ពាក្យ​សម្តី​ធ្ងន់​ៗ​អាច​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់។ មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់ ដែល​ជា​អ្នក​និពន្ធ​ដែល​បាន​ទទួល​ពាន​រង្វាន់ មាន​ការ​ពិបាក​នៅក្នុង​ការ​ឆ្លើយ​តប ចំពោះ​ការ​រិះ​គន់​ដែល​គាត់​បាន​ទទួល។ សៀវភៅ​របស់​គាត់​ដែល​ទើប​តែ​បោះ​ពុម្ភ​ផ្សាយ ត្រូវ​បាន​ប្រិយ​មិត្ត​អ្នក​អាន​ដាក់​ពិន្ទុ​ឲ្យ​ផ្កាយ​៥ ហើយ​ថែម​ទាំង​បាន​ទទួល​ពាន​រង្វាន់​ធំ​មួយ​ផង​ដែរ។ បន្ទាប់​មក​ អ្នក​រិះគន់​ទស្សនាវដ្តី​ម្នាក់ ដែល​មហាជន​បាន​គោរព បាន​និយាយ​វាយ​ប្រហារ​មក​លើ​សៀវភៅ​គាត់ ដោយ​រៀប​រាប់​ថា គាត់​សរសេរ​សៀវ​ភៅ​នោះ​បាន​ល្អ តែ​បាន​រិះគន់​សៀវភៅ​គាត់​យ៉ាង​ចាស់​ដៃ។​ គាត់​ក៏​បាន​សុំ​យោបល់​ពី​មិត្ត​ភក្តិ​របស់​គាត់ ដោយ​សួរ​ពួក​គេ​ថា តើ​គាត់​គួរ​តែ​ឆ្លើយ​តប​ទៅ​គេវិញ យ៉ាង​ដូច​ម្តេច?

មិត្ត​ភក្តិ​របស់​គាត់​ម្នាក់​បាន​ឲ្យ​យោបល់​គាត់​ថា គាត់​គួរ​តែ​កាត់​ចិត្ត។ ខ្ញុំ​ក៏​បាន​ឲ្យ​យោបល់​គាត់ តាម​បទ​ពិសោធន៍​ដែល​ខ្ញុំ​មាន នៅ​ក្នុង​ការ​និពន្ធ​សៀវភៅ​ទស្សនាវដ្តី ដែល​រាប់​បញ្ចូល​ទាំង​គន្លឹះ ដើម្បី​ធ្វើ​មិន​ដឹង​មិន​ឮ​ចំ​ពោះ​ការ​រិះ​គន់​ប្រភេទ​នោះ ឬ​រៀន​សូត្រ​ពី​វា ខណៈ​ពេល​ដែល​យើង​បន្ត​ធ្វើ​ការ និង​និពន្ធ​ជា​ធម្មតា។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទី​បំផុត ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​ស្វែង​រក​យោបល់​ក្នុង​ព្រះ​គម្ពីរ​ប៊ីប ជាយោបល់​ល្អ​បំផុត ដែល​បង្រៀនយើង អំពី​របៀប​ឆ្លើយ​តប ចំពោះ​ការ​រិះ​គន់​ធ្ងន់​ៗ។ កណ្ឌ​គម្ពីរ​យ៉ាកុប​បាន​ឲ្យ​យោបល​ថា “បង​ប្អូន​ស្ងួនភ្ងា​អើយ ចូរ​ឲ្យ​គ្រប់​គ្នា​បាន​ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែ”(១:១៩)។ សាវ័ក​ប៉ុល​ក៏​បាន​ផ្តល់​យោបល ឲ្យ​យើង​រស់​នៅ ដោយភាព​សុខដុម​ជា​មួយ​គ្នា​ផង​ដែរ​(រ៉ូម ១២:១៦)។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​គម្ពីរ​សុភាសិត មួយ​ជំពូក បាន​ផ្តល់​ឲ្យ​យើង​នូវ​ប្រាជ្ញា ដើម្បី​ជៀស​វាង​ជម្លោះ។ បទ​គម្ពីរ​សុភាសិត ១៥:១ បាន​ចែង​ថា “ពាក្យ​តប​ឆ្លើយ​ដោយ​ស្រទន់ នោះ​រមែង​រំងាប់​សេចក្តី​ក្រោធ​ទៅ តែ​ពាក្យ​គំរោះគំរើយ នោះ​បណ្តាល​ឲ្យ​មាន​សេចក្តី​កំហឹង​វិញ”។ “​អ្នក​ណា​ដែល​យឺត​នឹង​ខឹង នោះ​រំងាប់​សេចក្តី​ជំលោះ​វិញ”(ខ.១៨)។ ហើយ​ម្យ៉ាង​ទៀត “អ្នក​ណា​ដែល​ស្តាប់​តាម​សេចក្តី​បន្ទោស នោះ​បាន​យោបល់​វិញ”(ខ.៣២)។ សូម​ព្រះ​ទ្រង់​ជួយ​យើង ឲ្យ​ទប់​អណ្តាត​យើង ខណៈ​ពេល​ដែល​យើង​ពិចារណា អំពី​ប្រាជ្ញា​នេះ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រាជ្ញា​ក្នុង​ព្រះគម្ពីរ​បាន​បង្រៀន​យើង ឲ្យ “កោតខ្លាច​ព្រះ​អម្ចាស់” ព្រោះ “​សេចក្តី​សុភាព​រាប​សា​តែង​តែ​នាំ​មុខ​កិត្តិ​សព្ទ”(ខ.៣៣)។—Patricia Raybon