នាមលើអស់ទាំងនាម
លោកអាន់តូនីញ៉ូ ស្ត្រាឌីវ៉ារី(Antonio Stradivari ឆ្នាំ១៦៤៤ ដល់ ១៧៣៧) មានបុគ្គលដ៏ល្បីល្បាញ នៅក្នុងពិភពតន្រ្តី។ ឧបករណ៍តន្រ្តីរបស់គាត់ ដែលមានវីយូឡុង សេឡូ និងវ៉ាអូឡា ត្រូវបានគេឲ្យតម្លៃយ៉ាងខ្លាំង ដោយសារពួកវាជាស្នាដៃដ៏ល្អឯក ដែលជាងបានផលិត ហើយបញ្ចេញសម្លេងច្បាស់ល្អ ដែលសក្តិសមនឹងកេរ្តិ៍ឈ្មោះដ៏ល្បីរបស់ពួកវា។ ឧទាហរណ៍ ក្នុងចំណោមឧបករណ៍ទាំងនេះ មានវីយូឡុងមួយត្រូវបានគេដាក់ឈ្មោះឲ្យថា “Messiah-Salabue Stradivarius”។ ក្រោយពេលដែលអ្នកកូតវីយូឡុងម្នាក់ ឈ្មោះ យ៉ូសែប យ៉ៅជីម(Joseph Joachim ឆ្នាំ១៨៣១ ដល់១៩០៧) បានកូតវីយូឡុងនេះហើយ គាត់ក៏បានសរសេរថា “សម្លេងវីយូឡុងនេះ ពិតជាពិសេសណាស់។ វាបានធ្វើឲ្យខ្ញុំនឹកឃើញវា ម្តងហើយម្តងទៀត ដោយការរួមផ្សំនៃភាពផ្អែមល្ហែម និងភាពប្រណិតរបស់វា”។
ទោះជាយ៉ាងណាក៏ដោយ សូម្បីតែឈ្មោះ និងសម្លេងនៃវីយូឡុងដ៏ល្បីល្បាញមួយនេះ ក៏នៅតែមិនសក្តិសម នឹងឲ្យយើងប្រៀបធៀបវា ជាមួយនឹងស្នាព្រះហស្តរបស់ព្រះ ដែលអស្ចារ្យជាងនេះទៀត។ ចាប់តាំងពីសម័យលោកម៉ូសេ រហូតដល់សម័យព្រះយេស៊ូវ ព្រះលើអស់ទាំងព្រះ បានបើកបង្ហាញឲ្យគេស្គាល់ព្រះនាមទ្រង់ ដែលល្អលើសអស់ទាំងនាម។ ដើម្បីជាប្រយោជន៍យើងរាល់គ្នា ទ្រង់សព្វព្រះទ័យឲ្យប្រាជ្ញា និងស្នាព្រះហស្តទ្រង់ ត្រូវបានគេទទួលស្គាល់ ឲ្យតម្លៃ និងអបអរសាទរ ដោយសម្លេងតន្រ្តីដ៏ពិរោះរណ្តំ(និក្ខមនំ ៦:១ ១៥:១-២)។
ជាងនេះទៅទៀត ទ្រង់បានឆ្លើយតប…
ការមើលឃើញពន្លឺ
នៅតាមដងផ្លូវនៃទីក្រុងឡូស អែជែលេស មានបុរសអនាថាម្នាក់ ដែលកំពុងតែមានបញ្ហាញៀនថ្នាំ បានបោះជំហានចូលទៅក្នុងចំណោមក្រុមការងារបេសកម្មកណ្តាលអាធ្រាត ហើយក៏បានសុំឲ្យគេជួយគាត់។ ចាប់តាំងពីពេលនោះមក លោកប្រាយអិន(Brian) ដែលជាជនអនាថានោះ ក៏បានចាប់ផ្តើមការធ្វើដំណើរដ៏វែងឆ្ងាយ ឆ្ពោះទៅរកការជាសៈស្បើយ។
ក្នុងរយៈពេលនោះ លោកប្រាយអិនក៏បានដឹងថា ខ្លួនស្រឡាញ់តន្រ្តី។ ទីបំផុត គាត់ក៏បានចូលរួមជាមួយក្រុមតន្រ្តីតាមចិញ្ចើមថ្នល់ ដែលជាក្រុមតន្រ្តីករអាជីព ដែលមានចិត្តស្រឡាញ់ជនអនាថា។ ពួកគេក៏បានឲ្យលោកប្រាយអិនលេងភ្លេងទោល តែម្នាក់ឯង នូវបទទំនុកដំកើងរបស់លោកហេនដេល ដែលមានចំណងជើងថា ព្រះមែស៊ី ដែលបទនេះក៏ត្រូវបានគេហៅថា បទ “មនុស្សដែលដើរក្នុងភាពងងឹត”។ ក្នុងបទគម្ពីរដែលហោរាអេសាយបាននិពន្ធ ក្នុងអំឡុងសម័យដ៏ខ្មៅងងឹត នៃប្រវត្តិសាស្រ្តអ៊ីស្រាអែល គាត់បានច្រៀងថា “ឯបណ្តាជនដែលដើរក្នុងសេចក្តីងងឹត គេបានឃើញពន្លឺយ៉ាងធំ ពួកអ្នកដែលអាស្រ័យនៅក្នុងស្រុកនៃម្លប់សេចក្តីស្លាប់ គេមានពន្លឺភ្លឺមកលើគេហើយ”(អេសាយ ៩:២)។ អ្នកឯកទេសខាងរិះគន់តន្រ្តី បានសរសេរក្នុងទស្សនាវត្តី The New Yorker ថា “លោកប្រាយអិនបានធ្វើឲ្យទំនុកច្រៀងមានន័យយ៉ាងខ្លាំង គឺហាក់ដូចជាបានដកស្រង់ចេញពីជីវិតរបស់គាត់ផ្ទាល់”។
កណ្ឌគម្ពីរដំណឹងល្អម៉ាថាយ ក៏បានដកស្រង់បទគម្ពីរនេះផងដែរ។ ព្រះយេស៊ូវបានត្រាសហៅលោកម៉ាថាយ ឲ្យចាកចេញពីជីវិតនៃការកេងប្រវ័ញ្ចជនរួមជាតិគាត់ ហើយឲ្យដើរតាមទ្រង់វិញ។ គាត់បានពិពណ៌នាថា ព្រះយេស៊ូវបានសម្រេចបទទំនាយរបស់ហោរាអេសាយ ដោយនាំសេចក្តីសង្រ្គោះរបស់ទ្រង់ ទៅដល់ខាងនាយទន្លេយ័រដាន់ ហើយបន្តទៅដល់ស្រុកកាលីឡេនៃសាសន៍ដទៃ(ម៉ាថាយ ៤:១៣-១៥)។
តើនរណានឹងជឿថា អ្នកយកពន្ធឲ្យស្តេចសេសា ដែលធ្វើបាបប្រជាជនខ្លួនឯង(ម៉ាថាយ ៩:៩) ឬអ្នកញៀនថ្នំាតាមចិញ្ចើមថ្នល់ ឬក៏មនុស្សដូចយើងរាល់គ្នា…
ការច្រៀងក្នុងវិញ្ញាណ
ក្នុងអំឡុងពេលនៃចលនាផុសផលនៅប្រទេសវេល ក្នុងដើមសតវត្សរ៍ទី២០ លោកជី ខេមបេល ម៉រហ្គិន(G. Campbell Morgan) ដែលជាគ្រូបង្រៀនព្រះគម្ពីរ និងអ្នកនិពន្ធ បានពិពណ៌នា អំពីអ្វីដែលគាត់បានឃើញ។ គាត់ជឿថា ព្រះវត្តមាននៃព្រះវិញ្ញាណរបស់ព្រះ កំពុងតែធ្វើការទ្រង់ នៅក្នុងរលកនៃទំនុកបទចម្រៀងដ៏បរិសុទ្ធ។ លោកម៉ូហ្គិនបានសរសេរថា គាត់សង្កេតឃើញថា តន្រ្តីមានឥទ្ធិពលនៃការរួបរួម នៅក្នុងការជួបជុំ ដែលលើកទឹកចិត្តឲ្យមានការអធិស្ឋាន ការលន់តួបាបស្ម័គ្រពីចិត្ត និងបន្លឺសម្លេងច្រៀងឡើង ចេញពីក្នុងចិត្ត។ បើមាននរណាម្នាក់មានអារម្មណ៍ដែលហោះហើរទៅឆ្ងាយ ហើយអធិស្ឋានវែងពេក ឬនិយាយអ្វី ដែលមិនស៊ីសង្វាក់នឹងអ្នកដទៃ ក្នុងចំណោមពួកគេ នឹងមាននរណាម្នាក់ នឹងចាប់ផ្តើមច្រៀងយ៉ាងស្រទន់។ អ្នកដទៃនឹងចូលរួមយ៉ាងសុភាព បទចម្រៀងខ្លីនោះ ក៏បានកើនសម្លេងកាន់តែឮ ហើយក៏បានលប់ពីលើសម្លេងដទៃទៀត។
ការផុសផល ក្នុងការច្រៀងសរសើរព្រះ ដែលលោកម៉ូហ្គិនបានពិពណ៌នា ក៏មានចែង នៅក្នុងព្រះគម្ពីរបរិសុទ្ធផងដែរ ដែលក្នុងនោះ បទចម្រៀងបានដើរតួនាទីដ៏សំខាន់។ គេបានប្រើបទចម្រៀង ដើម្បីអបអរជ័យជម្នះ (និក្ខមនំ ១៥:១-២១) និងសម្រាប់ពិធីសម្ភោតព្រះវិហារ(២កូរិនថូស ៥:១២-១៤) ហើយជាផ្នែកមួយ នៃយុទ្ធសាស្រ្តសង្រ្គាម(២០:២១-២៣)។ នៅកណ្តាលព្រះគម្ពីរមានកណ្ឌបទចម្រៀង(ទំនុកដំកើង ១-១៥០)។ ហើយក្នុងសំបុត្រសញ្ញាថ្មីរបស់សាវ័កប៉ុល ដែលគាត់បានផ្ញើទៅពួកជំនុំនៅក្រុងអេភេសូរ គាត់បានរៀបរាប់ថា ការរស់នៅ ក្នុងព្រះវិញ្ញាណ គឺត្រូវ “និយាយគ្នាទៅវិញទៅមក ដោយបទទំនុកដំកើង ទំនុកបរិសុទ្ធ…
ការផ្លាស់ប្តូរទីលំនៅ និងការផ្លាស់ប្តូរចិត្ត
យោងតាមមន្ទីរជំរឿនរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ជាមធ្យម ជនជាតិអាមេរិកបានផ្លាស់ប្តូរទីលំនៅ ពីអាស័យដ្ឋានមួយ ទៅអាស័យដ្ឋានមួយទៀត អស់១១ ទៅ១២ដង ក្នុងអំឡុងពេលនៃការរស់នៅមួយជីវិត។ កាលពីឆ្នាំមុន មានប្រជាជនអាមេរិក ២៨លាននាក់ បានរើផ្ទះទៅរស់នៅ ក្រោមដំបូលផ្ទះថ្មី។
ក្នុងអំឡុងពេល ដែលជនជាតិអ៊ីស្រាអែលរស់នៅវិលវល់ ក្នុងវាលរហោស្ថាន អស់រយៈពេល៤០ឆ្នាំ ព្រះវត្តមានរបស់ព្រះជាម្ចាស់បានប្រើពពក ដើម្បីដឹកនាំគ្រួសារនៃប្រជាជាតិមួយនេះ ពីកន្លែងមួយ ទៅកន្លែងមួយទៀត ដោយការរំពឹងថា នឹងបានទទួលស្រុកកំណើតថ្មី។ ពួកគេបានធ្វើការផ្លាស់ទីលំនៅជាច្រើនលើកច្រើនសារ នៅក្នុងវាលរហោស្ថាន។ មហារគ្រួសារដ៏ធំនេះបានរើឥវ៉ាន់ ទៅកាន់កន្លែងជាច្រើន ដោយពួកគេមិនគ្រាន់តែដឹកជញ្ជូនរបស់ទ្រព្យផ្ទាល់ខ្លួនប៉ុណ្ណោះទេ តែក៏បានដឹកជញ្ជូនត្រសាល និងគ្រឿងលម្អនៃរោងឧបោសថ ដែលនៅទីនោះ ព្រះជាម្ចាស់បានជួបជាមួយលោកម៉ូស(មើល និក្ខមនំ ២៥:២២)។
ជាច្រើនឆ្នាំក្រោយមក ព្រះយេស៊ូវក៏បានប្រទាននូវអត្ថន័យ កាន់តែពេលលេញថែមទៀត សម្រាប់រឿងនៃការផ្លាស់ប្តូរទីលំនៅនេះ។ ព្រះអង្គមិនបានប្រើពពក ដើម្បីដឹកនាំពួកគេទៀតឡើយ ផ្ទុយទៅវិញ ទ្រង់បានដឹកនាំពួកគេ ដោយព្រះអង្គទ្រង់ផ្ទាល់តែម្តង។ ពេលដែលទ្រង់មានបន្ទូលថា “ចូរមកតាមខ្ញុំ”(ម៉ាថាយ ៤:១៩) គឺទ្រង់កំពុងតែបង្ហាញថា ការផ្លាស់ប្រែចិត្ត ជាការផ្លាស់ប្តូរដែលសំខាន់បំផុត និយាយរួម គឺសំខាន់លើសការផ្លាស់ប្តូរទីលំនៅ។ ទ្រង់បានដឹកនាំទំាំងមិត្តសំឡាញ់ និងខ្មាំងសត្រូវរបស់ទ្រង់ ទៅកាន់ឈើឆ្កាងរបស់ចក្រភពរ៉ូម៉ាំង ហើយទន្ទឹមនឹងនោះ ទ្រង់ក៏បានបង្ហាញឲ្យពួកគេបានដឹងថា ព្រះនៃពពក និងរោងឧបោសថ មានការលះបង់ប៉ុណ្ណា…
ធំប្រសើរជាងភាពរុងរឿងរបស់មនុស្ស
ស្តេចសេសារ-អូគូស្ទ ត្រូវបានគេនឹកចាំថា ជាអធិរាជ្យទីមួយ និងអស្ចារ្យបំផុតរបស់ចក្រភពរ៉ូម៉ាំង។ ទ្រង់បានប្រើជំនាញនយោបាយ និងអំណាចទាហាន ដើម្បីកំចាត់សត្រូវរបស់ទ្រង់ និងពង្រីកចក្រភពរបស់ទ្រង់ ហើយកែប្រែទីក្រុងរ៉ូម ពីតំបន់រស់នៅរាយប៉ាយ ឲ្យក្លាយជាទីក្រុងដ៏ស៊ីវីល័យ ដែលមានរូបចម្លាក់ និងព្រះវិហារសាសនា ធ្វើពីថ្មម៉ាប។ ពលរដ្ឋនៃចក្រភពរ៉ូម ដែលស្រឡាញ់អធិរាជ្យអូគូស្ទ បានហៅទ្រង់ថា បិតាជាតិដែលមកពីស្ថានសួគ៌ និងអ្នកជួយសង្រ្គោះមនុស្សជាតិ។ នៅពេលដែលរាជ្យ៤០ឆ្នាំរបស់ទ្រង់ បានឈានដល់ទីបញ្ចប់ ទ្រង់បានមានបន្ទូលចុងក្រោយជាផ្លូវការ “ខ្ញុំបានកសាងទីក្រុងរ៉ូម ចាប់តាំងពីពេលដែលទីក្រុងនេះគ្រាន់តែជាទីក្រុងធ្វើពីឥដ្ឋ ប៉ុន្តែ ខ្ញុំបានធ្វើឲ្យវាប្រែក្លាយជាទីក្រុងធ្វើពីថ្មម៉ាប មុនពេលខ្ញុំចាកចេញទៅ”។ ទោះជាយ៉ាងណាក៏ដោយ បើយោងតាមមហេសីរបស់ទ្រង់ តាមពិត បន្ទូលចុងក្រោយរបស់ទ្រង់គឺ “តើខ្ញុំបានរួមចំណែក នៅក្នុងផ្នែករបស់ខ្ញុំបានល្អឬទេ? បន្ទាប់មក គេបានទះដៃអបអរខ្ញុំហើយ ខណៈពេលដែលខ្ញុំចាកចេញទៅ”។
អ្វីដែលស្តេចអូគូស្ទមិនបានជ្រាបនោះគឺ ទ្រង់បានបំពេញនូវតួនាទីបន្ទាប់បន្សំដ៏សំខាន់ ក្នុងរឿងមួយ ដែលធំប្រសើរជាងរឿងរបស់ទ្រង់។ ក្នុងស្រមោលនៃរាជ្យរបស់ទ្រង់ ព្រះរាជបុត្រានៃព្រះបានយាងមកប្រសូត្រ ជាកូនប្រុសរបស់ជាងឈើ ដើម្បីបើកបង្ហាញនូវអ្វីដែលល្អអស្ចារ្យជាងជ័យជម្នះកងទ័ព ព្រះវិហារ ទីលានប្រកួត ឬរាជវាំងរបស់ចក្រភពរ៉ូម៉ាំងទៅទៀត(លូកា ២:១)។
ព្រះរាជបុត្រានៃព្រះ មានព្រះនាមថា យេស៊ូវ។ នៅពេលយប់ ដែលជនរួមជាតិទ្រង់ទាមទាឲ្យពួករ៉ូម៉ាំងយកទ្រង់ទៅឆ្កាងសម្លាប់ ទ្រង់បានអធិស្ឋានសូមព្រះវរបិតាដំកើងទ្រង់ ជាមួយនឹងព្រះវរបិតា ដោយសិរីល្អដែលទ្រង់មានជាមួយនឹងព្រះវរបិតាទ្រង់។ តើមាននរណាខ្លះយល់អំពីសិរីល្អ ដែលទ្រង់បានអធិស្ឋានសូមនៅយប់នោះ?(យ៉ូហាន ១៧:៤-៥)។ មុនពេលគេយកទ្រង់ទៅឆ្កាង…
បទចម្រៀងនៃសេចក្តីស្រឡាញ់ នៅនគរស្ថានសួគ៌
កាលពីឆ្នាំ ១៩៣៦ លោកប៊ីលី ហៀល(Billy Hill) ដែលជាអ្នកនិពន្ធបទចម្រៀង បានចេញបទចម្រៀងដ៏ល្បីល្បាញមួយបទ ក្រោមចំណងជើងថា “សិរីល្អនៃសេចក្តីស្រឡាញ់”។ មិនយូរប៉ុន្មាន ប្រជាជាតិមួយក៏បានបន្លឺសម្លេងច្រៀង អំពីក្តីអំណរ នៅក្នុងការធ្វើនូវកិច្ចការដ៏តូចមួយ ដោយសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។ ៥០ឆ្នាំក្រោយមក លោកភីធ័រ សេតេរ៉ា(Peter Cetera) ដែលជាអ្នកនិពន្ធទំនុកច្រៀង ក៏បាននិពន្ធបទចម្រៀងដែលមានភាពរ៉ូមិនទិកជាងនេះទៀត ក្រោមចំណងជើងដែលស្រដៀងគ្នា។ ក្នុងបទចម្រៀងនេះ គាត់ស្រមៃ អំពីមនុស្សពីរនាក់រស់នៅជាមួយគ្នា និងរៀនសូត្រជាមួយគ្នា ដើម្បីសិរីល្អនៃសេចក្តីស្រឡាញ់។
កណ្ឌគម្ពីរវិវរណៈ ដែលជាកណ្ឌចុងក្រោយនៃព្រះគម្ពីរបរិសុទ្ធ បានពិពណ៌នា អំពីបទចម្រៀងនៃសេចក្តីស្រឡាញ់ថ្មីមួយ ដែលថ្ងៃមួយ គ្រប់គ្នានៅស្ថានសួគ៌ និងនៅលើផែនដីនឹងបន្លឺសម្លេងច្រៀង(វិវរណៈ ៥:៩,១៣)។ ទោះជាយ៉ាងណាក៏ដោយ ភ្លេងក៏ចាប់ផ្តើមលេង ដោយចង្វាក់នៃការសោកសង្រេង។ លោកយ៉ូហាន ដែលជាអ្នកអត្ថាធិប្បាយក្នុងកណ្ឌគម្ពីរនេះ ក៏បានយំ ដោយមិនឃើញមាននរណាអាចបើកក្រាំងនោះបាន(ខ.៣-៤)។ ប៉ុន្តែ អារម្មណ៍របស់គាត់ក៏បានភ្លឺស្វាង ហើយភ្លេងក៏បានលាន់ឡើងកាន់តែខ្លាំង(ខ.១២-១៣) ខណៈពេលដែលលោកយ៉ូហាន បានស្គាល់សិរីល្អ និងរឿងដ៏ពិតនៃសេចក្តីស្រឡាញ់។ មិនយូរប៉ុន្មាន គាត់ក៏បានឮជីវិតទំាងអស់សរសើរដំកើងព្រះ ដែលទ្រង់ជាស្តេចសិង្ហនៃពូជអំបូរយូដា(ខ.៥) ហើយរាស្រ្តរបស់ទ្រង់បានថ្វាយចិត្តដាច់ដល់ទ្រង់ ដោយទ្រង់បានលះបង់ព្រះជន្មទ្រង់ដោយសេចក្តីស្រឡាញ់ ដូចកូនចៀម ដើម្បីជួយសង្រ្គោះយើង(ខ.១៣)។
ក្នុងទំនុកច្រៀងដែលធ្វើឲ្យប៉ះពាល់ចិត្តបំផុត ដែលយើងធ្លាប់ច្រៀង យើងឃើញថា សូម្បីតែអំពើសប្បុរស ដ៏សាមញ្ញមួយ ក៏អាចត្រូវបានគេលើកយកមកពិពណ៌នា…
មើលឃើញទីក្រុងរបស់អ្នក
ក្រុមអភិវឌ្ឍន៍ទីក្រុង នៅទីក្រុងដេត្រយ រដ្ឋមីឈីហ្គិន បានប្រើពាក្យស្លោកថា “សូមមើលទីក្រុងរបស់យើងខ្ញុំ ដូចយើងខ្ញុំដែរ”។ ពួកគេបានប្រើពាក្យស្លោកនេះ ដើម្បីសម្រេចនូវចក្ខុវិស័យ ដែលពួកគេមាន សម្រាប់ពេលអនាគតនៃទីក្រុងនេះ។ ប៉ុន្តែ គម្រោងនេះក៏បានបញ្ឈប់ភ្លាមៗ ពេលដែលសមាជិកនៃសហគមន៍នោះ បានកត់សំគាត់ឃើញចំណុចដែលគេមើលរំលង នៅក្នុងយុទ្ធនាការនោះ។ ពលរដ្ឋអាមេរិកដែលមានដើមកំណើតអាហ្វ្រិក គឺជាក្រុមដែលមានគ្នាច្រើនជាងគេ ក្នុងចំណោមប្រជាជននៅទីក្រុង និងកម្លាំងពលកម្ម។ តែជនជាតិអាមេរិកស្បែកខ្មៅទាំងនោះ មិនមានវត្តមាន នៅក្នុងចំណោមហ្វូងមនុស្សដែលមានស្បែកស ដែលកំពុងឈរកាន់ផ្លាកសញ្ញា បដា និងផ្ទាំងផ្សព្វផ្សាយ ដើម្បីជំរុញឲ្យគេមើលទីក្រុងរបស់ពួកគេ ដូចពួកគេដែរនោះឡើយ។
ជនរួមជាតិរបស់ព្រះយេស៊ូវ ក៏មានចំណុចខ្វះខាត នៅក្នុងចក្ខុវិស័យ សម្រាប់ពេលអនាគតផងដែរ។ ក្នុងនាមជាកូនចៅជំនាន់ក្រោយ របស់លោកអ័ប្រាហាំ ពួកគេមានការខ្វល់ខ្វាយជាបឋម អំពីអនាគតនៃជនជាតិយូដា។ ពួកគេមិនយល់សោះថា ហេតុអ្វីបានជាព្រះយេស៊ូវយកព្រះទ័យទុកដាក់ ចំពោះសាសន៍សាម៉ារី ពួកទាហានរ៉ូម៉ាំង ឬអ្នកដទៃទៀត ដែលមិនមានចំណែកជាមួយពួកគេ នៅក្នុងឫសគល់នៃគ្រួសារ គ្រូក្រឹត្យវិន័យ ឬការថ្វាយបង្គំនៅព្រះវិហារឡើយ។
ខ្ញុំក៏ធ្លាប់មើលរំលងអ្នកដទៃ ដូចអ្នកក្រុងដេត្រយ និងអ្នកក្រុងយេរូសាឡិមផងដែរ។ ខ្ញុំច្រើនតែវាយតម្លៃមនុស្ស តាមការយល់ដឹងរបស់ខ្ញុំ ហើយក៏បានមើលរំលងអ្នកដែលខ្ញុំមិនអាចគិតយល់។ តែព្រះទ្រង់មានវិធីនាំការរួបរួម ចូលទៅក្នុងភាពចម្រុះរបស់យើង។ តាមពិត យើងមានលក្ខណៈជាច្រើនដែលដូចគ្នា លើសការយល់ដឹងរបស់យើង។
ព្រះនៃយើងបានជ្រើសរើសជនដែលរស់នៅចល័ត ក្នុងវាលរហោស្ថាន ឈ្មោះអ័ប្រាហំា ដើម្បីនាំព្រះពរដល់មនុស្សទាំងអស់ ក្នុងពិភពលោក(លោកុប្បត្តិ…
ការជជែករកខុសរកត្រូវ
ខ្ញុំនៅចាំថា ប៉ារបស់ខ្ញុំធ្លាប់និយាយថា គាត់ពិបាកនឹងដើរចេញពីការជជែកគ្នា ដែលមិនចេះចប់មិនចេះហើយ អំពីការកាត់ស្រាយខគម្ពីរខុសៗគ្នា។ ប៉ុន្តែ គាត់ក៏បានរំឭកថា រឿងល្អក៏បានកើតមាន ពេលដែលភាគីទាំងសង្ខាងព្រមបញ្ចប់ការជជែកគ្នារកខុសរកត្រូវ ដែលគ្មានលទ្ធផល។
ប៉ុន្តែ តើគេពិតជាអាចបញ្ចប់ការខ្វែងគំនិតគ្នាមែនឬ ពេលដែលម្នាក់ៗសុទ្ធតែគិតថា ការយល់ឃើញរបស់ខ្លួនត្រឹមត្រូវ ហើយសំខាន់យ៉ាងខ្លាំង? យើងអាចរកឃើញចម្លើយ សម្រាប់សំណួរនេះ នៅក្នុងសំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើទៅពួកជំនុំ នៅទីក្រុងរ៉ូម។ កាលនោះ អ្នកអានសំបុត្ររបស់គាត់ ស្ថិតនៅក្នុងការប៉ះទង្គិចគ្នា ផ្នែកសង្គម នយោបាយ និងសាសនា បានជាគាត់បង្រៀនពួកគេ ឲ្យមានចិត្តគំនិតតែមួយ ទោះពួកគេមានការខ្វែងគំនិតគ្នាយ៉ាងណាក៏ដោយ(១៤:៥-៦)។
តាមការបង្រៀនរបស់សាវ័កប៉ុល ដើម្បីបញ្ឈប់ការជជែកគ្នា រកខុសរកត្រូវ ដែលគ្មានទីបញ្ចប់ យើងត្រូវនឹកចាំថា យើងម្នាក់ៗ នឹងត្រូវឈរ នៅទីជំនុំជម្រះរបស់ព្រះជាម្ចាស់ ដើម្បីឆ្លើយ ចំពោះការអ្វីដែលយើងបានគិត ក៏ដូចជាអំពីការអ្វីដែលយើងបានប្រព្រឹត្ត ចំពោះគ្នាទៅវិញទៅមក ដោយសារការយល់ឃើញខុសគ្នានោះ(ខ.១០)។
ការប៉ះទង្គិចគ្នា ដោយពាក្យសម្តី ឬការយល់ឃើញដែលខុសគ្នា ពិតជាអាចក្លាយជាឱកាស សម្រាប់នឹកចាំថា មានការមួយចំនួន ដែលសំខាន់ជាងគំនិតរបស់យើង ហើយថែមទាំងសំខាន់ជាងការកាត់ស្រាយខគម្ពីររបស់យើងផងដែរ។ យើងម្នាក់ៗនឹងត្រូវឆ្លើយនៅចំពោះមុខព្រះជាម្ចាស់ថា តើយើងបានស្រឡាញ់គ្នាទៅវិញទៅមក ហើយថែមទាំងស្រឡាញ់ខ្មាំងសត្រូវ ដូចដែលព្រះគ្រីស្ទបានស្រឡាញ់យើងឬទេ។
សព្វថ្ងៃនេះ ពេលខ្ញុំគិតពីរឿងនេះ ខ្ញុំបាននឹកចាំថា ប៉ារបស់ខ្ញុំធ្លាប់បាននិយាយថា រឿងល្អក៏បានកើតមាន ពេលដែលភាគីទាំងសង្ខាងព្រមបញ្ចប់ការជជែកគ្នារកខុសរកត្រូវ ដែលគ្មានលទ្ធផល…
តាមរបៀបដែលមិននឹកស្មានដល់
កាលពីឆ្នាំ១៩៨៦ កុមារ លេវ៉ាន មើរីត (Levan Merritt) អាយុ៥ឆ្នាំ បានធ្លាក់ចូលទៅក្នុងបរិវេណចិញ្ចឹមសត្វស្វាឪហ្គូរីឡា ដែលមានរបាំងជុំវិញ ជម្រៅ៦ម៉ែត្រ ក្នុងសួនសត្វជើស៊ី ប្រទេសអង់គ្លេស។ ខណៈពេលដែលឪពុកម្តាយ និងអ្នកឈរមើល ស្រែកឲ្យគេជួយ នោះស្រាប់តែមានស្វាឈ្មោលធំមួយក្បាល ឈ្មោះ ចាំបូ(Jambo) បានមកឈរនៅបាំងក្មេងប្រុសដែលដេកស្ដូកស្ដឹង ធ្វើឲ្យសត្វស្វាហ្គូរីឡាដទៃទៀតមិនអាចចូលមកក្បែរគាត់បាន។ បន្ទាប់មក វាក៏ចាប់ផ្តើមអង្អែលខ្នងក្មេងនោះថ្មមៗ។ នៅពេលដែលលេវ៉ាន ចាប់ផ្តើមស្រែកយំ ចាំបូក៏បាននាំស្វាហ្គូរីឡាដទៃទៀត ចេញទៅទ្រុងរបស់ពួកគេ ខណៈពេលដែលអ្នកយាមសួនសត្វ និងអ្នកបើកបររថយន្តសង្គ្រោះ បានចុះមកជួយសង្គ្រោះ។ ជាង៣០ឆ្នាំក្រោយមក លេវ៉ាននៅតែនិយាយ អំពីចាំបូ ដែលជាសត្វមានមាឌធំដ៏សប្បុរស ដែលប្រៀបបាននឹងទេវតាដែលបានការពារគាត់ ដែលបានប្រព្រឹត្តចំពោះគាត់ តាមរបៀបដែលមិននឹកស្មានដល់ និងគួរឲ្យភ្ញាក់ផ្អើល ដោយធ្វើឲ្យគាត់មានការផ្លាស់ប្តូរផ្នត់គំនិត ចំពោះសត្វស្តាហ្គូរីឡាជារៀងរហូត។
ហោរាអេលីយ៉ា ប្រហែលជាបានរំពឹងថា ព្រះជាម្ចាស់នឹងធ្វើការរបស់ទ្រង់ តាមរបៀបដ៏ជាក់លាក់ណាមួយ ប៉ុន្ដែ ព្រះលើអស់ទាំងព្រះ បានប្រើខ្យល់ព្យុះ ការរញ្ជួយផែនដីដ៏ខ្លាំង និងភ្លើងឆេះដ៏សន្ធោសន្ធៅ ដើម្បីបង្ហាញហោរារបស់ទ្រង់ ពីរបៀប ដែលគាត់មិនត្រូវគិតអំពីទ្រង់។ បន្ទាប់មក ទ្រង់ក៏បានប្រើសំឡេងតូចរហៀងៗ ដើម្បីបង្ហាញពីព្រះហប្ញទ័យ និងព្រះវត្តមានរបស់ទ្រង់(១ពង្សាវតាក្សត្រ ១៩:១១-១២)។
អេលីយ៉ាធ្លាប់បានឃើញព្រះចេស្ដារបស់ព្រះជាម្ចាស់ ពីមុនមកហើយ(១៨:៣៨-៣៩)។ ប៉ុន្ដែ គាត់មិនបានយល់ទាំងស្រុង…
ជម្ងឺបាត់បង់ការចងចាំ
មានពេលមួយ ក្រុមសង្រ្គោះបន្ទាន់ ក្នុងក្រុងខាងស្បាត រដ្ឋកាលីហ្វូញ៉ា បានមកជួយសង្រ្គោះស្រ្តីម្នាក់ ដែលនិយាយភាសាអង់គ្លេស តុងអូស្រា្តលី។ គាត់មិនចាំថា ខ្លួនឯងជានរណាទេ។ ដោយសារគាត់បាត់ការចងចាំ ហើយមិនមានអត្តសញ្ញាណប័ណ្ឌជាប់ខ្លួន គាត់មិនអាចប្រាប់គេថា គាត់មានឈ្មោះអ្វី ហើយគាត់មកពីណា ។ ក្រោយមក ដោយសារជំនួយរបស់ក្រុមគ្រូពេទ្យ និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ គាត់ក៏មានសុខភាពល្អឡើងវិញ ហើយគេក៏បានដឹងអំពីប្រវត្តិគាត់ រួចនាំគាត់ទៅជួបជុំក្រុមគ្រួសារគាត់វិញ។
ស្តេចនេប៊ូក្នេសា នៃចក្រភពបាប៊ីឡូន ក៏ស្ទើរតែភ្លេចថា ទ្រង់ជានរណា ហើយទ្រង់មានដើមកំណើតមកពីណា។ ទោះជាយ៉ាងណាក៏ដោយ ការបាត់បង់ការចងចាំរបស់ទ្រង់ គឺជាជម្ងឺខាងវិញ្ញាណ។ ទ្រង់បានលើកដំកើងខ្លួនឯង សម្រាប់នគរដែលព្រះបានប្រទានទ្រង់ ហើយទ្រង់បានភ្លេចថា ព្រះទ្រង់ជាក្សត្រលើអស់ទាំងក្សត្រ ហើយអ្វីៗដែលទ្រង់មាន គឺបានមកពីព្រះអម្ចាស់(ដានីយ៉ែល ៤:១៧,២៨-៣០)។
ព្រះទ្រង់ក៏បានធ្វើឲ្យគំនិតរបស់ស្តេច កាន់តែមានភាពធ្ងន់ធ្ងរ ដោយឲ្យទ្រង់ចូលទៅក្នុងទីវាលរស់នៅជាមួយសត្វព្រៃ ហើយសោយស្មៅដូចសត្វគោ(ខ.៣២-៣៣)។ ទីបញ្ចប់ ប្រាំពីរឆ្នាំក្រោយមក ស្តេចនេប៊ូក្នេសាក៏បានមើលទៅលើមេឃ ហើយទ្រង់ក៏បានមានការចងចាំឡើងវិញ ធ្វើឲ្យទ្រង់នឹកចាំថា ទ្រង់ជានរណា ហើយចាំថា នរណាបានប្រទាននគរមកទ្រង់។ ពេលដែលទ្រង់ភ្ញាក់ដឹងខ្លួនឡើងវិញហើយ ទ្រង់ក៏បានប្រកាសថា “នេប៊ូក្នេសា យើងក៏សរសើរ ហើយលើកដំកើង ព្រមទាំងពណ៌នាគុណដល់មហាក្សត្រនៃស្ថានសួគ៌”(ខ.៣៧)។
ចុះចំណែកយើងវិញ? តើយើងគិតថា យើងជានរណា? តើយើងមានប្រភពមកពីណា? ដោយសារយើងងាយនឹងភ្លេច ក្រៅពីស្តេចលើអស់ទាំងស្តេច…