រថយន្ត ដែល​មាន​យឺហោ មេកឡរិន ៧២០s ត្រូវ​បាន​គេ​ដាក់​លក់​ក្នុង​តម្លៃ​៣០​ម៉ឺន​ដុល្លា។ រថយន្ត​នេះ​មាន​ទំហំ​ម៉ាស៊ីន V8 និងមាន​កម្លាំង​៧១០​សេះ គឺ​លើស​ពី​តម្រូវ​ការ​របស់​អ្នក នៅ​ក្នុង​ការ​បើក​បរ​ទៅ​ធ្វើ​ការ នៅ​ពេល​ព្រឹក។

អ្នក​ប្រហែល​ជា​ចង់​ប្រើ​វា​ឲ្យ​ពេញ​កម្លាំង​៧១០​សេះ​នោះ​តែ​ម្តង។ អ្នក​បើក​បរ​ម្នាក់ នៅ​រដ្ឋ​វើជីនា​បាន​ដឹង​ថា ឡាន​មេកឡរិនរបស់​គាត់ ពិត​ជា​លឿន​ណាស់ ព្រោះ​ក្នុង​រយៈ​ពេល​មិន​ដល់​២៤​ម៉ោង​ផង វា​បាន​ចេញ​ពី​ឃ្លាំង​លក់​ឡាន ចូល​ទៅ​កន្លែង​លក់អេតចាយ​។ នៅ​ថ្ងៃ​មួយ បន្ទាប់​ពី​គាត់​បាន​ទិញ​ឡាន​នេះ​ហើយ គាត់​ក៏​បាន​បើក​បុក​ដើម​ឈើ តែ​អរ​ព្រះ​គុណ​ព្រះ ដែល​គាត់​បានរួច​ផុត​ពី​សេចក្តី​ស្លាប់ ​ក្នុង​គ្រោះ​ថ្នាក់​នោះ។

ក្នុង​រឿង​ដែល​មាន​ចែង​ក្នុង​៣​ជំពូក​ដំបូង នៃ​ព្រះ​គម្ពីរ យើង​ឃើញ​ថា ការ​សម្រេច​ចិត្ត​ដ៏​អាក្រក់​ផ្សេង​មួយ​ទៀត បាន​ធ្វើ​ឲ្យ​ខូចស្នា​ព្រះ​ហស្ត​ដ៏​ល្អ​របស់​ព្រះ។ អ័ដាម និង​នាង​អេវ៉ា​បាន​បរិភោគ​ផ្លែ​ឈើ ពី​ដើម​ឈើ​មួយ​ដើម ដែល​ព្រះ​ទ្រង់​បាន​ហាម​មិន​ឲ្យ​ប៉ះពាល់​(លោកុប្បត្តិ ៣:១១)។ រឿង​នេះ​ទើប​តែ​ចាប់​ផ្តើម​បាន​បន្តិច ផែន​ដី​ដ៏​សុខ​សប្បាយ​បាន​ប្រែ​ក្លាយ​ជា​ត្រូវ​បណ្តា​សារ​(ខ.១៤-១៩)។

ក្រោយ​មក មាន​ដើម​ឈើ​មួយ​ដើម​ទៀត ដែល​ព្រះ​ទ្រង់​បាន​ប្រើ នៅ​ក្នុង​ការ​ដោះ​បណ្តា​សារ​នេះ​ចេញ គឺ​ដើម​ឈើ​ដែល​គេ​បានកាប់ ដើម្បី​ធ្វើ​ឈើ​ឆ្កាង សម្រាប់​ឆ្កាង​ព្រះយេស៊ូវ។ ព្រះ​អង្គ​បាន​ស៊ូ​ទ្រាំ​ទុក្ខ​វេទនា​នៅ​លើ​ឈើ​ឆ្កាង​នោះ និង​សុគត​ជំនួស​យើង (ចោទិយកថា ២១:២៣ កាឡាទី ៣:១៣)។ ការ​សុគត​របស់​ព្រះ​អង្គ​បាន​បើក​ផ្លូវ​ឲ្យ​យើង ចូល​ទៅ​ក្នុង​ការ​ប្រកប​ជា​មួយ​ព្រះ​អង្គ​អស់​កល្ប​ជា​និច្ច។

រឿង​នេះ​ត្រូវ​បិទ នៅ​ជំពូក​ចុង​ក្រោយ​នៃ​ព្រះ​គម្ពីរ​ប៊ីប។ ជំពូក​នោះ​បាន​ចែង​ថា “ដើម​ជីវិត” ដុះ​នៅ​ក្បែរ “ទន្លេ​ជីវិត”(វិវរណៈ ២២:១-២)។ លោក​យ៉ូហាន​បាន​ពិពណ៌នា​ថា ដើម​ឈើ​នោះ  “​គឺ​សម្រាប់​ប្រោស​ជាតិ​សាសន៍​ទាំង​អស់​ឲ្យ​ជា”(ខ.២)។ ហើយ​គាត់​ក៏បាន​ធានា​ថា “គ្រា​នោះ​នឹង​គ្មាន​សេចក្តី​បណ្តាសា​ទៀត​ឡើយ”(ខ.៣)។​ ដូច​នេះ រឿង​របស់​ព្រះ​អង្គ គឺ​មាន​ក្តី​អំណរ​ដ៏​អស់​កល្ប ដែល​យើង​រាល់​គ្នា​សុទ្ធ​តែ​ចង់​បាន។—Tim Gustafson