ថ្ងៃមួយ ពេលដែលខ្ញុំកំពុងចាកចេញពីកន្លែងធ្វើការ កូនស្រីខ្ញុំបានផ្ញើសារមកទូរស័ព្ទខ្ញុំ ដើម្បីកុំឲ្យខ្ញុំបើកបរតាម ផ្លូវល្បឿនលឿន ព្រោះគេបានបិទផ្លូវនោះហើយ។ ខ្ញុំក៏បានព្យាយាមធ្វើដំណើរតាមផ្លូវផ្សេង ប៉ុន្តែ ពេលដែលខ្ញុំជួបការកកស្ទះចរាចរណ៍ ខ្ញុំក៏បានបោះបង់ការព្យាយាម។ ដូចនេះ ខ្ញុំក៏បានធ្វើដំណើរទៅផ្ទះយឺតជាងធម្មតា ដោយខ្ញុំបានបើកបរតាមទិសដៅបញ្ច្រាស ទៅកាន់កម្មវិធីប្រកួតកីឡា ដែលកូនស្រីរបស់ខ្ញុំបានចូលរួមប្រកួត។
ពេលដែលខ្ញុំមិនអាចរកផ្លូវផ្សេង ដើម្បីត្រឡប់ទៅផ្ទះវិញ ខ្ញុំក៏បានគិតដល់អ្នកដែលនិយាយថា ផ្លូវទាំងអស់សុទ្ធតែនាំទៅរកទំនាក់ទំនងដ៏អស់កល្បជាមួយព្រះ។ អ្នកខ្លះជឿថា ពួកគេអាចទៅដល់នគរស្ថានសួគ៌បាន ដោយទៅតាមផ្លូវនៃអំពើសប្បុរសធម៌ និងការប្រព្រឹត្តល្អ។ អ្នកខ្លះទៀតបានសម្រេចចិត្តជ្រើសរើសយកផ្លូវ នៃការអនុវត្តន៍តាមសាសនា។
ទោះជាយ៉ាងណាក៏ដោយ ការពឹងផ្អែកទៅលើផ្លូវនោះ នឹងនាំឲ្យពួកគេជួបផ្លូវទាល់។ មានផ្លូវតែមួយប៉ុណ្ណោះ ដែលយើងអាចធ្វើដំណើរ ទៅដល់ព្រះវត្តមានដ៏អស់កល្បរបស់ព្រះ។ ព្រះយេស៊ូវបានពន្យល់អំពីរឿងនេះថា “ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ”(យ៉ូហាន ១៤:៦)។ កាលនោះ ព្រះអង្គបានមានបន្ទូលដូចនេះ ដើម្បីបើកសម្តែងថា ព្រះអង្គនឹងសុគត ដើម្បីបើកផ្លូវឲ្យយើង ចូលទៅដំណាក់របស់ព្រះវរបិតា ចូលទៅក្នុងព្រះវត្តមានព្រះអង្គ និងចូលក្នុងជីវិតពិត ដែលព្រះអង្គបានប្រទាន ក្នុងពេលសព្វថ្ងៃ និងអស់កល្បជានិច្ច។
ចូលយើងកុំទៅតាមផ្លូវទាល់ ដែលមិននាំយើងទៅរកព្រះវត្តមានព្រះ។ ផ្ទុយទៅវិញ ចូលយើងទទួលជឿព្រះយេស៊ូវ ធ្វើជាព្រះអង្គសង្រ្គោះរបស់យើង ដ្បិត អស់អ្នកណាដែលជឿព្រះរាជបុត្រា នោះក៏មានជីវិតអស់កល្បជានិច្ច(៣:៣៦)។ អ្នកណាដែលបានជឿព្រះអង្គហើយ នោះចូរបន្តទៅតាមផ្លូវព្រះអង្គ ដោយទទួលយកការសម្រាកដែលព្រះអង្គប្រទាន។—Dave Branon