ទំនៀមទម្លាប់នៃការរៀបអាពាហ៍ពិពាហ៍របស់ជនជាតិរូស៊ី គឺមានពេញទៅដោយភាពស្រស់ស្អាត និងសារៈសំខាន់។ នៅក្នុងពិធីភោជនីហា គេបានប្រារព្ធនូវប្រពៃណីនេះ ដោយពិធីករបានសុំឲ្យភ្ញៀងទាំងអស់លើកកែវឡើង ដើម្បីផ្តល់ការគោរពដល់គូស្វាមីភរិយាថ្មី។ ភ្ញៀវម្នាក់ៗក៏បានក្រេបស្រាមួយជិប ពីកែវដែលខ្លួនបានលើកនោះ រួចស្រែកព្រមគ្នាថា “Gor’ko! Gor’ko!”មានន័យថា “ជូរល្វីង!ជូរល្វីង! ពេលដែលភ្ញៀងទាំងឡាយបានស្រែកដូចនេះហើយ កូនក្រមុំថ្មីថ្មោងត្រូវក្រោកឈរ ហើយថើបគ្នា ដើម្បីឲ្យភេសជ្ជៈនោះមានរស់ជាតិផ្អែមឡើងវិញ។
ហោរាអេសាយបានថ្លែងទំនាយថា បន្ទាប់ពីមានភាពអស់សង្ឃឹម ភាពហិនហោច និងបណ្តាសា នៅលើផែនដី(ជំពូក២៤) ក្តីសង្ឃឹមដ៏ផ្អែមនឹងចូលមកជំនួស គឺក្តីសង្ឃឹមថា នឹងបានចូលទៅរស់នៅ ក្នុងផ្ទៃមេឃ និងផែនដីថ្មី(ខ.២៥)។ នៅទីនោះ ព្រះទ្រង់នឹងរៀបចំពិធីជប់លៀង ដែលមានអាហារជាបរិបូរ និងមានភេសជ្ជៈដែលល្អ និងផ្អែមបំផុត។ គឺពិធីជប់លៀង នៃព្រះពរ ភាពមានផលផ្លែ និងការផ្គត់ផ្គង់មិនចេះចប់ ដល់មនុស្សទំាងអស់(២៥:៦)។ ជាងនេះទៅទៀត នៅក្រោមការគ្រប់គ្រងនៃព្រះដែលជាមហាក្សត្រដ៏សុចរិត សេចក្តីស្លាប់នឹងត្រូវបានលេបបាត់ ទឹកភ្នែកដ៏ជូរចត់ក៏នឹងត្រូវជូតចេញ ហើយសេចក្តីអាម៉ាសក៏ត្រូវដកចេញអស់(ខ.៧-៨)។ហើយរាស្រ្តព្រះអង្គនឹងអរសប្បាយ ព្រោះព្រះមួយអង្គដែលពួកគេបានជឿ និងរង់ចាំ នឹងនាំមកនូវសេចក្តីសង្រ្គោះ និងប្រែពែងនៃជីវិតដ៏ជូរល្វីង ឲ្យក្លាយជាផ្អែមឡើងវិញ(ខ.៩)។
ថ្ងៃមួយ យើងនឹងបានទៅនៅជាមួយព្រះយេស៊ូវ នៅពិធីមង្គលការរបស់កូនចៀម។ ពេលដែលព្រះអង្គស្វាគមន៍កូនក្រមុំ(ពួកជំនុំ) ព្រះបន្ទូលសន្យា ក្នុងបទគម្ពីរអេសាយ ជំពូក២៥ នឹងបានសម្រេច។ ជីវិតដែលធ្លាប់ជូរល្វីង និងមានរស់ជាតិផ្អែមឡើងវិញ។-Marvin Williams