ពាក្យសម្តីធ្ងន់ៗអាចធ្វើឲ្យមានការឈឺចាប់។ មិត្តភក្តិខ្ញុំម្នាក់ ដែលជាអ្នកនិពន្ធដែលបានទទួលពានរង្វាន់ មានការពិបាកនៅក្នុងការឆ្លើយតប ចំពោះការរិះគន់ដែលគាត់បានទទួល។ សៀវភៅរបស់គាត់ដែលទើបតែបោះពុម្ភផ្សាយ ត្រូវបានប្រិយមិត្តអ្នកអានដាក់ពិន្ទុឲ្យផ្កាយ៥ ហើយថែមទាំងបានទទួលពានរង្វាន់ធំមួយផងដែរ។ បន្ទាប់មក អ្នករិះគន់ទស្សនាវដ្តីម្នាក់ ដែលមហាជនបានគោរព បាននិយាយវាយប្រហារមកលើសៀវភៅគាត់ ដោយរៀបរាប់ថា គាត់សរសេរសៀវភៅនោះបានល្អ តែបានរិះគន់សៀវភៅគាត់យ៉ាងចាស់ដៃ។ គាត់ក៏បានសុំយោបល់ពីមិត្តភក្តិរបស់គាត់ ដោយសួរពួកគេថា តើគាត់គួរតែឆ្លើយតបទៅគេវិញ យ៉ាងដូចម្តេច?
មិត្តភក្តិរបស់គាត់ម្នាក់បានឲ្យយោបល់គាត់ថា គាត់គួរតែកាត់ចិត្ត។ ខ្ញុំក៏បានឲ្យយោបល់គាត់ តាមបទពិសោធន៍ដែលខ្ញុំមាន នៅក្នុងការនិពន្ធសៀវភៅទស្សនាវដ្តី ដែលរាប់បញ្ចូលទាំងគន្លឹះ ដើម្បីធ្វើមិនដឹងមិនឮចំពោះការរិះគន់ប្រភេទនោះ ឬរៀនសូត្រពីវា ខណៈពេលដែលយើងបន្តធ្វើការ និងនិពន្ធជាធម្មតា។
ទោះជាយ៉ាងណាក៏ដោយ ទីបំផុត ខ្ញុំក៏បានសម្រេចចិត្តស្វែងរកយោបល់ក្នុងព្រះគម្ពីរប៊ីប ជាយោបល់ល្អបំផុត ដែលបង្រៀនយើង អំពីរបៀបឆ្លើយតប ចំពោះការរិះគន់ធ្ងន់ៗ។ កណ្ឌគម្ពីរយ៉ាកុបបានឲ្យយោបលថា “បងប្អូនស្ងួនភ្ងាអើយ ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្តាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែ”(១:១៩)។ សាវ័កប៉ុលក៏បានផ្តល់យោបល ឲ្យយើងរស់នៅ ដោយភាពសុខដុមជាមួយគ្នាផងដែរ(រ៉ូម ១២:១៦)។
ទោះជាយ៉ាងណាក៏ដោយ ព្រះគម្ពីរសុភាសិត មួយជំពូក បានផ្តល់ឲ្យយើងនូវប្រាជ្ញា ដើម្បីជៀសវាងជម្លោះ។ បទគម្ពីរសុភាសិត ១៥:១ បានចែងថា “ពាក្យតបឆ្លើយដោយស្រទន់ នោះរមែងរំងាប់សេចក្តីក្រោធទៅ តែពាក្យគំរោះគំរើយ នោះបណ្តាលឲ្យមានសេចក្តីកំហឹងវិញ”។ “អ្នកណាដែលយឺតនឹងខឹង នោះរំងាប់សេចក្តីជំលោះវិញ”(ខ.១៨)។ ហើយម្យ៉ាងទៀត “អ្នកណាដែលស្តាប់តាមសេចក្តីបន្ទោស នោះបានយោបល់វិញ”(ខ.៣២)។ សូមព្រះទ្រង់ជួយយើង ឲ្យទប់អណ្តាតយើង ខណៈពេលដែលយើងពិចារណា អំពីប្រាជ្ញានេះ។ ទោះជាយ៉ាងណាក៏ដោយ ប្រាជ្ញាក្នុងព្រះគម្ពីរបានបង្រៀនយើង ឲ្យ “កោតខ្លាចព្រះអម្ចាស់” ព្រោះ “សេចក្តីសុភាពរាបសាតែងតែនាំមុខកិត្តិសព្ទ”(ខ.៣៣)។—Patricia Raybon