ម្តាយ​មីង​របស់​ឪពុក​ម្តាយ​ខ្ញុំ ធ្លាប់​មាន​ការងារ​ដ៏​រីក​រាយ នៅ​ក្នុង​ផ្នែក​ផ្សាយ​ពាណិជ្ជ​កម្ម ហើយ​បាន​ធ្វើ​ដំណើរ​ឡើង​ចុះ ពី​ទីក្រុង​ឈីកាហ្គោ ទៅ​ទីក្រុង​ញូយ៉ក។ ប៉ុន្តែ គាត់​បាន​សម្រេច​ចិត្ត​បោះ​បង់​ចោល​អាជីព​នេះ ដោយ​សារ​សេចក្តី​ស្រឡាញ់ ដែល​គាត់​មាន​ចំពោះ​ឪពុក​ម្តាយ​នាង។ ពួក​គេ​កំពុង​រស់​នៅ ក្នុង​រដ្ឋ​មេនេសូតា ហើយ​ត្រូវ​ការ​អ្នក​ថែទាំ។ គាត់​មាន​បង​ប្អូន​ប្រុស​ពីរ​នាក់ ដែល​បាន​បាត់​បង់​ជីវិត​ទាំង​វ័យ​ក្មេង ក្នុង​ហេតុ​ការណ៍​ដ៏​សោក​សៅ ដូច​នេះ គាត់​គឺ​ជាកូន​តែ​មួយ​ដែល​ឪពុក​ម្តាយ​គាត់​នៅ​សល់។ សម្រាប់​ខ្លួន​គាត់​ផ្ទាល់ ការ​បម្រើ​ឪពុក​ម្តាយ​របស់​គាត់ គឺ​ជា​ការ​បង្ហាញ​ចេញ​នូវ​ជំនឿ​របស់​នាង។

សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​រ៉ូម បាន​ជំរុញ​គ្រីស្ទ​បរិស័ទ ឲ្យ​ថ្វាយ​ជីវិត ធ្វើ​ជា “ដង្វាយ​ដ៏រស់ ហើយ​បរិសុទ្ធ ដែល​គាប់​ព្រះហឫ​ទ័យ​ដល់​ព្រះ”(រ៉ូម ១២:១)។ គាត់​សង្ឃឹម​ថា ពួក​គេ​នឹង​ចែក​រំលែក​សេចក្តីស្រឡាញ់​របស់​ព្រះ​គ្រីស្ទ ដែល​មាន​ការ​លះ​បង់ ដល់​គ្នា​ទៅ​វិញ​ទៅ​មក​(ខ.៣)។ ពេល​ដែល​ពួក​គេ​ធ្លាក់​ចូល ទៅ​ក្នុងការ​មិន​ចុះ​សម្រុង​គ្នា និង​ការ​បែក​បាក់ គាត់​បាន​បង្គាប់​ពួក​គេ ឲ្យ​លះ​បង់​អំណួត​របស់​ខ្លួន ព្រោះ​ពួក​គេ “ដែល​មាន​គ្នា​ច្រើន ក៏​ជា​រូបកាយ​តែ​មួយ​ក្នុង​ព្រះគ្រីស្ទ ហើយ​ជា​អវយវៈ​ដល់​គ្នា​នឹង​គ្នា​បែប​យ៉ាង​នោះ​ដែរ”(ខ.៥)។ គាត់​ចង់​ឲ្យ​ពួកគេ បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​ដែល​មាន​ការ​លះ​បង់ ដល់​គ្នា​ទៅ​វិញ​ទៅ​មក។

ជា​រៀង​រាល់​ថ្ងៃ យើង​មាន​ឱកាស​បម្រើ​គ្នា ទៅ​វិញ​ទៅ​មក។ ឧទាហរណ៍ យើង​អាច​ឲ្យ​នរណា​ម្នាក់​ចូល​ទទួល​សេវ៉ា​កម្ម​មុន​យើង ឬ​យើង​អាច​ថែ​ទាំ​អ្នក​ដែល​មាន​ជម្ងឺ​ជា​ដើម។ ពុំ​នោះ​ទេ យើង​អាច​ចែក​រំលែក​បទ​ពិសោធន៍​របស់​យើង ខណៈ​ពេល​ដែល​យើង​ផ្តល់​យោបល់ ឬ​ទិស​ដៅ សម្រាប់​អ្នក​ដទៃ។ កាល​ណា​យើង​ថ្វាយ​ជីវិត​យើង ធ្វើ​ជា​ដង្វាយ​ដ៏​រស់ គឺ​មាន​ន័យ​ថា យើង​កំពុង​តែ​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ព្រះ​ជា​ម្ចាស់។—AMY BOUCHER PYE