នាងបានដាក់នំពងទាតូចៗមួយកញ្ចប់នៅពីលើតុគិតលុយ ហើយបន្ទាប់មក នាងក៏បានដាក់កាតថ្ងៃខួបកំណើត និងចំណិតដំឡូងបំពងប៉ុន្មានកញ្ចប់ នៅលើតុនោះទៀត។ នាងកំពុងតែឈឺក្បាលស្រាប់ផង កូននាងដែលចេះដើរតេសតាស់ ក៏បានស្រែករកការចាប់អារម្មណ៍ពីនាង។ ពេលអ្នកគិតលុយប្រាប់នាង អំពីថ្លៃទំនិញសរុប ស្រ្តីជាម្តាយរូបនេះក៏បានឈ្ងោកមុខ។ គាត់ដកដង្ហើមធំ ហើយមើលទៅកូនគាត់ ដោយការសោកស្តាយ រួចនិយាយថា “អូហ៍ ខ្ញុំត្រូវដករបស់ខ្លះចេញ តែរបស់ទាំងអស់នេះសម្រាប់ពិធីខួបកំណើតរបស់នាងទេ”។
អតិថិជនម្នាក់ទៀត ដែលកំពុងឈរពីក្រោយ ក៏បានដឹង អំពីការឈឺចាប់របស់ស្រ្តីជាម្តាយ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីព្រះបន្ទូល ដែលព្រះយេស៊ូវមាន ទៅកាន់នាងម៉ារា នៅស្រុកបេថានី។ បន្ទាប់ពីនាងបានចាក់ទឹកអប់ដ៏មានតម្លៃថ្វាយព្រះអង្គ មុនពេលព្រះអង្គសុគត និងបញ្ចុះព្រះសព ពួកសិស្សក៏បានចំអកឲ្យនាង។ ព្រះអង្គក៏បានកែតម្រង់ពួកគេ ដោយពោលសរសើរ នាងថា “នាងបានធ្វើការអ្វីដែលនាងធ្វើបាន”(ម៉ាកុស ១៤:៨)។ ត្រង់ចំណុចនេះ ព្រះអង្គមិនបានមានបន្ទូលថា “នាងបានធ្វើអ្វីៗគ្រប់យ៉ាង ដែលនាងអាចធ្វើបាននោះទេ” តែព្រះអង្គមានបន្ទូលថា “នាងបានធ្វើការអ្វី ដែលនាងធ្វើបាន”។ ព្រះអង្គមិនមានបន្ទូលសំដៅទៅតម្លៃដ៏សែនថ្លៃរបស់ទឹកអប់ទេ តែដែលសំខាន់នោះ គឺនាងបានបង្ហាញចេញនូវក្តីស្រឡាញ់ ចំពោះព្រះអង្គ។
នៅពេលនោះ មុនពេលស្រ្តីជាម្តាយដកទំនិញខ្លះចេញ អតិថិជនដែលឈរពីក្រោយនាងក៏បានឱនទៅមុខ ហើយក៏បានយកកាតក្រេឌីតរបស់គាត់ដាក់ចូលម៉ាស៊ីនស្គែន ហើយក៏បានចេញថ្លៃទំនិញជំនួសនាង។ ថ្លៃដែលគេចេញឲ្យនោះ មិនច្រើនណាស់ណាទេ តែនាងក៏បានសល់ប្រាក់សម្រាប់ចាយក្នុងខែនោះ។ ប៉ុន្តែ សម្រាប់ស្រ្តីជាម្តាយនេះ ទង្វើដ៏សប្បុរសមួយនេះ មានន័យចំពោះនាងណាស់។ នេះជាទង្វើនៃក្តីស្រឡាញ់ពិត ដែលបានជួយបំពេញសេចក្តីត្រូវការរបស់គាត់។—Elisa Morgan