ក្នុង​សប្តា​ហ៍​ខ្លះ ខ្ញុំបានទទួលសំបុត្រអេឡិចត្រូ​និច ឬអ៊ី​មែលជា​ច្រើ​ន ដែល​បានរំ​ឭ​កខ្ញុំ​ អំពី​ការណាត់​ជួប ឬព្រឹ​ត្តិការណ៍ដែលជិត​ម​កដល់ ឬ​សំណូម​ពរអធិស្ឋាន​ឲ្យនរណាម្នា​ក់។ ការរំ​ឭកទាំងអ​ស់​នេះ​ សុទ្ធតែ​មា​នភា​ពចាំបាច់​ចំពោះ​ខ្ញុំ។

ពេលដែ​លសាវ័ក​ប៉ុលស​រសេរ​សំបុត្រ ទៅកា​ន់​លោកទីតុស ក្នុងសេចក្តីប​ញ្ចប់ គាត់​បានសរសេរ​ថា “ចូរ​​រំ​ឭក​​គេ…”(៣:១)។ ដោយសារគា​ត់បានប្រើពាក្យ​ដូច​នេះ​ ​នោះយើង​អាច​សន្និដ្ឋា​ន​ថា គាត់​ធ្លាប់​បាន​សរសេរ​អំពី​សេចក្តី​នោះ ប្រាប់​គេម្តង​ហើយ​។ ប៉ុន្តែ សេចក្តី​ទាំង​នោះ ពិ​​ត​ជា​សំខាន់ចំពោះ​ពួក​ជំនុំ​ខ្លាំង​ណា​ស់ បាន​ជា​គាត់រំ​ឭក​ពួក​គេឡើ​ង​វិញ ដើម្បី​កុំឲ្យ​ពួក​គេភ្លេ​ច។

ចូ​រ​យើង​ក​ត់សំគាល់អំពីសេចក្តី ដែ​ល​​គាត់មិន​ច​ង់ឲ្យគេភ្លេ​ចនោះ។ គាត់ចង់​រំឭ​ក​ពួ​កជំ​នុំ ដែល​កំពុង​រ​ស់នៅក្រោមការគៀប​សង្កត់​របស់​ចក្រភ​ព​រ៉ូម​ឲ្យ​ “ចុះ​ចូលនឹង​ពួក​​នាម៉ឺន ហើយ​និង​​ពួក​មាន​​អំណាច​​ទាំង​​អស់”(ខ.១)។ យើង​ចាំបា​ច់​ត្រូវ​ចាំ​ថា​ យើង​ត្រូវរស់​នៅដោយ​ទីបន្ទាល់​ល្អ ដើម្បី​ឲ្យ​អ្នក​ដទៃដឹង​ថា យើងជាម​នុស្សស្តាប់បង្គាប់​ព្រះ ធ្វើ​ការអ្វីដែលត្រឹ​មត្រូ​វ គឺ​មិនមែន​និយាយ​បង្ខូច​អ្នកដទៃ ហើយយើ​ង​ជាមនុស្ស​ដែល​មាន​សន្តិភាពក្នុង​ចិ​ត្ត និងចេះ​គិ​តដល់អ្ន​ក​ដទៃ យើង​មានកា​រ​បន្ទាប​ខ្លួន គឺមិ​នមែ​ន​ជាម​នុស្ស​ពូកែ​រអ៊ូរទាំទេ។ យើង​ត្រូវ​រ​ស់នៅ​ដោយអាកប្ប​កិរិយ៉ា ដែល​បង្ហាញ​ឲ្យ​គេ​ដឹង​ថា យើង​មាន​ការ​ផ្លាស់​ប្រែ​ក្នុង​ជី​វិត ដោយ​សារកា​រ​ដើរតាម​ព្រគ្រីស្ទ(​ខ.៣-៥)។

តើ​ធ្វើដូ​ចម្តេចឲ្យយើងអា​ច​មាន​លក្ខណៈទាំ​ងអ​ស់​នេះបាន​? យើងត្រូ​វពឹ​ង​ផ្អែ​ក​លើ “ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ទ្រង់​បា​នចា​ក់បំ​ពេញ​លើយើងជា​ប​រិបូរ តា​មរយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ” ដែល​ជួយឲ្យយើង​អាច “ខំ​ធ្វើកា​រល្អ​អស់ពី​ចិ​ត្ត”(ខ.៥-៦,៨)។ មាន​តែ​តា​មរយៈអំ​ណោយដ៏​អស្ចារ្យនៃសេចក្តីសង្រ្គោះ​របស់ព្រះយេស៊ូវ​ទេ ដែល​ទ្រង់​បានបំពាក់ស​មត្ថភាព ឲ្យយើងអា​ចជះឥទ្ធិព​ល​ដល់លោកិយ ឲ្យ​គេងា​កមករកព្រះ​។ និយាយ​រួម យើង​រាល់​គ្នាសុទ្ធតែត្រូវ​ការការ​រំឭកនេះ។-Dave Branon