កាំជ្រួចនៃជីវិត
នៅពេលល្ងាចថ្ងៃចូលឆ្នាំសកល គេបានបាញ់កាំជ្រួច នៅតាមបណ្តាទីក្រុង និងទីប្រជុំជននានា នៅសហរដ្ឋអាមេរិក។ គេមានចេតនាធ្វើឲ្យកាំជ្រួចនោះមានសម្លេងលាន់ឮខ្លាំង ព្រោះតាមធម្មជាតិរបស់កាំជ្រួច ពួកវាត្រូវបានគេផលិត ដើម្បីឲ្យផ្ទុះបំបែកបរិយាកាស។ គ្រាប់កាំជ្រួចដែលផ្ទុះពីរតង់ លាន់ឮខ្លាំងបំផុត ជាពិសេសនៅពេលដែលវាផ្ទុះ នៅក្បែរដី។
បញ្ហាក៏អាចផ្ទុះបំបែកចិត្ត គំនិត និងគ្រួសារផងដែរ។ “កំាជ្រួច”នៃជីវិត ដែលមានដូចជាបញ្ហាគ្រួសារ ទំនាក់ទំនង ការងារ និងហិរញ្ញវត្ថុ ព្រមទាំងការបាក់បែកក្នុងពួកជំនុំ ក៏អាចធ្វើឲ្យយើងមានអារម្មណ៍ថា វាមានលក្ខណៈដូចជាបន្ទុះ ដែលធ្វើឲ្យបរិយាកាសនៃផ្លូវអារម្មណ៍របស់យើងមានភាពរង្គោះរង្គើ។
តើយើងស្គាល់ព្រះមួយអង្គ ដែលលើកយើងខ្ពស់ឡើង ឲ្យផុតភាពវឹកវរឬទេ? ក្នុងបទគម្ពីរ អេភេសូរ ២:១៤ សាវ័កប៉ុលបានសរសេរថា ព្រះគ្រីស្ទជា “សន្តិភាពរបស់យើង”។ ពេលណាយើងនៅជាប់ក្នុងព្រះវត្តមានព្រះអង្គ សន្តិភាពព្រះអង្គធំជាងការរំខានញាំញី និងបានរំងាប់សម្លេងរំខាន នៅក្នុងការព្រួយបារម្ភ ការឈឺចាប់ ឬការបែកបាក់ទំាងអស់។
នេះជាការធានាដ៏មានអំណាច ដល់ជនជាតិយូដា ក៏ដូចជាសាសន៍ដទៃ។ ពួកគេធ្លាប់រស់នៅ ដោយគ្មានសង្ឃឹម និងគ្មានព្រះ ក្នុងលោកិយនេះ(ខ.១២)។ ពួកគេក៏បានជួបការគំរាមកំហែង នៃការបៀតបៀន និងការបែកបាក់។ ប៉ុន្តែ ក្នុងព្រះគ្រីស្ទ ព្រះអង្គនាំពួកគេចូលមកជិតព្រះអង្គ និងចូលមកជិតគ្នា ដោយព្រះលោហិតព្រះអង្គ។ “ដ្បិតទ្រង់ជាស្ពានមេត្រីនៃយើងរាល់គ្នា ទ្រង់បានធ្វើទាំង២រួមគ្នាតែ១ ហើយបានរុះជញ្ជាំងដែលខាន់កណ្តាលចេញ”(ខ.១៤)។
ខណៈពេលដែលយើងចាប់ផ្តើមបោះជំហានចូលក្នុងឆ្នាំថ្មី ដោយមានការគំរាមកំហែង…
ជោគជ័យពិតប្រាកដ
មានពេលមួយខ្ញុំបានសំភាសភ្ញៀវដែលមានឈ្មោះល្បីម្នាក់។ គាត់បានឆ្លើយសំណួរខ្ញុំ ដោយការគួរសម។ តែខ្ញុំមានអារម្មណ៍ថា មានអ្វីមួយកំពុងលាក់ខ្លួន នៅចន្លោះការសន្ទនារបស់យើង។ វាក៏បានបង្ហាញខ្លួន ពេលដែលគាត់និយាយបន្ថែមពីពាក្យរបស់ខ្ញុំ។
ខ្ញុំសរសើរគាត់ថា គាត់បានជំរុញចិត្តមនុស្សរាប់ពាន់នាក់។ គាត់ក៏បានរអ៊ូថា “មិនមែនរាប់ពាន់នាក់ទេ គឺរាប់លាននាក់”។
គួរឲ្យសោកស្តាយណាស់ ដែលខ្ញុំគិតមិនដល់។ ភ្ញៀវរបស់ខ្ញុំបានរំឭកខ្ញុំ អំពីស្នាដៃរបស់គាត់ មុខតំណែងដែលគាត់មាន សមិទ្ធិផលដែលគាត់ទទួលបាន ព្រមទាំងទស្សនាវដ្ដីដែលគាត់បានមើល។ ពេលនោះ ខ្ញុំហាក់ដូចជាមានការឆ្គាំឆ្គង។
ចាប់តាំងពីខ្ញុំបានជួបរឿងនេះមក ខ្ញុំក៏បាននឹកចាំ អំពីការដែលព្រះទ្រង់បានបង្ហាញព្រះអង្គទ្រង់ ដល់លោកម៉ូសេ នៅលើភ្នំស៊ីណៃ(និក្ខមនំ ៣៤:៥-៧)។ ព្រះអង្គជាអ្នកបង្កើតចក្រវាល និងជាអ្នកជំនុំជម្រះមនុស្សជាតិ តែព្រះអង្គមិនបានប្រើមុខតំណែងរបស់ព្រះអង្គ នៅចំពោះមុខលោកម៉ូសេនោះទេ។ ព្រះអង្គជាអ្នកបង្កើតកាឡាក់ស៊ីជាង១០០ពាន់លានក្នុងចក្រវាល តែព្រះអង្គក៏មិនបានយករឿងនេះមកប្រាប់លោកម៉ូសេដែរ។ ផ្ទុយទៅវិញ ព្រះអង្គបានណែនាំគាត់ឲ្យដឹងថា ព្រះអង្គជា “ព្រះដែលមានព្រះហឫទ័យមេត្តាករុណា ហើយទន់សន្តោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្តីសប្បុរស និងសេចក្តីទៀងត្រង់ ជាបរិបូរ” (និក្ខមនំ ៣៤:៦)។ ពេលដែលព្រះអង្គបង្ហាញថា ព្រះអង្គជានរណា នោះព្រះអង្គមិនបានរៀបរាប់អំពីមុខតំណែង ឬស្នាដៃនោះទេ តែព្រះអង្គបង្ហាញចរិកលក្ខណៈរបស់ព្រះអង្គ។
រឿងនេះពិតជាមានន័យជ្រាលជ្រៅចំពោះយើង ជាមនុស្សដែលព្រះទ្រង់បានបង្កើត ឲ្យដូចរូបអង្គទ្រង់ ហើយបានត្រាស់ហៅឲ្យយកគំរូតាមព្រះអង្គ(លោកុប្បត្តិ ១:២៧ និង អេភេសូរ ៥:១-២)។ ការមានស្នាដៃ និងមុខតំណែងគឺជារឿងល្អ…
ជំនួយ សម្រាប់ឪពុកម្តាយ ដែលមានកូនញៀនទូរស័ព្ទ ឬធែប្លែត
ឪពុកម្តាយជាច្រើន មានការថប់បារម្ភ ពេលដែលកូនៗចំណាយពេលច្រើនពេក នៅពីមុខអេក្រង់ទូរស័ព្ទ ឬធែប្លែត។ ពួកគេក៏បានចោទជាសំណួរថា "តើខ្ញុំគួរតែឲ្យកូនខ្ញុំមានទូរស័ព្ទផ្ទាល់ខ្លួនប្រើ នៅអាយុប៉ុន្មាន? តើខ្ញុំត្រូវដាក់ច្បាប់ ឬវិន័យអ្វីខ្លះ សម្រាប់ឲ្យពួកគេប្រើប្រាស់ឧបករណ៍ទាំងនោះ?" តើខ្ញុំត្រូវធ្វើដូចម្តេច នៅពេលដែលពួកគេញៀនអេក្រង់ទូរស័ព្ទ ឬធែបប្លែត? នៅមានសំណួរជាច្រើនទៀត ដែលឪពុកម្តាយជាគ្រីស្ទបរិស័ទមាន។ ដើម្បីស្វែងយល់បន្ថែម សូមទាញយកសៀវភៅនេះ ដោយឥតគិតថ្លៃ។
ភាពពិតដែលយើងមើលមិនឃើញ
កាលពីឆ្នំា១៨៧៦ កម្មករអណ្តូងរ៉ែបានខួងដី ដើម្បីស្វែងរកធ្យូងថ្ម ក្នុងភូមិភាគកណ្តាលនៃរដ្ឋអ៊ីនឌីអាណា ហើយក៏បានគិតស្មានថា ពួកគេបានរកឃើញច្រកទ្វារចូលស្ថាននរកហើយ។ លោកចន បាឡូ ម៉ាធីន(John Barlow Martin) ដែលជាអ្នកប្រវត្តិសាស្រ្ត បានរាយការថា ពេលដែលពួកគេខួងដល់ជម្រៅ១៨០ម៉ែត្រ ពួកគេក៏បានឃើញផ្សែងបាញ់ចេញពីក្នុងដីមក ដោយសម្លេងដែលគួរឲ្យស្ញែងខ្លាច។ ពួកគេមានការភ័យខ្លាចថា ពួកគេប្រហែលជាបានខួងចំដំបូលនៃរូងភ្នំរបស់អារក្សហើយ ដូចនេះ ពួកគេក៏បានសន្ធប់មាត់អណ្តូងរ៉ែនោះ រួចប្រញាប់ត្រឡប់ទៅផ្ទះវិញ។
ជាការពិតណាស់ កម្មករអណ្តូងរ៉ែទាំងនោះមានការយល់ច្រឡំ ព្រោះប៉ុន្មានឆ្នាំក្រោយមក ក្រុមផ្សេងក៏បានខួងអណ្តូងរ៉ែនោះម្តងទៀត ហើយក៏បានរកឃើញឧស្ម័នធម្មជាតិយ៉ាងច្រើនសណ្ឋឹក។ ពួកគេមានការយល់ច្រឡំ តែខ្ញុំមានអារម្មណ៍ថា ដូចជាច្រណែនពួកគេបន្តិច។ កម្មករអណ្តូររ៉ែទាំងនេះ បានរស់នៅ ដោយមានការប្រុងប្រយ័ត្នចំពោះពិភពខាងវិញ្ញាណ ដែលជាញឹកញាប់ ខ្ញុំបានភ្លេចគិតដល់ ។ ខ្ញុំងាយនឹងរស់នៅ ដោយហាក់ដូចជាជឿថា ពិភពខាងវិញ្ញាណ និងខាងសាច់ឈាមមិនមានការប្រសព្វគ្នា ហើយងាយនឹងភ្លេចថា “យើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺ និងពួកគ្រប់គ្រង ពួកមានអំណាច និងពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ”(អេភេសូរ ៦:១២)។
ពេលណាយើងបានឃើញការអាក្រក់មានជ័យជម្នះ ក្នុងលោកិយរបស់យើង យើងមិនគួរចុះចាញ់ ឬព្យាយាមប្រយុទ្ធដោយពឹងអាងកម្លាំងខ្លួនឯងនោះឡើយ។ ផ្ទុយទៅវិញ យើងត្រូវតយុទ្ធនឹងការអាក្រក់ “ដោយពាក់គ្រឿងសឹករបស់ព្រះ”(ខ.១៣-១៨)។
យើងក៏ចាំបាច់ត្រូវសិក្សាព្រះគម្ពីរប៊ីប និងជួបប្រជុំជាទៀងទាត់ជាមួយអ្នកជឿដទៃទៀត ដើម្បីលើកទឹកចិត្តគ្នាទៅវិញទៅមក ហើយធ្វើការសម្រេចចិត្ត ដោយគិតដល់ប្រយោជន៍អ្នកដទៃ…
កសាងសំណល់បាក់បែកឡើងវិញ
កាលលោកដូវេន(Dowayne) មានអាយុ១៧ឆ្នាំ គាត់ត្រូវតែចាកចេញពីផ្ទះ ក្នុងសង្កាត់ម៉ានេនបឺក ដែលជាផ្នែកមួយនៃទីក្រុង ខេប ថោយន ប្រទេសអាហ្វ្រិកខាងត្បូង ដោយសារគាត់បានប្រព្រឹត្តអំពើចោរកម្ម និងញៀនថ្នាំហេរ៉ូអ៊ីន។ គាត់មិនបានទៅណាឆ្ងាយទេ។ គាត់បានសង់ខ្ទមស័ង្កសី ក្នុងទីធ្លាខាងក្រោយផ្ទះម្តាយគាត់ ហើយមិនយូរ ប៉ុន្មានកន្លែងនោះត្រូវបានគេស្គាល់ថាជា កាស៊ីណូ និងកន្លែងសេពគ្រឿងញៀន។ ទោះជាយ៉ាងណាក៏ដោយ ពេលគាត់មានអាយុ១៩ឆ្នាំ គាត់ក៏បានទទួលសេចក្តីសង្គ្រោះ ដោយជំនឿលើព្រះយេស៊ូវ។ ការធ្វើដំណើរចាកចេញពីការញៀនថ្នាំ មានរយៈពេលយូរ ហើយហត់នឿយណាស់ តែគាត់បានជាស្អាត ដោយសារជំនួយមកពីព្រះ ហើយដោយមានការគាំទ្រពីមិត្តភក្តិគាត់ ដែលជាអ្នកជឿព្រះយេស៊ូវ។ រយៈពេល១០ឆ្នំា បន្ទាប់ពីគាត់បានសង់កាស៊ីណូនោះ គាត់ និងមិត្តភក្តិគាត់ក៏បានកែប្រែខ្ទមនោះ ឲ្យក្លាយជាព្រះវិហារ។ ទីកន្លែងដ៏ងងឹតមានពេញដោយអំពើបាបនោះ ក៏បានក្លាយជាកន្លែងថ្វាយបង្គំ និងអធិស្ឋាន។
អ្នកដឹកនាំនៃព្រះវិហារមួយនេះ បានមើលបទគម្ពីរយេរេមា ជំពូក៣៣ ដែលបានចែង អំពីការដែលព្រះទ្រង់បាននាំការប្រោសឲ្យជា និងការស្អាងឡើងវិញ ដល់រាស្រ្តទ្រង់ និងទឹកដីរបស់ពួកគេ គឺដូចដែលព្រះអង្គបានធ្វើសម្រាប់លោកដូវេន និងអតីតកាស៊ីណូនោះ។ ហោរាយេរេមាបាននិយាយទៅកាន់រាស្រ្តរបស់ព្រះ ដែលកំពុងរស់នៅជាឈ្លើយសង្រ្គាម ដោយប្រាប់ពួកគេថា ទោះទីក្រុងនោះបានទទួលរងការបំផ្លិចបំផ្លាញមែន ព្រះទ្រង់នឹងនៅតែប្រោសរាស្រ្តទ្រង់ឲ្យជា ហើយនឹង “ស្អាងពួកគេឡើងវិញ” ដោយសម្អាតពួកគេ ឲ្យស្អាតពីអស់ទាំងអំពើបាប(យេរេមា ៣៣:៧-៨)។ បន្ទាប់មក ទីក្រុងនោះនឹងថ្វាយក្តីអំណរ សេចក្តីសរសើរ និងព្រះកិត្តិនាមដល់ព្រះអង្គ(ខ.៩)។…
បទចម្រៀងនៅពេលយប់ងងឹត
មានពេលមួយ ចរន្តអគ្គីសនីនៅផ្ទះខ្ញុំស្រាប់តែដាច់ ហើយថ្ងៃក៏បានលិចអស់ជាច្រើនម៉ោងហើយដែរ។ កាលនោះ ខ្ញុំនៅផ្ទះជាមួយក្មេងតូចៗ២នាក់ ហើយនេះជាលើកទីមួយហើយ ដែលពួកគេបានជួបបញ្ហាដាច់ភ្លើង។ បន្ទាប់ពីខ្ញុំបានដឹងច្បាស់ថា ក្រុមហ៊ុនអគ្គីសនីបានដឹង អំពីការដាច់ចរន្តអគ្គីសនីនោះហើយ ខ្ញុំក៏យកទានមកដុតបំភ្លឺផ្ទះ រួចខ្ញុំ និងក្មេងៗក៏បានអង្គុយផ្តុំគ្នា នៅជុំវិញភ្លើងទៀន។ ពួកគេហាក់ដូចជាមានការព្រួយបារម្ភ និងរសាប់រសល់ ដូចនេះ យើងក៏ចាប់ផ្តើមច្រៀងចម្រៀងមួយបទ។ មិនយូរប៉ុន្មាន ការព្រួយបារម្ភដែលមាននៅលើផ្ទៃមុខរបស់ពួកគេ ក៏ត្រូវបានជំនួសដោយស្នាមញញឹមវិញ។ ជួនកាល ក្នុងពេលដែលងងឹតបំផុត យើងត្រូវការបទចម្រៀងមួយបទ។
បទគម្ពីរទំនុកដំកើង ជំពូក១០៣ គឺជាសេចក្តីអធិស្ឋាន ឬបទចម្រៀងដែលត្រូវបាននិពន្ធឡើង បន្ទាប់ពីរាស្រ្តរបស់ព្រះបានវិលត្រឡប់មកពីការនិរទេស។ ស្រុកកំណើតរបស់ពួកគេស្ថិតក្នុងភាពបាក់បែក។ ក្នុងពេលដែលមានវិបត្តិនោះ ពួកគេចាំបាច់ត្រូវច្រៀង។ តែមិនមែនចេះតែច្រៀងនោះទេ។ ពួកគេចាំបាច់ត្រូវច្រៀងថា ព្រះទ្រង់ជានរណា ហើយបានធ្វើអ្វីខ្លះ។ បទគម្ពីរទំនុកដំកើង ជំពូក១០៤ ក៏បានជួយរំឭកយើងថា ព្រះអង្គមានព្រះទ័យអាណិត សេចក្តីមេត្តា ភាពអត់ធ្មត់ និងមានពេញដោយសេចក្តីស្រឡាញ់ដ៏ស្មោះត្រង់(ខ.៨)។ ហើយក្នុងករណី ដែលយើងឆ្ងល់ថា តើព្រះទ្រង់នៅតែប្រកាន់ទោសនៃអំពើបាបរបស់យើងឬទេ នោះបទគម្ពីរទំនុកដំកើងបានប្រកាស់ថា ព្រះអង្គមិនខឹងនឹងយើងទេ។ ព្រះអង្គបានអត់ទោសឲ្យយើង ហើយព្រះអង្គអាណិតយើងណាស់។
យើងគួរតែច្រៀងអំពីរឿងនេះ ក្នុងអំឡុងពេលយប់ងងឹត នៃជីវិតយើង។
ស្ថិតក្នុងពេលដ៏ងងឹត និងពិបាកនោះ អ្នកប្រហែលជាឆ្ងល់ថា តើព្រះទ្រង់ពិតជាល្អមែនឬ តើព្រះអង្គពិតជាស្រឡាញ់អ្នកឬ? បើអ្នកពិតជាមានការសង្ស័យដូចនេះមែន នោះចូរអធិស្ឋាន…
តើនរណាខ្លះត្រូវការខ្ញុំ?
នៅក្នុងការធ្វើដំណើរតាមយន្តហោះនៅពេលយប់ ទៅរដ្ឋវ៉ាស៊ីតោន ឌីស៊ី លោកអាធ័រ ប្រ៊ូក(Arthur Brooks) ដែលជាអ្នកនិពន្ធ បានស្តាប់ឮស្រ្តីចំណាស់ម្នាក់និយាយខ្សិបៗប្រាប់ស្វាមីរបស់ខ្លួនថា “បងកុំគិតថា គ្មាននរណាម្នាក់ត្រូវការបង។ វាមិនពិតទេ”។ បុរសនោះបានរអ៊ូរទាំថា គាត់ចង់ស្លាប់ ហើយភរិយាគាត់ក៏ប្រាប់គាត់ កុំឲ្យនិយាយអញ្ចឹងទៀត។ ពេលដែលយន្តហោះចុះចត លោកប្រ៊ូកក៏បានងាកទៅក្រោយ ហើយភ្លាមៗនោះ គាត់ក៏បានមើលស្គាល់បុរសនោះ។ គាត់ជាវិវរៈបុរស ដែលមានឈ្មោះល្បីទូទាំងពិភពលោក។ អ្នកដំណើរដទៃទៀតក៏បានចាប់ដៃគាត់ ហើយអ្នកបើកយន្តហោះក៏បានអរគុណគាត់ សម្រាប់សេចក្តីក្លាហាន ដែលគាត់បានបង្ហាញចេញមក កាលពីប៉ុន្មានទសវត្សរ៍មុន។ តើអ្នកក្លាហានដ៏ល្បីល្បាញនេះ បានលិចលង់ទៅក្នុងភាពអស់សង្ឃឹមដោយរបៀបណា?
ហោរាអេលីយ៉ាធ្លាប់បានតតាំងនឹងហោរាក្លែងក្លាយទាំង៤៥០នាក់ របស់ព្រះបាល ដោយចិត្តក្លាហាន ហើយក៏បានឈ្នះពួកគេ(១ពង្សាវតាក្សត្រ ១៨)។ តែគាត់មិនបានធ្វើការនេះតែម្នាក់ឯងឡើយ។ តាមពិត ព្រះទ្រង់គង់នៅជាមួយគាត់ជានិច្ច។ តែក្រោយមក គាត់មានអារម្មណ៍ឯកោណាស់ ហើយគាត់ក៏បានសូមឲ្យព្រះទ្រង់ដកជីវិតគាត់។
ព្រះទ្រង់ក៏បានលើកវិញ្ញាណរបស់លោកអេលីយ៉ាឡើង ដោយនាំគាត់ចូលទៅក្នុងព្រះវត្តមានព្រះអង្គ ហើយឲ្យគាត់បម្រើអ្នកផ្សេងទៀត។ គាត់ត្រូវទៅ “ចាក់ប្រេងតាំងហាសែលឡើង ឲ្យធ្វើជាស្តេចស្រុកស៊ីរី” និងចាក់ប្រេងតាំងយេហ៊ូ ឲ្យឡើងធ្វើ “ស្តេចអ៊ីស្រាអែល” ហើយចាក់ប្រេងតាំងលោកអេលីសេ “ធ្វើជាហោរាជំនួសគាត់”(១៩:១៥-១៦)។ បន្ទាប់ពីគាត់មានកម្លាំងឡើងវិញ ដោយមានគោលបំណងថ្មី គាត់ក៏បានទៅរកលោកអេលីសេ ដើម្បីបង្ហាត់បង្រៀន ឲ្យក្លាយជាអ្នកស្នងគាត់។
ជ័យជម្នះដ៏អស្ចារ្យរបស់អ្នកអាចនៅក្រោយខ្នងអ្នក។ អ្នកប្រហែលជាមានអារម្មណ៍ថា ជីវិតរបស់អ្នកបានឈានដល់ចំណុចខ្ពស់បំផុត ឬមិនដែលបានទៅដល់សោះ។ ទោះយ៉ាងណាក៏ដោយ…
អំណរដល់លោក
រៀងរាល់រដូវបុណ្យណូអែលមកដល់ អ្នកផ្ទះខ្ញុំបានតុបតែងអំពីការប្រសូត្ររបស់ព្រះយេស៊ូវ តាមវប្បធម៌ផ្សេងៗគ្នា ដែលមានក្នុងពិភពលោក។ យើងមានការតុបតែងតាមបែបអាឡឺម៉ង់ ដែលមានទម្រង់ដូចពីរ៉ាមីត និងការតុបតែងស្តីអំពីស្នូកសត្វ ដែលធ្វើពីឈើអូលីវ មកពីភូមិបេថ្លេហិម ព្រមទាំងការតុបតែងដោយប្រើពណ៌ឆើតៗ តាមជនជាតិមិចស៊ីកូ។ ក្រុមគ្រួសារយើងចូលចិត្តការតុបតែង តាមជនជាតិអាហ្វ្រិកជាងគេ ដែលក្នុងនោះ គេមិនបានដាក់រូបសត្វចៀម និងអូដ្ឋតាមធម្មតា តែបានដាក់រូបសត្វដំរីទឹកមើលទៅរូបព្រះឱរសយេស៊ូវ ដោយការពេញចិត្ត។
ការតុបតែងអំពីកំណើតព្រះយេស៊ូវ តាមវប្បធម៌ខុសៗគ្នាដូចនេះ បានធ្វើឲ្យចិត្តខ្ញុំមានភាពកក់ក្តៅណាស់ ខណៈពេលដែលខ្ញុំនឹកចាំថា កំណើតរបស់ព្រះយេស៊ូវ មិនមែនសម្រាប់តែជនជាតិ ឬវប្បធម៌មួយនោះឡើយ តែជាដំណឹងល្អ សម្រាប់លោកិយទាំងមូល ជាមូលហេតុដែលមនុស្ស នៅគ្រប់ជាតិសាសន៍អរសប្បាយ។
រូបព្រះឱរសដែលបានបង្ហាញ នៅក្នុងការតុបតែងអំពីកំណើតព្រះយេស៊ូវ ក្នុងគ្រួសារខ្ញុំ បានឆ្លុះបញ្ចាំងអំពីសេចក្តីពិត នៃព្រះទ័យ ដែលទ្រង់មានសម្រាប់លោកិយទាំងមូល។ ក្នុងបទគម្ពីរយ៉ូហាន ពេលដែលពួកផារិស៊ីម្នាក់ទូលសួរព្រះយេស៊ូវ ព្រះអង្គក៏បានមានបន្ទូលថា “ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ”(យ៉ូហាន ៣:១៦)។
អំណោយរបស់ព្រះយេស៊ូវ គឺជាដំណឹងល្អសម្រាប់មនុស្សម្នាក់ៗ។ ទោះអ្នកមានផ្ទះនៅកន្លែងណាក៏ដោយ ក្នុងពិភពលោកនេះ កំណើតរបស់ព្រះយេស៊ូវ គឺជាការប្រទានរបស់ព្រះ នូវសេចក្តីស្រឡាញ់ និងសន្តិភាពមកអ្នក។ ហើយអស់អ្នកដែលរកឃើញជីវិតថ្មី ក្នុងព្រះគ្រីស្ទ ដែល “មកពីគ្រប់ពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍” និងច្រៀងសរសើរសិរីល្អរបស់ព្រះ…
សន្តិភាពនៅថ្ងៃបុណ្យណូអែល
នៅថ្ងៃបុណ្យណូអែលដ៏រងារ នៅប្រទេសប៊ែលហ្សិក ក្នុងឆ្នាំ១៩១៤ គេបានឮសម្លេងច្រៀងចេញពីត្រង់សេ ដែលពួកទាហានបានជីក។ គេក៏បានឮបទ “យប់ដ៏សុខសាន្ត” បន្លឺឡើង ជាភាសាអាឡឺម៉ង់ ហើយក្រោយមក ជាភាសាអង់គ្លេស។ មុននោះ ពួកទាហានបានបាញ់ដាក់គ្នាទៅវិញទៅមក តែពេលនោះ ពួកគេបានទម្លាក់អាវុធចុះ ហើយក៏បានចេញពីត្រង់សេ ដើម្បីចាប់ដៃគ្នា ក្នុងតំបន់មានជម្លោះ ដែលនៅចន្លោះពួកគេ ដោយនិយាយសួស្តីណូអែល ទៅកាន់គ្នាទៅវិញទៅមក និងចែកអំណោយឲ្យគ្នាទៅវិញទៅមក តាមលទ្ធភាពរៀងខ្លួន។ ការឈប់បាញ់គ្នាក៏បានបន្តរហូតដល់ថ្ងៃបន្ទាប់ ខណៈពេលដែលពួកទាហានទាំងសងខាងជជែកគ្នាលេង សើចសប្បាយ និងថែមទាំងរៀបចំការប្រកួតបាល់ទាត់ទៀតផង។
បទឈប់បាញ់គ្នា នៅថ្ងៃបុណ្យណូអែល ឆ្នាំ១៩១៤ ដែលបានកើតឡើង នៅសមរភូមិខាងលិច ក្នុងសម័យសង្រ្គាមលោកលើកទី១ គឺបានធ្វើឲ្យខ្ញុំនឹកចាំ អំពីសន្តិភាព ដែលពួកទេវតាបានប្រកាស នៅថ្ងៃបុណ្យណូអែលដំបូងបំផុត កាលពីជាង២ពាន់ឆ្នាំមុន។ មានទេវតាមួយអង្គបានប្រាប់ពួកអ្នកគង្វាលដែលកំពុងមានការភ័យខ្លាចថា “កុំខ្លាចអី មើល ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្តីអំណរយ៉ាងអស្ចារ្យ ដែលសំរាប់បណ្តាជនទាំងអស់គ្នា ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ១អង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់”(លូកា ២:១០-១១)។ បន្ទាប់មក ទេវតាមួយហ្វូងក៏បានលេចឡើង ហើយបន្លឺសម្លេងថា “សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្តីសុខសាន្តនៅផែនដី នៅកណ្តាលមនុស្ស ដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់”(ខ.១៣-១៤)។
ព្រះយេស៊ូវជា “ព្រះអម្ចាស់នៃសន្តិភាព” ដែលបានសង្រ្គោះយើង ឲ្យរួចពីបាប(អេសាយ…
ការតុបតែងមិនល្អឥតខ្ចោះ សម្រាប់ថ្ងៃបុណ្យណូអែល
មានពេលមួយ ខ្ញុំបានមើលការតុបតែងសម្រាប់ថ្ងៃបុណ្យណូអែល ដែលកូនប្រុសខ្ញុំ ឈ្មោះ ហ្សាវីយ័រ(Xavier) បានធ្វើអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ និងអំពូលសម្រាប់តាំងលម្អដើមណូអែល មានពណ៌ និងទំហំខុសៗគ្នា ដែលជីដូនរបស់គាត់បានផ្ញើឲ្យគាត់។ ខ្ញុំមិនដឹងថា ហេតុអ្វីខ្ញុំនៅតែមិនទាន់ពេញចិត្តនឹងការតុបតែងរបស់យើង។ ខ្ញុំតែងតែឲ្យតម្លៃមកលើភាពប៉ិនប្រសប់ និងអនុស្សាវរីយ៍ ដែលយើងមានជាមួយការតុបតែងនេះ។ ដូចនេះ ហេតុអ្វីបានជាភាពទាក់ទាញនៃការតាំងលក់ឥវ៉ាន់នៅតាមហាងទំនិញ បានលួងលោមខ្ញុំ ឲ្យចង់បានដើមណូអែល ដែលមានការតុបតែង ដោយអំពូលដែលមានទំហំដូចគ្នា និងមានពន្លឺចាំងផ្លេកៗ ហើយមានខ្សែបូធ្វើពីក្រណាត់ដ៏ប្រណិត។?
ខណៈពេលដែលខ្ញុំចាប់ផ្តើមបែរមុខចេញពីការតុបតែងដ៏សាមញ្ញរបស់យើង ខ្ញុំក៏បានក្រឡេកឃើញគ្រឿងតុបតែងមួយ មានរាងដូចបេះដូងពណ៌ក្រហម មានពាក្យដ៏សាមញ្ញមួយឃ្លាសរសេរពីលើថា ព្រះយេស៊ូវ គឺជាព្រះអង្គសង្រ្គោះរបស់ខ្ញុំ។ ដូចនេះ ខ្ញុំក៏បាននឹកចាំថា គ្រួសារ និងក្តីសង្ឃឹមដែលខ្ញុំមានក្នុងព្រះគ្រីស្ទ គឺជាមូលហេតុ ដែលខ្ញុំចូលចិត្តប្រារព្ធពិធីបុណ្យណូអែល។ ថ្វីដ្បិតតែដើមណូអែលរបស់យើង មិនអាចប្រៀបផ្ទឹមនឹងដើមណូអែលដែលគេដាក់តាំងនៅមុខហាងមែន តែសេចក្តីស្រឡាញ់នៅពីក្រោយការតុបតែងនីមួយៗ នៅលើដើមណូអែលរបស់យើង បានធ្វើឲ្យដើមណូអែលយើងមានភាពស្រស់ស្អាតណាស់!
ដើមណូអែលរបស់យើង បានធ្វើឲ្យខ្ញុំនឹកចាំថា ព្រះមែស៊ីក៏មិនបានយាងមក ដើម្បីផ្គាប់ចិត្តមនុស្ស តាមរបៀបណាមួយឡើយ(អេសាយ ៥៣:២)។ ព្រះយេស៊ូវត្រូវគេ “ស្អប់ខ្ពើម និងបដិសេធ”(ខ.៣)។ តែព្រះអង្គបានបង្ហាញចេញនូវសេចក្តីស្រឡាញ់ដ៏អស្ចារ្យដល់យើងរាល់គ្នា ដោយបានសម្រេចព្រះទ័យឲ្យគេ “ចាក់ទំលុះព្រះកាយព្រះអង្គ ដោយសារអំពើបាបរបស់យើង”(ខ.៥)។ ព្រះអង្គបានរងទ្រំាការដាក់ទោស ដើម្បីឲ្យយើងអាចអរសប្បាយនឹងសន្តិភាពដ៏ពិត(ខ.៥)។ គ្មានអ្វីដែលល្អលើសនេះឡើយ។
ខ្ញុំក៏មានការដឹងគុណព្រះអង្គជាថ្មី សម្រាប់ការតុបតែងរបស់យើងដែលមិនល្អឥតខ្ចោះ និងអរព្រះគុណសម្រាប់ព្រះអង្គសង្រ្គោះដ៏ឥតខ្ចោះនៃយើង។ ខ្ញុំក៏លែងចង់បានការតុបតែងដ៏ប្រណឹត…