កាល​ប៉ុន្មាន​ឆ្នាំ​មុន មាន​អ្នក​និពន្ធ​មួយ​ចំនួន បាន​ជំរុញ​គ្រីស្ទ​បរិស័ទ​ទាំង​ឡាយ ឲ្យ​ធ្វើ​ការ​ពិនិត្យ​មើល​ជា​ថ្មី​ អំពី “ពាក្យ​បច្ចេក​ទេស” នៃ​ជំនឿ។ ឧទាហរណ៍ អ្នក​និពន្ធ​ម្នាក់​បាន​និយាយ​សង្កត់​ធ្ងន់​ថា សូម្បី​តែ​ពាក្យ​បច្ចេក​ទេស​ផ្នែក​ទេវសាស្រ្ត នៃ​ជំនឿ ក៏​អាច​បាត់​បង់​ឥទ្ធិ​ពល​របស់​ខ្លួន ពេល​ដែល​យើង​មិន​និយាយ​ឲ្យ​ស៊ី​ជម្រៅ អំពី​ដំណឹង​ល្អ​ និង​ការ​ត្រូវ​ការ​ជំនួយ​របស់​ព្រះ បើ​សិន​ជា​ពាក្យ​នោះ​ច្រំ​ដែល​ពេក ឬ​ប្រើ​ច្រើន​ដង​ពេក។ គាត់​លើក​ឡើង​ថា ពេល​ដែល​មាន​រឿង​នេះ​កើត​ឡើង យើង​ប្រហែល​ជា​ចាំ​បាច់​ត្រូវ រៀន​ភាសា​នៃ​ជំនឿ “សារ​ឡើង​វិញ” ហើយ​មុន​នឹង​សន្និដ្ឋាន យើង​ត្រូវ​យល់​ដំណឹង​ល្អ​ឲ្យ​បាន​ច្បាស់​សិន។

ការ​លើក​ទឹក​ចិត្ត​ឲ្យ​រៀន “និយាយ​អំពី​ព្រះ តាម​របៀប​ដ៏​សាមញ្ញ” ក្នុង​រឿង​ខាង​លើ​នេះ​ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ អំពី​សាវ័ក​ប៉ុល ដែល​បាន​ប្តេជ្ញា​ចិត្ត​ធ្វើ​ឲ្យ​ខ្លួន​គាត់ “​ត្រឡប់​ជា​គ្រប់​សណ្ឋាន​ទាំង​អស់ ដល់​មនុស្ស​ទាំង​អស់ ប្រយោជន៍​ឲ្យ​បាន​សង្គ្រោះ​ដល់​អ្នក​ខ្លះ ដោយសារ​សណ្ឋាន​ទាំង​នោះ …ដោយ​យល់​ដល់​តែ​ដំណឹង​ល្អ”(១កូរិនថូស ៩:២២-២៣)។ គាត់​មិន​ដែល​សន្និដ្ឋាន​ថា គាត់​មាន​ការ​ចេះ​ដឹង​ជាង​គេ អំពី​របៀប​ចែក​ចាយ អំពី​ការ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ពឹង​ផ្អែក​ទៅ​លើ​ការ​អធិស្ឋាន​ជា​ប្រចាំ ហើយ​បាន​សំណូម​ពរ​បង​ប្អូន​រួម​ជំនឿ ឲ្យ​អធិស្ឋាន​ឲ្យ​គាត់​ផង​ដែរ  ដើម្បី​ឲ្យ​​ព្រះ​ទ្រង់​បាន​ប្រទាន​ “ពាក្យ​សំដី​មក​គាត់”(អេភេសូរ ៦:១៩) ដើម្បី​ផ្សាយ​ដំណឹង​ល្អ។

សាវ័ក​ប៉ុល​ក៏​បាន​ដឹង​ថា អ្នក​ជឿ​ម្នាក់​ៗ​សុទ្ធ​តែ​ត្រូវ​បន្ទាប​ខ្លួន និង​ទទួល​ស្គាល់​ថា ពួក​គេ​ត្រូវ​ចាក់​ឫស​កាន់​តែ​ជ្រៅ ក្នុង​ក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​(៣:១៦-១៧)។ ទាល់​តែ​យើង​បាន​ចាក់​ឫស​ចូល​ជ្រៅ ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដោយ​ទទួលស្គាល់​កាន់​តែ​ច្បាស់​ថា យើង​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ​គុណ​ព្រះ​អង្គ ទើប​យើង​អាច​ចាប់​ផ្តើម​រក​ឃើញ​ពាក្យ​ដ៏​ត្រឹម​ត្រូវ ដើម្បី​ផ្សាយ​ដំណឹង​ល្អ ដ៏​អស្ចារ្យ អំពី​ការ​អ្វី​ដែល​ព្រះ​អង្គ​បាន​ធ្វើ​សម្រាប់​យើង។​—Monica La Rose