ពេល​ដែល​ខ្ញុំ និង​ភរិយា​ខ្ញុំ​ដឹង​ថា ម្តាយ​ក្មេក​ខ្ញុំ បាន​បាត់​ខ្លួន ពេល​ដែល​គាត់​កំពុង​ដើរ​ផ្សារ​ជា​មួយ​សាច់​ញាតិ​ម្នាក់ យើងមាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។ ម្តាយ​ក្មេក​ខ្ញុំ​មាន​ជម្ងឺ​បាត់​បង់​កា​រចង​ចាំ និង​វង្វេង​វង្វាន់ ហើយ​គាត់​អាច​ធ្វើ​អ្វី​មួយ ដោយ​គ្មាន​ការ​ពិ​ចារ​ណា។ តើ​គាត់​កំពុង​តែ​ដើរ​វិល​វល់​នៅ​កន្លែ​ង​នោះ ឬបា​ន​ឡើង​ជិះ​ឡាន​ក្រុង ដោយ​គិត​ថា ​គេ​កំពុងនាំ​គាត់​​ទៅ​ផ្ទះ? យើង​ក៏​បាន​គិត​ដល់​ការ​អាក្រក់​បំផុត ដែល​អាច​កើត​ឡើ​ង​ចំពោះ​គាត់ ខណៈ​ពេល​ដែល​យើង​កំពុងស្វែង​រក​គាត់ ដោយ​ស្រែក​រ​ក​ព្រះ សូម​ឲ្យ​ទ្រង់​ជួយ​ស្វែង​រក​គាត់។

ប៉ុន្មាន​ម៉ោង​ក្រោយ​មក គេ​ក៏​បាន​ឃើញ​ម្តាយ​ក្មេក​ខ្ញុំ កំពុង​ដើរ​តា​មផ្លូវ​មួយ នៅ​ចម្ងាយ​ប៉ុន្មាន​គីឡ៉ូ​ម៉ែត្រ​ពី​យើង។ ព្រះ​ទ្រង់​បាន​ប្រទា​នពរ ​ឲ្យយើ​ងអា​ច​រក​គាត់​ឃើញ។ ជា​ច្រើន​ខែ​ក្រោយ​មក ទ្រង់​ក៏​បាន​ប្រទាន​ពរ​ដល់​គាត់ នៅ​អាយុ៨​០ឆ្នាំ ដោយគា​ត់​បាន​ងាក​បែរ​មក​រ​ក​ព្រះ​យេស៊ូវ ដើម្បី​ទទួល​សេចក្តី​សង្រ្គោះ។

ព្រះ​យេស៊ូវ​បាន​ប្រៀប​ប្រដូ​ចម​នុស្ស ទៅ​នឹង​សត្វ​ចៀម​ដែល​វង្វេង​។ គឺ​ដូច​ដែល​ទ្រង់​បាន​ពិពណ៌នា​ថា “ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​ចៀម​១​រយ តែ​បាត់​១ តើ​មិន​ទុក​ចៀម​៩៩​ឲ្យ​នៅ​ទី​រហោស្ថាន ដើម្បី​នឹង​ទៅ​តាម​រក​ចៀម​១​ដែល​បាត់ ទាល់​តែ​ឃើញ​ទេ​ឬ​អី។ កាល​ណា​រក​ឃើញ​ហើយ នោះ​ក៏​លើក​ព្រនរ​មក ដោយ​អំណរ។ លុះ​មក​ដល់​ផ្ទះ​វិញ អ្នក​នោះ​នឹង​ហៅ​ពួក​សំឡាញ់ និង​ពួក​អ្នក​ជិត​ខាង​មក ប្រាប់​ថា សូម​អរ​សប្បាយ​ជា​មួយ​នឹង​ខ្ញុំ ដ្បិត​ចៀម​ខ្ញុំ​ដែល​បាត់ នោះ​ឃើញ​វិញ​ហើយ”(លូកា ១៥:៤-៦)។

អ្នក​គង្វាល​បាន​រាប់​ចៀម​របស់​គាត់ ដើម្បី​ឲ្យដឹ​ងប្រា​កដ​ថា ចៀម​នីមួ​យ​ៗ សុខ​សប្បាយ​ជា​ទេ។ យ៉ាង​ណាមិ​ញ ព្រះ​យេស៊ូវ ទ្រង់​បាន​ប្រដូច​អង្គ​ទ្រង់ ទៅ​នឹង​អ្នក​គង្វាល បាន​ជា​ទ្រង់​ឲ្យត​ម្លៃយើ​ង​ម្នាក់​ៗ ទាំ​ង​ក្មេង​ចាស់។ ពេល​ដែល​យើង​មាន​ការ​វិល​វល់ នៅ​ក្នុង​ជីវិត ទាំង​ស្វែង​រក​អ្វី​មួយ ដោយ​មិន​ដឹង​ថា ខ្លួន​ឯងចង់​បាន​អ្វី នោះ​យើង​អាច​ងាក​មក​រ​ក​ព្រះ​គ្រីស្ទ បាន​គ្រប់​ពេល គឺ​មិន​ទាន់​យឺត​ពេល​ឡើយ​។ ព្រះទ្រ​ង់ស​ព្វ​ព្រះ​ទ័យ​ឲ្យ​យើង បាន​ពិសោធន៍​នឹង​សេចក្តី​ស្រឡាញ់ និង​ព្រះ​ពរ​របស់​ទ្រង់។ —LESLIE KOH