សៀវភៅ​រឿង​ដែល​ខ្ញុំ​បាន​អាន​កាល​ពី​ពេល​ថ្មី​ៗ​នេះ និយាយ​បែប​ប្រឌិត​អំពី​តួ​អង្គ ក្នុង​បរិបទ​នៃ​ប្រវត្តិ​សាស្រ្ត​អាមេរិក ដែល​ក្នុង​នោះ តួ​អង្គ​ដែល​ជា​អ្នក​ប្រដាប់​ដោយ​កាំ​ភ្លើង មាន​ឈ្មោះ​វីយ៉ាត អៀប(Wyatt Earp) និង​ម្នាក់​ទៀត​ជា​មនុស្ស​ខ្ជិល ឈ្មោះ​ដក់ ហូលីដេ(Doc Holliday)។​ នៅ​ក្នុង​កម្ម​វិធី​សម្ភាស​របស់​វិទ្យុ​ជាតិ​សាធារណៈ អ្នក​និពន្ធ​បាន​មាន​ប្រសាសន៍ អំពី​តួអង្គ​ឈ្មោះ​អៀប​នោះ​ថា “នៅ​ក្នុង​ជីវិត​ពិត លោក​អៀប មិន​បាន​ធ្វើ​អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​ទាល់​តែសោះ”។ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​ពួក​គេ​បាន​ក្លាយ​ជា​វីវរៈ​បុរស​តែ​នៅ​ក្នុង​សៀវភៅ និង​ខ្សែ​ភាព​យន្ត​ហូលី​វូដ​ប៉ុណ្ណោះ ព្រោះ​កំណត់​ត្រា​ប្រវត្តិ​សាស្ត្រ​មិន​បាន​បង្ហាញ​ថា ពួក​គេ​ជា​វីវរៈ​បុរស​នោះ​ឡើយ។

ប៉ុន្តែ ព្រះ​គម្ពីរ​មិន​មាន​លក្ខណៈ​ប្រឌិត​យ៉ាង​ដូច​នេះ​ទេ។ ព្រះ​គម្ពីរ​បាន​ចែង​អំពី​មនុស្ស​ជា​ច្រើន ដែល​មាន​ចំណុច​ខ្វះ​ខាត ​ច្រើន តែ​បាន​ក្លាយ​ជា​វីវរៈ​បុស​ដ៏​ពិត។ ប៉ុន្តែ​យើង​មិន​ត្រូវ​មើល​រំលង ប្រភព​នៃ​សកម្ម​ភាព​ដ៏​អង់​អាច​របស់​ពួក​គេ​ឡើយ។ ពួក​គេ​បាន​ជឿ​លើ​ព្រះ​អម្ចាស់ ដែល​បាន​ជ្រើស​រើស​មនុស្ស​ដែល​មិន​គ្រប់​លក្ខណ៍ ដើម្បីបំពេញ​គោល​បំណង​ដ៏​គួរ​ឲ្យ​កត់​សំគាល់​របស់​ទ្រង់។ លោក​ម៉ូសេស្ថិត​ក្នុង​ចំណោម​វីរៈបុរស​ដែល​លេច​ធ្លោ​ជាង​គេ ក្នុង​ព្រះ​គម្ពីរ។ យើង​ច្រើន​តែ​ភ្លេច​ថា គាត់​ធ្លាប់​សម្លាប់​មនុស្ស និង​ជា​អ្នក​ដឹក​នាំ​ដែល​មាន​ការ​ស្ទាក់​ស្ទើរ ដែល​ធ្លាប់​ប្រកែក​ជា​មួយ​ព្រះ​ថា “ហេតុ​អ្វី​បាន​ជា​ទ្រង់​ធ្វើ​ទុក្ខ​ដល់​ទូលបង្គំ ជា​អ្នក​បំរើ​ទ្រង់​ដូច្នេះ … គឺ​ទ្រង់​បាន​ផ្ទុក​មនុស្ស​ទាំង​នេះ​ជា​បន្ទុក​លើ​ទូលបង្គំ​វិញ តើ​ទូលបង្គំ​ជា​ឪពុក​នៃ​មនុស្ស​ទាំង​នេះ​ឬ តើ​ទូលបង្គំ​បាន​បង្កើត​គេ​មក​ឬ​អី?”(ជនគណនា ១១:១១-១២)។

ដូច​នេះ​លោក​ម៉ូសេ​ពិត​ជា​មាន​ចំណុច​ខ្វះ​ខាត​ច្រើន​ណាស់! តែ​​ព្រះ​គម្ពីរ​ហេព្រើ​បាន​រំឭក​យើង​ថា “​លោក​ម៉ូសេ​ក៏​ស្មោះត្រង់ នៅ​ក្នុង​ដំណាក់​នៃ​ទ្រង់​ទាំង​មូល​មែន ទុក​ដូច​ជា​អ្នក​បំរើ សំរាប់​ជា​ទី​បន្ទាល់ ពី​ការ​ដែល​ត្រូវ​ថ្លែង​ប្រាប់​មក​តាម​ក្រោយ”(ហេព្រើ ៣:៥)។ វីរបុរស​ដ៏​ពិត នាំ​ឲ្យ​យើង​ងាក​ទៅ​រក​ព្រះ​ដ៏​ជា​វីវរៈ​បុរស ដែល​មិន​ដែល​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត​ឡើយ។ “ព្រះ​យេស៊ូវ​ទ្រង់​សក្តិ​សម​នឹង​ទទួល​សិរីល្អ លើស​លោក​ម៉ូសេ​ទៀត”(ខ.៣)។-Tim Gustafson