“អ្នក​បើក​បរ​យន្ត​ហោះ ក៏បា​ន​បើក​ភ្លើង​សញ្ញា​ខ្សែ​ក្រវ៉ាត់​សុវត្ថិ​ភាព ដើម្បី​បង្ហាញ​ឲ្យ​យើង​ដឹង​ថា យើង​កំពុង​តែ​ចូល​ក្នុង​កន្លែង​​រលា​ក់​​ហើយ។ សូម​វិល​ត្រឡប់ ទៅ​កាន់​កន្លែង​អង្គុយ​របស់​អ្នក​​ជា​បន្ទាន់ ហើយ​ដាក់​ខ្សែ​ក្រវ៉ាត់​សុវត្ថិ​ភាព​របស់​អ្នក ឲ្យ​ជាប់”។ អ្នក​បម្រើ​យន្ត​ហោះ​បាន​ផ្តល់​ឲ្យ នូវ​ការដា​ស់​តឿន​ដូច​នេះ នៅ​ពេល​ដែល​ចាំបា​ច់ ព្រោះ​ពេល​យន្ត​ហោះបើ​កចូល​ដល់​កន្លែង​មាន​ខ្យល់​រលាក់ អ្នក​ដំណើរ​ដែល​មិន​ដាក់​ខ្សែ​ក្រវ៉ាត់​សុវត្ថិ​ភាព អាច​មាន​គ្រោះ​ថ្នាក់។ ពេល​ដែល​ពួក​គេ​នៅ​អង្គុយ​នៅ​កៅ​អី​របស់​ខ្លួន ដោយ​ដាក់​ខ្សែ​ក្រវ៉ាត់​ជាប់ ពួក​គេ​អាច​ធ្វើ​ដំណើរ​ចេញ​ពី​កន្លែង​រលាក់ ដោយ​សុវត្ថិ​ភាព។

​នៅក្នុង​ការ​រស់​នៅ យើង​មិន​តែង​តែ​​ទទួល​បាន​នូវ​ការ​ដាស់​តឿន អំពី​រឿង​មិន​ល្អ ដែល​កំពុង​មក​រក​យើង​ឡើយ។ ប៉ុន្តែ ព្រះ​វរ​បិតា​​នៃ​​យើង ដែល​​មា​ន​​ក្តី​​ស្រឡាញ់ ទ្រង់​​ជ្រាប ហើយ​​​ក៏​យក​ព្រះ​​ទ័យ​​ទុ​ក​ដាក់ ចំពោះ​ទុក្ខ​លំបាក​របស់​យើង ហើយ​​ទ្រង់​​ក៏​​បា​ន​អញ្ជើញ​​យើង ឲ្យ​​ថ្វាយ​​ការ​​ខ្វល់​​ខ្វាយ ការ​​ឈឺចា​​ប់ និង​​ការ​​ភ័​យ​ខ្លា​ច​​ដល់​​ទ្រង់។ ព្រះ​​គម្ពីរ​​បា​ន​ប្រាប់​យើង​​ថា “ដ្បិត​សំដេច​សង្ឃ​នៃ​យើង ទ្រង់​មិន​មែន​មិន​អាច​នឹង​អាណិតអាសូរ ដល់​សេចក្តី​កំសោយ​របស់​យើង​រាល់​គ្នា​នោះ​ទេ ព្រោះ​ទ្រង់​បាន​ត្រូវ​សេចក្តី​ល្បួង​គ្រប់​យ៉ាង ដូច​ជា​យើង​រាល់​គ្នា​ដែរ តែ​ឥត​ធ្វើ​បាប​ឡើយ ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា មក​ដល់​បល្ល័ង្ក​នៃ​ព្រះគុណ ដោយ​ក្លាហាន ដើម្បី​នឹង​ទទួល​សេចក្តី​មេត្តា ហើយ​រក​បាន​ព្រះគុណ​សំរាប់​នឹង​ជួយ​ដល់​ពេល​ត្រូវ​ការ​ចុះ”(ហេព្រើរ ៤:១៥-១៦)។

នៅ​ក្នុង​ពេល​ដែល​មាន​ភាព​រំជើប​រំជួល ការ​ទៅ​រក​ព្រះ​វរ​បិតា ដោយការ​អធិ​ស្ឋាន ជា​ការ​ប្រសើរ​បំផុត ដែល​យើង​អាច​ធ្វើ។ ឃ្លា​ដែល​ថា “ព្រះ​គុណ​សម្រាប់​នឹង​ជួយ” គឺ​មាន​ន័យ​ថា ក្នុង​ព្រះ​វត្ត​មាន​ទ្រង់ យើង​អាច​អង្គុយ ដោយ​សុវត្ថិ​ភាព និង​ស្ងប់​ចិត្ត ក្នុងពេល​ដែល​មាន​ការ​គំរាម​កំហែង ព្រោះ​យើង​ថ្វាយ​ការ​ខ្វល់​ខ្វាយ​របស់​យើង ដល់​ព្រះ​មួយ​អង្គ ដែល​ធំ​លើស​អ្វី​ៗ​ទាំង​អស់​។ ពេល​ដែល​យើង​មាន​អារម្មណ៍​ថា ហាក់​ដូច​ជា​ពិបាក​ហួស​សមត្ថ​ភាព យើង​អាច​អធិ​ស្ឋាន។ ទ្រង់​អាច​ជួយ​យើង ឲ្យ​ឆ្លង​កាត់​ពេល​ដ៏​រំជើប​រំជួល។—BILL CROWDER