តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Keila Ochoa

សំណល់នៃពេលវេលា

មាន​ពេល​មួយ​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​ធ្វើ​ដំណើរ​មក​ក្រុង​ដែល​ខ្ញុំ​រស់​នៅ។ គាត់​ជា​បុរស​ដែល​មាន​ការ​មមា​ញឹក​ខ្លាំង ស្ទើរ​តែ​រក​ពេល​ទំនេរ​មិន​បាន តែ​បន្ទាប់​ពី​គាត់​បាន​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ នៅ​ក្នុង​ការ​ប្រជុំ​ដ៏​សំខាន់​មួយ ដោយ​ការ​ហត់​នឿយ គាត់​ក៏​បាន​ឈ្លាត​ពេល​បាន​កន្លះ​ម៉ោង ដើម្បី​ញាំ​អាហារ​ពេល​ល្ងាច ទាំង​ប្រញាប់​ប្រញាល់ នៅ​ពេល​យប់​ជ្រៅ​បន្តិច​ហើយ ជា​មួយ​ក្រុម​គ្រួសារ​ខ្ញុំ។ យើង​មាន​អំណរ ចំពោះ​ការ​ដែល​គាត់​មក​លេង​ផ្ទះ​យើង តែ​ខ្ញុំ​ចាំ​ថា នៅ​ពេល​យប់​នោះ ខ្ញុំ​បាន​មើល​ទៅ​ចាន​បាយ​ខ្ញុំ ហើយ​គិត​ក្នុង​ចិត្ត​តែ​ម្នាក់​ឯង​ថា “យើង​ទទួល​បាន​តែ​សំណល់​នៃ​ពេលវេលា​គាត់​ប៉ុណ្ណោះ”។ បន្ទាប់​មក ខ្ញុំ​ក៏​ចាំ​ថា មាន​ពេល​ជា​ច្រើន​ដង​ហើយ ដែល​ខ្ញុំ​បាន​ថ្វាយ​តែ​សំណល់​នៃ​ពេល​វេលា ដល់​​ព្រះ​អម្ចាស់​ប៉ុណ្ណោះ ជួន​កាល ខ្ញុំ​បាន​ថ្វាយ​ពេល​តែ​បន្តិច ដែល​ខ្ញុំ​នៅ​សល់​មុនពេល​ខ្ញុំ​គេង​លក់។

លោក​ដានីយ៉ែល​ក៏​ជា​មនុស្ស​រវល់​ផង​ដែរ។ គាត់​មាន​តំណែង​ខ្ពស់ នៅ​ក្នុង​ចក្រ​ភព​បាប៊ីឡូន​សម័យ​បុរាណ ដូច​នេះ ខ្ញុំ​យល់​ថា ​គាត់​រវល់​ស្ទើរ​តែ​រក​ពេល​ទំនេរ​គ្មាន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​គាត់​បាន​បង្កើត​ទម្លាប់​ចំណាយ​ពេល​ជា​មួយ​ព្រះ ដោយ​អធិ​ស្ឋាន​មួយ​ថ្ងៃ​បី​ដង ដោយ​ការ​សរសើរ​ដំកើង ហើយ​អរ​ព្រះ​គុណ​ទ្រង់។ ការ​អនុវត្តន៍​ជាប់​ជា​ប្រចាំ​នេះ បាន​ជួយ​ឲ្យ​គាត់​មាន​ជំនឿ​រឹង​មាំ ដែល​មិន​ចេះ​រេរា ពេល​គាត់​ជួប​ការ​បៀត​បៀន(ដានីយ៉ែល ៦)។

ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​មាន​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​យើង​រាល់​គ្នា។ នៅ​ពេល​ព្រឹក​ព្រលឹម យើង​អាច​យាង​ទ្រង់ ចូល​គង់​នៅ​ក្នុង​ពេល​ថ្ងៃ​នេះ ហើយ​បន្ទាប់​មក យើង​អាច​សរសើរ​ដំកើង​ទ្រង់ ហើយ​សូម​ឲ្យ​ទ្រង់​ជួយ​យើង ក្នុង​រយៈ​ពេល​ពេញ​មួយ​ថ្ងៃ។ នៅ​ពេល​ផ្សេង​ទៀត យើង​អាច​ចំណាយ​ពេល​ស្ងាត់​ស្ងៀម​ដ៏​មាន​តម្លៃ​ជា​មួយ​ទ្រង់ ហើយ​ជញ្ជឹង​គិត​អំពី​ភាព​ស្មោះ​ត្រង់​របស់​ទ្រង់​។

ពេល​យើង​ចំណាយ​ពេល​ជា​មួយ​ព្រះ ក្នុង​ការ​អធិ​ស្ឋាន និង​ក្នុង​ព្រះ​បន្ទូល​ទ្រង់ យើង​នឹង​មាន​ការ​លូត​លាស់ ក្នុង​ទំនាក់​ទំនង​ជា​មួយ​ទ្រង់ និង​បាន​ផ្លាស់​ប្រែ ឲ្យ​កាន់​តែ​ល្អ​ដូច​ទ្រង់​។…

កត់ទុក​ក្នុងចិត្ត​របស់​ខ្ញុំ

ខ្ញុំមានទម្លាប់​អានទស្សនាវដ្ដីឌីជីថល តាមទូរស័ព្ទ ឬកំព្យូទ័រ ហើយខ្ញុំ​មាន​អារម្មណ៍ល្អ ដោយដឹងថា ខ្ញុំបានចូលរួមការកាត់បន្ថយការកាប់ដើមឈើរដើម្បីផលិតក្រដាស។ លើសពីនោះទៅទៀត ខ្ញុំ​មិនចាំបាច់​រង់ចាំ​គេយកសៀវភៅទស្សនាវដ្ដី មកដាក់ប្រអប់សំបុត្រមុខផ្ទះខ្ញុំទៀតទេ។ ទោះបីជា​យ៉ាង​ណាក៏ដោយ ខ្ញុំ​ពិតជា​នឹកទស្សនាវដ្ដី​ដែលផលិតពីក្រដាស់ ព្រោះ​ខ្ញុំចូលចិត្ត​បើកសន្លឹករបស់វាដោយដៃខ្ញុំផ្ទាល់ ហើយខ្ញុំ​អាចយកកន្ត្រៃមកកាត់យកសន្លឹក ដែលមានរូបមន្ត​ធ្វើម្ហូបដែល​ខ្ញុំចូលចិត្ត។

ខ្ញុំក៏មាន​ព្រះគម្ពីរ​ឌីជីថល នៅក្នុងទូរស័ព្ទរបស់ខ្ញុំផងដែរ​។ ប៉ុន្តែ ខ្ញុំ​នៅតែ​មាន​ព្រះគម្ពីរ​បោះពុម្ព​ពី​ក្រដាស ដែលខ្ញុំចូលចិត្ត គឺព្រះគម្ពីរ​មួយក្បាល​ដែល​ខ្ញុំ​បានគូសពណ៌ចំណាំនៅលើទំព័រ និង​បានអាន​ច្រើន​លើក​ច្រើន​សារមកហើយ។ យើង​មិនដឹងថា តើអនាគត​នៃ​ព្រះគម្ពីរ​​ដែលបោះពុម្ភពីក្រដាស នឹងទៅជាយ៉ាងណាទេ តែមានការមួយ​ដែលយើងអាចដឹងច្បាស់នោះគឺថា កន្លែង​ល្អបំផុត​សម្រាប់​ដាក់​ព្រះបន្ទូល​របស់​ព្រះ​ មិនមែននៅលើ​ទូរស័ព្ទ​ដៃរបស់​យើង ឬនៅលើម៉ាស៊ីន​អេឡិចត្រូនិចសម្រាប់អាន ឬក៏នៅក្នុងក្រដាស់សៀវភៅ​នោះឡើយ។

បទគម្ពីរទំនុកដំកើង ជំពូក ១១៩ បានចែងអំពី ការទុកដាក់ព្រះបន្ទូលព្រះ​នៅ​ក្នុងចិត្តរបស់​យើង។ គឺដូចមានសេចក្តីចែងថា​ “ទូល​បង្គំ​បាន​កំណត់​ចាំ​ព្រះ​បន្ទូល​ទ្រង់​ទុក​នៅ​ក្នុង​ចិត្ត”(ទំនុកដំកើង ១១៩:១១)។ គ្មាន​អ្វី​អាចប្រៀបស្មើ​នឹង​ការពិចារណា​ព្រះបន្ទូល​របស់​ព្រះ និង​ការរៀន​ឲ្យ​ស្គាល់ទ្រង់​កាន់តែច្បាស់ ព្រមទាំង​ការ​យក​ព្រះបន្ទូល​របស់ព្រះមកអនុវត្ត​នៅក្នុងជីវិត​ប្រចាំថ្ងៃ​របស់​យើង​នោះឡើយ។ កន្លែង​ល្អបំផុត​សម្រាប់​ព្រះបន្ទូល​របស់ទ្រង់ គឺស្ថិត​នៅ​ក្នុង​ជម្រៅ​ដួងចិត្តរបស់យើង។

យើង​ប្រហែលជា​មានការដោះសារ​ជាច្រើន  សម្រាប់​ការ​​ខកខាន​មិន​បានអាន​ព្រះគម្ពីរ  និងជញ្ជឹងគិត ឬ ទន្ទេញឲ្យចាំមាត់ ប៉ុន្តែ យើង​ត្រូវការ​ព្រះបន្ទូល​របស់ព្រះ។ ខ្ញុំសូមអធិស្ឋាន ​សូម​ព្រះអង្គជួយ​យើង ​​ឲ្យអាច​រក្សាទុក​ព្រះបន្ទូល​ទ្រង់​ នៅ​ក្នុង​កន្លែង​ដែល​ល្អបំផុត គឺ​នៅ​ក្នុងចិត្ត​របស់​យើង។-KEILA OCHOA

បទចំរៀង​នៃជីវិត​របស់​យើង

មនុស្ស​គ្រប់​គ្នា​មាន​ការ​ប៉ះ​ពាល់​ចិត្ត​តាម​បែប​ផ្សេង​ពី​គ្នា ពេល​ពួក​គេ​ស្តាប់​បទ​ភ្លេង​មួយ​បទ ក្នុងពេល​តែ​មួយ។ អ្នក​និពន្ធ​បទ​ភ្លេង​ស្ដាប់​ឮ​បទ​ដែល​គាត់​បាន​តែង តាម​គំនិត​ស្រមើ​ស្រម៉ៃរបស់​គាត់។ ប្រិយ​មិត្ត​អ្នក​ស្តាប់​បទ​ភ្លេង​របស់​គាត់ ក៏​បាន​ស្តាប់​ដោយ​ញ្ញាណ និង​អារម្មណ៍​របស់​ពួក​គេ។ ចំណែក​ឯ​តន្ត្រីក​ទាំង​ឡាយ ដែល​កំពុង​ប្រគំ​បទ​នោះ នៅ​ក្នុង​វង់​តន្រ្តី ស្ដាប់​ឮ​បទ​ភ្លេង​នោះ​យ៉ាង​ច្បាស់​បំផុត​ ចេញ​ពី​ឧបករណ៍​តន្រ្តី​ដែល​នៅ​ជិត​ខ្លួន​បំផុត។

គ្រីស្ទ​បរិស័ទ​គ្រប់​រូប គឺ​ប្រៀប​បាន​នឹង​តន្រ្តី​នៅ​ក្នុង​វង់​តន្ត្រី​របស់​ព្រះ។ ជា​ញឹក​ញាប់ យើង​ស្ដាប់​ឮ​តែ​សម្លេង​ឧបករណ៍​តន្រ្តី​ណា​ដែល​នៅ​ជិត​យើង​បំផុត​ប៉ុណ្ណោះ។ យើង​មិន​ស្ដាប់​ឮឧបករណ៍ភ្លេងទាំងអស់ ក្នុងពេលតែមួយ គឺមិនខុសពី​លោកយ៉ូបដែលនិយាយ ទាំងការឈឺចាប់ថា “ឥឡូវ​នេះ ខ្ញុំ​បាន​ត្រឡប់​ទៅ​ជា​បទ​ចំរៀង​របស់​គេ ហើយ​ជា​ពាក្យ​ដែល​គេ​ពោល​បង្អាប់” (យ៉ូប ៣០:៩)។

លោកយ៉ូប​បានរំឭក អំពី​កាល​ដែល​ពួកខ្សែរាជវង្ស និង​ពួកមន្ត្រីទាំងប៉ុន្មាន​បានគោរព​ដល់គាត់។ ជីវិត​របស់​គាត់ធ្លាប់​​បានលាង​ជើង​ដោយ​ខ្លាញ់​ទឹក​ដោះ ហើយ​ទាំង​ថ្ម​ក៏​បញ្ចេញ​ប្រេង​ហូរ​មក​ឲ្យ​គាត់ផងដែរ(យ៉ូប ២៩:៦)។ ប៉ុន្តែ​ឥឡូវនេះ រូបគាត់​បាន​ត្រឡប់ជា​ផ្ទាំងស៊ីប​នៃ​អ្នកចំអកឡកឡឺយ​ទៅវិញ។ គាត់ក៏បាន​ថ្លែងទំនួញថា “ហេតុ​នោះ​បាន​ជា​ស៊ុង​ខ្ញុំ​បាន​ត្រឡប់​ជា​សេចក្ដី​សោក​សៅ” (យ៉ូប ៣០:៣១)។ តែតន្រ្តីនៃជីវិតគាត់ មិនមែនមានសម្លេងតែប៉ុណ្ណឹងឡើយ។ គាត់គ្រាន់​តែមិន​បានស្ដាប់​ឮបទភ្លេងឲ្យបានគ្រប់ជ្រុងជ្រោយប៉ុណ្ណោះ។

នៅថ្ងៃនេះ អ្នក​ប្រហែល​អាចស្ដាប់​ឮតែណោទ​ភ្លេងកំសត់ៗ ចេញពីវីយូឡុង​របស់​អ្នក​ប៉ុណ្ណោះ។ តែសូមកុំទាន់អស់សង្ឃឹមឡើយ។ ​សេចក្ដីលម្អិត​គ្រប់​យ៉ាង​នៃជីវិត​របស់អ្នក ​សុទ្ធតែ​ជា​ចំណែកមួយ​នៃ​ការតែង​និពន្ធ​របស់​ព្រះ។ ឬអ្នក​កំពុងតែ​ស្ដាប់​ឮសម្លែង​ខ្លុយដ៏រីករាយ។ សូមសរសើរដំកើង​ព្រះ​ សម្រាប់​ការនោះ ហើយចែករំលែក​សេចក្តីអំណរនោះ​ ជាមួយ​អ្នក​ឯទៀតផងចុះ។

បទភ្លេងដ៏ល្អឯក​នៃ​ការប្រោសលោះ​របស់​ព្រះ​ គឺជាសម្លេងតន្រ្តី​​ដែល​យើង​កំពុង​តែ​ប្រគំ ហើយ​​នៅទីបំផុត គ្រប់​ការទាំងអស់​ផ្សំគ្នា​​ សម្រាប់បំពេញ​​បំណង​ព្រះហឫទ័យ​ដ៏​ល្អ​របស់​ទ្រង់។ ព្រះទ្រង់ជា​អ្នកនិពន្ធបទភ្លេងនៃជីវិត​របស់​យើង។ បទចំរៀង​របស់​ទ្រង់​គឺ​គ្រប់លក្ខណ៍ ដូច្នេះ​…

គ្មានអ្វីគួរឲ្យឆ្ងល់ទេ!

តាំង​ពី​យូរ​ណាស់​មក​ហើយ មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​និយាយ​ប្រាប់​ខ្ញុំ អំពី​បុរស​ម្នាក់ ដែល​នាង​ទើប​តែ​ជួប។ នាង​ថា គាត់​សម​នឹង​ខ្ញុំ​ឥត​មាន​កន្លែង​ទាស់​ត្រង់​ណា។ នាង​បាន​រៀប​រាប់ អំពី​ភាព​សប្បុរស ដែល​មាន​នៅ​ក្នុង​កែវ​ភ្នែក នៅ​លើស្នាម​ញញឹម និង​ក្នុង​ចិត្ត​គាត់។ ពេល​ខ្ញុំ​ជួប​គាត់ ខ្ញុំ​ក៏​បាន​យល់​ស្រប​នឹង​ការ​រៀប​រាប់​នេះ។ សព្វ​ថ្ងៃ​នេះ គាត់​គឺ​ជា​ស្វាមី​របស់​ខ្ញុំ ហើយ​ពិត​ណាស់ ខ្ញុំ​ស្រឡាញ់​គាត់ គឺ​គ្មាន​អ្វី​គួរ​ឲ្យ​ឆ្ងល់​ទេ!

ក្នុង​បទ​ចម្រៀង​សាឡូម៉ូន កូន​ក្រមុំ​បាន​ថ្លែង​អំពី​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​នាង។ នាង​បាន​ពិពណ៌​នា​ថា សេចក្តី​ស្រឡាញ់​របស់​គាត់ ល្អ​ជាង​ស្រា​ទំពាំង​បាយ​ជូរ ហើយ​ក៏​មាន​ក្លិន​ក្រអូប​ជាង​ទឹក​អប់​ផង។ ឈ្មោះ​គាត់​ក៏​ពិរោះ ​លើស​អ្វី​ៗ​ក្នុង​លោក​នេះ។ ដូច​នេះ នាង​ក៏​បាន​សន្និដ្ឋាន​ថា នាង​ស្រឡាញ់​គាត់​ណាស់ គឺ​គ្មាន​អ្វី​ដែល​គួរ​ឲ្យ​ឆ្ងល់​ទេ។

តែ​មាន​ព្រះ​មួយ​អង្គ ដែល​ប្រសើរ​ជាង​មនុស្ស​ជា​ទី​ស្រឡាញ់​​ទាំង​អស់​​ៗ ដែល​មាន​ក្នុង​លោកិយនេះ។ ក្តី​ស្រឡាញ់​ទ្រង់​ក៏​ប្រសើរ​ជាង​ស្រាទំពាំង​បាយ​ជូរ។ ក្តី​ស្រឡាញ់​ទ្រង់​បាន​ចម្អែត​គ្រប់​ទាំង​សេចក្តី​ត្រូវ​ការ​។ “ក្លិន​ក្រអូប”របស់​ទ្រង់ ​ក៏​ល្អ​លើស​ក្លិន​ទឹក​អប់​ទាំង​អស់ ព្រោះ​ពេល​ដែល​ទ្រង់​លះ​បង់​ព្រះ​ជន្ម​ទ្រង់ ដើម្បី​យើង​រាល់​គ្នា ការលះ​បង់​របស់​ទ្រង់​បាន​ក្លាយ​ជា​ក្លិន​ដ៏​ក្រអូប ជា​ទី​គាប់​ព្រះ​ទ័យ​ដល់​ព្រះ(អេភេសូរ ៥:២)។ ព្រះ​នាម​ទ្រង់​ក៏​ខ្ពស់ លើស​អស់​ទាំង​នាម(ភីលីព ២:៩)។ ហេតុ​នេះ​ហើយ ​បាន​ជា​យើង​ស្រឡាញ់​ទ្រង់ គឺ​គ្មាន​អ្វី​គួរ​ឲ្យ​ឆ្ងល់​ទេ។

យើង​មាន​អភ័យ​ឯក​សិទ្ធិ​ណាស់ ដែល​បាន​ស្រឡាញ់​ព្រះ​យេស៊ូវ។ យើង​មាន​បទ​ពិសោធន៍​ដ៏​ល្អ​បំផុត ដែល​បាន​ស្រឡាញ់​ទ្រង់។ តើ​យើង​បាន​ចំណាយ​ពេល​ទូល​ប្រាប់​ទ្រង់​ថា យើង​ស្រឡាញ់​ទ្រង់​ហើយ​ឬ​នៅ? តើ​យើង​បង្ហាញ​ចេញ​នូវ​ក្តី​ស្រឡាញ់ ចំពោះ​ទ្រង់ ដោយ​ពាក្យ​សម្តី ដែល​ពោល​សរសើរ​សិរីល្អ​នៃ​ព្រះ​សង្រ្គោះ​យើង​ឬ​ទេ? តែ​បើ​យើង​ថ្វាយ​សិរីល្អ​ទ្រង់ ដោយ​ទី​បន្ទាល់​នៃ​ការ​រស់​នៅ​របស់​យើង…

ផែនការរបស់ព្រះ

មេបញ្ជា​ការ​ត្រូវ​មាន​ផែន​ការ​ដ៏​គ្រប់​ជ្រុង​ជ្រោយ សម្រាប់​ធ្វើ​សង្រ្គាម  តែ​មុន​ពេល​សង្រ្គាម​នីមួយ​ៗ​ចាប់​ផ្តើម គាត់​ប្រហែល​ជា​ត្រូវ​ទទួល​បញ្ជា​ថ្មី​ៗ​ពី​ថ្នាក់​លើ ហើយ​ចេញ​បញ្ជា​ថ្មី​នោះ​ទៅ​ថ្នាក់​ក្រោម​គាត់។ ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​ប្រជា​ជន​អ៊ីស្រា​អែល លោក​យ៉ូស្វេ​ក៏​ត្រូវ​រៀន​មេរៀន​មួយ​នេះ​ផង​ដែរ។ បន្ទាប់​ពី​រាស្រ្ត​របស់​ព្រះ​បាន​ចំណាយ​ពេល​៤០​ឆ្នាំ ក្នុង​វាល​រហោ​ស្ថាន ព្រះ​ទ្រង់​ក៏​បាន​ជ្រើស​រើស​លោក​យ៉ូស្វេ​ឲ្យ​ដឹក​នាំ​ពួក​គេ ចូល​ទឹក​ដី​សន្យា ដែល​ទ្រង់​បាន​សន្យា​ប្រទាន​ពួក​គេ។

ក្នុង​ការ​ចូល​កាន់​កាប់​ទឹក​ដី​សន្យា ទី​មាំ​មួន​ទី​មួយ ដែល​ពួក​គេ​ត្រូវ​ជួប​ប្រទះ​នោះ គឺ​ទី​ក្រុង​យេរីខូ។ មុន​ពេល​សង្រ្គាម​ចាប់​ផ្តើម លោក​យ៉ូស្វេ​បាន​ឃើញ “មេ​បញ្ជា​ការ​របស់​កង​ទ័ព​នៃ​ព្រះអម្ចាស់”​(គេជឿ​ថា នោះ​ជា​ព្រះ​អម្ចាស់) កំពុង​ឈរ​នៅ​ពី​មុខ​គាត់ ដោយ​មាន​ដាវ​កាន់​នៅ​ព្រះ​ហស្ត​ទ្រង់​ស្រាប់។ លោក​យ៉ូស្វេ​ក៏​បាន​ក្រាប​ថ្វាយ​បង្គំ​ទ្រង់។ អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា លោក​យ៉ូស្វេ​បាន​ទទួល​ស្គាល់​ភាព​ធំ​ប្រសើររបស់​ព្រះ និង​ភាព​តូច​ទាប​របស់​គាត់។ បន្ទាប់​មក គាត់​ក៏​បាន​សួរ​ថា “ព្រះ​អម្ចាស់ នៃ​ទូល​បង្គំ ចង់​មាន​ព្រះបន្ទូល​ដល់​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ ថា​ដូច​ម្តេច?”(យ៉ូស្វេ ៥:១៤) លោក​យ៉ូស្វេ​បាន​ទទួល​ជ័យ​ជម្នះ នៅ​ទីក្រុង​យេរីខូ ព្រោះ​គាត់​បាន​ធ្វើ​តាម​ព្រះ​រាជ​បញ្ជា​របស់​ព្រះ​អម្ចាស់។

នៅ​ពេល​ក្រោយ​មក​ទៀត លោក​យ៉ូស្វេ​និង​ប្រជា​ជន​របស់​គាត់ “ទូល​សួរ​ព្រះ​អម្ចាស់” ឲ្យ​ទ្រង់​ដឹក​នាំ​ពួក​គេ​(៩:១៤)។ ហេតុ​នេះ​ហើយ ពួក​សត្រូវ​ក៏​បាន​បោក​បញ្ឆោត​ពួក​គេ​ឲ្យ​ធ្វើ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ជា​មួយ​សាសន៍​គីបៀន ដែល​ជា​ខ្មាំង​សត្រូវ​ក្នុង​ទឹក​ដី​កា​ណាន។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ព្រះ​អម្ចាស់​មិន​សព្វ​​ព្រះ​​ទ័យ ហើយ​ពួក​គេ​ក៏​ទទួល​លទ្ធ​ផល​អាក្រក់​ជា​ច្រើន(ខ.៣-២៦)។

យើង​ក៏​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ​អម្ចាស់​ផង​ដែរ ពេល​ដែល​យើង​ជួប​ការ​ពិបាក ក្នុង​ជីវិត។ ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ចូល​ទៅ​ជិត​ទ្រង់ នៅ​ថ្ងៃ​នេះ ដោយ​ការ​បន្ទាប​ខ្លួន។ ហើយ​ទ្រង់​នឹង​នៅ​តែ​គង់​នៅក្បែរ​យើង រង់​ចាំ​ដឹក​នាំ​យើង​នៅ​ថ្ងៃ​ស្អែក​ទៀត។-Keila Ochoa

កូនក្មេងរៀនដើរ

ពេល​កូន​ខ្ញុំ​រៀន​ដើរ ខ្ញុំ​ត្រូវ​កាន់​ដៃ​នាង ហើយ​នាង​ក៏​បាន​តោង​ម្រាម​ដៃ​ខ្ញុំ​ជាប់ ព្រោះ​នាង​នៅ​មិន​ទាន់​ចេះ​ទប់​ខ្លួន។ នាង​ខ្លាច​រអិល​ដួល តែ​ខ្ញុំ​នៅ​ចាំ​ជួយ​ទប់​នាង ហើយ​មើល​ថែរ​នាង​ផង។ ពេល​នាង​ដើរ​ដោយ​មាន​ជំនួយ​ពី​ខ្ញុំ កែវ​ភ្នែក​របស់​នាង​បាន​បញ្ចេញ​ពន្លឺ​នៃ​ការ​ដឹង​គុណ ការ​សប្បាយ​ចិត្ត និង​សុវត្ថិ​ភាព។ ប៉ុន្តែ ជួន​កាល នាង​យំ ពេល​ខ្ញុំ​​​បណ្តោយ​ឲ្យ​នាង​ដើរ​តាម​ផ្លូវ​ដែល​មាន​គ្រោះ​ថ្នាក់ ដោយ​នាង​មិន​បាន​ដឹង​ទេ​ថា ខ្ញុំ​កំពុង​ការពារ​នាង។

យើង​ច្រើន​តែ​ត្រូវ​ការ​នរណា​ម្នាក់ មើល​ថែរ​យើង ដឹក​នាំ និង​ជួយ​ទប់​យើង​មិន​ឲ្យ​ដួល នៅ​ក្នុង​ការ​ដើរ​ខាង​វិញ្ញាណ គឺ​មិន​ខុស​ពី​កូន​ស្រី​ដ៏​តូច​របស់​ខ្ញុំ​ទេ។ ហើយ​យើង​មាន​ព្រះ​ដ៏​ជា​ព្រះ​វរបិតា​នៃ​យើង នៅ​ចាំ​ជួយ​កូន​ទ្រង់​រៀន​ដើរ ​នាំ​យើង​ដើរ​ម្តង​មួយ​ជំហាន​ៗ កាន់​ដៃ​យើង ហើយ​នាំ​ឲ្យ​យើង​ដើរ​តាម​ផ្លូវ​ដ៏​ត្រឹម​ត្រូវ។

យ៉ាង​ណា​មិញ ស្តេច​ដាវីឌ​ជ្រាប​យ៉ាង​ច្បាស់​ថា ទ្រង់​ត្រូវ​ការ​ព្រះ​មើល​ថែរ​ទ្រង់ ក្នុង​ការ​រស់​នៅ។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១៨ ទ្រង់​បាន​រៀប​រាប់ អំពី​ការ​ដែល​ព្រះ​ទ្រង់​ប្រទាន​ឲ្យ​យើង​មាន​កម្លាំង និង​ការ​នាំ​ផ្លូវ ពេល​យើង​វង្វេង ឬ​ភ័ន្ត​ច្រឡំ(ខ.៣២)។ ទ្រង់​បាន​ទប់​ជើង​យើង​ឲ្យ​នឹង ដូច​ជើង​សត្វ​ក្តាន់ ដែល​អាច​ឡើង​ទៅកន្លែង​ខ្ពស់​ៗ​បាន ដោយ​មិន​រអិល(ខ.៣៣)។ ហើយ​បើ​យើង​រអិល នោះ​ព្រះ​ហស្ត​ទ្រង់ នឹង​ទប់​យើង(ខ.៣៥)។

ទោះ​យើង​ជា​អ្នក​ជឿ​ថ្មី ដែល​ទើប​តែ​រៀន​ដើរ ក្នុង​ជំនឿ ឬ​យើង​បាន​ដើរ​ជា​មួយ​ព្រះ​ ជា​យូរ​មកហើយ​ក្តី យើង​គ្រប់​គ្នា​សុទ្ធ​តែ​ត្រូវ​ការ​ការ​ដឹក​នាំ និង​ព្រះ​ហស្ត​ដ៏​រឹង​មាំ​របស់​ទ្រង់។-Keila Ochoa

អង្គុយនៅក្បែរ

មាន​ពេល​មួយ មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ កំពុង​ឆ្លង​កាត់​ទុក្ខ​លំបាក​ជា​ច្រើន ក្នុង​ជីវិត និង​គ្រួសារ​គាត់។ ខ្ញុំ​ក៏​បាន​ប្រាប់​គាត់​ថា ខ្ញុំ​មិន​ដឹង​ថា ត្រូវ​និយាយ ឬ​ធ្វើ​អ្វី​ឡើយ។ គាត់​ក៏​បាន​មើល​មុខ​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​ឲ្យ​គ្រាន់​តែ​អង្គុយ​នៅ​ក្បែរ​គាត់​បាន​ហើយ។ ខ្ញុំ​ក៏​បាន​នៅ​ក្បែរ​គាត់ ហើយ​ក្រោយ​មក  យើង​ក៏​បាន​ចាប់​ផ្តើម​ជជែក​គ្នា អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ។

ជា​រឿយ​ៗ ពេល​ដែល​អ្នក​ដទៃ​កំពុង​សោក​សង្រេង យើង​មិន​ដឹង​ថា ត្រូវ​ឆ្លើយ​តប​យ៉ាង​ដូច​ម្តេច​ទេ ហើយ​ពេល​ខ្លះ ការ​និយាយ​ស្តី​ទៅ​កាន់​ពួក​គេ អាច​ធ្វើ​ឲ្យ​ពួក​គេ​មាន​ទុក្ខ​កាន់​តែ​ខ្លាំង។​ ការបម្រើ​អ្នក​ដទៃ​តម្រូវ​ឲ្យ​យើង​យល់​ចិត្ត​ពួក​គេ ដោយ​ដឹង​ថា ពួក​គេ​ត្រូវ​ការ​អ្វី។

ជា​ញឹក​ញាប់ យើង​អាច​ជួយ​ពួក​គេ ដោយ​បំពេញ​តម្រូវ​ការ​ជាក់​ស្តែង​របស់​ពួក​គេ។ ប៉ុន្តែ ការ​អង្គុយ​នៅ​ក្បែរ ស្តាប់​ពួក​គេនិយាយ អាច​ស្ថិត​ក្នុង​ចំណោម​ដំណោះ​ស្រាយ​ដ៏​ល្អ​បំផុត ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ។ ព្រះ​ទ្រង់​គង់​នៅ​ក្បែរ​យើង ពេល​យើង​ស្រែក​អំពាវ​នាវ​រក​ទ្រង់។ គឺ​ដូច​ដែល​អ្នក​និពន្ធ​ទំនុក​ដំកើង បាន​ពោល​ឡើង​ថា “ឯ​មនុស្ស​សុចរិត គេ​អំពាវនាវ ហើយ​ព្រះយេហូវ៉ាទ្រង់​ទទួល​ស្តាប់ ទ្រង់​ក៏​ប្រោស​គេ​ឲ្យ​រួច​ពី​គ្រប់​សេចក្តី​លំបាក​របស់​គេ ព្រះយេហូវ៉ា​ទ្រង់​គង់​ជិត​បង្កើយ​នឹង​អស់​អ្នក ដែល​មាន​ចិត្ត​សង្រេង ហើយ​ទ្រង់​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក ដែល​មាន​វិញ្ញាណ​ទន់​ទាប”(ទំនុកដំកើង ៣៤:១៧-១៨)។

យើង​អាច​ជួយ​អ្នក​ដែល​កំពុង​មាន​ការ​ឈឺ​ចាប់ ដោយ​យល់​ចិត្ត ហើយ​បង្ហាញ​ក្តី​អាណិត​ចំពោះ​ពួក​គេ។ យើង​អាច​អង្គុយ​នៅ​ក្បែរ​ពួក​គេ ដូច​ដែល​ព្រះ​គង់​នៅ​ជា​មួយ​យើង​ដែរ។ ហើយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​ប្រទាន​ឲ្យ​យើង​មាន​ពាក្យ​សម្រាប់​និយាយ​ទៅ​កាន់​ពួក​គេ បើ​សិន​ជា​ចាំ​បាច់។-Keila Ochoa

កុំអស់សង្ឃឹម

ការ​ធ្វើ​ម្ហូ​ប ​អាច​ក្លា​យ​ជាកិ​​ច្ចកា​រ​ដ៏​គួ​រ​ឲ្យ​ធុ​ញ​ទ្រា​ន់ បើ​សិ​ន​ជា​ខ្ញុំ​ធ្វើវា​មួយ​ថ្ងៃ​បី​ដ​ង ជារៀ​ង​រា​ល់ថ្ងៃ ពី​មួយ​សប្តាហ៍ ទៅមួ​យស​ប្តា​ហ៍។ ខ្ញុំ​អាច​នឿ​យ​ហ​ត់ នឹង​ការ​បក​សម្បក ចិត កាត់ ហាន់ និង​លាយ​គ្រឿង រួច​រ​ង់ចាំឲ្យ​ម្ហូបឆ្អិ​ន។ ប៉ុន្តែ ខ្ញុំមិ​ន​ដែ​លហ​ត់​នឿយ​នឹង​ការ​ញាំអាហារ​ទេ​! តាមពិ​ត ការ​ញាំ​អាហា​រ​គឺជាអ្វី​ដែ​លម​នុ​ស្ស​ជាទូ​ទៅ​ចូល​ចិត្ត ទោះ​បី​ជា​យើង​ត្រូវ​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ​ក៏​ដោយ។

សាវ័​ក​ប៉ុ​ល​បា​ន​ប​ង្រៀ​ន​អំ​ពី​កា​រ​សាប​​ព្រោះ​ និង​ច្រូត​​កាត់​ផ​ល​ ព្រោះ​គាត់​បា​ន​ដឹ​ង​ថា យើងអាច​មា​នកា​រ​នឿ​យ​ណាយ​ នឹង​​ធ្វើ​ការ​ល្អ​(​កាឡាទី ៦:៧-១០)។ គឺដូចដែល​គា​ត់​បា​ន​មាន​ប្រ​សាសន៍​ថា “កុំ​ឲ្យ​យើង​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ ដ្បិត​បើ​មិន​រសាយ​ចិត្ត​ទេ នោះ​ដល់​កំណត់ យើង​នឹង​ច្រូត​បាន​ហើយ”(ខ.៩)។ ការ​ស្រឡាញ់ខ្មាំ​ង​ស​ត្រូវ ការ​ប្រៀនប្រដៅ​កូន ឬអធិស្ឋាន​ឥ​តឈ​ប់​ឈរ មិន​មែនជា​កា​រងា​យ​ស្រួលទេ។​ ទោះ​ជាយ៉ា​ង​ណា​ក៏​ដោ​យ​ ការ​ច្រូត​កា​ត់ផ​ល​ល្អ​ ដែល​យើង​សាបព្រោះ គឺមិ​ន​គួរ​​ឲ្យធុញ​ទ្រាន់​ទេ​! តើយើ​ងនឹ​ង​មា​នអំ​ណរ​ប៉ុណ្ណា ពេល​យើង​ឃើ​ញ​សេ​ចក្តី​ស្រឡាញ់​ឈ្នះទុក្ខ​ព្រួ​យ ឬឃើ​ញ​ក្មេ​ង​ៗដើ​រ​តាម​ផ្លូវ​របស់​ព្រះ ឬបា​ន​ដឹ​ង​ថា​ ការ​អធិ​ស្ឋាន​របស់​យើង​បាន​ទទួលការ​ឆ្លើយ​ត​ប។​

ការ​ចម្អិ​ន​អា​ហា​រ​អាច​ចំ​ណាយ​ពេល​ជា​ច្រើ​ន​ម៉ោង ប៉ុន្តែ តាម​ធម្មតា ក្រុម​គ្រួ​សារ​របស់​ខ្ញុំ​ញាំអាហារ​ជុំគ្នា​ ដោយចំ​ណាយ​ពេល​យ៉ាង​យូរ​២០​នា​ទី។ តែ​ការ​ទទួល​​ផល​ខាង​វិញ្ញាណ គឺ​មាន​រយៈ​ពេល​អស់​កល្ប​ជា​និច្ច។ ដរាប​ណា ​យើង​នៅ​មាន​ពេល​នៅ​ឡើ​យ ​ចូរ​យើង​ធ្វើ​ការ​ល្អ​ ហើយ​រង់​ចាំទទួល​ព្រះ​ពរ​ពី​ព្រះ តាម​ពេល​ដែល​ទ្រ​ង់​បាន​កំ​ណត់។ នៅ​ថ្ងៃនេះ​ ចូរ​កុំ​អស់​ស​ង្ឃឹម ក្នុង​ការ​ធ្វើ​ដំណើរ​តាម​ផ្លូ​វរ​ប​ស់ព្រះ​ឡើ​យ​។ ចូរ​យើង​ចាំ​ថា​ យើង​នឹង​បា​ន​ច្រូត​កា​ត់​ផល​ ជា​ក្តីអំ​ណរ​ដ៏​អស់​កល្បជានិច្ច​។-Keila…

អ្នកដែលបម្រើគេ

នៅពេល​ព្រឹក​ថ្ងៃមួយ ខ្ញុំ​មាន​អារម្មណ៍​ថា គ្រួសារ​ខ្ញុំហាក់​ដូ​ច​ជា មាន​ការ​ទាម​ទារម​ក​លើខ្ញុំ​ខ្លាំង​ពេក ខណៈ​ពេលដែល​ខ្ញុំ​ត្រូវ​ជួយ​រ​កក្រវ៉ាត់ក​រពណ៌​ខៀវរបស់​ស្វាមីខ្ញុំផង ហើយ​ទន្ទឹម​នឹ​ងនោះ ត្រូវ​បញ្ចុកអាហារ​ដល់​កូន​តូច​ដែលកំពុងយំ​ផង​  និងត្រូ​វព្យាយាមស្វែងរកគ្រឿងលេងរបស់កូ​នម្នាក់​ទៀត អាយុ​២ឆ្នាំ នៅ​ក្រោម​គ្រែ​គេងរបស់​វា ក្នុង​ពេ​ល​តែមួ​​យ​ទៀ​ត។ ខ្ញុំ​ក៏បា​នលា​ន់​មាត់ថា​ “ខ្ញុំ​មិន​មែន​ជាខ្ញុំ​​បម្រើ​ទេ!”

ក្រោយ​មក ក្នុង​ថ្ងៃ​ដ​ដែល ពេល​ខ្ញុំ​កំពុង​អាន​ព្រះគ​ម្ពីរ ខ្ញុំ​ក៏បា​នអានដ​ល់ខគម្ពីរ​ដែលចែ​ងថា​ “ដ្បិត​តើ​អ្នក​ណា​ធំ​ជាង អ្នក​ដែល​អង្គុយ​នៅ​តុ ឬ​អ្នក​ដែល​បំរើ តើ​មិន​មែន​ជា​អ្នក​ដែល​អង្គុយ​នៅ​តុ​ទេ​ឬ​អី ប៉ុន្តែ ខ្ញុំ​នៅ​កណ្តាល​ពួក​អ្នក​រាល់​គ្នា ទុក​ដូច​ជា​អ្នក​បំរើ​វិញ”(លូកា ២២:២៧)។

ព្រះ​យេស៊ូវទ្រ​ង់​ជា​ព្រះ ដូច​នេះ ទ្រង់​មិន​គួរ​លាង​ជើង​ឲ្យពួ​កសាវ័ក​ទេ តែទ្រ​ង់​បាន​ស្ម័​គ្រ​ព្រះទ័​យលា​ង​ជើង​ឲ្យពួ​ក​គេ​(យ៉ូហាន ១៣:៥)។ មាន​តែពួក​ខ្ញុំបម្រើ​ទេដែ​លត្រូ​វ​ធ្វើកិច្ចកា​រ​នេះ ប៉ុន្តែ ព្រះយេស៊ូវ​បាន​សម្រេច​ព្រះទ័​យ​បម្រើពួ​កគេ​។​  សង្គម​សព្វ​ថ្ងៃ​  តែង​តែជ​ម្រុញ​ឲ្យយើ​ង​ខិ​តខំ​ស្វែងរ​ក​មុខ​មាត់​។ បានជា​យើ​ង​ចង់​មានការ​ងារ​ដែល​មានប្រា​ក​ខែច្រើ​ន និង​មាន​មុខ​តំណែង​ខ្ពស់​ជាង​គេក្នុ​ង​ក្រុម​ហ៊ុន ឬ​អង្គការ ហើយ​ធ្វើ​ជាអ្នកដឹ​កនាំ​កំពូលក្នុ​ងពួ​ក​ជំនុំ​ជាដើម​។ ប៉ុន្តែ ទោះ​យើង​មា​ន​មុខ​តំណែង​អ្វី​ក៏ដោយ ក៏​យើង​អាច​រៀនបម្រើ តាមគំរូ​ព្រះសង្រ្គោះ​នៃ​យើង។

យើងមា​ន​តួនាទី​ខុសៗគ្នា។ ខ្លះ​មាន​នាទី​ជាឪពុក​ម្តាយ ខ្លះមា​ននា​ទី​ជាកូ​ន មិត្ត​ភក្តិ អ្នក​ធ្វើការ អ្នក​ដឹកនំា ឬសិ​ស្ស។ តែ​យើងត្រូវ​សួរខ្លួន​ឯងថា តើយើ​ងកំពុង​ប្រើប្រា​ស់តួនាទី​នោះ ដោយ​អត្តចរិតជាអ្នក​បម្រើឬទេ​? ទោះជួនកា​ល កិច្ច​កា​រដែ​ល​ខ្ញុំ​ធ្វើ​ប្រចាំ​ថ្ងៃ​ មានភា​ព​នឿ​យហត់​ក៏​ដោយ ក៏ខ្ញុំនៅ​តែអ​រព្រះគុណ​ព្រះអម្ចាស់ ដែល​ទ្រង់​នឹ​ង​ជួ​យខ្ញុំ​ ព្រោះខ្ញុំពិត​ជាចង់យ​កតម្រាប់​តាម​ទ្រ​ង់ ហើយស្ម័គ្រចិ​ត្ត​បម្រើអ្នក​ដ​ទៃ។…

អរសប្បាយនឹងអាហាររបស់ទ្រង់

ការ​ញាំអា​ហារជុំ​គ្នាដែលមានភាព​សប្បាយ​រីក​រាយ មិនអាស្រ័យ​ទៅលើតុ ​​វាមានរាងមូល ឬជ្រុង ក៏មិនស្រ័យទៅលើកៅអី ទោះវាធ្វើពី​ផ្លាស្ទីក ឬឈើ ហើយក៏មិនអាស្រ័យទៅ​លើអាហារ មានរស់ជាតិ​ឆ្ងាញ់យ៉ាងណាក៏ដោយ។ ការញាំអាហារជុំគ្នា មានភា​ពសប្បាយរីករាយ ពេល​ដែល​យើ​ងបិទ​ទូរទស្សន៍ និងទូ​រស័ព្ទរបស់​យើង​ ហើយងា​​ក​មកផ្តោត​ទៅលើអ្ន​កដែលកំពុ​ងអ​ង្គុ​យ​​​នៅ​ក្បែរ​យើង​​វិញ។

ខ្ញុំ​ចូល​ចិ​ត្ត​អ​ង្គុ​យ​ជុំ​គ្នា នៅ​ជុំវិញ​តុអា​ហារ ដោយ​មាន​ការ​ជជែក​គ្នាលេ​ង​ យ៉ាង​សប្បាយ​រីក​រាយ​ ជា​មួយ​មិ​ត្ត​ភ​ក្តិ និ​ងក្រុ​ម​គ្រួ​សារ ហើយ​និយា​យគ្នា​ ក្រោម​ប្រធាន​បទច្រើន​រាប់​មិ​ន​អ​ស់។ ទោះ​ជាយ៉ា​ង​ណាក៏​ដោ​យ សព្វថ្ងៃ​នេះ​ យើងពិបាក​នឹង​មា​នពេ​ល​ដ៏ល្អ​ដូ​ចនេះ​ ដោយសា​រ​តែ​បច្ចេក​វិទ្យា ដែលជួយឲ្យ​យើ​ង​ទំនា​ក់ទំ​ន​ងបា​ន​ឆា​ប់​រហ័ស ជាមួ​យ​មនុស្ស​ដែល​នៅឆ្ងាយ​ពីយើ​ង។ ជួន​កាល យើង​ខ្វល់​អំពី​ពាក្យ​សម្តី​របស់​អ្នក​ដទៃ ដែល​នៅ​ចម្ងាយ​រា​ប់សិ​ប​គី​ឡូម៉ែ​ត្រ​ពី​យើង ជាជា​ងយ​ក​ចិត្ត​ទុក​ដាក់ ចំពោះ​ពាក្យ​ពេចន៍​របស់​អ្នកដែលកំ​ពុង​អង្គុយនៅ​ក្បែ​រយើ​ង នៅ​តុអាហារ​។

ខ្ញុំធ្លា​ប់​បា​នទ​ទួល​ការ​អ​ញ្ជើញ ឲ្យទៅ​ចូ​លរួ​ម​ពិធី​លាង​ព្រះអម្ចាស់ នៅ​ក្នុង​ព្រះវិហារ​មួយ។ ពិធីនោះ​នាំម​ក​នូវ​កា​រប៉ះ​ពាល់​ចិ​ត្ត និង​ក្តីអំណរ តែ​មិន​អាស្រ័យ​ទៅ​លើសំណង់អ​គារ​ព្រះវិហារ ទោះតូ​ច ឬ​ធំក្តី​ ​ហើយ​ក៏មិ​នអា​ស្រ័​យទៅ​លើ​ប្រភេទនៃ​នំប៉័ង​ដែល​យើ​ង​ចែ​ក​គ្នានោះ​ដែរ​។ តែ​វា​អាស្រ័យ​ទៅលើ​ការ​បិទ​ចិត្ត​របស់​យើង ឲ្យ​ឈប់​គិត​ពីការ​ព្រួយ​បារម្ភ និង​ខ្វល់​ខ្វាយ​ ហើយងា​កមកផ្តោត​ទៅលើ​ព្រះយេស៊ូវវិញ​។

នៅក្នុងពេ​លដែលយើងប្រារព្ធពិ​ធី​លៀង​ព្រះអម្ចាស់ ដោយអំ​ណរ កាល​ពីពេ​លកន្លង​ទៅ តើយើង​មានអំ​ណរ​នឹង​ព្រះ​វត្ត​មាន​ទ្រង់​ឬទេ ​ឬមួយយើ​ង​ខ្វល់​អំពីបញ្ហាអ្វី​មួយ​ ដែល​កំពុង​កើត​ឡើងនៅ​កន្លែង​ផ្សេង? ពិធី​លៀងព្រះអម្ចាស់ពិតជាសំ​ខាន់​ណា​ស់ “ដ្បិត​រាល់​វេលា​ណា ដែល​អ្នក​រាល់​គ្នា​បរិភោគ​នំបុ័ង​នេះ ហើយ​ផឹក​ពី​ពែង​នេះ នោះ​ឈ្មោះ​ថា​សំដែង​ពី​សេចក្តី​សុគត​របស់​ផង​ព្រះអម្ចាស់ ដរាប​ដល់​ទ្រង់​យាង​មក”(១កូរិនថូស ១១:២៦)។-Keila…