តើបាននរណាឱបគេរាល់គ្នាទៀត?” នេះជាសំណួរមួយ ក្នុងចំណោមសំណួរដែលមិត្តភក្តិរបស់យើងម្នាក់ បានសួរយើង បន្ទាប់ពីគាត់បានទទួលដំណឹងថា គាត់មានជម្ងឺមហារីក ហើយគាត់ដឹងថា គាត់នឹងនៅឆ្ងាយពីពួកជំនុំរបស់យើងមួយរយៈ។ លោកស្ទីវបានធ្វើឲ្យគេរាល់គ្នា មានអារម្មណ៍ថា បានទទួលការស្វាគមន៍ដ៏កក់ក្តៅ ដោយភាពចៅរ៉ៅ ការចាប់ដៃដ៏កក់ក្តៅ ហើយថែមទាំង “ការឱប ដ៏បរិសុទ្ធ” សម្រាប់អ្នកខ្លះ ដើម្បីអនុវត្តតាមបទគម្ពីរ រ៉ូម ១៦:១៦ ដែលបានប្រាប់ “ឲ្យជំរាបសួរគ្នាទៅវិញទៅមក ដោយការថើបយ៉ាងបរិសុទ្ធ”។
ហើយសព្វថ្ងៃនេះ ពេលយើងបានអធិស្ឋានឲ្យលោកស្ទីវ សូមឲ្យព្រះទ្រង់ប្រោសជម្ងឺគាត់ គាត់មានការបារម្ភថា យើងនឹងនឹកការស្វាគមន៍ ដ៏កក់ក្តៅរបស់គាត់ ខណៈពេលដែលគាត់ត្រូវឆ្លងកាត់ការវះកាត់ និងការព្យាបាល ហើយត្រូវនៅឆ្ងាយពីពួកជំនុំរបស់យើង មួយរយៈ ។
យើងរាល់គ្នា ប្រហែលជាមិនសុទ្ធតែបាត់បង់ឱកាសស្វាគម៍គ្នាទៅវិញទៅមក ដូចលោកស្ទីវឡើយ ប៉ុន្តែ ការដែលគាត់បានយកចិត្តទុកដាក់ចំពោះអ្នកដទៃ បានធ្វើជាគំរូដ៏ល្អ ដែលបានជួយក្រើនរំឭកយើង។ ចូរកត់សំគាល់ការបង្រៀនរបស់សាវ័កពេត្រុស ដែលបានប្រាប់យើងឲ្យ “ប្រព្រឹត្តនឹងគ្នាដោយសេចក្តីចៅរ៉ៅ ឥតមានត្អូញត្អែរ” ឬប្រព្រឹត្ត ដោយផ្តោតទៅលើសេចក្តីស្រឡាញ់(១ពេត្រុស ៤:៩ មើល ភីលីព ២:១៤)។ បដិសណ្ឋារកិច្ចរបស់ពួកជំនុំ នៅសតវត្សរ៍ទី១ បានរាប់បញ្ចូលការផ្តល់កន្លែងស្នាក់អាស្រ័យ ដល់អ្នកដំណើរ គឺត្រូវធ្វើឡើង ដោយការស្វាគមន៍ដ៏កក់ក្តៅផងដែរ។
ខណៈពេលដែលយើងប្រាស្រ័យទាក់ទងគ្នា ដោយសេចក្តីស្រឡាញ់ ទោះដោយការឱបគ្នា ឬការញញឹមដ៏ចៅរ៉ៅក្តី យើងត្រូវធ្វើ “ដើម្បីឲ្យព្រះបានថ្កើងឡើង ក្នុងគ្រប់ការទាំងអស់ ដោយសារព្រះយេស៊ូវគ្រីស្ទ” (១ពេត្រុស ៤:១១)។—DAVE BRANON