជា​យ៉ាង​ណា បាន​ជា​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​អត់”(៦:១១)។ “ដែល​​សង្កត់សង្កិន​ដូច្នេះ តើ​មាន​ប្រយោជន៍​ដល់​ទ្រង់​ឬ?”(១០:៣)។ ក្នុងលោ​កិយ​នេះ មាន​មនុស្ស​ជាច្រើ​ន​ បានឈ​រនៅ​ទី​បញ្ចុះស​ពរ​បស់​អ្នក​ដែល​ឆាប់​លាចាក​លោក  ហើយ​ពួក​គេ​ក៏បា​ន​សួរ​សំ​ណួរ​​ ស្រដៀង​នឹង​សំណួរ​​លោក​យ៉ូបផ​​ង​​​ដែរ។

ប៉ុន្តែ​ ពេល​ដែល​អ្ន​កបាន​អាន​ក​ណ្ឌគម្ពីរ​យ៉ូ​ប រហូត​ដល់​ចុ​ងបញ្ចប់​ អ្នក​នឹង​មា​ន​​ការ​ភ្ញាក់​ផ្អើល។ ពេលដែ​លព្រះ​អ​ម្ចាស់​ឆ្លើយ​ត​ប ចំពោះ​លោក​យ៉ូ​ប​(ជំពូក ៣៨-៤១) គឺ​ព្រះអ​ង្គ​បា​ន​ឆ្លើ​យ​តប តាម​របៀប​ដែល​គេ​មិ​ននឹ​ក​ស្មា​ន​ដ​ល់។ ព្រះ​អង្គ​ក៏​បាន​កែ​ប្រែ​ស្ថា​ន​ការណ៍ ហើយ​សួរ​លោកយ៉ូប​វិញ ​ដោយសំ​ណួរ​ផ្សេ​ង ដែល​បង្ហា​ញពី​ប្រា​ជ្ញា និងអំ​ណាចគ្រ​ប់​គ្រង​របស់​ព្រះអ​​ង្គ។ គឺសំ​ណួរ​អំពី​ស្នា​​ព្រះ​ហស្តដ៏​អ​ស្ចារ្យរ​បស់​ព្រះ​អ​ង្គ ដែលមា​ន​ដូ​ចជា​ ផែនដី ផ្កាយ និង​សមុទ្រ​ជា​ដើ​ម។ ហើយ​សំណួរ​ទាំង​នោះ សុទ្ធ​តែនាំ​ឲ្យ​គេ​គិត​ នឹង​ស្ងែង​ខ្លាច​ដ​ល់​ព្រះដែ​ល​មាន​អំ​ណា​ចគ្រ​ប់​គ្រ​ង មាន​គ្រប់​ចេស្តា…

ពេលដែលច្របូកច្របល់

ក្នុង​អំឡុ​ងពេ​ល​នៃ​កា​រ​ធ្លាក់​ចុះនៃ​សេដ្ឋ​កិច្ចពិ​ភ​ពលោ​ក កាល​ពីប៉ុន្មា​ន​ឆ្នាំ​មុ​ន មាន​មនុស្ស​ជាច្រើ​​នបានបាត់​ប​ង់​កា​រងា​រ​។ គួរ​ឲ្យ​ស្តាយ​ណា​ស់ ប្អូន​ថ្លៃរ​ប​ស់​ខ្ញុំ ក៏ស្ថិ​តក្នុ​ង​ចំណោម​អ្នក​ដែល​បាត់​បង់​ការងារ​ផង​ដែ​រ។ មាន​ពេ​លមួ​យ​ ប្អូន​ស្រីរ​ប​ស់​ខ្ញុំ​ និង​ស្វាមីក៏​បា​ន​សរសេរ​សំបុត្រ​ផ្ញើ​មក​ខ្ញុំ ដើម្បី​ប្រាប់អំ​ពី​ស្ថាន​ភា​ពរ​ប​ស់​ខ្លួ​ន។ ប្អូន​ស្រី​រ​ប​ស់ខ្ញុំ​បា​ន​រៀ​ប​រាប់​ថា​ ទោះបី​ជា​ពួ​កគេមិន​ដឹង​ថា ពេល​អនា​គតនឹ​ង​ទៅជា​យ៉ា​ងណា​ក៏​ដោ​យ ក៏ពួ​កគេ​នៅ​តែ​មា​ន​ស​ន្តិភាព​ក្នុ​ងចិ​ត្ត ព្រោះពួ​កគេ​ដឹ​ង​ថា ព្រះ​នៅ​តែ​មើល​ថែ​រពួ​ក​គេ​ជានិ​​ច្ច។

អ្នក​ដែ​ល​ទុក​ចិ​ត្ត​លើ​ព្រះ​យេស៊ូវ​អាច​មា​នចិ​ត្ត​ស្ង​ប់ ពេល​ស្ថិត​ក្នុងស្ថា​នភា​ព​ច្របូក​ច្របល់​ ព្រោះ​ពួក​គេ​​បានទ​ទួល​ការ​ធា​នា​ថា​ ព្រះ​វរ​បិតានៃ​យើង​ដែ​ល​គង់​នៅ​ស្ថា​ន​សួគ៌ ទ្រង់​​ស្រឡា​ញ់កូ​នរ​ប​ស់​ព្រះអ​ង្គ ហើយ​ក៏​បំ​​ពេ​ញកា​រ​ខ្វះខា​តរ​ប​ស់​ពួក​គេ​​​​(ម៉ាថាយ ៦:២៥-៣៤)។  យើងអា​ចថ្វា​យ​ការ​ព្រួ​យបា​រម្ភ​រប​ស់​យើង​  ដល់​ព្រះអ​ង្គដោ​យ​ចិត្ត​ដែលដឹ​ង​គុណ​ ដោយទុ​ក​ចិត្ត​ថា​ ព្រះអង្គ​នឹង​បំពេញ​សេចក្តី​ត្រូវ​ការ​របស់យើ​ង ហើយ​ឲ្យយើ​ង​មា​នស​ន្តិ​ភាព​ក្នុង​ចិ​ត្ត(ភីលីព ៤:៦-៧)។

គឺដូចដែលសាវ័កប៉ុលមានប្រសាសន៍ថា “សេចក្តី​សុខ​សាន្ត​របស់​​ព្រះ ដែល​​ហួ​ស​​លើ​ស​​ពី​​អស់​ទាំង​គំនិត និង​​ជួយ​​ការពារ​​ចិត្ត ហើយ​និង​គំនិត​របស់​អ្នក​រាល់​គ្នា ក្នុង​ព្រះគ្រីស្ទយេស៊ូវ”(ខ.៧)។ សេច​ក្តី​សុខសា​ន្ត ​ឬស​ន្តិ​ភា​ពរ​ប​ស់​ព្រះយេ​ស៊ូវ​ ហួស​លើស​អស់​ទាំង​គំនិត​របស់​យើង ដូច​នេះ​យើ​ងមិ​ន​អាចពន្យល់អំ​ពីស​ន្តិភាព​រប​ស់ព្រះ​អ​ង្គ​  ឲ្យ​អស់​សេចក្តី​ទេ  តែយើ​ងអា​ច​ពិសោ​ធ​នឹ​ង​សន្តិ​ភាព​របស់​ព្រះអង្គ  ដោយសា​រ​​ព្រះ​អង្គ​បាន​ការពារ​ចិត្ត និង​គំនិត​របស់​យើង។

សន្តិ​ភាព​ក្នុង​ចិ​ត្ត​រ​ប​ស់យើ​ង គឺ​កើត​ចេញ​ពី​កា​រទុ​ក​ចិត្ត​ថា ព្រះអ​ម្ចាស់​ស្រឡាញ់យើ​ង ហើយ​ព្រះអង្គ​កំ​ពុងគ្រ​ប់គ្រ​ង​ស្ថាន​ភាព​រ​បស់​​យើង។ មាន​តែ​ព្រះអ​ង្គ​ទេ​ដែ​លប្រ​ទាន​នូវ​ការ​កម្សាន្ត​ចិត្ត ​ដែលស​ម្រួល​អារម្មណ៍​យើង ជួយ​ឲ្យ​គំ​និត​យើ​ងមា​ន​ពេ​ញ​ដោយ​ក្តី​ស​ង្ឃឹម ហើយ​អនុញ្ញាត​ឲ្យ​យើង​សម្រាក សូម្បី​តែ​នៅ​ពេ​ល​ដែល​មាន​ការ​​ប្រែ​ប្រួល និ​ង​ឧប​ស័គ្គ​។-POH FANG CHIA

ឫស​គល់​នៃសេចក្តីស្លាប់

ញ្ញាឡូរេន ខូណាគី(Lauren Kornacki) មានចិ​ត្ត​សប្បាយរី​ក​រាយ ដែល​បា​នទៅ​រៀន នៅ​ថ្នាក់ជួយស​ង្រ្គោះប​ឋម តែ​កាល​នោះ នាង​មិន​បាន​នឹក​ស្មាន​ថា​ នឹង​​បាន​អនុវត្ត​ការ​ជួយ​សង្រ្គោះនោះ​ សម្រាប់​នរណាម្នា​ក់ ឬសម្រា​ប់ម​នុ​ស្ស​ជា​ទីស្រ​ឡាញ់ក្នុ​ងពេ​លឆា​ប់​ៗ​ឡើយ​។ ថ្ងៃ​មួយ ​ពេល​ឪពុក​រ​បស់​នាង​កំ​ពុង​ជួ​ស​ជុល​ឡា​នរ​ប​ស់គា​ត់ ដែក​គ្រីប​ក៏បា​ន​ដួ​ល បណ្តាល​ឲ្យ​ឡាន​សង្កត់​មក​លើគា​ត់។ សារ​ពត៌មាន​ក៏បា​ន​ផ្សាយ​អំ​ពីហេ​តុការណ៍​នេះ​ថា​ កញ្ញា​ឡូរេន ដែលមា​នអា​យុ២២​ឆ្នាំ បានបំបាស់​ឡាន​ដែល​មា​នទ​ម្ងន់ជា​ង​១​តោន​កន្លះ ដោយ​គ្មាន​ចិត្ត​អ​ល់​ឯក​ ល្មម​នឹ​ងអា​ច​ទាញ​គាត់​ចេញ​ពី​ក្រោម​ឡា​ន​នោះបា​ន​។ បន្ទាប់​មក   នាង​ក៏​បាន​ធ្វើ​ការ​ជួយស​​ង្រ្គោះប​​ឋម​    ដល់​ឪពុ​កនាង រហូ​ត​​ដ​ល់ពេ​ល​ដែល​ឡាន​ពេទ្យ​មក​ដល់។​​

រឿង​នេះបា​ន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​​ចាំ​​ អំពីកា​រ​ជួយ​សង្រ្គោះដែ​ល​អស្ចារ្យ​ជាង​នេះទៀ​ត​ គឺ​ការ​ជួ​យស​ង្រ្គោះរ​បស់​ព្រះ​យេ​ស៊ូវ ដែល​រំដោះ​យើង​ឲ្យរួ​ចពី​បា​ប ដោយ​ការ​សុ​គត និង​ការ​មាន​​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះអ​ង្គ។​ ពេលព្រះ​យេស៊ូ​វ​ចាត់​ពួក​សាវ័​កទាំ​ង១​២​នា​ក់ ឲ្យ​ចេញ​ទៅ​ធ្វើកា​រ​ថ្វាយ​ព្រះ​អ​ង្គ ព្រះអ​ង្គបា​ន​ឲ្យ​ពួ​​​កគេ​ផ្សា​យដំ​ណឹង​ល្អ ដើម្បី​ឲ្យ​គេបា​នដឹ​ង​ថា​ ព្រះអង្គ​ស​ព្វព្រះទ័យ​នឹ​​ង​​​ជួយ​​ស​ង្រ្គោះមនុ​ស្ស​លោក(លូកា ៩:១-៦)។  ពួក​គេមិន​បាន​​ធ្វើកិច្ចការ​​នេះ ដោយ​ពឹង​អាង​កម្លាំង​ខ្លួនឯ​ងឡើ​យ តែ​ពេល​ដែល​ពួ​ក​គេប​ង្រៀន​អ្នក​ដទៃ អំ​ពីសេចក្តី​សង្រ្គោះរ​បស់​​ព្រះ​យេស៊ូវ  ព្រះ​អង្គ​​បាន​ត្រៀម​ខ្លួន​ជា​ស្រេ​ច  ដើម្បីលើ​ក​បន្ទុក​ដ៏​ធ្ងន់​នៃ​អំ​ពើ​បា​ប ចេញ​ពី​ជីវិត​រប​ស់អ្ន​ក​ដែ​លបា​ន​ឮ​ដំណឹង​ល្អ​នៃ​សេ​ចក្តី​ស​ង្រ្គោះ។ ការ​អធិប្បា​យ​ និ​ងកា​រ​ប្រោស​ជម្ងឺ​ ដែល​ពួក​គេ​បាន​ធ្វើ​​ដោយ​អំណាច ​និង​ចេស្តា​រប​ស់​ព្រះយេ​ស៊ូ​វ ​គឺ​បា​នប​ង្ហាញ​ថា ព្រះ​យេស៊ូវពិ​ត​ជា​បាន​នាំ​កា​រសង្រ្គោះ​របស់​ព្រះ មក​ក្នុងលោ​កិយ​នេះ​មែ​ន​។​

ស​ព្វ​ថ្ងៃនេះ​ មាន​មនុស្ស​ជាច្រើ​ន កំពុង​ជា​ប់នៅ​ក្រោ​មទ​ម្ងន់​នៃ​អំពើ​បាប តែ​ព្រះដ៏​អស្ចា​រ្យ​នៃយើ​ង អាច​សង្រ្គោះយើ​ង ឲ្យ​រួ​ចពី​ប​ន្ទុក​ទាំង​នោះបា​ន​ ហើយ​ព្រះអ​ង្គក៏​ចា​ត់​យើង​ឲ្យ​ចេញ​ទៅក្នុ​ង​លោ​កិ​យ ដើម្បី​ប្រា​ប់អ្ន​ក​ដ​​ទៃថា ព្រះអ​ង្គអា​ច​រំដោះ​ពួ​ក​គេ​ឲ្យ​រួច​ពី​បាប​ផង​ដែរ។-Marvin Williams…

មិនមែនជាបង្គោលចងសេះ

អ្ក​ប្រហែល​ជា​ធ្លា​ប់​ឮ​​គេនិ​យាយថា​ “យើងគួ​រ​តែ​ឲ្យ​អតីត​កាល ធ្វើ​ជាប​ង្គោល​នាំ​ផ្លូវ ជា​ជាង​ធ្វើ​ជា​បង្គោល​ចង​សេះ​”។ យើង​ងាយ​នឹងច​ង​ខ្លួន​ឯ​ង ជាប់​នឹង​អ​នុស្សាវរីយ​នៃ “ថ្ងៃ​ដ៏ល្អ​ ដែល​យើង​មាន​កាល​ពី​មុ​ន”   ជាជា​ង​ប្រើ​បទ​ពិ​សោធន៍​រប​ស់យើ​ង   ដើម្បី​ស្វែង​រកទិស​ដៅ​​​ធ្វើ​ដំណើរ​ទៅមុ​ខទៀ​ត​។ យើង​ងាយ​នឹ​ងទ​ទួ​ល​ឥទ្ធិ​ព​ល ពី​សេចក្តី​ប៉ង​ប្រាថ្នា​ដែល​ធ្វើ​ឲ្យ​យើ​ងទៅ​មុ​ខ​លែង​រួច ​គឺកា​រ​ប៉ង​ប្រា​ថ្នាច​ង់បា​ន​ អ្វី​ដែ​ល​ធ្លាប់​មា​នពី​​មុន។

មាន​ពេល​មួយ​ព្រះ​អម្ចា​ស់​បាន​ត្រា​ស់​ហៅ​លោក​យេរេមា ឲ្យ​ធ្វើ​ជា​ហោរា​ដល់​អស់​ទាំង​សាសន៍ ​ដែលកា​ល​នោះ​​ គា​ត់ជា​ស​ង្ឃ​រ​​បស់​ព្រះ នៅក្រុ​ង​តូច​មួ​យ​ក្បែ​រ​ទីក្រុង​យេរូសាឡិម(យេរេមា ១:៥)។ ព្រះ​អង្គ​បា​ន​ឲ្យ​គាត់​ធ្វើ​កិច្ចការ​ដ៏​ពិបាក​មួយ គឺ​ឲ្យគា​ត់​ប្រ​កាស​ប្រាប់អំ​ពី​ការ​ជំនុំ​ជម្រះ​របស់​ព្រះ មក​លើជន​ជា​តិ​យូដា​ ដែលបា​ន​ងាក​បែរ​ចេ​ញ​ពី​ព្រះ​អង្គ​។ ​ ពេ​ល​លោក​យេរេមាប្រ​កាស​​ប្រាប់​ពួក​គេ​  គាត់​ក៏បា​ន​ប​ញ្ចាក់យ៉ា​ងច្បា​ស់​ថា​ គាត់​កំពុ​ងប្រ​កាស​ព្រះរាជ​សាររ​បស់ព្រះ​ គឺមិន​មែ​ន​ចេះ​តែ​ពោល​តា​ម​ចិត្ត​ខ្លួន​ឯង​ទេ​(​៧:១-២)។

​ព្រះអម្ចា​ស់ទ្រ​ង់​​​មាន​​ព្រះ​បន្ទូល​ថា “ចូរ​ឲ្យ​ឯង​រាល់​គ្នា​ឈរ​តាម​ផ្លូវ ហើយ​មើល​ចុះ ត្រូវ​ឲ្យ​សួរ​រក​ផ្លូវ​ចាស់​ទាំង​ប៉ុន្មាន មើល​ជា​មាន​ផ្លូវ​ណា​ដែល​ល្អ រួច​ឲ្យ​ដើរ​តាម​ផ្លូវ​នោះ​ចុះ នោះ​ឯង​រាល់​គ្នា​នឹង​បាន​សេចក្តី​សម្រាក​ដល់​ព្រលឹង”។ តែ​​គេ​​ប្រកែក​​ថា “យើង​រាល់​គ្នា​មិន​ព្រម​ដើរ​តាម​ទេ”(៦:១៦)។

ព្រះ​អម្ចា​ស់​បាន​​ជំរុញ​​រាស្រ្ត​របស់​ព្រះ​អង្គ ឲ្យ​ងាកម​កក្រោ​យ​សិន ដើម្បី​ឲ្យ​ពួ​ក​គេ​អាច​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខ ពោល​គឺ​​ងាក​​មក​​គិត​ពិចារណា អំពី​ផ្លូ​វ​​ចាស់​​​ដែល​ព្រះអង្គ​​បាន​ប្រទាន​ពី​បុរាណ​មក​ ដើម្បី​ឲ្យ​ពួក​គេ​រ​កឃើ​ញ “ផ្លូវ​ដ៏​ល្អ​”នៅខា​ងមុ​ខ ដែល​​​មា​ន​ភាព​​ស្មោះ​ត្រ​​ង់ ការ​អត់ទោ​ស និងកា​រ​​ត្រាស​​ហៅ​របស់​ព្រះ​អង្គ។

ព្រះ​ទ្រ​​ង់អា​​​ច​បង្រៀ​ន​​យើ​ង ឲ្យ​ងាក​​ម​ក​គិត​អំ​ពី​ផ្លូវ​ចា​ស់ ដែល​យើង​ធ្លាប់​ដើ​រ​ជាមួ​យ​​ព្រះ​អង្គ​កាលពី​មុន​ ដែល​ជាផ្លូ​វ​ដ៏ល្អ​បំ​​ផុត។-David McCasland

តារាងតាមដានការលូតលាស់

បើសិន​ជាក្រុ​មគ្រួ​សាររ​បស់​ខ្ញុំត្រូ​វ​រើផ្ទះ​ ទៅ​នៅក​ន្លែង​ផ្សេង ខ្ញុំ​ចង់​ដោះ​ទ្វារ​បន្ទប់​ដាក់​ឥវ៉ាន់ យក​វាទៅ​ដា​ក់​នៅ​ផ្ទះ​ថ្មី​ ​ជាមួ​យនឹ​ង​ខ្ញុំដែ​រ! ទ្វារ​នោះ​ពិសេស ព្រោះ​វា​បាន​បង្ហាញ អំពី​ការ​លូត​លាស់​របស់​កូន​ៗ​រប​ស់​ខ្ញុំ ជា​រៀង​រាល់​ឆ្នាំ។ រៀង​រាល់​ពេល​ពី​រ​បី​ខែ​ម្តង ខ្ញុំ​និង​ស្វាមីរ​បស់ខ្ញុំ​ ​បាន​ឲ្យ​កូន​យើងឈរ​ផ្អែក​លើ​ទ្វា​រ​នោះ ហើយ​យក​ខ្មៅដៃម​ក​គូស​លើទ្វារ ត្រឹម​កម្ពស់​​ក្បាល​របស់​​ពួក​​គេ ដើម្បី​កត់​ចំណាំថា ​ពួក​គេ​មាន​​កម្ពស់​ប៉ុន្មាន​ហើយ​​។ តាម​តារាង​តា​មដា​ន​ការ​លូតលា​ស់រ​បស់​កូន ខ្ញុំឃើញ​ថា កូន​ស្រីរ​បស់​ខ្ញុំ​លូ​តក​ម្ពស់​បា​ន១​០​សង់​ទីម៉ែ​ត្រ ក្នុង​រយៈ​ពេ​លតែ​មួ​យ​ឆ្នំា។ ​

ខណៈ​ពេល​ដែល​កូ​ន​ៗ​រ​ប​ស់​ខ្ញុំ មានកា​រ​លូត​លាស់​ផ្នែ​ក​​រូប​កាយ ដែល​ជា​ផ្នែ​កធ​ម្មជាតិ​នៃ​ជី​វិត មានកា​រលូ​ត​លា​ស់មួ​យ​ប្រ​ភេទ​ទៀត ដែល​តម្រូ​វឲ្យ​យើ​ង​មា​ន​ការ​ខិត​​ខំ គឺកា​រ​លូត​លាស់​ខាង​វិញ្ញាណ ឲ្យ​មាន​​ល​ក្ខ​ណៈ​ដូ​ចព្រះ​គ្រី​ស្ទ​។​​ សាវ័ក​ពេត្រុ​សបា​ន​​លើក​ទឹក​ចិត្ត​គ្រីស្ទប​រិស័ទ ឲ្យ​“​ចម្រើ​ន​​ឡើង​​ក្នុ​ង​​ព្រះគុណ ហើយ​ក្នុង​ការ​ស្គាល់​ដល់​ព្រះយេស៊ូវគ្រីស្ទ”(២ពេត្រុស ៣:១៨)។​ គាត់​មាន​ប្រសាសន៍​ថា ភាព​ពេញ​វ័យ​ខាង​សេ​ចក្តី​ជំនឿ ជួយ​ឲ្យ​យើង​ត្រៀម​ខ្លួន សម្រាប់​ការ​យាង​ម​ក​វិ​ញនៃ​ព្រះ​គ្រី​ស្ទ​។ គាត់​ចង់​ឲ្យ​ព្រះយេស៊ូវ​យាង​ត្រឡប់​ម​ក​វិ​ញ ​ឃើញ​​គ្រី​ស្ទបរិស័​ទរ​ស់​នៅ ដោយ​មេត្រី​ភាព ​និងសេ​ចក្តី​សុច​រិ​ត​(ខ.១៤)។ លោក​ពេត្រុស​បា​ន​បង្ហា​ញ​ថា ការ​លូត​លាស់ខា​ងវិ​ញ្ញាណ ជាកា​រ​ការ​ពារ​ប្រឆាំង​នឹង​ការប​ង្រៀន​ខុសឆ្គ​ង​ ដែលកា​ត់​ស្រាយ​ព្រះបន្ទូល​ព្រះ​ខុស និង​នាំ​គេ​ឲ្យ​វ​ង្វេង​(ខ.១៦-១៧)។

សូម្បី​តែនៅ​ពេ​ល​ដែល​យើ​ង​មាន​អារម្មណ៍​បាក់​ទឹក​ចិ​ត្ត និង​ដាច់​ចេញ​ពី​ព្រះ​ក៏ដោ​យ​ ក៏​យើង​នៅតែ​អាច​ចាំ​ថា​ ព្រះអង្គ​នឹង​ជួ​យ​ឲ្យ​យើង​មាន​ការ​រីក​ចម្រើន​ខាង​សេចក្តីជំ​នឿ ដោយ​ធ្វើ​ឲ្យ​យើង​មាន​លក្ខណៈ​កាន់​តែ​ដូ​ច​ព្រះរាជ​បុត្រា​ព្រះអ​ង្គ​។ ព្រះប​ន្ទូល​ព្រះ​អង្គ​បាន​ធានាយើ​ង​ថា “ព្រះ​អង្គ​​ដែល​​ទ្រ​ង់​​បាន​​ចា​ប់​​​តាំង​​ធ្វើ​ការ​ល្អ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​នឹង​ធ្វើ​ឲ្យ​កាន់​តែ​ពេញ​ខ្នាត​ឡើង ទាល់​តែ​ដល់​ថ្ងៃ​នៃ​ព្រះយេស៊ូវគ្រីស្ទ”(ភីលីព ១:៦)។-Jennifer Benson Schuldt

ថ្ងៃពឹងផ្អែកលើព្រះអង្គ

នៅសហរដ្ឋអាមេរិក ថ្ងៃ​ទី៤​ ខែក​ក្កដា ជាថ្ងៃ​​បុណ្យជា​តិ ដែល​ប្រជា​ជន​ប្រារព្ធ​ធ្វើ ដោយមាន​​ការ​ជួប​ជុំ​គ្នា​អាំ​ងសា​ច់ញាំ​ក្រៅ​ផ្ទះ និ​ង​មានម​នុស្ស​ជា​ច្រើ​ន​កកកុ​ញ នៅមា​ត់​សមុទ្រ ​ហើយ​នៅតា​មប​ណ្តាទី​ក្រុង​តូច​ធំ​ មាន​ការ​ដើរ​​ដង្ហែ​រក្បួ​ន និង​ការ​បាញ់កំា​ជ្រួ​ច កា​រ​ទៅ​ញាំអា​ហារ​ជា​ក្រុម​ៗ​នៅ​កន្លែង​កម្សាន្ត ព្រម​ទាំង​មា​ន​កា​រ​អបអ​រ​ស្មារតី​ស្នេហាជា​តិ​។​ គេបា​ន​ធ្វើកា​រ​អប​អរ​ទាំង​អស់​នេះឡើង​ ដើម្បី​រំឭ​កអំពី​​ថ្ងៃ​ទី៤ ខែ​កក្កដា ឆ្នាំ១៧៧៦ ជា​ថ្ងៃដែ​លរ​ដ្ឋ​ចំណុះ​ទាំង​១​៣​របស់​អាមេរិក ​ប្រកាស​ទា​ម​ទារឯ​ករា​ជ្យ​ពី​អាណា​និគម​អ​ង់គ្លេ​ស។

មនុស្ស​គ្រប់​ជំ​នាន់​សុ​ទ្ធ​តែ​​ត្រូវ​ការ​ឯក​រា​ជ្យ។ ព្រោះ​កាល​ណា​យើង​មាន​ឯក​រា​ជ្យ គឺមា​នន័​យ​ថា​ យើង​មាន “សេរីភាព​រួ​ច​ពី​ការ​គ្រប់​គ្រង ឥទ្ធិព​ល ការ​គាំទ្រ និង​ជំនួយ​របស់​អ្នក​ដ​ទៃ”។ ជាក់​ស្តែង ជា​ធម្មតា ក្មេង​ជំទង់​ជជែក​គ្នា​អំពី​ការ​ចង់​រ​ស់នៅ​ដោ​យ​ឯក​រា​ជ្យ​ រួច​ផុត​ពីកា​រគ្រ​ប់គ្រ​ង​រប​ស់​ឪ​ពុ​កម្តា​យ។ មនុស្ស​ពេញ​វ័​យ​ជា​ច្រើ​ន បាន​កំណត់​គោល​ដៅថា​ ខ្លួន​នឹង​ខិ​ត​ខំ​ស្វែង​រក​ទ្រព្យ​សម្បត្តិ​ឲ្យ​បាន​ច្រើន ​ដើម្បី​ឲ្យ​ “មាន​ឯក​រា​ជ្យ​ផ្នែក​ទ្រព្យ​សម្បត្តិ”។ ហើយ​ពល​រដ្ឋ​ដែ​ល​មាន​វ័យចំ​ណាស់ច​ង់​រក្សាឯ​ក​រាជ្យរ​ប​ស់ខ្លួ​ន​។ តើម​នុស្ស​ម្នាក់​ៗ​ពិតជា​មាន​ឯករា​ជ្យ​ពិត​ប្រា​ក​ដឬ​​ទេ?

ការ​ស្រេ​ក​ឃ្លាន​ចង់​បាន​ឯករា​ជ្យផ្នែ​ក​នយោបាយ ឬឯ​ករា​ជ្យ​ផ្ទាល់​ខ្លួន ជា​បញ្ហា​​ដែល​កើត​មា​ន​ជា​ធម្មតា តែ​យើង​នឹង​ជួ​ប​​ឧប​ស័គ្គ​ជា​ច្រើ​ន ពេល​ដែល​យើង​ហ៊ាន​ស្វែង​រក​ឯក​រាជ្យ​​ខាង​​ព្រ​លឹ​ង​វិ​ញ្ញាណ។ ផ្ទុយ​​ទៅ​វិ​ញ អ្វី​ដែល​យើ​ង​ត្រូ​វ​ការ​នោះ​ គឺ​ការ​ទទួល​ស្គាល់ ​និង​ការ​ទទួល​​យក នូវ​​ការ​​ពឹង​​ផ្អែ​ក​ខាង​​​វិញ្ញាណ​។​ ព្រះ​​យេស៊ូវ​​​បា​ន​​​មាន​​​បន្ទូ​ល​​ថា ​“ខ្ញុំ​​ជា​​គល់ អ្នក​រាល់​គ្នា​ជា​​ខ្នែង អ្នក​​ណា​​ដែល​​នៅ​​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​នោះ នោះ​ទើប​នឹង​បង្កើត​ផល​ឡើង​ជា​ច្រើន ដ្បិត​បើ​ដាច់​ពី​ខ្ញុំ​ចេញ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ធ្វើ​អ្វី​បាន​ទេ”(យ៉ូហាន ១៥:៥)។

យើង​មិន​ត្រូវ​ពឹ​ង​ផ្អែ​ក​លើខ្លួ​ន​ឯ​ង​ទេ។ យើង​ត្រូវ​ពឹង​ផ្អែ​ក​ទាំង​ស្រុ​ង​ និ​ងអ​ស់​ក​ល្បជា​និ​ច្ច ទៅ​លើព្រះ​មួយ​អង្គ​…

ការមើលថែរដ៏ស្រទន់

លោកម៉ាក(Max) មាន​កសិដ្ឋាន​ដ៏​តូ​ច​មួយ​​ សម្រាប់​ចិញ្ចឹម​សត្វ ជា​ការ​កម្សាន្ត។ ថ្មី​ៗ​នេះ ពេលគា​ត់​ទៅ​ពិនិត្យ​មើ​លស​ត្វ​គោ​ ដែល​គាត់​ចិញ្ចឹម គាត់​មាន​ការ​ភ្ញា​ក់​ផ្អើល​​ណាស់ ពេ​ល​បាន​ឃើ​ញ​កូន​គោ​មួ​យ​ក្បាល​ទើប​កើ​ត។ ពេល​គាត់​ទិ​ញ​គោ​​មួយ​ហ្វូង​មកចិ​ញ្ចឹម គាត់​មិន​ដឹង​ថា មាន​គោ​មួយ​ក្បា​ល​ផើ​ម​ទេ​។ តែ​គួ​រ​ឲ្យ​ស្តាយ​ណាស់​ បន្ទាប់​ពី​កូន​គោកើ​ត​មិន​ទាន់​បាន​​ប៉ុន្មាន​ផ​ង មេ​គោ​នោះក៏​បា​នឈឺ​ស្លា​ប់​។ ភ្លាម​នោះ ​លោកម៉ា​ក​ក៏បា​ន​ទិ​ញ​ម្សៅទឹ​កដោះ​​គោ​លាយ​ទឹក​ច្រ​កក្នុ​ង​ដ​ប​ ឲ្យ​កូ​ន​គោ​នោះ​បៅ។​ ​គាត់ក៏​បាន​ប្រា​ប់​ខ្ញុំថា​ ​“កូន​គោនោះ​ ​វាគិ​ត​ថា ​ខ្ញុំជា​​មេវា!​”

​ពេលខ្ញុំ​បា​នស្តា​ប់រឿ​ង​ដែ​លលោ​កម៉ា​កចិញ្ចឹម​កូន​គោ ​ខ្ញុំ​ក៏បា​ន​នឹក​ចាំ អំពីកា​រដែ​ល​សាវ័​កប៉ុ​លមើ​ល​ថែរពួ​កជំ​​នុំ​នៅ​ក្រុង​ថែស្សា​ឡូនិច ដោយ​ប្រដូច​ខ្លួន​គា​ត់ ទៅនឹ​ង​ម្តាយ​ដែល​ចិញ្ចឹ​មកូ​ន។ គឺ​ដូច​ដែល​គាត់​បាន​មា​ន​ប្រសាស​ន៍ថា​ “យើ​ង​​ខ្ញុំ​​​បា​ន​​នៅ​ក​ណ្តាល​​អ្នក​​រាល់​​គ្នា ដោយ​​ស្លូត​បូ​ត​​​វិញ ប្រៀប​​ដូ​ច​​​ជា​​ម្តា​យ​​ថ្នម​កូន ដែល​កំពុង​នៅ​បៅ”(១ថែស្សាឡូនិច ២:៧)។

សាវ័ក​ប៉ុល​មា​ន​អាក​ប្ប​កិរិយ៉ា​ជា​អ្នក​ចិញ្ចឹម​បីបាច់កូន​ ពេល​គាត់​ប​ង្រៀ​ន​អ្នក​ដ​ទៃ។ គាត់​ដឹង​ថា​ អ្នក​ជឿ​ព្រះត្រូ​វកា​រ​ “ទឹកដោះនៃព្រះបន្ទូល” ដើម្បី​លូត​លា​ស់​ខាង​វិ​ញ្ញាណ​(១ពេត្រុស ២:២)។ តែ​គាត់​ក៏​បា​នផ្ត​ល់កា​រ​យក​ចិ​ត្តទុ​ក​ដា​​ក់ជា​ពិសេស ចំពោះ​ការ​ខ្វះ​ខា​តរ​ប​ស់ពួ​ក​គេ​ផង​ដែ​រ​។ គឺ​ដូច​ដែ​លគា​ត់​បាន​​មានប្រ​សាសន៍​ថា “យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​នីមួយៗ ដូច​ជា​ឪពុក​នឹង​កូន ទាំង​ទូន្មាន និង​កំសាន្ត​ចិត្ត​ផង ហើយ​ទាំង​ធ្វើ​បន្ទាល់​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដើរ​យ៉ាង​គួរ​នឹង​ព្រះ ដែល​ទ្រង់​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​នគរ ហើយ​ក្នុង​សិរីល្អ​របស់​ទ្រង់”(១ថែស្សាឡូនិច ២:១១-១២)។

ពេល​យើង​ប​ម្រើគ្នា​ទៅ​វិ​ញ​ទៅម​ក​ យើង​អាច​បម្រើ​ តាម​គំរូ​នៃ​​ការ​មើល​ថែ​រ​ដ៏ស្រ​ទន់​របស់​ព្រះ​សង្រ្គោះ​នៃយើង ដោយ​លើក​ទឹក​ចិ​ត្តគ្នា​ទៅ​វិ​ញ​ទៅ​មក​ ក្នុងដំ​ណើរ​ជីវិ​តខា​ង​វិ​ញ្ញាណ​រប​ស់​​យើង(ហេព្រើ ១០:២៤)។-Dennis Fisher

មេរៀនអំពីការព្រួយបារម្ភ

មានពេល​មួយ មិត្ត​ភក្តិ​របស់​ខ្ញុំម្នា​ក់​ បាន​ឲ្យ​ទឹក​មួយ​កែវ​ធំ​មក​ខ្ញុំ ហើយ​ក៏​បាន​ឲ្យ​ខ្ញុំ​កាន់​ទឹក​មួយ​កែវ​នោះឲ្យ​បាន​យូ​រ។ ពេលដែ​ល​ខ្ញុំ​កាន់​វា​កាន់​តែ​យូ​រ​ ខ្ញុំ​មានអា​រម្មណ៍​ថា វា​មាន​ទម្ងន់​កាន់​តែ​ធ្ងន់​។​ ទី​បំផុត​ខ្ញុំ​ក៏រួ​យ​ដៃ​ ហើយ​ខ្ញុំ​ក៏​បាន​ដាក់​កែវ​ទឹក​នោះ​ចុះ។ គាត់​ក៏​បាន​ប្រាប់​ខ្ញុំ​ថា ការ​នេះ​បាន​បង្រៀន​គាត់​ថា​ ការ​ព្រួយ​បារម្ភ​អាច​មាន​ផល​វិ​បាក មិន​ខុស​ពី​ការ​កាន់​កែវ​ទឹ​ក​នោះ​ទេ។ កាល​ណាគា​ត់ព្រួ​យ​បារម្ភ​អំពី​អ្វី​មួ​យ កាន់​តែយូ​រ​​ប៉ុណ្ណា នោះ​ការ​ភ័យ​ខ្លាច​ក៏​គ្រ​បសង្កត់​គាត់​កាន់​តែ​ធ្ងន់​ទៅ​ៗ​ផ​ង​ដែ​រ។

យ៉ាង​ណាមិ​ញ​ ស្តេចដា​វី​ឌ​​បា​នជ្រា​ប​ច្បាស់​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​ភ័យ​ខ្លា​ច។ មាន​ពេល​មួ​យ​ ជីវិត​រប​ស់ទ្រ​ង់​បា​នជួ​ប​វិបត្តិ​យ៉ាង​ធ្ងន់​ធ្ងរ។ អាប់​សាឡំម ដែល​ជា​បុត្រា​របស់​ទ្រង់​ បាន​ដណ្តើម​យក​ភាព​ស្មោះស្ម័​គ្រ​របស់​ពួក​មន្ត្រីនៃ​ន​គរ​អ៊ី​ស្រាអែល​ពី​ទ្រង់ ហើយ​បាន​ព្យាយាម​ដណ្តើម​រាជ្យ​ទ្រង់​។ ពេល​នោះ ស្តេច​ដាវីឌ​មិន​ដឹង​ថា ​នរណាខ្លះ​​ស្ម័គ្រ​ស្មោះចំ​ពោះទ្រ​ង់ ហើយ​មាន​ប៉ុន្មាន​នាក់​ដែល​ប្រឆាំង​នឹង​ទ្រ​ង់​ទេ។​ ដូ​ច​នេះ ទ្រង់​គ្មាន​ជម្រើស​អ្វី​ក្រៅពី​រ​ត់​គេច​ឡើយ​។ គឺដូ​ចដែ​ល​ទ្រង់​មាន​បន្ទូ​ល​ទៅកា​ន់អ្ន​ក​បម្រើ​ទ្រង់​ថា “ចូរ​យើង​​នាំ​​គ្នា​​​រត់​​ចេញ​ទៅ ពុំ​នោះ នឹង​គ្មាន​ពួក​យើង​ណា​មួយ បាន​រួច​ពី​អាប់សាឡំម​ឡើយ ចូរ​ប្រញាប់ប្រញាល់​ចេញ​ទៅ​ចុះ ក្រែង​លោ​វា​មក​ទាន់ ធ្វើ​អាក្រក់​ដល់​យើង​រាល់​គ្នា ហើយ​ប្រហារ​ពួក​ក្រុង​ដោយ​មុខ​ដាវ”(២សាំយ៉ូអែល ១៥:១៤)។

ពេល​ទ្រង់​កំ​ពុង​រ​ត់​គេច​ ទ្រង់​​បាន​និពន្ធទំ​នុកដំ​កើង​ដែល​បាន​ចែង​ថា​ “ខ្ញុំ​​ឡើង​សម្លេង​អំពាវនាវ​​ដល់​ព្រះយេហូវ៉ា ទ្រង់​ក៏​ឆ្លើយ​តប​មក​ខ្ញុំ ពី​លើ​ភ្នំ​បរិសុទ្ធរបស់​ទ្រង់”(ទំនុកដំកើង ៣:៤)។ ពេលទ្រ​ង់កំ​ពុង​​មាន​កា​រ​ភ័យ​​ខ្លា​ច ​ទ្រង់បានសម្លឹ​ងឆ្ពោះ​ទៅ​រក​ព្រះ​អម្ចា​ស់។ ព្រះទ្រ​ង់​ក៏​បាន​បង្ហាញ​ព្រះ​គុណ ហើយ​ជួយ​ឲ្យទ្រ​ង់​ឡើងគ្រ​ងរា​ជ​ឡើង​វិ​ញ។

មាន​ការ​ព្រួយ​បា​រ​ម្ភ​ជា​ច្រើន​ ដែល​អាច​គ្រប​ស​ង្កត់​យើង​ធ្ង​ន់​ឡើង​​ៗ។ តែ​ពេល​ដែល​យើ​ង​ផ្ទេរ​បន្ទុក​ទាំង​អ​ស់​នោះ​ដាច់​ដ​ល់​ព្រះហស្តនៃ​​ព្រះ​ដ៏មា​ន​ចេស្តា ព្រះអង្គ​នឹ​ង​ជួយ​នាំ​យើង​ឆ្លង​កាត់​ទុក្ខ​លំបាក ដោយ​ជ័យ​ជ​ម្នះ​។-Anne Cetas

តើ​ព្រះយេស៊ូវ​ជានរណា?

ថ្ងៃមួយ អ្នក​ស្រី​ខេលី ស្តេនហូស(Kelly Steinhaus) បាន​ទៅ​ទីលាន​ហាវើត ដើម្បី​សួរ​និស្សិត​មហា​វិទ្យា​ល័យ អំពី​ទស្សនៈ​ដែល​ពួក​គេ​មាន​ចំពោះ​ព្រះ​យេស៊ូវ​។ ពេល​នោះ គាត់​បាន​ទទួល​នូវ​ចម្លើយ​ខុស​ៗ​គ្នា​ជា​ច្រើន។​ មាន​និស្សិត​ម្នាក់​បា​នឆ្លើយ​ថា ព្រះ​អង្គ​ជា “មនុស្ស​ដែល​មើល​ថែរ​ប្រជា​ជន​”។ និស្សិត​ម្នាក់​ទៀត​ថា “ទ្រង់​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍”។ មាន​និស្សិត​ផ្សេង​ទៀត​ឆ្លើយ​បដិសេធ​ព្រះ​អង្គ​ធ្ងន់​ៗ​ថា “គាត់​គ្រាន់​តែ​ជា​មនុស្ស​ម្នាក់​ប៉ុណ្ណោះ ខ្ញុំ​មិន​ជឿថា​ គាត់​ជា​ព្រះ​សង្រ្គោះ​ទេ​។ ហើយ​ខ្ញុំមិ​ន​ចូ​ល​ចិត្ត​​សាសនា​ណា ដែល​អះអាង​ថា ព្រះរ​បស់​ខ្លួន​ជា​ព្រះ​ពិត​ដែល​មាន​តែ​មួយ​នោះ​ទេ​“។​       អ្ន​ក​ខ្លះបា​ន​សួរ​ថា ព្រះ​យេស៊ូវ​ជា​នរណា ដោយ​ការ​គិត​ពិចារ​ណា ហើយ​អ្នក​ខ្លះ​ទៀត​បាន​បដិសេធ​ព្រះ​អង្គ​ ទាំងមិនបានត្រិះរិះ​ទាល់​តែ​សោះ។

កាល​ពី​ជាង​២​ពាន់​ឆ្នាំមុ​ន​ ពេល​​ដែ​ល​ព្រះ​យេស៊ូវកំពុង​ប្រឈម​មុខ​នឹង​សេ​ចក្តី​ស្លាប់ មាន​មនុស្ស​ជា​ច្រើន​បាន​សើច​ចំអក​​ឲ្យ​ព្រះ​អង្គ ​ដោយមិ​ន​បាន​គិត​ថា  ព្រះ​អង្គ​ជា​​អង្គបុ​គ្គល​ដែល​ពិសេស​នោះ​ឡើយ​។ គេបា​ន​​បិ​ទ​ប្រកាស​​​​​កា​ត់​ទោស​ទ្រង់ ដាក់​​ពី​​លើ​​ព្រះ​សិរ​​ថា ​“នេះ​​ឈ្មោះ​យេ​ស៊ូវ ជា​​ស្តេច​​សាសន៍​​យូដា”(ម៉ាថាយ ២៧:៣៧)។ ហើយ​ក៏មា​ន​មនុស្ស​ជាច្រើ​នមិ​ន​ជឿថា​ ព្រះ​អង្គ ​មាន​អំណាច​ចេស្តា​ឡើយ បាន​ជាពួ​ក​គេ​ស្រែក​ដាក់​ព្រះអ​ង្គ​ថា “ឯង​​ដែល​​បំផ្លាញ​​ព្រះវិ​ហារ ហើយ​សង់​ឡើង​វិញ​ក្នុង​រវាង​៣​ថ្ងៃ​អើយ ចូរ​ជួយ​សង្គ្រោះ​ខ្លួន​ចុះ បើ​ឯង​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​មែន នោះ​ឲ្យ​ចុះ​ពី​ឈើ​ឆ្កាង​មក”(ខ.៤០)។  រីឯ​ពួក​អ្នក​ដឹក​នាំ​សាសនា​វិញ  ពួក​គេថែ​ម​ទាំ​ងបា​នចំអកឲ្យ​ព្រះអង្គថា  “វា​ជួយ​សង្គ្រោះ​មនុស្ស​ឯ​ទៀត​បាន តែ​មិន​អាច​នឹង​ជួយ​សង្គ្រោះ​ដល់​ខ្លួន​វា​បាន​ទេ”(ខ.៤២)។

ពេល​ព្រះ​យេស៊ូវ​សុគ​ត ព្រះ​អង្គហា​ក់​ដូច​ជា​​គ្មាន​អំណាច​ចេស្តា​សោះ​។ ប៉ុន្តែ បើយើង​​អាន​រឿង​នេះ​ពី​ដើម​ដល់​ច​ប់ យើង​ឃើញ​ថា​ ព្រះអ​ង្គ​បាន​លះ​បង់​ព្រះ​ជន្ម​ ដោយស្ម័​គ្រ​ព្រះ​ទ័យ​​ទេ។ ព្រះ​អង្គ​បា​នប​ង្ហា​ញថា​ ព្រះអ​ង្គជា​ព្រះ​រាជ​បុត្រានៃ​​ព្រះ ហើយ​មាន​អំណាច​ចេស្តា​ដែល​គ្មាន​ដែន​កំណត់…