ជម្រើសក្រៅពីការព្រួយបារម្ភ
មានបុរសដ៏ស្មោះត្រង់ម្នាក់ ដែលជាអ្នកគោរពច្បាប់ បានទទួលសារជាសម្លេងពីបុរសម្នាក់ ដែលបានថា ខ្លួនជាមន្ត្រីប៉ូលីស ហើយបានឲ្យបុរសម្នាក់នោះទូរស័ព្ទទៅកាន់លេខទូរស័ព្ទរបស់ខ្លួន។ ភ្លាមៗនោះ បុរសម្នាក់នេះក៏បានចាប់ផ្តើមព្រួយបារម្ភថា គាត់ប្រហែលជាបានធ្វើអ្វីខុសហើយ។ គាត់មិនហ៊ានទូរស័ព្ទទៅកាន់លេខនោះទេ ហើយថែមទាំងគេងមិនលក់ ដោយគិតអំពីរឿងដែលអាចកើតឡើងចំពោះគាត់។ មន្ត្រីប៉ូលីសនោះមិនដែលទំនាក់ទំនងមកគាត់ម្តងទៀតឡើយ ប៉ុន្តែ សារជាសម្លេងនោះ បានធ្វើឲ្យគាត់ព្រួយបារម្ភ អស់រយៈពេលជាច្រើនសប្តាហ៍។
ព្រះយេស៊ូវបានចោទសួរ នូវសំណួរដ៏គួរឲ្យចាប់អារម្មណ៍មួយ អំពីការព្រួយបារម្ភថា “តើមានអ្នកឯណាដែលអាចនឹងបន្ថែមកំពស់ខ្លួន១ហត្ថ ដោយសារសេចក្តីខ្វល់ខ្វាយបានឬទេ?”(ម៉ាថាយ ៦:២៧)។ សំណួរនេះអាចជួយឲ្យយើងគិតឡើងវិញ អំពីការព្រួយបារម្ភ ហើយឈប់ព្រួយបារម្ភតទៅទៀត ព្រោះសំណួរនេះបានបញ្ជាក់ថា ការព្រួយបារម្ភមិនបានជួយដោះស្រាយបញ្ហា ដែលយើងកំពុងតែព្រួយបារម្ភនោះឡើយ។
ពេលដែលបញ្ហាកំពុងតែបោះពួយមករកយើងពីចម្ងាយ យើងត្រូវអធិស្ឋានសូមឲ្យព្រះទ្រង់បង្ហាញឲ្យយើងដឹងថា យើងត្រូវធ្វើដូចម្តេច ដើម្បីជៀសវាងបញ្ហានោះ។ ប៉ុន្តែ បើយើងដឹងថា យើងមិនអាចធ្វើអ្វីមួយ ដើម្បីជៀសវាងបញ្ហានោះទេ យើងអាចទទួលការកម្សាន្តចិត្ត ដោយដឹងថា ព្រះជាម្ចាស់មិនដែលសព្វព្រះទ័យឲ្យយើងប្រឈមមុខនឹងបញ្ហា តែម្នាក់ឯងឡើយ។ ទ្រង់តែងតែអាចជួយយើងជានិច្ច។ យើងក៏តែងតែអាចថ្វាយបញ្ហាយើង ទៅទ្រង់ ដោយជំនឿ និងការទុកចិត្ត។
ពេលណាយើងមានការព្រួយបារម្ភ យើងអាចស្តាប់ព្រះបន្ទូលលើកទឹកចិត្តរបស់ស្តេចដាវីឌ ដែលទ្រង់ក៏ធ្លាប់មានការពិបាក និងការព្រួយបារម្ភផងដែរ។ ទ្រង់មានបន្ទូលថា “ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះទ្រង់នឹងជួយទប់ទល់អ្នក ទ្រង់មិនព្រមឲ្យមនុស្សសុចរិតត្រូវរង្គើឡើយ”(ទំនុកដំកើង ៥៥:២២)។ ការថ្វាយបន្ទុកដល់ព្រះជាម្ចាស់ ជាជម្រើសដ៏ល្អ ជំនួសឲ្យការព្រួយបារម្ភ! —DAVE BRANON
ព្រះដ៏អស់កល្ប
កាលពីពេលថ្មីៗនេះ មិត្តភក្តិរបស់ខ្ញុំម្នាក់ ដែលរកស៊ីទិញលក់ផ្ទះ ដើម្បីចិញ្ចឹមជីវិត បានទទួលមរណៈភាព ដោយសារជម្ងឺមហារីក។ ពេលដែលខ្ញុំ និងស៊ូ(Sue)ភរិយារបស់ខ្ញុំ ជជែកគ្នាអំពីអ្នកស្រីផាតស៊ី(Patsy) ភរិយារបស់ខ្ញុំក៏បានរំឭកថា ជាច្រើនឆ្នាំកន្លងទៅ អ្នកស្រីផាតស៊ីបាននាំបុរសម្នាក់ ឲ្យទទួលជឿព្រះយេស៊ូវ ហើយគាត់ក៏បានក្លាយជាមិត្តភក្តិដ៏ល្អរបស់យើង។
យើងពិតជាមានការកម្សាន្តចិត្តណាស់ ពេលដែលយើងនឹកចាំថា អ្នកស្រីផាតស៊ី មិនគ្រាន់តែជួយក្រុមគ្រួសារជាច្រើន ឲ្យរកបានផ្ទះដ៏ល្អសម្រាប់រស់នៅក្នុងសហគមន៍របស់យើងប៉ុណ្ណោះទេ តែគាត់ក៏បានជួយអ្នកដទៃ ឲ្យរកបានផ្ទះដ៏អស់កល្បជានិច្ចផងដែរ។
ខណៈពេលដែលព្រះយេស៊ូវត្រៀមខ្លួន សុគតនៅលើឈើឆ្កាង ដើម្បីយើងរាល់គ្នា ទ្រង់បានយកព្រះទ័យទុកដាក់ជាពិសេស ចំពោះផ្ទះដ៏អស់កល្បរបស់យើងផងដែរ។ គឺដូចដែលទ្រង់មានបន្ទូលទៅកាន់ពួកសិស្សរបស់ទ្រង់ថា “នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន ពុំនោះ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា”(យ៉ូហាន ១៤:២)។
យើងចង់មានផ្ទះដ៏ស្រស់ស្អាត ក្នុងជីវិតនេះ គឺកន្លែងដ៏ពិសេស សម្រាប់ក្រុមគ្រួសារយើងបរិភោគអាហារ គេង និងនៅជុំគ្នា យ៉ាងមានសុភមង្គល។ ប៉ុន្តែ ចូរយើងគិតស្រមៃថា យើងបានបោះជំហាន ចូលទៅក្នុងជីវិតនៅនគរស្ថានសួគ៌ ហើយក៏បានឃើញផ្ទះដ៏អស់កល្បរបស់យើង ដែលព្រះទ្រង់បានរៀបចំឲ្យយើង។ តើពេលនោះនឹងមានភាពអស្ចារ្យប៉ុណ្ណា? ចូរយើងសរសើរដំកើងព្រះជាម្ចាស់ សម្រាប់ការប្រទានយើង ឲ្យមានជីវិត “ពេញបរិបូរ”(យ៉ូហាន ១០:១០) ដែលរាប់បញ្ចូលព្រះវត្តមាន គង់នៅជាមួយយើង នៅពេលសព្វថ្ងៃ និងវត្តមានរបស់យើង នៅជាមួយទ្រង់ នៅពេលក្រោយទៀត ក្នុងកន្លែងដែលទ្រង់កំពុងរៀបចំឲ្យយើង(១៤:៣)។
ពេលយើងគិតអំពីការអ្វីដែលព្រះបានត្រៀមទុក…
អរព្រះគុណ ដ្បិតព្រះអង្គជាព្រះ
ក្នុងចំណោមពាក្យមនោសញ្ចេតនារាប់ពាន់ពាក្យ ដែលគេបានបោះពុម្ភផ្សាយ នៅលើកាតប៉ូស្តាល់ ប្រហែលជាមានពាក្យមួយឃ្លា ស្ថិតក្នុងចំណោមពាក្យដែលធ្វើឲ្យប៉ះពាល់ចិត្តបំផុត។ វាជាពាក្យ ដែលគេសរសេរថា “សូមអរគុណ ដែលអ្នកគឺជាអ្នក”។ បើអ្នកបានទទួលកាតនោះ អ្នកដឹងថា មានគេយកចិត្តទុកដាក់ចំពោះអ្នក មិនមែនដោយសារអ្នកបានធ្វើអ្វីដែលពិសេសសម្រាប់គាត់នោះទេ តែគឺដោយសារតែអ្នកមានតម្លៃសម្រាប់គាត់។
ខ្ញុំក៏បានឆ្ងល់ថា តើពាក្យមនោសញ្ចេតប្រភេទនេះ អាចស្ថិតក្នុងចំណោមពាក្យល្អបំផុត សម្រាប់ឲ្យយើងនិយាយ “អរព្រះគុណ” ដល់ព្រះជាម្ចាស់ឬទេ? ជាការពិតណាស់ មានពេលដែលព្រះទ្រង់បានធ្វើការក្នុងជីវិតយើង តាមរបៀបដែលយើងអាចមើលឃើញ ហើយយើងក៏និយាយថា “ព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការអនុញ្ញាតឲ្យទូលបង្គំមានការងារនេះ”។ ប៉ុន្តែ ភាគច្រើនយើងអាចគ្រាន់តែនិយាយថា “ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលព្រះអង្គគឺជាព្រះ”។
ការអរព្រះគុណ ដូចនេះ គឺបានបង្កប់នៅពីក្រោយ បទគម្ពីរមួយចំនួន ដែលមានដូចជា ១របាក្សត្រ ១៦:៣៤ ជាដើម ដែលបានចែងថា “ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ ពីព្រោះសេចក្តីសប្បុរសនៃទ្រង់នៅអស់កល្បជានិច្ច”។ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដ្បិតព្រះអង្គជាព្រះ ដែលល្អ និងមានសេចក្តីស្រឡាញ់។ ហើយបទគម្ពីរទំនុកដំកើង ៧:១៧ បានថ្លែងថា “ខ្ញុំនឹងសរសើរដល់ព្រះយេហូវ៉ា តាមសេចក្តីសុចរិតទ្រង់”។ ហើយ “ចូរយើងចូលទៅចំពោះទ្រង់ ដោយអរព្រះគុណ
… ដ្បិតព្រះយេហូវ៉ាទ្រង់ជាព្រះយ៉ាងធំ ហើយជាមហាក្សត្រយ៉ាងខ្ពស់លើអស់ទាំងព្រះ”(ទំនុកដំកើង ៩៥:២-៣)។ ទូលបង្គំ…
ការស្វាគមន៍ដ៏កក់ក្តៅសម្រាប់មនុស្សគ្រប់គ្នា
ក្នុងអំឡុងពេលវិស្សមកាល កាលពីពេលថ្មីៗនេះ ខ្ញុំ និងភរិយាខ្ញុំ បានទៅទស្សនាកន្លែងហ្វឹកហាត់របស់ពួកអត្តពលិក។ ទីកន្លែងនោះបានបើកចំហរទ្វារធំៗ ហើយមើលទៅ គេហាក់ដូចជាទទួលស្វាគមន៍ ឲ្យយើងចូលមើលកន្លែងរបស់គេ។ យើងក៏បានដើរទស្សនាទីលានទាំងឡាយ ដោយការស្ញើចសរសើរវាលស្មៅ ដែលបានកាត់តម្រឹមបានល្អ។ ពេលដែលយើងហៀបនឹងចាកចេញទៅ មានមនុស្សម្នាក់បានមកឃាត់ដំណើរយើង ហើយក៏បាននិយាយដោយខ្វះការគួរសម ចំពោះយើងថា យើងមិនគួរចូលមកក្នុងកន្លែងនោះឡើយ។ ភ្លាមៗនោះ យើងក៏បាននឹកចាំថា យើងគ្រាន់តែជាអ្នកខាងក្រៅ ហើយរឿងនេះបានធ្វើឲ្យយើងមានអារម្មណ៍មិនល្អ។
ក្នុងពេលវិស្សមកាលលើកនោះ យើងក៏បានទៅទស្សនាព្រះវិហារមួយកន្លែង។ នៅទីនោះ ក៏មានទ្វារបើកចំហរដែរ ដូចនេះយើងក៏បានដើរចូល។ ទីនោះពិតជាមានការខុសប្លែកណាស់។ មានមនុស្សជាច្រើន បានចេញមកស្វាគមន៍យើង យ៉ាងកក់ក្តៅ ហើយធ្វើឲ្យយើងមានអារម្មណ៍ថា ទីនោះដូចផ្ទះយើងអញ្ចឹង។ យើងក៏បានដើរចេញ ពីកម្មវិធីថ្វាយបង្គំនៅព្រះវិហារនោះ ដោយដឹងថា គេបានទទួលយក និងស្វាគមន៍យើងយ៉ាងកក់ក្តៅ។
គួរឲ្យស្តាយណាស់ វាមិនមែនជារឿងចម្លែកទេ ដែលអ្នកខាងក្រៅមានអារម្មណ៍ថា គេមិនបានទទួលស្វាគមន៍ខ្លួន នៅក្នុងព្រះវិហារណាមួយ។ ប៉ុន្តែ ព្រះទ្រង់បានប្រាប់យើង ឲ្យមានភាពរួសរាយរាក់ទាក់ ចំពោះមនុស្សទាំងអស់។ ព្រះយេស៊ូវមានបន្ទូលថា យើងត្រូវស្រឡាញ់អ្នកជិតខាងយើង ដូចខ្លួនឯង ដែលមានន័យថា យើងត្រូវស្វាគមន៍ពួកគេ ចូលទៅក្នុងជីវិត និងព្រះវិហារយើង(ម៉ាថាយ ២២:៣៩)។ យ៉ាងណាមិញ ព្រះគម្ពីរហេព្រើរបានក្រើនរំឭកយើង ឲ្យ “បង្ហាញចេញនូវភាពចៅរ៉ៅ ចំពោះមនុស្សដែលយើងមិនស្គាល់”(១៣:២)។ បទគម្ពីរលូកា…
បើកបង្ហាញការអាថ៌កំបាំង
ថ្ងៃមួយ នៅពេលខ្ញុំត្រឡប់មកពីធ្វើការវិញ ខ្ញុំបានឃើញស្បែកជើងកែងមួយគូរ នៅក្បែរផ្លូវឡាន។ ខ្ញុំគិតថា ខ្ញុំដឹងច្បាស់ថា ស្បែកជើងនោះ ជារបស់នរណា។ ដូច្នេះ ខ្ញុំក៏បានដាក់វា នៅក្នុងរោងដាក់ឡាន ទុកឲ្យលីសា កូនស្រីរបស់ខ្ញុំ ពេលដែលនាងត្រឡប់មកផ្ទះ ដើម្បីមកទទួលកូនរបស់នាង។ ប៉ុន្តែ នៅពេលខ្ញុំសួរលីសា ខ្ញុំក៏បានដឹងថា វាមិនមែនជារបស់នាងទេ។ តាមការពិត នៅក្នុងគ្រួសាររបស់យើង គ្មាននរណាម្នាក់ ថាស្បែកជើងនោះ ជារបស់ខ្លួនទេ ដូច្នេះ ខ្ញុំក៏យកវា ទៅទុកនៅកន្លែងដើមវិញ។ នៅថ្ងៃបន្ទាប់ ស្បែកជើងនោះ ក៏បានបាត់ទៅ។ នេះជារឿងដ៏អាថ៌កំបាំង!
តើអ្នកដឹងទេថា សាវ័កប៉ុលបាននិយាយអំពីការអាថ៌កំបាំងមួយ នៅក្នុងសំបុត្ររបស់គាត់? ប៉ុន្តែ ការអាថ៌កំបាំងដែលគាត់បានរៀបរាប់ គឺខុសពីរឿងស៊ើបអង្កេត។ ឧទាហរណ៍ ក្នុងបទគម្ពីរ អេភេសូរ ជំពូក៣ សាវ័កប៉ុលបានមានប្រសាសន៍ អំពីអាថ៌កំបាំងមួយ ដែល “កាលនៅអស់ទាំងគ្រាជាន់មុន មិនបានប្រទានឲ្យពួកមនុស្សជាតិស្គាល់” (ខ.៥) ។ គាត់បានបកស្រាយអំពីអាថ៌កំបាំងនេះថា កាលពីអតីតកាល ព្រះជាម្ចាស់បានបើកសម្តែងអង្គទ្រង់ តាមរយៈសាសន៍អ៊ីស្រាអែល តែឥឡូវនេះវិញ ទ្រង់បានបើកសម្តែង តាមរយៈព្រះយេស៊ូវថា ពួកសាសន៍ដទៃ ដែលនៅក្រៅសាសន៍អ៊ីស្រាអែល ក៏អាច “គ្រងមរតកជានឹងមួយអ៊ីស្រាអែលផងដែរ” (ខ.៦)។…
តើល្អសម្រាប់ខ្ញុំទេ?
ដោយសារខ្ញុំចូលចិត្តស្ករសូកូឡាខ្មៅ មានពេលមួយ ខ្ញុំបានស្រាវជ្រាវក្នុងអ៊ីនធឺណិត ដើម្បីឲ្យដឹងថា តើសូកូឡាខ្មៅ ល្អសម្រាប់ខ្ញុំទេ? ខ្ញុំទទួលបានចម្លើយខុសៗគ្នាមួយចំនួន ខ្លះថាល្អ ខ្លះថាមិនល្អ។ អ្នកក៏អាចសួរសំណួរដូចនេះដែរ ចំពោះផលិតផលម្ហូបអាហារស្ទើរតែទាំងអស់។ ឧទាហរណ៍ អ្នកអាចសួរថា តើទឹកដោះគោល្អសម្រាប់ខ្ញុំទេ? តើកាហ្វេល្អសម្រាប់ខ្ញុំទេ? តើបាយល្អសម្រាប់ខ្ញុំទេ? អ៊ីនធឺណិតនឹងផ្តល់ឲ្យយើងនូវចម្លើយខុសៗគ្នាជាច្រើន ចំពោះសំណួរទាំងនេះ។ ដូច្នេះ យើងត្រូវដឹងថា ការស្វែងរកចម្លើយ តាមអ៊ីនធើណិតដោយខ្លួនឯង ប្រហែលជាមិនល្អសម្រាប់យើងប៉ុន្មានទេ។ វាអាចធ្វើឲ្យយើងឈឺក្បាលបាន!
ប៉ុន្តែ ប្រសិនបើអ្នកតែងតែស្វែងរកអ្វីមួយ ដែលល្អមួយរយភាគរយ សម្រាប់ខ្លួនឯង គ្រប់ពេលនោះ នោះខ្ញុំសូមលើទឹកចិត្តអ្នក ឲ្យស្វែងរកក្នុងព្រះបន្ទូលព្រះវិញ។ សម្រាប់អ្នកដើរតាមព្រះយេស៊ូវ ដែលស្វែងរកការប្រកបទាក់ទង ជាមួយព្រះជាម្ចាស់ អ្វីដែលព្រះបន្ទូលអាចធ្វើសម្រាប់ពួកគេ គឺមានដូចតទៅ
ព្រះបន្ទូលអាចរក្សាយើង ឲ្យបរិសុទ្ធ(ទំនុកដំកើង ១១៩:៩,១១) ។
ព្រះបន្ទូលនាំឲ្យយើងទទួលព្រះពរ (លូកា ១១:២៨) ។
ព្រះបន្ទូលធ្វើឲ្យយើងមានប្រាជ្ញា (ម៉ាថាយ ៧:២៤) ។
ព្រះបន្ទូលផ្តល់ពន្លឺ និងការយល់ដឹង (ទំនុកដំកើង ១១៩:១៣០) ។
ព្រះបន្ទូលជួយយើង ឲ្យលូតលាស់ខាងព្រលឹងវិញ្ញាណ (១ពេត្រុស ២:២) ។
ព្រះនៃយើងទ្រង់ល្អ។ បទគម្ពីរទំនុកដំកើង…
ជូនចំពោះមិត្តជាទីស្រឡាញ់
ការអ្វីដែលសាវ័កយ៉ូហាន បានធ្វើ សម្រាប់សំឡាញ់របស់គាត់ គឺលោកកៃយុស នៅសតវត្សរ៍ទី១ គឺជាសិល្បៈនៃការទំនាក់ទំនង ដែលកំពុងសាបរលាប នៅក្នុងសតវត្សទី២១នេះ។ កាលនោះលោកយ៉ូហានបានទំនាក់ទំនងដោយសរសេរសំបុត្រ ផ្ញើទៅលោកកៃយុស។
អ្នកស្រី ខែតធើរីន ហ្វៀល (Catherine Field) ដែលជាអ្នកនិពន្ធ នៃកាសែត New York Times បានមានប្រសាសន៍ថា “ការសរសេរសំបុត្រ ស្ថិតក្នុងចំណោមសិល្បៈដ៏ចំណាស់ជាងគេ”។ ឧទាហរណ៍ យើងអាចមើលគំរូសំបុត្រ និងការគិតរបស់សាវ័កប៉ុល ដែលជាអ្នកស្រុកតើសុស។ ហើយយើងក៏អាចរាប់បញ្ចូលសាវ័កយ៉ូហានផងដែរ។
នៅក្នុងសំបុត្រដែលលោកយ៉ូហានបានសរសេរផ្ញើ លោកកៃយុស គាត់បានទូលសូមឲ្យ លោកកៃយ៉ូសមានសុខភាពល្អ ខាងសាច់ឈាម និងខាងព្រលឹងវិញ្ញាណ ព្រមទាំងប្រើពាក្យលើកទឹកចិត្ត អំពីភាពស្មោះត្រង់របស់លោកកៃយុស និងការកត់សំគាល់ អំពីសេចក្តីស្រឡាញ់ដែលគាត់មាន ចំពោះពួកជំនុំ។ លោកយ៉ូហាន ក៏បាននិយាយ អំពីបញ្ហានៅក្នុងពួកជំនុំ ដែលគាត់សន្យាថា នឹងលើកមកនិយាយ ដោយឡែកពីគ្នា នៅពេលក្រោយ។ គាត់ក៏បានសរសេរ អំពីតម្លៃនៃការប្រព្រឹត្តការល្អ ថ្វាយសិរីល្អដល់ព្រះជាម្ចាស់។ និយាយរួម សំបុត្ររបស់លោកយ៉ូហាន គឺជាការលើកទឹកចិត្តផង និងការជំរុញចិត្តដល់មិត្តសំឡាញ់របស់គាត់។
ការទំនាក់ទំនងតាមប្រព័ន្ធឌីជីធល ក្នុងសម័យបច្ចុប្បន្ន អាចមានន័យថា ការទំនាក់ទំនងដោយសរសេរសំបុត្រ កំពុងតែសាបរលាស។ ប៉ុន្តែ ការនេះមិនបានធ្វើឲ្យយើងឈប់លើកទឹកចិត្តអ្នកដទៃឡើយ។ កាលពីមុន…
នៅតែមានសេចក្តីសង្ឃឹម
ក្នុងចំណោមអត្ថបទរាប់រយ ដែលខ្ញុំបាននិពន្ធ សម្រាប់សៀវភៅនំម៉ាណាប្រចាំថ្ងៃ ចាប់តាំងពីឆ្នាំ ១៩៨៨ មានអត្ថបទតិចទេ ដែលនៅដក់ជាប់ក្នុងគំនិតខ្ញុំ។ ដែលក្នុងនោះ មានដូចជាអត្ថបទ ដែលនិយាយអំពីកាលដែល កូនស្រីទាំងពីរ របស់ខ្ញុំ និងម្តាយរបស់ពួកគេ បានចេញទៅបោះជំរុំនៅឆ្ងាយពីផ្ទះ ឬកំពុងធ្វើដំណើរបេសកកម្ម នៅទសវត្សរ៍ឆ្នាំ ១៩៩០ ហើយខ្ញុំ ក៏បាននៅផ្ទះតែពីរនាក់ ជាមួយស្ទីវ(Steve) កូនប្រុសខ្ញុំ ដែលមានអាយុ៦ឆ្នាំនៅឡើយ។
ខណៈពេលដែលយើងកំពុងតែអរសប្បាយនឹងការធ្វើដំណើរទៅអាកាសយាន្តដ្ឋាន ស្ទីវក៏បានងាកមកខ្ញុំ រួចនិយាយថា “បងមែលីស្សាអត់នៅចឹង ដូចមិនសូវសប្បាយទេ”។ មែលីស្សាជាបងស្រីអាយុ៨ឆ្នាំរបស់គាត់ ដែលបានជួយគាត់ជាច្រើន។ កាលនោះ យើងទំាងពីរនាក់ មិនបានដឹងទេថា ពាក្យសម្តីនេះ នឹងមានន័យចាក់ដោតចិត្តយើងយ៉ាងណានៅពេលក្រោយមកទៀត។ ជាការពិតណាស់ ក្រោយមក ការរស់នៅរបស់យើង “មិនសប្បាយដូចមុន” អស់រយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីមែលីស្សាបានលាចាកលោកទៅ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ពេលនាងស្ថិតក្នុងវ័យជំទង់។ ពេលវេលាដែលបានកន្លងផុតទៅ អាចធ្វើឲ្យការឈឺចាប់របស់យើងថយចុះ ប៉ុន្តែ គ្មានអ្វីដកការឈឺចាប់ចេញពីយើងទាំងស្រុងឡើយ។ ពេលវេលាមិនអាចព្យាបាលរបួសក្នុងចិត្តបានឡើយ។ ប៉ុន្តែ យើងអាចព្យាបាលរបួសនោះបាន ដោយស្តាប់ព្រះបន្ទូលសន្យាដ៏កម្សាន្តចិត្ត ហើយយកមកជញ្ជឹងគិត និងក្រេបយក ដាក់ក្នុងចិត្តយើង។
ចូរយើងស្តាប់ ដោយដឹងថា“កុំតែមានសេចក្តីសប្បុរសរបស់ព្រះយេហូវ៉ា នោះយើងបានសូន្យបាត់អស់រលីងទៅហើយ ឯសេចក្តីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ”(បរិទេវ ៣:២២)។
ចូរយើងជញ្ជឹងគិតព្រះបន្ទូលទ្រង់…
ស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះជាម្ចាស់
ក្នុងអំឡុងពេលដំណើរកម្សាន្តជាមួយចៅៗរបស់ខ្ញុំ យើងមានការសប្បាយរីករាយ នៅក្នុងការមើលការផ្សាយផ្ទាល់ តាមអ៊ីនធើណិត ដែលផ្តោតទៅលើសកម្មភាពរបស់សត្វឥន្ទ្រីមួយគ្រួសារ ក្នុងរដ្ឋផ្លូរីដា។ ជារៀងរាល់ថ្ងៃ យើងបានបើកមើលការផ្សាយនោះ ដើម្បីទស្សនាសត្វឥន្រ្ទីមួយសំបុកនោះ ដែលមានមេ បា និងកូនតូចរបស់ពួកវាមួយក្បាល ខណៈពេលដែលពួកវាកំពុងតែចេញចូលសំបុក្ររបស់ពួកវា ដែលខ្ពស់ឆ្ងាយពីដី ដើម្បីបំពេញកិច្ចការប្រចាំថ្ងៃរបស់ខ្លួន។ ជារៀងរាល់ថ្ងៃ មេឥន្រ្ទី និងឥន្រ្ទីឈ្មោល បានថែរទាំកូនឥន្រ្ទីនោះ ដោយនាំយកត្រី មកពីទន្លេនៅក្បែរនោះ ដើម្បីបំប៉នវា។
គ្រួសារដ៏តូចរបស់សត្វឥន្រ្ទីនេះ បានធ្វើឲ្យយើងនឹកចាំ អំពីការពិពណ៌នារបស់អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ដែលចែងអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះ (ទំនុកដំកើង ជំពូក ១០៤) ជាការពិពណ៌នាដ៏ក្បោះក្បាយ នូវរូបភាពនៃការបង្កើតរបស់ព្រះ ដោយព្រះហស្តដ៏ប៉ិនប្រសប់របស់ទ្រង់ ដែលមានដូចតទៅ :
យើងបានមើលឃើញភាពអស្ចារ្យនៃស្នាព្រះហស្តរបស់ព្រះ ដែលជាប់ទាក់ទងនឹងចក្រវាល ដែលទ្រង់បានបង្កើត(ខ.២-៤)។
យើងបានពិសោធន៍នឹងស្នាព្រះហស្តនៅលើផែនដី ដែលមានដូចជាទឹក ភ្នំ ជ្រលងភ្នំ(ខ.៥-៩)។
យើងអរសប្បាយនឹងសិរីល្អនៃអំណោយដែលព្រះជាម្ចាស់ប្រទាន ដូចជាសត្វទាំងឡាយ និងសត្វបក្សី ព្រមទាំងរុក្ខជាតិផង(ខ.១០-១៨)។
យើងមានការស្ងើចសរសើរ ចំពោះការដែលព្រះទ្រង់បានបង្កើតឲ្យមានវដ្ដ ដែលជាដំណើរវិលទៅមក ដូចជា ពេលថ្ងៃ និងពេលយប់ ភាពងងឹត និងពន្លឺ ការធ្វើការ និងការសម្រាក(ខ.១៩-២៣)។
ព្រះទ្រង់ពិតជាបានរចនា និងបង្កើតលោកិយ ឲ្យមានភាពអស្ចារ្យ ដោយព្រះហស្តទ្រង់ សម្រាប់ឲ្យយើងអរសប្បាយ…
ការស្វាគមន៍ដ៏កក់ក្តៅ
តើបាននរណាឱបគេរាល់គ្នាទៀត?” នេះជាសំណួរមួយ ក្នុងចំណោមសំណួរដែលមិត្តភក្តិរបស់យើងម្នាក់ បានសួរយើង បន្ទាប់ពីគាត់បានទទួលដំណឹងថា គាត់មានជម្ងឺមហារីក ហើយគាត់ដឹងថា គាត់នឹងនៅឆ្ងាយពីពួកជំនុំរបស់យើងមួយរយៈ។ លោកស្ទីវបានធ្វើឲ្យគេរាល់គ្នា មានអារម្មណ៍ថា បានទទួលការស្វាគមន៍ដ៏កក់ក្តៅ ដោយភាពចៅរ៉ៅ ការចាប់ដៃដ៏កក់ក្តៅ ហើយថែមទាំង “ការឱប ដ៏បរិសុទ្ធ” សម្រាប់អ្នកខ្លះ ដើម្បីអនុវត្តតាមបទគម្ពីរ រ៉ូម ១៦:១៦ ដែលបានប្រាប់ “ឲ្យជំរាបសួរគ្នាទៅវិញទៅមក ដោយការថើបយ៉ាងបរិសុទ្ធ”។
ហើយសព្វថ្ងៃនេះ ពេលយើងបានអធិស្ឋានឲ្យលោកស្ទីវ សូមឲ្យព្រះទ្រង់ប្រោសជម្ងឺគាត់ គាត់មានការបារម្ភថា យើងនឹងនឹកការស្វាគមន៍ ដ៏កក់ក្តៅរបស់គាត់ ខណៈពេលដែលគាត់ត្រូវឆ្លងកាត់ការវះកាត់ និងការព្យាបាល ហើយត្រូវនៅឆ្ងាយពីពួកជំនុំរបស់យើង មួយរយៈ ។
យើងរាល់គ្នា ប្រហែលជាមិនសុទ្ធតែបាត់បង់ឱកាសស្វាគម៍គ្នាទៅវិញទៅមក ដូចលោកស្ទីវឡើយ ប៉ុន្តែ ការដែលគាត់បានយកចិត្តទុកដាក់ចំពោះអ្នកដទៃ បានធ្វើជាគំរូដ៏ល្អ ដែលបានជួយក្រើនរំឭកយើង។ ចូរកត់សំគាល់ការបង្រៀនរបស់សាវ័កពេត្រុស ដែលបានប្រាប់យើងឲ្យ “ប្រព្រឹត្តនឹងគ្នាដោយសេចក្តីចៅរ៉ៅ ឥតមានត្អូញត្អែរ” ឬប្រព្រឹត្ត ដោយផ្តោតទៅលើសេចក្តីស្រឡាញ់(១ពេត្រុស ៤:៩ មើល ភីលីព ២:១៤)។ បដិសណ្ឋារកិច្ចរបស់ពួកជំនុំ នៅសតវត្សរ៍ទី១ បានរាប់បញ្ចូលការផ្តល់កន្លែងស្នាក់អាស្រ័យ ដល់អ្នកដំណើរ គឺត្រូវធ្វើឡើង ដោយការស្វាគមន៍ដ៏កក់ក្តៅផងដែរ។
ខណៈពេលដែលយើងប្រាស្រ័យទាក់ទងគ្នា ដោយសេចក្តីស្រឡាញ់ ទោះដោយការឱបគ្នា…