កាល​ពី​ពេល​ថ្មី​ៗ​នេះ ខ្ញុំ​បាន​ចូល​រួម​កម្ម​វិធី​ចែក​សញ្ញា​ប័ត្រ​វិទ្យាល័យ ដែល​ក្នុង​នោះ វា​គ្មិន​ប្រាប់​យុវជន​វ័យ​ក្មេង​ដែល​កំពុង​រង់​ចាំទទួល​សញ្ញា​ប័ត្រ ឲ្យ​គិត​អំ​ពី​បញ្ហា​ប្រឈម​មួយ។ គាត់​លើក​ឡើង​ថា ពេល​នេះ​ជា​ពេល​មួយ​ ក្នុង​ជីវិត​របស់​ពួក​គេ ដែល​គេ​រាល់គ្នា​នឹង​សួរ​ពួក​គេ​ថា “តើ​ពួក​គេ​នឹង​ធ្វើ​អ្វី​ទៀត?” តើ​ពួក​គេ​ចង់​ធ្វើ​ការងារ​អ្វី​នៅ​ពេល​ខាង​មុខ? តើ​ពួក​គេ​នឹង​ទៅ​រៀន​នៅ​សាលាណា ឬ​ទៅ​ធ្វើ​ការ​នៅ​កន្លែង​ណា? បន្ទាប់​មក គាត់​ក៏​បាន​និយាយ​ថា សំណួរ​ដែល​សំខាន់​ជាង​នេះ​ទៀត​នោះ​គឺ​ តើ​ពួក​គេ​កំពុង​តែធ្វើ​អ្វី​ខ្លះ នៅ​ពេល​បច្ចុប្បន្ន?

នៅ​ក្នុង​បរិបទ​នៃ​ការ​ធ្វើ​ដំណើរ​ខាង​សេចក្តី​ជំនឿ​របស់​ពួក​គេ តើ​ពួក​គេ​នឹង​សម្រេច​ចិត្ត​ធ្វើ​អ្វី​ខ្លះ ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ឲ្យ​ពួក​គេអាច​រស់​នៅ​ថ្វាយ​ព្រះ​យេស៊ូវ ជា​ជាង​រស់​នៅ​សម្រាប់​ខ្លួន​ឯង?

ពាក្យ​សម្តី​របស់​គាត់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​បទ​គម្ពីរ​សុភាសិត ដែល​បាន​ប្រាប់​យើង​ ពី​របៀប​រស់​នៅ ក្នុង​ពេល​បច្ចុប្បន្ន​ឲ្យ​បានត្រឹម​ត្រូវ។ ឧទាហរណ៍ បទ​គម្ពីរ​សុភាសិត​បាន​បង្រៀន​យើង​ឲ្យ​រស់​នៅ ក្នុង​ពេល​បច្ចុប្បន្ន ដោយ​ចិត្ត​ស្មោះ​ត្រង់​ (១១:១) ជ្រើស​រើស​មិត្ត​ភក្តិ ឲ្យ​បាន​ត្រឹម​ត្រូវ​(១២:២៦) រស់នៅ ដោយ​ទៀត​ត្រង់ (១៣:៦) មាន​ការ​វិនិច្ឆ័យ​ដ៏​ល្អ (១៣:១៥) និយាយ​ស្តីប្រកប​ដោយ​ប្រាជ្ញា​(១៤:៣)។

ចូរ​យើង​រស់​នៅ​ថ្វាយ​ព្រះ ក្នុង​ពេល​បច្ចុប្បន្ន តាម​ការ​ដឹក​នាំ​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ ព្រោះ​ការ​នេះ​នឹង​ជួយ​ឲ្យ​យើង​មាន​ភាពងាយ​ស្រួល នៅ​ក្នុង​ការ​សម្រេច​ចិត្ត​ធ្វើ​អ្វី​ៗ ក្នុង​ពេល​អនាគត។ ដ្បិត​ព្រះទ្រង់​ប្រទាន​ឲ្យ​មាន​ប្រាជ្ញា ឯ​ដំរិះ​នឹង​យោបល់ …ក៏​ជា​ខែល​ដល់​អស់​អ្នក​ដែល​ដើរ​ក្នុង​សេចក្តី​ទៀង​ត្រង់ ហើយ​ការពារ​ផ្លូវ​របស់​ពួក​បរិសុទ្ធ​របស់​ទ្រង់” (២:៦-៨)។ សូម​ព្រះ​ទ្រង់​ប្រទាន​អ្វី ដែល​យើង​ត្រូវ​ការ សម្រាប់​រស់​នៅ តាម​ការ​ដឹក​នាំ​របស់​ព្រះ​អង្គ ក្នុង​ពេល​បច្ចុប្បន្ន ហើយ​សូម​ព្រះ​អង្គ​ដឹក​នាំ​យើង ចូល​ទៅ​ក្នុង​កិច្ចការ​បន្ទាប់ ដើម្បី​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ព្រះ​អង្គ។—Dave Branon