តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ James Banks

តាមបំណងព្រះទ័យទ្រង់ មិនមែនតាមចិត្តទូលបង្គំ

លោក​ខាមីល(Kamil) និង​អ្នក​ស្រី​យ៉ូអែល(Joelle) មាន​ការ​តក់​ស្លត់​យ៉ាង​ខ្លាំង ពេល​ដែល​គ្រូ​ពេទ្យ​បាន​ធ្វើ​រោគវិនិច្ឆ័យ ឲ្យ​រីម៉ា(Rima)កូន​ស្រី​របស់​ពួក​គេ​ដែល​មាន​អាយុ​៨ឆ្នាំ រក​ឃើញ​ថា ជម្ងឺ​របស់​នាង គឺ​ជា​ប្រភេទ​ដ៏​កម្រ​នៃ​ជម្ងឺ​មហារីក​គ្រាប់​ឈាម។ ជម្ងឺ​នេះ​បាន​នាំ​ឲ្យ​នាង​មាន​ជម្ងឺ​រលាក​ស្រោម​ខួរ និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ហើយ​រីម៉ាក៏​បាន​សន្លប់​លែង​ដឹង​ខ្លួន។ ក្រុម​ពេទ្យ​នៃ​មន្ទីរ​ពេទ្យ​ក៏​បាន​ផ្តល់​យោបល ឲ្យ​ឪពុក​ម្តាយ​របស់​នាង ទៅ​ត្រៀម​ធ្វើ​បុណ្យ​សព សម្រាប់​រីម៉ា ដោយ​ប្រាប់​ពួក​គេ​ថា នាង​មាន​សង្ឃឹម​តែ​១​ភាគ​រយ​ប៉ុណ្ណោះ។

លោក​ខាមីល និង​អ្នក​ស្រី​យ៉ូអែល ក៏​បាន​អធិស្ឋាន​តម ហើយ​ទូល​សូម​ការ​អស្ចារ្យ​ពី​ព្រះ​ជា​ម្ចាស់។ លោក​ខាមីល​ក៏​បាន​និយាយ​ថា “ពេល​ដែល​យើង​អធិស្ឋាន យើង​ត្រូវ​តែ​ទុក​ចិត្ត​ព្រះ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ។ ហើយ​ត្រូវ​អធិស្ឋាន​តាមព្រះយេស៊ូវ​ថា សូម​ឲ្យ​តាម​បំណង​ព្រះ​ទ័យ​របស់​ទ្រង់ គឺ​មិន​មែន​តាម​ចិត្ត​ទូល​បង្គំ​ឡើយ”។ អ្នក​ស្រី​យ៉ូអែល​ក៏​បាន​ឆ្លើយ​តប ដោយ​ស្មោះ​ត្រង់​ថា “ប៉ុន្តែ ខ្ញុំ​ពិត​ជា​ចង់​ឲ្យ​ព្រះ​ទ្រង់​ប្រោស​នាង​ឲ្យ​ជា​ខ្លាំង​ណាស់!” ហើយ​លោក​ខាមីល​ក៏​បាន​តប​ថា “ត្រូវ​ហើយ! យើង​គួរ​តែ​ទូល​សូម​ទ្រង់​ឲ្យ​ប្រោស​នាង​ឲ្យ​ជា។ ប៉ុន្តែ យើង​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះ​ជាម្ចាស់ ពេល​ដែល​យើង​ថ្វាយ​ចិត្ត និង​បំណង​ចិត្ត​របស់​យើង​ដាច់​ដល់​ទ្រង់ សូម្បី​តែ​នៅ​ពេល​ដែល​យើង​ពិបាក​ធ្វើ​ក៏​ដោយ ដ្បិត​នោះជា​ការ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​ទុក​ជា​គំរូ​ស្រាប់”។

មុន​ពេល​ព្រះ​យេស៊ូវ​យាង​ទៅ​ឈើ​ឆ្កាង ទ្រង់​បាន​អធិស្ឋាន​ថា “ឱ​ព្រះវរបិតា​អើយ បើ​សិន​ជា​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​សូម​យក​ពែង​នេះ​ចេញ​ពី​ទូលបង្គំ​ទៅ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ”(លូកា ២២:៤២)។ ពេល​ព្រះ​យេស៊ូវ​អធិស្ឋាន​ថា “សូម​យក​ពែង​នេះ​ចេញ​ពី​ទូល​បង្គំ” គឺ​ទ្រង់​កំពុង​តែ​ទូល​សូម​កុំ​ឲ្យ​ព្រះ​អង្គទ្រង់​សុគត​នៅ​លើ​ឈើ​ឆ្កាង ប៉ុន្តែ ទ្រង់​បាន​ចុះ​ចូល​នឹង​ព្រះ​ទ័យ​ព្រះ​វរ​បិតា ដោយ​សេចក្តី​ស្រឡាញ់។

ការ​ថ្វាយ​បំណង​ចិត្ត​របស់​យើង ដល់​ព្រះ​ជា​ម្ចាស់ គឺ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ ហើយ​យើង​ក៏​អាច​មាន​ការ​ពិបាក…

ចូរទុកចិត្តទ្រង់ជាមុនសិន

កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ខ្លាច​ទឹក ប៉ុន្តែ ប៉ា​របស់​ខ្ញុំ​ចង់​ឲ្យ​ខ្ញុំ​រៀន​ហែល​ទឹក។ គាត់​នាំ​ខ្ញុំ​ទៅ​កន្លែង​ជ្រៅ​លិច​ក្បាល​ខ្ញុំ នៅ​ក្នុង​អាងហែល​ទឹក ដែល​មាន​តែ​គាត់​ម្នាក់​ដែល​ចាំ​ជួយ​ខ្ញុំ។ បន្ទាប់​មក គាត់​ក៏​បាន​បង្រៀន​ខ្ញុំ​ឲ្យ​សម្រួល​អារម្មណ៍ ហើយ​បណ្តែត​ខ្លួន​នៅ​លើ​ទឹក។ ពេល​ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច ខ្ញុំ​ក៏​បាន​ប្រាប់​គាត់ កុំ​ឲ្យ​លែង​ខ្ញុំ។ ហើយ​គាត់​ក៏​បាន​សន្យា​ថា គាត់​នឹង​មិន​ទុក​ខ្ញុំ​ចោល​ឡើយ គាត់​បាន​កាន់​ខ្ញុំ​ជាប់​ហើយ។

វា​មិន​គ្រាន់​តែ​ជា​ការ​រៀន​ហែល​ទឹក​ប៉ុណ្ណោះ​ទេ តែ​ជា​ការ​រៀន​ទុក​ចិត្ត​ផង​ដែរ។ ខ្ញុំ​ដឹង​ថា ប៉ា​ខ្ញុំ​ស្រឡាញ់​ខ្ញុំ ហើយ​នឹង​មិនដែល​មាន​បំណង ទុក​ឲ្យ​ខ្ញុំ​មាន​គ្រោះ​ថ្នាក់​ឡើយ តែ​ខ្ញុំ​នៅ​តែ​មាន​ការ​ភ័យ​ខ្លាច​ខ្លាំង។ ខ្ញុំ​បាន​តោង​កគាត់​យ៉ាង​ណែន ទាល់​តែ​គាត់​ផ្តល់​ការ​ធានា​ថា អ្វី​ៗ​នឹង​ល្អ​ប្រសើរ​ឡើង។ ទី​បំផុត ការ​អត់​ធ្មត់ និង​ភាព​សប្បុរស​របស់​គាត់ ក៏​បាន​ទទួល​ជោគ​ជ័យ ហើយ​ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​ហែល​ទឹក។ ប៉ុន្តែ ខ្ញុំ​ត្រូវ​តែ​ទុក​ចិត្ត​គាត់​ជា​មុន​សិន។

ពេល​ដែល​ខ្ញុំ​មាន​អារម្មណ៍​ទាល់​ច្រក មិន​អាច​ចេញ​ពី​ការ​លំបាក​បាន ជួន​កាល ខ្ញុំ​ក៏​បាន​នឹក​គិត​ដល់​ពេល​នោះ។ ការនេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ដែល​ព្រះ​អម្ចាស់ បាន​ធានា​ដល់​រាស្រ្ត​ទ្រង់​ថា ទ្រង់​នឹង​ទ្រទ្រង់​ពួក​គេ សូម្បី​តែ​នៅ​ពេលដែល​ពួក​គេ​ចាស់​ជរា។ ទ្រង់​បាន​បង្កើត​ពួក​គេ ហើយ​ទ្រង់​នឹង​បី​ពួក​គេ(អេសាយ ៤៦:៤)។

យើង​មិន​តែង​តែ​អាច​មាន​អារម្មណ៍​ថា ព្រះ​ហស្ត​របស់​ព្រះ​ជា​ម្ចាស់ កំពុង​តែ​បី​យើង​ តែ​ទ្រង់​បាន​សន្យា​ថា ទ្រង់​នឹង​មិន​ចាក​ចេញ​ពី​យើង​ឡើយ(ហេព្រើរ ១៣:៥)។ ទ្រង់​ជួយ​ឲ្យ​យើង​រៀន​ទុក​ចិត្ត ចំពោះ​សេចក្តី​ស្មោះ​ត្រង់​របស់​ទ្រង់ ខណៈ​ពេល​ដែល​យើង​បាន​សម្រាក នៅ​ក្នុង​ការ​ថែរក្សា និង​ព្រះ​បន្ទូល​សន្យា​របស់​ទ្រង់។ ទ្រង់​លើក​យើង​ឡើង ឲ្យ​ខ្ពស់​ផុតការ​ព្រួយ​បារម្ភ​របស់​យើង ដើម្បី​ឲ្យ​យើង​រក​ឃើញ​សន្តិភាព​ថ្មី នៅ​ក្នុង​ទ្រង់។…

កេរដំណែលនៃសេចក្ដីស្រឡាញ់

ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​បើក​មើល​ព្រះ​គម្ពីរ​របស់​យាយ​ទួត​ខ្ញុំ ស្រាប់​តែ​មាន​វត្ថុ​ដ៏​មាន​តម្លៃ​មួយ ធ្លាក់​មក​លើ​ភ្លៅ​របស់​ខ្ញុំ។ វាជា​ក្រដាស់​មួយ​សន្លឹក​តូច ដែល​មាន​អក្សរ​សរសេរ ដោយ​កូន​ក្មេង​ពី​លើ​ថា “មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​សេច​ក្តី​កំសត់ខាង​ឯ​វិញ្ញាណ ដ្បិត​នគរ​ស្ថានសួគ៌​ជា​របស់​ផង​អ្នក​ទាំង​នោះ។ មាន​ពរ​ហើយ អស់​អ្នក​ដែល​យំ​សោក ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​សេចក្តី​កំសាន្ត​ចិត្ត”(ម៉ាថាយ ៥:៣-៤)។ នៅ​ក្បែរ​ខគម្ពីរ​នោះ​ មាន​អក្សរ​សរសេរ​ក្រវិច​ក្រវៀន​ជាប់​គ្នា​រដិត គឺ​ជា​ហត្ថលេខា​របស់​ម្តាយ​ខ្ញុំ។

យាយ​ទួត​របស់​ខ្ញុំ មាន​ទម្លាប់​បង្រៀន​ចៅ​ៗ ឲ្យ​សរសេរ​ខគម្ពីរ ដើម្បី​ឲ្យ​ពួក​គេរៀន ហើយ​យក​ខគម្ពីរ​ទាំង​នោះ មក​ដាក់ក្នុង​ចិត្ត។ ប៉ុន្ដែ រឿងរ៉ាវ​ ពី​ខាង​ក្រោយ​ខគម្ពីរ​ទាំង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្រក់​ទឹក​ភ្នែក។ ជីតា​ខ្ញុំ​បាន​ទទួល​មរណៈ​ភាព តាំង​ពី​ពេល​ដែលម្តាយ​ខ្ញុំ នៅ​ក្មេង ហើយ​ប្អូន​ប្រុស​តូច​របស់​ម្ដាយ​ខ្ញុំ (គឺ​ពូ​របស់​ខ្ញុំ) ក៏​បាន​ស្លាប់ ប៉ុន្មាន​សប្តាហ៍​ក្រោយ​មក​ទៀត។ គឺ​នៅ​ពេល​សោកនាដ​កម្ម​នោះ​ហើយ ដែល​យាយ​ទួត​ខ្ញុំ បាន​នាំ​ម្ដាយ​ខ្ញុំ ឲ្យ​ស្គាល់​ព្រះ​យេស៊ូវ ហើយ​ទទួល​ការ​កម្សាន្ត​ចិត្ត ដែល​មាន​តែ​ទ្រង់​ទេ​ដែលអាច​ប្រទាន​ឲ្យ​បាន។

សាវ័កប៉ុល​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​លោក​ធីម៉ូថេ​ថា “ដ្បិត​ខ្ញុំ​នឹង​ចាំ​ពី​សេចក្តី​ជំនឿ​ស្មោះត្រង់ ដែល​នៅ​ក្នុង​អ្នក សេចក្តី​ជំនឿ​នោះ​បាន​នៅ​ក្នុង​យាយ​ឡូអ៊ីស ជា​ជីដូន​របស់​អ្នក​ជា​មុន​ដំបូង រួច​ក៏​នៅ​ក្នុង​អ្នក​អ៊ើនីស ជា​ម្តាយ​អ្នក​ដែរ ហើយ​ខ្ញុំ​ជឿជាក់​ថា ក៏​នៅ​ក្នុង​អ្នក​ផង” (២ធីម៉ូថេ ១:៥)។ សេចក្តី​ជំនឿ​មិន​មែន​ជា​កេរមរតក​ឡើយ ប៉ុន្តែ សេចក្តី​ជំនឿ គឺ​សម្រាប់​ឲ្យ​យើង​ចែក​រំលែក​។ ម្ដាយ និង​យាយ​របស់​លោក​ធីម៉ូថេ បាន​ចែក​រំលែក​សេចក្ដី​ជំនឿ​របស់​ខ្លួន ទៅ​ដល់​គាត់ ហើយ​គាត់​ក៏​បាន​ទទួល​ជឿ។

នៅ​ពេល​យើង​លើក​ទឹក​ចិត្ត​អ្នក​នៅ​ជុំវិញ​យើង ឲ្យ​មាន​ក្ដី​សង្ឃឹម​លើ​ព្រះ​យេស៊ូវ នោះ​មាន​ន័យ​ថា…

សេចក្ដីស្រឡាញ់ដែលមិនប្រែប្រួល

កាល​ខ្ញុំ​រៀន​នៅ​វិទ្យា​ល័យ ខ្ញុំ​បាន​លេង​កីឡា​វាយ​កូន​បាល់​តិន្និស នៅ​ក្នុង​ក្រុម​ខ្លាំង ប្រចាំ​សាលា។ ខ្ញុំ​បាន​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង ក្នុង​វ័យ​ជំទង់​របស់​ខ្ញុំ ដើម្បី​ហ្វឹក​ហាត់​ឲ្យ​មាន​ជំនាញ​កាន់​តែ​ប្រសើរ​ឡើង នៅ​ទីលាន​ដែល​មាន​វាល​លេង​តិន្និស​បួនកន្លែង ដែល​ក្រាល​ដោយ​បេតុង ដែល​ស្ថិត​នៅ​ចម្ងាយ​ផ្លូវ​បត់​ពីរ​កន្លែង ពី​ផ្ទះ​ខ្ញុំ​។

ពេល​ខ្ញុំ​បាន​ទៅ​លេង​ទីក្រុង​នោះ កាល​ពី​លើក​មុន កិច្ចការ​ទី​មួយ​ដែល​ខ្ញុំ​បាន​ធ្វើ គឺ​ខ្ញុំ​បើក​ឡាន​ទៅ​កាន់​ទីលាន​វាយ​តិន្នីស ដោយ​សង្ឃឹម​ថា នឹង​បាន​មើល​អ្នក​ដទៃ​លេង និង​រំឭក​អនុស្សាវរីយ៍ ដែល​ខ្ញុំ​ធ្លាប់​មាន។ ប៉ុន្តែ ខ្ញុំ​មិន​ឃើញ​ទីលាន​ចាស់​ៗ ដែល​ខ្ញុំ​នៅចាំ​។ នៅ​កន្លែង​នោះ មាន​តែ​វាល​ទំនេរ​ចោល ដែល​មាន​តែ​រុក្ខ​ជាតិ​តូច​ៗ​ដុះ ហើយ​យោល​យោក​យ៉ាង​ស្ងាត់​ស្ងៀម តាម​កម្លាំង​ខ្យល់​បក់។

រឿង​ដែល​ខ្ញុំ​បាន​ជួប​ពេល​រសៀល​ថ្ងៃ​នោះ បាន​ដិត​ជាប់​ក្នុង​គំនិត​របស់​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ភាព​ខើច​ខ្លី​នៃ​ជីវិត​មនុស្ស។ កន្លែង​មួយ​ក្នុង​ចំណោម​កន្លែង ដែល​ខ្ញុំ​បាន​ចំណាយ​កម្លាំង​យុវវ័យ​ដ៏​ល្អ​បំផុត​របស់​ខ្ញុំ នោះ​លែង​មាន​ទៀត​ហើយ! ក្រោយ​មក ពេល​ដែល​ខ្ញុំ​ពិចារ​ណា អំពី​បទ​ពិសោធន៍​ទាំង​នោះ ខ្ញុំ​ក៏​បាន​នឹក​ចាំ​អំពី​សេចក្តី​ពិត ដែល​ស្ដេច​ដាវីឌ​បាន​ពិពណ៌នា កាល​ទ្រង់​មាន​វ័យ​ចាស់​ថា “ចំណែក​ឯ​មនុស្ស ថ្ងៃ​អាយុ​របស់​គេ​ធៀប​ដូច​ជា​ស្មៅ គេ​រីក​ឡើង​ដូច​ជា​ផ្កា​នៅ​ទី​វាល  ដ្បិត​កាល​ណា​ខ្យល់​បក់​មក​ត្រូវ នោះ​ក៏​សូន្យ​បាត់​ទៅ ហើយ​កន្លែង​នោះ​មិន​ស្គាល់​វា​ទៀត  តែ​សេចក្តី​សប្បុរស​នៃ​ព្រះយេហូវ៉ា​ស្ថិតស្ថេរ​នៅ តាំង​ពី​អស់កល្ប​ដរាប​ដល់​អស់​កល្ប​ជានិច្ច ចំពោះ​អស់​អ្នក​ដែល​កោតខ្លាច​ដល់​ទ្រង់” (ទំនុកដំកើង ១០៣:១៥-១៧)។

នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់ ហើយ​ពិភព​លោក​ដែល​នៅ​ជុំវិញ​យើង​ក៏​អាច​មាន​ការ​ផ្លាស់​ប្តូរ ប៉ុន្តែ សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់ មិន​ចេះ​ប្រែ​ប្រួល​ឡើយ។ យើង​នៅ​តែ​អាច​ទុក​ចិត្ត​ទ្រង់​ជា​និច្ច ព្រោះ​ទ្រង់​តែង​តែ​ថែរក្សា​អស់​អ្នក​ណា ​ដែល​បែរ​មក​រក​ទ្រង់។—James Banks

ការរៀនទុកចិត្ត

កាល​ខ្ញុំ​នៅ​វ័យ​ជំទង់​នៅ​ឡើយ ពេល​ខ្លះ ខ្ញុំ​បាន​តមាត់​ដាក់​ម្ដាយ​របស់​ខ្ញុំ នៅ​ពេល​ណា​ដែល​គាត់​ព្យាយាម​លើក​ទឹក​ចិត្ត​ខ្ញុំ ឲ្យ​មាន​សេចក្តី​ជំនឿ។ គាត់​ប្រាប់​ខ្ញុំ​ថា “កូន​ត្រូវ​ទុកចិត្ត​ព្រះ​អង្គ​ជា​និច្ច។ ទ្រង់​នឹង​ថែរក្សា​កូន​ជា​និច្ច”។ ហើយ​ខ្ញុំ​ក៏​តប​ទៅ​គាត់​វិញ​ថា “វា​មិន​ងាយ​ស្រួល​ដូច​ម៉ាក់​និយាយ​ទេ! ព្រះ​អង្គ​ជួយ​ដល់​តែ​អស់​អ្នក​ណា ដែល​ចេះ​ជួយ​ដល់​ខ្លួន​ឯង​ប៉ុណ្ណោះ!”

ប៉ុន្តែ ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល គ្មាន​ខគម្ពីរ​ណា​ដែល​ចែង​ថា “ព្រះ​ទ្រង់​ជួយ​តែ​អ្នក​ណា ដែល​ជួយ​ខ្លួន​ឯង” នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​បន្ទូល​របស់​ទ្រង់​បាន​បង្រៀន​យើង​ឲ្យពឹង​ផ្អែក​លើ​ការ​ផ្គត់​ផ្គង់​របស់​ទ្រង់ ជា​ប្រចាំ​ថ្ងៃ។ ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា "ចូរ​ពិចារណា​ពី​សត្វ​ស្លាប​នៅ​លើ​អាកាស វា​មិន​សាបព្រោះ មិន​ច្រូត​កាត់ ឬ​ប្រមូល​ដាក់​ក្នុង​ជង្រុក​ផង តែ​ព្រះវរបិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​ចិញ្ចឹម​វា ឯ​អ្នក​រាល់​គ្នា តើ​គ្មាន​ដំឡៃ​លើស​ជាង​សត្វ​ទាំង​នោះ​ទេ​ឬ​អី? ចុះ​នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ឯ​ណា​ដែល​អាច​នឹង​បន្ថែម​កំពស់​ខ្លួន​១​ហត្ថ ដោយសារ​សេចក្តី​ខ្វល់ខ្វាយ​បាន​ឬ​ទេ?” (ម៉ាថាយ ៦:២៦-២៧)។​

អ្វី​ៗ​គ្រប់​យ៉ាង​ដែល​យើង​មាន  ដែល​ធ្វើ​ឲ្យ​យើង​អរ​សប្បាយ សូម្បី​តែ​កម្លាំង​ដែល​យើង​មាន​ ក្នុង​ការ​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត និង “ជួយ​ខ្លួន​ឯង” សុទ្ធ​តែ​ជា​អំណោយ​ទាន​ ដែល​មក​ពី​ព្រះ​វរ​បិតា​នៃ​យើង​រាល់​គ្នា​ ដែល​គង់​នៅ​ស្ថាន​សួគ៌ ដែល​បាន​ស្រឡាញ់ និង​ឲ្យ​តម្លៃ​យើង លើស​ពី​លទ្ធ​ភាព​ដែល​យើង​អាច​យល់​ដឹង។

ខណៈ​ពេល​ដែល​ម្តាយ​របស់​ខ្ញុំ ​ជិត​ដល់​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ជីវិត​របស់​គាត់ ​គាត់​កើត​មាន​ជំងឺ​ភ្លេច​ភ្លាំង ដែលធ្វើ​ឲ្យ​គាត់​បាត់​បង់​គំនិត​ច្នៃ​ប្រឌិត និង​ការ​ចង​ចាំ ប៉ុន្តែ ទំនុក​ចិត្ត​ ដែល​គាត់​មាន​ចំពោះ​ព្រះ នៅ​តែ​មាន​ដដែល​។ គាត់​បាន​រស់​នៅ ក្នុង​ផ្ទះ​របស់​យើង​មួយ​រយៈ ដូច្នេះ​ហើយ​ខ្ញុំ​ក៏​អាច​មាន​ឱកាស​​…

សេចក្ដីអធិស្ឋាន ដែលបង្ហាញឲ្យយើងមើលឃើញផ្ទះ

កាល​ពី​ក្មេង ខ្ញុំ​បាន​រៀន​អធិស្ឋាន​ជា​លើក​ដំបូង​ថា “ពេល​នេះ ទូល​បង្គំ​ចូល​គេង​ សូម​ព្រះអម្ចាស់​ថែរក្សា​ព្រលឹង​របស់​ទូល​បង្គំ​ . . .”។ ឪពុក​ម្តាយ​ខ្ញុំ​បាន​បង្រៀន​ខ្ញុំ ឲ្យ​ចេះ​អធិស្ឋាន​ដូច​នេះ ហើយ​ក្រោយ​មក​ ខ្ញុំ​ក៏​បាន​បង្រៀន​កូន​ៗ​របស់​ខ្ញុំ​ តាំង​ពី​ពួក​គេ​នៅ​តូច​ផង​ដែរ។ កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ពិត​ជា​បាន​ទទួល​ នូវ​ការ​កម្សាន្ត​ចិត្ត​ខ្លាំង​ណាស់​ នៅ​ពេល​ដែល​ខ្ញុំ​បាន​ថ្វាយ​ខ្លួន ទៅ​ក្នុង​ព្រះ​ហស្ត​របស់​ព្រះ​ជា​ម្ចាស់ ដោយ​ការ​អធិស្ឋាន​យ៉ាង​ដូច​នេះ មុន​ពេល​ចូល​ដំណេក។​

ការ​អធិស្ឋាន​របស់​ខ្ញុំ មាន​លក្ខណៈ​ស្រដៀង នឹង​ការ​អធិស្ឋាន ដែល​បាន​កត់​ទុក​ នៅ​ក្នុង​ “​កណ្ឌ​នៃ​ការ​អធិស្ឋាន” ក្នុង​ព្រះ​គម្ពីរ​បរិសុទ្ធ គឺ​កណ្ឌ​គម្ពីរ​ទំនុក​ដំកើង។ អ្នក​ប្រាជ្ញ​ផ្នែក​ព្រះ​គម្ពីរ​ខ្លះ បាន​លើក​ឡើង​ថា ឃ្លា​ដែល​ថ្លែង​ថា «ទូល​បង្គំ​ប្រគល់​ព្រលឹង​វិញ្ញាណ​នៅ​ក្នុង​ព្រះ​ហស្ត​ទ្រង់» ​គឺជា​ការ​អធិស្ឋាន ពេល​ចូល​ដំណេក សម្រាប់​ក្មេង​ៗ  ដែល​គេ​បាន​បង្រៀន​នៅ​ជំនាន់​ព្រះ​យេស៊ូវ។

អ្នក​ប្រហែល​នៅ​ចាំ​ការ​អធិស្ឋាន​ចុង​ក្រោយ​របស់​ព្រះ​យេស៊ូវ នៅ​លើ​ឈើ​ឆ្កាង។ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​បន្ថែម​ពាក្យ​ “ព្រះ​វរបិតា” (លូកា ២៣:៤៦) នៅ​ក្នុង​ការ​អធិស្ឋាន​នេះ។ កាល​ដែល​ព្រះ​យេស៊ូវ​បាន​អធិស្ឋាន ជា​ពាក្យ​ទាំង​នោះ មុន​ពេល​ដែល​ទ្រង់​សុគត គឺ​ទ្រង់​បាន​បង្ហាញ​នូវ​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ ជា​មួយ​ព្រះ​វរបិតា ហើ​យ​ក៏​បាន​បញ្ជាក់​ដល់​ពួក​អ្នក​ជឿ​ទ្រង់​ថា ពួក​គេ​នឹង​បាន​ទៅ​ឯ​ដំណាក់​នៃ​ព្រះ​វរបិតា ជា​មួយ​នឹង​ទ្រង់​ដែរ (យ៉ូហាន ១៤:៣)។

ព្រះ​យេស៊ូវ​បាន​សុគត​ នៅ​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​បាន​រស់​នៅ ក្នុង​ភាព​អស្ចារ្យ​នៃ​ការ​ប្រកប​ទាក់​ទង ជា​មួយ​ព្រះ ដ៏​ជា​ព្រះ​វរបិតា​នៃ​យើង​រាល់​គ្នា…

អំណោយនៃពេលវេលា

មាន​ពេល​មួយ ខ្ញុំ​បាន​ដើរ​ចូល​ទៅ​ក្នុង​ការិយាល័យ​ប្រៃសណីយ៍ យ៉ាង​ប្រញាប់​ប្រញាល់។ ខ្ញុំ​មាន​កិច្ចការ​ជា​ច្រើន​ ដែល​ត្រូវ​ធ្វើ ប៉ុន្តែ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​ដើរ​ចូល​ទៅ ខ្ញុំ​មាន​អារម្មណ៍​នឿយ​ណាយ​យ៉ាង​ខ្លំាង ដោយ​ឃើញ​​មាន​មនុស្ស​ឈរ​តម្រង់​ជួរ​រង់​ចាំ តកន្ទុយ​គ្នា​រហូត​ដល់​មាត់​ទ្វារ​ចូល។ ខ្ញុំ​មើល​នាឡិការ​បណ្ដើរ រអ៊ូរទាំ​បណ្ដើរ​ថា “ប្រញាប់​ឡើង  មិន​អី​ទេ ខ្ញុំ​រង់​ចាំ​បន្ដិច​សិន​ចុះ”។

ពេល​ដែល​ខ្ញុំ​កំពុង​ឈរ​បន្ត​ពីក្រោយ​គេ នៅ​មាត់​ទ្វារ​នៅ​ឡើយ ស្រាប់​តែ​មាន​បុរស​ចំណាស់​ម្នាក់​ ដែល​ខ្ញុំ​មិន​ធ្លាប់​ស្គាល់​ពី​មុន បាន​ដើរ​មក​រក​ខ្ញុំ។ គាត់​បាន​ចង្អុល​ទៅ​កាន់​ម៉ាស៊ីន​ថត​ចម្លង ដែល​នៅ​ពី​ក្រោយ​យើង រួច​មាន​ប្រាប់​ថា គាត់​មិន​ចេះ​ប្រើ​ម៉ាស៊ីន​ថត​ចម្លង​ឯកសារ​នោះ​ទេ។ គាត់​បាន​ដាក់​លុយ​ចូល​ក្នុង​ម៉ាស៊ីន​នោះ​ហើយ តែ​មិន​ដឹង​ថា ត្រូវ​ធ្វើ​ដូច​ម្តេច​ទៀត។ រំពេច​នោះ ខ្ញុំ​ក៏​បាន​ដឹង​ថា ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​ ឲ្យ​ខ្ញុំ ធ្វើ​ដូចម្ដេច។ ពេល​នោះ ខ្ញុំ​បាន​ដើរ​ចេញ​ពី​ជួរ​សិន ហើយ​ក៏​អាច​ដោះ​ស្រាយ​បញ្ហា​ឲ្យ​គាត់​រួច​រាល់ តែ​ក្នុង​រយៈ​ពេល​ដប់​នាទី​ប៉ុណ្ណោះ។

បុរស​នោះ​បាន​អរគុណ​ខ្ញុំ រួច​ក៏​បាន​ចាក​ចេញ​ទៅ។ ហើយ​ខណៈ​ពេល​ដែល​ខ្ញុំត្រឡប់​មក​តម្រង់​ជួរ​វិញ ស្រាប់​តែ​ឃើញ​គេ​ទៅ​អស់​រលីង។ ដូច្នេះ ខ្ញុំ​ក៏​ដើរ​ទៅ​ផ្ញើ​ឥវ៉ាន់ និង​បង់​ប្រាក់​តែ​ម្ដង ដោយ​មិន​បាច់​តម្រង់​ជួរ។

បទ​ពិសោធន៍​ដែល​ខ្ញុំ​ទទួល​បាន នៅ​ថ្ងៃ​នោះ​ ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ ​ព្រះ​បន្ទូល​របស់​ព្រះយេស៊ូវ ដែល​បាន​មាន​បន្ទូល​ថា “ចូរ​ឲ្យ​ទៅ​គេ នោះ​នឹង​បាន​មក​អ្នក​ដែរ គេ​នឹង​វាល់​ឲ្យ​អ្នក​យ៉ាង​ល្អ ទាំង​ញាត់ ទាំង​រលាក់ ហើយ​ដាក់​ឲ្យ​ហៀរ នឹង​យក​មក​ដាក់​បំពេញ​ចិត្ត​អ្នក​ផង ដ្បិត​គេ​នឹង​វាល់​ឲ្យ​អ្នក តាម​រង្វាល់​ណា​ដែល​អ្នក​វាល់​ឲ្យ​គេ” (លូកា ៦:៣៨)។

ការ​រង់​ចាំ​របស់​ខ្ញុំ​…

ជម្រកពេលមានព្យុះភ្លៀង

កាល​ខ្ញុំ​រស់​នៅ ក្នុង​រដ្ឋ​អូក្លាហូម៉ា ខ្ញុំ​មាន​មិត្ត​ភក្តិ​ម្នាក់ ដែល​ចូល​ចិត្ត​ដេញ​តាម​ខ្យល់​កូច​យក្ស​ថូនេដូ។ លោក​ចន បានតាម​ដាន​ខ្យល់​កួច​យក្ស យ៉ាង​ប្រុង​ប្រយ័ត្ន តាម​រយៈ​ការ​ទំនាក់​ទំនង ជា​មួយ​អ្នក​ដេញ​តាម​ខ្យល់​កួច​យក្ស​ដទៃ​ទៀត និងពឹង​ផ្អែក​លើ​រ៉ាដា​ប្រចំា​តំបន់ ដោយ​ព្យាយាម​នៅ​ចម្ងាយ​ដែល​មាន​សុវត្តិ​ភាព ពី​ខ្យល់​កួច​យក្ស​នោះ ខណៈ​ពេលដែល​គាត់​សង្កេត​មើល​ដំណើរ​ដ៏​ហិន​ហោច​របស់​វា ដើម្បី​ឲ្យ​គាត់​អាច​រាយការណ៍​ដល់​ប្រជា​ជន អំពី​ការ​ផ្លាស់​ប្តូរ​ភ្លាម​ៗ​របស់​វា ដែល​អាច​នាំ​ឲ្យ​មាន​គ្រោះ​មហន្ត​រាយ។

ថ្ងៃ​មួយ ខ្យល់​កួច​យក្ស​ដែល​កំពុង​កួច​នាំ​ពពក​យ៉ាង​ខ្មួច​ខ្មាញ់ ស្រាប់​តែ​ផ្លាស់​ប្តូរ​ទិស​ដៅ​ភ្លាម​ៗ ធ្វើ​ឲ្យ​លោក​ចន​ប្រញាប់​រត់​គេច​ចេញ​ពី​គ្រោះ​ថ្នាក់។ អរ​គុណ​ព្រះ​អង្គ​ ដែល​គាត់​បាន​រក​ឃើញ​ជម្រក ហើយ​ក៏​បាន​រួច​ជីវិត។

បទ​ពិសោធន៍​ដែល​លោក​ចន​បាន​ជួប​កាល​ពី​រសៀល​ថ្ងៃ​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត អំពី​ផ្លូវ​ដ៏​គ្រោះ​ថ្នាក់​មួយ​ទៀត គឺ អំពើ​បាប ក្នុង​ជីវិត​យើង។ ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​ថា “ដែល​គ្រប់​គ្នា​កើត​មាន​សេចក្តី​ល្បួង នោះ​គឺ​ដោយសារ​តែ​សេចក្តី​ប៉ងប្រាថ្នា​របស់​ខ្លួន​នាំ​ប្រទាញ ហើយ​លួង​លោម​ទេ។ រួច​កាល​ណា​សេចក្តី​ប៉ងប្រាថ្នា​ជាប់​មាន​ជា​ផ្ទៃ នោះ​សំរាល​ចេញ​មក​ជា​អំពើ​បាប ហើយ​កាល​ណា​បាប​បាន​ពោរពេញ​ឡើង នោះ​ក៏​បង្កើត​ជា​សេចក្តី​ស្លាប់”(យ៉ាកុប ១:១៤-១៥)។

ការ​ល្បួង​មាន​ការ​ផ្លាស់​ប្តូរ។ ពី​ដំបូង យើង​គិត​ថា វា​ហាក់​ដូច​ជា​គ្មាន​គ្រោះ​ថ្នាក់​អ្វី​ទេ ប៉ុន្តែ មិន​យូរ​ប៉ុន្មាន វា​អាច​ធ្វើ​ឲ្យមាន​ភាព​ក្រឡាប់​ចក្រ និង​ច្របូក​ច្របល់ ក្នុង​ជីវិត​យើង។ ប៉ុន្តែ ពេល​ដែល​ការ​ល្បួង​គំរាម​កំហែង​ជីវិត​យើង ព្រះ​ទ្រង់​ប្រទាន​ឲ្យ​យើង​មាន​ជម្រក ដើម្បី​ការពារ​ខ្យល់​ព្យុះ​ដ៏​សាហាវ​នោះ​បាន។

ព្រះ​បន្ទូល​ព្រះ បាន​ប្រាប់​យើង​ថា ទ្រង់​នឹង​មិន​ដែល​ល្បួង​យើង​ឡើង ហើយ​ពេល​យើង​ចាញ់​ល្បួង កំហុស​គឺ​បណ្តាល​មក​ពី​ការ​សម្រេច​ចិត្ត​របស់​យើង។ ប៉ុន្តែ “នៅ​វេលា​ណា​ដែល​ត្រូវ​ល្បួង នោះ​ទ្រង់​ក៏​រៀប​ផ្លូវ​ឲ្យ​ចៀស​រួច ដើម្បី​ឲ្យយើង​រាល់​គ្នា​អាច​នឹង​ទ្រាំ​បាន”(១កូរិនថូស…

ការប្រកាស អំពីការពឹងផ្អែក

ម្តាយ​របស់​ឡរ៉ា(Laura) កំពុង​តែ​ប្រយុទ្ធ​នឹង​ជម្ងឺ​មហារីក។ នៅ​ពេល​ព្រឹក​ថ្ងៃ​មួយ ឡរ៉ា និង​មិត្ត​ភក្តិ​របស់​នាង ក៏​បានអធិស្ឋាន​ឲ្យ​គាត់។ មិត្ត​ភក្តិ​របស់​គាត់ ដែល​ក្លាយ​ជា​ជន​ពិការ​អស់​ជា​ច្រើន​ឆ្នាំ ដោយ​សារ​ជម្ងឺ​ពិការ​ខួរ​ក្បាល បានអធិស្ឋាន​ថា “ព្រះ​អម្ចាស់​អើយ ព្រះ​អង្គ​បាន​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង សម្រាប់​ទូល​បង្គំ។ សូម​ព្រះអង្គ​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង សម្រាប់​ម្តាយ​របស់​ឡរ៉ា​ផង​ដែរ។”

ឡរ៉ា​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង ពេល​ដែល​បាន​ឃើញ​មិត្ត​ភក្តិ​របស់​នាង “ប្រកាស់ អំពី​ការ​ពឹង​ផ្អែក” ទៅ​លើ​ព្រះអម្ចាស់ នៅ​ពេល​នោះ។ នាង​ក៏​បាន​ជញ្ជឹង​គិត អំពី​ពេល​នោះ ហើយ​ក៏​បាន​និយាយ​ថា “តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​ខ្ញុំ​បាន​ទទួល​ស្គាល់​ថា ខ្ញុំ​ត្រូវ​ការ​ទ្រង់ ក្នុង​គ្រប់​ការ​ទាំង​អស់? ដូច​នេះ ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​ត្រូវ​ទទួល​ស្គាល់​ថា ខ្ញុំ​ត្រូវ​ការ​ទ្រង់ ក្នុង​គ្រប់​ការ​ទាំង​អស់”។

ក្នុង​អំឡុង​ពេល ដែល​ព្រះ​យេស៊ូវ​កំពុង​បំពេញ​ព្រះ​រាជ​កិច្ច​ទ្រង់ នៅ​លើ​ផែន​ដី​នេះ ទ្រង់​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ទ្រង់​បាន​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​វរបិតា​ទ្រង់ ជាប់​ជា​និច្ច។ ​គេ​ប្រហែល​ជា​គិត​ថា ព្រះ​យេស៊ូវ​មាន​ភាព​គ្រប់​គ្រាន់​នៅ​ក្នុង​គ្រប់​ការ​ទាំង​អស់ ព្រោះ​ទ្រង់​ជា​ព្រះ ដែល​មាន​រូប​កាយ​ជា​មនុស្ស។ ប៉ុន្តែ ពួក​អ្នក​ដឹក​នាំ​សាសនា​នៅ​សម័យ​នោះ បាន​សួរ​ទ្រង់​ អំពី​មូល​ហេតុ​ដែល​ទ្រង់ “ធ្វើ​ការ” នៅ​ថ្ងៃ​ឈប់​សម្រាក​តាម​ក្រឹត្យ​វិន័យ ដោយ​ប្រោស​គេ​ឲ្យ​ជា​ពី​ជម្ងឺ នៅ​ថ្ងៃ​ឈប់​សម្រាក។ ទ្រង់​ក៏​បាន​ឆ្លើយ​ថា “ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ព្រះរាជបុត្រា​ពុំ​អាច​នឹង​ធ្វើ​ការ​អ្វី ដោយ​ព្រះអង្គ​ទ្រង់​បាន​ទេ ធ្វើ​បាន​តែ​ការ​អ្វី​ដែល​ឃើញ​ព្រះវរបិតា​ធ្វើ ដ្បិត​ការ​អ្វី​ដែល​ព្រះវរបិតា​ធ្វើ នោះ​ព្រះរាជបុត្រា​ក៏​ធ្វើ​ដូច្នោះ​ដែរ”(យ៉ូហាន ៥:១៩)។…

សេចក្តីស្រឡាញ់ ដែលមានការបន្ទាបខ្លួន

កាល​លោក​បេនយ៉ាមីន ហ្វ្រែងគ្លីន(Benjamin Franklin) នៅ​ជា​យុវជន គាត់​បាន​កត់​ត្រា អំពី​គុណ​ធម៌​ទាំង​១២ ដែល​គាត់​ចង់ ឲ្យ​កើត​មាន ក្នុង​ជីវិត​គាត់។ គាត់​ក៏​បាន​បង្ហាញ​ការ​កត់​ត្រា​នោះ ដល់​មិត្ត​ភក្តិ​គាត់​ម្នាក់ ហើយ​មិត្ត​ភក្តិ​នោះ​ក៏​បាន​ឲ្យ​យោបល​ថា គាត់​គួរ​តែ​បន្ថែម “ការ​បន្ទាប​ខ្លួន” នៅ​ក្នុង​ចំណោម​គុណ​ធម៌​ទាំង​នោះ​ផង​ដែរ។ លោក​ហ្វ្រែងគ្លីន​ពេញ​ចិត្ត​នឹង​យោបល​នេះ។ បន្ទាប់​មក គាត់​ក៏​បាន​ធ្វើ​ការ​ណែ​នាំ​មួយ​ចំនួន នៅ​ក្នុង​ការ​កត់​ត្រា​នោះ ដើម្បី​ជួយ​ខ្លួន​គាត់ សម្រេច​ឲ្យ​បាន​គុណធម៌​នីមួយ​ៗ ក្នុង​ជីវិត​គាត់។ នៅ​ក្នុង​ការ​គិត​ហ្វឹក​ហាត់​ឲ្យ​បាន​ការ​បន្ទាប​ខ្លួន លោកហ្វែ្រងគ្លីន ក៏​បាន​លើក​ឡើង​ថា ព្រះ​យេស៊ូវ​ជា​គំរូ​ដ៏​ល្អ សម្រាប់​ឲ្យ​គាត់​យក​តម្រាប់​តាម។

ព្រះយេស៊ូវ​បាន​បង្ហាញ​ដល់​យើង នូវ​គំរូ​ដ៏​ល្អ​បំផុត នៃ​ការ​បន្ទាប​ខ្លួន។ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​ថា “ត្រូវ​តែ​មាន​គំនិត​គិត​ដូច​ជា​ព្រះគ្រីស្ទយេស៊ូវ​វិញ ដែល​ទោះ​បើ​ទ្រង់​មាន​រូប​អង្គ​ជា​ព្រះ​ក៏​ដោយ គង់​តែ​មិន​បាន​រាប់​សេចក្តី​ស្មើ​នឹង​ព្រះ​នោះ ទុក​ជា​សេចក្តី​ដែល​គួរ​កាន់​ខ្ជាប់​ឡើយ គឺ​ទ្រង់​បាន​លះបង់​ព្រះអង្គ​ទ្រង់ មក​យក​រូបភាព​ជា​បាវ​បំរើ​វិញ ព្រម​ទាំង​ប្រសូត​មក​មាន​រូប​ជា​មនុស្ស​ផង”(ភីលីព ២:៥-៧)។

ព្រះ​យេស៊ូវ​បាន​បង្ហាញ​ចេញ នូវ​ការ​បន្ទាប​ខ្លួន ដែល​ល្អ​ប្រសើរ​បំផុត។ ទោះ​ទ្រង់​បាន​គង់​នៅ​ជា​មួយ​ព្រះ​វរ​​បិតា​អស់​កល្ប​ជានិច្ច​ក៏​ដោយ ក៏​ទ្រង់​នៅ​តែ​សម្រេច​ព្រះ​ទ័យ​បន្ទាប​ខ្លួន នៅ​ក្រោយ​ឈើ​ឆ្កាង ដោយ​សេចក្តី​ស្រឡាញ់ ដើម្បី​ឲ្យ​ទ្រង់​អាច​លើក​អ្នក​ដែល​ជឿ​ទ្រង់ ឲ្យ​ចូល​ទៅ​ក្នុង​ក្តី​អំណរ​នៃ​ព្រះ​វត្ត​មាន​ទ្រង់​ តាម​រយៈ​ការ​សុគ​របស់​ទ្រង់។

យើង​យក​តម្រាប់​តាម​ការ​បន្ទាប​ខ្លួន​របស់​ព្រះ​យេស៊ូវ ពេល​ដែល​យើង​ខិត​ខំ​បម្រើ​ព្រះ​វរបិតា​នៃ​យើង ដែល​គង់​នៅ​ស្ថាន​សួគ៌ ដោយ​បម្រើ​អ្នក​ដទៃ។ ព្រះ​ទ័យ​សប្បុរស​របស់​ព្រះ​យេស៊ូវ​ ជួយ​ឲ្យ​យើង​មើល​ឃើញ​សម្រស់ នៃ​ការ​មិន​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន ដោយ​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​អ្នក​ដទៃ។ នៅ​ក្នុង​លោកិយ ដែល “យក​ខ្លួន​ឯង​ជា​ទីមួយ”…