នៅថ្ងៃ​ទី៦​ ខែមិ​ថុនា ឆ្នាំ១​៩៤៤ ពេលដែ​លទ័​ពអាមេ​រិក និង​ពួក​សម្ព័ន្ធ​មិត្ត​បាន​សម្រុកចូ​ល​ទឹក​ដី​ប្រទេស​បារាំង មាន​មេប​ញ្ជាកា​រអាមេរិក​បីនា​ក់ បាន​រត់​ទៅផ្តុំគ្នា ​នៅក្នុ​ង​រណ្តៅ​គ្រាប់ផ្លោង នៅ​ឯឆ្នេរ​សមុទ្រ​យូតាស ក្នុង​ខេត្តនរ​មេនឌី ប្រទេស​បារាំង។ ដោយសារ​ទឹក​សមុទ្របាន​ជោរ​ឡើង​លិចឆ្នេរ ធ្វើ​​​​ឲ្យនាវា​របស់​ពួក​គេ​ឈប់​នៅឆ្នេរស​មុ​ទ្រ ដោយ​មិន​ចំាក​ន្លែង​ដែល​បានព្រៀង​ទុក ក្នុងផែន​ការ ដូចនេះ អ្នក​ទាំងបីក៏បានធ្វើការសម្រេចចិត្តទាំងប្រថុយ​ថា ពួកគេ​នឹងធ្វើការ​វាយសម្រុក​ចេញ​ពីទីតាំង​នោះ​តែម្តង​។ ដូច​នេះ ពួក​គេចាំ​បាច់​ត្រូវប្រយុទ្ធ ចេញ​ពី​ចំណុ​ចចាប់​ផ្តើ​ម​ដ៏ពិបាក​។

លោកសូ​លក៏ធ្លាប់ជាប់នៅកន្លែង​ដ៏ពិបា​ក ដែល​គាត់ចាំ​បាច់ត្រូវធ្វើកា​រស​ម្រេច​ចិត្ត បន្ទា​ប់​ពីបា​ន​ជួប​ព្រះ​យេស៊ូវ នៅតា​ម​ផ្លូ​វ ទៅក្រុង​ដាម៉ាស​(កិច្ចការ ៩:១-២០)។ ភ្លាម​ៗនោះ​ ព្រះទ្រង់​ក៏​បា​ន​បើក​បង្ហាញឲ្យ​គាត់​ភ្ញាក់ដឹងខ្លួនថា​ គាត់​បាន​ជ្រើ​ស​រើស​យក​ទីតាំង និង​ទិស​ដៅនៃជីវិត​ខុស​ហើយ ដូច​នេះ ជីវិតរ​បស់គាត់កា​ល​ពីមុ​ន គឺគ្មាន​តម្លៃ​​ទេ​។ ការ​បោះជំហានទៅ​​មុខ​ អាច​មាន​ការពិបាក ហើយតម្រូវ​ឲ្យ​មាន​ការខិ​ត​​ខំ​ធ្វើកិច្ចការ​ដែ​ល​ពិបាក។ ប៉ុន្តែ លោក​សូលក៏​បានឆ្លើយត​បទៅ​ទ្រ​ង់វិ​ញ​ថា “ព្រះ​អម្ចាស់​អើយ តើ​​ទ្រ​ង់​​សព្វ​ព្រះហឫទ័យ​ឲ្យ​ទូលបង្គំ​ធ្វើ​ដូច​ម្តេច?”(ខ.៦)។

ជា​ញឹក​ញា​ប់ យើង​ច្រើនតែ​ជាប់​ខ្លួ​ន នៅ​កន្លែងដ៏ពិបាក ខុស​ពីកា​រ​រំពឹ​ង​ទុក។ យើង​ប្រហែលជាលិច​លង់នៅក្នុងបំណុល មានការខ្វះខាត​ផ្នែក​រូបកា​យ ឬកំ​ពុ​ងតែរងទុក្ខ ដោយ​សារ​ទម្ងន់​នៃអំពើបាបរបស់​យើង​។ ប៉ុន្តែ ទោះ​នៅ​ថ្ងៃនេះ​ ព្រះ​គ្រីស្ទ​បាន​រ​កយើ​ងឃើ​ញ ក្នុង​មន្ទីរ​ឃុំ​ឃាំ​ង ឬក្នុ​ងរាជវាំង ឬ​មួយទ្រង់បាន​ទត​ឃើញ​យើងមានការប្រេះ​បែក ហើយ​អស់​ស​ង្ឃឹម ឬកំពុងតែជាប់​ចំណង​នឹងភាព​អាត្មា​និយម​របស់​យើង​ក៏ដោ​យ ក៏ព្រះ​គ​ម្ពីរ​បា​នប្រាប់យើ​ង ឲ្យ​បំភ្លេច​ការ​អ្វី​ដែល​បាន​កន្លង​ផុតទៅ ហើយខំមមុលទៅមុខ ទៅរកព្រះគ្រីស្ទវិញ(ភីលីព ៣:១៣-១៤)។ អតីត​កាល មិន​អាច​រា​រាំងយើង មិន​ឲ្យម​មុល​ ទៅ​រក​ទ្រ​ង់បា​ន​ឡើ​យ។-Randy Kilgore