តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Amy Peterson

យើងត្រូវការគ្នាទៅវិញទៅមក

កាល​ខ្ញុំ​កំពុង​ដើរ​លេង​ក្នុង​ព្រៃ​ ជា​មួយ​កូន​ៗ​របស់​ខ្ញុំ យើង​ក៏​បាន​រក​ឃើញ​រុក្ខ​ជាតិ​តូច​មួយ​ដើម មាន​ពណ៌​បៃ​តង​ដុះ​ជា​កញ្ចុំ​ៗ តាម​ផ្លូវ​ដើរ។ តាម​ផ្លាក​សញ្ញា​ដែល​គេ​បាន​ដាក់​តាម​ផ្លូវ តាម​ធម្មតា គេ​បាន​ហៅ​រុក្ខជាតិ​នោះ​ថា ដើម​ស្លែ​ក្តាន់ ប៉ុន្តែ តាម​ពិត វា​មិន​មែន​ជា​ដើម​ស្លែ​ទេ។ វា​ជា​ពពួក​ផ្សិត​ម្យ៉ាង ដែល​កើត​ឡើង​ពី​បណ្តុំ​រវាង​ផ្សិត និង​សារ៉ាយ ដែល​ដុះជា​មួយ​គ្នា ដោយ​ពឹង​ផ្អែក​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ទទួល​ផល​ចំណេញ​ពី​គ្នា​ទៅ​វិញ​ទៅ​មក។ ផ្សិត និង​សារ៉ាយ​នោះមិន​អាច​រស់​នៅ ដោយ​មិន​ពឹង​ផ្អែក​គ្នា​បាន​ទេ ប៉ុន្តែ ពេល​ដែល​ពួក​វា​នៅ​ជា​មួយ​គ្នា ពួក​វា​អាច​បង្កើត​ជា​រុក្ខជាតិ​ដ៏​រឹង​មាំ ដែល​អាច​រស់​នៅ​ក្នុង​ព្រៃ​ស្រល់​រហូត​ដល់​៤៥០០​ឆ្នាំ។ ដោយ​សារ​រុក្ខជាតិ​នេះ​អាច​ធន់​នឹង​ភាព​រាំង​ស្ងួត និង​អាកាស​ធាតុ​ត្រជាក់ វា​បាន​ធ្វើ​ជា​ប្រភព​អាហារ​តែ​មួយ​មុខ​គត់ សម្រាប់​សត្វ​រមំាង ក្នុង​រដូវរងា​ដែល​ត្រជាក់​ខ្លាំង។​

ទំនាក់​ទំនង​រវាង​ផ្សិត និង​សារ៉ាយ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ដល់​ទំនាក់​ទំនង​រវាង​មនុស្ស​និង​មនុស្ស។ យើង​ពឹង​ផ្អែក​គ្នា​ទៅវិញ​ទៅ​មក។ ដើម្បី​លូត​លាស់ និង​រីក​ចម្រើន យើង​ចាំ​បាច់​ត្រូវ​ពឹង​ពាក់​គ្នា​ទៅ​វិញ​ទៅ​មក។​

ពេល​ដែល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ក្រុង​កូល៉ុស គាត់​បាន​ពិពណ៌នា អំពី​ទំនាក់​ទំនង​ដែល​យើងត្រូវ​មាន។ គាត់​ថា ក្នុង​ទំនាក់​ទំនង យើង​ត្រូវ “​ប្រដាប់​កាយ ដោយ​ចិត្ត​ក្តួល​អាណិត សប្បុរស សុភាព សំឡូត និង​ចិត្ត​អត់ធ្មត់”(កូល៉ុស ៣:១២)។ យើង​គួរ​តែ​អត់​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​រស់​នៅ ក្នុង​សន្តិ​ភាព “ធ្វើ​ជា​អវយវៈ​ក្នុង​រូប​កាយ​តែ​មួយ”(ខ.១៥)។

យើង​មិន​ងាយ​នឹង​បាន​រស់​នៅ ដោយ​សន្តិភាព​ជា​មួយ​ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ​ឡើយ។ ប៉ុន្តែ ពេល​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ចម្រើន​កម្លាំង​យើង ឲ្យ​បង្ហាញ​ចេញ​នូវ​ការ​បន្ទាប​ខ្លួន និង​ការ​អត់​ទោស​បាប…

ប្រយ័ត្ន!

ខ្ញុំ​បាន​ចម្រើន​វ័យ​ធំ​ឡើង នៅ​ក្នុង​បណ្តា​ទីក្រុង​នៅ​ភាគ​ខាង​ត្បូង​មួយ​ចំនួន នៅ​សហ​រដ្ឋ​អាមេរិក ដែល​មាន​អាកាស​ធាតុ​ក្តៅ ហេតុ​នេះ​ហើយ ពេល​ដែល​ខ្ញុំ​ផ្លាស់​ទៅ​រស់​នៅ ក្នុង​ទីក្រុង​នៅ​ភាគ​ខាង​ជើង ខ្ញុំ​ចំណាយ​ពេល​មួយ​រយៈ នៅ​ក្នុង​ការ​រៀន​បើក​បរ ​ឲ្យ​មាន​សុវត្ថិ​ភាព ក្នុង​អំឡុង​ខែ​ដែល​មាន​ព្រឹល​ធ្លាក់ រយៈ​ពេល​វែង។ ក្នុង​អំឡុង​ពេល​ដែល​ខ្ញុំ​ឆ្លងកាត់​រដូវ​រងា​ដ៏​ពិបាក​ជា​លើក​ទី​មួយ ខ្ញុំ​បាន​ជាប់​គាំង​ដំណើរ​បី​ដង ពេល​ដែល​មាន​ព្រឹល​ធ្លាក់​ខ្លាំង ហើយ​មាន​កម្រាស់​ក្រាស់។ ប៉ុន្តែ បន្ទាប់​ពី​ខ្ញុំ​បាន​ហ្វឹក​ហាត់​ជា​ច្រើន​ឆ្នាំ ខ្ញុំ​ចាប់​ផ្តើម​មាន​អារម្មណ៍​ស្រណុក​ស្រួល នៅ​ក្នុង​ការ​បើក​បរ ក្នុង​រដូវ​រងា ដែល​មាន​ព្រឹល​ធ្លាក់។ តាម​ពិត ខ្ញុំ​មាន​អារម្មណ៍​ស្រណុក​ស្រួល​ពេក បាន​ជា​ខ្ញុំ​ឈប់​មាន​ការ​ប្រុង​ប្រយ័ត្ន។ គឺ​នៅ​ពេល​នោះ​ហើយ ដែល​ខ្ញុំ​បាន​បើក​ឡាន​បុក​ផ្ទាំង​ទឹកកក​ពណ៌​ខ្មៅ​មួយ​ផ្ទាំង ហើយ​ឡាន​ខ្ញុំ​ក៏​បាន​អូស​កង់ ទាល់​តែបុក​នឹង​បង្គោល​ទូរស័ព្ទ នៅ​ចិញ្ចើម​ផ្លូវ។

តែ​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​គ្មាន​នរណា​ម្នាក់​មាន​របួស ប៉ុន្តែ ថ្ងៃ​នោះ ខ្ញុំ​បាន​រៀន​មេរៀន​ដ៏​សំខាន់​មួយ។ ខ្ញុំ​បាន​ដឹង​ថា ការ​មាន​អារម្មណ៍​ស្រណុក​ស្រួល អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ប៉ុណ្ណា។ វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​បាត់​បង់​ម្ចាស់​ការ។

យើង​ចាំ​បាច់​ត្រូវ​ហ្វឹក​ហាត់​ខ្លួន ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​នៅ​ក្នុង​ជីវិត​ខាង​វិញ្ញាណ​របស់​យើង។ លោក​ពេត្រុស​បានដាស់​តឿន​គ្រីស្ទ​បរិស័ទ​ទាំង​ឡាយ កុំ​ឲ្យ​ហោះ​ហើរ​ឆ្លង​កាត់​ជីវិត ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​នោះ​ឡើយ តែ​ត្រូវ “ដឹងខ្លួន” ​ឬ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​(១ពេត្រុស ៥:៨)។ អារក្ស​តែង​តែ​ព្យា​យាម​យ៉ាង​សកម្ម ដើម្បី​បំផ្លាញ​យើង ហេតុ​នេះ​ហើយ យើង​ក៏​ចាំ​បាច់​ត្រូវ​សកម្ម​ជា​និច្ច ដោយ​ជម្នះ​ការ​ល្បួង ហើយ​ឈរ​យ៉ាង​មំា​មួន ក្នុង​ជំនឿ​របស់​យើង​(ខ.៩)។ វា​មិន​មែន​ជា​អ្វី​ដែល​យើង​ត្រូវ​ធ្វើ ដោយ​ពឹង​ផ្អែក​លើ​គំនិត​យើង​នោះ​ឡើយ។ ព្រះ​ទ្រង់​បាន​សន្យា​ថា នឹង​គង់​នៅ​ជា​មួយ​យើង…

ការស្វែងរកកំណប់ទ្រព្យ

មាន​សៀវភៅ​រឿង​កុមារ​ជា​ច្រើន ដែល​និយាយ​អំពី​កំណប់។ ប៉ុន្តែ លោក​ហ្វូររេស ហ្វ៊ែន(Forrest Fenn) ដែល​ជា​មហា​សេដ្ឋី​ដ៏​ចម្លែក បាន​អៈ​អាង​ថា ខ្លួន​បាន​ទុក​ប្រអប់​មួយ​ចោល នៅ​កន្លែង​ណា​មួយ នៅ​លើ​ភ្នំ​រក់គី ដែល​ក្នុង​នោះ​មាន​គ្រឿង​អល្ល័ង្កា និង​មាស ដែល​មាន​តម្លៃ​រហូត​ដល់​២​លាន​ដុល្លា។ មនុស្ស​ជា​ច្រើន​បាន​ទៅ​រក​មើល​ប្រអប់​នោះ។ តាម​ពិត​ទៅ មាន​មនុស្ស​បួន​នាក់ ដែល​បាន​បាត់​បង់​ជីវិត នៅ​ក្នុង​ការ​ព្យាយាម​ស្វែង​រក​កំណប់​នោះ។

អ្នក​និពន្ធ​បទ​គម្ពីរ​សុភាសិត​បាន​ប្រាប់​យើង អំពី​មូល​ហេតុ ដែល​យើង​ត្រូវ​ឈប់​បង្អង់ ហើយ​គិត​ថា តើ​មាន​ទ្រព្យ​សម្បត្តិ​អ្វី ដែល​សក្តិ​សម​នឹង​ឲ្យ​យើង​ស្វែង​រក? ក្នុង​បទ​គម្ពីរ​សុភាសិត ជំពូក​៤ បុរស​ជា​ឪពុក​បាន​សរសេរ​សំបុត្រ​ផ្ញើទៅ​កូន​ប្រុស​របស់​គាត់​ទាំង​ប៉ុន្មាន ឲ្យ​រស់​នៅ​ឲ្យ​បាន​ល្អ ដោយ​ប្រាប់​ពួក​គេ​ថា ប្រាជ្ញា ឬ​យោបល គឺ​ជា​កំណប់​ទ្រព្យដែល​សក្តិ​សម​នឹង​ឲ្យ​ពួក​គេ​ស្វែង​រក ឲ្យ​ខាន​តែ​បាន(ខ.៧)។ គាត់​មាន​ប្រសាសន៍​ថា ប្រាជ្ញា​នឹង​ជួយ​នាំ​ផ្លូវ​យើង​ក្នុងការ​រស់​នៅ ការ​ពារ​យើង​ ហើយ​ក៏​ជួយ​យើង​មិន​ឲ្យ​ជំពប់​ដួល(ខ.៨-១២)។

ជា​ច្រើន​រយ​ឆ្នាំ​ក្រោយ​មក លោក​យ៉ាកុប ដែល​ជា​សាវ័ក​របស់​ព្រះ​យេស៊ូវ ក៏​បាន​និយាយ​សង្កត់​ធ្ងន់ អំពី​សារៈ​សំខាន់​នៃ​ប្រាជ្ញា ក្នុង​សំបុត្រ​របស់​គាត់​ផង​ដែរ។ គឺ​ដូច​ដែល​គាត់​បាន​សរសេរ​ថា “​ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ នោះ​មុន​ដំបូង​ហៅ​ថា​បរិសុទ្ធ រួច​មក​មាន​មេត្រី​ចិត្ត សេចក្តី​សំឡូត ចិត្ត​ទន់ ក៏​ពេញ​ដោយ​សេចក្តី​មេត្តាករុណា និង​ផល​ល្អ ឥត​រើស​មុខ ហើយ​ឥត​ពុត​មាយា​ផង”(យ៉ាកុប ៣:១៧)។ ពេល​ដែល​យើង​ស្វែង​រក​ប្រាជ្ញា យើង​នឹង​រក​ឃើញ​ថា អ្វី​ៗ​គ្រប់​យ៉ាង​មាន​ភាព​រីក​ចម្រើន ក្នុង​ជីវិត​យើង។

ដើម្បី​ស្វែង​រក​ប្រាជ្ញា…

ការស្វែងយល់អំពីអត្តសញ្ញាណដ៏ពិតរបស់ខ្ញុំ

តើ​ខ្ញុំ​ជា​នរណា?  នេះ​ជា​សំណួរ​របស់​តួរ​តុក្កតា​រូប​សត្វ​ដែល​គេ​ញាត់​គរ ពី​ខាង​ក្នុង ក្នុង​សៀវ​ភៅ​រឿង​កុមារ ដែលមានចំណង​ជើង​ថា ឥត​ប្រយោជន៍ ​ ដែល​លោក​មីគ អ៊ីងភែន(Mick Inkpen) បាន​និពន្ធ។ ក្នុង​រឿង​នេះ តុក្កតា​នេះ​មាន​សភាព​ចាស់ សាក​ពណ៌ ត្រូវ​គេ​យក​វា​ទៅ​ទុក​ចោល នៅ​កៀន​ជ្រុង​បន្ទប់​តូច​ក្រោម​ដំបូល​ផ្ទះ​។ អ្នក​ស៊ី​ឈ្នួល​រើ​ផ្ទះ​បាន​ឡើង​ទៅ​ជញ្ជូន​ឥវ៉ាន់​ចេញ​ពី​ក្នុង​បន្ទប់​នោះ ហើយ​ក៏​បាន​ឃើញ​វា។ គាត់​ក៏​បាន​លាន់​មាត់​ថា “ឥត​ប្រយោជន៍” ហើយ​វាក៏​បាន​គិត​ថា វា​មាន​ឈ្មោះ “ឥត​ប្រយោជន៍”។

ពេល​វា​បាន​ជួប​តុក្កតា​រូប​សត្វ​ដទៃ​ទៀត វា​ក៏​បាន​នឹក​ចាំ​ថា កាល​ពី​មុន វា​មាន​កន្ទុយ និង​ព្រុយ​នៅ​លើ​មុខ ហើយ​មាន​ពណ៌​បង្កង់​ៗ​ផង​ដែរ។  ប៉ុន្តែ ក្រោយ​មក ពេល​វា​បាន​ជួប​ស​ត្វឆ្មា​សម្បុរ​ប្រផេះ​លាយ​ត្មោត ដែល​បាន​ជួយ​នាំ​វា​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ក៏​បាន​នឹក​ឃើញ​អត្ត​សញ្ញាណ​ដ៏​ពិត​របស់​វា ដែល​ជា​តុក្កតា​រូប​ឆ្មា​ញាត់​គរ ដែល​មាន​ឈ្មោះ​ថា ថូប៊ី(Toby)។ ម្ចាស់​របស់​វា ក៏​បាន​ជួស​ជុល​វា​ឡើង​វិញ ដោយ​សេចក្តី​ស្រឡាញ់ ដោយ​ដេរ​ត្រចៀក កន្ទុយ ព្រុយ និង​ពណ៌បង្កង់​ៗ​ឲ្យ​វា។

ពេល​ណា​ខ្ញុំ​បាន​អាន​សៀវភៅ​រឿង​នេះ ខ្ញុំ​បាន​គិត​អំពី​អត្ត​សញ្ញាណ​របស់​ខ្លួន​ឯង។ តើ​ខ្ញុំ​ជា​នរណា?  ពេល​ដែល​សាវ័ក​យ៉ូហាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​កាន់​អ្នក​ជឿ​ព្រះ​ទាំង​ឡាយ គាត់​បាន​និយាយ​ថា ព្រះ​ជា​ម្ចាស់​បាន​ហៅ​យើង​ថា កូន​របស់​ទ្រង់(១យ៉ូហាន ៣:១)។ យើង​មិន​យល់ អំពី​អត្ត​សញ្ញាណ​នេះ ឲ្យ​បាន​មួយ​រយ​ភាគ​រយ​ទេ ប៉ុន្តែ ពេល​ដែល​យើង​បាន​ឃើញ​ព្រះ​យេស៊ូវ​យាង​មក​វិញ យើង​នឹង​បាន​ដូច​ជា​ទ្រង់​(ខ.២)។ ថ្ងៃ​ណា​មួយ ព្រះ​អង្គ​នឹង​ស្អាង​យើង​ឡើង ឲ្យ​មាន​អត្ត​សញ្ញាណ ដែល​ព្រះ​អង្គ​សព្វ​ព្រះទ័យ​ឲ្យ​យើង​មាន​តាំង​ពីរ​ដើម…

ការរង់ចំារបស់សត្វអណ្តើក

រៀង​រាល់​ឆ្នាំ ក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះ ពេល​ដែល​សត្វ​អណ្តើក​ពណ៌​ដឹង​ថា រដូវ​រងា​ជិត​មក​ដល់​ហើយ វា​ក៏​បាន​ជ្រមុជ​ទៅ​បាត​ស្រះ ដោយ​កប់​ខ្លួន​វា​នៅ​ក្នុង​ភក់។ ជើង និង​ក្បាល​របស់​វា​ក៏​បាន​លិប​ចូល​ទៅ​ក្នុង​ស្នូក ហើយ​វា​ក៏​នៅ​ស្ងៀម ដោយ​ចង្វាក់​បេះ​ដូង​របស់​វាបាន​ថយ​ចុះ គឺ​ស្ទើរ​តែ​លែង​ដើរ។ កម្តៅ​ក្នុង​ខ្លួន​របស់​វា​ក៏​បាន​ធ្លាក់​ចុះ គឺ​គ្រាន់​តែ​មាន​សីតុណ្ហ​ភាព​ត្រជាក់​លើស​ទឹកកក​តែ​បន្តិច​ប៉ុណ្ណោះ។ វា​ក៏​ឈប់​ដក​ដង្ហើម ហើយ​ក៏​បាន​នៅ​រង់​ចាំ។ វា​ក៏​បាន​នៅ​កប់​ក្នុង​ភក់​អស់​រយៈ​ពេល​៦​ខែ ហើយ​រាង​កាយ​របស់​វា​ក៏​បានបញ្ចេញ​ជាតិ​កាល់​ស្យូម​ពី​ក្នុង​ឆ្អឹង​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ឈាម​របស់​វា ដើម្បី​ឲ្យ​ខ្លួន​វា​ចុះ​ស្គម​យឺត​ៗ។

ប៉ុន្តែ ពេល​ដែល​ទឹកក​ក្នុង​ស្រះ​រលាយ វា​ក៏​បាន​អណ្តែត​មក​ខាង​លើ ហើយ​ចាប់​ផ្តើម​ដក​ដង្ហើម​ឡើង​វិញ។ ឆ្អឹង​របស់​វា​នឹង​លូតលាស់​ឡើង​វិញ ហើយ​វា​នឹង​ទទួល​កម្តៅ​ថ្ងៃ ដែល​បាន​ចាំង​មក​លើ​ស្នូក​របស់​វា។

ខ្ញុំ​បាន​នឹក​ចាំ អំពី​សត្វ​អណ្តើក​ពណ៌​នេះ ពេល​ដែល​ខ្ញុំ​អាន​បទ​គម្ពីរ​ទំនុក​ដំកើង ដែល​បាន​ពិពណ៌នា អំពី​ការ​រង់​ចាំ​ព្រះ។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​ជាប់​នៅ​ក្នុង​អន្លង់​ភក់​ស្អិត ប៉ុន្តែ ព្រះ​ជា​ម្ចាស់​បាន​ស្តាប់​ឮ​សម្រែក​របស់​គាត់(ទំនុកដំកើង ៤០:២)។ ព្រះ​ជា​ម្ចាស់​ក៏​បាន​លើក​គាត់​ឡើង ហើយ​ក៏​បាន​ប្រទាន​កន្លែង​ដ៏​រឹង​មាំ សម្រាប់​ឲ្យ​គាត់​ឈរ។ គាត់​ក៏​បាន​បន្លឺ​សម្លេង​ច្រៀង​ថា “ព្រះ​អង្គ​ជា​ជំនួយ និង​ជា​អ្នក​ប្រោស​ឲ្យ​ទូល​បង្គំ​រួច”(ខ.១៧)។

អ្នក​ប្រហែល​ជា​កំពុង​តែ​រង់​ចាំ​ការ​ផ្លាស់​ប្តូរ ទំាង​ពី​យូរ​មក​ហើយ ដែល​មាន​ដូច​ជា​ទិស​ដៅ​ថ្មី នៅ​ក្នុង​អាជីព ការ​ផ្សះ​ផ្សា​ទំនាក់​ទំនង ការ​ជម្នះ​ទម្លាប់​អាក្រក់ ឬ​រង់​ចំា​ការ​រំដោះ​ឲ្យ​រួច​ពី​ស្ថាន​ភាព​ដ៏​ពិបាក​ណា​មួយ។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​រំឭក​យើង​ថា យើង​ត្រូវ​ទុក​ចិត្ត​ព្រះ​ជា​ម្ចាស់ ដ្បិត​ព្រះ​អង្គ​ស្តាប់​ឮ ហើយ​ព្រះ​អង្គ​នឹង​រំដោះ​យើង​ឲ្យ​រួច។—AMY PETERSON

សេចក្តីស្រឡាញ់ ដែលស្ថិតស្ថេរ

មាន​ពេល​មួយ ប៉ា​របស់​ខ្ញុំ​បាន​ស្រែក​ពី​ចម្ងាយ​ថា “ប៉ា​ស្រឡាញ់​កូន!” ខណៈ​ពេល​ដែល​ខ្ញុំ​បិទ​ទ្វារ​ឡាន ហើយ​ដើរ​ចូល​សាលា​រៀន។ កាល​នោះ ខ្ញុំ​នៅ​រៀន​ថ្នាក់​ទី​៦ ហើយ​យើង​មាន​ទម្លាប់​ធ្វើ​ដូច​នេះ រៀង​រាល់​ពេល​ព្រឹក អស់​រយៈ​ពេល​ជា​ច្រើន​ខែ។ ពេល​យើង​ទៅ​ដល់​សាលា​រៀន ប៉ា​តែង​តែ​និយាយ​ថា “សូម​ឲ្យ​កូន​មាន​ថ្ងៃ​ដ៏​ល្អ! ប៉ា​ស្រឡាញ់​កូន!” ហើយ​ខ្ញុំ​គ្រាន់​តែ​តប​គាត់​វិញ​ថា “ប៉ា កូនជម្រាប​លា”។ ខ្ញុំ​មិន​បាន​ខឹង​គាត់ ឬ​មិន​អើពើ​ចំពោះ​គាត់​នោះ​ទេ។ កាល​នោះ គឺ​ដោយ​សារ​ខ្ញុំ​រវល់​ផ្តោត​ទៅ​លើ​ការ​គិត​របស់​ខ្លួន​ឯង​ខ្លាំង​ពេក បាន​ជា​មិន​បាន​ចាប់​អារម្មណ៍ នឹង​ពាក្យ​ពេចន៍​ដែល​គាត់​បាន​និយាយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សេចក្តី​ស្រឡាញ់​របស់​ប៉ា​ខ្ញុំ នៅ​តែ​មិន​ប្រែ​ប្រួល​ ចំពោះ​ខ្ញុំ។

សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់​ក៏​មិន​ចេះ​ប្រែ​ប្រួល ហើយ​ល្អ​លើស​សេចក្តី​ស្រឡាញ់​របស់​ប៉ា​ខ្ញុំ​ទៅ​ទៀត។ សេចក្តី​ស្រឡាញ់របស់​ទ្រង់​ស្ថិត​ស្ថេរ​ជា​ដរាប។ ព្រះ​គម្ពីរ​ដើម​ជា​ភាសា​ហេព្រើរ បាន​ប្រើ​ពាក្យ ហេសេដ  ដើម្បី​និយាយ​អំពី​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិតស្ថេរ​នេះ។ គេ​បាន​ប្រើ​ពាក្យ​នេះ​ជា​ច្រើន​ដង នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ហើយ​គ្រាន់​តែ​ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ១៣៦ ពាក្យ​នេះ​ត្រូវ​បាន​ប្រើ ២៦​ដង។ នៅ​ក្នុង​ការ​បក​ប្រែ​ពាក្យ​នេះ គេ​ពិបាក​នឹង​ស្វែង​រក​ពាក្យ ដែល​មាន​អត្ថ​ន័យ​ត្រូវ​នឹង​ពាក្យ​នេះ ​ទាំង​ស្រុង។ ជា​ទូទៅ​គេ​បក​ប្រែ​ពាក្យ​នេះ​ថា “សេចក្តី​សប្បុរស” “សេចក្តី​ស្រឡាញ់​ដ៏​សប្បុរស” “សេចក្តី​មេត្តា” ឬ “ភាព​ស្មោះ​ត្រង់”។ ពាក្យ​ហេសេដ គឺ​ត្រូវ​បាន​ប្រើ​សំដៅ ទៅ​លើ​សេចក្តី​ស្រឡាញ់ ដែល​ផ្អែក​ទៅ​លើ​ការ​ប្តេជ្ញា​ចិត្ត តាម​សេចក្តី​សញ្ញា​ដែល​បាន​តាំង​នឹង​ព្រះ​ជា​ម្ចាស់ គឺ​សេចក្តី​ស្រឡាញ់ ដែល​ស្មោះ​ត្រង់ និង​ស្មោះ​ស្ម័គ្រ។ សូម្បី​តែ​នៅ​ពេល​ដែល​រាស្រ្ត​របស់​ព្រះ​ធ្វើ​អំពើ​បាប…

គ្រឹះដ៏រឹងមាំ

កាល​ពី​រដូវ​ក្តៅ​ឆ្នាំ​មុន ខ្ញុំ និង​ស្វាមី​របស់​ខ្ញុំ បាន​ទៅ​កម្សាន្ត​នៅ​ផ្ទះ​ទឹក​ធ្លាក់ ហ្វលលីង វតធ័រ ជា​ផ្ទះ​នៅ​ទី​ជន​បទ នៅ​រដ្ឋ​ភែនស៊ីវែនា ដែល​ត្រូវ​បាន​រចនា ដោយ​ស្ថាបត្យ​ករ​ឈ្មោះ ហ្វ្រែង លយ រ៉ាយ(Frank Lloyd Wright) ក្នុង​ឆ្នាំ ១៩៣៥។ ខ្ញុំ​មិន​ដែល​ឃើញ​ផ្ទះ​ដែល​ស្អាត​ប្លែក​ដូច​នេះ ពី​មុន​មក​ទេ។ លោក​រ៉ាយ​ចង់​សង់​ផ្ទះ​មួយ​ខ្នង ដែល​ដុះ​ចេញ​ពី​ទេស​ភាព​ធម្ម​ជាតិ ដូច​ជា​រុក្ខ​ជាតិ ហើយ​គាត់​ក៏​បាន​សម្រេច​គោល​ដៅ​របស់​គាត់។ គាត់​បាន​សង់​ផ្ទះ​នោះ នៅ​ជាប់​ទឹក​ធ្លាក់​ដែល​មាន​ស្រាប់ ហើយ​រចនាបថ​របស់​វា ស៊ី​នឹង​រូប​រាង្គ​របស់​ផ្ទាំង​ថ្ម ដែល​លយ​ចេញ នៅ​ក្បែរ​នោះ។ មុគ្គុទេសករ​របស់​យើង​ក៏​បាន​ពន្យល់​ថា សំណង់​ផ្ទះ​នេះ​មាន​សុវត្ថិ​ភាព ដោយសារ​ស្នូល​កណ្តាល​របស់​វា បាន​សង់​នៅ​លើ​ផ្ទាំង​ថ្ម​ធំ​ៗ។

ពេល​ខ្ញុំ​បាន​ឮ​គាត់​និយាយ​ដូច​នេះ ខ្ញុំ​ក៏​បាន​នឹក​ចាំ​ព្រះ​បន្ទូល ដែល​ព្រះ​យេស៊ូវ​ថ្លែង​ទៅ​កាន់​ពួក​សិស្ស​របស់​ទ្រង់។ ក្នុង​សេចក្តី​អធិប្បាយ​នៅ​លើ​ភ្នំ ព្រះ​យេស៊ូវ​បាន​ប្រាប់​ពួក​គេ​ថា អ្វី​ដែល​ទ្រង់​កំពុង​បង្រៀន​ពួក​គេ គឺ​ជា​គ្រឹះ​ដ៏​រឹង​មាំ​នៃ​ជីវិត​របស់​ពួក​គេ។ បើ​សិន​ជា​ពួក​គេ​បាន​ស្តាប់​ព្រះ​បន្ទូល​ទ្រង់ ហើយ​អនុវត្ត​តាម ពួក​គេ​នឹង​អាច​ឈរ​មាំ នៅ​ក្នុង​ខ្យល់​ព្យុះ​ទាំង​អស់។ ផ្ទុយ​ទៅ​វិញ អ្នក​ដែល​បាន​ឮ ហើយ​មិន​ស្តាប់​បង្គាប់ នឹង​ទទួល​លទ្ធ​ផល ដូច​ផ្ទះ​ដែល​សង់​នៅ​លើ​ដី​ខ្សាច់​(ម៉ាថាយ ៧:២៤-២៧)។ ក្រោយ​មក សាវ័ក​ប៉ុល​ក៏​បាន​បង្រៀន​ផង​ដែរ​ថា ព្រះ​គ្រីស្ទ​គឺ​ជា​គ្រឹះ​របស់​យើង ហើយ​អ្វី​ដែល​យើង​សង់​នៅ​ក្នុង​ទ្រង់ នឹង​ស្ថិត​ស្ថេរ​នៅ​(១កូរិនថូស ៣:១១)។

ពេល​យើង​ស្តាប់​ព្រះ​បន្ទូល​ព្រះ​យេស៊ូវ ហើយ​ស្តាប់​បង្គាប់​តាម គឺ​មាន​ន័យថា យើង​កំពុង​តែ​សង់​ជីវិត​យើង…

ចៀមល្ងង់ និងអ្នកគង្វាលល្អ

មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ ឈ្មោះ​ឆាដ(Chad) បាន​ធ្វើ​ជា​អ្នក​គង្វាល​ចៀម អស់​រយៈ​ពេល​១​ឆ្នាំ ក្នុង​រ​ដ្ឋវាយ​អូមីង។ គាត់​ប្រាប់​ខ្ញុំ​ថា “សត្វ​ចៀម​ល្ងង់​ខ្លាំង​ណា​ស់ ពួក​វា​ស៊ី​តែ​ចំណីដែ​ល​នៅពី​មុ​ខ​វាប៉ុ​ណ្ណោះ។ ពេល​ពួក​វា​បាន​ស៊ី​ស្មៅដែ​ល​នៅ​ពី​មុខ​វា​អស់​ហើយ ពួក​វា​មិន​បែរ​ទៅរ​ក​ស្មៅ​ថ្មី​ៗ នៅ​កន្លែ​ងផ្សេ​ងទេ​ ហើយ​បែរ​ជា​ស៊ី​ដី ដែល​នៅមុ​ខ​ពួក​វា​​ទៅ​​វិញ!”

យើងក៏​បា​ន​អស់​សំណើច ហើយ​ខ្ញុំ​ក៏បា​ន​គិត​ដល់​ការ​បង្រៀន​ក្នុង​ព្រះគ​ម្ពីរ ដែល​បាន​ប្រៀប​ធៀប​មនុស្ស ជា​មួយ​ស​ត្វចៀ​ម​ជា​ញឹក​ញាប់។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​រាល់​គ្នាត្រូ​វ​ការ​អ្នក​គង្វាល​ម្នាក់! ប៉ុន្តែ ដោយសារ​សត្វ​ចៀម​ល្ងង់​ខ្លាំង នោះ​មិន​មែន​អ្នក​គង្វាល​ទាំង​អស់​សុទ្ធ​តែ​អាច​ថែ​ទាំ​ពួក​​​វាបាន​ឡើយ។ សត្វ​ចៀម​ត្រូវ​ការ​អ្នក​គង្វាល​ម្នាក់ ដែល​យក​ចិត្ត​ទុ​ក​ដាក់ចំពោះ​ពួក​វា​។ ពេល​ដែល​ហោរា​អេសេគាល​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​រាស្រ្ត​រប​ស់ព្រះ ដែល​កំពុង​ស្ថិត​ក្នុង​ការ​និរទេស ជា​ឈ្លើយ​សង្រ្គាម ក្នុង​ចក្រ​ភព​បាប៊ីឡូន គាត់​បាន​ប្រៀប​ប្រដូ​ចពួក​គេ ទៅ​នឹង​សត្វ​ចៀម ដែល​ពួក​អ្នក​គង្វាល​អាក្រក់​បាន​ដឹក​នាំ។ អ្នកដឹក​នាំរ​បស់​ប្រជា​ជន​អ៊ីស្រាអែ​លមិន​បាន​ថែ​ទាំ​ហ្វូង​ចៀម​ទេ ផ្ទុយ​ទៅ​វិញ បែរ​ជា​​គេងប្រ​វ័ញ្ច យក​ផល​ចំណេញ​ពី​ពួក​គេ​(ខ.៣) ហើយ​បន្ទា​ប់មក ក៏​បាន​ទុក​ពួក​គេ​ចោល ឲ្យស​ត្វ​ព្រៃ​មក​ហែក​ស៊ី​ជាអាហារ(ខ.៥)។

ប៉ុន្តែ ពួក​គេមិ​ន​មែន​គ្មាន​សង្ឃឹ​មនោះ​ឡើយ។ ព្រះ​ដែល​ជាអ្ន​កគ​ង្វាល​ល្អ បាន​សន្យាថា​ នឹង​រំដោះពួ​ក​គេ ឲ្យ​រួច​ពី​អ្នក​ដឹក​នាំដែ​លគេ​ងប្រ​វ័ញ្ច​ពួក​គេ។ ព្រះ​អង្គ​បាន​ស​ន្យាថា​ នឹង​នាំពួ​កគេ​ត្រ​ឡប់​ទៅ​ស្រុក​កំណើត​វិញ នៅ​កន្លែង​មាន​វាល​ស្មៅ​ខៀ​វខ្ចី ហើយ​ឲ្យ​ពួក​គេបា​នសម្រាក។ ព្រះអង្គ​នឹង​ប្រោស​របួ​សរប​ស់ពួ​កគេ​ឲ្យ​ជា​ ហើយ​តាម​រក​ចៀម​ដែល​បាត់​បង់​(ខ.១១-១៦)។ ទ្រង់​នឹង​ដេ​ញស​ត្វ​ព្រៃ​ចេញ ដើម្បី​ឲ្យ​ហ្វូង​ចៀម​ទ្រង់​មាន​ភាព​សុខ​សាន្ត​(ខ.២៨)។

សមាជិក​នៃ​ហ្វូង​ចៀម​រប​ស់ព្រះ​ជា​ម្ចាស់ ត្រូវ​ការ​ការ​ថែទាំ និង​ការ​ដឹក​នាំដ៏​ស្រទន់។ យើង​ពិ​តជា​មាន​ពរ​ណាស់ ដែល​មាន​អ្នកគ​ង្វាល ដែល​តែង​តែ​ដឹក​នាំ​យើង​ ​ទៅរ​ក​វាល​ស្មៅ​ខៀវ​ខ្ចី​ជា​និច្ច!(ខ.១៤)។—AMY PETERSON

ការច្រៀង ឲ្យពេជ្ឈឃាតស្តាប់

បុរស​ពីរ​នាក់​ត្រូវ​បាន​គេ​កាត់​ទោស ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន ហើយ​បាន​រង់​ចាំ​ទោស​ប្រហារ​ជីវិត អស់​រយៈ​ពេល​១ទសវត្សរ៍​ហើយ។ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​នៅ​ក្នុង​គុក ពួក​គេ​បាន​ស្គាល់​សេចក្តី​ស្រឡាញ់ ដែល​ព្រះ​ទ្រង់​បាន​បង្ហាញ​ឲ្យ​ពួក​គេ​ស្គាល់ នៅ​ក្នុង​អង្គ​ព្រះ​យេស៊ូវ ហើយ​ជីវិត​ពួក​គេ​ក៏​បាន​ផ្លាស់​ប្រែ។ ពេល​ដែល​ពួក​គេ​ដល់​ពេល​ដែលត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត ដោយ​បាញ់​នឹង​កំា​ភ្លើង ពួក​គេ​ក៏​បាន​ឈរ​នៅ​ចំពោះ​មុខ​ពេជ្ឈ​ឃាត​ ដោយ​សូត្រ​សេចក្តី​​អធិស្ឋាន​ព្រះ​អម្ចាស់ ហើយ​ច្រៀង​បទ “ព្រះ​គុណ​អស្ចារ្យ”។ ដោយ​សារ​ពួក​គេមា​នជំនឿ​លើ​ព្រះ​ នោះ​តាម​រយៈ​អំណាចនៃ​ព្រះ​វិញ្ញាណ​នៃ​ព្រះ ពួក​គេ​អាច​ប្រឈម​មុខ​ដាក់​សេចក្តី​ស្លាប់ ដោយ​សេចក្តី​ក្លាហាន​ដ៏​អស្ចារ្យ។

ពួក​គេ​បាន​ដើរ​តាម​គំរូ​នៃ​សេចក្តី​ជំនឿ ដែល​ព្រះ​យេស៊ូវ​បាន​ទុក​ឲ្យ។ ពេល​ដែល​ព្រះ​យេស៊ូវ​ជ្រាប​ថា ពេល​ដែល​ទ្រង់​សុគត​ត្រូវ​មក​ដល់ ទ្រង់​ក៏​បាន​ចំណាយ​ពេល​ច្រៀង​សរសើរ​ដំកើង​ព្រះ ជា​មួយ​មិត្ត​សំឡាញ់​ទ្រង់ នៅ​ពេល​ល្ងាច​នោះ។ ពិត​ជា​គួរ​ឲ្យ​កត់​សំគាល់​ណាស់ ដែល​ទ្រង់​អាច​ច្រៀង ក្នុង​កាលៈទេសៈ​ដូច​នេះ ប៉ុន្តែ អ្វី​ដែល​កាន់​តែ​គួរ​ឲ្យ​កត់​សំគាល់​ថែម​ទៀត​នោះ គឺ​បទ​ដែល​ទ្រង់​ច្រៀង។ នៅ​ពេល​យប់​នោះ ព្រះ​យេស៊ូវ និង​មិត្ត​សំឡាញ់​ទ្រង់ បាន​បរិភោគ​អាហារ​បុណ្យ​រំលង ដែល​តែង​តែ​បញ្ចប់ ដោយ​ការ​ច្រៀង​បទ​ទំនុក​ដំកើង ដែល​មាន​បទ​ជា​បន្ត​បន្ទាប់ ដែល​គេ​បាន​ហៅ​ថា ហាលែល​ (ទំនុកដំកើង ជំពូក ១១៣-១១៨)។ នៅ​ពេល​យប់​នោះ ព្រះ​យេស៊ូវ​បាន​ប្រឈម​មុខ​ដាក់​សេចក្តី​ស្លាប់ ដោយ​ការ​ច្រៀង អំពី​ចំណង​នៃ​សេចក្តី​ស្លាប់(ទំនុកដំកើង ១១៦:៣)។ តែ​ទ្រង់​បាន​សរសើរ​ដំកើង​សេចក្តី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​ជា​ម្ចាស់​(១១៧:២) ហើយ​បាន​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​សេចក្តី​សង្រ្គោះ​(១១៨:១៤)។ ជា​ការ​ពិតណាស់ បទ​ទំនុក​ដំកើង​ទាំង​នេះ បាន​កម្សាន្ត​ចិត្ត​ព្រះ​យេស៊ូវ នៅ​យប់​មុន​ពេល​គេ​យក​ទ្រង់​ទៅ​ឆ្កាង។

ព្រះយេស៊ូវ​បាន​មាន​ទំនុក​ចិត្ត​ដ៏​អស្ចារ្យ ចំពោះ​ព្រះ​វរបិតា បាន​ជាទ្រង់​ច្រៀង​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ ខណៈ​ពេល​ដែល​ទ្រង់​យាង​ចូល​ទៅ​រក​ការ​សុគត​របស់​ទ្រង់…

ពួកគេបញ្ចេញក្លិនក្រអូប ដូចព្រះគ្រីស្ទ

នៅ​ថ្ងៃ​ដែល​មាន​អាកាស​ធាតុ​ក្តៅ​ហែង និង​ដីហុយ​សំពោង លោក​បប់ (Bob) បាន​ចុះ​ពី​ឡាន​ក្រុង ដែល​គាត់​បាន​ជិះ​ទៅដល់​ទីក្រុង​មួយ ​នៅ​ឆ្ងាយ​ពី​ផ្ទះ​របស់​គាត់។ គាត់​អស់​កម្លាំង ដោយសារ​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ពេញ​មួយ​ថ្ងៃ ហើយ​ក៏​អរ​ព្រះ​គុណ​ព្រះ​ជា​ម្ចាស់ ដែល​គាត់​អាច​ញ៉ាំ​អាហារ​ពេល​ល្ងាច ជា​មួយ​មិត្ត​ភក្តិ​របស់​មិត្ត​គាត់ ដែល​រស់​នៅ​ក្នុង​តំបន់​នោះ​។ ពួក​គេ​បាន​ស្វាគមន៍គាត់​ឲ្យ​ចូល​ក្នុង​ផ្ទះ ហើយ​ភ្លាម​ៗ​នោះ គាត់​មាន​អារម្មណ៍​ថា មាន​សន្តិភាព​ក្នុង​ចិត្ត។ គាត់​មាន​អារម្មណ៍​ថា ដូច​កំពុង​នៅ​ផ្ទះ​ខ្លួនឯង មាន​ផាសុខ​ភាព មាន​សុវត្ថិភាព និង​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ។

ក្រោយ​មក គាត់​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​គាត់​មាន​អារម្មណ៍​ថា មាន​សន្តិ​ភាព​យ៉ាង​នេះ នៅ​កន្លែង​ដែល​គាត់​មិន​ធ្លាប់​នៅ? លោក​បប់​បាន​រក​ឃើញ​ចម្លើយ នៅ​ក្នុង​កណ្ឌ​គម្ពីរ កូរិនថូស ខ្សែទី២។ ក្នុង​បទ​គម្ពីរ​នេះ សាវ័ក​ប៉ុល​ហៅ​មនុស្ស​ដែល​ដើរ​តាម​ព្រះជា​ម្ចាស់​ថា “​ក្លិន​ក្រអូប​នៃ​ព្រះ​គ្រីស្ទ”។ លោក​បប់​បាន​និយាយ​ក្នុង​ចិត្ត​ថា “ខ្ញុំ​យល់​ហើយ!”។ ម្ចាស់​ផ្ទះ​របស់​គាត់​បាន​បញ្ចេញ “​ក្លិន​ក្រអូប​ដូច” ព្រះ​គ្រីស្ទ។

នៅ​ពេល​ដែល​សាវ័ក​ប៉ុល​ថ្លែង​ថា ព្រះ​ទ្រង់​ដឹក​នាំ​រាស្ដ្រ​ទ្រង់​ក្នុង “ក្បួន​ដង្ហែនៃ​ជ័យ​ជម្នះ” របស់​ព្រះ​គ្រីស្ទ ដែល​បាន​សាយ​ក្លិន​ក្រអូប នៃ​សេចក្តី​ពិត​របស់​ទ្រង់ នោះ​គឺ​គាត់​ចង់​សំដៅ​ទៅ​លើ​ប្រពៃណី នៅ​សម័យ​បុរាណ។ កង​ទ័ព​ដែល​មាន​ជ័យ​ជម្នះ តែង​តែដុត​គ្រឿង​ក្រអូប នៅ​ពេល​ពួក​គេ​ដើរ​ក្បួន នៅ​តាម​ដង​ផ្លូវ។ ក្លិន​ក្រអូប​នោះក៏​បាន​នាំ​ឲ្យ​មាន​សេចក្ដី​អំណរ ដល់​អ្នក​គាំ​ទ្រ​របស់​ពួក​គេ​ផង​ដែរ។ លោក​ប៉ុល​មាន​ប្រសាសន៍​ថា ប្រជា​រាស្រ្ដ​របស់​ព្រះ ក៏​នាំ​ក្លិន​ក្រអូបទៅ​ដល់​អស់​អ្នក​ជឿដូច្នោះ​ដែរ។ នោះ​មិន​មែន​ជាក្លិន​ក្រអូប ដែល​យើង​បង្កើត​ដោយ​ខ្លួន​ឯង​ទេ ប៉ុន្តែ…