ព្រះដែលជួយសង្រ្គោះ
គេបានចាត់ទុកលោកដេសម៉ុន(Desmond) “ក្នុងចំណោមមនុស្សដែលក្លាហានបំផុត” ប៉ុន្តែ គាត់មិនដូចជាអ្វីដែលអ្នកដទៃបានរំពឹងគិតនោះទេ។ លោកដេសម៉ុនគឺជាទាហាន ដែលបានបដិសេធមិនព្រមកាន់កាំភ្លើង។ ក្នុងនាមជាពេទ្យទាហាន គាត់បានជួយសង្រ្គោះទាហាន៧៥នាក់ ដែលមានរបួស ដោយសែងពួកគេម្តងមួយៗ តែម្នាក់ឯង ចេញពីសមរភូមិដ៏ក្តៅគគុក ដែលក្នុងចំណោមនោះ ក៏មានអ្នកដែលធ្លាប់ហៅគាត់ថា ជនកំសាក និងបានសើចចម្អកឲ្យសេចក្តីជំនឿរបស់គាត់ផងដែរ។ ខណៈពេលដែលលោកដេសម៉ុនបានរត់ចូលកន្លែងដែលកំពុងមានការបាញ់ដាក់គ្នាជាខ្លាំង គាត់ក៏បានអធិស្ឋានជាប់ជានិច្ចថា “ឱព្រះអម្ចាស់ សូមជួយទូលបង្គំ ឲ្យអាចសង្រ្គោះជីវិតមនុស្សម្នាក់ទៀត”។ គាត់ក៏បានទទួលមេដាយកិត្តិយស សម្រាប់សេចក្តីក្លាហានរបស់គាត់។
ព្រះគម្ពីរបានប្រាប់យើងថា មនុស្សមានការយល់ច្រឡំយ៉ាងខ្លាំង ចំពោះព្រះអង្គ។ ព្រះយេស៊ូវបានយាងចូលក្នុងទីក្រុងយេរូសាឡិម ដោយជិះលើខ្នងសត្វលា ដូចដែលហោរាសាការីបានថ្លែងទំនាយ(៩:៩) ហើយហ្វូងមនុស្សក៏បានគ្រវីធាងចាក ដោយស្រែកឡើងថា “ហូសាណា!”(ដែលជាការស្រែកសរសើរដំកើង មានន័យថា “សង្រ្គោះ”!)។ ពួកគេបានដកស្រង់បទគម្ពីរទំនុកដំកើង ១១៨:២៦ ដោយស្រែកឡើងថា “ព្រះអង្គដែលយាងមកដោយព្រះនាមព្រះអម្ចាស់ គឺជាស្តេចនៃអ៊ីស្រាអែល ទ្រង់ប្រកបដោយព្រះពរ”(យ៉ូហាន ១២:១៣) ។ ប៉ុន្តែ ខគម្ពីរបន្ទាប់ នៅក្នុងបទគម្ពីរទំនុកដំកើងនោះ បាននិយាយសំដៅទៅលើការនាំយកដង្វាយមក “ដោយមានធាងចាកនៅដៃ” (ទំនុកដំកើង ១១៨:២៧)។ ហ្វូងមនុស្ស នៅក្នុងបទគម្ពីរយ៉ូហាន ជំពូក១២ បានទន្ទឹងរង់ចាំ ស្តេចនៅផែនដី ដែលនឹងសង្រ្គោះពួកគេឲ្យរួចពីនឹមត្រួតត្រារបស់ចក្រភពរ៉ូម៉ាំង ប៉ុន្តែ ព្រះយេស៊ូវទ្រង់ល្អលើសស្តេចនៅផែនដី។ ព្រះអង្គជាស្តេចលើអស់ទំាងស្តេច ហើយជាដង្វាយរបស់យើង ដែលជាព្រះយកកំណើតជាមនុស្ស ដោយស្ម័គ្រព្រះទ័យឱបក្រសោបយកឈើឆ្កាង…
ការស្រេកឃ្លានជ្រាលជ្រៅបំផុត
កាលលោកដាន់ខិន(Duncan) នៅក្មេង គាត់ខ្លាចមានលុយចាយមិនគ្រប់ ដូចនេះ ពេលគាត់ចូលដល់វ័យ២០ឆ្នាំ គាត់ក៏បានចាប់ផ្តើមកសាងអនាគតខ្លួនឯង ដោយមានក្តីប្រាថ្នាដ៏ធំមួយ។ គាត់បានទៅធ្វើការ នៅក្រុមហ៊ុនស៊ីលីខិន វ៉ាលេយ ដ៏មានកិត្យានុភាព ហើយគាត់បានឡើងមុខតំណែងជាបន្តបន្ទាប់ ធ្វើឲ្យគាត់រកបានទ្រព្យសម្បត្តិដ៏ច្រើនមហាសាល។ គាត់បានតម្កល់លុយជាច្រើនក្នុងកុងធនាគាររបស់គាត់ មានឡានស្ព័រដ៏ទំនើបមួយគ្រឿង និងមានផ្ទះតម្លៃមួយលានដុល្លាមួយខ្នង នៅរដ្ឋកាលីហ្វូញ៉ា។
គាត់មានអ្វីៗដែលគាត់ប្រាថ្នា តែគាត់នៅតែមិនសប្បាយចិត្ត។ លោកដាន់ខិនក៏បាននិយាយថា “ខ្ញុំមានការថប់បារម្ភ និងមិនចេះស្កប់ចិត្ត ចំពោះអ្វីដែលខ្ញុំមាន។ តាមពិត ទ្រព្យសម្បត្តិពិតជាបានធ្វើឲ្យការរស់នៅកាន់តែពិបាក”។ ទោះគាត់មានលុយប៉ុន្មានគំនរក៏ដោយ ក៏គាត់នៅតែមិនអាចរកបានមិត្តភាព ភាពជាសហគមន៍ ឬក្តីអំណរពិតប្រាកដ ហើយវាច្រើនតែធ្វើឲ្យគាត់ឈឺក្បាលកាន់តែខ្លាំង។
អ្នកខ្លះខំចំណាយកម្លាំង និងពេលវេលា ដើម្បីស្វែងរកទ្រព្យសម្បត្តិឲ្យបានច្រើន ដើម្បីឲ្យជីវិតមានសុវត្ថិភាព។ ប៉ុន្តែ វាគ្រាន់តែជាល្បែងរបស់មនុស្សល្ងង់ខ្លៅប៉ុណ្ណោះ។ ព្រះគម្ពីរបានចែងថា “អ្នកណាដែលស្រឡាញ់ប្រាក់ នោះនឹងមិនស្កប់ចិត្តដោយប្រាក់ប៉ុណ្ណោះទេ” (សាស្តា ៥:១០)។ អ្នកខ្លះបានខំធ្វើការយ៉ាងខ្លាំង អស់រយៈពេលយ៉ាងយូរ។ ពួកគេបានតស៊ូ និងរុញច្រានខ្លួនឯងទៅមុខ ដោយប្រៀបធៀបទ្រព្យសម្បត្តិខ្លួនឯង និងទ្រព្យសម្បត្តិអ្នកដទៃ ហើយក៏បានព្យាយាមស្វែងរកឋានៈក្នុងសង្គម។ ពួកគេប្រហែលជាគិតថា ខ្លួនបានរកឃើញសេរីភាពផ្នែកហិរញ្ញវត្ថុហើយ ប៉ុន្តែ ពួកគេនៅតែមិនស្កប់ចិត្តដដែល។ ពួកគេនៅតែមានអារម្មណ៍ថា មិនគ្រប់គ្រាន់។ គឺដូចដែលអ្នកនិពន្ធព្រះគម្ពីរសាស្តាបានលើកឡើងថា “អ្នកណាដែលចូលចិត្តទ្រព្យដ៏បរិបូរ នោះក៏មិនស្កប់ចិត្តដោយផលចំរើនប៉ុណ្ណោះដែរ នេះក៏ជាការឥតប្រយោជន៍ទទេ”(ខ.១០)។
តាមពិត ការព្យាយាមស្វែងរកភាពស្កប់ចិត្ត…
រឿងដែលនឹងកើតឡើងបន្ទាប់
នៅពេលយប់ ក្នុងថ្ងៃទី៣ ខែមេសា ឆ្នាំ១៩៦៨ លោកបណ្ឌិត ម៉ាទីន លូស័រ ឃីង(Martin Luther King) បានថ្លែងសន្ទរកថា ជាលើកចុងក្រោយថា “ខ្ញុំបានឡើងទៅដល់កំពូលភ្នំហើយ”។ ក្នុងសន្ទរកថានោះ គាត់បាននិយាយព្រលយពាក្យថា គាត់ប្រហែលជារស់មិនបានយូរទេ។ គាត់មានប្រសាសន៍ថា “យើងនៅមានថ្ងៃដ៏ពិបាក ដែលនឹងមកដល់។ ប៉ុន្តែ ពេលនេះ ខ្ញុំមិនខ្វល់អំពីរឿងនេះទេ។ ព្រោះខ្ញុំបានឡើងដល់កំពូលភ្នំហើយ។ ហើយខ្ញុំបានមើលមកក្រោម ខ្ញុំឃើញទឹកដីសន្យា។ ខ្ញុំប្រហែលមិនបានទៅដល់ទឹកដីសន្យាជាមួយអ្នកទេ … ប៉ុន្តែ យប់នេះខ្ញុំសប្បាយចិត្ត។ ខ្ញុំមិនព្រួយបារម្ភអំពីអ្វីទាំងអស់។ ខ្ញុំមិនខ្លាចមនុស្សណាទាំងអស់។ ភ្នែកខ្ញុំបានឃើញសិរីល្អនៃព្រះអម្ចាស់ ដែលជិតយាងមកដល់”។ នៅថ្ងៃបន្ទាប់ គាត់ក៏ត្រូវគេលួចធ្វើឃាត។
ពេលដែលសាវ័កប៉ុលជិតដល់ពេលស្លាប់ គាត់បានសរសេរសំបុត្រផ្ញើទៅលោកធីម៉ូថេ ដែលជាសិស្សរបស់គាត់ ដែលក្នុងនោះគាត់បានសរសេរថា “ដ្បិតខ្ញុំកំពុងតែត្រូវច្រួចចេញ ឯពេលវេលាដែលខ្ញុំត្រូវលាទៅ ក៏បានមកដល់ហើយ… ពីនេះទៅមុខ នឹងមានមកុដនៃសេចក្តីសុចរិត បំរុងទុកឲ្យខ្ញុំ ដែលព្រះអម្ចាស់ដ៏ជាចៅក្រមសុចរិត ទ្រង់នឹងប្រទានមកខ្ញុំនៅថ្ងៃនោះ”(២ធីម៉ូថេ ៤:៦,៨)។ សាវ័កប៉ុលបានដឹងថា ពេលវេលារបស់គាត់នៅលើផែនដី ជិតដល់ទីបញ្ចប់ហើយ គឺមិនខុសពីលោកបណ្ឌិតឃីងឡើយ។ បុរសទាំងពីរ សុទ្ធតែបានឆ្លងកាត់ជីវិត ដែលបានបំពេញបេសកកម្មដ៏អស្ចារ្យថ្វាយព្រះអម្ចាស់ តែពួកគេមិនដែលភ្លេចផ្តោតទៅលើជីវិតដ៏ពិត ដែលកំពុងរង់ចាំពួកគេនៅនគរស្ថានសួគ៌នោះឡើយ។ ដូចនេះ អ្នកទាំងពីរបានស្វាគមន៍ការអ្វីដែលពួកគេនឹងជួបនៅពេលខាងមុខ។
សូមយើងកុំផ្តោតទៅលើអ្វីដែលមើលឃើញនោះឡើយ…
អ្នកថ្វាយដោយអំណរ
កាលពីប៉ុន្មានឆ្នាំមុន ភរិយាខ្ញុំបានទិញទំនិញ ដោយបង់ប្រាក់លើសតម្លៃរបស់វា ហើយគេក៏បានបង្វិលលុយដែលបានបង់លើសនោះមកឲ្យ17គាត់វិញ។ គាត់មិនបានរំពឹងថា គេនឹងសងគាត់វិញទេ តែគាត់ក៏បានឃើញប្រាក់បង្វិលនោះ នៅក្នុងប្រអប់សំបុត្ររបស់គាត់។ ក្នុងអំឡុងពេលនោះ មិត្តល្អម្នាក់បានចែកចាយ អំពីតម្រូវការរបស់ស្រ្តី នៅប្រទេសផ្សេង ដែលជាអ្នកមានគំនិតធ្វើអាជីវកម្ម និងបានព្យាយាមធ្វើឲ្យជីវិតខ្លួនមានភាពល្អប្រសើរឡើង តាមរយៈការអប់រំ និងការរកស៊ី។ ទោះជាយ៉ាងណាក៏ដោយ ជាញឹកញាប់ បញ្ហាហិរញ្ញវត្ថុ គឺជាឧបស័គ្គទីមួយរបស់ពួកគេ។
ភរិយារបស់ខ្ញុំក៏បានយកប្រាក់បង្វិលនោះ ទៅផ្តល់ប្រាក់កម្ចីដល់អង្គការគ្រីស្ទបរិស័ទមួយ ដែលបានផ្តោតទៅលើការជួយស្រ្តីទាំងនោះ។ ពេលដែលគេសងប្រាក់កម្ចីនោះមកវិញ គាត់ក៏បានយកលុយនោះទៅផ្តល់ប្រាក់កម្ចីឲ្យអ្នកផ្សេងទៀត។ គាត់ក៏បន្តធ្វើដូចនេះ ហើយរហូតមកដល់ពេលនេះ គាត់បានផ្តល់ប្រាក់កម្ចីឲ្យស្រ្តីទាល់ក្រ២៧នាក់ ដើម្បីជួយដល់ជីវិភាពរបស់ពួកគេ។ ភរិយាខ្ញុំមានរឿងជាច្រើនដែលធ្វើឲ្យគាត់សប្បាយចិត្ត ប៉ុន្តែ គាត់កម្រមានទឹកមុខញញឹមខ្លាំង ដូចពេលដែលគាត់បានទទួលដំណឹងថ្មីៗ អំពីភាពរីកចម្រើន ដែលកំពុងកើតឡើង ក្នុងជីវិតរបស់ស្រ្តីទាំងនោះ ដែលគាត់មិនដែលបានជួបពីមុនមកសោះ។
បទគម្ពីរ២កូរិនថូស ៩:៧ បានចែងថា “ព្រះទ្រង់ស្រឡាញ់ដល់អ្នកណាដែលថ្វាយដោយអំណរ” ប៉ុន្តែ ជាញឹកញាប់ យើងច្រើនតែឮគេនិយាយសង្កត់ធ្ងន់អំពី អ្នកថ្វាយ ។ ប៉ុន្តែ ការថ្វាយរបស់យើង គឺត្រូវមានលក្ខណៈដ៏ជាក់លាក់របស់វា គឺគួរតែត្រូវបានធ្វើឡើង ដោយ “មិនស្ទាក់ស្ទើរ ឬបង្ខំ”ឡើយ ហើយព្រះអង្គបានត្រាស់ហៅយើងឲ្យព្រោះគ្រាប់ពូជ “ដោយសទ្ធា” (ខ.៦-៧)។ ម្យ៉ាងទៀត ការថ្វាយរបស់យើង ក៏ត្រូវធ្វើឡើងដោយ “អំណរ”។…
ការអធិស្ឋាន ដូចព្រះយេស៊ូវ
កាក់នីមួយៗ សុទ្ធតែមានផ្ទៃពីរ។ ក្នុងភាសាអង់គ្លេស គេហៅផ្ទៃខាងមុខថា “ក្បាល” ដែលតាមធម្មតា វាមានរូបរបស់ប្រមុខរដ្ឋនៃប្រទេសណាមួយ។ គេបានផលិតកាក់ដូចនេះ តាំងពីសម័យចក្រភពរ៉ូម៉ាំងមកម្ល៉េះ។ គេហៅផ្ទៃខាងខ្នងរបស់កាក់ថា “កន្ទុយ”។ ការហៅដូចនេះ គឺអាចមានប្រភពមកពីកាក់១០ភែនរបស់ចក្រភពអង់គ្លេស ដែលមានរូបកន្ទុយសត្វតោបាស់ទៅលើ ក្នុងលក្ខណៈដូចជាឡូហ្គោ ឬនិមិត្តសញ្ញាតំណាង។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការអធិស្ឋានរបស់ព្រះគ្រីស្ទ ក្នុងសួនច្បារកេតសេម៉ានី ដែលមានពីរផ្នែកផងដែរ។ ក្នុងពេលដែលជ្រាលជ្រៅបំផុតក្នុងព្រះជន្មរបស់ព្រះអង្គនៅលើផែនដី នៅពេលយប់មុនពេលព្រះអង្គសុគត នៅលើឈើឆ្កាង ព្រះយេស៊ូវបានអធិស្ឋានថា “ឱព្រះវរបិតាអើយ បើសិនជាទ្រង់សព្វព្រះហឫទ័យ នោះសូមយកពែងនេះចេញពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ”(លូកា ២២:៤២)។ ពេលដែលព្រះគ្រីស្ទមានបន្ទូលថា “សូមយកពែងនេះចេញ” គឺព្រះអង្គកំពុងតែអធិស្ឋានដោយព្រះទ័យស្មោះត្រង់។ គឺព្រះអង្គបង្ហាញបំណងព្រះទ័យផ្ទាល់ខ្លួនថា នេះជាអ្វីដែលព្រះអង្គចង់បាន។
បន្ទាប់មក ព្រះយេស៊ូវក៏បានចូលដល់ការអធិស្ឋានមួយផ្នែកទៀត ដែលក្នុងនោះព្រះអង្គអធិស្ឋានថា “តែកុំតាមចិត្តទូលបង្គំឡើយ”។ ក្នុងផ្នែកនេះ ព្រះអង្គបានលះបង់ខ្លួនឯង។ ការលះបង់អាត្មាខ្លួនឯងថ្វាយដល់ព្រះ ចាប់ផ្តើម ពេលដែលយើងអធិស្ឋានថា “តើព្រះអង្គសព្វព្រះទ័យឲ្យទូលបង្គំធ្វើអ្វី?”
ការអធិស្ឋានដែលមានពីរផ្នែកនេះ ក៏បានចែងនៅក្នុងបទគម្ពីរម៉ាថាយ ជំពូក២៦ និង ម៉ាកុស ជំពូក១៤ ហើយក៏បានលើកឡើង នៅក្នុងបទគម្ពីរយ៉ូហាន ជំពូក១៨ផងដែរ។ ការអធិស្ឋានរបស់ព្រះយេស៊ូវមានពីរផ្នែក គឺផ្នែកដែលព្រះអង្គចង់ឲ្យព្រះវរបិតាដកពែងចេញ(អ្វីដែលព្រះអង្គចង់បាន) និងផ្នែកដែលព្រះអង្គទូលសូម កុំឲ្យតាមចិត្តព្រះអង្គ(គឺអ្វីដែលព្រះវរបិតាចង់បាន) ដែលក្នុងនោះ…