Month: March 2021

ការដកដើមដែលគ្មានប្រយោជន៍

មាន​ពេល​មួយ ចៅ​ៗ​របស់​ខ្ញុំ​កំពុង​តែ​រត់​លេង នៅ​ទី​ធ្លា​ក្រោយ​ផ្ទះ​ខ្ញុំ។ យើង​ក៏​បាន​នាំ​គ្នា​ដក​រុក្ខ​ជាតិ​តូច​ៗ​ដែល​គ្មាន​ប្រយោជន៍ ចេញ​ពី​ទីធ្លា​ក្រោយ​ផ្ទះ ជា​ការ​កម្សាន្ត​សប្បាយ។ ចៅ​ខ្ញុំ​ដែល​ក្មេង​ជាង​គេ​ក៏​បាន​ប្រាប់​យើង​ ឲ្យ​ដក​ដើម​ទាំង​នោះ​ទាំង​ឫស ហើយ​គាត់​ក៏​បាន​បង្ហាញ​ដើម​ដែល​គាត់​បាន​ដក។ ភាព​សប្បាយ​រីក​រាយ​របស់​នាង​ ខណៈ​ពេល​ដែល​យើង​កំពុង​តែ​ដករុក្ខជាតិដែល​គ្មាន​ប្រយោជន៍​ទាំង​នោះ គឺ​បាន​បង្ហាញ​ថា យើង​មាន​មាន​ភាព​សប្បាយ​រីក​រាយ​ប៉ុណ្ណា នៅ​ក្នុង​ការ​សម្អាត​ទី​ធ្លា​ក្រោយ​ផ្ទះរបស់​យើង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្តី​អំណរ​នេះ​គឺ​បាន​កើត​ចេញ​ពី​ការ​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ។

ការ​មាន​ចិត្ត​ចង់​ដក​អំពើ​បាប​ចេញ​ពី​ជីវិត គឺ​ជា​ជំហានទី​មួយ នៅ​ក្នុង​ការ​សម្អាត​អំពើ​បាប​ផ្ទាល់​ខ្លួន។ ហេតុ​នេះ​ហើយ ស្តេច​ដាវីឌ​ក៏​បាន​អធិស្ឋាន​ថា “ឱ​ព្រះអង្គ​អើយ សូម​ពិនិត្យ​មើល ឲ្យ​បាន​ស្គាល់​ចិត្ត​ទូលបង្គំ​ផង …សូម​ទត​មើល​បើ​មាន​អំពើ​អាក្រក់​ណា​នៅ​ក្នុង​ទូលបង្គំ”(ទំនុកដំកើង ១៣៩:២៣-២៤)។

ការ​ពិនិត្យ​រក​មើល​អំពើ​បាប​របស់​យើង ដោយ​បង្ហាញ​ឲ្យ​ព្រះ​ទ្រង់​បង្ហាញ​ឲ្យ​យើង​ឃើញ​អំពើ​បាប​នោះ គឺ​ជា​ទង្វើ​ដ៏​ឆ្លាត​វ័យ។ ព្រះអង្គ​ជ្រាប​ អំពី​យើង​គ្មាន​កន្លែង​ចន្លោះ។ “ឱ​ព្រះយេហូវ៉ា​អើយ ទ្រង់​បាន​ពិនិត្យ​មើល ហើយ​បាន​ស្គាល់​ទូលបង្គំ​ផង ទ្រង់​ជ្រាប​ការ​ដែល​ទូលបង្គំ​អង្គុយ​ចុះ និង​ការ​ដែល​ទូលបង្គំ​ក្រោក​ឡើង​ផង ទ្រង់​ក៏​យល់​គំនិត​របស់​ទូលបង្គំ​ពី​ចំងាយ​ដែរ”(ខ.១-២)។

ស្តេច​ដាវីឌ​ក៏​បាន​មាន​បន្ទូល​ទៀត​ថា “ការ​ដឹង​ច្បាស់​យ៉ាង​នេះ ក៏​អស្ចារ្យ​ហួស​ល្បត់​ទូលបង្គំ ហើយ​ខ្ពស់​ដល់ម៉្លេះ បាន​ជា​ទូលបង្គំ ឈោង​មិន​ដល់​សោះ”(ខ.៦)។ ដូច​នេះ មុន​ពេល​ដែល​អំពើ​បាប​ចាក់​ឫស​ចូល​ក្នុង​ជីវិត​យើង ព្រះ​ទ្រង់​អាច​ដាស់​តឿន​យើង ឲ្យ​ដឹង អំពី​គ្រោះ​ថ្នាក់​នេះ។ ព្រះ​អង្គ​ជ្រាប​អំពី​សណ្ឋាន​របស់​យើង។ ដូច​នេះ ពេល​ណា​អាកប្ប​កិរិយា​ដែល​មាន​អំពើ​បាប បានដុះ​ឡើង នោះ​ព្រះ​អង្គ​ជ្រាប​មុន​គេ ហើយ​ក៏​ចង្អុល​បង្ហាញ​ឲ្យ​យើង​ដឹង​ផង។

“តើ​ទូលបង្គំ​នឹង​ទៅ​ឯ​ណា ឲ្យ​រួច​ពី​ព្រះវិញ្ញាណ​ទ្រង់ តើ​នឹង​រត់​ទៅ​ឯ​ណា ឲ្យ​រួច​ពី​ព្រះភក្ត្រ​ទ្រង់”(ខ.៧)។ ចូរ​យើង​ដើរ​តាម​ព្រះ​អង្គសង្រ្គោះ​នៃ​យើង​យ៉ាង​ប្រកិត ឆ្ពោះ​ទៅ​រក​ទីទួល!—Patricia…

ព្រះក្លែងក្លាយកំបុតច្រមុះ

លោកអេដ វើត ប្លែបឺក(Edward Bleiberg) ជា​អ្នក​គ្រប់​គ្រង​ការ​តាំង​ពិពណ៌ នៃ​សិល្បៈ​របស់​ជន​ជាតិ​អេស៊ីព្ទ នៅ​សារៈ​មន្ទីរប្រ៊ូគ្លីន។ ភ្ញៀវ​ដែល​ចូល​មក​ទស្សនៈ​សារៈ​មន្ទីរ​នេះ ភាគ​ច្រើន​សួរ​គាត់​ថា “ហេតុ​អ្វី​ច្រមុះ​របស់​រូប​ចម្លាក់ទាំង​នោះ កំបុត​?”

លោក​ប្លេបឺក​មិន​អាច​និយាយ​ថា ការ​បាក់​បែក​នោះ​បណ្តាល​មក​ពី​ការ​ខ្សឹក​រីក​រិល​ ដោយសារ​អាកាសធាតុ​នោះ​ឡើយ។ សូម្បីតែ ​នៅ​ក្នុង​រូប​គំនូរ​2D ​ក៏​គេ​គូរ​រូប​ចម្លាក់​នោះ ឲ្យ​កំបុត​ច្រមុះ​ផង​ដែរ។ គាត់​ក៏​បាន​សន្និដ្ឋាន​ថា គេ​ប្រហែល​ជា​បាន​ធ្វើ​ឲ្យ​មាន​ការបាក់​បែក​នោះ ដោយ​ចេតនា។ ពួក​សត្រូវ​នៃនគរ​អេស៊ីព្ទ​ចង់​សម្លាប់​ព្រះ​របស់​សាសន៍​អេស៊ីព្ទ។​ គឺ​ពួក​គេ​ហាក់​ដូច​ជា កំពុង​តែលេងល្បែង “កាត់​ច្រមុះ” ជា​មួយ​សាសន៍​អេស៊ីព្ទ។ កង​ទ័ព​របស់​សត្រូវ​ឈ្លាន​ពាន បាន​កាត់​ច្រមុះ​ចេញ​ពី​រូប​ព្រះ​ទាំង​អស់​នោះ ដើម្បី​ឲ្យ​ពួក​គេ​មិន​អាច​ដក​ដង្ហើម​រួច។

តើ​ពិត​មែន​ឬ? តើ​គ្រាន់​តែ​កាត់​ច្រមុះ​នោះ​ ធ្វើ​ឲ្យ​ព្រះ​របស់​អេស៊ីព្ទ​ស្លាប់​ឬ?  ស្តេច​ផារ៉ោន​ប្រហែល​ជា​គិត​ថា ទ្រង់​កំពុង​ជួប​បញ្ហាហើយ​ពេល​ដែល​ព្រះ​របស់​ទ្រង់​មាន​សណ្ឋាន​បែប​នេះ។ ជា​ការ​ពិត​ណាស់ ស្តេច​អង្គ​នេះ​មាន​កង​ទ័ព និង​ប្រជាជន​មួយ​ប្រទេសដែល​ស្ម័គ្រ​ស្មោះ​នឹង​ទ្រង់។ ជន​ជាតិ​ហេព្រើរ គឺ​ជា​ទាសករ​ដ៏​ហត់​នឿយ ដែល​ត្រូវ​បាន​ដឹក​នាំ ដោយ​លោក​ម៉ូសេ ដែល​គេ​កំពុងតាម​ចាប់​ខ្លួន។ តែ​ពួក​អ៊ីស្រាអែល ឬ​សាសន៍​ហេព្រើរ មាន​ព្រះ​ដ៏​រស់​គង់​នៅ​ជា​មួយ ហើយ​ព្រះ​របស់​ស្តេច​ផារោន គ្រាន់​តែ​ជាព្រះ​ក្លែង​ក្លាយ​ប៉ុណ្ណោះ។ បន្ទាប់​ពី​ពួក​គេ​បាន​ជួប​គ្រោះ​កាច​ទាំង​១០​ហើយ ជន​ជាតិ​អេស៊ីព្ទ​ក៏​បាន​ដឹង​ថា ព្រះ​របស់​ខ្លួន​គ្មានអំណាច​ជួយ​ពួក​គេ​ទេ។

ជន​ជាតិ​អ៊ីស្រាអែល​ក៏​បាន​អប​អរ​ជ័យ​ជម្នះ​របស់​ខ្លួន ដោយ​ប្រារព្ធ​បុណ្យ​នំប៉័ង​ឥត​ដំបែរ ដោយ​បរិភោគ​នំប៉័ង​ឥត​ដំបែរ​ អស់​១សប្តាហ៍​(និក្ខមនំ ១២:១៧ ១៣:៧-៩)។ ដំបែរ​ជា​និមិត្ត​រូប​តំណាង​ឲ្យ​អំពើ​បាប ហើយ​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​រាស្រ្ត​ទ្រង់​ នឹកចាំ​ថា ជីវិត​របស់​ពួក​គេ…

កន្លែងដែលមានសុវត្ថិភាពបំផុត

គ្រាប់​បែក​បាន​ផ្ទុះឡើង នៅ​ក្រៅ​ផ្ទះ​មួយ​ខ្នង នៅ​ប្រទេស​ស្រី​លង្កា ខណៈ​ពេល​ដែល​លោក​ស៊ូរី វីល្លាម(Suri Williams) ដែលជា​បេសកជន​វ័យ​ក្មេង និង​ក្រុម​គ្រួសារ កំពុង​តែ​ជ្រក​ក្នុង​បន្ទប់​ដាក់​ឡាន ដើម្បី​សុវត្ថិ​ភាព។ អ្នក​បម្រើ​ព្រះ​ដ៏​ក្មេង​វ័យ​នេះ បានលះ​បង់​ជីវិត​ដ៏​សុខ​ស្រួល ក្នុង​ទីក្រុង​កូឡំបូ ដើម្បី​បម្រើ​ព្រះ ក្នុង​តំបន់​ខាង​ជើង នៃ​ប្រទេស​ស្រី​លង្កា ដែល​កំពុង​តែ​មាន​សង្រ្គាម​ស៊ីវិល​។ អ្នក​ដឹក​នាំ​អង្គការ​របស់​គាត់ បាន​សុំ​ឲ្យ​គាត់​ត្រឡប់​មក​ទីក្រុង​កូឡំបូ​វិញ ដើម្បី​សុវត្ថិ​ភាព តែ​លោក​ស៊ូរី​ឆ្លើយ​តប​ថា “កន្លែងដែល​សុវត្ថិ​ភាព​បំផុត គឺ​ជា​កន្លែង​ដែល​យើង​ធ្វើ​តាម​បំណង​ព្រះ​ទ័យ​ព្រះ”។ នេះ​ជា​ពាក្យ​ដែល​គាត់​បាន​ដក​ស្រង់​ពី​អ្នក​ស្រី ខូរី ធែន ប៊ូន(Corrie Ten Boom) ជា​គ្រីស្ទ​បរិស័ទ​ជន​ជាតិ​ហូឡង់ ដែល​គេ​បាន​ចាប់​ដាក់​គុក ដោយ​សារ​គាត់​បាន​ជួយ​ជន​ជាតិយូដា​រត់​គេច ពី​កង​ទ័ព​អាឡឺម៉ង់ ក្នុង​សម័យ​សង្រ្គាម​លោក​លើក​ទី២។

លោក​ស៊ូរី​បាន​ត្រៀម​ខ្លួន ដើម្បី​រង​ទុក្ខ ដោយសារ​ការ​ផ្សាយ​ដំណឹង អំពី​សេចក្តី​សង្រ្គោះ ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ ប្រទាន​ដល់អស់​អ្នក​ដែល​ជឿ ហើយ​គាត់​ក៏​បាន​ស៊ូទ្រាំ នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ស្រី​លង្កា អស់​រយៈ​ពេល​១​៥​ឆ្នាំ។ យុវ​ជន​ជា​ច្រើន​នាក់បាន​ក្លាយ​ជា​សិស្ស​គាត់ ហើយ​ក្រោយ​មក ពួក​គេ​ក៏​បាន​ក្លាយ​ជា​អ្នក​ដឹក​នាំ និង​គ្រូ​គង្វាល។ កូន​ស្រី​គាត់​បាន​ប្រាប់​ខ្ញុំ​ថា ពេលណា​គ្រាប់​បែក​ផ្ទុះ ពួក​គេ​ក៏​បាន​ច្រៀង​សរសើរ​ព្រះ ហើយ​លេង​ល្បែង​កម្សាន្ត នៅ​ក្នុង​បន្ទប់​ដាក់​ឡាន​នោះ។

ក្នុង​បទ​គម្ពីរ ១ពេត្រុស ៣:១៤-១៧ ពួក​សាវ័ក​បាន​ជំរុញ​យើង ឲ្យ​ត្រៀម​ខ្លួន ដើម្បី​រង​ទុក្ខ​ថ្វាយ​ព្រះ​គ្រីស្ទ ដោយ​កត់​សំគាល់​ថា យើង​នឹង​មាន​ពរ…

ផ្តោតចិត្តទៅលើព្រះ

មាន​ពេល​មួយ​ចៅ​ស្រី​អាយុ​៣​ឆ្នាំ​របស់​ខ្ញុំ បាន​រត់​ចុះ​ឡើង ក្នុង​ទីធ្លា​ផ្ទះ​ឈើ​របស់​យើង ដោយ​ទឹក​មុខ​ញញឹម ហើយ​ស្រែក​ហៅ​ខ្ញុំថា “លោក​យាយ មើលនែ ​ខ្ញុំ​រាំ ដូច​ព្រះ​នាងអញ្ចឹង!” ការ​រាំ​របស់​នាង បាន​នាំ​ឲ្យ​ខ្ញុំ​ញញឹម​ផង​ដែរ តែ​បង​ប្រុស​នាង​រអ៊ូ​ថា “នាងមិន​មែន​រាំ​ទេ គឺ​រត់​លេង​ទេ​តើ”។ តែ​ពាក្យ​សម្តី​របស់​បង​ប្រុស​នាង មិន​បាន​ដក​ចេញ​ក្តី​អំណរ ដែល​នាង​ទទួល​បាន នៅ​ក្នុង​ការសម្រាក​លំហែរ ជា​មួយ​ក្រុម​គ្រួសារ​ឡើយ។

នៅ​ថ្ងៃ​អាទិត្យ​មុន​ពេល​ព្រះ​យេស៊ូវ​សុគត ជា​ថ្ងៃ​ពេញ​ដោយ​អំណរ។ ពេល​ដែល​ព្រះ​យេស៊ូវ​ជិះ​លើ​ខ្នង​សត្វ​លា​ ចូល​ក្នុង​ទីក្រុងយេរូសាឡិម ហ្វូង​មនុស្ស​បាន​ស្រែក​ឡើង ដោយ​ចិត្ត​ក្លៀវ​ក្លា​ថា “ហូសាណា ដល់​ព្រះវង្ស​ហ្លួង​ដាវីឌ ព្រះអង្គ​ដែល​យាង​មក​ដោយ​នូវ​ព្រះនាម​ព្រះអម្ចាស់ ទ្រង់​ប្រកប​ដោយ​ព្រះពរ ហូសាណា នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត”(ម៉ាថាយ ២១:៩)។ តែ​មនុស្ស​ជាច្រើន​ក្នុង​ហ្វូង​មនុស្ស កំពុង​តែ​រំពឹង​រង់​ចាំ ព្រះ​មែស៊ី​មួយ​អង្គ ដែល​នឹង​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​ចក្រ​ភព​រ៉ូម៉ាំង គឺ​មិន​បាន​រង់​ចាំ​ ព្រះ​អង្គសង្រ្គោះ ដែល​នឹង​សុគត ដើម្បី​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​បាប នៅ​អាទិត្យ​ដដែល​នោះ​ឡើយ។

ក្រោយ​មក ក្នុង​ថ្ងៃ​ដដែល​នោះ ទោះ​ពួក​សម្តេច​សង្ឃ​បាន​បង្ហាញ​កំហឹង និង​ចោទ​សួរ​ អំពី​អំណាច​ព្រះ​យេស៊ូវ​ក៏​ដោយ ក៏​ក្មេង​ៗ ក្នុង​ព្រះ​វិហារ នៅ​តែ​បង្ហាញ​ចេញ​នូវ​ក្តី​អំណរ ហើយ​ស្រែក​ឡើង​ថា “ហូសាណា ដល់​ព្រះវង្ស​ហ្លួង​ដាវីឌ​”(ខ.១៥) ដោយ​ពួក​គេប្រហែលជា​លោត​ចុះ​ឡើង​ គ្រវី​ស្លឹក​ចាក ខណៈ​ពេល​ដែល​ពួក​គេ​រត់​ពេញ​ទី​ធ្លា​ព្រះ​វិហារ។ គ្មាន​អ្វី​អាច​ហាម​ឃាត់​ពួក​គេ មិន​ឲ្យថ្វាយ​បង្គំ​ព្រះ​អង្គ​បាន​ឡើយ ដូច​នេះ ព្រះ​យេស៊ូវ​ក៏​បាន​មាន​បន្ទូល​ទៅ​កាន់​អ្នក​ដឹក​នាំ​ដែល​ទើស​ទាល់​ទាំង​នោះ​ថា “ទ្រង់​បាន​ធ្វើ​ឲ្យ​សេចក្តី​សរសើរ​បាន​គ្រប់​លក្ខណ៍…

ញាំអាហារជាមួយក្សត្រ

បន្ទាប់​ពី​បាន​ជួប​ម្ចាស់​ក្សត្រី​នៃ​ចក្រ​ភព​អង់​គ្លេស នៅ​ពិធី​សមោសរ នៅ​ប្រទេស​ស្កត់លែន អ្នក​ស្រី​ស៊ីលវា (Sylvia) និង​ស្វាមី​របស់​គាត់ ក៏​បាន​ទទួល​ព្រះ​រាជ​សារ​មួយ ដែល​បាន​ប្រាប់​ថា ព្រះ​រាជ​វង្ស​របស់​ក្សត្រី​សព្វ​ព្រះ​ទ័យ​នឹង​មក​លេង​ផ្ទះ​របស់​ពួក​គេ ​ដើម្បី​ញាំ​តែ។ អ្នក​ស្រី​ស៊ីលវា​ក៏​បាន​ចាប់​ផ្តើម​ការ​រៀប​ចំ​ និង​សម្អាត​ផ្ទះ ដោយចិត្ត​ថប់​បារម្ភ អំពី​ការ​ទទួល​ភ្ញៀវ​ដែល​ជាក្សត្រ​។ មុន​ពេល​ពួក​គេ​មក​ដល់ នាង​ក៏​បាន​ចេញ​ទៅ​ក្រៅ​បេះ​ផ្កា ដើម្បី​ដាក់​ក្នុង​ថូ​លើ​តុ ដោយ​បេះ​ដូង​នាង​លោត​កាន់​តែ​ញាប់​។ បន្ទាប់​មក នាង​ក៏​មាន​អារម្មណ៍​ថា ព្រះ​ទ្រង់​កំពុង​រំឭក​នាង​ថា ព្រះ​អង្គ​ជា​ក្សត្រ​លើ​អស់​ទាំង​ក្សត្រ ហើយ​ព្រះ​អង្គ​គង់​នៅជា​មួយ​នាង​ជា​រៀង​រាល់​ថ្ងៃ។ ភ្លាម​ៗ​នោះ នាង​ក៏​មាន​អារម្មណ៍​ថា មាន​សន្តិ​ភាព​នៅ​ក្នុង​ចិត្ត ហើយ​ក៏​បាន​គិត​ថា “តាម​ពិត​ ម្ចាស់ក្សត្រី​ក៏​ជា​មនុស្ស​ដែរ”។

អ្នកស្រី​ស៊ីលវា​គិត​ត្រូវ។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​កត់​សំគាល់​ថា ព្រះ​ទ្រង់ “ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ហើយ​ជា​ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់” (១ធីម៉ូថេ ៦:១៥) ហើយ​អ្នក​ដែល​ដើរ​តាម​ព្រះ​អង្គ “ជា​កូន​របស់​ព្រះ”(កាឡាទី ៣:២៦)។ ពេល​ណាយើង​ក្លាយ​ជា​កម្ម​សិទ្ធិ​របស់​ព្រះ​គ្រីស្ទ នោះ​យើង​ជា​អ្នក​គ្រង​មរតក​ជា​មួយ​លោក​អ័ប្រាហាំ(​ខ.២៩)។ យើង​មិន​មាន​ការ​បែងចែក ដែល​ប្រកាន់​ពូជ​សាសន៍​ វណ្ណៈ ឬ​ភេទ​ទៀត​ឡើយ ដ្បិត​យើង​រាល់​គ្នា “​រួម​មក​តែ​មួយ នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ”(ខ.២៨)។​ យើង​ជា​កូន​របស់​ព្រះ​ដ៏​ជា​មហា​ក្សត្រ។​

អ្នក​ស្រី​ស៊ីលវា និង​ស្វាមី​របស់​គាត់ បាន​ញាំ​អាហារ​ដោយ​ក្តី​សោមនស្ស ជា​មួយ​ម្ចាស់​ក្សត្រី​នៅ​ថ្ងៃ​នោះ តែ​ខ្ញុំ​មិន​រំពឹង​ថា នឹងបាន​ទទួល​ការ​អញ្ជើញ​ពី​ព្រះ​នាង​ឡើយ។ តែ​ខ្ញុំ​ចូល​ចិត្ត​នឹក​ចាំ​ថា ព្រះ​មហា​ក្សត្រ​ដែល​ខ្ពស់​បំផុត គង់​នៅ​ជា​មួយ​ខ្ញុំ​គ្រប់​ពេល​វេលា​។ ​អ្នក​ដែល​ជឿ​ព្រះ​យេស៊ូវ​អស់​ពី​ចិត្ត(ខ.២៧) អាច​រស់​នៅ…

តន្រ្តីចេញពីតំបន់អនាធិបតេយ្យ

ខាតូរ៉ា ជា​តំបន់​អណាធិប​តេយ្យ​តូច​មួយ នៅ​ប្រទេស​ប៉ារ៉ាហ្កាយ ក្នុង​តំបន់​អាមេរិក​ខាង​ត្បូង។ អ្នក​ភូមិ​នៅ​ទី​នោះ​មាន​ជីវភាព​ក្រីក្រ​តោក​យ៉ាក​ណាស់ ដោយ​ពួក​គេ​ត្រូវ​ចិញ្ចឹម​ជីវិត​ដោយ​ដើរ​រើស​អេត​ចាយ នៅ​កន្លែង​ចាក់​សំរាម។ ប៉ុន្តែ មាន​វង់​តន្រ្តី​មួយ បាន​កើត​ចេញ​មក ចេញ​ពី​ស្ថាន​ភាព​ដ៏​ពិបាក​នេះ គឺ​ជា​រឿង​ដ៏​ប្រសើរ​ណាស់។​

វីយូឡុង​ថ្មី​មួយ​គ្រឿង​មាន​តម្លៃ​ថ្លៃ​ជាងខ្ទម​មួយ​ខ្នង នៅ​ក្នុង​តំបន់​អនាធិប​តេយ្យ​នេះ ដូច​នេះ វង់​តន្រ្តី​នេះ​ក៏​បាន​កើត​មាន​ភាព​ប៉ិនប្រសប់ ដោយ​ច្នៃ​បង្កើត​ឧបករណ៍​តន្រ្តី ដោយ​ខ្លួន​ឯង ចេញ​ពី​អេត​ចាយ។ ពួក​គេ​បាន​ច្នែ​បង្កើត​វីយូឡុង ពី​ធុង​ប្រេង​ឆា និង​សម​ ដែល​ពួក​គេ​បាន​កាត់ និង​បត់ ដើម្បី​ចង​ភ្ជាប់​នឹង​ខ្សែ​វីយូឡុង។ ពួក​គេ​ក៏​បាន​ច្នៃ​បង្កើត​ឧបករណ៍​ផ្លុំ​សាក់​សូហ្វូន ពី​ទុយោ​ទឹក ដោយ​ប្រើ​គំរប​ដប ធ្វើ​ជា​រន្ធ​ចុច។ ពួក​គេ​ក៏​បាន​ផលិត​វីយូឡុង​ធំ សេឡូ ពី​ធុង​ស័ង្កសី ដោយ​ប្រើ​ប្រអប់​កិន​នំ ធ្វើ​ជា​ឧបករណ៍​រឹត​ខ្សែ​។​ ទស្សនិកជន​មាន​អារម្មណ៍​រីក​រាយ​ណាស់ ពេល​ដែល​បាន​ស្តាប់​ពួក​គេ​ប្រគុំ​បទ​ភ្លេង​របស់​លោក​ម៉ូហ្សាត ដោយ​ប្រើ​ឧបករណ៍​កែ​ច្នៃ​ទាំង​នេះ។ វង់​ភ្លេង​មួយ​នេះ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជា​ច្រើន ដើម្បី​ប្រគុំ​តន្រ្តី ដោយ​បាន​លើក​ស្ទួយ​ជីវិត​យុវជន​ក្នុង​ក្រុម​តន្រ្តី​នេះ ឲ្យ​មាន​ក្តី​សង្ឃឹម​ឡើង។

វីយូឡុង​ចេញ​ពី​កន្លែង​ចាក់​សម្រាម។ តន្រ្តី​ចេញ​ពី​តំបន់​អនា​ធិប​តេយ្យ។ នោះ​ជា​និមិត្ត​រូប នៃ​ការ​ផ្លាស់​ប្រែ ដែល​ព្រះ​ទ្រង់​តែង​ធ្វើ ក្នុង​ជីវិត​មនុស្ស​ជា​ច្រើន។ ពេល​ដែល​ហោរា​អេសាយ បាន​ទទួល​ការ​បើក​សម្តែង​ពី​ព្រះ​ អំពី​ស្នាព្រះ​ហស្ត​ថ្មី​របស់​ព្រះអង្គ គាត់​ក៏​បាន​មើល​ឃើញ​ការ​ផ្លាស់​ប្តូរ​ស្រដៀង​គ្នា នៃ​ភាព​ស្រស់​ស្អាត ដែល​បាន​កើត​ចេញ​ពី​ភាព​ទុរគត ដែល​មាន​ដូច​ជា​ ដី​ដែលក្រៀម​ក្រោះ​គ្មាន​ជីវ​ជាតិ ប្រែ​ក្លាយ​ជា​កន្លែង​ដែល​មាន​ផ្កា​រីក​ស្គុស​ស្គាយ​(អេសាយ ៣៥:១-២) វាល​រហោ​សា្ថន​ប្រែ​ជា​មាន​ផ្លូវ​ទឹក ហូរ​កាត់(ខ.៦-៧)…

ស្គាល់សម្លេងព្រះអង្គ

កាល​លោក​ឃែន(Ken) នៅ​បង្រៀន​នៅ​សាលា​ព្រះ​គម្ពីរ​សម្រាប់​កុមារ អស់​រយៈ​ពេល​១​ឆ្នាំ គាត់ក៏​បាន​សម្រេច​ចិត្ត​នាំ​សត្វដែល​មាន​ជីវិត ចូល​ក្នុង​សាលា​រៀន ដើម្បី​ពន្យល់​រឿង​ក្នុង​ព្រះ​គម្ពីរ។ ពេល​ដែល​គាត់​មក​ដល់​សាលា ដើម្បី​ជួយ​បង្រៀន គេ​ក៏​បាន​សុំ​ឲ្យ​គាត់​នាំ​សត្វ​ចៀម​មួយ​ក្បាល​ចូល​កន្លែង​បង្រៀន។ គាត់​ត្រូវ​ទាញ​សត្វ​ដែល​មាន​រោម​ស្រម៉ូវ​នោះ នឹង​ខ្សែ ចូល​ក្នុង​ទីលាន​ហាត់​ប្រាណ​របស់​ព្រះ​វិហារ។ ប៉ុន្តែ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក វា​មិន​សូវ​មាន​ភាព​ស្ទាក់​ស្ទើរ​នៅ​ក្នុង​ការ​ដើរ​តាម​គាត់​ឡើយ។ នៅ​ចុង​សប្តាហ៍ គាត់​មិន​ចាំ​បាច់​ត្រូវ​ដឹក​វា​នឹង​ខ្សែ​ទៀត​ទេ គឺ​គាត់​គ្រាន់​តែ​ហៅ​វា នោះ​វា​ក៏​តាម​គាត់ ដោយ​ដឹង​ថា វា​អាច​ទុក​ចិត្តគាត់។

ក្នុង​កណ្ឌ​គម្ពីរ​សញ្ញា​ថ្មី ព្រះ​យេស៊ូវ​បាន​ប្រៀប​ធៀប​អង្គ​ទ្រង់ ទៅ​នឹង​អ្នក​គង្វាល ដោយ​មាន​បន្ទូល​ថា សត្វ​ចៀម ដែល​ជា​អ្នក​ជឿទ្រង់ នឹង​ដើរ​តាម​ទ្រង់ ព្រោះ​ពួក​គេ​ស្គាល់​សម្លេង​ទ្រង់​(យ៉ូហាន ១០:៤)។ តែ​ចៀម​ទ្រង់ នឹង​គេច​ចេញ​ពី​មនុស្ស​ចម្លែក ឬ​ចោរ​(ខ.៥)។ ដូច​នេះ យើង​ដែល​ជា​កូន​ព្រះ ត្រូវ​ស្គាល់​សម្លេង​របស់​ព្រះ​ដែល​ជា​អ្នក​គង្វាល តាម​រយៈ​ការ​ប្រកប​ទាក់​ទង​ជា​មួយ​ព្រះ​អង្គ​។ ហើយ​ខណៈ​ពេល​ដែល​យើង​ស្គាល់​សម្លេង​ព្រះ​អង្គ​ហើយ នោះ​យើង​ស្គាល់​ចារិក​លក្ខណៈ​របស់​ព្រះ​អង្គ ហើយ​រៀន​ទុក​ចិត្តព្រះ​អង្គ។

ពេល​ណា​យើង​ស្គាល់ និង​ស្រឡាញ់​ព្រះ​កាន់​តែ​ខ្លាំង នោះ​យើង​នឹង​ស្គាល់​សម្លេង​ព្រះ​អង្គ ហើយ​អាច​គេច​ចេញ​ពី “ចោរ​ដែល​មក​លួច សម្លាប់ និង​បំផ្លាញ”(ខ.១០) គឺ​គេច​ចេញ​ពី​អ្នក​ដែល​ព្យាយាម​បោក​បញ្ឆោត និង​នាំ​យើង​ចេញ​ឆ្ងាយ​ពី​ព្រះ​អង្គ។ យើងអាច​ទុក​ចិត្ត​ថា សម្លេង​របស់​ព្រះ​ដែល​ជា​អ្នក​គង្វាល​របស់​យើង នឹង​នាំ​យើង​ទៅ​រក​កន្លែង​ដែល​មាន​សុវត្ថិភាព គឺ​ផ្ទុយ​ស្រឡះ​ពីពួក​គ្រូ​បង្រៀន​ខុស​ឆ្គង​ទាំង​នោះ។—Julie Schwab

ការអ្វីដែលធំជាងខ្លួនយើង

អ្នក​ស្ម័គ្រ​ចិត្ត​ជាង​២០០​នាក់ បាន​ជួយ​រើ​ឥវ៉ាន់​ពី​បណ្ណាគារ​តុលា នៅ​ទីក្រុង​សោត​ថែមតុន ប្រទេស​អង់​គ្លេស ទៅ​កាន់​អស័យដ្ឋាន​ថ្មី ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ដដែល។ អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​នោះ ក៏​បាន​ឈរ​បន្ត​គ្នា ជា​ជួរ នៅ​លើ​ផ្លូវ​សម្រាប់​មនុស្ស​ថ្មើរ​ជើង ហើយ​ក៏​បាន​ហុច​សៀវភៅ​បន្ត​គ្នា ពី​អាស័យ​ដ្ឋាន​ចាស់ ទៅ​កាន់​អាស័យ​ដ្ឋាន​ថ្មី។ ពេល​ដែល​បុគ្គលិក​បណ្ណា​គា​ម្នាក់ បាន​ឃើញអ្នក​ស្ម័គ្រ​ចិត្ត​ទាំង​នោះ ធ្វើ​ការ​យ៉ាង​សកម្ម​ដូច​នេះ គាត់​ក៏​បាន​និយាយ​ថា គាត់​មាន​ការ​ប៉ះ​ពាល់​ចិត្ត​ណាស់ ដែល​បាន​ឃើញមនុស្ស​ជា​ច្រើន​មក​ជួយ​យក​អសារ ដោយ​ពួក​គេ​ចង់​រួម​ចំណែក នៅ​ក្នុង​ការ​អ្វី​ដែល​ធំ​ជាង​ខ្លួន​ពួក​គេ។

យើង​ក៏​អាច​មាន​ចំណែក នៅ​ក្នុង​ការ​អ្វី ដែល​ធំ​ជាង​ខ្លួន​យើង​ផង​ដែរ។​ព្រះ​ទ្រង់​ប្រើ​យើង​ ឲ្យ​ឈោង​ចាប់​ពិភព​លោក​ ដោយ​ព្រះរាជសារ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ។​ ដោយសារ​មាន​នរណា​ម្នាក់​បាន​ផ្សាយ​ព្រះ​រាជ​សារ​នោះ​មក​យើង នោះ​យើង​អាចផ្សព្វ​ផ្សាយ​ព្រះ​រាជ​សារ​នោះ​បន្ត​ទៅ​អ្នក​ដទៃ​ទៀត។ សាវ័ក​ប៉ុល​បាន​ប្រៀប​ធៀប​ការ​នេះ​ ទៅ​នឹង​ការ​ធ្វើ​ស្រែ។ ក្នុង​ចំណោមយើង មាន​អ្នក​ខ្លះ​ដាំ ហើយ​អ្នក​ខ្លះ​ទៀត​ស្រោច​ទឹក។ យើង​ជា​អ្នក​ធ្វើ​ការ​ជា​មួយ​ព្រះ​(១កូរិនថូស ៣:៩)។

ការងារ​នីមួយ​ៗ ដែល​យើង​ធ្វើ​បម្រើ​ព្រះ សុទ្ធ​តែ​សំខាន់ តែ​យើង​ត្រូវ​ធ្វើ ដោយ​អំណាច​របស់​ព្រះ​វិញ្ញាណ​របស់​ព្រះ​អង្គ។ ដោយអំណាច​នៃ​ព្រះ​វិញ្ញាណ​ព្រះ​អង្គ នោះ​ព្រះ​ទ្រង់​ជួយ​ឲ្យ​រាស្រ្ត​ព្រះ​អង្គ ចម្រើន​ឡើង​ខាង​វិញ្ញាណ ពេល​ដែល​ពួក​គេ​ដឹង​ថា ព្រះ​អង្គស្រឡាញ់​ពួក​គេ ហើយ​ចាត់​ព្រះ​រាជ​បុត្រា​ព្រះ​អង្គ ឲ្យ​យាង​មក​សុគត ជំនួស​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​រួច​ពី​បាប​(យ៉ូហាន ៣:១៦)។

ព្រះ​ទ្រង់​ធ្វើ​ការងារ​ទ្រង់ នៅ​លើ​ផែន​ដី តាម​រយៈ “អ្នក​ស្ម័គ្រ​ចិត្ត” ដូច​អ្នក និង​ខ្ញុំ។ ទោះ​យើង​ជា​ផ្នែក​មួយ​នៃ​សហគមន៍​ដែល​ធំជាង​ការ​រួម​ចំណែក​របស់​យើង ក៏​យើង​នៅ​តែ​អាច​ជួយ​ឲ្យ​សហគមន៍​នោះ​ចម្រើន​ឡើង ដោយ​ធ្វើ​ការ​ជា​មួយ​គ្នា ដើម្បី​ចែក​រំលែក​ក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ…

មូលហេតុដែលត្រូវសម្រាក

បើ​អ្នក​ចង់​រស់​នៅ ឲ្យ​បាន​យូរ ចូរ​សម្រាក​លំហែរ​កាយ។ បន្ទាប់​ពី​ការ​សិក្សា​អស់​រយៈ​ពេល​៤០​ឆ្នាំ មក​លើ​ពួក​នាយក​ប្រតិ​បត្តិភេទ​ប្រុស ក្នុង​វ័យ​កណ្តាល ដែល​សុទ្ធ​តែ​មាន​ហានិភ័យ នៅ​ក្នុង​ការ​កើត​ជំងឺ​បេះ​ដូង អ្នក​ស្រាវ​ជ្រាវ នៅ​ទី​ក្រុងហេស៊ីនគី ប្រទេស​ហ្វាំងឡង់ ក៏​បាន​បន្ត​ការ​សិក្សា មក​លើ​អ្នក​ចូល​រួម​ទាំង​នោះ​ទៀត។ អ្នក​វិទ្យា​សាស្ត្រ​ទាំង​នោះ​ក៏​បាន​រក​ឃើញ ​អ្វី​មួយ ដែល​ពួក​គេ​មិន​បាន​រក​ឃើញ ក្នុង​ការ​សិក្សាពី​ដំបូង។  គឺ​ពួក​គេ​រក​ឃើញ​ថា អត្រា​នៃ​ការ​ស្លាប់ មាន​កំរិត​ទាប​ជាង ក្នុង​ចំណោមអ្នក​ដែល​បាន​ចំណាយ​ពេល​សម្រាក​លំហែរ​កាយ។

ការងារ​ជា​ផ្នែក​ដ៏​ចាំ​បាច់​នៃ​ជីវិត ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​ឲ្យ​មនុស្ស​ជាតិ តាំង​ពី​មុន​ពេល​ដែល​ទំនាក់​ទំនង​ជា​មួយ​ទ្រង់ បាន​ប្រេះ​បែក ក្នុង​បទ​គម្ពីរ​លោកុប្បត្តិ ជំពូក​៣។ ក្នុង​កណ្ឌ​គម្ពីរ​សាស្តា ស្តេច​សាឡូម៉ូន​បាន​ចែង​ អំពី​ភាព​គ្មាន​ន័យ​ នៃការងារ​របស់​អ្នក​ដែល​មិន​បាន​ធ្វើ​ការ​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ព្រះ ដោយ​ទ្រង់​ទទួល​ស្គាល់​ថា ពួក​គេ​បាន​ប្រឹង​ប្រែង ដោយ​ការ​នឿយ​ហត់ និង​ទុក្ខ​ព្រួយ​(សាស្តា ២:២២-២៣)។ ទ្រង់​មាន​បន្ទូល​ថា សូម្បី​តែ​នៅ​ពេល​ដែល​ពួក​គេ​មិន​ធ្វើ​ការ គំនិត​របស់​ពួក​គេមិន​បាន​សម្រាក​ទេ  ព្រោះ​ពួក​គេ​នៅ​តែ​គិត អំពី​ការ​អ្វី​ដែល​ចាំ​បាច់​ត្រូវ​ធ្វើ​(ខ.២៣)។​

ពេល​ខ្លះ យើង​ក៏​មាន​អារម្មណ៍​ថា យើង​ហាក់​ដូច​ជា​កំពុង​តែ​ដេញ​តាម​ខ្យល់​(ខ.១៧) ហើយ​ក៏​មាន​ចិត្ត​នឿយ​ណាយ​ ចំពោះ​អសមត្ថភាព​របស់​យើង នៅ​ក្នុង “ការ​បញ្ចប់” កិច្ច​ការ​ ។ តែ​ពេល​ណា​យើង​នឹក​ចាំ​ថា ព្រះ​ទ្រង់​ជា​ផ្នែក​មួយ​នៃ​ការ​ងារ​របស់​យើង ហើយ​មាន​គោល​បំណង ដែល​ស្រប​នឹង​ព្រះ​ទ័យ​ព្រះ​អង្គ នោះ​យើង​អាច​ធ្វើ​ការ និង​ចំណាយ​ពេល​សម្រាក។ យើង​អាច​ទុក​ចិត្តថា ព្រះ​អង្គ​នឹង​ផ្គត់​ផ្គង់​យើង ដ្បិត​ព្រះ​អង្គ​ជា​អ្នក​ប្រទាន​អ្វី​ៗ​គ្រប់​យ៉ាង។ ស្តេច​សាឡ៉ូម៉ូន​បាន​ទទួល​ស្គាល់​ថា…

ឆាប់នឹងស្តាប់ ក្រនឹងខឹង យឺតនឹងនិយាយ

ថ្ងៃទី ៦

អាន យ៉ាកុប ១:១៩-២១

ក្នុង​នាម​ខ្ញុំ​ជា​អ្នក​សារព័ត៌​មាន​ម្នាក់​ ខ្ញុំ​ធ្វើ​ការ​ក្នុង​បរិយា​កាស​ដ៏​មមា​ញឹក និងធ្វើ​អ្វី​ៗ​លឿន​ៗ និង​ស្ថិត​ក្នុង​ភាព​តាន​តឹង​។ កាល​ពី​ពេល​ថ្មី​ៗ​នេះ ខ្ញុំ​បាន​រក​ឃើញ​ថា ខ្ញុំ​មាន​ការ​អាក់​អន់​ចិត្ត​នឹង​ការងារ​របស់​ខ្ញុំ ដោយ​ត្អូញ​ត្អែរ​ជា​ញឹក​ញាប់​ទៅ​កាន់​អ្នក​ផ្សេង​ទៀត​ថា​ ការងារ​ពិបាក​ពេក​ហើយ ហើយ​មាន​អារម្មណ៍ជូរ​ចត់​ ចំពោះ​បន្ទុក​ការងារ​។​

ពេល​ណា​យើង​ប្រឈម​មុខ​នឹង​ស្ថាន​ភាព​ និងមនុស្ស​ដែល​លំបាក យើង​ច្រើន​តែ​ប្រតិ​កម្ម​ទៅ​វិញ ដោយ​កំហឹង…