តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Bill Crowder

ប្រយោជន៍របស់បរាជ័យ

អ្នក​ស្រី​ដារ៉ា តូរេស(Dara Torres) ជា​កីឡាករ​ហែល​ទឹក​របស់​អាមេរិក ដែល​មាន​អាជីព​ដ៏​គួរ​ឲ្យ​កត់​សំគាល់ ដោយ​គាត់​បាន​ចូល​រួម​ក្នុង​ការ​ប្រកួត​​កីឡា​អូឡាំ​ពិក​៥​លើក ចាប់​ពី​ឆ្នាំ ​១៩៨៤ ដល់ ឆ្នាំ ២០០៨។ ក្នុង​ដំណាក់​កាល​បន្ទាប់ ក្នុង​អាជីព​របស់​អ្នក​ស្រី​តូរេស គាត់​បាន​បំបែក​ឯកត្ត​កម្ម​របស់​អាមេរិក ក្នុង​ការ​ហែល​សេរី ចម្ងាយ​៥០​ម៉ែត្រ បន្ទាប់​ពី​គាត់​បាន​កំណត់​ឯកត្តកម្ម​នេះ បាន​២៥​ឆ្នាំ។ គាត់​មិន​តែង​តែ​បាន​មេដាយ សម្រាប់​ការ​បំបែក​ឯកត្ត​កម្ម​ទាំង​នោះ​ឡើយ។ អ្នក​ស្រី​តូរេស​ក៏​បាន​ជួប​ឧបស័គ្គ​ជា​ច្រើន ក្នុង​អាជីព​ជា​កីឡា​ករ ដែល​មាន​ដូច​ជា ការ​មាន​របួស ការ​វៈ​កាត់ និង​ការ​ប្រកួត​ជា​មួយ​កីឡាករ​ភាគ​ច្រើន ដែល​មាន​អាយុ​តិច​ជាង​គាត់​ស្ទើរ​តែ​ពីរ​ដង។

គាត់​មាន​ប្រសាសន៍​ថា “ខ្ញុំ​ចង់​ឈ្នះ ក្នុង​គ្រប់​ការ​ទាំង​អស់ ជា​រៀង​រាល់​ថ្ងៃ ចាប់​តាំង​ពី​ខ្ញុំ​នៅ​ក្មេង… ហើយ​ខ្ញុំ​ក៏​បាន​ដឹង​ផង​ដែរ​ថា ការ​បរា​ជ័យ ក៏​មាន​ប្រយោជន៍​ផង​ដែរ គឺ​វា​អាច​ជួយ​បញ្ឆេះ​ឲ្យ​យើង​មាន​ក្តី​ស្រមៃ​ថ្មី”។ នេះ​ជា​មេរៀន​ដ៏​ប្រសើរ សម្រាប់​ជីវិត។ អ្នក​ស្រី​តូរេស​បាន​ខិត​ខំលើក​ទឹក​ចិត្ត​ខ្លួន​ឯង ឲ្យ​ឈាន​ទៅ​ដល់​ជ័យ​ជម្នះ​មាន​កំរិត​កាន់​តែ​ខ្ពស់​ជាង​មុន។ យ៉ាង​ណា​មិញ នៅ​ក្នុង​ជីវិត​ខាង​វិញ្ញាណ យើង​ក៏​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ឲ្យ​តស៊ូ​ផង​ដែរ។ គឺ​ដូច​ដែល​សាវ័ក​យ៉ាកុប​បាន​មាន​ប្រសាសន៍​ថា “បង​ប្អូន​អើយ កាល​ណា​អ្នក​រាល់​គ្នា​មាន​សេចក្តី​ល្បួង​ផ្សេងៗ នោះ​ត្រូវ​រាប់​ជា​សេចក្តី​អំណរ​សព្វ​គ្រប់​វិញ ដោយ​ដឹង​ថា ការ​ល្បង​លមើល​សេចក្តី​ជំនឿ​នៃ​អ្នក​រាល់​គ្នា នោះ​នាំ​បង្កើត​ឲ្យ​មាន​សេចក្តី​ខ្ជាប់ខ្ជួន”(យ៉ាកុប ១:២-៣)។

ការ​ប្រកាន់​ខ្ជាប់​នូវ​ទស្សនៈ​នេះ ពេល​ជីវិត​យើង​ស្ថិត​ក្នុង​ស្ថាន​ភាព​ដ៏​ពិបាក មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ តែ​វា​មាន​ភាព​ចាំ​បាច់​សម្រាប់​ជីវិត​ខាង​វិញ្ញាណ​របស់​យើង។ ទុក្ខ​លំបាក​ជា​ឱកាស​សម្រាប់​ជួយ​ឲ្យ​យើង​មាន​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ។ ទុក្ខ​លំបាក​ក៏​បាន​បើក​ផ្លូវ ឲ្យ​យើង​ទទួល​មេរៀន​នៃ​ជីវិត ដែល​យើង​មិន​អាច​រៀន​បាន​ពី​ជ័យ​ជម្នះ ព្រោះ​ទុក្ខ​លំបាក​ជួយ​បង្រៀន​ឲ្យ​យើង​មាន​ការ​អត់​ធ្មត់…

រលកនៃក្តីសង្ឃឹម

កាល​ពី​ឆ្នាំ ១៩៦៦ លោក​រ៉ូបឺត ខេនេឌី((Robert Kennedy) ដែល​ជា​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក បាន​ធ្វើ​ដំណើរ​ទស្សនៈ​កិច្ច​ដ៏​មាន​ឥទ្ធិ​ពល មក​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។ នៅ​ពេល​នោះ គាត់​ក៏​បាន​ថ្លែង​ពាក្យ​ពេចន៍​នៃ​សេចក្តី​សង្ឃឹម ដល់​អ្នក​ប្រយុទ្ធ​ប្រឆាំង​នឹង​របប​បែង​ចែក​ពូជ​សាសន៍ ក្នុង​ការ​ថ្លែង​សន្ទរ​កថា ដ៏​ល្បី​ល្បាញ​ដែល​មាន​ចំណង​ជើង​ថា “រលក​នៃ​ក្តី​សង្ឃឹម” នៅ​សកល​វិទ្យាល័យ​ខេព ថោន។ ក្នុង​ការ​ថ្លែង​សន្ទរក​ថា​នោះ គាត់​បាន​ប្រកាស​ថា “រៀង​រាល់​ពេល​ដែល​មនុស្ស​ម្នាក់ ក្រោក​ឈរ​ឡើង ដើម្បី​ឧត្តម​គតិ​របស់​ខ្លួន ឬ​ធ្វើ​សកម្ម​ភាព ដើម្បី​ជួយ​មនុស្ស​ជា​ច្រើន​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង ឬ​ក៏​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​អយុត្តិ​ធម៌ គឺ​មាន​ន័យ​ថា គាត់​បាន​បញ្ជូន​រលក​ដ៏​តូច​នៃ​ក្តី​សង្ឃឹម​ចេញ​ទៅ ហើយ​ទី​ប្រជុំ​ផ្សេង​ៗ​រាប់​លាន របស់​ថាម​ពល និង​សេចក្តី​ក្លាហាន ក៏បាន​បញ្ចេញ​រលក​នៃ​ក្តី​សង្ឃឹម​ជា​ច្រើន​ឲ្យ​ប្រសព្វ​គ្នា បង្កើត​ជា​ចរន្ត​ទឹក​មួយ ដែល​អាច​ផ្តួល​រំលំ​ជញ្ជាំង​ដ៏​ខ្លាំង​បំផុត​នៃ​ការ​គៀប​សង្កត់ និង​ការ​តស៊ូ”។

ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ ក្តី​សង្ឃឹម​ហាក់​ដូច​ជា​ក្សត់​ណាស់។ តែ​ក្តី​សង្ឃឹម​ដ៏​ស្ថិត​ស្ថេរ មាន​សម្រាប់​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ​ជា​និច្ច។ សាវ័ក​ពេត្រុស​បាន​មាន​ប្រសាសន៍​ថា “សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​ទ្រង់​បាន​បង្កើត​យើង​ឡើង​ជា​ថ្មី តាម​សេចក្តី​មេត្តាករុណា​ដ៏​ធំ​របស់​ទ្រង់ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​សេចក្តី​សង្ឃឹម​ដ៏​រស់ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ”(១ពេត្រុស ១:៣)។

ដោយ​សារ​ព្រះ​គ្រីស្ទ​ពិត​ជា​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​មែន នោះ​កូន​របស់​ព្រះ​មាន​ក្តី​សង្ឃឹម​ដ៏​ស្ថិត​ស្ថេរ គឺ​លើស​ពី​រលក​នៃ​ក្តី​សង្ឃឹម​ទៅ​ទៀត។ ក្តី​សង្ឃឹម​នោះ ជា​ចរន្ត​ទឹក​ដែល​គ្មាន​អ្វី​អាច​ទប់​បាន  នៃ​ការ​ទុក​ចិត្ត​លើ​ភាព​ស្មោះ​ត្រង់ របស់​ព្រះ​មួយ​អង្គ​ដែល​បាន​ឈ្នះ​សេចក្តី​ស្លាប់ ដើម្បី​យើង​រាល់​គ្នា។ ព្រះ​យេស៊ូវ​បាន​ឈ្នះ​សេចក្តី​ស្លាប់ ដែល​ជា​ខ្មាំង​សត្រូវ​ដ៏​ធំ​បំផុត​របស់​យើង ដូច​នេះ​ទ្រង់​អាច​ប្រទាន​ក្តី​សង្ឃឹម ដល់​ស្ថាន​ភាព​ដែល​អស់​សង្ឃឹម​បំផុត។-Bill Crowder

ធ្វើដំណើរជាមួយអ្នកដែលមាន​ទុក្ខ

ពេល​ដែល​ខារ៉ូល(Carole) ប្អូន​ស្រី​ខ្ញុំ ទៅ​ពិនិត្យ​ជម្ងឺ​រក​ឃើញ​ថា នាង​មាន​ជម្ងឺ​មហា​រីក​សុដន់ ក្រុម​គ្រួសារ​យើង​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។ ការ​ពិនិត្យ​ជម្ងឺ ការ​វះ​កាត់ និង​ការ​ព្យាបាល​ជម្ងឺ​នេះ នាំ​ឲ្យ​យើង​មាន​ការ​បារម្ភ​ពី​សុខ​ភាព​នាង បាន​ជា​យើង​នាំ​គ្នាអធិស្ឋាន​ឲ្យ​នាង។  ជា​ច្រើន​ខែ​ក្រោយ​មក យើង​ក៏​បាន​ទទួល​ដំណឹង អំពី​ការ​ព្យា​បាល​ដ៏​ពិបាក​របស់​នាង។ ប៉ុន្តែ យើង​ទាំង​អស់​គ្នា​ក៏​បាន​អប​អរ ពេល​បាន​ដឹង​ថា ការ​វះ​កាត់ និង​ការ​ព្យា​បាន​​​ទទួល​ជោគ​ជ័យ​​។ ខារ៉ូល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​ជា​សៈ​ស្បើយ!

បន្ទាប់​មក មិន​ទាន់​បាន​១​ឆ្នាំផ​ង លីនដា(Linda) ប្អូន​ស្រីរបស់​ខ្ញុំ​ម្នាក់​ទៀត ក៏​បាន​ជួប​នឹង​រឿង​ដូច​គ្នា​នេះ​ទៀត។ ភ្លាម​ៗ​នោះ ​ខារ៉ូល​ក៏​បាន​មក​ក្បែរ​លីន​ដា ដើម្បី​ជួយ​ឲ្យ​នាង​យល់ អំពី​ការ​អ្វី​ខ្លះ​ដែល​ត្រូវ​រំពឹង​ថា នឹង​កើត​ឡើង និង​ពី​របៀប​ត្រៀម​ខ្លួន​សម្រាប់​រឿងដែល​នាង​ត្រូវ​ប្រឈម​មុខ។​ បទ​ពិសោធន៍​របស់​ខារ៉ូល​បាន​ជួយ​ឲ្យ​នាង​មាន​លទ្ធភាព រួម​ដំណើរ​ជា​មួយ​លីនដី ជួយ​ឲ្យ​នាង​ឆ្លង​កាត់​ការ​ពិបាក។​

យ៉ាង​ណា​មិញ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ធ្វើ​យ៉ាងដូច​នេះ​ឯង គឺ​ដូច​ដែល​បទ​គម្ពីរ ២កូរិនថូស ១:៣-៤ បាន​ចែង​ថា “សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​អម្ចាស់​នៃ​យើង​រាល់​គ្នា គឺ​ជា​ព្រះវរបិតា​ដ៏​មាន​សេចក្តី​មេត្តាករុណា ជា​ព្រះ​ដ៏​កំសាន្ត​ចិត្ត​គ្រប់​ជំពូក ដែល​ទ្រង់​កំសាន្ត​ចិត្ត​យើង​រាល់​គ្នា ក្នុង​គ្រប់​ទាំង​សេចក្តី​វេទនា ប្រយោជន៍​ឲ្យ​យើង​អាច​នឹង​កំសាន្ត​ចិត្ត​អ្នក​ឯ​ទៀត ក្នុង​អស់​ទាំង​សេចក្តី​វេទនា​របស់​គេ​បាន​ដែរ គឺ​ដោយសារ​សេចក្តី​ក្សាន្ត​នោះ​ឯង ដែល​ព្រះ​បាន​កំសាន្ត​ចិត្ត​យើង​ស្រេច​ហើយ”។

សូម​អរ​ព្រះ​គុណ​ព្រះ​អម្ចាស់ ដែល​ទ្រង់​មិន​បាន​ខ្ជះ​ខ្ជាយ​ការ​អ្វី​ឡើយ។ ទ្រង់​បាន​ប្រើ​ទុក្ខ​លំបាក​របស់​យើង  ជា​ឱកាស ដើម្បី​ឲ្យ​យើង​ពិសោធន៍​នឹង​ការ​កម្សាន្ត​ចិត្ត​របស់​ទ្រង់ ហើយ​ថែម​ទាំង​បាន​បើក​ផ្លូវ​ឲ្យ​យើង ចែក​ចាយ​ការ​កម្សាន្ត​ចិត្ត​នោះ ទៅ​ដល់​អ្នក​ដទៃ ដែល​ជួប​ការ​លំបាក​ផង​ដែរ។-Bill Crowder

ការទទួលស្វាគមន៍ក្នុងព្រះគ្រីស្ទ

នៅចុង​ទសវត្សរ៍​ឆ្នាំ១៨០០ និង​ដើម​ទសវត្សរ៍​ឆ្នាំ ១៩០០ ពេល​នាវា​ទាំង​ឡាយ​ចូល​សំចត ​នៅ​កំពុង​ផែសាវ៉ាណាហ រដ្ឋ​ចច​ជា គេ​តែង​តែ​ឃើញ​រូប​ចម្លាក់​អ្នក​ស្រី​ផ្លរិន ម៉ាទូស(Florence Martus) កំពុង​ឈរ​ស្វាគមន៍។ គេ​បាន​ហៅ​រូប​ចម្លាក់​នេះ​ថា “នារី​គ្រវី​កូន​កន្សែង”។ អស់​រយៈ​ពេល​៤៤​ឆ្នាំ រូប​ចម្លាក់​អ្នក​ស្រី​ផ្លរិន​បាន​ទទួល​ស្វាគមន៍​នាវា​ធំ​ៗ មក​ពី​គ្រប់​ទិស​ទី​ក្នុង​ពិភព​លោក ដោយ​គ្រវី​កូន​កន្សែង​ដៃ​នៅ​ពេល​ថ្ងៃ ឬ​កាន់​ចង្កៀង​នៅ​ពេល​យប់។ សព្វ​ថ្ងៃ​នេះ រូប​ចម្លាក់​អ្នក​ស្រី​ផ្លរិន ឈរ​ជា​មួយ​រូប​ចម្លាក់​សត្វ​ឆ្កែ​ដ៏​ស្មោះ​ត្រង់​របស់​គាត់ នៅ​សួន​ច្បារ​ម៉ូរែល ក្នុង​កំពង់​ផែរ​សាវ៉ាណាហ ដោយ​ទទួល​ស្វាគមន៍​នាវា ដែល​ចូល​សំចត។

ការ​ស្វាគមន៍​ដ៏​កក់​ក្តៅ គឺ​ជា​សញ្ញា​បញ្ចាក់​ពី​ការ​ទទួល​គ្នា​ឲ្យ​ចូល​ក្នុង​សហគមន៍​ ឬ​ក្រុម​របស់​ខ្លួន។ ក្នុងបទគម្ពីរ រ៉ូម ១៥:៧ សាវ័ក​​ប៉ុល​បាន​ជំរុញ​អ្នក​អាន​របស់​គាត់ ឲ្យ  “​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ព្រះគ្រីស្ទ​បាន​ទទួល​យើង​ដែរ”។ត្រង់​ចំនុច​នេះ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ប្រព្រឹត្ត​ល្អ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​នាម​ជា​បង​ប្អូន ក្នុង​ព្រះ​គ្រីស្ទ ដ្បិត​ក្នុង​ខ.៥-៦ គាត់​បាន​ប្រាប់​យើង ឲ្យ​រស់​នៅ​ជា​មួយ​គ្នា ដោយ​ភាព​សុខ​ដុម។ មាន​ន័យ​ថា យើង​ត្រូវ “មាន​គំនិត​តែ​១ តាម​ព្រះគ្រីស្ទយេស៊ូវ ដើម្បី​ឲ្យយើង​ព្រម​ព្រៀង​មូល​មាត់​តែ​មួយ​នឹង​សរសើរដំកើង ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា”។

ការ​ទទួល​ស្វាគមន៍​បង​ប្អូន​រួម​ជំនឿ​ក្នុង​ព្រះគ្រីស្ទ មិន​គ្រាន់​តែ​បាន​បង្ហាញ​នូវ​សេចក្តី​ស្រឡាញ់ ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ឆ្លុះ​បញ្ចាំង​អំពី​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ របស់​ព្រះ ដែល​បាន​ទទួល​ស្វាគមន៍​យើង ឲ្យ​ចូល​ក្នុង​មហារ​គ្រួសារ​របស់​ទ្រង់។-BILL CROWDER

ភាពមិនអាចទាយស្មានបាននៃជីវិត

នៅក្នុង​ការ​ប្រកួត​ជើង​ឯក​កីឡា​វាយ​កូន​ហ្គោល​របស់​ស្រ្តី នៅ​សហ​រដ្ឋ​អាមេរិក កាល​ពី​ឆ្នាំ២០០៣ អ្នក​ស្រី​ហ៊ីលឡារី លូងគ៍(Hilary Lunke) មិន​មែន​ជា​កីឡាករ​ដែល​ធ្លាប់​មានឈ្មោះ​ល្បី​ទេ តែ​គាត់​ដណ្តើម​បាន​ពាន​រង្វាន់​ធំ​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត​នៃ​កីឡា​វាយកូនហ្គោល​របស់ស្រ្តី។ គាត់​មិន​គ្រាន់​តែ​បាន​វាយ​កូន​ហ្គោល​បញ្ចូល​រុន្ធ​ទាំង​១៨ ក្នុង​ការ​ប្រកួត​បើក នៅ​សហ​រដ្ឋ​អាមេរិក​ប៉ុណ្ណោះ​ទេ​  តែ​នេះ​ថែម​ទាំង​ជា​ជ័យ​ជម្នះ​តែ​មួយ​គត់ ក្នុង​អាជីព​របស់​គាត់​ជា​កីឡាករ​វាយ​កូនហ្គោល។

គេ​មិន​នឹក​ស្មាន​សោះ​ថា គាត់​នឹង​ទទួល​ជ័យ​ជម្នះ​យ៉ាង​ដូចនេះ។  ជ័យ​ជម្នះ​របស់​គាត់  ជា​ជ័យ​ជម្នះ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល និង​បាន​ជម្រុញ​ចិត្ត​អ្នក​ដទៃ ដែល​ស​បញ្ជាក់​ផង​ដែរ​ថា ផ្នែក​ដែល​រំភើប​រីក​រាយ​បំផុត​នៅ​ក្នុង​វិស្ស័យ​កីឡា គឺ​ភាព​មិន​អាច​ទាយ​ស្មាន​របស់​កីឡា។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ភាព​មិន​អាច​ទាយ​ស្មាន ដែល​កើត​មានក្នុង​ជីវិត​មនុស្ស មិន​តែង​តែ​មាន​ភាព​រំភើប​រីក​រាយ​យ៉ាង​ដូច​នេះ​ឡើយ​។ យើង​ប្រើ​គំនិត​យោបល ហើយ​ប្រើ​យុទ្ធ​សាស្រ្ត។ យើង​ធ្វើ​ផែន​ការ ធ្វើ​ការ​ប៉ាន់​ស្មាន ហើយ​ធ្វើ​ការ​ស្នើរ​សុំ នូវ​ការ​អ្វី​ដែល​យើងចង់​ឲ្យ​កើត​ឡើង  ក្នុង​ជីវិត តែ​ជា​ញឹក​ញាប់ យើង​គ្រាន់​តែ​អាច​ទាយ​ស្មាន​ប៉ុណ្ណោះ។ យើង​មិន​ដឹង​ថា ខ្លួន​នឹង​ទទួល​លទ្ធ​ផល​យ៉ាង​ណា នៅ​ឆ្នាំ​ក្រោយ ខែ​ក្រោយ សប្តាហ៍​ក្រោយ ឬ​ថ្ងៃ​ក្រោយ​ឡើយ។ ដូច​នេះ យើង​ត្រូវ​អធិស្ឋាន ហើយ​ធ្វើផែន​ការ ហើយ​បន្ទាប់​មក យើង​ត្រូវ​ទុក​ចិត្ត​ព្រះ ដែល​ជ្រាប​ទាំង​ស្រុង គ្មាន​កន្លែង​ចន្លោះ អំពី​ការ​អ្វី​ដែល​យើង​មិន​អាច​ទាយ​ស្មាន​បាន។ ហេតុ​នេះ​ហើយ បាន​ជា​ខ្ញុំ​ស្រឡាញ់​ព្រះ​បន្ទូល​សន្យា​ក្នុង​បទគម្ពីរ ទំនុកដំកើង ៤៦:១០ ដែល​បាន​ចែង​ថា “ចូរ​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា អញ​ជា​ព្រះ អញ​នឹង​បាន​ថ្កើង​ឡើង នៅ​កណ្តាល​ពួក​សាសន៍​ដទៃ អញ​នឹង​បាន​ថ្កើង​ឡើង​នៅ​ផែនដី”។…

ទ្រង់បានស្វែងរកខ្ញុំ

ខ្សែភាព​យន្ត​ហូលីវូដ ដែល​មាន​ចំណង​ជើង​ថា ព្រះ​គុណ​អស្ចារ្យ និយាយ​អំពី​រឿង​ដែល​បានកើត​ឡើង នៅ​ចុង​ទសវត្សរ៍​ឆ្នាំ ១៧០០។ រឿង​នេះ​ដំណាល​អំពី​លោក​វីលៀម វីលប៊ើហ្វ៊ស(William Wilberforce) ដែល​ជា​អ្នក​នយោបាយ​ម្នាក់ ដែល​បាន​ទទួល​ការ​បណ្តាល​ចិត្ត ដោយ​សារ​ជំនឿ​លើ​ព្រះ​គ្រីស្ទ ឲ្យ​លះ​បង់​ទ្រព្យ​សម្បត្តិ និង​កម្លាំង ដើម្បី​លុប​បំបាត់​ការ​ជួញ​ដូរ​ទាសករ ក្នុង​ចក្រ​ភព​អង់​គ្លេស នៅ​សម័យ​នោះ។ មាន​ពេល​មួយ មេ​ការ ក្នុង​ផ្ទះ​លោក​វីលៀម បាន​ឃើញ​គាត់កំពុង​អធិស្ឋាន។ មេការ​រូប​នោះ​ក៏​បាន​សួរ​គាត់​ថា “តើ​លោក​បាន​រក​ឃើញ​ព្រះ​ទេ?” លោក​វីលៀម​ក៏​បាន​ឆ្លើយ​ថា “ខ្ញុំ​យល់​ថា គឺ​ទ្រង់​ទេ​ដែល​រក​ឃើញ​ខ្ញុំ”។

ព្រះ​គម្ពីរ​បាន​ប្រៀប​ប្រដូច​មនុស្ស​ជាតិ ទៅ​នឹង​សត្វ​ចៀម​ដ៏​រឹង​ចចេស ដែល​ដើរ​វង្វេង​ទៅ​តាម​ផ្លូវ​របស់​ខ្លួន។ គឺ​ដូច​មាន​សេចក្តី​ចែង​មក​ថា “យើង​ទាំង​អស់​គ្នា​បាន​ទាស​ចេញ​ដូច​ជា​ចៀម គឺ​យើង​បាន​បែរ​ចេញ​ទៅ​តាម​ផ្លូវ​យើង​រៀង​ខ្លួន ហើយ​ព្រះយេហូវ៉ា​បាន​ទំលាក់​អំពើ​ទុច្ចរិត​របស់​យើង​ទាំង​អស់​គ្នា​  ទៅ​លើ​ទ្រង់”(អេសាយ ៥៣:៦)។ តាម​ពិត ភាព​រឹង​ចចេស​នេះ បាន​ចាក់​ឫស​ចូល​យ៉ាងជ្រៅ ក្នុង​យើង​ម្នាក់​ៗ បាន​ជា​សាវ័ក​ប៉ុល​មាន​ប្រសាសន៍​ថា “គ្មាន​អ្នក​ណា​សុចរិត​សោះ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង គ្មាន​អ្នក​ណា​ដែល​យល់ គ្មាន​អ្នក​ណា​ដែល​ស្វែង​រក​ព្រះ គ្រប់​គ្នា​បាន​បែរ​ចេញ”(រ៉ូម ៣:១០-១២)។ ហេតុ​នេះ​ហើយ បាន​ជា​ព្រះយេស៊ូវ​ទ្រង់​យាង​មក។ យើង​មិន​ដែល​ទៅ​រក​ទ្រង់​មុនទេ ហេតុ​នេះ​ហើយ​ជា​ទ្រង់​យាង​មក​ស្វែង​រក​យើង។ គឺ​ដូច​ដែល​ព្រះ​យេស៊ូវ​ទ្រង់​បាន​ប្រកាស​បេសកកម្ម​របស់​ទ្រង់​ថា “ដ្បិត​កូន​មនុស្ស​បាន​មក ដើម្បី​នឹង​រក ហើយ​ជួយ​សង្គ្រោះ​ដល់​មនុស្ស​បាត់បង់”(លូកា ១៩:១០)។

លោក​វីលៀម​ពិត​ជា​និយាយ​ត្រូវ។ ព្រះ​យេស៊ូវ​បាន​យាង​មក​រក​យើង ព្រោះ​យើង​មិន​អាច​រក​ទ្រង់​ឃើញ​ទេ បើ​យើង​ពឹង​សមត្ថ​ភាព​របស់​យើង។ ការ​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់…

ការដាក់ទុនសម្រាប់ ពេលអនាគត

លោក​ចេសិន បូញ(Jason Bohn) ជា​និស្សិត​ម្នាក់ ដែល​បាន​វាយ​កូន​ហ្គោល ចូល​រន្ធ ដោយ​វាយ​​កូន​ហ្គោល​ផ្លោង​ពី​​ចម្ងាយ​ឆ្ងាយ តែ​មួយ​ដង​ប៉ុណ្ណោះ ហើយ​វា​ក៏​បាន​ធ្លាក់និង​រមៀលចូរ​រន្ធ​តែ​ម្តង។ កាល​នោះ ​គាត់​ក៏​ឈ្នះ​បាន​ប្រាក់​ជា​ច្រើន ។​​ មនុស្ស​ជា​​ច្រើន​បាន​ចាយ​វាយ​ខ្ជះ​ខ្ជាយ​ប្រាក់​ ដែល​ខ្លួន​រក​បាន តែ​លោក​បូញ​មិន​​មាន​គម្រោង​ដូចនេះ​ទេ ។​​ គាត់​ចង់​ក្លាយ​ជា​កីឡាករ​វាយ​កូន​ហ្គោល​អាជីព ដូចនេះ​ គាត់​បាន​ចំណាយ​ប្រាក់​​​នោះ ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​ប្រចាំថ្ងៃ និងសម្រាប់​​ការ​ហ្វឹក​ហាត់​  ដើម្បី​ឲ្យ​ជំនាញ​វាយ​កូន​ហ្គោល​រ​បស់​ខ្លួន កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ថែម​ទៀត ។​​ ប្រាក់​កាស​ទាំង​នោះ បាន​ក្លាយ​ជា​ទុន សម្រាប់​អនាគត​របស់​គាត់ គឺ​ជា​ទុន​ដែល​នាំ​​មក​នូវ​​ផល​ចំណេញ​ជា​ច្រើន នៅ​ពេល​គាត់​បាន​ឈ្នះ​ការ​ប្រកួត​ដ៏​ធំ​មួយ ។ ​គាត់​​បាន​ធ្វើ​កា​រ​សម្រេច​​ចិត្ត​ដ៏​ឆ្លាត​វ័យ ​ដោយ​បាន​ដាក់​ទុនសម្រាប់​អនាគត​របស់​ខ្លួន ជា​ជាង​ចាយវាយ​ប្រាក់​នោះឲ្យ​អស់​។​

យ៉ាង​ណា​មិញ ព្រះ​​យេស៊ូវ​​ទ្រ​ង់​​បាន​​ត្រាស់​​ហៅ​​យើង ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដូចនេះ​ឯង ។​ ព្រះ​ទ្រង់​បាន​ផ្ទុក​ផ្តាក់​នឹង​យើង នូវ​ធនធាន ​ដូច​ជា ​ពេលវេលា សមត្ថភាព និង​ឱកាស​ជា​ដើម ហើយ​យើង​ត្រូវ​សម្រេច​ចិត្ត​​ប្រើ​ប្រាស់ធន​ធាន​ទាំង​នោះ ឲ្យបានត្រឹមត្រូវ ។​ យើង​ចាំ​បាច់​ត្រូវ​​ឆក់​ឱកាស​ប្រើប្រាស់​ធនធាន​ទាំង​នោះ ជា​ទុន សម្រាប់​ពេល​អនាគត ដ៏​វែង​ឆ្ងាយ​ខាង​មុខ ។​ ព្រះ​យេស៊ូវ​​បាន​មាន​បន្ទូល​អំពី​ការ​នេះ ក្នុង​ព្រះ​គម្ពីរ ម៉ាថាយ ៦:២០ ថា “ត្រូវ​ប្រមូល​ទ្រព្យសម្បត្តិ ទុក​សំរាប់​ខ្លួន នៅ​ឯ​ស្ថានសួគ៌​វិញ”។ ទ្រង់​បាន​ធានា​​​ថា…

ឈ្មោះដែលបានដាក់ឲ្យ

គ្រួសារ​ភាគ​ច្រើន​មាន​រឿង​ផ្សេង​ៗ​ប្រចំា​គ្រួសារ។ ជាក់​ស្តែង ក្រុម​គ្រួសារ​ខ្ញុំ​ក៏​មាន​រឿង​មួយ ដែល​ប្រាប់​ពី​របៀប​ដែល​ឪពុក​ម្តាយ​ខ្ញុំ​បាន​ដាក់​ឈ្មោះ​ឲ្យ​ខ្ញុំ។ ក្នុង​អំឡុង​ពេល​ដំបូង នៃ​ជីវិតអាពាហ៍​ពិពាហ៍​របស់​ឪពុក​ម្តាយ​ខ្ញុំ ពួក​គាត់​ប្រហែល​ជា​មាន​ការ​មិន​យល់​ស្របគ្នា នៅ​ក្នុង​ការ​ដា​ក់ឈ្មោះ​ឲ្យ​កូន​ប្រុស​ដំបូង​របស់​ពួក​គាត់។ ម្តាយ​របស់​ខ្ញុំ​ចង់​បាន​កូន​ប្រុស​ម្នាក់ ដែល​មាន​ឈ្មោះ​ដូចឪពុក​របស់​ខ្ញុំ តែ​ឪពុក​ខ្ញុំ​មិន​ចង់​ឲ្យ​កូន​ប្រុស​គាត់​មាន​ឈ្មោះ​ដូច​គាត់​ទេ។ បាន​ជា​បន្ទាប់​ពី​មាន​ការ​ពិភាក្សា​ជា​ច្រើន​មក ពួក​គាត់​ក៏​បាន​ព្រម​ព្រម​គ្នា​ថា បើ​កូន​ប្រុស​ពួក​គាត់ កើត​នៅ​ថ្ងៃ​ដូច​ឪពុក​ខ្ញុំ ពួក​គាត់​នឹង​ដាក់​ឈ្មោះ​ឲ្យ​ដូច​ឪពុក​ខ្ញុំ។ ខ្ញុំ​ក៏​បាន​កើត​នៅ​ចំ​ថ្ងៃ​កំណើតរបស់​ឪពុក​ខ្ញុំ។ រឿង​នេះ ពិត​ជា​អស្ចារ្យ​ណាស់។ ហើយ​ខ្ញុំ​ក៏​មានឈ្មោះ​ដូច​គាត់ ដោយ​គ្រាន់​តែ​បន្ថែម​ឈ្មោះ​ពី​ក្រោយ​ថា “ជូនា”​(Junior) ដែល​ប្រែ​មក​ថា “តូច”។

ការ​ដាក់​ឈ្មោះ​ឲ្យ​កូន ក៏​ជា​ការ​សំខាន់​ផង​ដែរ ដែល​មាន​តាំង​ពី​សម័យ​ដើម​មក។ ពេល​លោក​យ៉ូសែប​បាន​ទទួល​ដំណឹង​ថា នាង​ម៉ារា ដែល​ជា​គូដណ្តឹង​មាន​ផ្ទៃ​ពោះ គាត់​មាន​ការ​ពិបាក​ចិត្ត​យ៉ាង​ខ្លាំង​។ ពេល​នោះ មាន​ទេវ​តា​មួយ​អង្គ​បាន​យាងមក​ជួប​គាត់ ដើម្បី​ប្រាប់​គាត់ អំពី​ព្រះទ័យ​ព្រះ​វរបិតា នៅ​ក្នុង​ការ​ដាក់​ឈ្មោះ​ឲ្យ​បុត្រដែល​នឹង​ប្រសូត្រ​នោះ ដោយ​មាន​បន្ទូល​ថា “នាង​នឹង​ប្រសូត​បុត្រា​១ ហើយ​អ្នក​ត្រូវ​ថ្វាយ​ព្រះនាម​ថា «យេស៊ូវ» ព្រោះ​បុត្រ​នោះ​នឹង​ជួយ​សង្គ្រោះ​រាស្ត្រ​ទ្រង់ ឲ្យ​រួច​ពី​បាប”(ម៉ាថាយ ១:២១)។ ត្រង់​ចំណុច​នេះ ទេវតា​មិន​គ្រាន់​តែ​បាន​ប្រាប់​ឲ្យ​ដាក់​ឈ្មោះ​បុត្រ​តូច​នោះ​ថា យេស៊ូវ​ប៉ុណ្ណោះ​ទេ តែ​ព្រះ​នាម​ទ្រង់​បញ្ជាក់​​ប្រាប់​ពី​មូល​ហេតុ ដែល​ទ្រង់​យាង​មក​ក្នុងលោកិយ : គឺ​ដើម្បី​ទទួល​ទោស​នៃ​អំពើ​បាប ដែល​យើង​សក្តិ​សម​នឹង​ទទួល។ គោល​បំណង​ដែល​ទ្រង់​បាន​យាង​មក​ប្រសូត្រ នៅ​ក្នុង​ក្រោល​សត្វ គឺ​បាន​បង្ហាញ នៅ​ក្នុង​ព្រះ​នាម​របស់​ទ្រង់ ដែល​ជាព្រះ​នាម​លើ​អស់​ទាំង​នាម។

សូម​ឲ្យ​ចិត្ត​យើង​ប៉ង​ប្រាថ្នា​ចង់​រស់​នៅ តាម​របៀប​ដែល​ថ្វាយ​ព្រះ​កិត្តិ​យស ដល់​ព្រះ​នាម​ដ៏​អស្ចារ្យ​របស់​ទ្រង់!-Bill Crowder…

ការឆែកពិនិត្យពាក្យសម្តី

ពេល​ដែល​ខ្ញុំ​កំពុង​បើក​បរ​​​ត្រឡប់​មក​ផ្ទះ​វិញ ខ្ញុំ​បាន​ស្តាប់​ការ​ផ្សាយ​ពាណិជ្ជ​កម្មដ៏គួរ ​ឲ្យ​ចាប់​អារម្មណ៍ តាម​វិទ្យុ ។  ពេល​​នោះ គេ​​កំពុង​ផ្សាយ​អំពី​កម្ម​វិធី​កំព្យូទ័រ​មួយ ដែល​ឆែក​ពិនិត្យ​​​​សារ​​អេឡិច​ត្រូនិច ដែល​​គេ​សរសេរ​ ។​ ខ្ញុំ​មាន​ការ​យល់​ដឹង​​ច្រើនអំពី​កម្មវិធី “ឆែក​មើល​​ការ​ប្រកប​ពាក្យ” និង​កម្មវិធី “ឆែក​មើល​វេយ្យករណ៍” ដែល​​គេ​​សរសេរ​​នៅ​​ក្នុង​​កំព្យូទ័រ ប៉ុន្តែ កម្ម​វិធី​ថ្មី​នេះ​ គឺ​មិន​ដូច​នោះ​ទេ ព្រោះ​វា​ជា “កម្ម​វិធី ឆែក​​មើល​ពាក្យ​​សម្តី”។​ កម្ម​វិធី​នេះ ពិនិត្យ​​មើល​​ពាក្យ​សម្តី ដែល​គេ​ប្រើ​នៅ​ក្នុង​សារ​អេឡិច​ត្រូ​និច ដើម្បី​ឲ្យ​អ្នក​សរសេរ​ដឹង ថា​តើ​ពាក្យ​សម្តី​ដែល​ខ្លួន​បាន​សរសេរ មាន​​ភាព​ព្រ​ហើន អសុរោះ ឬ​គ្រោត​គ្រាតឬទេ ។

ពេល​ដែល​ខ្ញុំ​បាន​ស្តាប់ អ្នក​ផ្សាយ​ពាណិជ្ជកម្ម ពិពណ៌នា​អំពី​លក្ខណះ​ពិ​សេស​ៗ នៃ​កម្មវិធី​នេះ ខ្ញុំ​ក៏​បាន​សួរ​ខ្លួន​ឯង​ថា បើ​សិន​ជា​មាន​កម្មវិធី​សម្រាប់​ឆែក​ពិនិត្យ​ពាក្យ​សម្តី ដែល​ខ្ញុំ​និយាយ​ចេញ​ពី​មាត់​ខ្ញុំ នោះ​មិន​ដឹង​ជា​ប្រសើរ​យ៉ាង​ណា​ទេ ។​ តើ​មាន​ប៉ុន្មាន​ដង​ហើយ ដែល​ខ្ញុំ​បាន​ឆ្លើយ​តប​ដោយ​ពាក្យ​មិន​ពិរោះ​ស្តាប់ ហើយ​ក្រោយ​មក ក៏​មាន​ការ​សោក​ស្តាយ ចំពោះ​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​នោះ​? ជា​ការ​ពិត​ណាស់ បើ​សិន​ជា​មាន​កម្មវិធី​សម្រាប់​ឆែក​ពិនិត្យ​ពាក្យ​សម្តី ដែល​ខ្ញុំ​និយាយ​ចេញ​ពី​មាត់​ខ្ញុំ នោះ​ខ្ញុំ​មិន​បាច់​​ឆ្លើយ​តប ដោយ​ភាព​ល្ងីល្ងើ​ឡើយ ។​

សាវ័កប៉ុល​បាន​ដឹង​ថា អ្ន​ក​ជឿ​ព្រះ​ត្រូវ​ការ​ឆែក​ពិនិត្យ​ពាក្យ​សម្តីរ​​បស់​ខ្លួន ជា​ពិសេស​នៅពេល​យើង​និយាយ ទៅ​កាន់​អ្នក​ដែល​មិន​មែន​ជា​គ្រីស្ទ​បរិស័ទ ។​ គាត់​បាន​មាន​ប្រសាសន៍​ថា “ចូរ​ឲ្យ​ពាក្យ​សំដី​របស់​អ្នក​រាល់​គ្នា បាន​ប្រកប​ដោយ​ព្រះគុណ​ជានិច្ច ទាំង​បង់​អំបិល​ផង ដើម្បី​ឲ្យ​ដឹង​ជា​បែប​យ៉ាង​ណា…

ភាពងងឹត និងពន្លឺ

កាល​នៅ​ពី​ក្មេង ខ្ញុំ​បាន​យក​កាសែត​ទៅ​ដាក់​តាម​ផ្ទះ ប្រហែល​១៤០​ផ្ទះ នៅ​តាម​ដង​ផ្លូវ​ពីរ​ខ្សែ ដែល​តភ្ជាប់​គ្នា ដោយ​វិមាន​បញ្ចុះ​សព​មួយ​កន្លែង។​ ដោយ​សារ​ខ្ញុំ​ត្រូវ​យក​កាសែតសម្រាប់​ពត៌​មាន​ពេល​ព្រឹក ទៅ​ដាក់​តាម​ផ្ទះ ដូច្នេះ​​ខ្ញុំ​ត្រូវ​ចេញ​ពី​ផ្ទះ នៅ​ម៉ោង​៣​ទៀប​ភ្លឺ ដោយ​ដើរ​កាត់​តាម​កន្លែង​បញ្ចុះ​សព​នោះ ពេល​ដែល​មេឃ​នៅ​ងងឹត​នៅ​ឡើយ។ ជួន​កាល ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច​ខ្លាំង បាន​ជា​ខ្ញុំ​រត់​កាត់​កន្លែង​បញ្ចុះ​សព​នោះ​យ៉ាង​លឿន ទាល់​តែ​ខ្ញុំ​បាន​ទៅ​ឈរ​នៅ​ក្រោម​បង្គោល​ភ្លើង នៅ​តាម​ផ្លូវ​នៅ​ចុង​ម្ខាង​ទៀត ទើប​ខ្ញុំ​លែង​ខ្លាច។ ដូច​នេះ ពន្លឺបាន​បណ្តេញ​ភាព​ងងឹត​ដ៏​គួរ​ឲ្យ​ខ្លាច ឲ្យ​ចេញ​ឆ្ងាយ។

អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​យល់​អំពី​ទំនាក់​ទំនង រវាង​ការ​ភ័យ​ខ្លាច និង​ភាព​ងងឹត តែ​គាត់​ក៏​ដឹង​ផង​ដែរ​ថា​ ព្រះ​ទ្រង់​ធំ​ជាងការ​ភ័យ​ខ្លាច។ បាន​ជា​គាត់​សរសេរ​ថា “ឯង​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ ទោះ​ទាំង​សេចក្តី​ស្ញែង​ខ្លាច​នៅ​ពេល​យប់ ឬ​ព្រួញ​ដែល​ហើរ​នៅ​ពេល​ថ្ងៃ ឬ​សេចក្តី​វេទនា​ដែល​តែង​មាន​នៅ​ក្នុង​ទី​ងងឹត”(ទំនុកដំកើង ៩១:៥-៦)។ យើង​មិន​ត្រូវ​មាន​ការ​ភ័យ​ខ្លាច ដោយ​សារ​ភាពងងឹត​នៅ​ពេល​យប់ ឬ​ការ​អាក្រក់ ក្នុង​ភាព​ងងឹត​ឡើយ។ យើង​មាន​ព្រះ​មួយ​អង្គ ដែល​បាន​ចាត់​ព្រះ​រាជ​បុត្រា​ទ្រង់ ដែល​ជា​ពន្លឺ​នៃ​លោកិយ​(យ៉ូហាន ៨:១២)។

ក្នុង​ពន្លឺ​នៃ​សេចក្តី​ស្រឡាញ់ ព្រះ​គុណ និង​សេចក្តី​ពិត​របស់​ព្រះ យើង​អាច​រក​បាន​នូវ​សេចក្តី​ក្លាហាន ជំនួយ និង​កម្លាំង សម្រាប់​រស់​នៅ​ថ្វាយ​ទ្រង់។-Bill Crowder