តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Poh Fang Chia

កិច្ចការដ៏សំខាន់ដែលយើងអាចធ្វើបាន

ថ្ងៃ​នោះ​បាន​ចាប់​ផ្តើម​ដូច​ថ្ងៃ​មុន​ៗ ប៉ុន្តែ វា​បាន​បញ្ចប់​ទៅ​វិញ ដោយ​សុបិន្ត​អាក្រក់។ អេសធើរ(Esther មិន​មែនឈ្មោះ​ពិត)​ និង​ស្រ្តី​រាប់​រយ​នាក់​ទៀត ត្រូវ​បានដោយ​ពួក​សកម្ម​ប្រយុទ្ធ​សាសនា​ចាប់​ជំរិត នៅ​សាលា​រៀន ។ មួយ​ខែ​ក្រោយ​មក ពួក​គេ​ក៏​ត្រូវ​បាន​គេ​ដោះ​លែង​វិញ លើក​លែង​តែ​អេសធើរ ដោយសារ​នាង​បដិសេធ​មិន​ព្រម​ឈប់​ជឿ​ព្រះ​គ្រីស្ទ។ ខណៈ​ពេល​ដែល​ខ្ញុំ និង​មិត្ត​ភក្តិ​ខ្ញុំ​បាន​អាន​រឿង​របស់​គាត់ និង​អ្នក​ដទៃ​ទៀត ដែល​ត្រូវ​គេ​បៀត​បៀនដោយ​សារ​ជំនឿ ចិត្ត​របស់​យើង​មាន​ការ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង។ យើង​ចង់​ធ្វើ​អ្វី​ម្យ៉ាង។ ប៉ុន្តែ តើ​យើងធ្វើ​អ្វី ?

ពេល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ក្រុង​កូរិនថូស គាត់​បាន​ចែក​ចាយ អំពី​បញ្ហា​ដែល​គាត់​បាន​ជួប​ប្រទះ នៅ​ខេត្ត​អាស៊ី។ ការ​បៀត​បៀន​មាន​ភាព​ធ្ងន់​ធ្ងរ​យ៉ាង​ខ្លាំង បាន​ជា​គាត់ និង​គូកន​របស់​គាត់ “មិន​សង្ឃឹម​ថា នឹងនៅ​មាន​ជីវិត​រស់​ឡើយ”(២កូរិនថូស ១:៨)។ ទោះជា​យ៉ាង​ណា​ក៏​ដោយ សាវ័ក​ប៉ុល​បាន​ទទួល​ជំនួយ​ពី​ការ​អធិស្ឋាន​របស់​គ្រីស្ទ​បរិស័ទ​ដទៃ​ទៀត​(ខ.១១)។ ទោះ​ពួក​ជំនុំ នៅ​ក្រុង​កូរិនថូស ស្ថិត​នៅ​ឆ្ងាយ​ពី​សាវ័ក​ប៉ុល​ក៏​ដោយ ក៏​ការ​អធិ​ស្ឋាន​របស់​ពួក​គេ​សំខាន់​ណាស់ ហើយ​ព្រះ​ជា​ម្ចាស់​ក៏​បាន​ស្តាប់​ឮ​ពួក​គេ​អធិស្ឋាន។ ព្រះ​ជា​ម្ចាស់​ដែល​មាន​អំណាច​គ្រប់​គ្រង​លើ​អ្វី​ៗ​គ្រប់​យ៉ាង ទ្រង់​បាន​សម្រេច​ព្រះ​ទ័យ​ប្រើ​ប្រាស់​ការ​អធិស្ឋាន​របស់​យើង ដើម្បី​សម្រេច​បំណង​ព្រះ​ទ័យ​ទ្រង់។ នេះ​ជា​អាថ៌​កំបាំង​ដ៏​អស្ចារ្យ​ណាស់។ ហើយ​យើង​ក៏​មាន​ឯក​សិទ្ធិ​ពិសេស នៅ​ក្នុង​ការ​អធិស្ឋាន​ផង​ដែរ។

សព្វ​ថ្ងៃ​នេះ យើង​អាច​បន្ត​នឹក​ចាំ អំពី​បង​ប្អូន​ប្រុស​ស្រី ក្នុង​ព្រះ​គ្រីស្ទ ដែល​កំពុង​រង​ទុក្ខ ដោយ​សារ​ជំនឿ​របស់​ពួក​គេ។ អ្វី​ដែល​យើង​អាច​ធ្វើ​នោះ គឺ​យើង​អាច​អធិស្ឋាន​ឲ្យ​អ្នក​ដែល​ត្រូវ​គេ​បន្ទាប​បន្ថោក គាប​សង្កត់ ធ្វើ​ទារុណ​កម្ម ហើយ​ជួន​កាល ត្រូវ​គេ​សម្លាប់ ដោយសារ​ជំនឿ​លើ​ព្រះ​គ្រីស្ទ​ទៀត​ផង។ ចូរ​យើង​អធិស្ឋាន…

ការផ្លាស់ប្តូរ ដែលអាចធ្វើទៅបាន

ថ្ងៃ​មួយ សមាជិក​ក្រុម​យុវជន​មួយ​ចំនួន បាន​ជួប​ជុំ​គ្នា​នៅ​ពេល​រសៀល​ថ្ងៃ​សៅរ៍ ដើម្បី​ចោទ​ជា​សំណួរ​ដ៏​ពិបាក​ៗ ដល់​គ្នា​ទៅ​វិញ​ទៅ​មក ផ្អែក​ទៅ​លើ​បទ​គម្ពីរ ភីលីព ២:៣-៤ ដែល​បាន​ចែង​ថា  “កុំ​ឲ្យ​ធ្វើ​អ្វី ដោយ​ទាស់ទែង​គ្នា ឬ​ដោយ​សេចក្តី​អំនួត​ឥត​ប្រយោជន៍​ឡើយ តែ​ចូរ​រាប់​អាន​គេ​ឲ្យ​លើស​ជាង​ខ្លួន​ដោយ​ចិត្ត​សុភាព​វិញ។ កុំ​ឲ្យ​គ្រប់​គ្នា​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​ស្វែង​រក​ចំពោះ​អ្នក​ដទៃ​ផង”។ សំណួរ​ពិបាក​ៗ​ទាំង​នោះ មាន​ដូច​ជា : ​តើ​អ្នក​រាល់​គ្នាបាន​គិត​ពី​ប្រយោជន៍​អ្នក​ដទៃ នៅ​ពេល​ណា​ខ្លះ? តើ​អ្នក​ដទៃ​គិត​ថា អ្នក​ជា​មនុស្ស​មាន​ការ​បន្ទាប​ខ្លួន ឬ​មាន​អំណួត​? តើ​ហេតុ​អ្វី?

ខណៈ​ពេល​ដែល​ខ្ញុំ​នៅ​ស្តាប់​ពួក​គេ ខ្ញុំ​មាន​ការ​លើក​ទឹក​ចិត្ត ពេល​បាន​ឮ​ពួក​គេ​ឆ្លើយ​សំណួរ ដោយ​ចិត្ត​ស្មោះ​ត្រង់។ ក្មេង​ជំទង់​ទាំង​នោះ​បាន​យល់​ស្រប​ថា យើង​ងាយ​នឹង​ទទួល​ស្គាល់​ចំណុច​ខ្វះ​ខាត​របស់​យើង តែ​យើង​ពិបាក​កែ​ប្រែ ​ឬ​មិន​ងាយ​មាន​ចិត្ត​ដែល​ចង់​កែ​ប្រែ។ មាន​ក្មេង​ជំទង់​ម្នាក់​បាន​ត្អូញ​ត្អែរ​ថា ភាព​អាត្មា​និយម បាន​ជាប់​នៅ​ក្នុង​ឈាម​របស់​គាត់។

យើង​អាច​ឈប់​ផ្តោត​ទៅ​លើ​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​ងាក​មក​គិត​ប្រយោជន៍​អ្នក​ដទៃ​វិញ ដោយ​ពឹង​ផ្អែក​លើ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​គង់​នៅ​ក្នុង​យើង។ ហេតុ​នេះ​ហើយ​បាន​ជា​សាវ័ក​ប៉ុល​បាន​ក្រើន​រំឭក​ពួក​ជំនុំ​នៅ​ក្រុង​ភីលីព​ឲ្យ​នឹក​ចាំ អំពី​ការ​អ្វី​ដែល​ព្រះ​ជា​ម្ចាស់​បាន​ធ្វើ និង​បាន​ធ្វើ​ឲ្យ​រឿង​ល្អ​ៗ​ជា​ច្រើន​ អាច​កើត​មាន​ចំពោះ​ពួក​គេ។ ទ្រង់​បានទទួល​ចិញ្ចឹម​ពួក​គេ ដោយ​ព្រះ​គុណ​ទ្រង់ កម្សាន្ត​ចិត្ត​ពួក​គេ​ដោយ​សេចក្តី​ស្រឡាញ់​ទ្រង់ ហើយ​បាន​ប្រទាន​ព្រះវិញ្ញាណ​ទ្រង់ ដើម្បី​ជួយ​ពួក​គេ​(ភីលីព ២:១-២)។ តើ​ពួក​គេ និង​យើង​រាល់​គ្នា​អាច​ឆ្លើយ​តប ចំពោះ​ព្រះ​គុណ​ទ្រង់ ដោយ​ការ​បន្ទាប​ខ្លួន ដោយ​របៀប​ណា?

ជា​ការ​ពិត​ណាស់ ព្រះ​ជា​ម្ចាស់​ជា​ហេតុ​ផល ដែល​យើង​ត្រូវ​ផ្លាស់​ប្រែ ហើយ​មាន​តែ​ទ្រង់​ទេ​ដែល​អាច​កែ​ប្រែ​យើង​បាន​។​ ដោយសារ​ទ្រង់​បាន​ប្រទាន​ឲ្យ​យើង មាន​ចិត្ត និង​អំណាច ដើម្បី​ធ្វើ​ការ​អ្វី​ដែល​ទ្រង់​សព្វ​ព្រះ​ទ័យ​(ខ.១៣)…

អ្វីដែលអ្នកមិនអាចបោះបង់ចោល?

ថ្ងៃ​មួយ ពិធី​ករ​វិទ្យុ​បាន​ចោទ​ជា​សំណួរ​ថា “តើ​មាន​របស់​អ្វី​មួយ ដែល​អ្នក​មិន​អាច​លះ​បង់?” ប្រិយ​មិត្ត​អ្នក​ស្តាប់ទាំង​ឡាយ ក៏​បាន​ទូរស័ព្ទ​ចូល​មក ដោយ​នាំ​មក​នូវ​ចម្លើយ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន។ អ្នក​ខ្លះ​និយាយ​ថា ពួក​គេ​មិន​អាច​លះ​បង់​គ្រួសារ ហើយ​ក្នុង​ចំណោម​នោះ មាន​បុរស​ជា​ស្វាមី​ម្នាក់​បាន​ចែក​រំលែក អំពី​បទ​ពិសោធន៍​នៃ​ការ​បាត់​បង់​ភរិយា​របស់​ខ្លួន ដែល​បាន​លា​ចាក​លោក​ទៅ។ អ្នក​ខ្លះ​ទៀត​បាន​ចែក​រំលែក​ថា ពួកគេ​មិន​អាច​លះ​បង់​ក្តី​ស្រមៃ​របស់​ខ្លួន ដែល​មាន​ដូច​ជា ការ​ស្រមៃ​ចង់​មាន​អាជីព​ជា​តន្ត្រីករ ឬ​ក្លាយ​ជា​ម្តាយ​គេ​ជា​ដើម។ យើង​រាល់​គ្នា​សុទ្ធ​តែ​មាន​អ្វី​មួយ ដែល​យើង​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង ដែល​មាន​ដូច​ជា មនុស្ស សេចក្តី​ប្រាថ្នា ឬ​របស់​ទ្រព្យ​អ្វី​មួយ ដែល​សុទ្ធ​តែ​ជា​អ្វី​ដែល​យើងមិន​អាច​លះ​បង់។

ក្នុង​កណ្ឌ​គម្ពីរ​ហូសេ ព្រះ​ជា​ម្ចាស់​បាន​ប្រាប់​យើង​ថា ទ្រង់​នឹង​មិន​បោះ​បង់​ប្រជា​ជន​អ៊ីស្រាអែល ដែល​ជា​រាស្រ្ត​ជ្រើស​តាំង និង​ទ្រព្យ​ដ៏​មាន​តម្លៃ​របស់​ទ្រង់​នោះ​ឡើយ។ ក្នុង​នាម​ទ្រង់​ជា​ស្វាមី​ដែល​មាន​ក្តី​ស្រឡាញ់​របស់​រាស្រ្ត​អ៊ីស្រាអែល ទ្រង់​បាន​ប្រទាន​ពួក​គេ នូវ​អ្វី​ៗ​ដែល​ពួក​គេ​ត្រូវ​ការ ដែល​មាន​ដូច​ជា ទឹក​ដី អាហារ ទឹក សំលៀក​បំពាក់ និង​សេចក្តី​សុខ​សាន្ត​ជា​ដើម។ តែ​រាស្រ្ត​អ៊ីស្រាអែល​ចេះ​តែ​បដិសេធ​ទ្រង់ ហើយ​ស្វែង​រក​សុភ​មង្គល និង​សេចក្តី​សុខ​របស់​ខ្លួន ជា​មួយ​ព្រះ​ដទៃ ដូច​ជា​ប្រពន្ធ​ដែល​ផឹត​ក្បត់។ ពេល​ដែល​ព្រះ​អម្ចាស់​តាម​រក​ពួក​គេ​កាន់​តែ​ខ្លាំង នោះ​ពួក​គេ​ក៏​បាន​រសាត់​ទៅ​កាន់​តែ​ឆ្ងាយ​ពី​ទ្រង់​(ហូសេ ១១:២)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទ្រង់​នៅ​តែ​មិន​បោះ​បង់​ពួក​គេ​ចោល ទោះ​ពួក​គេ​បាន​ធ្វើ​ឲ្យ​ព្រះ​ទ័យ​ទ្រង់​ឈឺ​ចាប់​យ៉ាង​ណា​ក៏​ដោយ​(ខ.៨)។ ទ្រង់​នឹង​បន្ត​វាយ​ផ្ចាល់​រាស្រ្ត​អ៊ីស្រាអែល ដើម្បី​ប្រោស​លោះ​ពួក​គេ ដ្បិត​ទ្រង់​នៅ​តែ​មាន​ព្រះ​ទ័យ​ចង់​ផ្សះ​ផ្សា​ទំនាក់​ទំនង​ជា​មួយ​ពួក​គេ​ឡើង​វិញ​(ខ.១១)។

សព្វ​ថ្ងៃ​នេះ កូន​របស់​ព្រះ សុទ្ធ​តែ​អាច​មាន​ការ​ធានា​ថា សេចក្តី​ស្រឡាញ់​ដែល​ទ្រង់​មាន​ចំពោះ​យើង​ ជា​សេចក្តី​ស្រឡាញ់​ដែល​នឹង​មិន​ដែល​បោះ​បង់​យើង​ចោល​ឡើយ(រ៉ូម ៨:៣៧-៣៩)។ បើ​យើង​វង្វេង​ចេញ​ពី​ទ្រង់…

ឆ្នាំថ្មី អាទិភាពថ្មី

ខ្ញុំ​តែង​តែ​ចង់​រៀន​លេង​វីយូឡុង​ធំ។ ប៉ុន្តែ ខ្ញុំ​មិន​ដែល​រក​បាន​ពេល សម្រាប់​ចូល​រៀន​ឡើយ។ បើ​និយាយ​ឲ្យ​កាន់​តែ​ត្រូវ​ទៀត​នោះ គឺ​ខ្ញុំ​មិន​ដែល​បាន​ញែក​ពេល​ចូល​រៀន។ កាល​នោះ ខ្ញុំ​គិត​ថា នៅ​នគរស្ថាន​សួគ៌ ខ្ញុំ​ប្រហែល​ជា​អាច​ចេះ​លេង​ឧបករណ៍​ភ្លេង​មួយ​នោះ យ៉ាង​ស្ទាត់​ជំនាញ។ ទន្ទឹម​នឹង​នោះ ខ្ញុំ​ចង់​ផ្តោត​ទៅ​លើ​ការ​ប្រើ​ប្រាស់​ពេល​វេលា​របស់​ខ្ញុំ ដើម្បី​ធ្វើ​អ្វី​ដែល​ព្រះ​បាន​ត្រាស់​ហៅ ឲ្យ​ខ្ញុំ​ធ្វើ​ថ្វាយ​ទ្រង់ ក្នុង​ពេល​បច្ចុប្បន្ន។

ជីវិត​មនុស្ស​ខ្លី​ណាស់ ហើយ​ជា​ញឹក​ញាប់ យើង​ច្រើន​តែ​មាន​អារម្មណ៍​ថា យើង​ត្រូវ​ខំ​ប្រើ​ពេល​វេលា​របស់​យើង នៅ​លើ​ផែន​ដី ឲ្យ​មាន​ប្រយោជន៍​បំផុត មុន​ពេល​វា​កន្លង​ផុត​ទៅ។ ប៉ុន្តែ តើ​យើង​យល់​ច្បាស់ អំពី​បញ្ហា​នេះ​ទេ?

ពេល​ដែល​ស្តេច​សាឡូម៉ូន​ពិចារណា អំពី​អត្ថ​ន័យ​នៃ​ជីវិត ទ្រង់​បាន​ផ្តល់​ឲ្យ​នូវ​ការ​ណែ​នាំ​ពីរ​យ៉ាង។​ ទី​មួយ យើង​ត្រូវ​តែ​រស់​នៅ តាម​របៀប​ដ៏​មាន​ន័យ​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដែល​រាប់​បញ្ចូល​ការ​អរសប្បាយ​ឲ្យ​បាន​ពេញ​លេញ ចំពោះ​ការ​ល្អ​ដែល​ព្រះ​ទ្រង់​អនុញ្ញាត​ឲ្យ​យើង​ពិសោធន៍​ក្នុង​ជីវិត ដែល​មាន​ដូច​ជា​អាហារ និង​ទឹក​(សាស្តា ៩:៧) សំលៀក​បំពាក់ និង​គ្រឿង​ក្រអូប​(ខ.៨) អាពាហ៍​ពិពាហ៍(ខ.៩) និង​អំណោយ​ល្អ​ៗ​ទាំង​អស់​របស់​ព្រះ​ជា​ម្ចាស់ ដែលអាច​រាប់​បញ្ចូល​ការ​រៀន​លេង​ឧបករណ៍​ភ្លេង ដែល​មាន​ដូច​ជា​វីយូឡុង​ធំ​ជា​ដើម។

ទីពីរ យើង​ត្រូវ​ខំ​ធ្វើ​ការ​(ខ.១០)។ ជីវិត​មនុស្ស​មាន​ពេញ​ទៅ​ដោយ​ឱកាស ហើយ​យើង​តែង​តែ​មាន​កិច្ចការ​បន្ថែម​ទៀត ដែល​ត្រូវ​ធ្វើ​។ យើង​ត្រូវ​ទាញ​យក​ប្រយោជន៍ ពី​ឱកាស​ដែល​ព្រះ​ប្រទាន​ដល់​យើង ដោយ​ស្វែង​រក​ប្រាជ្ញា​ទ្រង់ នៅ​ក្នុង​ការ​ដាក់​អាទិភាព​ការងារ ហើយ​ធ្វើ​ការ ដោយ​ប្រើ​អំណោយ​ទាន​របស់​យើង ដើម្បី​បម្រើ​ទ្រង់។​

ជីវិត​ជា​អំណោយ​ដ៏​អស្ចារ្យ​មក​ពី​ព្រះ​អម្ចាស់។ ចូរ​យើង​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ទ្រង់ ដោយ​អរសប្បាយ​នឹង​ព្រះ​ពរ​របស់ទ្រង់​ជា​ប្រចាំ​ថ្ងៃ ហើយ​អរសប្បាយ​ក្នុង​ការ​បម្រើ​ដ៏​មាន​ន័យ។​—POH…

ប្រែពីភាពអាម៉ាស់ ទៅជាមានកិត្តិយស

ពេល​នោះ​ជា​ពេល ដែល​ក្រុម​គ្រួសារ​ទាំង​ឡាយ​ជួប​ជុំ​គ្នា ដើម្បី​អបអរ​រដូវ​កាល​ដ៏​រីក​រាយ ប្រចាំ​ឆ្នាំ។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ ក្នុង​ចំណោម​យើង មាន​អ្នក​ខ្លះ​បាន​បារម្ភ​ខ្លាច​ជួប​សាច់​ញាតិ​ណា​មួយ ដែល​ចូល​ចិត្ត​សួរ​សំណួរ ដែល​ធ្វើ​ឲ្យ​អ្នក​នៅ​លីវ ឬ​អ្នក​មិន​ទាន់​មាន​កូន មាន​អារម្មណ៍​ថា​ខ្លួន​កំពុង​តែ​មាន​បញ្ហា​ខុស​ទាស់​អ្វី​មួយ។

ចូរ​យើង​នឹក​ស្រមៃ​អំពី​ទុក្ខ​លំបាក​របស់​នាង​អេលីសាបិត ដែល​នៅ​តែ​មិន​មាន​កូន ទោះ​នាង​បាន​រៀបការ​អស់​ជា​ច្រើន​ឆ្នាំ​ហើយក្តី។ ក្នុង​វប្បធម៌​របស់​នាង គេ​គិត​ថា បញ្ហា​នេះ គឺ​ជា​សញ្ញា​បង្ហាញ​ថា ព្រះ​ជា​ម្ចាស់​បាន​បង្ខាំង​ផ្ទៃ​នាង​ហើយ(មើល ១សំាយ៉ូអែល ១:៥-៦) ហើយ​គេ​អាច​ចាត់​ទុក​បញ្ហា​នេះ ជា​រឿង​ដ៏​គួរ​ឲ្យ​ខ្មាស់​អៀន។ ដូច​នេះ អ្នក​ជិត​ខាង និង​សាច់​ញាតិ​របស់​អេលីសាបិត អាច​សង្ស័យ​ថា នាង​កំពុង​តែ​រស់​នៅ​ក្នុង​អំពើ​បាប ទោះ​ជា​នាង​កំពុង​រស់​នៅ ដោយ​សេចក្តី​សុចរិត​ក៏​ដោយ(លូកា ១:៦)។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នាង​អេលីសាបិត និង​ស្វាមី​របស់​នាង​បាន​បន្ត​បម្រើ​ព្រះ​អម្ចាស់ ដោយ​ចិត្ត​ស្មោះ​ត្រង់។ បន្ទាប់​មក ពេល​ដែល​អ្នក​ទំាង​ពីរ​មាន​អាយុ​ចាស់​ហើយ ការ​អស្ចារ្យ​ក៏​បាន​កើត​ឡើង។ ព្រះ​ទ្រង់​បាន​ស្តាប់​ឮ​ការ​អធិស្ឋាន​របស់​នាង(ខ.១៣)។ ទ្រង់​ចូល​ចិត្ត​បង្ហាញ​ថា ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ប្រទាន​ពរ​ដល់​យើង(ខ.២៥)។ ហើយ​ទោះ​ទ្រង់​ហាក់​ដូច​ជា​ពន្យា​ពេល​ក៏​ដោយ ក៏​ទ្រង់​តែង​តែ​ឆ្លើយ​តប តាម​ពេល​វេលា​ដ៏​ត្រឹម​ត្រូវ​ជា​និច្ច ហើយ​ប្រាជ្ញា​របស់​ទ្រង់​ តែង​តែ​មាន​ភាព​ល្អ​ឥត​ខ្ចោះ។ ព្រះ​ជាម្ចាស់​ក៏បាន​ប្រទាន​អំណោយ​ដ៏​ពិសេស ដល់​នាង​អេលីសាបិត និង​ស្វាមី​របស់​នាង ដែល​អំណោយ​នោះ គឺ​ជា​កូន​ប្រុស​ម្នាក់ ដែល​ក្រោយ​មក ក៏​បាន​ធ្វើ​ជា​អ្នក​រៀប​ចំ​ផ្លូវ ថ្វាយ​ព្រះ​មែស៊ី(អេសាយ ៤០:៣-៥)។

តើ​អ្នក​មាន​អារម្មណ៍​ថា ខ្លួន​ឯង​មិន​ល្អ​ដូច​អ្នក​ដទៃ ដោយសារ​អ្នក​គ្មាន​សញ្ញា​បត្រ​មហា​វិទ្យាល័យ ឬ​គ្មាន​ប្តី​ឬ​ប្រពន្ធ ឬ​កូន…

ព្រះហស្តរបស់ព្រះ ដែលយើងមើលមិនឃើញ

មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ ត្រូវ​បាន​ប្តី​ប្រពន្ធ​ដែល​ជា​បេសកជន​មក​ពី​សហរដ្ឋ​អាមេរិក យក​ទៅ​ចិញ្ចឹម ហើយ​គាត់​ក៏​បាន​ចម្រើន​វ័យ​ធំ​ឡើង នៅ​ប្រទេស​ហ្កាណា។ បន្ទាប់​ពី​ក្រុម​គ្រួសារ​គាត់​បាន​វិល​ត្រឡប់​ទៅ​សហរដ្ឋ​អាមេរិក​វិញ គាត់​ក៏​បាន​ចាប់​ផ្តើម​ចូល​រៀន​នៅ​មហា​វិទ្យាល័យ ប៉ុន្តែ គាត់​ក៏​បាន​បោះ​បង់​ការ​សិក្សា។ ក្រោយ​មក គាត់​ក៏​បាន​ចូល​ធ្វើ​ទាហាន ដែល​បាន​នាំ​ឲ្យ​គាត់​មាន​លទ្ធ​ភាព​បង់​ថ្លៃ​មហាវិទ្យា​ល័យ ហើយ​ធ្វើ​ដំណើរ​ទូទាំង​ពិភព​លោក។ ព្រះ​ទ្រង់​បាន​ធ្វើ​ការ​ក្នុង​ជីវិត​គាត់ ក្នុង​ពេល​ដ៏​ពិបាក ដោយ​រៀប​ចំ​ខ្លួន​គាត់ សម្រាប់​តួនាទី​ដ៏​ពិសេស​មួយ។ សព្វ​ថ្ងៃ​នេះ គាត់​បាន​និពន្ធ និង​កែ​សម្រួល​សៀវភៅ​គ្រីស្ទ​បរិស័ទ ដែល​កំពុង​តែ​បម្រើ​ប្រិយ​មិត្ត​អ្នក​អាន​អន្តរ​ជាតិ។

ភរិយា​របស់​គាត់ ក៏​មាន​ទីបន្ទាល់​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផង​ដែរ។ គាត់​បាន​ប្រឡង​ធ្លាក់​ថ្នាក់​គីមី​វិទ្យា ក្នុង​អំឡុង​ឆ្នាំ​ទី​មួយ នៅ​មហា​វិទ្យាល័យ ដោយ​សារ​គាត់​ត្រូវ​លេប​ថ្នាំ​ដែល​ធ្វើ​ទុក្ខ​ខ្លាំង ដើម្បី​ព្យាបាល​ជម្ងឺ​ស្កន់។ បន្ទាប់​ពី​គាត់​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​យ៉ាង​ប្រុង​ប្រយ័ត្ន គាត់​ក៏​បាន​ផ្លាស់​ប្តូរ ពី​ការ​សិក្សា​វិទ្យា​សាស្ត្រ ទៅ​ជា​ការ​សិក្សា​ភាសា​គ​របស់​អាមេរិក ដែល​ងាយ​ស្រួល​រៀន​ជាង​គីមី​វិទ្យា។ ពេល​ដែល​គាត់​រំឭក​អំពី​រឿង​នេះ គាត់​ក៏​បាន​មាន​ប្រសាសន៍​ថា “ព្រះ​ជា​ម្ចាស់​បាន​ផ្លាស់​ប្តូរ​ទិស​ដៅ​នៃ​ជីវិត​របស់​ខ្ញុំ ដើម្បី​បំពេញ​បំណង​ព្រះ​ទ័យ​ដែល​ប្រសើរ​ជាង​មុខ”។ សព្វ​ថ្ងៃ​នេះ គាត់​បាន​នាំ​មនុស្ស​គ​ថ្លង់​ជា​ច្រើន ឲ្យ​ទទួល​ព្រះ​បន្ទូល​ដែល​នាំ​ឲ្យ​ជីវិត​ផ្លាស់​ប្រែ តាម​រយៈ​ភាសា​គ។

តើ​នៅ​ពេល​ខ្លះ អ្នក​ធ្លាប់​ឆ្ងល់​ថា ព្រះ​កំពុង​តែ​ដឹក​នាំ​អ្នក​ទៅ​កន្លែង​ណា​ទេ?  បទ​គម្ពីរ​ទំនុក​ដំកើង ១៣៩:១៦ បាន​ទទួល​ស្គាល់ព្រះហស្ត​ដ៏​មាន​ចេស្តា ដែល​ធ្វើ​ការ​ក្នុង​ជីវិត​យើង យ៉ាង​ដូច​នេះ​ថា “ព្រះ​នេត្រ​ទ្រង់​បាន​ឃើញ​ធាតុ​នៃ​ទូលបង្គំ ក្នុង​កាល​ដែល​មិន​ទាន់​មាន​រូប​រាង​នៅ​ឡើយ ទាំង​អស់​បាន​កត់​ទុក​ក្នុង​បញ្ជី​របស់​ទ្រង់ គឺ​អស់​ទាំង​ថ្ងៃ​អាយុ ដែល​បាន​តម្រូវ​ឲ្យ​ទូលបង្គំ​រស់​នៅ ក្នុង​កាល​ដែល​មិន​ទាន់​មាន​ថ្ងៃ​ណា​មួយ​នោះ​នៅ​ឡើយ”។ យើង​មិន​ដឹង​ថា ព្រះ​ទ្រង់​នឹង​ប្រើ​កាលៈ​ទេសៈ​នៃ​ជីវិត​យើង​ យ៉ាង​ដូច​ម្តេច​ខ្លះ​ទេ ប៉ុន្តែ យើង​អាច​សម្រាក…

សេចក្តីសង្ឃឹម នៅក្នុងភាពងងឹត

មាន​រឿង​ព្រេង​មួយ​បាន​ដំណាល​ថា លោកគូ យ័ន(Qu Yuan) ជា​មន្ត្រី​រាជ​ការ​ចិន ដែល​ស្នេហា​ជាតិ​មួយ​រូប ក្នុង​អំឡុង​ពេល​នគរ​ទាំង​ឡាយ​កំពុង​មាន​សង្រ្គាម​នឹង​គ្នា(ឆ្នាំ៤៧៥ ដល់ ២៤៦ មុន​គ្រីស្ទ​សក​រាជ)។ គេ​បាន​និយាយ​ថា គាត់​បាន​ព្យាយាម​ដាស់​តឿន​ស្តេច​របស់​គាត់ ជា​ច្រើន​លើក​ច្រើន​សារ អំពី​ការ​គំរាម​កំហែង​របស់​សត្រូវ ដែល​ចង់បំផ្លាញ​នគរ​របស់​ទ្រង់ ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ ​តែ​ទ្រង់​បដិសេធន៍​មិន​ព្រម​ស្តាប់​តាម​ការ​ប្រឹក្សា​របស់​គាត់។ ទី​បំផុត លោក​គូ យ័នក៏​ត្រូវ​គេ​និរទេស។ ពេល​ដែល​គាត់​បាន​ទទួល​ដំណឹង​ថា ប្រទេស​ជាទី​ស្រឡាញ់​របស់​គាត់ បាន​ធ្លាក់​ចូលទៅ​ក្នុង​ដៃ​សត្រូវ គាត់​ក៏​បាន​បញ្ចប់​ជីវិត​ខ្លួន​ឯង។

ជីវិត​របស់​លោក​គូ យ័ន មាន​លក្ខណៈ​មួយ​ចំនួន ដែល​ដូច​ជីវិត​របស់​ហោរា​យេរមា។ ហោរា​យេរេមា​ក៏​បាន​បម្រើ​ស្តេច ដែលបាន​ប្រមាថ ចំពោះ​ការ​ដាស់​តឿន​របស់​គាត់​ផង​ដែរ ហើយ​នគរ​របស់​គាត់​ក៏​ត្រូវ​សត្រូវ​បំផ្លាញ់។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ លោក​គូ យ័ន​បាន​បញ្ចប់​ជីវិត​ខ្លួន​ឯង ដោយ​ភាព​អស់​សង្ឃឹម តែ​លោក​យេរេមា បាន​រក​ឃើញ​ក្តី​សង្ឃឹម​ដ៏​ពិត​។ ហេតុ​អ្វី​បាន​ជា​ពួក​គេ​មាន​វាសនា​ខុស​គ្នា នៅ​ទី​បញ្ចប់។

លោក​យេរេមា​ស្គាល់​ព្រះ​អម្ចាស់ ដែល​បាន​ប្រទាន​នូវ​សេចក្តី​សង្ឃឹម​ដ៏​ពិត។ គឺ​ដូច​ដែល​ព្រះអម្ចាស់ បាន​ធានា​ដល់​គាត់ថា “មាន​សេចក្តី​សង្ឃឹម​សំរាប់​ចុង​បំផុត​របស់​ឯង កូន​ចៅ​ឯង​នឹង​វិល​មក​ឯ​ព្រំដែន​របស់​គេ​វិញ”(យេរេមា ៣១:១៧)។ ទោះ​បី​ជា​ទីក្រុង​យេរូសាឡិម​ត្រូវ​បាន​បំផ្លាញ ក្នុង​ឆ្នាំ ៥៨៦ មុន​គ្រីស្ទ​សករាជ​ក៏​ដោយ ក៏​ពេល​ក្រោយ​មក​ទៀត គេ​ក៏​បាន​សាង​សង់​ទីក្រុង​នេះ​ឡើង​វិញ​(មើល​នេហេមា ៦:១៥)។

នៅ​ពេល​ខ្លះ យើង​ម្នាក់​ៗ​ធ្លាក់​ចូល​ក្នុង​ស្ថាន​ភាព ដែល​អាច​ធ្វើ​ឲ្យ​យើង​អស់​សង្ឃឹម។ វា​អាច​ជា​ដំណឹង​អាក្រក់​ពី​គ្រូ​ពេទ្យ ការ​បាត់​បង់​ការងារ​ភ្លាម​ៗ ឬ​ការ​បែក​បាក់​គ្រួសារ។…

តើមានវ៉ាយហ្វាយដែរឬទេ?

នៅ​ពេល​ដែល​ខ្ញុំ​កំពុង​រៀប​ចំ​ខ្លួន ធ្វើ​ដំណើរ​បំពេញ​បេសក​កម្ម ជា​មួយ​យុវ​ជន​មួយ​ចំនួន មាន​សំណួរ​មួយ ដែល​ពួក​គេ​សួរ​ញឹក​ញាប់​បំផុត​គឺ “តើ​នៅ​ទីនោះ មាន​វ៉ាយ​ហ្វាយ​ទេ?” ហើយ​ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ថា នៅ​ទីនោះ​ច្បាស់​ជា​មាន។ ដូច្នេះ សាក​គិត​ល​មើល ប្រសិន​បើ​នៅ​យប់​មួយ ស្រាប់​តែ​ដាច់​វ៉ាយ​ហ្វាយ ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​ប្រើ​អ៊ីន​ធឺណិត​កើត នោះ​តើ​ពួក​គេ​នឹង​រអ៊ូរទាំ​ប៉ុណ្ណា!

មនុស្ស​ជា​ច្រើន មាន​អារម្មណ៍​អន្ទៈ​សារ នៅ​ពេល​ដែល​ពួក​គេ​នៅ​ឆ្ងាយ ពី​ទូរស័ព្ទ​ទំនើប​របស់​ខ្លួន។ ហើយ​   នៅ​ពេល​ដែល​យើង​មាន​ទូរស័ព្ទ​ទំនើប ក្នុង​ដៃ​របស់​យើង នោះ​ភ្នែក​របស់​យើង ច្បាស់​ជា​ផ្ដោត​លើ​អេក្រង់​របស់​វា​មិន​ខាន។

បណ្ដាញ​អ៊ីនធឺណិត និង​អ្វី​ៗ​ទាំង​អស់ ដែល​វា​អនុញ្ញាត​ឲ្យ​យើង​ចូល​ប្រើ​ប្រាស់ អាច​ក្លាយ​ជា​ការ​រំខាន ឬ​ជា​ព្រះ​ពរ​។ ការ​អ្វីជា​ច្រើន​ទៀត នៅ​ក្នុង​លោក​នេះ ក៏​មាន​លក្ខណៈ​ដូច​នេះ​ផង​ដែរ។ ​វា​អាស្រ័យ​ទៅ​លើ ថា​តើ​យើង​ប្រើ​ប្រាស់​វា ដើម្បី​អ្វី​។ ក្នុង​បទ​គម្ពីរ សុភាសិត យើង​ឃើញ​ថា “. . . ​អ្នក​ណា​ដែល​មាន​យោបល់​ហើយ  នោះ​រមែង​ស្វែង​រក​ចំណេះ តែ​មាត់​របស់​មនុស្ស​ល្ងីល្ងើ​ តែង​តែ​ចិញ្ចឹម​ខ្លួន ដោយ​សេចក្តី​ចំកួត​វិញ” (១៥:១៤)។

ដើម្បី​អនុវត្ត​តាម​ប្រាជ្ញា ដែល​មាន​នៅ​ក្នុង​ព្រះ​បន្ទូល​នៃ​ជីវិត យើង​អាច​សួរ​ខ្លួន​ឯង​ថា តើ​យើង​ចេះ​តែ​ឆែក​មើល​បណ្តាញ ​សង្គម ​ពេញ​មួយ​ថ្ងៃ​ ដោយ​អត់​មិន​បាន​ឬ​? តើ​មាន​រឿង​អ្វី​ខ្លះ ដែល​យើង​ស្រេក​ឃ្លាន ចង់​ដឹង? ហើយ​តើ​រឿង​ដែល​យើង​អាន​តាមអនឡាញ ឬ​បណ្តាញ​អ៊ីនធឺណិត ជួយ​លើក​ទឹក​ចិត្ត​យើង…

ការធ្លាក់ដល់បាត

នៅ​ក្នុង​អំឡុង​ពេល​នៃ​វិបត្តិ​សេដ្ធ​កិច្ច​នៅ​អាស៊ី នៅ​ឆ្នាំ១៩៩៧ មាន​មនុស្ស​ជា​ច្រើន​ស្វែង​រក​ការងារ​ធ្វើ លើស​ចំនួន​ការងារ ដែល​មាន​ស្រាប់។ ហើយ​ខ្ញុំ​ជា​ម្នាក់ ក្នុង​ចំណោម​ពួក​គេ​។ ​បន្ទាប់​ពី​ខ្ញុំ​បាន​ព្យាយាម​ស្វែង​រក​ការងារ អស់​រយៈ​ពេល​៩​ខែ ដោយ​ចិត្ត​ថប់​បារម្ភ ខ្ញុំ​ក៏​រក​បាន​ការងារ​មួយ ធ្វើ​ជា​អ្នក​និពន្ធ សម្រាប់​ការ​ផ្សាយ​ពាណិជ្ជ​កម្ម។ ប៉ុន្តែ មិន​បាន​ប៉ុន្មាន​ផង ក្រុម​ហ៊ុន​នោះ​ក៏​បាន​ជួប​បញ្ហា ហើយ​ខ្ញុំ​ក៏​អត់​ការងារ​ធ្វើ​ទៀត។

តើ​អ្នក​ធ្លាប់​ជួប​រឿង​បែប​នេះ​ទេ? ពេល​នោះ អ្នក​មាន​អារម្មណ៍​ថា រឿង​អាក្រក់​បំផុត​ហាក់​ដូច​ជា បាន​កន្លង​ផុត​ហើយ ប៉ុន្តែ អ្នក​ស្រាប់​តែ​ជួប​បញ្ហា​ថ្មី​មួយ​ទៀត​ ធ្វើ​ឲ្យ​ធ្លាក់​ដល់​បាត​តែ​ម្តង។ ស្រ្តី​មេ​ម៉ាយ​នៅ​ក្រុង​សា​រិបតា​ក៏​មាន​បទ​ពិ​សោធន៍​ដូច​នេះ​ដែរ (១ពង្សាវ​តារ​ក្សត្រ ១៧:១២)។ ក្នុង​ពេល​ដែល​មាន​អំណត់​ នៅ​ក្នុង​ស្រុក ស្រ្តី​មេម៉ាយ​នោះ​បាន​រៀប​ចំ​អាហារ​ ចុង​ក្រោយ​សម្រាប់​រូប​នាង និង​កូន​របស់​នាង។ តែ​នៅ​ពេល​នោះ ហោ​រា​អេលីយា ក៏បាន​សុំ​ទទួល​ទាន​អាហារ​ជា​មួយ​ដែរ។ ស្រ្តី​មេ​ម៉ាយ​បាន​ព្រមឲ្យ​នំបុ័ង ដល់​ហោរា​អេលីយ៉ា ទាំង​ស្ទាក់​ស្ទើរ ហើយ​ព្រះ​ជា​ម្ចាស់ក៏​បាន​បន្តរ​ផ្គត់​ផ្គង់ ម្សៅ និង​ប្រេង​អូលីវ​រហូត សម្រាប់​នាង និង​កូន​របស់​នាង (ខ.១០-១៦)។

ក្រោយ​នោះ​មក កូន​ប្រុស​របស់​នាង ក៏​ចាប់​មាន​ជម្ងឺ។ ជំងឺ​នោះ​ធ្ងន់​ណាស់ ដល់​ម៉្លេះ​បាន​ជា​គ្មាន​ដង្ហើម​ក្នុង​ខ្លួន​ឡើយ។ ដូច្នេះ នាង​ក៏​និយាយ​ទៅ​អេលីយ៉ា​ថា “ឱ​អ្នក​សំណប់​របស់​ព្រះ​អើយ តើ​ខ្ញុំ និង​លោក មាន​ការណ៍​អ្វី​នឹង​គ្នា លោក​បាន​មក​ឯណេះ ដើម្បី​រំលឹក​ពី​អំពើ​បាប​របស់​ខ្ញុំ ហើយ​នឹង​សំលាប់​កូន​ខ្ញុំ​ឬ?”(ខ.១៨)។

ប្រហែល​ជា​នៅ​ពេល​ខ្លះ…

ពិភពលោកដ៏ល្អឥតខ្ចោះ

មាន​ពេល​មួយ​គ្រូ​បាន​ដាក់​កិច្ច​ការ​សាលា​ឲ្យ​ខេធី​(Katie)ធ្វើ​នៅ​ផ្ទះ ដោយ​សរសេរ​តែង​សេចក្តី ក្រោម​ចំណង​ជើង​ថា “ពិភព​លោក​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ខ្ញុំ”។  នាង​បាន​សរសេរ​ថា “ក្នុង​ពិភព​លោក​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ខ្ញុំ … ខ្ញុំ​អាច​ញាំ​ការ៉េម ​ដោយ​ឥត​គិត​ថ្លៃ នៅ​ទី​ណា​ក៏​មាន​ស្ករ​មូល​ៗ​ដោត​ឈើ ហើយ​ផ្ទៃ​មេឃ​មាន​ពណ៌​ខៀវ​គ្រប់​ពេល មាន​ពពក​តែ​បន្តិច​បន្តួច ដែល​មាន​រូប​រាង្គ​គួរ​ឲ្យ​ចាប់​អារម្មណ៍”។ បន្ទាប់​មក តែង​សេចក្តី​របស់​នាង ក៏​បាន​ចូល​ដល់​ចំណុច​ដែល​មាន​អត្ថ​ន័យ​ស៊ី​ជម្រៅ។ នាង​បាន​បន្ត​សរសេរ​ទៀត​ថា “​ក្នុង​ពិភព​លោក​ល្អ​ឥត​ខ្ចោះ គ្មាន​នរណា​ម្នាក់​នាំ​ដំណឹង​អាក្រក់ ចូល​ផ្ទះ​ទេ។ និយាយ​រួម គ្មាននរណា​ម្នាក់​នាំ​ដំណឹង​អាក្រក់ ទៅ​ប្រាប់​អ្នក​ដទៃ​ឡើយ”។

គ្មាន​នរណា​ម្នាក់​នាំ​ដំណឹង​អាក្រក់​ចូល​ផ្ទះ​ទេ។ តើ​វា​មិន​អស្ចារ្យ​ទេ​ឬ ដែល​គ្មាន​នរណា​ម្នាក់​នាំ​ដំណឹង​អាក្រក់​ចូល​ផ្ទះ? រឿង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សេចក្តី​សង្ឃឹម ដែល​យើង​មាន​ក្នុង​ព្រះ​យេស៊ូវ។ ដ្បិត​ទ្រង់​នឹង “ធ្វើ​ឲ្យ​អ្វី​ៗ​ទាំង​អស់​ប្រែជា​ថ្មី​ឡើង” ដោយ​ប្រោស​ឲ្យ​ជា និង​ធ្វើ​ឲ្យ​ពិភព​លោក​របស់​យើង​បាន​ផ្លាស់​ប្រែ​ឡើង​(វិវរណៈ ២១:៥)។

ស្ថាន​សួគ៌ គឺ​ជា​កន្លែង​ដែល “គ្មាន” ការ​អាក្រក់ សេចក្តី​ស្លាប់ ការ​ទួញ​យំ ការ​ឈឺ​ចាប់ និង​ទឹក​ភ្នែក​ទៀត​ឡើយ​(ខ.៤)។ វា​ជា​កន្លែង​ដែល​យើង​អាច​មាន​ការ​ប្រកប​ដ៏​ល្អ​ឥត​ខ្ចោះ ជា​មួយ​ព្រះ​ជា​ម្ចាស់ ដែល​ដោយ​សារ​សេចក្តី​ស្រឡាញ់ នោះ​ទ្រង់​បាន​ប្រោស​លោះ និង​ទទួល​យក​យើង​ជា​រាស្រ្ត​ទ្រង់​(ខ.៣)។ ក្តី​អំណរ​ដ៏​អស្ចារ្យ​នេះ កំពុង​តែ​រង់​ចាំ​យើង​ហើយ។

យើង​អាច​អរសប្បាយ​ចំពោះ​ការ​ពិត​ដ៏​ល្អ​ឥត​ខ្ចោះ​នេះ ចាប់​ពេល​នេះ​តទៅ។ ពេល​ដែល​យើង​មាន​ការ​ប្រកប​ស្និទ្ធ​ស្នាលជា​មួយ​ព្រះ​អម្ចាស់​ជា​រៀង​រាល់​ថ្ងៃ យើង​នឹង​បាន​ពិសោធន៍​នឹង​ក្តី​អំណរ នៃ​ព្រះ​វត្ត​មាន​ទ្រង់​(កូល៉ុស ១:១២-១៣)។ ហើយ​ខណៈ​ពេល​ដែល​យើង​តយុទ្ធ​នឹង​អំពើ​បាប យើង​កំពុង​តែ​ពិសោធន៍​នឹង​ជ័យ​ជម្នះ ដែល​យើង​មាន​ក្នុង​ព្រះ​គ្រីស្ទ(២:១៣-១៥) ដែល​ទ្រង់​បាន​ឈ្នះ​អំពើ​បាប…