តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Bill Crowder

តើយូរប៉ុណ្ណា?

ក្នុង​រឿង​និទាន​របស់​លោក​លូវីស ខារ៉ូល(Lewis Carroll) ដែល​មាន​ចំណង​ជើង​ថា អាលីស នៅ​ក្នុង​ទឹក​ដី​អស្ចារ្យ តួរ​អង្គ​អាលីស​បាន​សួរ​ថា “តើ​ជា​រៀង​រហូត ជា​រយៈ​ពេល​ដែល​យូរ​ប៉ុណ្ណា?” សត្វ​ទន្សាយ​ពណ៌ស​ក៏​បាន​ឆ្លើយ​ថា “ជួន​កាល វា​មាន​រយៈ​ពេល​តែ​១​វិនាទី​ប៉ុណ្ណោះ”។

ខ្ញុំ​មាន​អារម្មណ៍​ថា ពេល​វេលា​មាន​រយៈ​ពេល​យូរ​យ៉ាង​ដូច​នេះឯ​ង ពេល​ដែល​ដាវីឌ ប្អូន​ប្រុស​ខ្ញុំ​បាន​បាត់​បង់​ជីវិត​ក្នុង​រយៈ​ពេល​ដ៏​ខ្លី។ ពីធី​បុណ្យ​រំឭក​នៃ​មរណៈ​ភាព​របស់​គាត់​កំពុង​តែ​ខិត​ចូល​មក យើង​មាន​អារម្មណ៍​សោក​សៅ​កាន់​តែ​ខ្លាំង​ឡើង ដោយ​សារ​ការ​បាត់​បង់​គាត់។ រយៈ​ពេល​មួយ​វិនាទី ហាក់​ដូច​ជា​វែង​ណាស់។

យ៉ាង​ណា​មិញ ស្តេច​ដាវីឌ​បាន​រៀប​រាប់​អំពី​អារម្មណ៍​ដ៏​ពិបាក​ដូច​នេះ​ដែរ ដោយ​បន្លឺ​សម្លេង​ច្រៀង​ថា “ឱ​ព្រះ​យេហូវ៉ា​អើយ តើ​ទ្រង់​នឹង​ភ្លេច​ទូល​បង្គំ​ដល់​កាល​ណា​ទៀត តើ​ដល់​អស់​កល្ប​ឬ​អី តើ​នឹង​លាក់​ព្រះ​ភក្ត្រ​ទ្រង់ ពី​ទូល​បង្គំ​ដល់​កាល​ណា? តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ពិគ្រោះ​នៅ​តែ​ក្នុង​ខ្លួន​ដល់​កាល​ណា ដោយ​មាន​ចិត្ត​ព្រួយ​វាល់​ព្រឹក​វាល់​ល្ងាច​ដូច្នេះ

ខ្មាំងសត្រូវ​នឹង​លើក​ខ្លួន​ឡើង ទាស់​នឹង​ទូលបង្គំ​ដល់​កាល​ណា​ទៅ? (ទំនុកដំកើង ១៣:១-២)។ ទ្រង់​បាន​សួរ​នូវ​ពាក្យ​ដដែល​បួន​ដង​ថា “ដល់​កាល​ណា​ទៀត? ក្នុង​ខគម្ពីរ​ទាំង​ពីរ​នេះ។

ជួន​កាល ការ​ឈឺ​ចាប់​ក្នុង​ជីវិត ហាក់​ដូច​ជា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ ពេល​យើង​មាន​ការ​ឈឺ​ចាប់​ក្នុង​ចិត្ត ចូល​យើង​ចូល​ទៅ​ក្នុង​ព្រះ​វត្ត​មាន និង​ការ​ថែ​រក្សា​របស់​ព្រះ​វរបិតា ដែល​គង់​នៅ​ស្ថាន​សួគ៌ ដូច​ស្តេច​ដាវីឌ​ដែរ ដោយ​ដឹង​ថា ទ្រង់​នឹង​មិន​ដែល​ចាក​ចេញ​ពី​យើង ឬ​បោះ​បង់​យើង​ចោល​ឡើយ(ហេព្រើ ១៣:៥)។ ស្តេច​ដាវីឌ​ដែល​ជា​អ្នក​និពន្ធ​បទ​ទំនុក​ដំកើង​នេះ ក៏​បាន​ដឹង​ផង​ដែរ​ថា ព្រះ​នឹង​មិន​បោះ​បង់​ទ្រង់​ចោល បាន​ជា​ទ្រង់​ពោល​ទំនួញ​របស់​ទ្រង់​នៅ​ដើម​ឃ្លា​ដំបូង ហើយ​បន្ទាប់​មក ក៏​បាន​ប្រកាស់​ដោយ​ជ័យ​ជម្នះ​ថា “​ទូល​បង្គំ​បាន​ទុក​ចិត្ត​នឹង​សេចក្តី​សប្បុរស​របស់​ទ្រង់ ចិត្ត​ទូលបង្គំ​នឹង​រីករាយ​សប្បាយ​ឡើង ដោយ​សេចក្តី​សង្គ្រោះ​របស់​ទ្រង់​ដែរ”(ទំនុកដំកើង ១៣:៥)។…

តំបន់ទូរស័ព្ទ

សព្វ​ថ្ងៃ​នេះ យើង​អាច​មាន​លទ្ធ​ភាព​ទាក់​ទង​ទៅ​អ្នក​ដទៃ ដែល​នៅ​ឆ្ងាយ​ពី​យើង ដោយ​សេរី តាម​រយៈ​ទូរ​ស័ព្ទ​ដៃ។ នេះ​គឺ​ជា​អត្ថ​ប្រយោជន៍​មួយ ក្នុង​ចំណោម​អត្ថ​ប្រយោជន៍​ជា​ច្រើន​របស់​ទូរ​ស័ព្ទ​ដៃ។ ហេតុ​នេះ​ហើយ​ បាន​ជា​មនុស្ស​ជា​ច្រើន ​បាន​និយាយ​តាម​ទូរ​ស័ព្ទ ឬ​ថែម​ទាំង​ផ្ញើ​សារ​ទៅ​អ្នក​ដទៃ ពេល​កំពុ​ងបើ​ក​បរ ហើយ​ជា​ញឹក​ញាប់ ការ​នេះ​បាន​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​សា​ហាវ។ ដើម្ប​ជាស​វាង​មហន្ត​រាយ​ដូច​នេះ មាន​តំបន់​ជា​ច្រើន​ក្នុង​ពិភព​លោក បាន​បង្កើត​ច្បាប់ ហាម​មិ​នឲ្យ​ប្រើ​ទូរស័ព្ទ​ពេល​កំពុង​បើក​បរ។ ​ជា​តួ​យ៉ាង នៅ​សហ​រដ្ឋ​អាមេរិក នៅ​តាម​ផ្លូវ​ហាយ​វេយ មាន​ផ្លាក​​សញ្ញា​ចរាចរណ៍ ដែល​រំឭក​អ្នក​បើក​បរ​ទាំង​ឡាយ​ថា ពួក​គេ​បាន​មក​ដល់​តំបន់​ពិសេស សម្រាប់​ទូរស័​ព្ទ​ដៃ​ហើយ​ ដែ​ល​នៅ​ទីនោះ ពួក​គេ​អាច​បើក​អែប​ខាង​ហើយ​ឈប់​ឡាន ដើម្បី​និយាយ​តាម​ទូរ​ស័ព្ទ ឬ​ផ្ញើសារ ដោយ​សេរី។

ការ​ហាម​មិន​ឲ្យ​ទំនាក់​ទំនង​តាម​ទូរ​ស័ព្ទ ពេល​កំពុង​បើក​បរ គឺ​ជា​គំនិត​ដ៏​ល្អ ប៉ុន្តែ មាន​ទំនាក់​ទំនង​មួយ​ប្រភេទ​ទៀត ​ដែល​គ្មាន​អ្វី​អាច​ហាម​ឃាត់​បាន​ឡើយ គឺ​ការ​អធិ​ស្ឋាន។ ព្រះ​ទ្រង់​បាន​អញ្ជើញ​យើង ឲ្យ​អធិ​ស្ឋាន​ទៅ​​រក​ទ្រង់ ទោះ​ជា​យើ​ង​កំពុង​ធ្វើ​ដំណើរ​ទៅម​ក កំពុ​ង​ជាប់​រវល់​ដៃ ឬ​កំពុង​អង្គុ​យ​នៅ​ស្ងៀម​ក៏​ដោយ។ ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី សាវ័ក​ប៉ុល​បាន​បង្រៀន​មនុស្ស​ម្នា​ក់​ៗ ដែល​ចង់​ទំនាក់​ទំន​ងជា​មួយ​ព្រះ ឲ្យ “អធិស្ឋាន​ឥត​ឈប់​ឈរ” (១ថែស្សាឡូនិច ៥:១៧)។ នៅ​ក្នុង​ការ​បង្រៀន​ឲ្យ​អធិ​ស្ឋាន សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ “អរ​សប្បាយ​ជា​និច្ច”(ខ.១៦) ហើយ “អរ​ព្រះ​គុណ​ព្រះ គ្រប់​កាលៈ​ទេសៈ”(ខ.១៨)។ ព្រះ​ទ្រង់​បាន​ត្រាស​ហៅ​យើង​ ឲ្យ​មាន​អំណរ និង​អរ​ព្រះ​គុណ​ទ្រង់ ដែល​ជា​ការ​បង្ហាញ​ចេញ​នូវ​សេចក្តី​ជំនឿ…

សូមដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព!

“អ្នក​បើក​បរ​យន្ត​ហោះ ក៏បា​ន​បើក​ភ្លើង​សញ្ញា​ខ្សែ​ក្រវ៉ាត់​សុវត្ថិ​ភាព ដើម្បី​បង្ហាញ​ឲ្យ​យើង​ដឹង​ថា យើង​កំពុង​តែ​ចូល​ក្នុង​កន្លែង​​រលា​ក់​​ហើយ។ សូម​វិល​ត្រឡប់ ទៅ​កាន់​កន្លែង​អង្គុយ​របស់​អ្នក​​ជា​បន្ទាន់ ហើយ​ដាក់​ខ្សែ​ក្រវ៉ាត់​សុវត្ថិ​ភាព​របស់​អ្នក ឲ្យ​ជាប់”។ អ្នក​បម្រើ​យន្ត​ហោះ​បាន​ផ្តល់​ឲ្យ នូវ​ការដា​ស់​តឿន​ដូច​នេះ នៅ​ពេល​ដែល​ចាំបា​ច់ ព្រោះ​ពេល​យន្ត​ហោះបើ​កចូល​ដល់​កន្លែង​មាន​ខ្យល់​រលាក់ អ្នក​ដំណើរ​ដែល​មិន​ដាក់​ខ្សែ​ក្រវ៉ាត់​សុវត្ថិ​ភាព អាច​មាន​គ្រោះ​ថ្នាក់។ ពេល​ដែល​ពួក​គេ​នៅ​អង្គុយ​នៅ​កៅ​អី​របស់​ខ្លួន ដោយ​ដាក់​ខ្សែ​ក្រវ៉ាត់​ជាប់ ពួក​គេ​អាច​ធ្វើ​ដំណើរ​ចេញ​ពី​កន្លែង​រលាក់ ដោយ​សុវត្ថិ​ភាព។

​នៅក្នុង​ការ​រស់​នៅ យើង​មិន​តែង​តែ​​ទទួល​បាន​នូវ​ការ​ដាស់​តឿន អំពី​រឿង​មិន​ល្អ ដែល​កំពុង​មក​រក​យើង​ឡើយ។ ប៉ុន្តែ ព្រះ​វរ​បិតា​​នៃ​​យើង ដែល​​មា​ន​​ក្តី​​ស្រឡាញ់ ទ្រង់​​ជ្រាប ហើយ​​​ក៏​យក​ព្រះ​​ទ័យ​​ទុ​ក​ដាក់ ចំពោះ​ទុក្ខ​លំបាក​របស់​យើង ហើយ​​ទ្រង់​​ក៏​​បា​ន​អញ្ជើញ​​យើង ឲ្យ​​ថ្វាយ​​ការ​​ខ្វល់​​ខ្វាយ ការ​​ឈឺចា​​ប់ និង​​ការ​​ភ័​យ​ខ្លា​ច​​ដល់​​ទ្រង់។ ព្រះ​​គម្ពីរ​​បា​ន​ប្រាប់​យើង​​ថា “ដ្បិត​សំដេច​សង្ឃ​នៃ​យើង ទ្រង់​មិន​មែន​មិន​អាច​នឹង​អាណិតអាសូរ ដល់​សេចក្តី​កំសោយ​របស់​យើង​រាល់​គ្នា​នោះ​ទេ ព្រោះ​ទ្រង់​បាន​ត្រូវ​សេចក្តី​ល្បួង​គ្រប់​យ៉ាង ដូច​ជា​យើង​រាល់​គ្នា​ដែរ តែ​ឥត​ធ្វើ​បាប​ឡើយ ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា មក​ដល់​បល្ល័ង្ក​នៃ​ព្រះគុណ ដោយ​ក្លាហាន ដើម្បី​នឹង​ទទួល​សេចក្តី​មេត្តា ហើយ​រក​បាន​ព្រះគុណ​សំរាប់​នឹង​ជួយ​ដល់​ពេល​ត្រូវ​ការ​ចុះ”(ហេព្រើរ ៤:១៥-១៦)។

នៅ​ក្នុង​ពេល​ដែល​មាន​ភាព​រំជើប​រំជួល ការ​ទៅ​រក​ព្រះ​វរ​បិតា ដោយការ​អធិ​ស្ឋាន ជា​ការ​ប្រសើរ​បំផុត ដែល​យើង​អាច​ធ្វើ។ ឃ្លា​ដែល​ថា “ព្រះ​គុណ​សម្រាប់​នឹង​ជួយ” គឺ​មាន​ន័យ​ថា ក្នុង​ព្រះ​វត្ត​មាន​ទ្រង់ យើង​អាច​អង្គុយ ដោយ​សុវត្ថិ​ភាព និង​ស្ងប់​ចិត្ត ក្នុងពេល​ដែល​មាន​ការ​គំរាម​កំហែង ព្រោះ​យើង​ថ្វាយ​ការ​ខ្វល់​ខ្វាយ​របស់​យើង…

ការស្គាល់ និងការស្រឡាញ់

បទ​ចម្រៀង​ដែល​ច្រៀង​ថា “ព្រះ​យេស៊ូវ​ស្រឡាញ់​ខ្ញុំ​ណាស់ ព្រះ​គម្ពីរ​សម្តែង​យ៉ាង​ច្បាស់” ស្ថិត​ក្នុង​ចំណោម​បទ​ចម្រៀងគ្រីស្ទ​បរិស័ទ​ដែល​មាន​ភាព​យូរ​អង្វែង​ជាង​គេ ជា​ពិសេស​សម្រាប់​ក្មេង​ៗ។ បទ​ចម្រៀង​នេះ ត្រូវ​បាន​និពន្ធ​ដោយ​អ្នក​ស្រី អានណា ប៊ី វននើរ(Anna B. Warner) ក្នុង​ទសវត្សរ៍​ឆ្នាំ១៨០០។ បទ​ចម្រៀង​នេះ​បាន​ថ្លែង​បញ្ជាក់​អំពី​ទំនាក់​ទំនង​របស់​យើង យ៉ាង​ស្រទន់​ថា ព្រះ​យេស៊ូវ​ស្រឡាញ់​យើង​ណាស់​។

មាន​មនុស្ស​ម្នាក់​បាន​ឲ្យ​ផ្លាក​មួយ​សន្លឹក មក​ភរិយា​ខ្ញុំ សម្រាប់​ដាក់​តាំង​ក្នុង​ផ្ទះ​យើង ដែល​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​បទ​ចម្រៀង​នេះ។ នៅ​លើ​ផ្លាក​នោះ គេ​បាន​សរសេរ​ត្រឡប់​ពាក្យ​ថា “ព្រះ​យេស៊ូវ ស្គាល់ ខ្ញុំ ខ្ញុំ​ស្រឡាញ់​ទ្រង់​ណាស់”។ ការ​នេះ​បាន​ប្រាប់​យើង​ថា ទ្រង់​មិន​គ្រាន់​តែ​ស្រឡាញ់​យើង​ប៉ុណ្ណោះ​ទេ តែ​ទ្រង់​ថែម​ទាំង​បាន​ស្គាល់​យើង​យ៉ាង​ច្បាស់។

នៅ​ប្រទេស​អ៊ីស្រាអែល​សម័យ​បុរាណ អ្នក​គង្វាល​ចៀម​ស្រឡាញ់ ហើយ​ស្គាល់​ចៀម​គាត់ គឺ​ខុស​ពី​អ្នក​ស៊ី​ឈ្នួល​ឃ្វាល​ចៀម ដើម្បី​តែ​ប្រាក់​កំរៃ។ អ្នក​គង្វាល​ចៀម​ចំណាយ​ពេល​ជា​ច្រើន ជា​មួយ​ចៀម​គាត់ ធ្វើ​ឲ្យ​គាត់​មាន​មនោសញ្ចេតនា​ចំពោះ​ចៀម​គាត់ ហើយ​មាន​ការ​យល់​ដឹង​ស៊ី​ជម្រៅ អំពី​ពួក​វា។​ ហេតុ​នេះ​ហើយ បាន​ជា​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា “ឯ​ខ្ញុំ ជា​អ្នក​គង្វាល​ល្អ ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ ហើយ​ចៀម​ក៏​ស្គាល់​ខ្ញុំ … ចៀម​ខ្ញុំ​ទាំង​ប៉ុន្មាន​វា​ស្តាប់​ខ្ញុំ ហើយ​មក​តាម ខ្ញុំ​ក៏​ស្គាល់​វា​ដែរ”(យ៉ូហាន ១០:១៤,២៧)។

ទ្រង់​ស្គាល់​យើង ហើយ​ក៏​ស្រឡាញ់​យើង​ផង! យើង​អាច​ទុក​ចិត្ត​ថា ព្រះ​យេស៊ូវ​មាន​បំណង​ព្រះ​ទ័យ​ដ៏​ល្អ​សម្រាប់​យើង ​ហើយ​អាច​សម្រាក​ក្នុង​ព្រះ​បន្ទូល ដែល​ទ្រង់​បាន​សន្យា​ថា ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង​ ដោយ​សារ​ព្រះ​វរបិតា “ជ្រាប​ថា យើង​ត្រូវ​ការ​អ្វី មុន​ពេល​ដែល​យើង​ទូល​សូម​ទ្រង់​ផង”(ម៉ាថាយ…

ការលះបង់ក្នុងថ្ងៃណូអែល

រឿង​និទាន​របស់​លោក​អូ ហេនរី(O Henry) ដែល​មាន​ចំណង​ជើង​ថា “អំណោយ​របស់​អ្នកប្រាជ្ញ” និយាយ​អំពី​លោក​ជីម(Jim) និង​អ្នក​ស្រីដេឡា(Della) ដែល​ជា​ប្តី​ប្រពន្ធ​វ័យ​ក្មេងមួយ​គូរ ដែល​កំពុង​ជួប​បញ្ហា​ហិរញ្ញ​វត្ថុ។ នៅ​ពេល​បុណ្យ​ណូអែល​ជិត​មក​ដល់ ពួក​គេ​ចង់​ទិញ​អំណោយ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ប៉ុន្តែ ដោយ​សារ​ការ​ខ្វះ​ខាត ពួក​គេ​ក៏​បាន​សម្រេច​ចិត្ត​ប្រើ​មធ្យោ​បាយ​ដ៏​ពិបាក​មួយ។ លោក​ជីម​មាន​នាឡិការ​ដៃ​ពណ៌​មាស ដ៏​មាន​តម្លៃ​មួយ​គ្រឿង ចំណែក​ឯ​អ្នក​ស្រី​ដេឡា​វិញ មាន​សក់​វែង​អន្លាយ​ដ៏​ស្រស់​ស្អាត។​ ដូច​នេះ លោក​ជីម​ក៏​បាន​លក់​នា​ឡិកា​គាត់ ដើម្បី​ទិញ​ក្រាស់​សិត​សក់​ឲ្យ​អ្នក​ស្រី​ដេឡា ខណៈ​ពេល​ដែល​អ្នក​ស្រីដេឡា​បាន​ទៅ​កាត់​សក់​លក់​ឲ្យ​គេ ដើម្បី​ទិញ​ខ្សែ​នាឡិការ​ឲ្យ​លោកជីម។

រឿង​នៃ​ក្តី​ស្រឡាញ់​នេះ បាន​រំឭក​យើង​ថា ការ​លះ​បង់​គឺ​ជាចំណុច​ស្នូល នៃ​សេចក្តី​ស្រឡាញ់​ដ៏​ពិត ហើយ​ការ​លះ​បង់​ជា​ខ្នាត​រង្វាស់​ដ៏​ពិត នៃ​សេចក្តី​ស្រឡាញ់។ នេះ​ជា​ការ​​ពិត​មែន ជា​ពិសេស ​នៅ​ក្នុង​រដូវ​កាល​នៃ​បុណ្យ​ណូអែល ពីព្រោះ​ការ​លះ​បង់ ជា​អត្ថ​ន័យ​ដ៏​សំខាន់​បំផុត នៃ​កំណើត​របស់​ព្រះ​គ្រីស្ទ។ ព្រះ​យេស៊ូវ​គ្រីស្ទ បាន​ប្រសូត្រ ដើម្បី​សុគត គឺ​សុគត​ដើម្បី​យើង​រាល់​គ្នា។ ហេតុ​នេះ​ហើយបាន​ជា​ទេវតា​បាន​ប្រាប់​យ៉ូសែប​ថា “នាង​នឹង​ប្រសូត​បុត្រា​១ ហើយ​អ្នក​ត្រូវ​ថ្វាយ​ព្រះនាម​ថា «យេស៊ូវ» ព្រោះ​បុត្រ​នោះ​នឹង​ជួយ​សង្គ្រោះ​រាស្ត្រ​ទ្រង់ ឲ្យ​រួច​ពី​បាប”(ម៉ាថាយ ១:២១)។

រយៈ​ពេល​ជា​ច្រើន​សតវត្សរ៍ មុន​ពេល​ព្រះ​គ្រីស្ទ​ប្រសូត្រ ព្រះ​គម្ពីរ​បាន​ថ្លែង​ទំនាយ​ថា ទ្រង់​នឹង​យាង​មក​ជួយ​សង្រ្គោះ​យើង ឲ្យ​រួច​ពី​បាប​របស់​យើង បាន​សេចក្តី​ថា យើង​មិន​អាច​យល់​ច្បាស់​អំពីតម្លៃ​នៃ​ស្នូក​សត្វ​ដែល​ព្រះ​ឱរស​យេស៊ូវ​បាន​ផ្ទុំ​នោះ​ឡើយ ដរាប​ណា យើង​មិន​បាន​ស្វែង​យល់​អំពីអត្ថ​ន័យ​នៃ​ឈើ​ឆ្កាង​ទេ​នោះ។ អត្ថ​ន័យ​នៃ​បុណ្យ​ណូអែល គឺ​និយាយ​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ​ទាំង​ស្រុង ដែល​បាន​បង្ហាញ​យ៉ាង​ច្បាស់ នៅ​ក្នុង​ការ​លះ​បង់​របស់​ទ្រង់ សម្រាប់​យើង​រាល់គ្នា។-Bill…

អាថ៌កំបាំងនៃពិធីបុណ្យណូអែល

លោក​ឆាលស៍ ឌីកឃិន(Charles Dickens) បាន​និពន្ធ​រឿង ដែល​មាន​ចំណង​ជើង​ថា​ បទចម្រៀង​ណូអែល ដែល​និយាយ អំពី​អាថ៌​កំបាំង​របស់​លោក​អេបេនេហ្សឺ ស្រ្គូជ(Ebenezer Scrooge)។ ហេតុ​អ្វី​តួ​អង្គ​ម្នាក់​នេះ ជា​មនុស្ស​ចិត្តអាក្រក់​ម្ល៉េះ? តើ​ហេតុ​អ្វី​បាន​ជាគាត់​ក្លាយ​ជា​មនុស្ស​អាត្មា​និយម? បន្ទាប់​មក បន្តិច​ម្តង​ៗ ពេល​ដែល​អត្ថ​ន័យ​នៃ​បុណ្យ​ណូអែល បាន​ជ្រួត​ជ្រាប​ក្នុង​ចិត្ត​គាត់។​ មាន​ឥទ្ធិ​ពល​ម្យ៉ាង ដែល​បាន​ធ្វើ​ឲ្យ​គាត់​ប្រែ​ក្លាយ​ពី​យុវ​ជន​ដែល​មាន​សុភ​មង្គល ទៅ​ជា​មនុស្ស​អាត្មា​និយម ដែល​គ្មាន​អំណរ ក្នុង​ជីវិត។ គាត់​មាន​ភាព​ឯក​កោ និង​ខូច​ចិត្ត។​ តែ​បន្ទាប់​ពី អាថ៌​កំបាំង​របស់​គាត់ ត្រូវ​បាន​ទំលាយ​ហើយ គាត់​ក៏​បាន​រក​ឃើញ​ផ្លូវ​ទៅ​រក​ការ​ស្អាង​ឡើង​វិញ។​ គាត់​ប្រែ​ជា​ចេះខ្វល់​ពី​អ្នក​ដទៃ ហើយ​ការ​នេះ​ក៏​បាន​នាំ​គាត់​ចេញ​ពី​ភាព​ងងឹត ចូល​ទៅ​ក្នុង​ជីវិត​ដែល​មាន​ក្តី​អំណរ​ជា​ថ្មី។

មាន​រឿង​អាថ៌​កំបាំង​មួយ ដែល​សំខាន់​ជាង​នេះ​ទៀត ហើយ​ក៏ពិបាក​ពន្យល់​ជាង​រឿង​ខាង​លើ​ផង។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ក្នុង​បទ​គម្ពីរ ១ធីម៉ូថេ ៣:១៦ ថា “ពិត​ប្រាកដ​ជា​សេចក្តី​អាថ៌កំបាំង​របស់​សាសនា​នៃ​យើង នោះ​ជ្រាល​ជ្រៅ​ណាស់ គឺ​ដែល​ព្រះ​បាន​លេច​មក​ក្នុង​សាច់​ឈាម បាន​រាប់​ជា​សុចរិត​ដោយ​ព្រះវិញ្ញាណ ពួក​ទេវតា​បាន​ឃើញ​ទ្រង់ មនុស្ស​បាន​ប្រកាស​ប្រាប់​ពី​ទ្រង់​ដល់​ពួក​សាសន៍​ដ៏ទៃ មាន​គេ​ជឿ​ដល់​ទ្រង់​ក្នុង​លោកិយ​នេះ រួច​ព្រះ​បាន​លើក​ទ្រង់​ឡើង​ទៅ​ក្នុង​សិរីល្អ​វិញ”។ រឿង​នេះ​ពិត​ជា​អស្ចារ្យ​ណាស់! ព្រះ​ទ្រង់ “បាន​លេច​មក​ក្នុង​សាច់​ឈាម”។

យ៉ាង​ណា​មិញ អាថ៌​កំបាំង​នៃ​បុណ្យ​ណូអែល គឺ​ជា​ការ​ដែល​ព្រះ​អាច​យក​កំណើត​ជា​មនុស្ស ​តែ​នៅ​តែ​រក្សា​ភាព​ជា​ព្រះ​ទាំង​ស្រុង​ដដែល។ មនុស្ស​មិន​អាច​បក​ស្រាយ​អំពី​អាថ៌​កំបាំង​នេះ​បាន​ទេ តែ​ក្នុង​ប្រាជ្ញា​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ នេះ​ជា​ផែន​ការ​ដែល​ទ្រង់​បាន​រៀប​ចំ​តាំង​ពី​មុន​កំណើត​លោកិយ​។

តើ​បុត្រ​តូច​នោះ​ជា​នរណា? ទ្រង់​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​ដែល​បាន​បង្ហាញ​ព្រះ​អង្គ​ទ្រង់ នៅ​ក្នុង​សាច់​ឈាម​ជា​មនុស្ស។-Bill…

ក្មេងប្រុសវាយស្គរ

បទ​ចម្រៀង​មាន​ចំណង​ជើង​ថា “ក្មេង​តូច​វាយ​ស្គរ” ជា​បទ​ចម្រៀង​ណូអែល​ដ៏​ពេញ​និយម ​ដែល​ត្រូវ​បាន​និពន្ធ​ក្នុង​ឆ្នាំ ១៩៤១។ ពី​ដើម​ឡើយ បទ​នេះ​មាន​ចំណង​ជើង​ថា​ “ចទ​ចម្រៀងណូអែល​សរសើរ​ដំកើង ដោយ​វាយ​ស្គរ” ហើយ​ផ្អែក​ទៅ​លើ​បទ​ចម្រៀង​ណូអែល តាម​ប្រពៃណី​ជន​ជាតិ​ឆេកូ។

ទោះ​បី​ជា​រឿង​ដើម​កំណើត​ណូអែល ក្នុង​បទ​គម្ពីរ​ម៉ាថាយ ១-២ និង​លូកា ២ មិន​បាន​និយាយ អំពី​ក្មេង​វាយ​ស្គរ​ក៏​ដោយ ក៏​បទ​ចម្រៀង​ណូអែល​មួយ​នេះ បាន​បង្ហាញ​ពី​អត្ថ​ន័យ​នៃ​ពិធី​បុណ្យ​ណូអែល។ បទ​ចម្រៀង​ណូអែល​នេះ បាន​ពិពណ៌​នា អំពី​ក្មេង​ប្រុស​វាយ​ស្គរ​ម្នាក់ ដែល​ពួក​អ្នក​ប្រាជ្ញ​បាន​ឲ្យ មក​កន្លែង​ព្រះគ្រីស្ទ​ប្រសូត្រ។ ខុស​ពី​ពួក​អ្នក​ប្រាជ្ញ ក្មេង​តូច​ម្នាក់​នេះ គ្មាន​ដង្វាយ​អ្វី​ថ្វាយ​ព្រះ​យេស៊ូវ​ឡើយ បាន​ជា​វា​ថ្វាយ​ទ្រង់​នូវ​អ្វី​ដែល​វា​មាន។ គឺ​វា​បាន​វាយ​ស្គរ​​ថ្វាយ​ទ្រង់ ដោយ​និយាយ​ថា “ខ្ញុំ​នឹង​វាយ​ស្គរ​ឲ្យ​ពិរោះ​អស់​ពី​លទ្ធ​ភាព​ថ្វាយ​ទ្រង់”។

រឿង​នេះ​ជា​រឿង​ប្រឌិត តែ​ខ្លឹម​សារ​របស់​វា​បាន​និយាយ អំពី​ការ​ថ្វាយ​បង្គំ ដូច​ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​អំពី​ស្រ្តី​មេម៉ាយ និង​ប្រាក់​ពីរ​ស្លឹង​យ៉ាង​ដូច​នេះ​ថា “ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ស្រី​មេម៉ាយ​ទ័លក្រ​នេះ​បាន​ដាក់​ដង្វាយ​លើស​ជាង​គេ​ទាំង​អស់ ដ្បិត​អ្នក​ទាំង​នោះ សុទ្ធ​តែ​យក​ពី​របស់​សំណល់​ខ្លួន​មក​ថ្វាយ តែ​ឯ​ស្ត្រី​នេះ នាង​បាន​យក​ពី​សេចក្តី​កំសត់​របស់​ខ្លួន​មក​ថ្វាយ​វិញ គឺ​នាង​បាន​ថ្វាយ​របស់​ទាំង​ប៉ុន្មាន ដែល​មាន​សំរាប់​នឹង​ចិញ្ចឹម​ជីវិត​ខ្លួន​ផង”(លូកា ២១:៣-៤)។

ក្មេង​ប្រុស​វាយ​ស្គរ​គ្មាន​អ្វី​ក្រៅ​ពី​ស្គរ ហើយ​ស្រ្តី​មេម៉ាយ​ក្រី​ក្រ​ក៏​មាន​តែ​ប្រាក់​ពី​រស្លឹង តែ​ព្រះ​ដែល​ពួក​គេ​បាន​ថ្វាយ​បង្គំ ទ្រង់​សក្តិ​សម​នឹង​ទទួល​របស់​ទាំង​ប៉ុន្មាន​នោះ ដែល​ពួក​គេ​មាន ជា​ជាង​របស់​សំណល់​ដែល​គេ​យក​មក​ថ្វាយ​ទ្រង់។ ទ្រង់​ក៏​សក្តិ​សម​នឹង​ទទួល​របស់​ទំាង​ប៉ុន្មាន​ដែល​យើង​មាន​ផង​ដែរ ដ្បិត​ទ្រង់​បាន​លះ​បង់​គ្រប់​យ៉ាង ដើម្បី​យើង​រាល់​គ្នា។-Bill Crowder

ការសម្រាកថ្ងៃបុណ្យណូអែល

កាល​នៅ​ពី​ក្មេង ខ្ញុំ​បាន​យក​កាសែត​ទៅ​ដាក់​តាម​ផ្ទះ ដើម្បី​រក​លុយ​ចិញ្ចឹម​ជីវិត។ ដោយ​សារ​កាសែត​នោះ ជា​កាសែត​ពត៌​មាន​ពេល​ព្រឹក ខ្ញុំ​ត្រូវ​ក្រោក​នៅ​ម៉ោង​៣​ទៀត​ភ្លឺ ជា​រៀង​រាល់ថ្ងៃ ដើម្បី​ឲ្យ​ខ្ញុំ​អាច​យក​កាសែត​១៤០​ច្បាប់ ទៅ​ដាក់​នៅ​តាម​ផ្ទះ ឲ្យ​បាន​ត្រឹម​ត្រូវ មុន​ម៉ោង​៦​ព្រឹក។

តែ​ជា​រៀង​រាល់​ឆ្នាំ សម្រាប់​ខ្ញុំ​ មាន​ថ្ងៃ​មួយ​ដែល​ខុស​ពី​ថ្ងៃ​ផ្សេង​ទៀត។ ខ្ញុំ​ត្រូវ​យក​កាសែត​ពត៌​មាន​ពេល​ព្រឹក​ទៅ​ដាក់​ឲ្យ​គេ នៅ​ថ្ងៃ​មុន​ពេល​​ថ្ងៃ​បុណ្យ​ណូអែល​មក​ដល់ មាន​ន័យ​ថា មាន​តែ​នៅ​ពេលព្រឹក​ថ្ងៃ​បុណ្យ​ណូអែល​ទេ ដែល​ខ្ញុំ​អាច​គេង ហើយ​សម្រាក​ដូច​មនុស្ស​ទូទៅ​បាន។ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​ក៏​បាន​អបអរ​ពិធី​បុណ្យ​ណូអែល ដោយ​សារ​មូល​ហេតុ​ជា​ច្រើន ដែល​ក្នុង​នោះ ខ្ញុំ​បាន​រាប់​ថ្ងៃ​នោះ​ជា​ថ្ងៃពិសេស ដោយ​សារ​វា​ជា​ថ្ងៃ​ដែល​ខ្ញុំ​បាន​សម្រាក។

កាល​នោះ ខ្ញុំ​មិន​ទាន់​យល់​ច្បាស់ អំពី​អត្ថ​ន័យ​នៃ​ការ​សម្រាកដ៏​ពិត ដែល​ពិធី​បុណ្យ​ណូអែល​បាន​ផ្តល់​ឲ្យ​នោះ​ឡើយ។ ព្រះ​គ្រីស្ទ​បាន​យាង​មក នៅ​ថ្ងៃ​បុណ្យ​ណូអែល​ដំបូង ដើម្បី​ប្រទាន​នូវ​ការ​សម្រាក តាម​រយៈ​ការ​អត់​ទោស​បាប​របស់​ទ្រង់ ដល់​អស់​អ្នក​ដែល​ស្ថិត​ក្រោម​បន្ទុក​នៃ​ក្រឹត្យ​វិន័យ ដែល​ពួក​គេ​មិន​អាច​ប្រព្រឹត្ត​តាម ឲ្យ​បាន​សព្វ​គ្រប់​នោះ។ គឺ​ដូច​ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា “អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក”(ម៉ាថាយ ១១:២៨)។

ក្នុង​លោកិយ ដែល​អំពើ​បាប​មាន​ទម្ងន់​ធ្ងន់​ក្រៃ មិន​អាច​ឲ្យ​យើង​លីសែង​តែ​ម្នាក់​ឯង​បាន ព្រះ​គ្រីស្ទ​បាន​យាង​មក នាំ​យើង​ចូល​ទៅ​ក្នុង​ទំនាក់​ទំន​ងជា​មួយ​ទ្រង់ ហើយ​ប្រទាន​ឲ្យ​យើង​មាន​ការ​សម្រាក​ក្នុង​ទ្រង់។-Bill Crowder

ការជួយរំលែកទុក្ខលំបាក

ថ្ងៃ​ទី​២៥ មេសា ឆ្នាំ​២០១៥ ជា​ថ្ងៃ​គំរប់​ខួប​១០០​ឆ្នាំ នៃ​ទិវា​អានហ្សាក។ ប្រទេស​អូស្រ្តាលី និង​ប្រទេស​ញូហ្សៀឡិន​បាន​ប្រារព្ធ​ធ្វើ​ទិវា​មួយ​នេះ ជា​រៀង​រាល់​ឆ្នាំ ជា​ការ​គោរព​ដល់​កង​ពល​នៃ​ប្រទេស​អូស្រ្តាលី និង​ញូហ្សៀឡិន​ដែល​ហៅ​កាត់​ថា អានហ្សាក(ANZAC) ដែល​បាន​ប្រយុទ្ធ​ក្នុង​សម័យ​សង្រ្គាម​លោក​លើក​ទី​១។ ទិវា​នេះ​ជា​ការ​រំឭក​អំពី​ពេល​មួយ ដែល​ប្រទេស​ទាំង​ពីរ​មិន​បាន​ប្រឈម​មុខ​ដាក់​គ្រោះ​ថ្នាក់ ក្នុង​សង្រ្គាម​​តែ​ម្នាក់​ឯង​ឡើយ ពោល​គឺ​កង​ទ័ព​មក​ពី​ប្រទេស​ទាំង​ពីរ បាន​ប្រកៀក​ស្មា​គ្នា​នៅ​ក្នុង​ការ​ប្រយុទ្ធ​នឹង​សត្រូវ​រួម ក្នុង​សង្រ្គាម​លោក​លើក​ទី១។

ការ​ជួយ​រំលែក​ទុក្ខ​លំបាក​ក្នុង​ជីវិត ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ជា​មូល​ដ្ឋាន​គ្រឹះ នៃ​របៀប​នៃ​ការ​រស់​នៅ​របស់​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ ដែល​ស្រប​តាម​ការ​ត្រាស​ហៅ​របស់​ទ្រង់។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង​ថា “ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ ទើប​បាន​សំរេច​តាម​ក្រឹត្យ​វិន័យ​នៃ​ព្រះគ្រីស្ទ”(កាឡាទី ៦:២)។ យើង​អាច​ជួយ​ពង្រឹង​ជំនឿ និង​ទ្រទ្រង់​គ្នា​ទៅ​វិញ​ទៅ​មក ពេល​មាន​ទុក្ខ​លំបាក ដោយ​ធ្វើ​ការ​រួម​គ្នា ដើម្បី​ជម្នះ​បញ្ហា​ក្នុង​ជីវិត។ កាល​ណា​យើង​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ ដល់​គ្នា​ទៅ​វិញ​ទៅ​មក នោះ​ការ​ពិបាក​ក្នុង​ជីវិត នឹង​នាំ​យើង​ឲ្យ​ចូល​ទៅ​ជិតព្រះ និង​ទៅ​ជិត​គ្នា បាន​សេចក្តី​ថា យើង​មិន​នៅ​តែ​ឯង ពេល​មាន​ទុក្ខ​លំបាក​ឡើយ។

កាល​ណា​យើង​ជួយ​រំលែក​ទុក្ខ​លំបាក ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក នោះ​មាន​ន័យ​ថា យើង​កំពុង​តែ​យក​តម្រាប់​តាម​សេចក្តី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ។ គឺ​ដូច​ដែល​បទ​គម្ពីរ​អេសាយ​បាន​ចែង​ថា “ទ្រង់​បាន​ទ្រាំទ្រ រង​អស់​ទាំង​សេចក្តី​ឈឺ​ចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​យើង​ពិត”(អេសាយ ៥៣:៤)។ ទោះ​យើង​មាន​ទុក្ខ​លំបាក​យ៉ាង​ណា​ក៏​ដោយ ក៏​ទ្រង់​មិន​ឲ្យយើង​ប្រឈ​មុខ​ដាក់​បញ្ហា តែ​ម្នាក់​ឯង​ឡើយ។-Bill Crowder

ឈើឆ្កាង និងមកុដ

ព្រះវិហារ​វែស​មិន​ស្ទ័រ អាបេយ នៅ​ទីក្រុង​ឡុងដ៍ មាន​ប្រវត្តិ​សាស្រ្ត​ដ៏​សម្បូរ​បែប។ នៅ​សតវត្សរ៍​ទី​១០ ពួក​សង្ឃ​បេនេ​ឌីកធីន ​បាន​ចាប់​ផ្ដើម​ទំនៀម​ទម្លាប់​នៃ​ការ​ថ្វាយ​បង្គំ​ព្រះ​ប្រចាំថ្ងៃ ​នៅ​ទី​នោះ ដែល​គេ​នៅ​តែ​បន្ត​រហូត​មក​ដល់​ពេល​សព្វ​ថ្ងៃ។ ព្រះ​វិហារ​អាបេយ ក៏​ជា​ទីកន្លែង​បញ្ចុះ​សព​នៃ​មនុស្ស​ល្បីៗ​ជា​ច្រើ​ន​ផង​ដែរ ហើយ​ស្តេច​នៃ​ប្រទេស​អង់​គ្លេស ​សុទ្ធ​តែ​បាន​ទទួល​ពិធី​អភិសេក​បំពាក់​ម្កុដ​គ្រង​រាជ្យ ​នៅ​ព្រះ​វិហារ​អាបេ​យ​នេះ​គ្រប់​អង្គ ចាប់​តាំង​ពី​ឆ្នាំ ១០៦៦។ តាម​ពិត ​ក្នុង​ចំណោម​ក្សត្រ​ទាំង​អស់​នោះ មាន​ក្សត្រ​ចំនួន​១៧​អង្គ​ក៏​​ត្រូវ​បាន​បញ្ចុះ​សព​នៅ​ទីនោះ​ផង​ដែរ ​មាន​ន័យ​ថា ព្រះ​រាជ​កិច្ច​របស់​ពួក​ទ្រង់​ ត្រូវ​បាន​បញ្ចប់​ នៅ​ត្រង់​កន្លែង​ដែល​ខ្លួន​បាន​ចាប់​ផ្ដើម​នោះ​ដែរ។

ទោះ​ការ​បញ្ចុះ​សព​របស់​ស្តេច​ទំាង​នោះ មាន​ភាព​ធំ​សម្បើមហួស​ហេតុ​យ៉ាង​ណា​ក៏​ដោយ ​ក៏​មេដឹក​នាំ​ក្នុង​ពិភព​លោក មាន​ពេល​ឡើង​កាន់​អំណាច និង​មាន​ពេល​ដែល​ត្រូវ​ចុះ​ចេញ។ ពួក​គេ​បាន​រស់​នៅ ហើយ​ក៏​បាន​ស្លាប់​ទៅ​វិញ ជា​រឿង​ធម្មតា។ ប៉ុន្តែ មាន​ព្រះមហាក្សត្រ​មួយ​អង្គ ព្រះ​នាម យេស៊ូវ​បាន​សុគត​តែ​ម្ដង តែ​ព្រះ​សព​របស់​ទ្រង់​មិន​នៅ​ក្នុង​ផ្នូរ​ទៀត​ទេ។ នៅ​ពេល​ដែល​ទ្រង់​បានយាង​មក​ផែន​ដី​ជា​លើក​ទីមួយ ​គេ​បំពាក់​ផួង​បន្លា​ឲ្យ​ទ្រង់ ធ្វើ​ជា​មកុដ រួច​ត្រូវ​គេ​ធ្វើ​គុត​នៅ​លើ​ឈើ​ឆ្កាង ក្នុង​នាម​ជា “ស្ដេច​សាសន៍​យូដា”(យ៉ូហាន ១៩:៣,១៩)។ ដោយ​ព្រោះ​ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​ឡើង​វិញ ដោយ​ជ័យ​ជម្នះ នោះ​យើង​រាល់​គ្នា​ដែល​ជា​អ្នក​ជឿ​ព្រះ​អង្គ ក៏​មាន​សេចក្តី​សង្ឃឹមថា ​នឹង​មិន​ស្លាប់​ជា​រៀង​រហូត​ឡើយ ហើយ​ក៏​មាន​ការ​ធា​នា​ច្បាស់​ថា យើង​នឹង​បាន​រស់​ឡើង​វិញ​ជា​មួយ​ទ្រង់​ជា​រៀង​រហូត។ ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​ថា “ខ្ញុំ​ជា​សេចក្ដី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះ​បើ​បាន​ស្លាប់​ហើយ គង់​តែ​នឹង​រស់​ឡើង​វិញ​ដែរ។ ឯ​អ្នក​ណា​ដែល​រស់​នៅ ហើយ​ជឿ​ដល់​ខ្ញុំ នោះ​មិន​ត្រូវ​ស្លាប់​ឡើយ” (យ៉ូហាន…