លោក​រ៉ាមេស(Ramesh) ចូល​ចិត្ត​និយាយ​ប្រាប់​អ្នក​ដទៃ អំពី​ព្រះ​យេស៊ូវ។ គាត់​បាន​និយាយ​ទៅ​កាន់​មិត្ត​រួម​ការ​ងារ​របស់​គាត់ ដោយ​ចិត្ត​ក្លាហាន ហើយ​នៅ​ពេល​ចុង​សប្តាហ៍ រៀង​រាល់​ខែ គាត់​បាន​ត្រឡប់​ទៅ​ភូមិ​របស់​គាត់ ដើម្បី​ផ្សាយ​ដំណឹង​ល្អ​ពី​ផ្ទះមួយ ទៅ​ផ្ទះ​មួយ​ទៀត។ ភាព​ក្លៀវ​ក្លា​របស់​គាត់​បាន​រីក​រាល​ដាល​ដល់​អ្នក​ដទៃ​ផង​ដែរ ជា​ពិសេស គឺ​ដោយ​សារ​គាត់​បាន​ស្គាល់​តម្លៃ នៃ​ការ​ចំណាយ​ពេល​សម្រាក។

លោក​រ៉ាមេស​ធ្លាប់​ចំណាយ​ពេល​រៀង​រាល់​ចុង​សប្តាហ៍ និង​នៅ​ពេល​ល្ងាច​ភាគ​ច្រើន ដើម្បី​ប្រកាស់​ដំណង​ល្អ។ ប្រពន្ធ​កូន​គាត់នឹក​គាត់ ពេល​គាត់​ចេញ​ទៅ​ក្រៅ ហើយ​ពួក​គេ​ឃើញ​គាត់​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​អស់​កម្លាំង​ល្ហិត​ល្ហៃ។ គាត់​បាន​ប្រើ​ពេលវេលា​គ្រប់​នាទី និង​ការ​សន្ទនា​នីមួយ​ៗ ឲ្យ​មាន​តម្លៃ។ គាត់​មិន​អាច​អរ​សប្បាយ​នឹង​ល្បែង​កម្សាន្ត ឬ​ការ​ជជែក​​គ្នា​លេង​នោះឡើយ​។ លោក​រ៉ាមេស​ពិត​ជា​មាន​ភាព​តាន​តឹង​ក្នុង​ជីវិត​ណាស់។​

ក្រោយ​មក គាត់​ក៏​បាន​ភ្ញាក់​ខ្លួន ដឹង​ថា គាត់​មិន​មាន​តុល្យ​ភាព​ក្នុង​ការ​រស់​នៅ ពេល​ដែល​ភរិយា​គាត់ មិត្ត​ភក្តិ និង​ខគម្ពីរ​មួយចំនួន​បាន​ផ្តល់​ការ​ប្រឹក្សា​ដ៏​ស្មោះ​ត្រង់។ បទ​គម្ពីរ​សុភាសិត ជំពូក​៣០ បាន​លើក​ឡើង អំពី​សត្វ​ដ៏​សាមញ្ញ ដូច​ជា ស្រមោច និងកណ្តូប​ជា​ដើម។ ខ​គម្ពីរ​នេះ​បាន​បង្ហាញ​នូវ​ការ​ស្ងើច​សរសើរ​ អំពី “ជីង​ចក់​១ ជា​សត្វ​ដែល​ចាប់​ដោយ​ដៃ​បាន តែ​វា​នៅ​ក្នុង​ដំណាក់​ស្តេច​ផង”(ខ.២៨)។

លោក​រ៉ាមេស​ក៏​បាន​ឆ្ងល់​ថា ហេតុ​អ្វី​សត្វ​ដ៏​សាមញ្ញ​យ៉ាង​នេះ ត្រូវ​បាន​ព្រះ​គម្ពីរ​លើក​មក​និយាយ។ គាត់​ក៏​បាន​ដឹង​ថា គេ​អាច​សង្កេត​មើល​សត្វ​ជីង​ចក់​នៅ​ពេល​ទំនេរ។ អ្នក​ខ្លះ​មាន​ការ​ចាប់​អារម្មណ៌ ពេល​បាន​ឃើញ​សត្វ​ជីង​ចក់​រត់​ច្រវ៉ាត់​ក្នុង​រាជ​វំាង ហើយ​ក៏​បាន​ផ្អាក់​សកម្ម​ភាព​ដែល​ពួក​គេ​កំពុង​ធ្វើ ដើម្បី​មើល​ពួក​វា​ទៀត។ ព្រះ​ជា​ម្ចាស់​ប្រហែល​ជា​បាន​មាន​បន្ទូល​អំពី​សត្វ​ដ៏សាមញ្ញ​ទំាង​នោះ ដើម្បី​រំឭក​យើង​ថា យើង​ត្រូវ​មាន​តុល្យភាព ឬ​ថ្លឹង​ឲ្យ​ស្មើ​គ្នា រវាង​ការងារ និង​ការ​សម្រាក។​ យើង​ត្រូវ​ការ​ពេល​សម្រាក កម្សាន្ត​សប្បាយ​ជា​មួយ​កូន គ្រួសារ និង​មិត្ត​ភក្តិ។ សូម​ព្រះ​ទ្រង់​ប្រទាន​ប្រាជ្ញា ដើម្បី​ឲ្យ​យើង​ដឹង​ថា ពេល​ណា​ត្រូវ​ធ្វើការ បម្រើ និង​សម្រាក!-Mike Wittmer