តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Mart DeHaan

មើលឃើញទីក្រុងរបស់អ្នក

ក្រុម​អភិវឌ្ឍន៍​ទី​ក្រុង នៅ​ទីក្រុង​ដេត្រយ រដ្ឋ​មីឈីហ្គិន បាន​ប្រើ​ពាក្យ​ស្លោក​ថា “សូម​មើល​ទីក្រុង​របស់​យើង​ខ្ញុំ ដូច​យើង​ខ្ញុំដែរ”។ ពួក​គេបា​នប្រើ​ពាក្យ​ស្លោក​នេះ ដើម្បី​សម្រេច​នូវ​ចក្ខុ​វិស័យ  ដែល​ពួក​គេ​មាន​ សម្រាប់​ពេល​អនាគត​នៃ​ទីក្រុង​នេះ។ ប៉ុន្តែ គម្រោង​នេះ​ក៏បា​ន​បញ្ឈប់​ភ្លាម​ៗ ពេល​ដែល​សមាជិក​នៃ​សហគមន៍​នោះ បាន​កត់​សំគាត់​ឃើញ​ចំណុច​ដែល​គេ​មើលរំលង នៅ​ក្នុង​យុទ្ធនា​ការ​នោះ។ ពល​រដ្ឋ​អាមេរិក​ដែល​មាន​ដើម​កំណើត​អាហ្វ្រិក គឺ​ជា​ក្រុម​ដែល​មាន​គ្នា​ច្រើន​ជាង​គេ ក្នុង​ចំណោម​ប្រជាជននៅទីក្រុង និង​​កម្លាំង​ពល​កម្ម។ តែ​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​ទាំង​នោះ មិន​មាន​វត្ត​មាន នៅ​ក្នុង​ចំណោមហ្វូង​មនុស្ស​ដែល​មាន​ស្បែក​ស ដែល​កំពុង​ឈរ​កាន់​ផ្លាក​សញ្ញា បដា និង​ផ្ទាំង​ផ្សព្វ​ផ្សាយ ដើម្បី​ជំរុ​ញ​ឲ្យ​គេ​មើល​ទីក្រុង​របស់​ពួក​គេ ដូច​ពួក​គេ​ដែរ​នោះ​ឡើយ។

ជន​រួម​ជាតិ​របស់​ព្រះ​យេស៊ូវ ក៏​មាន​ចំណុច​ខ្វះខា​ត នៅ​ក្នុង​ចក្ខុ​វិស័យ ​សម្រាប់​ពេល​អនាគត​ផង​ដែរ។ ក្នុង​នាម​ជា​កូន​ចៅ​ជំនាន់​ក្រោយ របស់​លោក​អ័ប្រាហាំ ពួក​គេ​មាន​ការ​ខ្វល់​ខ្វាយ​ជា​បឋម អំពី​អនាគត​នៃ​ជន​ជាតិ​យូដា។ ពួក​គេ​មិន​យល់​សោះថា ហេតុ​អ្វី​បាន​ជា​ព្រះយេស៊ូវ​យក​ព្រះ​ទ័យ​ទុក​ដាក់​ ចំពោះ​សាសន៍​សាម៉ារី ពួក​ទាហា​នរ៉ូម៉ាំង ឬ​អ្នក​ដទៃ​ទៀត ដែល​មិន​មាន​ចំណែក​ជា​មួយ​ពួក​គេ នៅ​ក្នុង​ឫស​គល់​នៃ​គ្រួសារ គ្រូ​ក្រឹត្យ​វិន័យ ឬ​ការ​ថ្វាយ​ប​ង្គំ​នៅ​ព្រះវិហារ​ឡើយ។

ខ្ញុំ​ក៏​ធ្លាប់មើ​ល​រំលង​អ្នក​ដទៃ ដូច​អ្នក​ក្រុង​ដេត្រយ និ​ងអ្នកក្រុង​យេរូសាឡិម​ផង​ដែរ។ ខ្ញុំ​ច្រើន​តែ​វាយ​តម្លៃ​មនុស្ស តាម​ការ​យល់​ដឹង​រប​ស់ខ្ញុំ ហើយ​ក៏​បាន​មើល​រំលង​អ្នក​ដែល​ខ្ញុំ​មិន​អាច​គិត​យល់។ តែ​ព្រះ​ទ្រ​ង់​មាន​វិធី​នាំ​ការ​រួប​រួម​ ចូល​ទៅ​ក្នុង​ភាពចម្រុះ​របស់​យើង​។ តាម​ពិត យើង​មាន​លក្ខណៈ​ជា​ច្រើន​ដែល​ដូច​គ្នា លើស​ការ​យល់​ដឹង​របស់​យើង។

ព្រះ​នៃ​យើង​បាន​ជ្រើស​រើស​ជន​ដែល​រស់​នៅ​ចល័ត​ ក្នុង​វាល​រហោស្ថាន ឈ្មោះ​អ័ប្រាហំា ដើម្បី​នាំ​ព្រះ​ពរ​ដល់​មនុស្ស​ទាំង​អស់ ក្នុង​ពិភ​ពលោ​ក(លោកុប្បត្តិ…

ការជជែករកខុសរកត្រូវ

ខ្ញុំ​នៅ​ចាំ​ថា ប៉ា​របស់​ខ្ញុំ​ធ្លាប់​និយាយ​ថា គាត់​ពិបាក​នឹង​ដើរ​ចេញ​ពី​ការ​ជជែក​គ្នា ដែល​មិន​ចេះ​ចប់​មិន​ចេះ​ហើយ អំពី​ការកាត់​ស្រាយ​ខគម្ពីរ​ខុស​ៗ​គ្នា។ ប៉ុន្តែ គាត់​ក៏​បាន​រំឭក​ថា រឿង​ល្អ​ក៏​បាន​កើត​មាន ពេល​ដែល​ភាគី​ទាំង​សង្ខាង​ព្រម​បញ្ចប់ការ​ជជែក​គ្នា​រក​ខុស​រក​ត្រូវ ដែល​គ្មាន​លទ្ធ​ផល។

ប៉ុន្តែ តើ​គេ​ពិត​ជា​អាច​បញ្ចប់​ការ​ខ្វែង​គំនិត​គ្នា​មែន​ឬ ពេល​ដែល​ម្នាក់​ៗ​សុទ្ធ​តែ​គិត​ថា ការ​យល់​ឃើញ​របស់​ខ្លួន​ត្រឹម​ត្រូវ ហើយ​សំខាន់​យ៉ាង​ខ្លាំង? យើង​អាច​រក​ឃើញ​ចម្លើយ សម្រាប់​សំណួរ​នេះ នៅ​ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ទីក្រុង​រ៉ូម។ កាល​នោះ អ្នក​អាន​សំបុត្រ​របស់​គាត់​ ស្ថិត​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា ផ្នែក​សង្គម ​នយោបាយ និង​សាសនា បាន​ជា​គាត់​បង្រៀន​ពួក​គេ ឲ្យ​មាន​ចិត្ត​គំនិត​តែ​មួយ ទោះ​ពួក​គេ​មាន​ការ​ខ្វែង​គំនិត​គ្នា​យ៉ាង​ណា​ក៏​ដោយ(១៤:៥-៦)។

តាម​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល ដើម្បី​បញ្ឈប់​ការ​ជជែក​គ្នា រក​ខុស​រក​ត្រូវ​ ដែល​គ្មាន​ទីបញ្ចប់ យើង​ត្រូវ​នឹក​ចាំថា យើង​ម្នាក់​ៗ នឹង​ត្រូវ​ឈរ នៅ​ទី​ជំនុំ​ជម្រះ​របស់​ព្រះ​ជា​ម្ចាស់ ដើម្បីឆ្លើយ ចំពោះ​ការ​អ្វី​ដែល​យើង​បាន​គិត ក៏​ដូច​ជា​អំពី​ការអ្វី​ដែល​យើង​បាន​ប្រព្រឹត្ត ​ចំពោះគ្នា​ទៅ​វិញ​ទៅ​មក ដោយសារ​ការ​យល់​ឃើញ​ខុសគ្នានោះ(ខ.១០)។

ការប៉ះ​ទង្គិច​គ្នា ដោយ​ពាក្យ​សម្តី ឬ​ការ​យល់​ឃើញ​ដែល​ខុស​គ្នា ពិត​ជា​អាច​ក្លាយ​ជា​ឱកាស សម្រាប់​នឹក​ចាំ​ថា មាន​ការមួយ​ចំនួន ដែល​សំខាន់​ជាង​គំនិត​របស់​យើង ហើយ​ថែម​ទាំង​សំខាន់​ជាង​ការ​កាត់​ស្រាយ​ខគម្ពីរ​របស់​យើង​ផង​ដែរ។​ យើង​ម្នាក់​ៗ​នឹង​ត្រូវ​ឆ្លើយ​នៅ​ចំពោះ​មុខ​ព្រះ​ជា​ម្ចាស់​ថា តើ​យើង​បាន​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ថែម​ទាំងស្រឡាញ់​ខ្មាំង​សត្រូវ ដូច​ដែល​ព្រះ​គ្រីស្ទ​បាន​ស្រឡាញ់​យើង​ឬ​ទេ។

សព្វ​ថ្ងៃ​នេះ​ ពេល​ខ្ញុំ​គិត​ពី​រឿង​នេះ ខ្ញុំ​បាន​នឹក​ចាំ​ថា ប៉ា​របស់​ខ្ញុំ​ធ្លាប់​បាន​និយាយ​ថា រឿង​ល្អ​ក៏​បាន​កើត​មាន ពេល​ដែល​ភាគី​ទាំង​សង្ខាង​ព្រម​បញ្ចប់​ការ​ជជែក​គ្នា​រក​ខុស​រក​ត្រូវ ដែល​គ្មាន​លទ្ធ​ផល…

តាមរបៀបដែលមិននឹកស្មានដល់

កាល​ពី​ឆ្នាំ​១៩៨៦ កុមារ លេវ៉ាន មើរីត (Levan Merritt) អាយុ​៥​ឆ្នាំ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​បរិវេណ​ចិញ្ចឹម​សត្វ​ស្វា​ឪ​ហ្គូរីឡា ដែល​មាន​របាំង​ជុំវិញ ជម្រៅ​៦​ម៉ែត្រ ក្នុង​សួន​សត្វ​ជើស៊ី ប្រទេស​អង់​គ្លេស។ ខណៈ​ពេល​ដែល​ឪពុក​ម្តាយ និង​អ្នក​ឈរ​មើល ស្រែក​ឲ្យ​គេ​ជួយ នោះ​ស្រាប់​តែ​មាន​ស្វា​ឈ្មោល​ធំ​មួយ​ក្បាល ឈ្មោះ ចាំបូ(Jambo) បាន​មក​ឈរ​នៅ​បាំង​ក្មេង​ប្រុស​ដែល​ដេក​ស្ដូក​ស្ដឹង ធ្វើ​ឲ្យ​សត្វ​ស្វា​ហ្គូរីឡា​ដទៃ​ទៀត​មិន​អាច​ចូល​មក​ក្បែរ​គាត់​បាន។ បន្ទាប់​មក វា​ក៏​ចាប់​ផ្តើម​អង្អែល​ខ្នង​ក្មេង​នោះ​ថ្មម​ៗ។ នៅពេល​ដែល​លេវ៉ាន ចាប់​ផ្តើម​ស្រែក​យំ ចាំបូ​ក៏​បាន​នាំ​ស្វា​ហ្គូរីឡា​ដទៃ​ទៀត ចេញ​ទៅ​ទ្រុង​របស់​ពួក​គេ ខណៈ​ពេល​ដែល​អ្នក​យាម​សួន​សត្វ និង​អ្នក​បើក​បរ​រថយន្ត​សង្គ្រោះ បាន​ចុះ​មក​ជួយ​សង្គ្រោះ។ ជាង​៣០​ឆ្នាំ​ក្រោយ​មក លេវ៉ាន​នៅ​តែ​និយាយ អំពី​ចាំបូ ដែលជា​សត្វ​មាន​មាឌ​ធំ​ដ៏​សប្បុរស ដែល​ប្រៀប​បាន​នឹង​ទេវតា​ដែល​បាន​ការពារ​គាត់ ដែល​បាន​ប្រព្រឹត្ត​ចំពោះ​គាត់ តាម​របៀប​ដែល​មិន​នឹក​ស្មាន​ដល់ និង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ដោយ​ធ្វើ​ឲ្យ​គាត់​មាន​ការ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត ចំពោះ​សត្វ​ស្តា​ហ្គូរីឡា​ជា​រៀង​រហូត។

ហោរា​អេលីយ៉ា ប្រហែល​ជា​បាន​រំពឹង​ថា ព្រះ​ជាម្ចាស់​នឹង​ធ្វើ​ការ​របស់​ទ្រង់ តាម​របៀប​ដ៏​ជាក់​លាក់​ណា​មួយ ប៉ុន្ដែ ព្រះ​លើអស់​ទាំង​ព្រះ បាន​ប្រើ​ខ្យល់​ព្យុះ ការ​រញ្ជួយ​ផែន​ដី​ដ៏​ខ្លាំង និង​ភ្លើង​ឆេះ​ដ៏​សន្ធោ​សន្ធៅ ដើម្បី​បង្ហាញ​ហោរា​របស់​ទ្រង់ ពី​របៀប ដែលគាត់​មិន​ត្រូវ​គិត​អំពី​ទ្រង់។  បន្ទាប់​មក ទ្រង់​ក៏​បាន​ប្រើ​សំឡេង​តូច​រហៀង​ៗ ដើម្បី​បង្ហាញ​ពី​ព្រះ​ហប្ញ​ទ័យ និង​ព្រះ​វត្ត​មាន​របស់​ទ្រង់(១ពង្សាវតាក្សត្រ ១៩:១១-១២)។

អេលីយ៉ា​ធ្លាប់​បាន​ឃើញ​ព្រះ​ចេស្ដា​របស់​ព្រះ​ជាម្ចាស់ ពី​មុន​មក​ហើយ(១៨:៣៨-៣៩)។ ប៉ុន្ដែ គាត់​មិន​បាន​យល់ទាំង​ស្រុង…

ជម្ងឺបាត់បង់ការចងចាំ

មាន​ពេល​មួយ ក្រុម​សង្រ្គោះ​បន្ទាន់ ក្នុង​ក្រុង​ខាង​ស្បាត រដ្ឋ​កាលីហ្វូញ៉ា បាន​មក​ជួយ​សង្រ្គោះ​ស្រ្តី​ម្នាក់ ដែល​និយាយ​ភាសា​អង់​គ្លេស តុង​អូស្រា្តលី។ គាត់​មិន​ចាំ​ថា ខ្លួន​ឯង​ជា​នរណា​ទេ។ ដោយ​សារ​គាត់​បាត់​ការ​ចង​ចាំ ហើយ​មិន​មាន​អត្ត​សញ្ញាណ​ប័ណ្ឌ​ជាប់​ខ្លួន គាត់​មិន​អាច​ប្រាប់​គេ​ថា គាត់​មាន​ឈ្មោះ​អ្វី ហើយ​គាត់​មក​ពី​ណា​ ។ ក្រោយ​មក ដោយ​សារ​ជំនួយ​របស់​ក្រុម​គ្រូពេទ្យ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អន្តរ​ជាតិ គាត់​ក៏​មាន​សុខ​ភាព​ល្អ​ឡើង​វិញ ហើយ​គេ​​ក៏​បាន​ដឹង​អំពី​ប្រវត្តិ​គាត់ រួច​នាំ​គាត់​ទៅ​ជួប​ជុំ​ក្រុម​គ្រួសារ​គាត់​វិញ។​

ស្តេច​នេប៊ូក្នេសា នៃ​ចក្រ​ភព​បាប៊ីឡូន ក៏​ស្ទើរ​តែ​ភ្លេច​ថា ទ្រង់​ជា​នរណា ហើយ​ទ្រង់​មាន​ដើម​កំណើត​មក​ពី​ណា។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​បាត់​បង់​ការ​ចង​ចាំ​របស់​ទ្រង់ គឺ​ជា​ជម្ងឺ​ខាង​វិញ្ញាណ។ ទ្រង់​បាន​លើក​ដំកើង​ខ្លួន​ឯង សម្រាប់​នគរ​ដែល​ព្រះ​បាន​ប្រទាន​ទ្រង់ ហើយ​ទ្រង់​បាន​ភ្លេច​ថា ព្រះ​ទ្រង់​ជា​ក្សត្រ​លើ​អស់​ទាំង​ក្សត្រ​ ហើយ​អ្វី​ៗ​ដែល​ទ្រង់​មាន ​គឺ​បាន​មក​ពី​ព្រះ​អម្ចាស់(ដានីយ៉ែល ៤:១៧,២៨-៣០)។

ព្រះ​ទ្រង់​ក៏​បាន​ធ្វើ​ឲ្យ​គំនិត​របស់​ស្តេច​ កាន់​តែ​មាន​ភាព​ធ្ងន់​ធ្ងរ ដោយ​ឲ្យ​ទ្រង់​ចូល​ទៅ​ក្នុង​ទីវាល​រស់​នៅ​ជា​មួយ​សត្វ​ព្រៃ ហើយ​សោយ​ស្មៅ​ដូច​សត្វ​គោ​(ខ.៣២-៣៣)។ ទី​បញ្ចប់ ប្រាំ​ពីរ​ឆ្នាំ​ក្រោយ​មក ស្តេច​នេប៊ូក្នេសា​ក៏​បាន​មើល​ទៅ​លើមេឃ ហើយ​ទ្រង់​ក៏​បាន​មាន​ការ​ចង​ចាំ​ឡើង​វិញ ធ្វើ​ឲ្យ​ទ្រង់​នឹក​ចាំ​ថា ទ្រង់​ជា​នរណា ហើយ​ចាំ​ថា នរណា​បាន​ប្រទាន​នគរ​​​​មក​ទ្រង់។ ពេល​ដែល​ទ្រង់​ភ្ញាក់​ដឹង​ខ្លួន​ឡើង​វិញ​ហើយ ទ្រង់​ក៏​បាន​ប្រកាស​ថា “នេប៊ូក្នេសា យើង​ក៏​សរសើរ ហើយ​លើក​ដំកើង ព្រម​ទាំង​ពណ៌នា​គុណ​ដល់​មហាក្សត្រ​នៃ​ស្ថានសួគ៌”(ខ.៣៧)។

ចុះ​ចំណែក​យើង​វិញ? តើ​យើង​គិត​ថា យើង​ជា​នរណា? តើ​យើង​មាន​ប្រភព​មក​ពី​ណា? ដោយ​សារ​យើង​ងាយ​នឹងភ្លេច ក្រៅ​ពី​ស្តេច​លើ​អស់​ទាំង​ស្តេច…

ការផ្តោតទៅលើភាពអស្ចារ្យ

មនុស្ស​ខ្លះ​ចេះ​តែ​មើល​ទៅ​លោកិយ ឃើញ​តែ​បញ្ហា។ លោក​ដេវីត ចូនស៍(DeWitt Jones) ជា​ជាង​ថត​របស់​ទូរទស្សន៍​ប៉ុស្ទ នេសិននល ជីអូក្រាហ្វ៊ីក។ គាត់​បាន​ប្រើ​អាជីព​របស់​គាត់ ដើម្បី​បង្ហាញ​នូវ​ចំណុច​ល្អ​ៗ របស់​ពិភព​លោក​។ មុន​នឹង​គាត់​ថត​រូប គាត់​រង់​ចាំ​មើល​ពន្លឺ ដែល​ភ្លឺ​ល្អ ដែល​នាំ​ឲ្យ​គាត់​មើល​ឃើញ​រូប​ភាព​ដ៏​អស្ចារ្យ​ ដែល​បានបង្កប់​ខ្លួន នៅ​ទីនោះ​ជា​យូរ​មក​ហើយ។ គាត់​បាន​ប្រើ​ម៉ាស៊ីន​ថត​រូប​របស់​គាត់ ដើម្បី​ស្វែង​រក​សម្រស់​ ដែល​លេច​ឡើងនៅ​លើ​ផ្ទៃ​មុខ​មនុស្ស និង​ធម្ម​ជាតិ​ដ៏​សាមញ្ញ។

មនុស្ស​ជា​ច្រើន​មាន​ហេតុ​ផល ដែល​ត្រូវ​ផ្តោត​ទៅ​លើ​ចំណុច​អវិជ្ជ​មាន​របស់​ពិភព​លោក ដែល​ក្នុង​នោះ ក៏​មាន​លោក​យ៉ូប​ផង​ដែរ។ បន្ទាប់​ពី​គាត់​បាន​បាត់​បង់​អ្វី​ៗ​គ្រប់​យ៉ាង ដែល​នាំ​ឲ្យ​គាត់​មាន​អំណរ សូម្បី​តែ​មិត្ត​ភក្តិ​គាត់​ក៏​បាន​ក្លាយ​ជាអ្នក​ចោទ​ប្រកាន់​មក​លើ​គាត់​ផង​ដែរ។ ពួក​គេ​ក៏​បាន​ប្រាប់​លោក​យ៉ូប​ថា គាត់​មាន​ទុក្ខ​វេទនា​ខ្លាំង​យ៉ាង​នោះ គឺ​ដោយ​សារ​អំពើ​បាប​ដែល​គាត់​បាន​លាក់​ទុក។ ពេល​លោក​យ៉ូប​ស្រែក​រក​ព្រះ ទ្រង់​នៅ​តែ​ស្ងាត់​ស្ងៀម មិន​ឃើញ​ឆ្លើយ​តប​ចំពោះ​គាត់។

ទី​បំផុត នៅ​ក្នុង​ភាព​វឹក​វរ​នៃ​ខ្យល់​ព្យុះ​កំបុត​ត្បូង និង​ភាព​ងងឹត​នៃ​ជីវិត​របស់​លោក​យ៉ូប ព្រះ​ទ្រង់​ក៏​បាន​ឲ្យ​គាត់ ពិចារណា​អំពី​ភាព​អស្ចារ្យ​ក្នុង​ធម្មជាតិ ដែល​បាន​ឆ្លុះ​បញ្ចាំង ឲ្យ​ឃើញ​ប្រាជ្ញា និង​អំណាចរបស់ទ្រង់ ​ដែល​យើង​មិន​មាន​ដល់​ទ្រង់(យ៉ូប ៣៨:២-៤)។

បើ​យើង​កំពុង​តែ​មាន​គំនិត​អវិជ្ជ​មាន តើ​ទ្រង់​នឹង​មិន​ឲ្យ​យើង​ពិចារណា អំពី​ភាព​អស្ចារ្យ​នៃ​ធម្មជាតិ​ដែរ​ទេ​ឬ? ចុះ​ចំណែក​ឯ​ធម្ម​ជាតិ​នៃ​សត្វ​បក្សី​ដែល​ហើរ​លើ​អាកាស ស្លឹក​ឈើ​ដែល​បក់​រវិច ឬ​វាល​ស្មៅ​ដ៏​ធំ​ល្វឹង​ល្វើយ តើ​យើង​នឹង​រក​ឃើញ​ភាព​អស្ចារ្យ​ដែរ​ឬ​ទេ? នៅ​ក្នុង​ពេល​ដ៏​ឈឺ​ចាប់ តើ​យើង​នឹង​ពិចារ​ណា អំពី​ភាព​អស្ចារ្យ​នៃ​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អាទិករ ហើយ​គិត​ឃើញ​គំនិត និង​ព្រះ​ទ័យ​របស់​ទ្រង់ ដែល​បាន​គង់​នៅ​ជា​មួយ​យើង តាំង​ពី​យូរ​មក​ហើយឬ​ទេ? ពេល​យើង​មើល​ឃើញ​ភាព​អស្ចារ្យ​របស់​ទ្រង់​ហើយ យើង​អាច​សរសើរ​ដំកើង…

គ្រូពេទ្យដ៏អស្ចារ្យ

ពេល​លោក​វេជ្ជ​បណ្ឌិត រីស៊ី មែនឆានដា(Rishi Manchanda) សួរ​អ្នក​ជម្ងឺ​របស់​គាត់​ថា “តើ​អ្នក​មាន​ទីលំ​នៅ នៅ​កន្លែង​ណា?” គឺ​គាត់​មិន​គ្រាន់​តែចង់ដឹង អំពី​អាស័យ​ដ្ឋាន​របស់​ពួក​គេ​ប៉ុណ្ណោះទេ​។ គាត់​បាន​សង្កេត​ឃើញ​ថា អ្នកដែល​មក​ឲ្យ​គាត់​ជួយ ច្រើន​តែ​រស់​នៅ ក្នុង​ស្ថានភា​ព​ដែល​មាន​បរិយ៉ា​កាស​មិន​ល្អ។ ពួក​គេ​កំពុង​រស់​នៅ ក្នុង​កន្លែង ដែលមានរបស់​ដែល​ដុះ​ផ្សិត សត្វ​ល្អិត​ចង្រៃ និង​ជាតិ​ពល់​កំពុងធ្វើឲ្យ​ពួក​គេឈឺ​។ ដូច​នេះ វេជ្ជ​បណ្ឌិត មែនឆានដា​ក៏​បានក្លាយ​ជា​អ្នក​បង្កើ​ត​សមាគមន៍​គ្រូពេទ្យ​បញ្ច្រាស​ខ្សែ​ទឹក ដែល​មាន​ការ​ចូល​រួម ពី​គ្រូ​ពេទ្យ ដែល​ផ្តល់​ឲ្យ​នូវ​ការ​ព្យាបាលសុខ​ភាព​បន្ទាន់ ហើយ​ទន្ទឹម​នឹង​នោះ ពួក​គេ​កំពុង​ធ្វើ​ការ​ជាមួ​យអ្នក​ជម្ងឺ  និ​ងសហគមន៍ ដើម្បី​នាំ​ទៅរ​ក​ប្រភព​នៃ​សុខ​ភាពល្អ។

ពេល​ដែល​ព្រះ​យេស៊ូវ​ប្រោស​ជម្ងឺ ដល់​អ្នក​ដែល​មក​រក​ទ្រង់(ម៉ាថាយ ៤:២៣-២៤) ទ្រង់​បាន​បើក​ភ្នែក​ពួក​គេ ឲ្យ​មើលឃើញ លើស​ពី​ការ​ព្យាបាល​ផ្នែក​រូប​កាយ និង​តម្រូវការ​ផ្នែក​សម្ភារៈ។ នៅ​ក្នុង​ការអធិប្បាយ​ព្រះ​បន្ទូល​នៅ​លើ​ភ្នំ ទ្រង់​ មិន​គ្រាន់​តែ​ប្រទាន​នូវ​ការ​អស្ចារ្យ នៃ​ការ​ប្រោស​ជម្ងឺ​ប៉ុណ្ណោះ​ឡើយ(៥:១-១២)។ ព្រះ​យេស៊ូវ​បាន​ធ្វើ​ការ​ពិពណ៌​នា៧ដង អំពី​សណ្ឋាន​នៃ​ចិត្ត និង​គំនិត ដែលឆ្លុះ​បញ្ចាំង​អំពី​សុខ​មាល​ភាព ដែល​នឹង​នាំ​ឲ្យ​ទទួល​នូវ​លទ្ធ​ផល ដែល​ទ្រង់​សន្យា​(ខ.៣-៩)។ មាន​ពេល​លើស​ពី​២​ដង ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា មាន​ពរ​ហើយ អ្នក​ដែល​គេ​បៀត​បៀន ហើយ​ពួក​គេ​អាច​រក​ឃើ​ញក្តីសង្ឃឹម និង​ការ​សម្រាក​ក្នុង​ទ្រង់(ខ.១០-១២)។

ព្រះ​បន្ទូល​ព្រះ​យេស៊ូវ​ត្រង់​ចំណុ​ច​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឆ្ងល់។ តើ​ខ្ញុំ​កំពុង​មាន​សណ្ឋាន​នៃ​ចិត្ត​បែប​ណា? តើ​ខ្ញុំ​ដឹង​ទេ​ថា សុខុមាល​ភាព​ខាង​វិញ្ញាណ​របស់​ខ្ញុំ សំខាន់​ជាង​តម្រូវ​ការ​ខាង​សាច់​ឈាម និង​សម្ភារៈ ដែល​មាន​ភាព​បន្ទាន់? ពេល​ខ្ញុំស្រេក​ឃ្លាន​ច​ង់​បាន​ការ​អស្ចារ្យ…

ព្រះទ្រង់មានព្រះទ័យប្រចណ្ឌ

កាល​ពី​ឆ្នាំ​២០១៤ មាន​អ្នក​ស្រាវ​ជ្រាវ​ម្នាក់ មក​ពី​សកល​វិទ្យាល័យ​កាលីហ្វូញ៉ា បាន​ប្រើ​តុក្កតា​ឆ្កែ​មួយ​ក្បាល ដែល​មាន​រូប​រាង្គ​ដូច​សត្វ​ឆ្កែ​ពិត​ៗ ដើម្បី​បង្ហាញ​ថា សត្វ​ក៏​ចេះ​ប្រចណ្ឌ​ផង​ដែរ។ សាស្រ្តា​ចារ្យ គ្រីស្ទីន ហារីស(Christine Harris) បាន​ឲ្យ​ម្ចាស់​ឆ្កែ​ជា​ច្រើន​នាក់​មក​ជួប​ជុំគ្នា ដោយ​នាំ​យក​ឆ្កែ​របស់​ខ្លួន​មក​ជា​មួយ។ គាត់​បាន​សុំ​ឲ្យ​ម្ចាស់​ឆ្កែ​ទាំង​នោះ​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​តុក្កតា​ឆ្កែ នៅ​ចំពោះ​មុខ​សត្វ​ឆ្កែ​ចិញ្ចឹម​របស់​ខ្លួន។ គាត់​ក៏​បាន​រក​ឃើញ​ថា ៧៥​ភាគរយ​នៃ​សត្វ​ឆ្កែ​ទាំង​អស់​នោះ បាន​ឆ្លើយ​តប ដោយ​ការ​ប្រចណ្ឌ ដែល​គេ​ងាយ​នឹង​មើល​ដឹង។ សត្វ​ឆ្កែ​ខ្លះ​បាន​ព្យាយាម​ធ្វើ​ឲ្យ​ម្ចាស់​វា ងាក​មក​ចាប់​អារម្មណ៍​នឹង​ខ្លួន​វិញ ដោយ​ទៅ​ប៉ះ ឬ​យក​ខ្លួន​ទៅ​ត្រដុស​នឹង​ម្ចាស់​វា​ថ្នម​ៗ។ ឆ្កែ​ផ្សេង​ទៀត​បាន​ព្យាយាម​ទៅ​ជ្រែក​ចំ​កណ្តាល​ម្ចាស់​វា និង​តុក្កតា​ឆ្កែ​នោះ។ មាន​ឆ្កែ​ពីរ​បី​ក្បាល បាន​ធ្វើ​ជ្រុល​ហួស​ហេតុ ដោយ​ត្របាក់​គួរ​ប្រជែង​របស់​ខ្លួន ដែល​តុក្កតា​ឆ្កែ។

ការ​ប្រចណ្ឌ​របស់​សត្វ​ឆ្កែ ហាក់​ដូច​ជា​អាច​ធ្វើ​ឲ្យ​ម្ចាស់​វា​មាន​អារម្មណ៍​កក់​ក្តៅ​ណាស់។ តែ​ការ​ប្រចណ្ឌ​របស់​មនុស្ស អាច​នាំ​ឲ្យ​មាន​លទ្ធ​ផល ដែល​មិន​ល្អ​ដូច​សត្វ​ឆ្កែ​ទេ។ តែ​លោក​ម៉ូសេ និង​សាវ័ក​​ប៉ុល​បាន​រំឭក​យើង​ថា មាន​ការ​ប្រចណ្ឌ​មួយ​ប្រភេទ​ទៀត ដែល​ឆ្លុះ​បញ្ចាំង ឲ្យ​យើង​ឃើញ​ព្រះ​ទ័យ​ដ៏​ល្អ​របស់​ព្រះ។ ពេល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ក្រុង​កូរិន​ថូស គាត់​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​ប្រចណ្ឌ ចំពោះ​អ្នក​រាល់​គ្នា ដោយ​សេចក្តី​ប្រចណ្ឌ​នៃ​ព្រះ”(២កូរិនថូស ១១:២)។ ត្រង់​ចំណុច​នេះ គាត់​មិន​ចង់​ឲ្យ​ពួក​គេ “ត្រូវ​បង្ខូច​ចេញ​ពី​សេចក្តី​ទៀង​ត្រង់​ខាង​ឯ​ព្រះគ្រីស្ទ”(ខ.៣)។ ការ​ប្រចណ្ឌ​ដូច​នេះ បាន​ឆ្លុះ​បញ្ចាំង​អំពី​បំណង​ព្រះ​ទ័យ​ព្រះ ដែល​បាន​ប្រាប់​លោក​ម៉ូសេ ក្នុង​ក្រឹត្យ​វិន័យ​ដប់​ប្រការ​ថា ទ្រង់​ជា​ព្រះ​របស់​គាត់ ទ្រង់​មាន​ព្រះ​ទ័យ​ប្រចណ្ឌ(និក្ខមនំ ២០:៥)។

ការ​ប្រចណ្ឌ​របស់​ព្រះ ខុស​ពី​ការ​ប្រចណ្ឌ​របស់​យើង ដែល​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន​។ ព្រះ​ទ្រង់​ប្រចណ្ឌ…

ប្រសើរជាង​ការភ្ញាក់ពីសុបិនអាក្រក់

តើអ្នក​ធ្លាប់​មាន​អារម្មណ៍​ថា ជីវិត​របស់​អ្នក​ត្រូវ​បាន​បំផ្លាញ​ ដោយ​សារ​តែ​អ្នក​បាន​ធ្វើ​អ្វី​មួយ ​ដែល​គួរ​ឲ្យ​ខ្មាស់​អៀន ឬ​គួរ​ឲ្យ​អាម៉ាស់ ឬ​ក៏​ជា​បទ​ឧក្រិដ្ឋ​ជា​ដើម ប៉ុន្តែ ​ដល់​ពេល​ភ្ញាក់​ឡើង ទើប​ដឹង​ខ្លួន​ថា​ នោះ​គ្រាន់​តែ​ជា​ការ​យល់​សប្ត​សោះ? ក៏​ប៉ុន្តែ ចុះ​ប្រសិន​បើ​រឿង​នេះ​មិន​គ្រាន់​តែ​ជា​សុបិន​អាក្រក់​វិញ​នោះ? ចុះ​បើ​សិន​ជា​ស្ថាន​ភាព​នោះ គឺ​ពិត​ជា​បាន​កើត​ឡើង​មែន ចំពោះ​ខ្លួន​អ្នក​ និង​ចំពោះ​មនុស្ស​ដែល​អ្នក​ស្រឡាញ់ តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា?

នេះ​គឺ​ជា​ស្ថាន​ភាព​ដែល​តួ​អង្គ​ម្នាក់​បាន​ជួប​ប្រទះ នៅ​ក្នុង​រឿង​ប្រលោម​លោក នៅ​សតវត្សរ៍​ទី១៩ ​ដែល​លោក​ ចច ម៉ាកដូណាល់(George MacDonald) បាន​និពន្ធ ​មាន​ចំណង​ជើង​ថា ការ​ភ្ញាក់​រឭក​របស់​គ្រូ​ជំនួយ ។ រឿង​នេះ និយាយ​អំពី​ដំណើរ​ជីវិត​របស់​អ្នក​បម្រើ​ព្រះ​ម្នាក់ ប្រចាំ​តំបន់​មួយ ​ដែល​ភ្ញាក់​ដឹង​ខ្លួន​ថា ​គាត់​បាន​ចែក​ចាយ​ព្រះ​បន្ទូល​ព្រះ ទាំង​មិន​ដឹង​ថា ខ្លួន​ឯង​ជឿ​ព្រះ​ពិត​មែន​ឬ​អត់។ ក្រោយ​មក គេ​បាន​អញ្ជើញ​គាត់​ ឲ្យ​នៅ​កំដរ​យុវ​ជន​ម្នាក់ ​ដែល​កំពុង​វង្វេង​ស្មារ​តី និង​កំពុង​ឈឺ​ធ្ងន់​ហៀប​នឹង​ស្លាប់ ទាំង​មាន​ការ​ភ័យ​ខ្លាច ចំពោះ​ឃាត​កម្ម​ដែល​គាត់​បាន​ប្រព្រឹត្ត​កន្លង​មក។

ហេតុ​ការណ៍​នៅ​ពេល​នោះ ក៏​បាន​កែ​ប្រែ​ចិត្ត​របស់​អ្នក​បម្រើ​ព្រះ​រូប​នេះ ធ្វើ​ឲ្យ​គាត់​ភ្ញាក់​ដឹង​ខ្លួន​ថា មាន​ការ​មួយ​ដែល​យើង​ម្នាក់​ៗ​ចាំ​បាច់​ត្រូវ​ដឹង។ ភាព​ធូរ​ស្បើយ ដោយ​សារ​តែ​ការ​ភ្ញាក់​ដឹង​ខ្លួន​ពី​សុបិន​អាក្រក់ ​គឺ​មិន​អាច​ប្រៀប​ផ្ទឹម​នឹង​ការ​ដែល​ភ្ញាក់​ដឹងខ្លួន នៅ​ក្នុង​ការ​អត់​ទោស​បាប​របស់​ព្រះ ដែល​ពី​ដើម​យើង​ធ្លាប់​គិត​ថា​ជា​រឿង ​មិន​គួរ​ឲ្យ​ជឿ​នោះ​។

តើ​យើង​នឹង​រក​បាន​សេចក្តី​មេត្តា​ករុណា នៅ​ទីណា? សេចក្តី​មេត្តា​ករុណា គឺ​មាន​នៅ​ក្នុង​អង្គ​ព្រះ​យេស៊ូវ។ ពេល​ទ្រង់​កំពុង​ជាប់​ឆ្កាង ​ក្នុង​ចំណោម​ចោរ​ពីរ​នាក់​ដែល​ជាប់​ឆ្កាង​សង្ខាង​ទ្រង់ មាន​ចោរ​ម្នាក់​បាន​បែរ​មក​សូម​ឲ្យ​ទ្រង់​ជួយ ហើយ​ទ្រង់​ក៏​បាន​មាន​បន្ទូល​ដោយ​សេចក្តី​មេត្តា​ករុណា​ថា “ថ្ងៃ​នេះ…

អ្វីដែលមិនត្រូវសាងសង់

មាន​ជាង​សំណង់​ពីរ​នាក់​កំពុង​សង់​អគារ​មួយ។ គេ​ក៏​បាន​សួរ​ថា ពួកគេ​កំពុង​សាង​សង់​អ្វី? អ្នក​ទីមួយ​បាន​ឆ្លើយ​ថា គាត់​កំពុង​សង់​យាន្ត​ដ្ឋាន។ រីឯ​អ្នក​ទីពីរ​វិញ គាត់​ប្រាប់​គេ​ថា គាត់​កំពុង​សង់​ព្រះវិហារ​ធំ។ ស្អែក​ឡើង គេ​ឃើញ​មាន​តែ​ជាង​ម្នាក់​ប៉ុណ្ណោះ កំពុង​រៀប​ឥដ្ឋ។ ពេល​គេ​សួរ​គាត់​ថា ជាង​ម្នាក់​ទៀត​បាត់​ទៅ​ណា​ហើយ គាត់​ឆ្លើយ​ថា “អូហ៍ គេ​បាន​ដេញ​គាត់​ចោល​ហើយ។ ព្រោះ​គាត់​ចេះ​តែ​ទទូច​ចង់​សាង​សង់​ព្រះ​វិហារ​ធំ ជា​ជាង​សង់​យាន្ត​ដ្ឋាន”។

មាន​រឿង​មួយ​ទៀត ដែល​បាន​កើត​ឡើង​ស្រដៀង​នឹង​រឿង​នេះ​ផង​ដែរ។ នៅ​ការ​ដ្ឋាន​សាង​សង់​ប៉ម​បាបិល នៅ​សម័យ​បុរាណ មាន​មនុស្ស​មួយ​ក្រុម​បាន​សម្រេច​ចិត្ត​សាង​សង់​ទីក្រុង និង​ប៉ម​មួយ ដែល​នឹង​ខ្ពស់​ដល់​មេឃ ហើយ​បង្រួប​បង្រួម​លោកិយ​របស់​ពួក​គេ(លោកុប្បត្តិ ១១:៤)។ ប៉ុន្តែ ព្រះ​ទ្រង់​មិន​ចង់​ឲ្យ​ពួក​គេ​សម្រេច​ផែន​ការ​ដ៏​ធំរបស់​ខ្លួន ដែល​មាន​ភាព​អាត្មា​និយម ដែល​ផ្អែក​ទៅលើ​គំនិត​ដែល​យល់​ថា ពួក​គេ​នឹង​បានឡើង​ខ្ពស់​ស្មើ​នឹង​ព្រះ       ហើយ​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​នោះឡើយ។ ដូច​នេះ ទ្រង់​ក៏​បាន​យាង​ចុះ​មក​បញ្ឈប់​គម្រោង​របស់​ពួក​គេ ធ្វើ​ឲ្យ​ពួក​គេ​បែក​ខ្ញែក​គ្នា “នៅ​ទូទំាង​ពិភព​លោក” ហើយ​ឲ្យ​ពួក​គេ​មាន​ភាសា​ខុស​ៗ​គ្នា(ខ.៨-៩)។

ព្រះ​ទ្រង់​ជ្រាប​ថា ពួក​គេ​មិន​អាច​ជួយ​ខ្លួន​ឯង​បាន​ឡើយ បាន​ជា​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ឲ្យ​ពួក​គេ​ដឹង​ថា ទ្រង់​ជា​ដំណោះ​ស្រាយ​សម្រាប់​បញ្ហា​របស់​ពួក​គេ ហើយ​ទ្រង់​ក៏​បាន​បើក​បង្ហាញ​ផែន​ការ​ទ្រង់ ដល់​ពួក​គេ តាម​រយៈ​លោក​អ័ប្រាហាំ(១២:១-៣)។ តាម​រយៈ​ជំនឿ​របស់​លោក​អ័ប្រាហាំ និង​កូន​ចៅ​ជំនាន់​ក្រោយ​របស់​គាត់ ទ្រង់​បាន​បង្ហាញ​លោកិយ អំពី​របៀប​ស្វែង​រក​ទីក្រុង​ដែល “ព្រះ​ទ្រង់​ជា​អ្នក​រចនា​ប្លង់ និង​ជា​អ្នក​សាង​សង់”(ហេព្រើរ ១១:៨-១០)។

ជំនឿ​របស់​យើង​មិន​រីក​ចម្រើន ដោយ​សារ​ក្តី​ស្រមៃ ឬ​ដំណោះ​ស្រាយ​របស់​យើង​ឡើយ។ ជំនឿ​របស់​យើង ត្រូវ​មាន​មូល​ដ្ឋាន​គ្រឹះ នៅ​ក្នុង​ព្រះ​តែ​មួយ​ប៉ុណ្ណោះ និង​នៅ​ក្នុង​ការ​អ្វី​ដែល​ទ្រង់​អាច​ធ្វើ នៅ​ក្នុង…

កិច្ចការដ៏មានតម្លៃ

នៅចុង​សត​វត្សរ៍​ទី​៤ ចក្រ​ភព​រ៉ូម​ក៏បានឈប់​ចាប់អ្នកដើ​រ​តាម​ព្រះគ្រីស្ទ យក​ទៅឲ្យសត្វ​តោស៊ី ឲ្យ​ពល​រដ្ឋ​រ៉ូម៉ាំង​មើល​កម្សាន្ត​ទៀត​។ ប៉ុន្តែ ល្បែង​មរណៈ​នៅ​តែបន្ត​មាន ដោយ​គេនៅ​តែឲ្យអ្ន​ក​ប្រយុទ្ធប​ន្ត​កាប់សម្លាប់​គ្នា ឲ្យគេ​មើ​ល​កម្សាន្ត ក្នុង​ទីលាន​ប្រកួតជាធម្មតា រហូតដល់ពេលមួយ មាន​មនុស្សម្នាក់បានលោតចេញពីកន្លែងទស្សនា ចូលទៅ​ក្នុងទីលានប្រកួត ហើយ​ក៏បានព្យាយាម​ឃាត់គូរប្រយុទ្ធ​ទាំងពីរនាក់នោះ ឲ្យឈ​ប់កាប់សម្លាប់​គ្នា​ទៀ​ត​។ គាត់​ឈ្មោះធេលេម៉ាកូស(Telemachus) ជា​អ្នកបម្រើព្រះ​មកពីវាលរ​ហោស្ថា​ន។ កាល​នោះ គាត់ម​ក​លំហែ​កាយ​ក្នុ​ងទី​ក្រុង​រ៉ូម តែ​គាត់​មិ​ន​អា​ចអ​ត់ទ្រាំ​នឹង​កា​រ​កាប់​សម្លាប់​គ្នា​ ដ៏​ពេញ​និយមនេះ​។ តាម​កំណ​ត់ហេ​តុ​រប​ស់លោក​ធេអូដូរេត(Theodoret) ដែលជា​អ្នក​ដឹក​នាំពួ​កជំនុំ និង​ជាអ្ន​កប្រវត្តិសា​ស្ត្រ បា​​នឲ្យ​ដឹងថា​ លោកធេលេម៉ាកុសបា​ន​ស្រែ​ក​អំពាវ​នាវ ឲ្យគេ​ប​ញ្ឈប់​អំពើ​ហឹង្សានោះ​ទៀត តែ​គាត់​ត្រូវ​ពួក​បណ្តាជន​សម្លាប់ដោយ​ចោលនឹ​ង​ថ្ម​។ អធិរាជ ហូណូរាស(Honorius) ក៏បាន​ដឹងអំ​ពីសកម្ម​ភាពដ៏ក្លាហាន​របស់គាត់ ហើ​យក៏​បា​នប​ញ្ជារ​ឲ្យគេ​លុបបំបាត់ការ​ប្រកួត​នោះ​។

អ្នក​ខ្លះប្រ​ហែល​ជា​ចង់​ចោ​ទ​ជាសំ​ណួ​រថា​ “តើមានតែ​លោក​ធេលេម៉ាកុសទេឬ​ ដែល​បា​នលះ​ប​ង់ជី​វិត ដើម្បីប្រ​ឆាំង​នឹង​ការ​អាក្រក់​នោះ​​?” ការ​នេះបានធ្វើឲ្យ​ខ្ញុំនឹ​ក​ចាំ អំពី​សាវ័ក​ប៉ុល ដែល​បានចោទសួ​រ​ខ្លួន​ឯង​ថា “ហេតុ​​អ្វី​​បា​ន​ជា​យើង​មាន​សេចក្តី​អន្តរាយ រាល់​ពេល​វេលា​ដែរ?”(១កូរិនថូស ១៥:៣០)។ ក្នុង​បទ​គ​ម្ពីរ ២កូរិនថូស ១១:២២-៣៣ គាត់បានពិ​ពណ៌​នា​ អំពី​ទុក្ខ​លំបា​កដែ​ល​គាត់​មាន ដោយសារ​សេចក្តី​ស្រ​ឡាញ់ ចំពោះ​ព្រះ​គ្រីស្ទ​ ដែលក្នុ​ង​ចំណោម​នោះ មាន​ទុក្ខ​លំបាក​ជាច្រើន ដែល​អាច​ធ្វើ​ឲ្យគាត់បា​ត់​បង់ជីវិត។ តើ​អ្វីដែ​ល​គា​ត់ធ្វើនោះ​ មាន​តម្លៃឬ​ទេ​?

សាវ័​កប៉ុ​លបានរងទុក្ខ​លំបាក​គ្រប់​យ៉ាង ក្នុង​ការ​ងារបម្រើព្រះ​ ហើយគា​ត់​បានក្លាយ​ជាអ្នកបម្រើព្រះ​​ដ៏ជោគជ័យ។ ការ​លះបង់​អ្វីដែលមិនស្ថិតស្ថេ​រ ដើម្បី​ទទួ​លបា​ន​នូវ​ព្រះព​រ​ដ៏អស់កល្បជានិច្ច ជាការបណ្តាក់ទុនដ៏ល្អ​។ ក្នុង​គ្រារស់ឡើ​ង​វិញ…