តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Julie Schwab

តើអ្នកមានការហត់នឿយខាងវិញ្ញាណឬ?

លោក​ហ្សាក អេស្វាញ(Zack Eswine) បាន​និពន្ធ​សៀវភៅ​មាន​ចំណង​ជើង​ថា គ្រូ​គង្វាល ដែល​មិន​ល្អ​ឥត​ខ្ចោះ ។ ក្នុង​សៀវ​ភៅ​នោះ គាត់​បាន​សរសេរ​ថា “ជួន​កាល ក្នុង​ផ្លូវ​អារម្មណ៍​របស់​យើង ការ​ធ្វើ​ការ​មួយ​ម៉ោង គឺ​ប្រៀប​ដូច​ជា​ការធ្វើ​ការ​ពេញ​មួយ​ថ្ងៃ”។ ត្រង់​ចំណុច​នេះ គាត់​កំពុង​តែ​និយាយ​សំដៅ​ទៅ​លើ​បន្ទុក ដែល​គ្រូ​គង្វាល​បាន​ទទួល ជា​ញឹក​ញាប់ ក្នុង​ការងារ​បម្រើ​ព្រះ ប៉ុន្តែ យើង​ម្នាក់​ៗ​ក៏​សុទ្ធ​តែ​អាច​មាន​បន្ទុក​ធ្ងន់​ដូច​គ្នា។ បន្ទុក​ផ្លូវ​អារម្មណ៍ និង​ការ​ទទួល​ខុស​ត្រូវ​ដ៏​ធ្ងន់ អាច​ធ្វើ​ឲ្យ​យើង​ខ្សោះ​អស់​កម្លាំង​ទាំង​ផ្លូវ​កាយ ផ្លូវ​ចិត្ត និង​វិញ្ញាណ​។ ពេល​នោះ យើង​មិន​ចង់​ធ្វើ​អ្វី ក្រៅ​ពី​ប្រះ​ខ្លួន​ដេក។

ក្នុង​បទ​គម្ពីរ ១ពង្សាវតាក្សត្រ ជំពូក១៩ ហោរា​អេលីយ៉ា បាន​ធ្លាក់​ចូល​ក្នុង​ស្ថាន​ភាព​មួយ ដែល​ធ្វើ​ឲ្យ​គាត់​មាន​ការ​ហត់​នឿយ គ្រប់​ផ្នែក​ទាំង​អស់​នៃ​ជីវិត​គាត់។ យើង​ឃើញ​ថា ក្សត្រី​យេសិបិល​បាន​គំរាម​ថា នឹង​សម្លាប់​គាត់(ខ.១-២) បន្ទាប់​ពី​ព្រះ​នាង​រក​ឃើញ​ថា គាត់​បាន​ឲ្យ​គេ​សម្លាប់​ពួក​ហោរា​របស់​ព្រះ​បាល(មើល ១៨:១៦-៤០)។ លោក​អេលីយ៉ា​មាន​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង បាន​ជា​គាត់​រត់​គេច​ខ្លួន ហើយ​បាន​អធិស្ឋាន​សូម​ព្រះ​ជា​ម្ចាស់​ដក​ជីវិត​គាត់​(១៩:៣-៤)។

គាត់​ក៏​បាន​ប្រះ​ខ្លួន​ដេក​ចុះ ដោយ​ទុក្ខ​ព្រួយ​ជា​ខ្លាំង។ ទេវតា​ក៏​បាន​ពាល់​គាត់​ពីរ​ដង ហើយ​ប្រាប់​គាត់​ឲ្យ “ក្រោក​ឡើង ហើយ​បរិភោគ​អាហារ”(ខ.៥,៧)។ បន្ទាប់​ពី​ទេវតា​បាន​ពាល់​គាត់​ជា​លើក​ទីពីរ គាត់​ក៏​មាន​កម្លាំង​ឡើង ដោយ​សារ​អាហារ​ដែល​ព្រះ​ជាម្ចាស់​ប្រទាន ហើយ​គាត់​ក៏​បាន​ធ្វើ​ដំណើរ​៤០​យប់ ៤០ថ្ងៃ រហូត​ទៅ​ដល់​រូង​ភ្នំ​មួយ​(ខ.៨-៩)។ នៅ​ទីនោះ ព្រះ​អម្ចាស់​ក៏​បាន​បង្ហាញ​ព្រះ​អង្គ​ទ្រង់ ឲ្យ​គាត់​ឃើញ ហើយ​បង្គាប់​គាត់ ឲ្យ​បន្ត​ធ្វើ​ការ​ថ្វាយ​ទ្រង់​(ខ.៩-១៨)…

ជំនួយឲ្យមើលឃើញច្បាស់

មានពេលមួយប៉ារបស់ខ្ញុំបាននិយាយថា ការមើលឃើញស្លឹកឈើនៅលើដើមឈើច្បាស់ គឺប្រសើរជាងការមើលទៅដើមឈើ ឃើញតែពណ៌បៃតងព្រិលៗ។ កាលនោះ ខ្ញុំមានអាយុ១៨ឆ្នាំ ហើយមិនចង់ពាក់វែនតាមីញ៉ូបទេ ប៉ុន្តែ វាបានជួយឲ្យខ្ញុំមើលឃើញអ្វីៗបានច្បាស់ជាងមុន គឺឃើញភាពស្រស់ស្អាត មិនមែនឃើញរូបភាពព្រិលៗទៀត។
ពេលខ្ញុំអានព្រះគម្ពីរ ខ្ញុំមានអារម្មណ៍ថា មានខគម្ពីរខ្លះ ដែលខ្ញុំមិនអាចយល់ច្បាស់ ហើយខ្ញុំគិតថា វាគ្មានអ្វីដែលគួរឲ្យចង់មើល។ រឿងនេះគឺមិនខុសពីការដែលខ្ញុំមើលទៅដើមឈើ ដោយមិនពាក់វ៉ែនតាមីញ៉ូបនោះឡើយ។ ប៉ុន្តែ គ្មានខគម្ពីរណាដែលគួរឲ្យធុញទ្រាន់ទេ អ្វីដែលសំខាន់នោះ គឺខ្ញុំត្រូវការជំនួយក្នុងការមើលភាពស្រស់ស្អាត ក្នុងភាពលម្អិតនៅក្នុងខគម្ពីរនោះ។
បញ្ហានេះបានកើតឡើងចំពោះខ្ញុំ ពេលដែលខ្ញុំអានកណ្ឌគម្ពីរនិក្ខមនំ។ កណ្ឌនេះនិយាយអំពីការដែលព្រះជាម្ចាស់បង្គាប់រាស្រ្តទ្រង់ ឲ្យសង់រោងឧបោសថ ដែលជាកន្លែងទ្រង់គង់នៅជាបណ្តោះអាសន្ន ក្នុងកណ្តាលចំណោមពួកអ៊ីស្រាអែល។ សាច់រឿងលម្អិតក្នុងបទគម្ពីរនេះ ហាក់ដូចជាមានភាពព្រិលៗ ដែលធ្វើឲ្យខ្ញុំមានភាពធុញទ្រាន់។ ប៉ុន្តែ ខ្ញុំបានឈប់បង្អង់នៅចុងបញ្ចប់នៃជំពូក២៥ ដែលក្នុងនោះ ព្រះជាម្ចាស់បានបង្គាប់ឲ្យពួកគេសង់ជើងចង្កៀង។ គេត្រូវយកមាសសុទ្ធធ្វើជាជើងចង្កៀង ឯជើងចង្កៀងនោះត្រូវឆ្លាក់ធ្វើឲ្យមានគល់ ដើម នប់ កន្សោមគ្រាប់ ហើយនឹងផ្កាភ្ជាប់ជាមួយគ្នា(ខ.៣១)។ ឯគល់ជើងចង្កៀងត្រូវមាននប់៤វិញ រាងដូចជាគ្រាប់ចំបក់(ខ.៣៤)។
ត្រង់ចំណុចនេះ បើយើងពិនិត្យមើលឲ្យបានលម្អិតបន្តិច យើងឃើញថា ព្រះជាម្ចាស់បានបញ្ចូលសម្រស់នៃធម្មជាតិ ទៅក្នុងរោងឧបោសថរបស់ទ្រង់ ដែលនេះជារឿងដែលគួរឲ្យចាប់អារម្មណ៍។
សាវ័កប៉ុលបានមានបង្រៀនថា “អ្វីៗរបស់ទ្រង់ ដែលរកមើលមិនឃើញ តាំងពីកំណើតលោកីយ៍មក ទោះទាំងព្រះចេស្តាដ៏នៅអស់កល្បជានិច្ច និងនិស្ស័យជាព្រះរបស់ទ្រង់ នោះឃើញច្បាស់វិញ ដោយពិចារណាយល់របស់ទាំងប៉ុន្មាន ដែលទ្រង់បានបង្កើតមក”(រ៉ូម…

ព្រះអម្ចាស់នឹងផ្គត់ផ្គង់

ការ​ថប់​បារម្ភ​របស់​ខ្ញុំ​បាន​កើន​ឡើង ពេញ​មួយ​រដូវ​ក្តៅ មុន​ពេល​បញ្ចប់​ការ​សិក្សា​នៅ​មហា​វិទ្យា​ល័យ។ ខ្ញុំ​ចូល​ចិត្ត​រៀប​ចំ​ផែន​ការ សម្រាប់​អ្វី​ៗ​គ្រប់​យ៉ាង ហើយ​ការ​ចាក​ចេញ​ពី​រដ្ឋ​របស់​ខ្ញុំ ដើម្បី​ទៅ​រៀន​យក​អនុ​បណ្ឌិត នៅ​រដ្ឋ​ផ្សេង ដោយគ្មាន​ការងារ​ធ្វើ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​មិន​ល្អ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពីរ​បី​ថ្ងៃ​ក្រោយ​មក បន្ទាប់​ពី​ខ្ញុំ​បាន​ចាក​ចេញ​ពី​ការងារ​នៅ​រដូវ​ក្តៅ គេ​បាន​ហៅ​ខ្ញុំ ឲ្យ​ទៅ​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​មួយ ពី​ចម្ងាយ​តាម​បណ្តាញ​អ៊ីន​ធើណិត។ ខ្ញុំ​ក៏​បាន​ទទួល​យក​ការងារ​នេះ ហើយ​មាន​សន្តិ​ភាព​ក្នុង​ចិត្ត ពេល​បាន​ដឹង​ថា ព្រះ​ជា​ម្ចាស់​កំពុង​តែ​មើល​ថែ​ខ្ញុំ។

ព្រះ​ជា​ម្ចាស់​បាន​ផ្គត់​ផ្គង់ តាម​តែ​ពេល​វេលា​របស់​ទ្រង់ មិន​មែន​តាម​ផែន​ការ​របស់​ខ្ញុំ​ឡើយ។ លោក​អ័ប្រាហាំ​បាន​ឆ្លង​កាត់​ស្ថាន​ភាព​ដែល​ពិបាក​ជាង​ខ្ញុំ​ឆ្ងាយ​ណាស់។ ព្រះ​ជា​ម្ចាស់​បាន​បង្គាប់​គាត់ ឲ្យ​យក​អ៊ីសាក ដែល​ជា​កូន​របស់​គាត់​ ទៅ​ធ្វើ​យញ្ញ​បូជា​ថ្វាយ​ទ្រង់ នៅ​លើ​ភ្នំ​(លោកុប្បត្តិ ២២:១-២)។ លោក​អ័ប្រាហាំ​ក៏​បាន​ស្តាប់​បង្គាប់ ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ ហើយ​ក៏​បាន​នាំ​អ៊ីសាក​ឡើង​ភ្នំ​នោះ។ ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​រក​ភ្នំ​នោះ បាន​ចំណាយ​ពេល​បី​ថ្ងៃ ដូច​នេះ គាត់​មាន​ពេល​ច្រើន ដើម្បី​គិត​ឡើង​វិញ ហើយ​ផ្លាស់​ប្តូរ​គំនិត​ តែ​គាត់​មិន​បាន​ផ្លាស់​ប្តូរ​គំនិត​សោះ​(ខ.៣-៤)។

ពេល​អ៊ីសាក​សួរ​រក​កូន​ចៀម​សម្រាប់​ធ្វើ​ដង្វាយ គាត់​ក៏​បាន​ឆ្លើយ​ថា “កូន​អើយ កូន​ចៀម​ដែល​សំរាប់​ជា​ដង្វាយ​ដុត នោះ​ព្រះ​ទ្រង់​នឹង​ផ្គត់ផ្គង់​ឲ្យ”(ខ.៨)។ ខ្ញុំ​ឆ្ងល់​ថា តើ​លោក​អ័ប្រាហាំ​មាន​ការ​ថប់​បារម្ភ​ប៉ុណ្ណា ពេល​ដែល​គាត់​ចង​អ៊ីសាក​នៅ​លើ​អាសនា ហើយ​លើក​កាំបិត​ឡើង ដើម្បី​សម្លាប់​អ៊ីសាក(ខ.៩-១០)។ តែ​គាត់​ក៏​បាន​ធូរ​ចិត្ត​វិញ​ ពេល​ដែល​ទេវតា​បាន​មក​បញ្ឈប់​គាត់(ខ.១១-១២)។ ព្រះ​ជា​ម្ចាស់​បាន​ត្រៀម​ដង្វាយ ដែល​ជា​ចៀម​ឈ្មោល​មួយក្បាល ដែល​កំពុង​ជាប់​ស្នែង​នឹង​ព្រៃ​ សម្រាប់​ធ្វើ​ជា​យញ្ញបូជា​ជំនួយ​អ៊ីសាក(ខ.១៣)។​ ព្រះ​ជា​ម្ចាស់​បាន​ល្បងល​សេចក្តី​ជំនឿ​របស់​លោក​អ័ប្រាហាំ ហើយ​គាត់​ក៏​បាន​បង្ហាញ​ចេញ​នូវ​ជំនឿ និង​ភាព​ស្មោះ​ត្រង់​របស់​គាត់ ចំពោះ​ព្រះ​អង្គ។…

ការយល់ដឹង អំពីទុក្ខលំបាក

មាន​ពេល​មួយ ឪពុក​របស់​មិត្ត​ភក្តិ​ខ្ញុំ​បាន​ទទួល​លទ្ធ​ផល​ពិនិត្យ​សុខ​ភាព​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច ដែល​រក​ឃើញ​ថា គាត់​បាន​កើត​ជម្ងឺ​មហា​រីក។ តែ​ក្នុង​អំឡុង​ពេល​នៃ​ការ​ព្យាបាល​ដោយ​ចាក់​គីមី គាត់​បាន​ទទួល​ជឿ​ព្រះ​យេស៊ូវ ហើយ​ទី​បំផុត ជម្ងឺ​របស់​គាត់​មាន​ការ​ប្រែ​ប្រួល ហើយ​ស្ថិត​ក្នុង​ស្ថានភាព​ដែល​អាច​គ្រប់​គ្រង​បាន។ គាត់​ក៏​បាន​រស់​នៅ ដោយ​គ្មាន​ជម្ងឺ​មហា​រីក​អស់​រយៈ​ពេល​៨​ខែ ប៉ុន្តែ ជម្ងី​មហារីក​ក៏​បាន​វិល​ត្រឡប់​មក​វិញ ហើយ​ធ្ងន់​លើស​ដើម។ គាត់ និង​ភរិយា​របស់​គាត់ ក៏​បាន​ប្រឈម​នឹង​ការ​ពិត​នៃ​ការ​វិល​ត្រឡប់​របស់​ជម្ងឺ​មហារីក​ ដោយ​ការ​ព្រួយ​បារម្ភ និង​សំណួរជា​ច្រើន ប៉ុន្តែ ក៏បាន​ទុក​ចិត្ត ចំពោះ​ព្រះ​ជា​ម្ចាស់ ដោយ​ភាព​ស្មោះ​ត្រង់​ ដោយសារ​ការ​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​ពួក​គេ​កាល​ពី​ដំបូង​។

យើង​មិន​តែង​តែ​យល់​ថា ហេតុ​អ្វី​យើង​ត្រូវ​ជួប​ទុក្ខ​លំបាក​ឡើយ។ លោក​យ៉ូប​បាន​ជួប​រឿង​នេះ​ផង​ដែរ នៅ​ពេល​ដែល​ទុក្ខ​វេទនា និង​ការ​បាត់​បង់​ដ៏​សោក​សៅ​បំផុត បាន​កើត​មាន​ចំពោះ​គាត់។ តែ​ទោះ​គាត់​មាន​សំណួរ​ជា​ច្រើន​ក៏​ដោយ ក្នុង​បទ​គម្ពីរ​យ៉ូប ជំពូក​១២ គាត់​បាន​ប្រកាស់​ថា ព្រះ​ជា​ម្ចាស់​ជា​ព្រះ​ដ៏​មាន​ចេស្តា ព្រោះ “អ្វី​ដែល​ទ្រង់​បាន​រំលំហើយ ​គេ​នឹង​សង់​ឡើង​វិញ​មិន​បាន”(ខ.១៤) ហើយ “ទ្រង់​មាន​កំឡាំង​ឫទ្ធិ ហើយ​នឹង​ប្រាជ្ញា”(ខ.១៦)។​ “ទ្រង់​ចំរើន​សាសន៍​ទាំង​ប៉ុន្មាន ហើយ​ក៏​បំផ្លាញ​គេ​វិញ”(ខ.២៣)។ ក្នុង​ការ​រៀប​រាប់​នេះ លោក​យ៉ូប​មិន​បាន​លើក​ឡើង អំពី​មូល​ហេតុ​ដែល​ទ្រង់​អនុញ្ញាត​ឲ្យ​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា​កើត​ឡើង​ចំពោះ​គាត់​ឡើយ។ គាត់​មិន​មាន​ចម្លើយ សម្រាប់​សំណួរ​នេះ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​ក៏​បាន​និយាយ​ដោយ​ទំនុក​ចិត្ត​ថា “ព្រះ​ទ្រង់​មាន​ទាំង​ប្រាជ្ញា និង​ឥទ្ធិឫទ្ធិ​ផង ទ្រង់​ក៏​មាន​ព្រះដំរិះ និង​យោបល់​ដែរ”(ខ.១៣)។

យើង​ប្រហែល​ជា​មិន​យល់​ពី​មូល​ហេតុ ដែល​ព្រះ​ជា​ម្ចាស់​អនុញ្ញាត​ឲ្យ​ទុក្ខ​លំបាក កើត​ឡើង​ក្នុង​ជីវិត​យើង​ទេ តែ…

ព្រះពរកំពុងរង់ចាំ

មាន​ពេល​មួយ ខ្ញុំ​និង​មិត្ត​ភក្តិ​ខ្ញុំ​បាន​ទៅ​ដើរ​កម្សាន្ត​ជា​មួយ​ចៅ​ៗ​របស់​គាត់។ ខណៈ​ពេល​ដែល​គាត់​កំពុង​តែ​រុញ​រទេះ​កូន​ក្មេង គាត់​ក៏​បាន​និយាយ​ថា គាត់​បាន​ដើរ ដោយ​បោះ​ជំហាន​ទៅ​មុខ តែ​ដូច​ជា​គ្មាន​ប្រយោជន៍​សោះ ព្រោះ​ឧបករណ៍​រាប់​ជំហាន​ដែល​គាត់​ពាក់​នៅ​កដៃ​គាត់ មិន​បាន​រាប់​ជំហាន​គាត់ ដោយ​សារ​គាត់​មិន​បាន​បង់​បោយ ពេល​គាត់​ដើរ​រុញ​រទេះ​ទៅ​មុខ។ ខ្ញុំ​ក៏​បាន​រំឭក​គាត់​ថា ការ​បោះ​ជំហាន​ដើរ​នោះ​ នៅ​តែ​មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព​គាត់​។ គាត់​ក៏​បាន​អស់​សំណើច ហើយ​ប្រាប់​ខ្ញុំ​ថា គាត់​ដឹង​ថា វា​មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព​គាត់​ តែ​គាត់​ចង់​ឲ្យឧបករណ៍​នោះ​រាប់​ជំហាន​គាត់ ដើម្បី​ឲ្យ​គាត់​បាន​សន្សំ​ពន្ទុ រហូត​បាន​រង្វាន់​ផ្កាយ​មាស។

ខ្ញុំ​យល់​ពី​អារម្មណ៍​របស់​គាត់! ការ​ខិត​ខំ​ធ្វើ​អ្វី​មួយ ដោយ​មិន​បាន​ទទួល​លទ្ធ​ផល​ភ្លាម​ៗ អាច​ធ្វើ​ឲ្យ​យើង​បាក់​ទឹក​ចិត្ត។ ប៉ុន្តែ យើង​មិន​តែង​តែ​អាច​ទទួល​រង្វាន់ ឬ​បាន​ឃើញ​រង្វាន់​ភ្លាម​ៗ​ឡើយ។ បើ​យើង​ចង់​បាន​រង្វាន់ ឬ​លទ្ធ​ផល​ភ្លាម​ៗ នោះ​យើង​ងាយ​នឹង​មាន​អារម្មណ៍​ថា ការ​ល្អ​ដែល​យើង​ធ្វើ ហាក់​ដូច​ជា​គ្មាន​ប្រយោជន៍ សូម្បី​តែ​ការ​ជួយ​មិត្ត​ភក្តិ​ណា​ម្នាក់ ឬ​ការ​បង្ហាញ​ចេញ​នូវ​ចិត្ត​សប្បុរស​ដល់​អ្នក​ដែល​យើង​មិន​ស្គាល់​ជា​ដើម។ សាវ័ក​ប៉ុល​បាន​ពន្យល់​ពួក​ជំនុំ នៅ​ក្រុង​កាឡាទី​ថា “​ពូជ​ណា​ដែល​មនុស្ស​ព្រោះ​ចុះ នោះ​នឹង​ច្រូត​បាន​ពូជ​នោះ​ឯង​វិញ”(កាឡាទី ៦:៧)។ ប៉ុន្តែ យើង​មិន​ត្រូវ “​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ ដ្បិត​បើ​មិន​រសាយ​ចិត្ត​ទេ នោះ​ដល់​កំណត់ យើង​នឹង​ច្រូត​បាន​ហើយ”(ខ.៩)។ ការ​ធ្វើ​អំពើ​ល្អ​មិន​អាច​ជួយ​សង្រ្គោះ​យើង​ឲ្យ​រួច​ពី​បាប​បាន​ទេ ហើយ​បទ​គម្ពីរ​នេះ​ក៏​មិន​បាន​និយាយ​ឲ្យ​ជាក់​លាក់​ថា យើង​នឹង​ទទួល​ផល​ក្នុង​ពេល​បច្ចុប្បន្ន ឬ​នៅ​ក្នុង​នគរស្ថាន​សួគ៌​នោះ​ឡើយ ប៉ុន្តែ យើង​អាច​ដឹង​ច្បាស់​ថា យើង​នឹង​ច្រូត​បាន​ផល​ជា​ព្រះ​ពរ​ជា​ច្រើន(៦:៩)។

ការ​ធ្វើ​ការ​ល្អ គឺ​ពិបាក ជា​ពិសេស នៅ​ពេល​ដែល​យើង​មិន​បាន​មើល​ឃើញ ឬ​មិន​ដឹង​ថា យើង​នឹង​ទទួល​បាន​លទ្ធ​ផល​អ្វី​មក​វិញ។ តែ​យើង​នៅ​តែ​ត្រូវ​បន្ត​ធ្វើ​ការ​ល្អ…

ភាពលម្អិតក្នុងសត្វដ៏តូចបំផុត

មាន​ពេល​មួយ​ខ្ញុំ​បាន​ផ្អែក​លើ​ស្មា​របស់​មិត្ត​ភក្តិ​ខ្ញុំ មើល​រូប​ថត​នៅ​ក្នុង​ទូរស័ព្ទ​របស់​នាង ដែល​នាង​បាន​ថត ដោយ​ប្រើ​មីក្រូ​ទស្សន៍។ ខ្ញុំ​ក៏​បាន​សួរ​នាង​ថា “តើ​ឌីអាតូម គឺ​ជា​អ្វី?” នាង​ក៏​បាន​ពន្យល់​ខ្ញុំ​ថា “អូហ៍ វា​ដូច​ប្លុង​តុង​អញ្ចឹង ប៉ុន្តែ វា​ពិបាក​មើល​ជាង​ប្លុង​តុង។ ជួន​កាល យើង​ត្រូវ​សម្រក់​ប្រេង​មួយ​ដំណក់ នៅ​លើ​កែវ​ពង្រីក ឬ​ត្រូវ​ឲ្យ​ពួក​វា​ងាប់​សិន ទើបយើង​អាច​មើល​ពួក​វា​ឃើញ​ច្បាស់”។ ខ្ញុំ​ក៏​បាន​អង្គុយ​ស្ញើច ខណៈ​ពេល​ដែល​នាង​បើក​រូប​ភាព​ផ្សេង​ទៀត​ឲ្យ​ខ្ញុំ​មើល។ ពេល​នោះ ខ្ញុំ​ក៏​បាន​ជក់​ជិត​នឹង​ការ​គិត អំពី​ភាព​លម្អិត ដែល​ព្រះ​ទ្រង់​បាន​ដាក់ ក្នុង​ជីវិត​ដ៏​តូច ដែល​ទាល់​តែ​ប្រើ​មីក្រូទស្សន៍ ទើប​យើង​អាច​មើល​ពួក​វា​ឃើញ។

ស្នា​ព្រះ​ហស្ត និង​កិច្ចការ​ដែល​ព្រះ​ជា​ម្ចាស់​បាន​ធ្វើ គឺ​គ្មាន​ព្រំដែន​ឡើយ។ ក្នុង​កណ្ឌ​គម្ពីរ​យ៉ូប ក្នុង​ចំណោម​មិត្ត​ភក្តិ​របស់​លោក​យ៉ូប លោក​អេលីហ៊ូវ​បាន​អង្អុល​បង្ហាញ​ដល់​លោក​យ៉ូប ខណៈ​ពេល​ដែល​លោក​យ៉ូប​កំពុង​តែ​មាន​ទុក្ខ​ជា​ទម្ងន់។ លោក​អេលីហ៊ូវ​បាន​លើក​ទឹក​ចិត្ត​លោក​យ៉ូប​ថា “ឱ​យ៉ូប​អើយ សូម​ស្តាប់​សេចក្តី​នេះ​ចុះ សូម​ឈរ​ឲ្យ​នឹង ហើយ​ពិចារណា​អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ​សិន។ តើ​លោក​ជ្រាប​ពី​ព្រះ​ទ្រង់​ដាក់​កំរិត​របស់​ទាំង​នោះ ជា​យ៉ាង​ណា ពី​ទ្រង់​ធ្វើ​ឲ្យ​ផ្លេកបន្ទោរ​នៃ​ពពក​ទ្រង់​ភ្លឺផ្លេកៗ​ដូច​ម្តេច​ឬ​ទេ? តើ​លោក​យល់​ពី​ទំងន់​នៃ​ពពក​ជា​យ៉ាង​ណា គឺ​ជា​កិច្ចការ​អស្ចារ្យ​របស់​ព្រះ​ដ៏​មាន​ដំរិះ​សព្វ​គ្រប់​ឬ​ទេ”(យ៉ូប ៣៧:១៤-១៦)។ ក្នុង​នាម​យើង​ជា​មនុស្ស យើង​មិន​អាច​យល់​ច្បាស់ អំពី​ភាព​លម្អិត​ដ៏​ស្មុគ្រស្មាញ​របស់​ព្រះ​ជា​ម្ចាស់ និង​ស្នា​ព្រះ​ហស្ត​ទ្រង់​បាន​ឡើយ។

សូម្បី​តែ​ផ្នែក​នៃ​ស្នា​ព្រះ​ហស្ត​ទ្រង់ ដែល​យើង​មើល​នឹង​ភ្នែក​ទទេ​មិន​ឃើញ ក៏​បាន​ឆ្លុះ​បញ្ចាំង​អំពី​សិរីល្អ និង​អំណាចចេស្តា​របស់​ព្រះ​ជា​ម្ចាស់​ផង​ដែរ។ សិរីល្អ​របស់​ព្រះ​អង្គ​បាន​ហ៊ុម​ព័ទ្ធ​យើង។ ព្រះ​អង្គ​កំពុង​ធ្វើ​ការ​របស់​ទ្រង់​យ៉ាង​សកម្ម ​ទោះ​យើង​កំពុង​តែ​ឆ្លង​កាត់​បញ្ហា​អ្វី ឬ​មិន​អាច​មើល​ឃើញ​ទ្រង់​ធ្វើ​ការ ឬ​មិន​អាច​មើល​យល់​ក៏​ដោយ។ ចូរ​យើង​សរសើរដំកើង​ព្រះ​អង្គ នៅ​ថ្ងៃ​នេះ ដ្បិត…

ព្រះយេស៊ូវលូកព្រះហស្ត

ពេល​ខ្លះ ជីវិត​របស់​ខ្ញុំ​មាន​ភាព​មមា​ញឹក​ណាស់។ ការ​សិក្សា​មាន​ការ​ពិបាក ការ​ងារ​ក៏​មាន​ភាព​នឿយ​ហត់ ​ខ្ញុំ​ត្រូវ​សម្អាត​បន្ទប់​គេង​ជា​ប្រចាំ ហើយ​ការ​ណាត់​ជួប​នៅ​ហាង​កាហ្វេ ក៏​មាន​នៅ​ក្នុង​កាល​វិភាគ​ទៀត។ ខ្ញុំ​រវល់​ខ្លាំង​ពេក រហូត​ដល់​ថ្នាក់​ ខ្ញុំ​ត្រូវ​តែ​បង្ខំ​ខ្លួន​ឯង ឲ្យ​រំលែក​ពេល​អាន​ព្រះ​គម្ពីរ ឲ្យ​បាន​ពីរ​បី​នាទី ក្នុង​មួយ​ថ្ងៃ ហើយ​ប្រាប់​ខ្លួន​ឯង​ថា សប្ដាហ៍​ក្រោយ ខ្ញុំ​នឹង​ចំណាយ​ពេល​បន្ថែម​ទៀត​ជា​មួយ​ព្រះ​ជាម្ចាស់។ ប៉ុន្តែ មិន​យូរ​ប៉ុន្មាន ខ្ញុំ​បន្ត​ជាប់​រវល់​ជា​មួយ​ភារៈ​កិច្ច​ប្រចាំ​ថ្ងៃ ហើយ​ថែម​ទាំង​ភ្លេច ទូល​សូម​ជំនួយ​មក​ពី​ទ្រង់ នៅ​ក្នុង​រឿង​ដ៏​ចាំ​បាច់​មួយ​ចំនួន។

នៅ​ពេល​ដែល​លោក​ពេត្រុស​កំពុង​ដើរ​លើ​ទឹក ឆ្ពោះ​ទៅ​រក​ព្រះយេស៊ូវ ​គាត់​ក៏​បាន​បែក​អារម្មណ៍​ចេញ​ពី​ទ្រង់ ដោយ​សារ​ខ្យល់ និង​ទឹក​រលក។ គាត់​ក៏​ចាប់​ផ្ដើម​លិច​ចូល​ទៅ​ក្នុង​ទឹក(ម៉ាថាយ ១៤:២៩-៣០)។ ក៏​ប៉ុន្តែ នៅ​ពេល​ដែល​លោក​ពេត្រុស​ស្រែក​សូម​ឲ្យ​ព្រះយេស៊ូវ​ជួយ “​ទ្រង់​ក៏​លូក​ព្រះហស្ត​ទៅ​ចាប់​គាត់​ភ្លាម” (ខ.៣០-៣១)។

ជាញឹក​ញាប់ ខ្ញុំ​ហាក់​ដូច​ជា​មាន​អារម្មណ៍​ថា ខ្ញុំ​មាន​ការ​រវល់​ខ្លាំង​ពេក ហើយ​ចេះ​តែ​មាន​អ្វី​នាំ​ឲ្យ​ខ្ញុំ​បែក​អារម្មណ៍​ចេញ​ពី​ទ្រង់ បាន​ជា​ខ្ញុំ​ត្រូវ​អនុញ្ញាត​ឲ្យ​ទ្រង់​ជួយ​ខ្ញុំ។ នៅ​ពេល​ណា​ ដែល​យើង​វិល​មក​រក​ព្រះយេស៊ូវ ដើម្បី​សុំ​ជំនួយ ​ទ្រង់​នឹង​លូក​ព្រះ​ហស្ត​ ដើម្បី​ជួយ​ភ្លាម​ៗ ដោយ​ឥត​រារែក​ឡើយ។​

នៅ​ពេល​ណា ដែល​ភាព​ចលាចល​នៅ​ក្នុង​ជីវិត ធ្វើ​ឲ្យ​យើង​បាត់​បង់​លំនឹង ​យើង​ងាយ​នឹង​ភ្លេច​ថា ព្រះ​ទ្រង់​កំពុង​តែ​គង់​នៅ​ក្នុង​ព្យុះ​នោះ​ ជា​មួយ​នឹង​យើង​ដែរ។ ព្រះ​យេស៊ូវ​បាន​សួរ​ពេត្រុស​ថា "ហេតុ​អ្វី​បាន​ជា​អ្នក​សង្ស័យ?" (ខ.៣១)។ ទោះ​បីជា​យើង​កំពុង​តែ​ឆ្លង​កាត់​រឿង​អ្វី​ក៏​ដោយ ព្រះ​ទ្រង់​គង់​នៅ​ជា​មួយ​យើង​ជា​និច្ច។ ទ្រង់​កំពុង​តែ​គង់​នៅ​ជា​មួយ​យើង នៅ​ពេល​ឥឡូវ​នេះ ហើយ​​តែង​តែ​ប្រុង​ជា​ស្រេច ដើម្បី​លូក​ព្រះហស្ត​ជួយ​សង្រ្គោះ​យើង។​—Julie Schwab