តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ John Blase

ជីវិតពេញបរិបូរ

កាល​ពី​ឆ្នាំ​១៩១៨ ពេល​ដែល​សង្រ្គាម​លោក​លើក​ទី​១​ជិត​ចប់ លោក​អេរិក អេនស្រ្តម(Eric Enstrom) ដែល​ជា​ជាង​ថត បាន​ប្រមូល​រូប​ថត​ដែល​គាត់​បាន​ថត ក្នុង​ពេល​កន្លង​មក។ គាត់​ចង់​រាប់​បញ្ចូល​ទាំង​រូប​ថត ដែល​ឆ្លុះ​បញ្ចាំង អំពី​អត្ថ​ន័យ​នៃ​ភាព​ពេញ​លេញ នៅ​ក្នុង​ពេល​ដែល​មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ថា កំពុង​តែ​មាន​ការ​ខ្វះ​ខាត​យ៉ាង​ខ្លាំង។ សព្វ​ថ្ងៃ​នេះ​ មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​រូប​ថត​គាត់​ណាស់។ ក្នុង​រូប​ថត​នោះ គេ​ឃើញ​រូប​តា​ចាស់​ម្នាក់​ដែល​មាន​ពុក​មាត់​ស្រម៉ូម កំពុង​តែ​អង្គុយ​ឈ្ងោក ហើយ​ដៃសង្រួម​ចូល​គ្នា ដើម្បី​អធិស្ឋាន។ នៅ​ពី​មុខ​គាត់ គឺ​គ្មាន​អ្វី​ក្រៅ​ពី​សៀវ​ភៅ​មួយ​ក្បាល វ៉ែន​តា​មួយ​ បបររាវ​ៗ​មួយ​ចាន នំប៉័ង​មួយ​ដុំ និង​កាំបិត​មួយ។ ពោល​គឺ​គាត់​មាន​តែ​ប៉ុណ្ណឹង​ឯង។

អ្នក​ខ្លះ​ប្រហែល​ជា​និយាយ​ថា រូប​ថត​នេះ​បាន​បង្ហាញ​ពី​ភាព​ខ្វះ​ខាត។ ប៉ុន្តែ លោក​អេស្រ្តម​ចង់​បង្ហាញ​អត្ថ​ន័យ​ដែល​ផ្ទុយ​ពីនេះ។ គាត់​ចង់​ប្រាប់​គេ​ថា បុរស​នោះ​កំពុង​តែ​មាន​ជីវិត​រស់​នៅ​ដ៏​ពេញ​លេញ ដោយ​សារ​គាត់​មាន​ជីវិត​ដែល​ដឹង​គុណ​ព្រះ​សម្រាប់​គ្រប់ការ​ទាំង​អស់។ យើង​ក៏​អាច​មាន​ជីវិត​ដូច​គាត់​ផង​ដែរ ទោះ​យើង​ស្ថិត​ក្នុង​កាលៈ​ទេសៈ​បែប​ណា​ក៏​ដោយ។ ព្រះ​យេស៊ូវ​បាន​ប្រកាស់​ដំណឹង​ល្អ នៅ​ក្នុង​បទ​គម្ពីរ​យ៉ូហាន ជំពូក​១០​ថា ព្រះ​អង្គ​បាន​យាង​មក​ដើម្បី​ឲ្យ​យើង​មាន​ជីវិត​ដែល​ពេញ​បរិបូរ(ខ.១០)។ កាល​ណា​យើង​គិត​ថា ភាព​ពេញ​លេញ​នោះ គឺ​ជា​ការ​មាន​ទ្រព្យសម្បត្តិ​ច្រើន នោះ​មាន​ន័យ​ថា​យើង​កំពុង​តែ​មាន​ការ​យល់​ខុស ចំពោះ​ដំណឹង​ល្អ​របស់​ព្រះ​អង្គ​ហើយ។ ភាព​ពេញ​លេញ​ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​នេះ គឺ​មិន​អាច​វាស់ តាម​ស្តង់​ដា​របស់លោកិយ ដែល​មាន​ដូច​ជា​ភាព​សម្បូរ​សប្បាយ ឬ​អចលន​ទ្រព្យ​នោះ​ឡើយ ប៉ុន្តែ ត្រូវ​វាស់​ស្ទង់​តាម​ផ្លូវ​ចិត្ត គំនិត វិញ្ញាណ និងកម្លាំង​ដែល​ចម្រើន​ឡើង ដោយ​ការ​ដឹង​គុណ ចំពោះ​ព្រះ​ដែល​ជា​អ្នក​គង្វាល​ដ៏​ល្អ ដែល​បាន​លះ​បង់ “ព្រះ​ជន្ម​ទ្រង់ ​សម្រាប់​ចៀម”(ខ.១១)…

ជីវិតដែលមានទម្លាប់ច្រៀងសរសើរព្រះ

ម្តាយ​របស់​លោក​វ៉លលេស ស្ទេកន័រ(Wallace Stegner) បាន​លា​ចាក​លោក ក្នុង​អាយុ​៨០​ឆ្នាំ។ ពេល​ដែល​លោក​វ៉លលេស​មាន​អាយុ​៨០​ឆ្នាំ ទី​បំផុត​គាត់​ក៏​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ផ្ញើ​ទៅ​ម្តាយ​គាត់ ទោះ​វា​បាន​យឺត​ពេល​ទៅ​ហើយ​ក្តី។ នៅ​ក្នុង​សំបុត្រ​នោះ គាត់​បាន​សរសើរ​ចរិយា​សម្បត្តិ​របស់​ម្តាយ​គាត់​ដែល​ជា​ស្រ្តី បាន​រៀប​ការ និង​ចិញ្ចឹម​កូន​ប្រុស​ពីរ​នាក់ ក្នុង​ភាពយ៉ាប់​យឺន​យ៉ាង​ខ្លាំង នៅ​ភាគ​ខាង​លិច​នៃ​សហ​រដ្ឋ​អាមេរិក។ ម្តាយ​របស់​គាត់​ជា​ឧត្តម​ភរិយា និង​ម្តាយ​ ដែល​ចូល​ចិត្ត​លើក​ទឹក​ចិត្ត​អ្នក​ដទៃ ទោះ​ពួក​គេ​ជា​មនុស្ស​ដែល​គេ​មិន​ចង់​រាប់​អាន​ក៏​ដោយ។ លោក​វ៉លលេស​បាន​នឹក​ចាំ អំពី​កម្លាំង​ដែល​ម្តាយ​របស់​គាត់​បាន​បង្ហាញ​ចេញ​មក តាម​រយៈ​ការ​បន្លឺ​សម្លេង​ច្រៀង​សរសើរ​ដំកើង​ព្រះ។ គឺ​ដូច​ដែល​លោក​វ៉លលេស​បាន​សរសេរ​ថា “អ្នក​ម្តាយតែង​តែ​ស្វែង​រក​ឱកាស​ច្រៀង​សរសើរ​ដំកើង​ព្រះ​ជា​និច្ច”។ ដរាប​ណា​ម្តាយ​របស់​គាត់​នៅ​មាន​ជីវិត ម្តាយ​របស់​គាត់​បាន​បន្លឺ​សម្លេង​ច្រៀង ដោយ​ការ​ដឹង​គុណ​ព្រះ សម្រាប់​ព្រះ​ពរ​ទាំង​តូច​ទាំង​ធំ។

អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ក៏​បាន​ស្វែង​រក​ឱកាស​ច្រៀង​សរសើរ​ដំកើង​ព្រះ​ផង​ដែរ។ គាត់​ច្រៀង​នៅ​ពេល​ដែល​គាត់​ជួប​រឿង​ល្អ ក៏​ដូច​ជា​នៅ​ពេល​ដែល​គាត់​ជួប​រឿង​អាក្រក់។ គាត់​មិន​បាន​ច្រៀង​ដោយ​បង្ខំ​ចិត្ត​ តែ​គាត់​បាន​ច្រៀង ដោយ​ចិត្ត​ដែល​ចង់ ឆ្លើយ​តប ​ចំពោះ “ព្រះ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែន​ដី”(១៤៦:៦) និង​បាន​ប្រទាន​អាហារ​ដល់​អ្នក​ស្រេក​ឃ្លាន(ខ.៧) និង “ប្រោស​មនុស្ស​ខ្វាក់​ឲ្យ​មើល​ឃើញ”(ខ.៨) ហើយ “បាន​ចិញ្ចឹម​ក្មេង​កំព្រា និង​ស្រ្តី​មេម៉ាយ”(ខ.៩)។ ការ​ច្រៀង​សរសើរ​ដំកើង​ព្រះ គឺ​ជាទម្លាប់​នៃ​ការ​រស់​នៅ​ដ៏ល្អ ដែល​ជួយ​ឲ្យ​យើង​មាន​កម្លាំង​ឡើង ខណៈ​ពេល​ដែល​យើង​ទុក​ចិត្ត​លើ​ព្រះ​របស់​លោក​យ៉ាកុប ដែល​មាន​ព្រះ​ទ័យ​ស្មោះ​ត្រង់​ជា​រៀង​រហូត(ខ.៥-៦)។

ដែល​យើង​មាន​សម្លេង​ពិរោះ​ឬ​អត់ គឺ​មិន​មែន​ជា​បញ្ហា​ឡើយ។ អ្វី​ដែល​សំខាន់​នោះ គឺ​យើង​ច្រៀង​ដើម្បី​ឆ្លើយ​តប ចំពោះ​សេចក្តី​ល្អដ៏​ស្ថិត​ស្ថេរ​របស់​ព្រះ​ជា​ម្ចាស់ ដែល​ជា​ទម្លាប់​នៃ​ការ​រស់​នៅ​ដ៏​ល្អ។ សូម​យើង​ច្រៀង​សរសើរ​ដំកើង​ព្រះ នៅ​ក្នុង​ចិត្ត​យើង​ផង​ដែរ។—JOHN BLASE

កុំភ្លេចអ្នកឲ្យ

មុន​ពេល​ដែល​ថ្ងៃ​ណូអែល​មក​ដល់ ស្រ្តី​ម្នាក់​មាន​បញ្ហា​ជា​មួយ​កូន​ៗ​របស់​គាត់ ដោយ​សារ​ពួក​គេ​មិន​មាន​ការ​ដឹង​គុណ។ គាត់​ដឹង​ថា កូន​របស់​គាត់​ងាយ​នឹង​មាន​ផ្នត់​គំនិត​បែប​នេះ ប៉ុន្តែ គាត់​ក៏​ចង់​ឲ្យ​ពួក​គេ​មាន​ការ​ផ្លាស់​ប្តូរ​ចិត្ត​គំនិត​ឲ្យ​បាន​ល្អ។ ដូច​នេះ គាត់ក៏​បាន​យក​បូរ​ពណ៌​ក្រហម​មក​បិទ​ពី​លើ​កុង​តាក់​ភ្លើង ទ្វារ​ទូចាន និង​ទូទឹកកក ម៉ាស៊ីន​បោក​ខោអាវ និង​ម៉ាស៊ីន​សម្ងួត​ខោ​អាវ និង​ក្បាល​រូប៊ីណេ។​ បូរ​នីមួយ​ៗ​មាន​ភ្ជាប់​ក្រដាស់​តូច​ៗ​មួយ​សន្លឹក ដែល​មាន​សរសេរ​អក្សរ​ពី​លើ​ថា “យើង​ងាយ​នឹង​មើល​រំលេង​អំណោយ​មួយ​ចំនួន ដែល​ព្រះ​ប្រទាន​យើង ដូច​នេះ ម៉ាក់​ក៏​បាន​យក​បូរ​មក​ចង​ពី​លើ​វា។ ព្រះ​អង្គ​ល្អ​ចំពោះ​ក្រុម​គ្រួសារ​យើង​ណាស់​។ ដូច​នេះ ចូរ​យើង​កុំ​ភ្លេច​ឲ្យ​សោះ​ថា​ អំណោយ​ទាំង​នោះ​មក​ពី​ណា”។

ក្នុង​បទ​គម្ពីរ​ចោទិយកថា ជំពូក៦ យើង​ឃើញ​ថា អនាគត​របស់​ប្រជាជាតិ​អ៊ីស្រាអែល គឺ​បាន​រាប់​បញ្ចូល​ការ​ចូល​កាន់​កាប់​ទឹក​ដីដែល​មាន​ស្រាប់។ ដូច​នេះ ពួក​គេ​នឹង​ផ្លាស់​​ទៅចូល​រស់​នៅ ក្នុង​ទីក្រុង​ធំ​ៗ ដែល​មាន​ភាព​សម្បូរ​សប្បាយ ដែល​ពួក​គេ​មិន​បាន​កសាង​(ខ.១០) និង​ចូល​ទៅ​ក្នុង​ផ្ទះ​ជា​ច្រើន ដែល​មាន​របស់​ល្អ​ៗ ដែល​ពួក​គេ​បាន​រក ហើយ​បាន​ទទួល​ផល​ពី​អណ្តូង​ទឹក និង​ចំការ​ទំពាំង​បាយ​ជូរ និង​ដើម​អូលីវ ដែល​ពួក​គេ​មិន​បាន​ជីក ឬ​ដាំ(ខ.១១)។ ពួក​គេ​អាច​ដឹង​យ៉ាង​ងាយ​ថា ព្រះ​ពរ​ទាំង​អស់​នេះ មាន​ប្រភព​តែ​មួយ​ប៉ុណ្ណោះ គឺ “ព្រះ​អម្ចាស់ ដែល​ជា​ព្រះ​របស់​ពួក​គេ”(ខ.១០)។ ហើយ​ខណៈ​ពេល​ដែល​ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​របស់​ទាំង​នេះ ដោយ​សេចក្តី​ស្រឡាញ់ លោក​ម៉ូសេ​ចង់​ឲ្យ​ពួក​គេ​មាន​ការ​ប្រុង​ប្រយ័ត្ន គឺ​មិន​ត្រូវ​ភ្លេច​ប្រភព​នៃ​អំណោយ​ទាំង​នោះ​ឡើយ(ខ.១២)។

ក្នុង​រដូវ​កាល​ខ្លះ នៃ​ជីវិត​យើង យើង​ងាយ​នឹង​ភ្លេច​ប្រភព​នៃ​ព្រះ​ពរ។ ប៉ុន្តែ ចូរ​យើង​កុំ​មើល​រំលង​សេចក្តី​ល្អ​របស់​ព្រះ ដែល​ជាប្រភព​នៃ​ព្រះពរ​ទាំង​អស់​ដែល​យើង​បាន​ទទួល​នោះ​ឡើយ។—JOHN BLASÉ

ទ្រព្យសម្បត្តិដ៏ពិសេសរបស់ព្រះ

សូម​យើង​ស្រមៃ​ថា យើង​កំពុង​តែ​នៅ​ក្នុង​ព្រះ​រាជ​វាំង​មួយ។​ យើង​ឃើញ​ស្តេច​ដ៏​មាន​អំណាច​មួយ​អង្គ​គង់​នៅ​លើ​បល្ល័ង្ក។ ទ្រង់​មាន​អ្នក​បម្រើ និង​កង​ការពារ​ឆ្វេង​ស្តាំ ដោយ​ម្នាក់​ៗ​ខំ​សម្តែង​ចេញ​នូវ​អាកប្ប​កិរិយា​ឲ្យ​បាន​ល្អ​បំផុត។ ឧបមាថា មាន​ប្រអប់​មួយ នៅ​ទៀប​ជើង​ស្តេច។ ស្តេច​ក៏​បាន​លូក​ព្រះ​ហស្ត​ចូល​ទៅ​ក្នុង​ប្រអប់​នោះ​ជា​ញឹក​ញប់ ដើម្បី​រាវ​វត្ថុ​ដែល​នៅ​ខាង​ក្នុង។ ​តើ​ក្នុង​ប្រអប់​នោះ​មាន​របស់​អ្វី? គឺ​វា​មាន​គ្រឿង​អលង្កា មាស ត្បូង ដែល​ស្តេច​ចូល​ចិត្ត។ ប្រអប់​នោះ​ផ្ទុក​ទៅ​ដោយ​ទ្រព្យ​សម្បត្តិ ដែល​ស្តេច​បាន​ជ្រើស​រើស ដែល​នាំ​ឲ្យ​ទ្រង់​សប្បាយ​ព្រះ​ទ័យ​យ៉ាង​ខ្លាំង។ តើ​រឿង​នេះ​បាន​បង្រៀន​អ្នក​អ្វី​ខ្លះ?

ក្នុង​ភាសា​ហេព្រើរ គេ​ប្រើ​ពាក្យ សេគូឡាហ៍  ដែល​មាន​ន័យ​ថា​ “របស់​ទ្រព្យដ៏​ពិសេស”។ គេ​បាន​ប្រើ​ពាក្យ​នេះ នៅ​ក្នុង​បទ​គម្ពីរ​សញ្ញា​ចាស់ (ដែល​មាន​ដូច​ជា និក្ខមនំ ១៩:៥ ចោទិយកថា ៧:៦ និង ទំនុកដំកើង ១៣៥:៤) សំដៅ​ទៅ​លើ​ប្រជាជាតិ​អ៊ីស្រាអែល​។ ប៉ុន្តែ ពាក្យ​ដដែល​នេះ ក៏​ត្រូវ​បាន​សាវ័ក​ពេត្រុស​ប្រើ នៅ​ក្នុង​កណ្ឌ​គម្ពីរ​សញ្ញា​ថ្មី​ផង​ដែរ។ ដែល​ក្នុង​នោះ ​គាត់​បាន​ប្រើ​ពាក្យ​នេះ ដើម្បី​ពិពណ៌នា​ អំពី​ “រាស្រ្ត​របស់​ព្រះ” ដែល​បាន “ទទួល​សេចក្តី​មេត្តា”(ខ.១០) គឺ​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ ដែល​រាប់​បញ្ចូលទាំង​សាសន៍​យូដា និង​សាសន៍​ដទៃ​ផង​ដែរ។ ហើយ​គាត់​បាន​ពិពណ៌នា​ថា គ្រីស្ទ​បរិស័ទ គឺ​ជា​រាស្រ្ត​ដ៏​ជាកេរ្តិ៍​អាករ ​ឬជា​ទ្រព្យ​សម្បត្តិ​ដ៏​ពិសេស​របស់​ព្រះ(ខ.៩)។

តើ​អ្នក​នឹង​មាន​ចិត្ត​រំភើប​រីក​រាយ​យ៉ាង​ណា ពេល​ដែល​បាន​ដឹង​ថា ព្រះ​ដែល​ជា​ស្តេច​នៃ​ស្ថាន​សួគ៌ ដ៏​មាន​អំណាច​ចេស្តា បាន​ចាត់ទុក​អ្នក​ជា​ទ្រព្យ​សម្បត្តិ​ដ៏​ពិសេស​របស់​ទ្រង់។ ព្រះ​អង្គ​បាន​រំដោះ​អ្នក…

ការស្វែងរកជីវិតដែលស្រគត់ស្រគំ

“តើ​ឯង​ចង់​ធ្វើ​ការ​ងារ​អ្វី ពេល​ដែល​ឯង​ធំ​ឡើង?” នេះ​ជា​សំណួរ ដែល​យើង​រាល់​គ្នា​សុទ្ធ​តែ​ធ្លាប់​ឮ​គេ​សួរ​យើង កាល​នៅ​ក្មេង ហើយ​ជួន​កាល ពេល​ដែល​យើង​ពេញ​វ័យ​ហើយ គេ​ក៏​នៅ​តែ​សួរ​សំណួរ​នេះ​ដែរ។ សំណួរ​នេះ​កើត​ឡើង​ពី​ការ​ចង់​ដឹង ហើយ​ជា​ញឹក​ញាប់ ចម្លើយ​ដែល​គេ​ទទួល​បាន ក៏​បាន​បង្ហាញ​អំពី​សេចក្តី​ប្រាថ្នា​ដ៏​ធំ សម្រាប់​ពេល​អនា​គត។ ចម្លើយ​របស់​ខ្ញុំ​បាន​ផ្លាស់​ប្តូរ​ពី​មួយ​ឆ្នំា​ទៅ​មួយ​ឆ្នាំ ដោយ​ពី​ដំបូង​ខ្ញុំ​ចាប់​ផ្តើម​ឆ្លើយ​ថា ខ្ញុំ​ចង់​ធ្វើ​ជា​អ្នក​ចិញ្ចឹម​គោ បន្ទាប់​មក ខ្ញុំ​ប្រាប់​គេ​ថា ខ្ញុំ​ចង់​ធ្វើ​អ្នក​បើក​ឡាន​កុង​តៃន័រ ក្រោយ​មក​​ ខ្ញុំ​ថា ខ្ញុំ​ចង់​ធ្វើ​ទាហាន ហើយ​ខ្ញុំ​ក៏​បាន​ចូល​រៀននៅ​មហា​វិទ្យាល័យ ក្នុង​ការ​តាំង​ចិត្ត​ថា ខ្ញុំ​នឹង​ក្លាយ​ជា​វេជ្ជ​បណ្ឌិត។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​ចាំ​ថា ខ្ញុំ​មិន​ដែល​មាននរណា​ម្នាក់​លើក​ទឹក​ចិត្ត ឲ្យ​ខ្ញុំ​ទៅ​ស្វែង​រក​ជីវិត​ដែល​ស្រគត់​ស្រគំ​ ឬស្ងៀមស្ងាត់​នោះ​ឡើយ ហើយ​ខ្ញុំ​ខ្លួន​ឯង​ក៏​មិន​ដែលគិត​ចង់​ស្វែង​រក​វា​ដែរ។

ប៉ុន្តែ នោះ​ជា​អ្វី​ដែល​សាវ័ក​ប៉ុល​បាន​ប្រាប់​ពួក​ជំនុំ នៅ​ទី​ក្រុង​ថែស្សាឡូនិច។ ទី​មួយ គាត់​បាន​ជំរុញ​ពួក​គេ​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ស្រឡាញ់​មហា​គ្រួសារ​នៃ​ព្រះ​កាន់​តែ​ខ្លាំង​ឡើង​(១ថែស្សាឡូនិច ៤:១០)។ បន្ទាប់​មក គាត់​ក៏បាន​ដាស់​តឿន ដោយ​ប្រាប់​ពួក​គេ​ឲ្យ​ខំ​ប្រឹង​អស់​ពី​ចិត្ត នៅ​ក្នុង​ការ​ស្វែង​រក​ជីវិត​ដែល​ស្រគត់​ស្រគំ ឬ​ស្ងប់​ស្ងាត់​(ខ.១១)។ ត្រង់​ចំណុច​នេះ តើ​សាវ័ក​ប៉ុល​ចង់​មាន​ន័យ​ដូច​ម្តេច? គាត់​បាន​ណែ​នាំ​ពួក​គេ ឲ្យ​ផ្តោត​ទៅ​លើ​កិច្ចការ​អ្វីដែល​ពួក​គេ​កំពុង​ធ្វើ ហើយ​ធ្វើ​ការ​ដោយ​ដៃ​ខ្លួន​ឯង​ផង ដើម្បី​ឲ្យ​ពួក​គេ​បាន​ប្រព្រឹត្ត​ដោយ​គួរ​គប្បី ដល់​មនុស្ស​ខាង​ក្រៅ ហើយ​មិន​ធ្វើ​ជា​បន្ទុក​សម្រាប់​នរណា​ម្នាក់​(ខ.១១-១២)។ យើង​មិន​ត្រូវ​បំបាក់​ទឹក​ចិត្ត​ក្មេង​ៗ មិន​ឲ្យ​ដេញ​តាម​ក្តី​ស្រមៃរបស់​ខ្លួន តាម​អំណោយ​ទាន ឬ​ចិត្ត​ឆេះ​ឆួល​របស់​ពួក​គេ​នោះ​ទេ តែ​យើង​ប្រហែល​ជា​អាច​លើក​ទឹក​ចិត្ត​ពួក​គេ​ថា ទោះពួក​គេ​សម្រេច​ចិត្ត​ធ្វើ​អ្វី​ក៏​ដោយ  ពួក​គេ​ត្រូវ​ធ្វើ​ដោយ​វិញ្ញាណ​ដែល​ស្រគត់​ស្រគំ។

នៅ​ក្នុង​ពិភព​លោក​ដែល​យើង​កំពុង​តែ​រស់​នៅ ពាក្យសេចក្តី​ប្រាថ្នា​ធំ និង…

តើអ្នកទុកចិត្តគ្រឿងសឹករបស់អ្នកទេ?

ក្នុង​នាម​ខ្ញុំ​ជា​អ្នក​និពន្ធ​វ័យ​ក្មេង ជា​ញឹក​ញាប់ ខ្ញុំ​បាន​ធ្វើ​ការ​ធា​នា ចំពោះ​ខ្លួន​ឯង ពេល​ដែល​ខ្ញុំ​កំពុង​ចូល​រួម​នៅ​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​អ្នក​និពន្ធ។ ខ្ញុំ​មើល​ទៅ​ជុំវិញ​ខ្លួន​ខ្ញុំ ឃើញ​សុទ្ធ​តែ​យក្ស​នៅ​ពេញ​ក្នុង​បន្ទប់ គឺ​អ្នក​ដែល​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ជា​ផ្លូវ​ការ និង​មាន​បទ​ពិសោធន៍​ច្រើន​ឆ្នាំ។ កាល​នោះ ខ្ញុំ​មិន​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ជា​ផ្លូវ​ការ ហើយ​ក៏​មិន​មាន​បទ​ពិសោធន៍​ច្រើន​ដែរ។ ប៉ុន្តែ អ្វី​ដែល​ខ្ញុំ​មាន​នោះ គឺ​ត្រចៀក ដែល​ស៊ាំ​នឹង​ភាសា និង​តុង ព្រម​ទាំង​ការ​លើក​ដាក់​សម្លេង តាម​ព្រះ​គម្ពីរ​ប៊ីប បក​ប្រែ​សម័យ King James។ ​វា​ជា​គ្រឿង​សឹក​ដ៏​ល្អ​ណាស់ ដែល​ខ្ញុំ​ធ្លាប់​តែ​ប្រើ ហើយ​វា​បាន​ជួយ​ដល់​រចនាបថ​នៃ​ការ​និពន្ធ​របស់​ខ្ញុំ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អំណរ និង​ជួយ​អ្នក​ដទៃ​ឲ្យ​មាន​ក្តី​សង្ឃឹម​ផង​ដែរ។

យើង​ប្រហែល​ជា​មិន​បាន​ដឹង​ទេ​ថា ដាវីឌ ដែល​ជា​អ្នក​គង្វាល​វ័យ​ក្មេង មាន​ការ​ពិបាក​យ៉ាង​ណា ពេល​ដែល​គេ​ឲ្យ​គាត់ប្រើ​អាវ​ក្រោះ​របស់​ស្តេច​សូល ដើម្បី​ប្រយុទ្ធ​នឹង​កូលី​យ៉ាត​(១សាំយ៉ូអែល ១៧:៣៨-៣៩)។ អាវ​ក្រោះ​នោះ ធ្វើ​ឲ្យ​គាត់មិន​អាច​ចូល​ប្រយុទ្ធ​បាន ព្រោះ​វា​ធំ​ពេក។ ដាវីឌ​ក៏​បាន​ដឹង​ថា អាវ​ក្រោះ​របស់​មនុស្ស​ម្នាក់ អាច​ធ្វើ​ជា​គុក​សម្រាប់​មនុស្សម្នាក់​ទៀត បាន​ជា​គាត់​ទូល​ស្តេច​សូល​ថា “ទូលបង្គំ​នឹង​ពាក់​គ្រឿង​ទាំង​នេះ​ទៅ​មិន​បាន​ទេ”(ខ.៣៩)។ ដូច​នេះ គាត់​ក៏​បាន​ទុក​ចិត្ត​អ្វី​ដែល​គាត់​ដឹង។ ព្រះ​ទ្រង់​បាន​រៀប​ចំ​ខ្លួន​គាត់ សម្រាប់​ពេល​នោះ​ឯង ដោយ​ប្រទាន​អ្វី​ដែល​គាត់​ត្រូវ​ការ(ខ.៣៤-៣៥)។ ដាវីឌ​ធ្លាប់​តែ​ប្រើ​ខ្សែ​ដង្ហក់ និង​គ្រាប់​គ្រួស ធ្វើ​ជា​គ្រឿង​សឹក​របស់​គាត់ ហើយ​ព្រះ​ជា​ម្ចាស់​ក៏​បាន​ប្រើគ្រឿង​សឹក​នោះ ដើម្បី​នាំ​ក្តី​អំណរ ដល់​ជួរ​ទ័ព​របស់​ពួក​អ៊ីស្រាអែល​នៅ​សម័យ​នោះ។

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា អ្នក​មិន​ដឹង​ច្បាស់​អំពី​ខ្លួន​ឯង ដោយ​គិត​ថា បើ​សិន​ជា​ខ្ញុំ​មាន​អ្វី ដែល​អ្នក​ដទៃ​មាន នោះជីវិត​ខ្ញុំ​នឹង​មាន​ការ​ផ្លាស់​ប្តូរ​ខុស​ពី​នេះ? សូម​ពិចារណា…

ការជួបជុំឡើងវិញនៅចុងបញ្ចប់

កាល​ខ្ញុំ​នៅ​រៀន ខ្ញុំ​បាន​ចាប់​ចិត្ត​ស្រឡាញ់​នារី​ម្នាក់ ឈ្មោះ សារ៉ាលីន(Saralyn)។  នាង​មាន​សម្លេង​សើច​ដែល​ពិរោះ​អស្ចារ្យ​លើស​គេ។ ខ្ញុំ​មិន​ដឹង​ច្បាស់​ថា នាង​បាន​ដឹង​ខ្លួន​ថា ខ្ញុំ​ស្រឡាញ់​នាង​ឬ​អត់​ទេ ប៉ុន្តែ ខ្ញុំ​សង្ស័យ​ថា នាង​ប្រហែល​ជា​ដឹង។ បន្ទាប់​ពីយើង​រៀន​ចប់ យើង​ក៏​​បាត់​ការ​ទាក់​ទង។ ជីវិត​របស់​យើង​ក៏​បាន​ធ្វើ​ដំណើរ​តាម​ទិស​ដៅ​ផ្សេង​គ្នា។

ក្រោយ​មក ខ្ញុំ​ក៏​បាន​បន្ត​ការ​ទំនាក់​ទំនង​ជា​មួយ​មិត្ត​រួម​ថ្នាក់​របស់​ខ្ញុំ នៅ​តាម​បណ្តាញ​អ៊ីនធើណិត ហើយ​ខ្ញុំ​ក៏​មាន​ទុក្ខ​ជា​ទម្ងន់ ពេល​ដែល​បាន​ទទួល​ដំណឹង​ថា សារ៉ាលីន​បាន​លាចាក​លោក​ហើយ។ ខ្ញុំ​ចង់​ដឹង​អំ​ពី​ទិស​ដៅ​នៃ​ជីវិត​របស់​នាង ក្នុង​អំឡុង​ពេលប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ។ ការ​បាត់​បង់​មិត្ត​ភក្តិ និង​សមាជិក​គ្រួសារ​របស់​ខ្ញុំ បាន​បន្ត​កើត​មាន ខណៈ​ពេល​ដែល​ខ្ញុំ​មាន​វ័យ​កាន់​តែចាស់។ ប៉ុន្តែ មនុស្ស​ជា​ច្រើន​បាន​ជៀស​វាង​ការ​ជជែក​គ្នា អំពី​បញ្ហា​នេះ។  ​

ខណៈ​ពេល​ដែល​យើង​នៅ​មាន​ទុក្ខ​ព្រួយ យើង​អាច​មាន​សង្ឃឹម​ថា សេចក្តី​ស្លាប់​មិន​មែន​ជា​ចុង​បញ្ចប់​ឡើយ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​បង្រៀន​ក្នុង​បទ​គម្ពីរ ១កូរិនថូស ១៥:៥៤-៥៥។ បន្ទាប់​ពី​ការ​ស្លាប់ គឺ​មាន​ការ​រស់​ឡើង​វិញ។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​អំពី​ក្តី​សង្ឃឹម​នេះ ដោយ​ផ្អែក​ទៅ​លើ​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ ដែល​ពិត​ជា​បាន​កើត​ឡើង​មែន(ខ.១២)  ហើយ​គាត់​ក៏​បាន​មាន​ប្រសាសន៍​ទៀត​ថា “​បើ​ព្រះគ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ នោះ​ដំណឹង​ដែល​យើង​ខ្ញុំ​ផ្សាយ​នេះ ជា​ការ​ឥត​ប្រយោជន៍​ទទេ ហើយ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា ក៏​ឥត​អំពើ​ដែរ”(ខ.១៤)។ បើ​សិន​ជា​យើង​មាន​ក្តី​សង្ឃឹម​ក្នុង​ព្រះ​គ្រីស្ទ​ នៅ​តែ​ក្នុង​ជីវិត​នេះ​ប៉ុណ្ណោះ នោះ​យើង​ពិត​ជា​គួរ​ឲ្យ​អាណឹត​ណាស់(ខ.១៩)។

ថ្ងៃ​មួយ យើង​នឹង​បាន​ជួប​ពួក​គេ​ម្តង​ទៀត គឺ​ជួប​អ្នក​ដែល​បាន “គេង​លក់​នៅ​ក្នុង​ព្រះ​គ្រីស្ទ”(ខ.១៨) ដែល​អាច​ជា​ជី​ដូន​ជីតា ឪពុក​ម្តាយ មិត្ត​ភក្តិ និង​អ្នក​ជិត​ខាង ឬ​សូម្បី​តែ​មិត្ត​រួម​ថ្នាក់​ដែល​យើង​ធ្លាប់​ស្រឡាញ់​ក៏​ដោយ។

សេចក្តី​ស្លាប់​មិន​មែន​ជា​ចុង​បញ្ចប់​ទេ។…

ហេតុផលដែលត្រូវច្រៀងសរសើរព្រះអង្គ

ក្នុង​នាម​ខ្ញុំ​ជា​មនុស្ស​ដែល​រស់​នៅ តាម​គោល​ការណ៍​ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​បាន​ទទួល​បរាជ័យ​ដ៏​ធំ​មួយ។ តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខុស? គឺខ្ញុំ​បាន​គេង​លក់។​ ខ្ញុំ​បាន​ប្រាប់​កូន​ៗ​របស់​ខ្ញុំ​ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ តាម​ពេល​ដែល​ខ្ញុំ​កំណត់ នៅ​ពេល​យប់ ដែល​ពួក​គេ ចេញ​ទៅក្រៅ។ ពួក​គេ​ជា​ក្មេង​ល្អ ប៉ុន្តែ ខ្ញុំ​មាន​ទម្លាប់​រង់​ចាំ​ពួក​គេ​ត្រឡប់​មក​ផ្ទះ​វិញ ទាល់​តែ​ខ្ញុំ​បាន​ឮ​សម្លេង​ពួក​គេ​បើក​គន្លឹះ​ទ្វារ​ចូល​ផ្ទះ។ ខ្ញុំ​ចង់​ឃើញ​ពួក​គេ​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​សុវត្ថិ​ភាព។ ខ្ញុំ​មិន​ចង់​អង្គុយ​ចាំ​ពួក​គេ​ទេ តែ​ខ្ញុំ​បាន​សម្រេច​ចិត្ត​អង្គុយ​ចាំ​ពួក​គេ។ ប៉ុន្តែ នៅ​ពេល​យប់​មួយ ខ្ញុំ​អង្គុយ​ចាំ​ទាល់​តែ​គេង​លក់ ហើយ​ពេល​ខ្ញុំ​ភ្ញាក់​ដឹង​ខ្លួន ឃើញ​កូន​ស្រី​ខ្ញុំ​ញញឹម ហើយ​និយាយ​ប្រាប់​ខ្ញុំ​ថា នាង​បាន​មក​ដល់​ផ្ទះ​ដោយ​សុវត្ថិ​ភាព​ហើយ ខ្ញុំ​គួរ​តែ​ចូល​គេង។  ទោះ​ឪពុក​ទាំង​ឡាយ​មាន​បំណង​ល្អ​យ៉ាង​ណា​ក៏​ដោយ ជួន​កាល ពួក​គេ​គេង​លក់ នៅ​ពេល​ដែល​ពួក​គេ​កំពុង​អង្គុយ​ចាំ​កូន​ត្រឡប់​មក​ផ្ទះ​វិញ។ នេះ​ជា​រឿង​ធម្មតា​ទេ ដែល​យើង​មាន​ភាពកម្សោយ ក្នុង​នាម​យើង​ជា​មនុស្ស។

ប៉ុន្តែ រឿង​នេះ​មិន​ដែល​កើត​ឡើង​ចំពោះ​ព្រះ​ជា​ម្ចាស់​ឡើយ។ បទ​គម្ពីរ​ទំនុក​ដំកើង ១២១ ជា​បទ​ចម្រៀង​ដែល​បាន​រំឭក​យើង​ថា ព្រះ​អង្គ​ជា​អ្នក​យាម និង​ការពារ​កូន​ៗ​របស់​ទ្រង់។ អ្នក​និពន្ធ​បទ​ទំនុក​ដំកើង​នេះ​បាន​ប្រកាស់​ថា ព្រះ​ដែល​ថែរក្សា​យើង ទ្រង់​មិនដែល “ងោកងុយ​ឡើយ”(ខ.៣)។ គាត់​ក៏​បាន​លើក​យក​សេចក្តី​ពិត​នេះ​មក​និយាយ​ម្តង​ទៀត ក្នុង​ខ.៤ ដើម្បី​សង្កត់​ធ្ងន់​ថា “ទ្រង់​នឹង​មិន​ដែល​ងោកងុយ ក៏​មិន​ដែល​ផ្ទំ​ល​ក់​ឡើយ”។

អ្នក​ឃើញ​ទេ ព្រះ​ជា​ម្ចាស់​មិន​ដែល​ងោក​ងុយ​ឡើយ។ ទ្រង់​តែង​តែ​មើល​ថែ​យើង ដែល​ជា​កូន​ប្រុស​ស្រី​របស់​ទ្រង់​ជា​និច្ច។ ទ្រង់​បាន​សម្រេច​ព្រះ​ទ័យ​មើល​ថែ​យើង ដោយសារ​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ​របស់​ទ្រង់។ នេះ​ជា​ព្រះ​បន្ទូល​សន្យា ដែល​យើង​គួរ​តែយក​មក​ច្រៀង​សរសើរ​ព្រះ​អង្គ។—JOHN BLASÉ

អ្វីដែលត្រូវអួត

តើធ្វើដូចម្តេចឲ្យយើងអាចបង្ហាញភាពពិតរបស់យើង? នេះជាសំណួរដ៏ធំមួយ ដែលត្រូវបានឆ្លើយ ក្នុងកូនសៀវភៅរឿងកុមារ ដែលមានចំណងជើងថា តុក្កតាទន្សាយដែលផលិតពីក្រណាត់កាំម្ញី ។ រឿងនេះនិយាយអំពីគ្រឿងលេងរបស់កុមារ ដែលក្នុងនោះតួអង្គតុក្កតាទន្សាយដែលគេបានផលិតពីក្រណាត់កាំម្ញី ព្យាយាមធ្វើខ្លួនវាឲ្យក្លាយជាសត្វទន្សាយពិតៗ ដោយធ្វើឲ្យក្មេងម្នាក់ស្រឡាញ់វា។ ក្នុងចំណោមគ្រឿងក្មេងលេងដទៃទៀត មានតុក្កតាសត្វសោះមួយដែលគេផលិតពីស្បែកសត្វ។ វាមានវ័យចំណាស់ ហើយមានប្រាជ្ញា។ វាបានឃើញគ្រឿងក្មេងលេង ដែលមានគ្រឿងម៉ាស៊ីននៅខាងក្នុងបានមកដល់ ហើយបានអួតអាង ប៉ុន្តែ មិនយូរប៉ុន្មានគ្រឿងក្មេងលេងទាំងនោះក៏បានបែកបាក់ ឬខូច ហើយគេក៏បានទិញគ្រឿងក្មេងលេងផ្សេងទៀតមកជំនួស។ ពួកវាមានរូបរាង្គ និងបញ្ចេញសម្លេងដែលគួរឲ្យស្ញើចសរសើរ ប៉ុន្តែ ការអួតក្អេងក្អាងរបស់ពួកវានឹងលែងមានប្រយោជន៍នៅទីបំផុត ដោយសារមនុស្សមិនបានស្រឡាញ់វាជារៀងរហូតនោះទេ។

ការអួតក្អេងក្អាង ពីដំបូងមើលទៅរឹងប៉ឹងណាស់ ប៉ុន្តែ នៅទីបញ្ចប់ វានឹងសាបរលាបទៅវិញ។ ព្រះគម្ពីរយេរេមាបានចែងអំពីអំណួត នៅក្នុងរឿងបីយ៉ាង ដែលមានដូចជា “ប្រាជ្ញា … កម្លាំង … និងទ្រព្យសម្បត្តិ”(យេរេមា ៩:២៣)។ ហោរាយេរេមាដែលប្រកបដោយប្រាជ្ញា បានរស់នៅយូរល្មមនឹងដឹង អំពីផលវិបាកនៃអំណួត ហើយគាត់ក៏បានប្រឆាំងនឹងអំណួតទាំងនោះ ដោយប្រើសេចក្តីពិតរបស់ព្រះអម្ចាស់ ដូចដែលបានចែងថា “ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា កុំបីឲ្យអ្នកប្រាជ្ញអួតពីប្រាជ្ញារបស់ខ្លួនឡើយ ក៏កុំឲ្យមនុស្សខ្លាំងពូកែអួតពីកំឡាំងខ្លួន ឬអ្នកមាន អួតពីទ្រព្យសម្បត្តិរបស់ខ្លួនដែរ”(ខ.២៤)។

ចូរយើងដែលជាកូនព្រះ អួតតែអំពីព្រះជាម្ចាស់ ដែលជាព្រះបិតាដ៏ល្អរបស់យើង។ នៅក្នុងរឿងនៃសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ទ្រង់ ដែលកំពុងតែបើកសម្តែង យើងចាំបាច់ត្រូវមានការលូតលាស់ ដោយការបន្ទាបខ្លួនកាន់តែខ្លាំង តាមភាពពិតជាក់ស្តែងរបស់យើង។—JOHN…

អនុវត្តនូវអ្វីដែលខ្លួនបានបង្រៀន

លោកយូជិន ភីធ័រសិន(Eugene Peterson) គឺជាគ្រូគង្វាល និងអ្នកនិពន្ធម្នាក់ ដែលមានឱកាសស្តាប់ការបង្រៀន របស់លោកប៉ុល ទួរនា(Paul Tournier) ដែលជាវេជ្ជបណ្ឌិត និងអ្នកប្រឹក្សាយោបលគ្រូគង្វាល ដែលបានទទួលការគោរពពីមនុស្សជាច្រើន។ លោកភីធ័រសិនបានអានអត្ថបទ ដែលនិយាយអំពីការងាររបស់លោកវេជ្ជបណ្ឌិត ហើយក៏បានកោតសរសើរវិធីសាស្រ្តដែលគាត់ប្រើ នៅក្នុងការព្យាបាលជម្ងឺ។ ការបង្រៀននៅថ្ងៃនោះ បាននាំឲ្យលោកភីធ័រសិនមានការស្ងើចសរសើរយ៉ាងខ្លាំងចំពោះគាត់។ ពេលដែលគាត់បានស្តាប់ការបង្រៀននោះ គាត់យល់ថា លោកទួរនាបានរស់នៅ ដូចអ្វីដែលខ្លួននិយាយ ហើយក៏បាននិយាយ ស្របតាមការរស់នៅរបស់ខ្លួន។ អ្វីដែលគាត់ចាប់អារម្មណ៍បំផុត នៅថ្ងៃនោះ គឺការរស់នៅឲ្យស្របនឹងអ្វីដែលខ្លួនបង្រៀន។

ការរស់នៅឲ្យស្របនឹងអ្វីដែលខ្លួនបង្រៀន គឺមានភាពចាំបាច់ណាស់។ សាវ័កយ៉ូហានបាននិយាយសង្កត់ធ្ងន់ថា “អ្នកណាដែលថា ខ្លួននៅក្នុងពន្លឺ តែស្អប់ដល់បងប្អូន នោះឈ្មោះថានៅក្នុងសេចក្តីងងឹត ដរាបដល់សព្វថ្ងៃនេះ”(១យ៉ូហាន ២:៩)។ បានសេចក្តីថា បើយើងមិនស្រឡាញ់បងប្អូនរួមជំនឿរបស់យើងទេ នោះការរស់នៅរបស់យើង មិនស្របនឹងពាក្យសម្តីរបស់យើងទេ។

លោកយ៉ូហានក៏បាននិយាយទៀតថា អ្នកទាំងនោះ “មិនដឹងជាខ្លួនទៅឯណាផង”(ខ.១១) បានសេចក្តីថា សេចក្តីងងឹតបានបំបាំងភ្នែកគេហើយ។

សេចក្តីងងឹតនឹងឈប់បាំងភ្នែកយើងទៀត ពេលដែលយើងរស់នៅឲ្យត្រូវតាមបំណងព្រះទ័យព្រះ ដោយដើរតាមពន្លឺនៃព្រះបន្ទូលទ្រង់។ ជាលទ្ធផល យើងនឹងមានទស្សនៈដែលត្រូវនឹងព្រះទ័យព្រះ ដោយមានគំនិតភ្លឺច្បាស់ ហើយការប្រព្រឹត្តរបស់យើង នឹងសមស្របនឹងការបង្រៀនរបស់យើង។ ពេលអ្នកដទៃសង្កេតមើលយើង គេនឹងចាប់អារម្មណ៍ចំពោះព្រះដែលយើងដឹងច្បាស់ថា យើងកំពុងតែដើរតាម។ —JOHN BLASÉ