នៅសល់តែគំនរឈើ និងឥដ្ឋ
បន្ទាប់ពីលោកម៉ាក(Mark) និងអ្នកស្រីនីណា(Nina) បានអធិស្ឋាន ទូលសួរព្រះ អំពីការអ្វីដែលព្រះអង្គត្រាស់ហៅឲ្យពួកគេធ្វើ ក្នុងដំណាក់កាលបន្ទាប់នៃជីវិតពួកគេ ពួកគេក៏បានសន្និដ្ឋានថា ការផ្លាស់ទៅរស់នៅកណ្តាលទីក្រុង គឺជាអ្វីដែលពួកគេចាំបាច់ត្រូវធ្វើ។ ពួកគេក៏បានទិញផ្ទះមួយខ្នងដែលគ្មានមនុស្សរស់នៅ ហើយការជួសជុលក៏មានដំណើរការយ៉ាងល្អ។ បន្ទាប់មក ខ្យល់ព្យុះក៏បានបក់បោកមក។ លោកម៉ាកក៏បានផ្ញើសារមកខ្ញុំថា “យើងបានជួបរឿងដ៏ភ្ញាក់ផ្អើលមួយ កាលពីព្រឹកមិញនេះ។ ខ្យល់កួចថូនេដូដែលបានបក់កាត់ទីក្រុងចេហ្វឺសិន បានបំផ្លាញការជួសជុលរបស់យើង ឲ្យក្លាយជាគំនរឈើ និងឥដ្ឋ។ យើងមិនដឹងថា ព្រះទ្រង់កំពុងមានផែនការអ្វីទេ”។
ខ្យល់ព្យុះដែលមនុស្សមិនអាចគ្រប់គ្រងបាន មិនគ្រាន់តែជារឿង ដែលធ្វើឲ្យយើងភ្ញាក់ផ្អើល និងភាន់ភាំងក្នុងជីវិតយើងប៉ុណ្ណោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ យើងអាចឆ្លងកាត់ខ្យល់ព្យុះនោះបាន ដោយភ្នែកយើងផ្តោតទៅលើព្រះជានិច្ច។
ព្យុះនៃជីវិតរបស់លោកយ៉ូប ដែលបានបណ្តាលឲ្យគាត់បាត់បង់ទ្រព្យសម្បត្តិ និងកូនៗរបស់គាត់(យ៉ូប ១:១៩) ស្ថិតក្នុងចំណោមរឿងដ៏តក់ស្លត់ ដែលគាត់បានជួយប្រទះ។ មុនពេលនោះ មានអ្នកនាំសារបីនាក់បានមកប្រាប់ដំណឹងអាក្រក់ជាបន្តបន្ទាប់(ខ.១៣-១៧)។
នៅថ្ងៃខ្លះ ការជប់លៀងអាចក្លាយជាការសោកសង្រេង ការអបអរថ្ងៃកំណើត ក្លាយជាការកាន់ទុក្ខ ឬទុក្ខលំបាកអ្វីផ្សេងទៀតក្នុងជីវិត។ ព្យុះនៃជីវិត អាចផ្លាស់ប្តូរការរស់នៅរបស់យើង មួយប៉ព្រិចភ្នែក ឲ្យខ្លាយទៅជា “គំនរបាក់បែក” ក្នុងផ្នែកហិរញ្ញវត្ថុ ទំនាក់ទំនង សុខភាពផ្លូវកាយ ផ្លូវចិត្ត ឬផ្លូវវិញ្ញាណជាដើម។ ប៉ុន្តែ ព្រះទ្រង់មានអំណាចខ្លាំងជាងខ្យល់ព្យុះណាក៏ដោយ ដែលយើងអាចជួប។ ដើម្បីឆ្លយកាត់ទុក្ខលំបាកក្នុងជីវិត យើងត្រូវការសេចក្តីជំនឿ ដែលផ្តោតទៅលើព្រះអង្គ គឺសេចក្តីជំនឿ ដែលជួយឲ្យយើងអាច…
មនុស្សម្នាក់ៗត្រូវការអ្នកបណ្តុះបណ្តាលផ្ទាល់ខ្លួន
ខណៈពេលដែលខ្ញុំដើរចូលទៅក្នុងការិយាល័យរបស់អ្នកគ្រប់គ្រងថ្មីរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ថា ខ្វះទំនុកចិត្ត។ អ្នកគ្រប់គ្រងចាស់របស់ខ្ញុំ បានដឹកនាំដោយភាពតឹងរឹង និងអំណួត។ គាត់បានធ្វើឲ្យខ្ញុំ និងអ្នកដទៃទៀតទឹកភ្នែក ជាញឹកញាប់។ ឥឡូវនេះ ខ្ញុំឆ្ងល់ថា តើចៅហ្វាយថ្មីរបស់ខ្ញុំ នឹងមានអត្តចរិតដូចម្តេចដែរ?
បន្ទាប់ពីខ្ញុំបោះជំហានចូលការិយាល័យរបស់ចៅហ្វាយថ្មីរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ថា ការភ័យខ្លាចរបស់ខ្ញុំក៏បានថមថយ ខណៈពេលដែលគាត់បានទទួលស្វាគមន៍ខ្ញុំយ៉ាងកក់ក្តៅ ហើយប្រាប់ខ្ញុំឲ្យចែកចាយ អំពីខ្លួនខ្ញុំ និងអំពីភាពនឿយណាយរបស់ខ្ញុំ។ គាត់បានស្តាប់ខ្ញុំនិយាយ ដោយយកចិត្តទុកដាក់។ តាមរយៈការបង្ហាញចេញអាកប្បកិរិយាដ៏សប្បុរស និងពាក្យសម្តីដ៏សុភាពរបស់គាត់ ខ្ញុំអាចមើលដឹងថា គាត់ពិតជាយកចិត្តទុកដាក់មែន។ គាត់ជាអ្នកជឿព្រះយេស៊ូវ ហើយក៏បានក្លាយជាអ្នកណែនាំការងារ លើកទឹកចិត្ត និងជាមិត្តភក្តិរបស់ខ្ញុំ។
សាវ័កប៉ុលបានធ្វើជាគ្រូខាងវិញ្ញាណ របស់លោកទីតុស “ជាកូនពិតតាមសេចក្តីជំនឿ”(ទីតុស ១:៤)។ ក្នុងសំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើលោកទីតុស គាត់បានផ្តល់ឲ្យលោកទីតុស នូវការបង្រៀន និងណែនាំដ៏មានប្រយោជន៍ សម្រាប់តួនាទីរបស់លោកទីតុសនៅព្រះវិហារ។ គាត់មិនគ្រាន់តែបានបង្រៀនប៉ុណ្ណោះទេ តែថែមទាំងបានធ្វើជាគំរូ ក្នុងការបង្រៀន “តាមគោលលទ្ធិដែលត្រឹមត្រូវ”(២:១) ធ្វើជាគំរូល្អ ដោយធ្វើតែអ្វីដែលល្អ ហើយនិយាយអ្វីដែលត្រឹមត្រូវ ដែលរកចាប់ទោសមិនបាន(ខ.៧-៨)។ ហេតុនេះហើយ លោកទីតុសក៏បានក្លាយជាគូកន ប្អូនប្រុស និងមិត្តរួមការងារ(២កូរិនថូស ២:១៣ ៨:២៣) និងជាអ្នកបណ្តុះបណ្តាលដល់អ្នកដទៃ។
មនុស្សជាច្រើនបានទទួលផលប្រយោជន៍ពីអ្នកបណ្តុះបណ្តាលផ្ទាល់ខ្លួន ដែលមានដូចជាគ្រូបង្រៀន គ្រូបង្វឹក ជីដូនជីតា អ្នកដឹកនាំយុវជន ឬគ្រូគង្វាលជាដើម…
សេចក្តីមេត្តារបស់ព្រះ តាមរយៈដៃរបស់អ្នកបើកបរ
មានពេលមួយខ្ញុំបានទទួលដំណឹងដ៏តក់ស្លត់។ ឪពុករបស់ខ្ញុំទើបតែបានរួចជីវិត ពីជំងឺមហារីកក្រពេញប្រូស្តាត តែពេលនេះ គាត់បានពិនិត្យសុខភាពរកឃើញជំងឺមហារីកលំពែងទៀត។ រឿងកាន់តែស្មុគ្រស្មាញ ព្រោះឪពុកខ្ញុំជាអ្នកមើលថែរម្តាយខ្ញុំពេញពេល ដោយសារម្តាយខ្ញុំមានជម្ងឺដ៏រាំរ៉ៃមួយចំនួន។ ដោយសារពេលនេះ ឪពុកម្តាយខ្ញុំសុទ្ធតែត្រូវការការមើលថែរដូចគ្នា នោះខ្ញុំនឹងជួបការពិបាកជាច្រើននៅថ្ងៃខាងមុខ។
បន្ទាប់ពីខ្ញុំបានធ្វើដំណើរតាមយន្តហោះ ត្រឡប់មកផ្ទះវិញ ដើម្បីនៅជាមួយពួកគាត់ ខ្ញុំក៏បានទៅព្រះវិហាររបស់ឪពុកម្តាយខ្ញុំ នៅថ្ងៃអាទិត្យ។ នៅទីនោះ មានបុរសម្នាក់ ឈ្មោះ ហ៊ែលមុត(Helmut) បានដើរមករកខ្ញុំ ហើយប្រាប់ខ្ញុំថា គាត់ចង់ជួយ។ ពីរថ្ងៃក្រោយមក គាត់ក៏បានមកផ្ទះខ្ញុំ ដោយនាំយកក្រដាស់បញ្ជីកិច្ចការដែលត្រូវធ្វើ។ គាត់បានប្រាប់ខ្ញុំថា ខ្ញុំនឹងត្រូវការអ្នកជួយរៀបចំម្ហូបអាហារ ពេលដែលឪពុកខ្ញុំចាប់ផ្តើមចាក់ថ្នាំកេម៉ូ។ គាត់នឹងរៀបចំបញ្ជីមុខម្ហូប។ គាត់ក៏បានស្ម័គ្រចិត្តជួយកាត់ស្មៅ នៅទីធ្លាមុខផ្ទះខ្ញុំទៀត។ គាត់ក៏បានសួរទៀតថា “តើគេមកប្រមូលសម្រាមនៅផ្ទះអ្នក នៅថ្ងៃណា?” លោកហ៊ែលមុត ជាអ្នកបើកឡានកុងតៃន័រ ដែលបានចូលនិវត្តន៍ ប៉ុន្តែ គាត់ប្រៀបបាននឹងទេវតាដែលព្រះទ្រង់បានចាត់មក។ យើងក៏បានដឹងថា គាត់បានជួយយកអសារអ្នកដទៃទៀតជាញឹកញាប់ ដែលមានដូចជាស្រ្តីមេម៉ាយ ជនអនាថា និងចាស់ជរា។
ព្រះយេស៊ូវបានត្រាស់ហៅអ្នកដើរតាមព្រះអង្គ ឲ្យជួយអ្នកដទៃ(លូកា ១០:២៥-៣៧) តែទន្ទឹមនឹងនោះ អ្នកខ្លះមានសមត្ថភាពពិសេស ដើម្បីជួយគេ។ សាវ័កប៉ុលបានហៅសមត្ថភាពនោះថា អំណោយទាននៃសេចក្តីមេត្តាករុណា(រ៉ូម ១២:៨)។ អ្នកដែលមានអំណោយទាននេះ មើលឃើញតម្រូវការអ្នកដទៃ ស្វះស្វែងរកជំនួយដែលចាំបាច់ ហើយអាចបម្រើលើសម៉ោង ដោយមិនគិតថា ពិបាកពេក។…
តើព្រះទាំងអស់សុទ្ធតែដូចគ្នាឬ?
មនុស្សជាទូទៅចូលចិត្តនិយាយថា សាសនាណាក៏បង្រៀនមនុស្សឲ្យធ្វើល្អដែរ។ ប៉ុន្តែ តើសាសនាទាំងអស់ សុទ្ធតែដឹកនាំមនុស្ស ឆ្ពោះទៅរកព្រះតែមួយមែនទេ? តើព្រះទាំងអស់សុទ្ធតែដូចគ្នាឬ? ហេតុអ្វីបានជាជំនឿរបស់គ្រីស្ទបរិស័ទ មានលក្ខណៈខុសពីសាសនាទាំងអស់ នៅលើពិភពលោកគេ? តើបើសាសនានីមួយៗមានមូលដ្ឋានគ្រឹះនៃការបង្រៀនអំពីព្រះ ខុសៗគ្នា ហើយបង្ហាញផ្លូវខុសៗគ្នាទៅរកព្រះ តើធ្វើដូចម្តេចឲ្យយើងដឹងថា សាសនាមួយណាបង្រៀនត្រូវ? តើព្រះអង្គណា ជាព្រះពិត? តើព្រះពិតមានតែមួយមែនឬ? ដើម្បីស្វែងយល់អំពីសំណួរទាំងនេះ សូមទាញយក ឬ download សៀវភៅ តើព្រះទាំងអស់សុទ្ធតែដូចគ្នាឬ?
តើការសរសើរនោះសម្រាប់នរណា?
មានរូបថតមួយធ្វើឲ្យខ្ញុំអស់សំណើច។ ក្នុងរូបនោះ ខ្ញុំឃើញហ្វូងមនុស្សកំពុងតែឈរសងខាងផ្លូវ ជាជួរ នៅប្រទេសម៊ិចស៊ីកូ ដោយគ្រវីទង់ជាតិ និងបាចក្រដាស់តូចៗ ខណៈពេលដែលពួកគេកំពុងរង់ចាំអ្នកដឹកនាំសាសនាម្នាក់។ មានកូនឆ្កែអនាថាមួយ កំពុងតែដើរនៅលើផ្លូវថ្នល់នោះ។ មើលទៅវា ហាក់ដូចជាមានទឹកមុខញញឹម គឺធ្វើមើលតែហ្វូងមនុស្សកំពុងតែអបអរវាអញ្ចឹង។ បាទ! សត្វឆ្កែនីមួយៗគួរតែមានថ្ងៃដ៏រីករាយរបស់ពួកវា។
កូនឆ្កែអនាថា ដែលបានដណ្តើមមុខមាត់របស់ជនល្បីឈ្មោះនោះ គឺគួរឲ្យស្រឡាញ់ណាស់ ប៉ុន្តែ ការលួចការសរសើរពីនរណាម្នាក់ អាចបំផ្លាញខ្លួនយើង។ ស្តេចដាវីឌបានជ្រាបអំពីបញ្ហានេះ ហេតុនេះហើយបានជាទ្រង់បដិសេធមិនព្រមសោយទឹក ដែលអ្នកខ្លាំងពូកែរបស់ទ្រង់បានប្រថុយជីវិត ទៅយកមកថ្វាយទ្រង់។ មុននោះ ទ្រង់មានបន្ទូល ដោយភាពសញ្ចប់សញ្ចឹងថា បើសិនជានរណាម្នាក់អាចទៅដងទឹកពីអណ្តូង នៅបេថ្លេហិមមកថ្វាយទ្រង់ នោះមិនដឹងជាល្អយ៉ាងណាទេ។ ទាហានរបស់ទ្រង់បីនាក់បានគិតថា ទ្រង់ពិតជាចង់ឲ្យគេទៅដងទឹកនោះមែន។ ពួកគេក៏បានឆ្លងកាត់ខ្សែត្រៀមរបស់សត្រូវ ចូលទៅដងទឹកនោះយកមកថ្វាយទ្រង់។ ពេលនោះស្តេចដាវីឌមានព្រះទ័យភ្ញាក់ផ្អើលជាពន់ពេក ហើយមិនព្រមសោយទឹកនោះទេ តែបានចាក់ច្រួចទឹកនោះថ្វាយព្រះអម្ចាស់ ធ្វើជាដង្វាយទឹកវិញ(២សាំយ៉ូអែល ២៣:១៦)។
របៀបដែលយើងឆ្លើយតប ចំពោះការសរសើរ និងការផ្តល់កិត្តិយស អាចនាំឲ្យគេដឹងថា យើងជាមនុស្សប្រភេទណា។ ពេលណាការសរសើរណាមួយ សក្តិសមនឹងឲ្យអ្នកដទៃ ជាពិសេសព្រះអម្ចាស់ទទួល នោះចូរយើងជៀសវាងការចង់បានការសរសើរនោះ សម្រាប់ខ្លួនយើង។ បើគេផ្តល់កិត្តិយស ឬការសរសើរឲ្យយើង នោះចូរអរគុណគេ ហើយពង្រីកការសរសើរនោះ ដោយថ្វាយសិរីល្អទាំងអស់ដល់ព្រះយេស៊ូវ។ ចូរយើងចាក់ច្រួចការសរសើរនោះ ដូចជាដង្វាយទឹកថ្វាយដល់ព្រះអង្គ។—Mike Wittmer
ការជ្រើសរើសយកសេចក្តីសង្ឃឹម
ខ្ញុំស្ថិតក្នុងចំណោមមនុស្ស១លាននាក់ នៅទូទាំងពិភពលោក ដែលបានរងគ្រោះ ដោយសារជម្ងឺធា្លក់ទឹកចិត្ត ដោយសារអាកាសធាតុ(សរសេរកាត់ថា SAD) ជាជម្ងឺធ្លាក់ទឹកចិត្តមួយប្រភេទ ដែលកើតឡើងជាធម្មតា ក្នុងតំបន់ ដែលមិនសូវមានពន្លឺថ្ងៃ ដោយសារថ្ងៃមានរយៈពេលខ្លី នៅរដូវរងារ។ ពេលដែលខ្ញុំចាប់ផ្តើមមានការបារម្ភថា អាកាសធាតុត្រជាក់ខ្លាំងនឹងនៅតែបន្តមិនចេះឈប់ ខ្ញុំក៏មានចិត្តអន្ទះសារចង់ឃើញភស្តុតាង ដែលបង្ហាញថា ថ្ងៃដែលមានរយៈពេលវែង និងអាកាសធាតុក្តៅ កំពុងតែជិតមកដល់ហើយ។
ផ្កាក៏បានខំប្រឹងរីកចេញពីព្រិល យ៉ាងជោគជ័យ ជាសញ្ញាដំបូងនៃរដូវផ្ការីក ជាការរំឭកដ៏មានអំណាច អំពីក្តីសង្ឃឹមរបស់ព្រះ ដែលអាចឆ្លងកាត់ពេលដែលងងឹតបំផុត។ ហោរាមីកាបានប្រកាសអំពីរឿងនេះ ក្នុងកាលដែលគាត់ស៊ូទ្រាំនឹង “រដូវរងា” ជាពេលដែលពួកអ៊ីស្រាអែលបានងាកចេញពីព្រះ។ ខណៈពេលដែលលោកមីកាពិនិត្យមើលស្ថានភាពដ៏ងងឹតនេះ គាត់ក៏បានពោលទំនួញថា “គ្មាននរណាទៀងត្រង់ នៅក្នុងពួកមនុស្សលោកទេ”(មីកា ៧:២)។
ប៉ុន្តែ ទោះស្ថានភាពហាក់ដូចជាយ៉ាប់យ៉ឺនយ៉ាងណាក្តី លោកហោរារូបនេះមិនព្រមបោះបង់ចោលក្តីសង្ឃឹមឡើយ។ គាត់ទុកចិត្តថា ព្រះទ្រង់កំពុងធ្វើការទ្រង់(ខ.៧) ទោះគាត់ឃើញតែភាពហិនហោន មិនទាន់អាចឃើញភស្តុតាងនៃក្តីសង្ឃឹមក៏ដោយ។
នៅក្នុងពេលដ៏ងងឹត ហើយជួនកាល ហាក់ដូចជា “រងារ”គ្មានទីបញ្ចប់ គឺនៅពេលដែលរដូវផ្ការីក ហាក់ដូចជាមិនចេញមក នោះយើងប្រហែលជាមានអារម្មណ៍ថា ពិបាកដូចលោកមីកា។ តើយើងនឹងបណ្តោយខ្លួន ឲ្យធ្លាក់ចូលក្នុងភាពអស់សង្ឃឹមឬ? ឬយើង “នឹងរង់ចំាព្រះអម្ចាស់ ដោយសង្ឃឹម”?(ខ.៧)។
ក្តីសង្ឃឹមដែលយើងមានក្នុងព្រះ គឺមិនដែលក្លាយជាអសារឥតការឡើយ(រ៉ូម ៥:៥)។ ថ្ងៃណាមួយ យើងនឹងមិនមានការទួញយំ ឬឈឺចាប់ទៀត…
អំពើបាប៥យ៉ាង ដែលយើងធ្វើដោយមិនដឹងខ្លួន
នៅក្នុងការប្រឹងប្រែងទប់ស្កាត់ការរីករាលដាល នៃវីរូសកូវីត ១៩ យើងឃើញថា មានការសម្រេចចិត្តផ្ទាល់ៗខ្លួនខ្លះ អាចជួយទប់ស្កាត់ការរីករាលដាលនៃវីរូសនេះ តែក៏មានការសម្រេចចិត្តខ្លះអាចនាំឲ្យមានការឆ្លងជាសហគមន៍។ ខ្ញុំបានសង្កេតឃើញថា រឿងដូចនេះក៏បានកើតឡើង ក្នុងជីវិតខាងវិញ្ញាណរបស់ខ្ញុំផងដែរ ដែលក្នុងនោះ ការសម្រេចចិត្តតូចៗជាច្រើន ដែលហាក់ដូចជាមិននាំឲ្យមានផលវិបាក បាននាំមកនូវផលប៉ះពាល់ មកលើជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ ក៏ដូចជាជីវិតរបស់អ្នកដែលនៅក្នុងសហគមន៍របស់ខ្ញុំផងដែរ។
រឿងដែលខ្ញុំបានសម្រេចចិត្តធ្វើនោះ គឺជាអំពើបាបដែលខ្ញុំប្រព្រឹត្តដោយមិនដឹងខ្លួន។ អំពើបាបទាំងនោះបានសង្ងំខ្លួន នៅក្នុងផ្នែកដ៏ស្រអាប់នៃគំនិតយើង…
ការអធិស្ឋាន និងសរសើរដំកើងព្រះ នៅលើឆ្នេរសមុទ្រ
ក្នុងអំឡុងពេលដែលខ្ញុំ និងស្វាមីខ្ញុំធ្វើដំណើរ ទៅធ្វើខួបអាពាហ៍ពិពាហ៍គំរប់២៥ឆ្នំារបស់យើង យើងក៏បានអានព្រះគម្ពីរនៅលើឆ្នេរសមុទ្រ។ ខណៈពេលដែលអ្នកលក់ធ្វើដំណើរកាត់តាមនោះ ដោយប្រាប់យើងអំពីតម្លៃរបស់ទំនិញពួកគេ យើងក៏បានអរគុណពួកគេ តែមិនបានទិញអ្វីទេ។ មានអ្នកលក់ម្នាក់ ឈ្មោះ ហ្វឺនែនដូ(Fernando) បានបញ្ចេញទឹកមុខញញឹមស្រស់ ពេលដែលយើងបដិសេធមិនព្រមទិញទំនិញគាត់ ហើយក៏បានទទូចយើង ឲ្យទិញវត្ថុអនុស្សាវរីយ៍ខ្លះ សម្រាប់មិត្តភក្តិយើង។ ប៉ុន្តែ យើងនៅតែមិនបានទិញទំនិញរបស់គាត់។ គាត់ក៏បានលើកឥវ៉ាន់គាត់ ដើរទៅមុខទៀត ដោយទឹកមុខនៅតែញញឹមជាប់។ ខ្ញុំក៏បាននិយាយថា “ខ្ញុំអធិស្ឋានសូមព្រះប្រទានពរអ្នក”។
លោកហ្វឺនែនដូក៏បានងាកមករកខ្ញុំ ហើយនិយាយថា ព្រះយេស៊ូវបានកែប្រែជីវិតគាត់។ គាត់ក៏បានលុតជង្គង់នៅចន្លោះកៅអីរបស់យើង ហើយប្រាប់យើងថា គាត់មានអារម្មណ៍ថា ព្រះវត្តមានរបស់ព្រះកំពុងតែគង់នៅទីនេះ។ បន្ទាប់មក គាត់ក៏បានចែកចាយ អំពីរបៀបដែលព្រះទ្រង់បានរំដោះគាត់ ឲ្យរួចពីការញៀនថ្នាំ និងស្រា កាលពីជាង១៤ឆ្នាំមុន។
ទឹកភ្នែកខ្ញុំក៏បានស្រក់ចុះ ខណៈពេលដែលគាត់សូត្រខគម្ពីរទំនុកដំកើង ហើយអធិស្ឋានឲ្យយើង។ យើងក៏បានសរសើរដំកើងព្រះ និងអរសប្បាយក្នុងព្រះវត្តមានព្រះអង្គ ទាំងអស់គ្នា។
បទគម្ពីរទំនុកដំកើង ជំពូក ១៤៨ គឺជាសេចក្តីអធិស្ឋាន ដែលសរសើរដំកើងព្រះ។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង បានលើកទឹកចិត្តមនុស្សទាំងអស់ ឲ្យសរសើរព្រះនាមព្រះអម្ចាស់ ដ្បិតទ្រង់បានចេញបង្គាប់ ហើយរបស់ទាំងនោះបានកើតមក(ខ.៥) ដ្បិតមានតែព្រះនាមទ្រង់១ ដែលខ្ពស់ប្រសើរ សិរីល្អនៃទ្រង់ខ្ពស់ជាងផែនដី និងផ្ទៃមេឃទៅទៀត(ខ.១៣)។
ព្រះទ្រង់បានអញ្ជើញយើង ឲ្យទូលថ្វាយ អំពីតម្រូវការរបស់យើង នៅចំពោះព្រះអង្គ…
ចូរមានកម្លាំង និងចិត្តក្លាហានឡើង
ខេលិប(Caleb) ជាក្មេងដែលមានការភ័យខ្លាចច្រើន។ រៀងរាល់ពេលយប់ ពេលគាត់បានបិទភ្នែក គាត់មានអារម្មណ៍ថា ភាពងងឹតបានហ៊ុមព័ទ្ធជុំជិត។ ភាពស្ងប់ស្ងាត់ក្នុងបន្ទប់គាត់ ត្រូវបានរំខានជាទៀងទាត់ ដោយសម្លេងក្រេតក្រតៗនៃផ្ទះរបស់គាត់ ដែលសង់ពីឈើ នៅប្រទេសខូស្តារីកា។ បន្ទាប់មក សត្វប្រជៀវនៅក្នុងបន្ទប់តូចក្រោមដំបូលផ្ទះ មានសកម្មភាពកាន់តែខ្លាំងឡើង។ ម្តាយរបស់គាត់បានដាក់អំពូលពេលយប់ ក្នុងបន្ទប់គាត់ តែក្មេងតូចម្នាក់នេះ នៅតែខ្លាចភាពងងឹត។ នៅពេលយប់មួយនោះ ឪពុករបស់ខេលិបបានយកខគម្ពីរមួយខ មកបិទនៅជាប់គ្រែគេងគាត់។ ខគម្ពីរនោះចែងថា “ចូរឲ្យមានកំឡាំង និងចិត្តក្លាហានចុះ កុំឲ្យខ្លាចឡើយ ក៏កុំឲ្យស្រយុតចិត្តផង ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់គង់ជាមួយនៅកន្លែងណា ដែលឯងទៅផង”(យ៉ូស្វេ ១:៩)។ ខេលិបក៏បានចាប់ផ្តើមអានខគម្ពីរនេះរៀងរាល់យប់ ហើយខគម្ពីរអំពីព្រះបន្ទូលសន្យានោះនៅជាប់នឹងគ្រែគាត់ រហូតដល់ពេលដែលគាត់ទៅរៀននៅមហាវិទ្យាល័យ។
បទគម្ពីរ យ៉ូស្វេ ជំពូក១ បានពិពណ៌នា អំពីការផ្ទេរតួនាទីជាអ្នកដឹកនាំ ទៅលោកយ៉ូស្វេ បន្ទាប់ពីលោកម៉ូសេស្លាប់។ ព្រះទ្រង់បានបង្គាប់លោកយ៉ូស្វេជាច្រើនដង ឲ្យ “មានកម្លាំង និងមានចិត្តក្លាហាន” ហើយក៏បានបង្គាប់ពួកអ៊ីស្រាអែលឲ្យយល់ច្បាស់ អំពីសារៈសំខាន់នៃព្រះរាជបញ្ជាមួយនេះ(ខ.៦-៧,៩)។ ជាការពិតណាស់ ពួកគេមានអារម្មណ៍ភ័យខ្លាច ខណៈពេលដែលពួកគេប្រឈមមុខដាក់ពេលអនាគត ដែលមិនច្បាស់លាស់ តែព្រះទ្រង់បានមានបន្ទូលធានាដល់ពួកគេសារជាថ្មីថា “អញនឹងនៅជាមួយនឹងឯង ដូចជាបាននៅជាមួយនឹងម៉ូសេដែរ អញមិនដែលខាននឹងប្រោសឯង ក៏មិនដែលបោះបង់ចោលឯងឡើយ”(ខ.៥)។
វាជារឿងធម្មតាទេ ដែលយើងមានការភ័យខ្លាច ប៉ុន្តែ វាធ្វើឲ្យប៉ះពាល់ដល់ខុសភាពផ្លូវកាយ ចិត្ត…
ធន់នៅ ក្នុងពេលរាំងស្ងួត
កាលពីខែ មេសា ឆ្នាំ២០១៩ តំបន់ជាយក្រុងវិចតូវីល រដ្ឋកាលីហ្វូញ៉ា ត្រូវបានគ្របដណ្តប់ទៅដោយដើមគុម្ពោតរមាល។ កម្លាំងខ្យល់ដ៏ខ្លាំងបានបក់បោកដើមគុម្ពោតទំាងនោះ ឲ្យប៉ើង និងរមាលចេញពីវាលរហោស្ថានម៉ូចាវេ ជាកន្លែងដែលពួកវាដុះ។ ដើមគុម្ពោតទំាងនោះអាចលូតកម្ពស់ជិត២ម៉ែត្រ ពេលដែលវាពេញវ័យ ហើយវាក៏បានផ្តាច់ខ្លួនដ៏ធំរបស់វាចេញពីឫស ដើម្បី “រមាល” តាមខ្យល់ ហើយបាចសាចគ្រាប់របស់វា។
រូបភាពនៃដើមគុម្ពោតរមាលបានលេចឡើង ក្នុងគំនិតខ្ញុំ ពេលដែលខ្ញុំអានការពិពណ៌នារបស់លោកយេរេមា អំពី មនុស្សម្នាក់ ដែលមានចិត្តងាកបែរចេញពីព្រះអម្ចាស់(យេរេមា ១៧:៥)។ គាត់ថា អ្នកដែលទីពឹងដល់មនុស្ស និងរូបសាច់របស់ខ្លួនឯង ប្រៀបបាននឹង “ដើមឈើសោះកក្រោះ នៅសមុទ្រខ្សាច់” ហើយនឹងមិនឃើញសេចក្តីល្អ ដែលបានមកដល់នោះទេ(ខ.៥-៦)។ ផ្ទុយទៅវិញ អ្នកដែលទុកចិត្តព្រះ ជាជាងទុកចិត្តមនុស្ស គឺប្រៀបដូចជាដើមឈើ ដែលមានឫសរឹងមាំទទួលកម្លាំងពីព្រះអង្គ ដែលជួយឲ្យពួកគេ នៅតែមានជីវិតពេញបរិបូរ សូម្បីតែនៅក្នុងពេលរាំងស្ងួតយ៉ាងណាក៏ដោយ។
ដើមគុម្ពោតរមាល និងដើមឈើសុទ្ធតែមានឫស។ ទោះជាយ៉ាងណាក៏ដោយ ដើមគុម្ពោតរមាល មិននៅជាប់នឹងឫសបានយូរឡើយ ធ្វើឲ្យពួកគេផ្តាច់ខ្លួនពីប្រភពនៃជីវិត ហើយក៏បានក្រៀមស្វិត និងស្លាប់។ ម្យ៉ាងទៀត ដើមឈើនៅតែជាប់នឹងឫសរបស់វា ដែលជួយឲ្យវាលូតលាស់ និងមានផលផ្លែ ហើយជួយឲ្យវាឈរមាំមួន នៅពេលព្យុះភ្លៀង។ ពេលណាយើងនៅជាប់នឹងព្រះ ដោយទទួលកម្លាំង និងការលើកទឹកចិត្ត ពីប្រាជ្ញា ដែលឃើញមានក្នុងព្រះគម្ពីរ ហើយជជែកជាមួយព្រះអង្គ…