រូប​កាយ​របស់​យើង​មាន​ប្រតិ​កម្ម តាម​អារម្មណ៍​ភ័យ​ខ្លាច​របស់​យើង។ ការ​បុក​ពោះ ទន្ទឹម​នឹង​​បេះដូង​ដែល​លោតញាប់ ខណៈ​ពេល​ដែ​លយើ​ង​ដក​ដង្ហើម​ដង្ហក់ សុទ្ធ​តែ​ជា​សញ្ញាប​ង្ហាញ​ថា យើងកំ​ពុង​មាន​ការ​ភ័យ​ខ្លាច ឬ​ថប់​បារម្មណ៍​ហើយ។ លក្ខណៈ​នៃ​រូប​កាយ​របស់​យើង បាន​រារាំង​មិន​ឲ្យយើ​ង​ព្រងើយ​កន្តើយ ចំពោះ​អារម្ម​ណ៍​ដ៏​ពិបា​កនេះ។

ពួក​សាវ័ក​បាន​ជួប​ការ​ភ័យ​ខ្លាច នៅពេ​ល​យប់​មួយ បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​ធ្វើ​ការ​អស្ចារ្យ ដោយ​ប្រទាន​អាហារ​ដល់មនុស្ស​៥​ពាន់​នាក់ កាល​ពី​ពេល​ថ្ងៃ។ ព្រះ​អម្ចាស់​ទ្រង់​បាន​ចាត់​ពួ​ក​គេ ឲ្យ​ទៅ​ក្រុង​​បេតសៃដា ដើម្បី​ឲ្យ​ទ្រង់​មាន​ពេល​អធិ​ស្ឋាន​ម្នាក់​ឯង។ ក្នុង​អំឡុង​ពេល​យប់​នោះ ពួក​គេ​បាន​អុំ​ទូក​បញ្ច្រាស់​ខ្យល់ ហើយ​ភ្លាម​នោះ ពួក​គេ​ក៏បា​នឃើ​ញ​ទ្រង់ដើរ​នៅ​លើទឹ​ក។ ពួ​ក​គេ​ស្មាន​ថា ខ្មោច​លង បាន​ជា​ពួក​គេមា​ន​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង(ម៉ាកុស ៦:៤៩-៥០)។

ប៉ុន្តែ ព្រះ​យេស៊ូវ​ទ្រង់​ក៏​បា​នមាន​បន្ទូល​ធានា​ដល់​ពួក​គេ ដោយ​ប្រាប់​ពួក​គេ​កុំឲ្យ​មាន​ការ​ភ័យ​ខ្លាច ហើយ​ឲ្យ​មាន​ចិត្ត​ក្លាហាន​ឡើង។ ខណៈ​ពេល​ដែ​លទ្រ​ង់​យាង​ចូ​លក្នុ​ង​ទូក ខ្យល់​ក៏​បាន​ស្ងប់ ហើយ​ពួក​គេ​ក៏បា​ន​ធ្វើដំណើរ​ទៅ​ដល់​ច្រាំង​។ ខ្ញុំ​យល់​ថា ពេល​នោះ ពួក​គេ​ក៏​លែង​មាន​អារម្មណ៍​ភ័យ​ខ្លាច​ទៀត ខណៈ​ពេល​ដែល​ពួក​គេបា​នឱ​បក្រសោប​យក​សន្តិ​ភាព ដែល​ទ្រង់​ប្រទាន។

ពេល​ដែល​យើង​មាន​អារម្មណ៍​ថា យើង​មាន​ដង្ហើម​ដង្ហក់ ដោយ​សារ​ការ​ថប់​បារម្មណ៍ ឬ​ការ​ភ័យ​ខ្លាច​ យើង​អាច​សម្រាក ដោយ​ទុក​ចិត្ត​ព្រះ​ចេស្តា​របស់​ព្រះ​យេស៊ូវ។ ​ទ្រង់អាច​​ធ្វើ​ឲ្យ​រលក​នៃ​ការ​ភ័យ​ខ្លាច​រប​ស់យើ​ង​ស្ងប់ ឬ​ចម្រើ​នកម្លាំ​ង​យើង ឲ្យ​អាច​ប្រឈមមុខ​នឹង​ការ​ភ័យ​ខ្លាច​ ហើ​យ​ជាង​នេះ​ទៅទៀ​ត ​ទ្រង់​នឹង​ប្រទាន​ដល់​យើង នូ​វអំណោយ​នៃ​សេចក្តី​សុខសាន្ត ឬ​សន្តិ​ភាព​របស់ទ្រង់ “​ដែល​ហួស​​លើ​ស​​ពី​អស់​ទាំង​គំនិត”(ភីលីព ៤:៧)។ ហើយ​ពេល​ដែល​ទ្រង់​រំដោះយើង ឲ្យ​រួច​ពី​ការ​ភ័យ​ខ្លាច​របស់​យើង វិញ្ញាណ និង​រូប​កាយ​របស់​យើង​អាច​វិល​ត្រឡប់​ទៅរ​កកា​រសម្រាក​វិញ។—AMY BOUCHER PYE