ក្នុង​ខែក​ក្កដា ឆ្នាំ១​៨៦០ គេបា​នបើ​កសាលា​បង្រៀន​គិលានុបដ្ឋាយិកា​​ដំបូង​បំផុត របស់​ពិភពលោក នៅ​មន្ទីរ​ពេទ្យ​សង់ ថូម៉ាស នៅទី​ក្រុ​ងឡុ​ង។ សព្វ​ថ្ងៃ​នេះ សាលារៀន​មួយ​នេះ​ជាផ្នែកមួយ​នៃមហាវិទ្យាល័យ​របស់​ស្តេច ដែល​នៅ​ទីនោះ គេបា​ន​ហៅសិ​ស្សសា​លាទាំ​ង​នោះ​ថា​ ណៃធីងហ្គេល។ សាលារៀ​ន​នោះ ក៏ដូ​ច​ជា​ការងា​រគិលានុប​ដ្ឋាយិកាស​ម័យ​ទំ​នើប សុទ្ធ​តែ​ត្រូវ​បាន​បង្កើត​ឡើង ដោយ​អ្នក​ស្រីផ្លូរិន ណៃធីងហ្គេល(Florence Nightingale) ដែលបា​ន​កែប្រែ​របៀ​ប​នៃ​ការ​ថែទាំងអ្នកជ​ម្ងឺ  ក្នុង​អំឡុង​សម័យ​សង្រ្គាម​គ្រីមមា។  ពេលដែ​ល​គិលានុ​បដ្ឋាយិកា ​ បាន​បញ្ចប់​ការ​បណ្តុះ​បណ្តាល​ហើយ ពួក​គេក៏បា​ន “ធ្វើការស​ច្ចា​ប្រណិធា​នតាម​អ្នក​ស្រីណៃ​​ធីង​ហ្គេល” ដែល​ឆ្លុះប​ញ្ចាំងពី​ឥទ្ធិពលដែ​លគា​ត់នៅ​តែបន្តជះ​ មកលើកា​រ​ថែទាំ​អ្នក​ជម្ងឺ​។

មនុស្សជា​ច្រើនបាន​ជិះឥទ្ធិពលយ៉ាង​ខ្លាំ​ង មក​លើពិភព​លោកសព្វ​ថ្ងៃ គឺមិ​​នខុសពីអ្នកស្រី​ផ្លូរិន ណៃធីង​ហ្គេល​ទេ។ ប៉ុន្តែ គ្មាននរណាម្នា​ក់ ដែល​មាន​ប្រសិទ្ធិភា​ពដូ​ច​ព្រះយេស៊ូ​វទេ​ ដែល​ការ​ប្រសូត្រ ការ​សុគត និង​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ទ្រង់ បានធ្វើ​ឲ្យជីវិត​មនុស្សជាច្រើនផ្លាស់​ប្រែ ជាង២ពាន់​ឆ្នាំមក​ហើយ។

នៅ​ទូទាំង​ពិភ​ព​លោក គេបា​​​ន​ហៅគ្រីស្ទ​បរិស័ទ​ថា គ្រីស្ទាន ដោយ​ព្រះនា​ម​ព្រះគ្រី​ស្ទ​បាន​ធ្វើជាសញ្ញាសំគាល់​របស់​អ្នក​ដែលដើរតាមទ្រង់ រាប់​ចាប់​តាំងពី​សម័យ​ដំបូ​ងនៃ​ពួកជំ​នុំរ​ប​ស់ទ្រង់។ គឺដូចមានសេចក្តីចែងថា “កាល[លោកបាណាបាស]​បាន​ឃើញលោកសូល​ហើយ នោះ​ក៏​នាំ​គាត់​មក​ឯ​អាន់ទីយ៉ូក​វិញ រួច​អ្នក​ទាំង​២​នោះ បាន​ប្រជុំ​គ្នា​នឹង​ពួក​ជំនុំ ព្រម​ទាំង​បង្រៀន​ដល់​មនុស្ស​សន្ធឹក​ណាស់ ក្នុង​រវាង​១​ឆ្នាំ គឺ​នៅ​អាន់ទីយ៉ូក​នេះ​ឯង ដែល​គេ​ហៅ​ពួក​សិស្ស​ថា «ពួក​គ្រីស្ទាន» ជា​មុន​ដំបូង”(កិច្ចការ ១១:២៦)។

អ្នកដែលមាន​ព្រះនាមព្រះគ្រីស្ទជា​សញ្ញា​សំគាល់​ខ្លួន គឺជាកម្មសិទ្ធិរបស់ទ្រង់ហើយ ព្រោះយើងបានផ្លាស់ប្រែ ដោយក្តីស្រឡាញ់ និងព្រះគុណទ្រង់។ យើងប្រកាសដល់លោកិយថា ទ្រង់បាននាំឲ្យមានការផ្លាស់ប្រែក្នុងជីវិតយើង  ហើយយើងចង់ឃើញអ្នកដទៃ  មានការផ្លាស់ប្រែផងដែរ​។-Bill Crowder