បន្ទាប់ពីបានជួបម្ចាស់ក្សត្រីនៃចក្រភពអង់គ្លេស នៅពិធីសមោសរ នៅប្រទេសស្កត់លែន អ្នកស្រីស៊ីលវា (Sylvia) និងស្វាមីរបស់គាត់ ក៏បានទទួលព្រះរាជសារមួយ ដែលបានប្រាប់ថា ព្រះរាជវង្សរបស់ក្សត្រីសព្វព្រះទ័យនឹងមកលេងផ្ទះរបស់ពួកគេ ដើម្បីញាំតែ។ អ្នកស្រីស៊ីលវាក៏បានចាប់ផ្តើមការរៀបចំ និងសម្អាតផ្ទះ ដោយចិត្តថប់បារម្ភ អំពីការទទួលភ្ញៀវដែលជាក្សត្រ។ មុនពេលពួកគេមកដល់ នាងក៏បានចេញទៅក្រៅបេះផ្កា ដើម្បីដាក់ក្នុងថូលើតុ ដោយបេះដូងនាងលោតកាន់តែញាប់។ បន្ទាប់មក នាងក៏មានអារម្មណ៍ថា ព្រះទ្រង់កំពុងរំឭកនាងថា ព្រះអង្គជាក្សត្រលើអស់ទាំងក្សត្រ ហើយព្រះអង្គគង់នៅជាមួយនាងជារៀងរាល់ថ្ងៃ។ ភ្លាមៗនោះ នាងក៏មានអារម្មណ៍ថា មានសន្តិភាពនៅក្នុងចិត្ត ហើយក៏បានគិតថា “តាមពិត ម្ចាស់ក្សត្រីក៏ជាមនុស្សដែរ”។
អ្នកស្រីស៊ីលវាគិតត្រូវ។ គឺដូចដែលសាវ័កប៉ុលបានកត់សំគាល់ថា ព្រះទ្រង់ “ជាស្តេចលើអស់ទាំងស្តេច ហើយជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់” (១ធីម៉ូថេ ៦:១៥) ហើយអ្នកដែលដើរតាមព្រះអង្គ “ជាកូនរបស់ព្រះ”(កាឡាទី ៣:២៦)។ ពេលណាយើងក្លាយជាកម្មសិទ្ធិរបស់ព្រះគ្រីស្ទ នោះយើងជាអ្នកគ្រងមរតកជាមួយលោកអ័ប្រាហាំ(ខ.២៩)។ យើងមិនមានការបែងចែក ដែលប្រកាន់ពូជសាសន៍ វណ្ណៈ ឬភេទទៀតឡើយ ដ្បិតយើងរាល់គ្នា “រួមមកតែមួយ នៅក្នុងព្រះគ្រីស្ទយេស៊ូវ”(ខ.២៨)។ យើងជាកូនរបស់ព្រះដ៏ជាមហាក្សត្រ។
អ្នកស្រីស៊ីលវា និងស្វាមីរបស់គាត់ បានញាំអាហារដោយក្តីសោមនស្ស ជាមួយម្ចាស់ក្សត្រីនៅថ្ងៃនោះ តែខ្ញុំមិនរំពឹងថា នឹងបានទទួលការអញ្ជើញពីព្រះនាងឡើយ។ តែខ្ញុំចូលចិត្តនឹកចាំថា ព្រះមហាក្សត្រដែលខ្ពស់បំផុត គង់នៅជាមួយខ្ញុំគ្រប់ពេលវេលា។ អ្នកដែលជឿព្រះយេស៊ូវអស់ពីចិត្ត(ខ.២៧) អាចរស់នៅ ដោយការរួបរួម ដោយដឹងថា ពួកគេជាកូនព្រះ។
តើការប្រកាន់ខ្ជាប់តាមសេចក្តីពិតនេះ បានជួយកែប្រែការរស់នៅរបស់យើង យ៉ាងដូចម្តេចខ្លះ?—Amy Boucher Pye