សន្តិភាព ក្នុងភាពវឹកវរ
មានសម្លេងមួយបានលាន់ឡើង ដូចសម្លេងផាវផ្ទុះ ធ្វើឲ្យអ្នកស្រីយ៉ូអាន(Joanne)ភ្ញាក់ពីដំណេក។ កញ្ចប់បង្អួចផ្ទះនាងបានបែក។ ពេលនោះនាងមិនចង់រស់ម្នាក់ឯងទៀតទេ ហើយនាងក៏បានក្រោកពីគេង ដើម្បី រកមើលអ្វីដែលកំពុងកើតឡើង។ ផ្លូវនៅក្រៅផ្ទះងងឹត មិនឃើញមានអ្វីទេ ហើយផ្ទះរបស់នាងហាក់ដូចជាមិនមានបញ្ហាអ្វីដែរ តែបន្ទាប់មក គាត់ក៏បានឃើញកញ្ចក់ឆ្លុះមុខបែក។
អ្នកស៊ើបអង្កេតក៏បានរកឃើញគ្រាប់កាំភ្លើងមួយគ្រាប់ ដែលស្ថិតនៅចម្ងាយជាង១សង់ទីម៉ែត្រពីទុយោហ្កាស់។ បើសិនជាគ្រាប់នោះបានបាញ់ត្រូវទុយោនោះ នាងប្រហែលជាមិនរស់ទេ។ ក្រោយមក គេក៏បានរកឃើញថា គ្រាប់កាំភ្លើងនោះ បានហើរមកអគារខ្ពស់ៗនៅក្បែរនោះ ប៉ុន្តែ អ្នកស្រីយ៉ូអានមិនហ៊ាននៅផ្ទះទៀតទេ។ នាងក៏បានអធិស្ឋានសូមព្រះប្រទានសន្តិភាពក្នុងចិត្ត ហើយពេលដែលនាងបានសម្អាតបំណែកកញ្ចក់នោះ ចិត្តរបស់នាងក៏បានស្ងប់។
បទគម្ពីរទំនុកដំកើង ១២១ បានក្រើនរំឭកយើង ឲ្យងាកទៅរកព្រះ ពេលណាយើងមានបញ្ហា។ ត្រង់ចំណុចនេះ យើងឃើញថា យើងអាចមានសន្តិភាព និងចិត្តស្ងប់ ព្រោះ “សេចក្តីជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី”(ខ.២)។ ព្រះដែលបានបង្កើតចក្រវាលមក ព្រះអង្គជួយ និងថែរក្សាយើង(ខ.៣) ហើយពេលយើងកំពុងគេងលក់ ព្រះអង្គមិនបានផ្ទុំឡើយ(ខ.៤)។ ព្រះអង្គថែរក្សាយើងរៀងរាល់យប់ថ្ងៃ(ខ.៦) ពេលនេះ និងជារៀងរហូត(ខ.៨)។
ទោះយើងកំពុងតែស្ថិតក្នុងស្ថានភាពណាក៏ដោយ ព្រះអង្គតែងតែទតមើលយើង។ យើងព្រះអង្គកំពុងរង់ចាំយើងងាកបែរមករកព្រះអង្គ។ ពេលណាយើងងាកបែរមករកព្រះអង្គ កាលៈទេសៈយើងប្រហែលមិនផ្លាស់ប្តូរភ្លាមៗ តែព្រះអង្គបានសន្យាប្រទានសន្តិភាព ក្នុងពេលដ៏ពិបាកនោះ។—Julie Schwab
សេចក្តីស្រឡាញ់របស់ព្រះខ្លាំងជាង
កាលពីឆ្នាំ២០២០ អាលីសា មែនដូហ្សា(Alyssa Mendoza) បានទទួលសារអេឡិចត្រូនិកដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ពីឪពុករបស់នាងនៅពាក់កណ្តាលអាធ្រាត។ សារនោះបាននិយាយ អំពីការអ្វីខ្លះដែលត្រូវធ្វើ សម្រាប់ម្តាយរបស់នាង នៅថ្ងៃខួបអាពាហ៍ពិពាហ៍គំរប់២៥ឆ្នាំ។ ហេតុអ្វីនាងមានការភ្ញាក់ផ្អើល? ឪពុករបស់នាងបានលាចាកលោកកាលពី១០ខែមុន។ នាងក៏បានដឹងថា កាលឪពុកនាងកំពុងមានជំងឺ គាត់បានសរសេរសារនោះ ហើយបានកំណត់ពេលផ្ញើវា មកនាង នៅពេលយប់នោះ ដោយស្វ័យប្រវត្តិ ដោយគាត់ដឹងថា គាត់ប្រហែលមិនអាចរស់ដល់ពេលនោះទេ។ គាត់ក៏បានរៀបចំ និងទិញផ្កា សម្រាប់ឲ្យគេផ្ញើមកភរិយាគាត់ នៅថ្ងៃបុណ្យខួបកំណើតរបស់នាង ថ្ងៃខួបអាពាហ៍ពិពាហ៍ និងថ្ងៃនៃក្តីស្រឡាញ់ នៅឆ្នាំក្រោយៗទៀត។
រឿងនេះ ជាឧទាហរណ៍ អំពីប្រភេទនៃក្តីស្រឡាញ់ ដែលបានពិពណ៌នាជាលម្អិត ក្នុងកណ្ឌគម្ពីរបទចម្រៀងសាឡូម៉ូន។ គឺដូចមានសេចក្តីចែងថា “សេចក្តីស្រឡាញ់មានកំឡាំង ដូចជាសេចក្តីស្លាប់ ហើយសេចក្តីប្រចណ្ឌក៏សាហាវ ដូចជាស្ថានឃុំព្រលឹងមនុស្សស្លាប់”(៨:៦)។ ការប្រៀបធៀបស្ថានឃុំព្រលឹងមនុស្សស្លាប់ និងសេចក្តីស្លាប់ ទៅនឹងសេចក្តីស្រឡាញ់ ហាក់ដូចជារឿងចម្លែក តែស្ថានឃុំព្រលឹង និងសេចក្តីស្លាប់ មិនដោះលែងអ្នកទោសរបស់ពួកវាដោយងាយៗឡើយ។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីស្រឡាញ់ពិតប្រាកដក៏មិនបោះបង់មនុស្សជាទីស្រឡាញ់របស់ខ្លួនដែរ។ កណ្ឌគម្ពីរនេះក៏បានធ្វើការពិពណ៌នាស៊ីជម្រៅបំផុត ក្នុងខ.៦-៧ ដោយចែងថា សេចក្តីស្រឡាញ់របស់ប្តីប្រពន្ធ គឺខ្លាំងណាស់ បានជាទឹកជំនន់ក៏មិនអាចពន្លត់បានដែរ(ខ.៧)។
ក្នុងព្រះគម្ពីរប៊ីបទាំងមូល មានការប្រៀបប្រដូចសេចក្តីស្រឡាញ់របស់ប្តីប្រពន្ធ ទៅនឹងសេចក្តីស្រឡាញ់របស់ព្រះ(អេសាយ ៥៤:៥ អេភេសូរ ៥:២៥ និង…
ការទួញយំមិនមែនជាការទាស់ខុសអ្វីទេ
មានពេលមួយខ្ញុំបានលត់ជង្គង់ចុះ ហើយទឹកភ្នែកក៏បានស្រក់នៅលើកម្រាលឥដ្ឋ។ ខ្ញុំក៏បានស្រែកយំថា “ព្រះអង្គអើយ ហេតុអ្វីព្រះអង្គមិនថែរក្សាទូលបង្គំ? ក្នុងអំឡុងពេលដែលជំងឺកូវីត១៩ កំពុងរាតត្បាត ក្នុងឆ្នាំ២០២០ ខ្ញុំបានបាត់បង់ការងារធ្វើ អស់រយៈពេលជិត១ខែ ហើយពាក្យសុំធ្វើការរបស់ខ្ញុំក៏មានបញ្ហាទៀត។ ខ្ញុំមិនទាន់បានទទួលប្រាក់ចំណូលទាល់តែសោះ ហើយប្រាក់ឧបត្ថម្ភ ដែលរដ្ឋាភិបាលអាមេរិក បានសន្យាផ្តល់ឲ្យ ក៏មិនទាន់បានមកដល់។ ក្នុងជម្រៅចិត្តខ្ញុំ ខ្ញុំជឿថា ព្រះទ្រង់នឹងធ្វើអ្វីម្យ៉ាងសម្រាប់ខ្ញុំ។ ខ្ញុំជឿថា ព្រះអង្គពិតជាស្រឡាញ់ខ្ញុំ ហើយនឹងថែរក្សាខ្ញុំ តែក្នុងពេលនោះ ខ្ញុំមានអារម្មណ៍ថា ព្រះអង្គហាក់ដូចជាបានបោះបង់ខ្ញុំចោល។
កណ្ឌគម្ពីរបរិទេវបានរំឭកយើងថា ការពោលទំនួញទៅរកព្រះអង្គ គឺមិនមែនជាទង្វើខុសឆ្គងនោះទេ។ កណ្ឌគម្ពីរនេះទំនងជាត្រូវបាននិពន្ធ ក្នុងអំឡុងសម័យ ឬនៅក្រោយសម័យដែលចក្រភពបាប៊ីឡូនបានបំផ្លាញទីក្រុងយេរូសាឡិម នៅឆ្នាំ៥៨៧ មុនគ្រីស្ទសករាជ។ បទគម្ពីរនេះបានពិពណ៌នា អំពីទុក្ខវេទនា(៣:១,១៩) ការគាបសង្កត់(១:១៨) និងភាពអត់ឃ្លាន(២:២០ ៤:១០) ដែលប្រជាជនបានជួបប្រទះ។ តែក្នុងពាក់កណ្តាលនៃកណ្ឌនេះ អ្នកនិពន្ធក៏បាននឹកចាំ អំពីមូលហេតុដែលគាត់អាចមានក្តីសង្ឃឹម បានជាគាត់មានប្រសាសន៍ថា “កុំតែមានសេចក្តីសប្បុរសរបស់ព្រះយេហូវ៉ា នោះយើងបានសូន្យបាត់អស់រលីងទៅហើយ ឯសេចក្តីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ សេចក្តីទាំងនោះ ចេះតែថ្មីឡើងរាល់តែព្រឹកជានិច្ច សេចក្តីស្មោះត្រង់របស់ទ្រង់ធំណាស់”(៣:២២-២៣)។ ទោះអ្នកនិពន្ធកណ្ឌគម្ពីរនេះបានជួបភាពហិនវិនាសយ៉ាងណាក៏ដោយ គាត់បាននឹកចាំថា ព្រះអង្គនៅតែស្មោះត្រង់ជានិច្ច។
ជួនកាល យើងមានអារម្មណ៍ថា យើងពិបាកនឹងជឿថា “ទ្រង់ល្អដល់អស់អ្នកដែលរង់ចាំទ្រង់ គឺដល់ព្រលឹងនៃអ្នកណាដែលស្វែងរកទ្រង់”(ខ.២៥) ជាពិសេស នៅពេលដែលទុក្ខវេទនារបស់យើងហាក់ដូចជាមិនស្រាក់ស្រានសោះ។…
មូលហេតុដែលនាំឲ្យព្រួយបារម្ភ
កាលពីឆ្នាំ២០២០ ការផ្ទុះឡើង នៃជំងឺរាតដ្បាត របស់វីរូសកូរ៉ូណា បានធ្វើឲ្យពិភពលោកទាំងមូល មានការភ័យខ្លាច។ មនុស្សជាច្រើនត្រូវធ្វើចត្តាឡីសក្តិ ប្រទេសជាច្រើនបានបិទ ជើងហោះហើររបស់យន្តហោះ និងព្រឹត្តិការណ៍ធំៗជាច្រើន ត្រូវបានលុបចោល។ អ្នកដែលកំពុងរស់នៅ ក្នុងតំបន់ដែលមិនធ្លាប់មានការឆ្លងវីរូសនេះ នៅតែមានការភ័យខ្លាចឆ្លងវីរូសនេះ។ លោកក្រហាំ ដេវេយ(Graham Davey) ដែលជាអ្នកជំនាញសុខភាពផ្លូវចិត្ត ផ្នែកការថប់បារម្ភ បានជឿថា ការផ្សាយពត៌មានអវិជ្ជមាន ទំនងជាធ្វើឲ្យមនុស្សពិបាកចិត្ត និងថប់បារម្ភកាន់តែខ្លាំង។ នៅតាមបណ្តាញសង្គម គេបានបង្ហោះតគ្នា នូវវីដេអូកំប្លែងមួយ ដែលនិយាយអំពីបុរសម្នាក់ កំពុងមើលពត៌មាននៅលើកញ្ចក់ទូរទស្សន៍ ហើយគាត់សួរគេថា តើធ្វើដូចម្តេចឲ្យគាត់ឈប់ព្រួយបារម្ភ។ ពេលនោះ មានមនុស្សម្នាក់ទៀត នៅក្នុងបន្ទប់នោះ ក៏បានចូលមកក្បែរគាត់ ហើយក៏បានផ្កាប់ទូរទស្សន៍នៅលើតុ ដើម្បីឲ្យគាត់ដឹងថា ដើម្បីឲ្យគាត់ឈប់ព្រួយបារម្ភ គាត់ត្រូវបង្វែរអារម្មណ៍របស់គាត់ ចេញពីពត៌មានអវិជ្ជមានទាំងនោះ។
បទគម្ពីរលូកា ជំពូក១២ បានប្រាប់យើង ឲ្យស្វែងរកនគរព្រះ(ខ.៣១)។ នេះជាចម្លើយ សម្រាប់ការព្រួយបារម្ភរបស់យើង។ យើងស្វែងរកនគរព្រះ ដោយផ្តោតទៅលើព្រះបន្ទូល ដែលបានសន្យាថា អ្នកដើរតាមព្រះអង្គ មានមរដក ក្នុងនគរស្ថានសួគ៌។ ពេលណាយើងជួបទុក្ខលំបាក យើងអាចងាកមកផ្តោតទៅលើព្រះអង្គ ហើយចំាថា ព្រះអង្គទតឃើញយើង និងជ្រាបអំពីតម្រូវការរបស់យើង(ខ.២៤-៣០)។
ព្រះយេស៊ូវបានលើកទឹកចិត្តសិស្សទ្រង់ថា “កុំឲ្យខ្លាច ហ្វូងតូចអើយ ព្រោះព្រះវរបិតានៃអ្នករាល់គ្នា…
ស្គាល់សម្លេងព្រះអង្គ
កាលលោកឃែន(Ken) នៅបង្រៀននៅសាលាព្រះគម្ពីរសម្រាប់កុមារ អស់រយៈពេល១ឆ្នាំ គាត់ក៏បានសម្រេចចិត្តនាំសត្វដែលមានជីវិត ចូលក្នុងសាលារៀន ដើម្បីពន្យល់រឿងក្នុងព្រះគម្ពីរ។ ពេលដែលគាត់មកដល់សាលា ដើម្បីជួយបង្រៀន គេក៏បានសុំឲ្យគាត់នាំសត្វចៀមមួយក្បាលចូលកន្លែងបង្រៀន។ គាត់ត្រូវទាញសត្វដែលមានរោមស្រម៉ូវនោះ នឹងខ្សែ ចូលក្នុងទីលានហាត់ប្រាណរបស់ព្រះវិហារ។ ប៉ុន្តែ ប៉ុន្មានថ្ងៃក្រោយមក វាមិនសូវមានភាពស្ទាក់ស្ទើរនៅក្នុងការដើរតាមគាត់ឡើយ។ នៅចុងសប្តាហ៍ គាត់មិនចាំបាច់ត្រូវដឹកវានឹងខ្សែទៀតទេ គឺគាត់គ្រាន់តែហៅវា នោះវាក៏តាមគាត់ ដោយដឹងថា វាអាចទុកចិត្តគាត់។
ក្នុងកណ្ឌគម្ពីរសញ្ញាថ្មី ព្រះយេស៊ូវបានប្រៀបធៀបអង្គទ្រង់ ទៅនឹងអ្នកគង្វាល ដោយមានបន្ទូលថា សត្វចៀម ដែលជាអ្នកជឿទ្រង់ នឹងដើរតាមទ្រង់ ព្រោះពួកគេស្គាល់សម្លេងទ្រង់(យ៉ូហាន ១០:៤)។ តែចៀមទ្រង់ នឹងគេចចេញពីមនុស្សចម្លែក ឬចោរ(ខ.៥)។ ដូចនេះ យើងដែលជាកូនព្រះ ត្រូវស្គាល់សម្លេងរបស់ព្រះដែលជាអ្នកគង្វាល តាមរយៈការប្រកបទាក់ទងជាមួយព្រះអង្គ។ ហើយខណៈពេលដែលយើងស្គាល់សម្លេងព្រះអង្គហើយ នោះយើងស្គាល់ចារិកលក្ខណៈរបស់ព្រះអង្គ ហើយរៀនទុកចិត្តព្រះអង្គ។
ពេលណាយើងស្គាល់ និងស្រឡាញ់ព្រះកាន់តែខ្លាំង នោះយើងនឹងស្គាល់សម្លេងព្រះអង្គ ហើយអាចគេចចេញពី “ចោរដែលមកលួច សម្លាប់ និងបំផ្លាញ”(ខ.១០) គឺគេចចេញពីអ្នកដែលព្យាយាមបោកបញ្ឆោត និងនាំយើងចេញឆ្ងាយពីព្រះអង្គ។ យើងអាចទុកចិត្តថា សម្លេងរបស់ព្រះដែលជាអ្នកគង្វាលរបស់យើង នឹងនាំយើងទៅរកកន្លែងដែលមានសុវត្ថិភាព គឺផ្ទុយស្រឡះពីពួកគ្រូបង្រៀនខុសឆ្គងទាំងនោះ។—Julie Schwab
តើបាបអ្នកធ្ងន់ពេកឬ?
មានពេលមួយ សាស្ត្រាចារ្យអក្សរសាស្រ្តអង់គ្លេស នៅមហាវិទ្យាល័យរបស់ខ្ញុំបាននិយាយថា បើសិនជាគាត់ប៉ះព្រះគម្ពីរ ដៃរបស់គាត់នឹងត្រូវភ្លើងឆេះមិនខាន។ ខ្ញុំមានការសោកស្តាយណាស់ ដែលបានឮគាត់និយាយដូចនេះ។ រឿងប្រលោមលោក ដែលយើងកំពុងតែអាន កាលពីពេលព្រឹកនោះ មានខគម្ពីរយោងមួយ ហើយពេលដែលខ្ញុំដកព្រះគម្ពីរចេញមកក្រៅ ដើម្បីមើល គាត់ក៏បានឃើញខ្ញុំ ហើយក៏បាននិយាយពាក្យដូចនេះតែម្តង។ សាស្ត្រាចារ្យរបស់ខ្ញុំហាក់ដូចជាគិតថា គាត់មានបាបខ្លាំងពេក មិនអាចទទួលការអត់ទោសពីព្រះបានទេ។ ខ្ញុំដឹងថា គាត់គិតខុស តែខ្ញុំគ្មានសេចក្តីក្លាហានគ្រប់គ្រាន់ ដើម្បីប្រាប់គាត់ អំពីសេចក្តីស្រឡាញ់របស់ព្រះ និងប្រាប់ថា ព្រះគម្ពីរបានបង្រៀនយើងថា យើងតែងតែអាចស្វែងរកការអត់ទោសបាបពីព្រះជានិច្ច។
ព្រះគម្ពីរនេហេមាក៏បានចែង អំពីគំរូនៃការប្រែចិត្ត និងការអត់ទោសបាបផងដែរ។ កាលនោះ ពួកអ៊ីស្រាអែលត្រូវបាននិរទេសចេញពីស្រុកកំណើត ដោយសារពួកគេបានធ្វើអំពើបាប ទាស់នឹងព្រះអម្ចាស់ ប៉ុន្តែ ឥឡូវនេះ គេបានអនុញ្ញាតពួកគេឲ្យត្រឡប់មកទីក្រុងយេរូសាឡិមវិញ។ ពេលដែលពួកគេបានចូលតំាងទីលំនៅ ហោរ៉ាអែសរ៉ា ក៏បានអានក្រឹត្យវិន័យ ឲ្យពួកគេស្តាប់(នេហេមា ៧:៧៣-៨:៣)។ ពួកគេបានសារភាពអំពើបាបរបស់ខ្លួន ដោយនឹកចាំថា ទោះពួកគេមានអំពើបាបក៏ដោយ ក៏ព្រះទ្រង់មិនបានចាកចេញ ឬបោះបង់ពួកគេចោលឡើយ(៩:១៧,១៩)។ ព្រះអង្គបានឮពួកគេ ពេលពួកគេទួញយំ ហើយព្រះអង្គក៏មានព្រះទ័យអត់ធ្មត់ចំពោះពួកគេ ដោយព្រះទ័យអាណឹត និងមេត្តា(ខ.២៧-៣១)។
ព្រះជាម្ចាស់ក៏មានព្រះទ័យអត់ធ្មត់ ចំពោះយើងផងដែរ។ ព្រះអង្គនឹងមិនបោះបង់ចោលយើងឡើយ បើសិនជាយើងសម្រេចចិត្តសារភាពអំពើបាបរបស់យើង ហើយងាកបែរទៅរកព្រះអង្គ។ កាលនោះ ខ្ញុំស្តាយ ដែលខ្ញុំមិនបានប្រាប់សាស្រ្តាចារ្យរបស់ខ្ញុំថា ព្រះយេស៊ូវនៅតែស្រឡាញ់គាត់…
សក្តិសមជាកូនរបស់ព្រះ
កាលខ្ញុំរៀន នៅមហាវិទ្យាល័យ មានពេលមួយ ខ្ញុំបានទៅលេងផ្ទះ នៅពេលវិស្សមកាល។ ឪពុកម្តាយខ្ញុំក៏បាននាំខ្ញុំទៅញាំអាហារពេលល្ងាច នៅភោជនីដ្ឋានមួយ។ ខ្ញុំមិនបាននៅផ្ទះមួយរយៈ ដូចនេះ ខ្ញុំមានអារម្មណ៍ចម្លែក ពេលដែលពួកគាត់ប៉ាវខ្ញុំញាំអាហារក្រៅផ្ទះ។ ពេលខ្ញុំញាំអាហាររួច ខ្ញុំក៏បានដាក់កន្សែងជូតមាត់នៅលើតុភោជនីដ្ឋាន ហើយក៏បានអរគុណប៉ាខ្ញុំ សម្រាប់អាហារពេលល្ងាច។ ប៉ាខ្ញុំក៏បានប្រាប់ខ្ញុំថា ខ្ញុំមិនចាំបាច់ត្រូវអរគុណគាត់គ្រប់រឿងនោះទេ។ គាត់ដឹងថា ខ្ញុំបានចេញទៅរស់នៅក្នុងសង្គម ដោយខ្លួនឯង តែខ្ញុំនៅតែជាកូនស្រីរបស់គាត់ និងជាផ្នែកមួយនៃគ្រួសារយើង។ ខ្ញុំក៏បានញញឹម ហើយនិយាយថា “អរគុណ ប៉ា”។
ក្នុងគ្រួសារខ្ញុំ ខ្ញុំមិនបានធ្វើអ្វីមួយ ដើម្បីទទួលសេចក្តីស្រឡាញ់ពីឪពុកម្តាយរបស់ខ្ញុំ ឬដើម្បីឲ្យពួកគាត់ ធ្វើអ្វីមួយសម្រាប់ខ្ញុំនោះទេ។ ប៉ុន្តែ ប្រសាសន៍របស់ប៉ាខ្ញុំ បានរំឭកខ្ញុំថា ខ្ញុំក៏មិនបានធ្វើអ្វីមួយ ដើម្បីឲ្យខ្លួនខ្ញុំសក្តិសមនឹងធ្វើជាផ្នែកមួយនៃមហាគ្រួសាររបស់ព្រះដែរ។
ក្នុងកណ្ឌគម្ពីរអេភេសូរ សាវ័កប៉ុលបានប្រាប់អ្នកអានរបស់គាត់ថា ព្រះជាម្ចាស់បានជ្រើសរើសពួកគេ “ប្រយោជន៍ឲ្យពួកគេបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបាន”(១:៤ ៥:២៥-២៧)។ តែការនេះអាចសម្រេចទៅបាន តាមរយៈព្រះយេស៊ូវ ដែលក្នុងទ្រង់ យើងបានសេចក្តីប្រោសលោះ ដោយសារព្រះលោហិតទ្រង់ គឺជាសេចក្តីប្រោសឲ្យរួច ពីទោស តាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់ (១:៧)។ យើងមិនអាចធ្វើការល្អណាមួយ ដើម្បីឲ្យបានព្រះគុណព្រះ ការអត់ទោសបាប ឬផ្លូវចូលទៅក្នុងមហាគ្រួសាររបស់ព្រះអង្គឡើយ។ តែយើងគ្រាន់តែទទួលយក អំណោយនេះ ដោយឥតគិតថ្លៃ។
ពេលណាយើងថ្វាយជីវិតយើងដល់ព្រះយេស៊ូវ យើងក្លាយជាកូនព្រះ…
តើកិច្ចការដែលយើងធ្វើសំខាន់ឬទេ?
មានពេលមួយ ខ្ញុំបាននិយាយ ទាំងដកដង្ហើមធំថា ខ្ញុំមិនដឹងថា ខ្ញុំត្រូវធ្វើដូចម្តេចទេ បើកិច្ចការច្រើនយ៉ាងនេះ។ សម្លេងរបស់មិត្តភក្តិខ្ញុំបានបន្លឺឡើង ចេញពីទូរស័ព្ទថា ខ្ញុំត្រូវឲ្យតម្លៃខ្លួនឯង ព្រោះខ្ញុំបានសម្រេចនូវកិច្ចការជាច្រើន។ បន្ទាប់មក គាត់ក៏បានរៀបរាប់ អំពីកិច្ចការជាច្រើនដែលខ្ញុំអាចធ្វើបាន ដែលមានដូចជា ការថែទាំសុខភាពបានល្អ ការសម្រេចការងារ ការបញ្ចប់ការសិក្សាបាននិទេ្ទសល្អ ការនិពន្ធសៀវភៅ និងការទៅរៀននៅសាលាព្រះគម្ពីរជាដើម។ ខ្ញុំចង់ធ្វើកិច្ចការទាំងអស់នេះ ថ្វាយព្រះ ប៉ុន្តែ ផ្ទុយទៅវិញ ខ្ញុំបែរជាផ្តោតទៅលើព្រះ តិចជាងកិច្ចការអ្វីដែលខ្ញុំកំពុងធ្វើ ឬខ្ញុំប្រហែលជាកំពុងតែព្យាយាមធ្វើកិច្ចការច្រើនពេក។
សាវ័កប៉ុលបានរំឭកពួកជំនុំនៅក្រុងកូល៉ុសថា ពួកគេត្រូវរស់នៅ ក្នុងជីវិតដែលថ្វាយសិរីល្អដល់ព្រះ។ ការអ្វីដែលពួកគេធ្វើជារៀងរាល់ថ្ងៃ មិនសូវសំខាន់ដូចរបៀបដែលពួកគេធ្វើការទាំងអស់នោះឡើយ។ ពួកគេត្រូវធ្វើកិច្ចការ ដោយ “ក្តីអាណិត ចិត្តសប្បុរស ការបន្ទាបខ្លួន សេចក្តីសំឡូត និងចិត្តអត់ធ្មត់”(កូល៉ុស ៣:១២) ដោយការអត់ឱនទោស និងសំខាន់បំផុត គឺត្រូវមានក្តីស្រឡាញ់(ខ.១៣-១៤) ហើយ “ត្រូវធ្វើការគ្រប់យ៉ាង ដោយនូវព្រះនាមព្រះយេស៊ូវ”(ខ.១៧)។ ការប្រព្រឹត្តរបស់ពួកគេ មិនត្រូវឃ្លាតចាកពីការរស់នៅ តាមគំរូព្រះគ្រីស្ទនោះឡើយ។
ការអ្វីដែលយើងធ្វើ គឺសំខាន់ តែរបៀបដែលយើងធ្វើ មូលហេតុ និងអ្នកដែលយើងធ្វើសម្រាប់ គឺកាន់តែសំខាន់។ ជារៀងរាល់ថ្ងៃ តើយើងចង់សម្រេចចិត្តធ្វើការ ដោយចិត្តតប់ប្រម៉ល់ ឬចង់ធ្វើការតាមរបៀប ដែលថ្វាយព្រះកិត្តនាមដល់ព្រះអង្គ ហើយស្វែងរកអត្ថន័យ…
តើអ្នកមានការហត់នឿយខាងវិញ្ញាណឬ?
លោកហ្សាក អេស្វាញ(Zack Eswine) បាននិពន្ធសៀវភៅមានចំណងជើងថា គ្រូគង្វាល ដែលមិនល្អឥតខ្ចោះ ។ ក្នុងសៀវភៅនោះ គាត់បានសរសេរថា “ជួនកាល ក្នុងផ្លូវអារម្មណ៍របស់យើង ការធ្វើការមួយម៉ោង គឺប្រៀបដូចជាការធ្វើការពេញមួយថ្ងៃ”។ ត្រង់ចំណុចនេះ គាត់កំពុងតែនិយាយសំដៅទៅលើបន្ទុក ដែលគ្រូគង្វាលបានទទួល ជាញឹកញាប់ ក្នុងការងារបម្រើព្រះ ប៉ុន្តែ យើងម្នាក់ៗក៏សុទ្ធតែអាចមានបន្ទុកធ្ងន់ដូចគ្នា។ បន្ទុកផ្លូវអារម្មណ៍ និងការទទួលខុសត្រូវដ៏ធ្ងន់ អាចធ្វើឲ្យយើងខ្សោះអស់កម្លាំងទាំងផ្លូវកាយ ផ្លូវចិត្ត និងវិញ្ញាណ។ ពេលនោះ យើងមិនចង់ធ្វើអ្វី ក្រៅពីប្រះខ្លួនដេក។
ក្នុងបទគម្ពីរ ១ពង្សាវតាក្សត្រ ជំពូក១៩ ហោរាអេលីយ៉ា បានធ្លាក់ចូលក្នុងស្ថានភាពមួយ ដែលធ្វើឲ្យគាត់មានការហត់នឿយ គ្រប់ផ្នែកទាំងអស់នៃជីវិតគាត់។ យើងឃើញថា ក្សត្រីយេសិបិលបានគំរាមថា នឹងសម្លាប់គាត់(ខ.១-២) បន្ទាប់ពីព្រះនាងរកឃើញថា គាត់បានឲ្យគេសម្លាប់ពួកហោរារបស់ព្រះបាល(មើល ១៨:១៦-៤០)។ លោកអេលីយ៉ាមានការភ័យខ្លាចយ៉ាងខ្លាំង បានជាគាត់រត់គេចខ្លួន ហើយបានអធិស្ឋានសូមព្រះជាម្ចាស់ដកជីវិតគាត់(១៩:៣-៤)។
គាត់ក៏បានប្រះខ្លួនដេកចុះ ដោយទុក្ខព្រួយជាខ្លាំង។ ទេវតាក៏បានពាល់គាត់ពីរដង ហើយប្រាប់គាត់ឲ្យ “ក្រោកឡើង ហើយបរិភោគអាហារ”(ខ.៥,៧)។ បន្ទាប់ពីទេវតាបានពាល់គាត់ជាលើកទីពីរ គាត់ក៏មានកម្លាំងឡើង ដោយសារអាហារដែលព្រះជាម្ចាស់ប្រទាន ហើយគាត់ក៏បានធ្វើដំណើរ៤០យប់ ៤០ថ្ងៃ រហូតទៅដល់រូងភ្នំមួយ(ខ.៨-៩)។ នៅទីនោះ ព្រះអម្ចាស់ក៏បានបង្ហាញព្រះអង្គទ្រង់ ឲ្យគាត់ឃើញ ហើយបង្គាប់គាត់ ឲ្យបន្តធ្វើការថ្វាយទ្រង់(ខ.៩-១៨)…
ជំនួយឲ្យមើលឃើញច្បាស់
មានពេលមួយប៉ារបស់ខ្ញុំបាននិយាយថា ការមើលឃើញស្លឹកឈើនៅលើដើមឈើច្បាស់ គឺប្រសើរជាងការមើលទៅដើមឈើ ឃើញតែពណ៌បៃតងព្រិលៗ។ កាលនោះ ខ្ញុំមានអាយុ១៨ឆ្នាំ ហើយមិនចង់ពាក់វែនតាមីញ៉ូបទេ ប៉ុន្តែ វាបានជួយឲ្យខ្ញុំមើលឃើញអ្វីៗបានច្បាស់ជាងមុន គឺឃើញភាពស្រស់ស្អាត មិនមែនឃើញរូបភាពព្រិលៗទៀត។
ពេលខ្ញុំអានព្រះគម្ពីរ ខ្ញុំមានអារម្មណ៍ថា មានខគម្ពីរខ្លះ ដែលខ្ញុំមិនអាចយល់ច្បាស់ ហើយខ្ញុំគិតថា វាគ្មានអ្វីដែលគួរឲ្យចង់មើល។ រឿងនេះគឺមិនខុសពីការដែលខ្ញុំមើលទៅដើមឈើ ដោយមិនពាក់វ៉ែនតាមីញ៉ូបនោះឡើយ។ ប៉ុន្តែ គ្មានខគម្ពីរណាដែលគួរឲ្យធុញទ្រាន់ទេ អ្វីដែលសំខាន់នោះ គឺខ្ញុំត្រូវការជំនួយក្នុងការមើលភាពស្រស់ស្អាត ក្នុងភាពលម្អិតនៅក្នុងខគម្ពីរនោះ។
បញ្ហានេះបានកើតឡើងចំពោះខ្ញុំ ពេលដែលខ្ញុំអានកណ្ឌគម្ពីរនិក្ខមនំ។ កណ្ឌនេះនិយាយអំពីការដែលព្រះជាម្ចាស់បង្គាប់រាស្រ្តទ្រង់ ឲ្យសង់រោងឧបោសថ ដែលជាកន្លែងទ្រង់គង់នៅជាបណ្តោះអាសន្ន ក្នុងកណ្តាលចំណោមពួកអ៊ីស្រាអែល។ សាច់រឿងលម្អិតក្នុងបទគម្ពីរនេះ ហាក់ដូចជាមានភាពព្រិលៗ ដែលធ្វើឲ្យខ្ញុំមានភាពធុញទ្រាន់។ ប៉ុន្តែ ខ្ញុំបានឈប់បង្អង់នៅចុងបញ្ចប់នៃជំពូក២៥ ដែលក្នុងនោះ ព្រះជាម្ចាស់បានបង្គាប់ឲ្យពួកគេសង់ជើងចង្កៀង។ គេត្រូវយកមាសសុទ្ធធ្វើជាជើងចង្កៀង ឯជើងចង្កៀងនោះត្រូវឆ្លាក់ធ្វើឲ្យមានគល់ ដើម នប់ កន្សោមគ្រាប់ ហើយនឹងផ្កាភ្ជាប់ជាមួយគ្នា(ខ.៣១)។ ឯគល់ជើងចង្កៀងត្រូវមាននប់៤វិញ រាងដូចជាគ្រាប់ចំបក់(ខ.៣៤)។
ត្រង់ចំណុចនេះ បើយើងពិនិត្យមើលឲ្យបានលម្អិតបន្តិច យើងឃើញថា ព្រះជាម្ចាស់បានបញ្ចូលសម្រស់នៃធម្មជាតិ ទៅក្នុងរោងឧបោសថរបស់ទ្រង់ ដែលនេះជារឿងដែលគួរឲ្យចាប់អារម្មណ៍។
សាវ័កប៉ុលបានមានបង្រៀនថា “អ្វីៗរបស់ទ្រង់ ដែលរកមើលមិនឃើញ តាំងពីកំណើតលោកីយ៍មក ទោះទាំងព្រះចេស្តាដ៏នៅអស់កល្បជានិច្ច និងនិស្ស័យជាព្រះរបស់ទ្រង់ នោះឃើញច្បាស់វិញ ដោយពិចារណាយល់របស់ទាំងប៉ុន្មាន ដែលទ្រង់បានបង្កើតមក”(រ៉ូម…