ដុះត្រូវកន្លែង
មានពេលមួយ ឪពុករបស់ខ្ញុំបានហុចចបកាប់មួយឲ្យខ្ញុំ ហើយប្រាប់ខ្ញុំថា “ដើមឥតប្រយោជន៍ ជារុក្ខជាតិដែលដុះ នៅកន្លែងដែលកូនមិនចង់ឲ្យវាដុះ”។ ខ្ញុំចង់ឲ្យដើមពោតបន្តលូតលាស់ នៅកន្លែង ដែលវាបាន “ស្ម័គ្រចិត្ត” ដុះ ក្នុងចំណោមដើមសណ្តែក។ ប៉ុន្តែ ឪពុកខ្ញុំបានចម្រើនវ័យធំឡើយ ក្នុងកសិដ្ឋានមួយ បានជាគាត់មានចំណេះដឹងផ្នែកដាំដុះច្រើន។ គាត់បានប្រាប់ខ្ញុំឲ្យដកដើមពោតនោះចោល។ ពោតមួយដើមនោះ គ្មានប្រយោជន៍អ្វី ក្រៅពីដណ្តើមជីវជាតិ ពីដើមសណ្តែកនោះឡើយ។
មនុស្សមិនមែនជារុក្ខជាតិទេ ហើយមានគំនិតផ្ទាល់ខ្លួន ហើយមានសេរីភាពនៅក្នុងការជ្រើសរើស ដែលព្រះបានប្រទាន។ ប៉ុន្តែ ជួនកាល យើងព្យាយាមរីកដូចផ្កា នៅកន្លែងដែលព្រះមិនបានសព្វព្រះទ័យឲ្យយើងរីក។
ព្រះអង្គម្ចាស់យ៉ូណាថាន ជាបុត្រារបស់ស្តេច និងជាអ្នកប្រយុទ្ធដ៏អង់អាច។ ទ្រង់ក៏អាចព្យាយាមរីកដូចផ្កា នៅកន្លែងដែលព្រះមិនសព្វព្រះទ័យ។ ទ្រង់មានហេតុផលគ្រប់គ្រាន់ ដើម្បីរំពឹងថា ខ្លួននឹងបានក្លាយជាស្តេច។ ប៉ុន្តែ ទ្រង់បានឃើញព្រះអម្ចាស់ ប្រទានពរដល់ដាវីឌ ហើយក៏បានដឹងអំពីការច្រណែន និងក្តីអំណួតរបស់បីតាទ្រង់(១សាំយ៉ូអែល ១៨:១២-១៥)។ ដូចនេះ យ៉ូណាថានមិនបានព្យាយាមដណ្តើមរាជបល្ល័ង្ក ដែលមិនអាចក្លាយជារបស់ទ្រង់នោះឡើយ ផ្ទុយទៅវិញ ទ្រង់បានក្លាយជាមិត្តជិតស្និទ្ធបំផុតរបស់ដាវីឌ ហើយថែមទាំងបានសង្រ្គោះជីវិតគាត់ទៀត(១៩:១-៦ ២០:១-៤)។
អ្នកខ្លះអាចគិតថា យ៉ូណាថានបានលះបង់ច្រើនពេកហើយ។ ប៉ុន្តែ បើសិនយើងជាទ្រង់វិញ តើយើងចង់ឲ្យគេនឹកចាំដូចម្តេចខ្លះ អំពីយើង? តើយើងចង់ឲ្យគេនឹកចាំ ដូចស្តេចសូល ដែលព្យាយាមការពារអំណាចរបស់ខ្លួន ហើយក៏បានបាត់បង់រាជបល្ល័ង្កនោះឬ?…
ការមិនចុះសម្រុងគ្នា
រំហូរនៃជនភាសខ្លួន ចូលមកក្នុងសហគមន៍របស់ខ្ញុំ បាននាំឲ្យមានការកើនឡើងនៃពួកជំនុំ ក្នុងតំបន់។ ការលូតលាស់នោះបាននាំឲ្យមានឧបស័គ្គដែលយើងត្រូវជម្នះ។ សមាជិកពួកជំនុំរបស់យើង ត្រូវតែរៀនស្វាគមន៍អ្នកមកថ្មីទាំងនោះ ខណៈពេលដែលពួកគេ កំពុងសម្របខ្លួននឹងវប្បធម៌ថ្មី ភាសាថ្មី និងការថ្វាយបង្គំព្រះតាមរបៀបខុសគ្នា។ ការផ្លាស់ប្តូរនេះ អាចនាំឲ្យមានរឿងដែលមិនសមប្រកបកើតឡើងបាន។
ការយល់ច្រឡំ និងការមិនចុះសម្រុងគ្នា បានកើតមាននៅគ្រប់ទីកន្លែង ដែលមានមនុស្ស។ ដូចនេះ ព្រះវិហារមិនមែនជាករណីលើកលែងទេ។ បើយើងមិនដោះស្រាយបញ្ហាខ្វែងគំនិតគ្នា ឲ្យបានត្រឹមត្រូវទេ បញ្ហានេះ អាចមានភាពធ្ងន់ធ្ងរកាន់តែខ្លាំង ប្រែក្លាយទៅជាការបែកបាក់សាមគ្គី។
ពេលដែលពួកជំនុំនៅក្រុងយេរូសាឡិមកំពុងមានការលូតលាស់ មានជម្លោះមួយបានកើតឡើង ដោយសារបញ្ហាវប្បធម៌។ ជនជាតិយូដាដែលនិយាយភាសាក្រិក(កាន់តាមវប្បធម៌ក្រិក) បានត្អូញត្អែទាស់នឹងជនជាតិយូដា ដែលនិយាយភាសាអើរ៉ាម។ ស្រ្តីមេម៉ាយរបស់ពួកយូដាដែលនិយាយភាសាក្រិក “ត្រូវគេមើលរំលង នៅក្នុងការចែកអាហារប្រចំាថ្ងៃ”(កិច្ចការ ៦:១)។ ដូចនេះ ពួកសាវ័កក៏បានប្រាប់ពួកគេថា “ចូររើសយក៧នាក់ក្នុងពួកអ្នករាល់គ្នា ជាអ្នកមានឈ្មោះល្អ ពេញជាព្រះវិញ្ញាណបរិសុទ្ធ និងប្រាជ្ញា នោះយើងខ្ញុំនឹងតាំងគេ ឲ្យត្រួតត្រាលើការងារនេះ”(ខ.៣)។ អ្នកដែលត្រូវជ្រើសរើសទាំង៧នាក់ សុទ្ធតែមានឈ្មោះជាភាសាក្រិក(ខ.៥)។ បានសេចក្តីថា ពួកគេជាជនជាតិយូដា ដែលនិយាយភាសាក្រិក ជាសមាជិកពួកជំនុំ ដែលគេមិនបានអើពើរនោះ។ ការសំខាន់បំផុត គឺពួកគេទាំងអស់គ្នា ត្រូវយល់អំពីបញ្ហានេះ។ សាវ័កប៉ុលក៏បានដាក់ដៃអធិស្ឋានឲ្យពួកគេ ហើយចាប់តាំងពីពេលនោះមក ពួកជំនុំក៏មានការរីកចម្រើន(ខ.៦-៧)។
ការលូតលាស់តែងមានឧបស័គ្គ ម្យ៉ាង គឺដោយសារការកើនឡើងនៃការប៉ះទង្គិចគ្នានៃប្រពៃណីដែលខុសគ្នា។ ប៉ុន្តែ បើយើងស្វែងរកការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ…
តើអ្នកជំនាញបាននិយាយអ្វីខ្លះ?
លោកចេហ្វ ចាកូប៊ី(Jeff Jacoby) ដែលជាអ្នកនិពន្ធសារពត៌មាន ឲ្យកាសែតបូស្តុន ក្លូប បានសរសេរថា “សមត្ថភាពដ៏អាថ៌កំបាំងរបស់អ្នកជំនាញ នៅក្នុងការយល់ខុស អំពីរឿងផ្សេងៗ អាចជាកំហុសឆ្គងដ៏អាក្រក់”។ បើយើងក្រឡេកមើលទៅប្រវត្តិសាស្រ្តដែលទើបកើតមានឡើង យើងនឹងបានដឹងថា គាត់ពិតជានិយាយត្រូវ។ ឧទារហណ៍ អ្នកឆ្នៃប្រឌិតដ៏ល្បីល្បាញ ឈ្មោះ ថូម៉ាស អេឌីសិន(Thomas Edison) ធ្លាប់បានប្រកាសថា ខ្សែភាពយន្តដែលមានសម្លេង និងមិនអាចជំនួសខ្សែភាពយន្តដែលគ្មានសម្លេងបានឡើយ តែទីបំផុតគេក៏ដឹងថា គាត់បានគិតខុសហើយ។ ហើយនៅឆ្នាំ ១៩២៨ លោកហេនរី ហ្វ៊ត(Henry Ford) បានប្រកាសថា “មនុស្សកំពុងតែមានបញ្ញាកាន់តែខ្លាំងលើសលប់ បានជាពួកគេមិនអាចមានសង្រ្គាមលោកលើកទីពីរឡើយ” តែប៉ុន្មានឆ្នាំក្រោយមក សង្រ្គាមលោកលើកទីពីរក៏បានផ្ទុះឡើង។ មានការព្យាករណ៍ជាច្រើន របស់ “អ្នកជំនាញ” បានប្រែក្លាយជាការទាយខុស ។ ដូចនេះ សមត្ថភាពរបស់អ្នកប្រាជ្ញក៏មានកំរិតផងដែរ។
មានតែអង្គបុគ្គលម្នាក់ប៉ុណ្ណោះ ដែលអាចឲ្យយើងទុកចិត្តបានទាំងស្រុង ហើយទ្រង់មានព្រះបន្ទូលធ្ងន់ៗខ្លះ សម្រាប់មនុស្សមួយចំនួនដែលតាំងខ្លួនជាអ្នកប្រាជ្ញ។ នៅសម័យដែលព្រះយេស៊ូវបំពេញព្រះរាជកិច្ចនៅលើផែនដី ពួកអ្នកដឹកនាំសាសនា បានអៈអាងថា ខ្លួនមានសេចក្តីពិត។ អ្នកប្រាជ្ញ និងទេវវិទូទាំងអស់នោះ គិតថា ខ្លួនដឹងថា ព្រះមែស៊ីដែលនឹងយាងតាមព្រះបន្ទូលសន្យា នឹងមានលក្ខណៈដូចម្តេចខ្លះ ពេលទ្រង់យាងមកដល់។ ពួកគេមិនទទួលស្គាល់ថា ព្រះយេស៊ូវជាព្រះមែស៊ីទេ។ ព្រះយេស៊ូវក៏បានដាស់តឿនពួកគេថា…
សន្តិភាពដែលគ្មានការគៀបសង្កត់
គ្មាននរណាម្នាក់អាចរ៉ាប់រងវិនាសកម្មនៃសង្រ្គាមបានឡើយ។ ប្រទេសជាតិជាច្រើនកំពុងតែជាប់នៅក្នុងការប៉ះទង្គិចដោយប្រដាប់អាវុធ ក្នុងពេលសព្វថ្ងៃនេះ។ តើសង្រ្គាមទាំងនោះ នឹងបញ្ចប់នៅពេលណា និងដោយរបៀបណា? យើងចង់បានសន្តិភាព តែមិនមែនសន្តិភាពដែលមានពេញដោយភាពអយុត្តិធម៌នោះទេ។
ព្រះយេស៊ូវបានប្រសូត្រក្នុងសម័យដែលមាន “សន្តិភាព” តែសន្តិភាពនោះ ស្ថិតនៅក្រោមការគៀបសង្កត់គ្មានត្រាប្រណី។ សនិ្តភាពដែលចក្រភពរ៉ូម៉ាំងផ្តល់ឲ្យ បានកើតមានតែនៅពេលដែលមហាអំណាចមួយនេះ បានវាយបង្រ្កាបការរើបម្រាស់ទាំងអស់។ រយៈពេល៧សតវត្សរ៍ មុនពេលមានសន្តិភាពប្រភេទនេះក្នុងទឹកដីយូដា កងទ័ពសត្រូវបានត្រៀមខ្លួនវាយយកក្រុងយេរូសាឡិម។ ព្រះទ្រង់ក៏បានមានបន្ទូលតាមរយៈហោរាអេសាយ នៅពីក្រោយស្រមោលនៃសង្រ្គាមថា “បណ្តាជនដែលដើរក្នុងសេចក្តីងងឹត គេបានឃើញពន្លឺយ៉ាងធំ ពួកអ្នកដែលអាស្រ័យនៅក្នុងស្រុកនៃម្លប់សេចក្តីស្លាប់ គេមានពន្លឺភ្លឺមកលើគេហើយ”(អេសាយ ៩:២)។ “ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ ឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ … ឯសេចក្តីចំរើននៃរដ្ឋបាលទ្រង់ និងសេចក្តីសុខសាន្តរបស់ទ្រង់ នោះនឹងមិនចេះផុតពីបល្ល័ង្ករបស់ដាវីឌ និងនគរនៃទ្រង់ឡើយ ដើម្បីនឹងតាំងឡើង ហើយទប់ទល់ ដោយសេចក្តីយុត្តិធម៌ និងសេចក្តីសុចរិត ចាប់តាំងពីឥឡូវនេះ ជារៀងរាបដរាបទៅ(ខ.៦-៧)។ ត្រង់ចំណុចនេះ បទគម្ពីរម៉ាថាយ បានចែងថា បទទំនាញរបស់ហោរាអេសាយ បានសម្រេច ដោយការប្រសូត្ររបស់ព្រះគ្រីស្ទ(ម៉ាថាយ ១:២២-២៣ និងមើល អេសាយ ៧:១៤)។
ក្នុងរដូវនៃបុណ្យណូអែល យើងចូលចិត្តមើលរូបភាពព្រះឱរសយេស៊ូវ ផ្ទុំនៅក្នុងស្នូក។ តែបុត្រតូចដ៏កំសត់ ក៏ជាព្រះអម្ចាស់ដ៏មានគ្រប់ចេស្តាផងដែរ ពោលគឺទ្រង់ជា “ព្រះអម្ចាស់នៃពួកពលបរិវ៉ា”(អេសាយ ១៣:១៣)។ ថ្ងៃណាមួយ ទ្រង់នឹង “សោយរាជ្យលើបល្ល័ង្កស្តេចដាវីឌ…
លើសពីការខកចិត្ត
មានវីដេអូមួយ ដែលនិយាយអំពីក្មេងប្រុសតូចម្នាក់ ដែលដឹងថា វាជិតមានប្អូនស្រីម្នាក់ទៀត។ ពេលនោះ វាមិនសប្បាយចិត្តទេ បានជាវារអ៊ូថា “ខ្ញុំមានប្អូនស្រីម្នាក់ទៀតហើយ សុទ្ធតែស្រីរហូត!” រឿងនេះ បានឆ្លុះបញ្ចាំអំពីការរំពឹងចង់បានរបស់មនុស្ស ដែលប្រែជាការខកចិត្ត។
បញ្ហានេះបានកើតមានជាធម្មតា ក្នុងពិភពលោក។ យ៉ាងណាមិញ ព្រះគម្ពីរក៏បានចែងអំពីរឿងមួយ ដែលនិយាយអំពីការខកចិត្តដ៏ខ្លាំងមួយផងដែរ។ លោកយ៉ាកុបបានយល់ព្រមធ្វើការ៧ឆ្នាំ ឲ្យឪពុកក្មេកគាត់ ដើម្បីឲ្យបានសិទ្ធិរៀបការជាមួយនាងរ៉ាជែល។ ប៉ុន្តែ បន្ទាប់ពីបានបំពេញកិច្ចសន្យារបស់គាត់ ហើយលោកយ៉ាកុបក៏បានជួបរឿងដ៏គួរឲ្យភ្ញាក់ផ្អើល នៅពេលយប់ថ្ងៃរៀបការ។ នៅពេលព្រឹកឡើង គាត់ក៏បានដឹងថា ស្រ្តីដែលគាត់បានរៀបការជាមួយមិនមែនជានាងរ៉ាជែលទេ តែជានាងលេអា ដែលជាបងប្អូនភ្លោះរបស់នាង។
ពេលយើងអានរឿងនេះ យើងប្រហែលជាផ្តោតទៅលើការខកចិត្តរបស់លោកយ៉ាកុប ប៉ុន្តែ ចូរយើងស្រម៉ៃថា តើនាងលេអាមានអារម្មណ៍យ៉ាងណាដែរនៅពេលនោះ? ក្តីសង្ឃឹម និងក្តីស្រមៃរបស់នាងបានចាប់ផ្តើមរលាយអស់ នៅថ្ងៃនោះ ពេលដែលគេបានបង្ខំនាងឲ្យរៀបការជាមួយបុរសម្នាក់ ដែលមិនបានស្រឡាញ់នាង ឬមិនចង់បាននាងធ្វើជាភរិយា?
បទគម្ពីរទំនុកដំកើង ជំពូក ៣៧:៤ បានចែងថា “ចូរយកព្រះយេហូវ៉ាជាសេចក្តីអំណររបស់អ្នក នោះទ្រង់នឹងប្រទានឲ្យអ្នកបានដូចបំណងចិត្ត”។ តើយើងត្រូវជឿថា អ្នកដែលកោតខ្លាចព្រះ មិនដែលមានការខកចិត្តទេឬ? ទេ បទទំនុកដំកើងនេះបានបង្ហាញយ៉ាងច្បាស់ថា អ្នកនិពន្ធទំនុកនេះបានមើលឃើញភាពអយុត្តិធម៌ នៅគ្រប់ទិសទី។ តែគាត់មានទស្សនៈវែងឆ្ងាយ ដោយគាត់បានមានប្រសាសន៍ថា “ចូរស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំទ្រង់ចុះ”(ខ.៧)។ គាត់ក៏បានសន្និដ្ឋានថា “ឯមនុស្សរាបសា គេនឹងបានផែនដីជាមរដក”(ខ.១១)។…
កងទ័ពប្រជាជនផាំងឡង់ដ៏ល្បីល្បាញ
កាលពីសម័យសង្រ្គាមលោកលើកទី២ កងទ័ពរបស់ប្រទេសផាំងឡង់មានគ្នាតិច មិនមានអ្វីដែលគួរឲ្យកត់សំគាល់ទេ តែក្រោយមក ពួកគេក៏បានប្រែក្លាយជាអ្នកប្រយុទ្ធដ៏ជាញជ័យ មានកេរ្តិ៍ឈ្មោះល្បីរន្ទឺ។ មានពេលមួយ សហភាពសូវៀតបានលើកទ័ព ដែលមានរថក្រោះរាប់រយគ្រឿង និងកងទ័ពថ្មើរជើងរាប់ពាន់នាក់ ចូលមកវាយសម្រុកមកលើកងទ័ពរបស់ប្រទេសផាំងឡង់ ដែលមានគ្នាតិចតួច។ នៅពេលនោះ មានវីរបុរសផាំងឡង់ម្នាក់ បានសង្កេតមើលកងទ័ពសត្រូវដែលកំពុងលើកគ្នាចូលមកកាប់សម្លាប់កងទ័ពរបស់គាត់ ហើយគាត់ក៏បានរកឃើញវិធីយកជ័យជម្នះលើសត្រូវ។ កងទ័ពសូវៀតក៏បានទទួលបរាជ័យយ៉ាងអាម៉ាស់។ ប្រហែលជា ២៦០០ឆ្នាំមុនពេលដែលប្រទេសផាំងឡង់បានទទួលជ័យជម្នះដ៏ល្បីល្បាញក្នុងការប្រយុទ្ធ ក្នុងសង្រ្គាមលោកលើកទី២ មានជនជាតិយូដាម្នាក់ ដែលមានចិត្តឆេះឆួល បានឆ្លើយតបចំពោះស្ថានភាពទាល់ច្រករបស់សាសន៍គាត់ ដោយប្រើដំណោះស្រាយ ខុសពីវីរបុរសរបស់ជនជាតិផាំងឡង់។ កងទ័ពរបស់ចក្រភពអាសស៊ើរបានឡោមព័ទ្ធប្រជាជន នៅក្នុងកំផែងក្រុងយេរូសាឡិម ធ្វើឲ្យពួកគេជួបភាពអស់សង្ឃឹម ដោយការភ័យខ្លាចដាច់ពោះស្លាប់ នៅក្នុងការឡោមព័ទ្ធនោះ។
ពេលនោះ ស្តេចហេសេគាស្ទើរតែភ័យស្លន់ស្លោ តែទ្រង់បានអធិស្ឋានថា “ឱព្រះយេហូវ៉ានៃពួកពលបរិវារជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលគង់ពីលើចេរូប៊ីនអើយ គឺទ្រង់តែ១ព្រះអង្គ ដែលជាព្រះនៃអស់ទាំងសាសន៍នៅផែនដី ទ្រង់បានបង្កបង្កើតផ្ទៃមេឃ និងផែនដី”(អេសាយ ៣៧:១៦)។ ពេលនោះ ព្រះអម្ចាស់ក៏បានឆ្លើយតប តាមរយៈហោរាអេសាយ ដោយពាក្យខ្លាំងៗ ដល់ស្តេចសានហេរីបថា “តើឯងបានប្រកួត ហើយប្រមាថដល់អ្នកណា តើទាស់នឹងអ្នកណា ដែលឯងបានដំឡើងសំឡេង ហើយងើបភ្នែកឡើងជាខ្ពស់ដូច្នេះ គឺទាស់នឹងព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលទេតើ”(ខ.២៣)។ បន្ទាប់មក ព្រះទ្រង់ក៏បានកម្សាន្តចិត្តប្រជាជននៅក្រុងយេរូសាឡិមថា “ដ្បិតអញនឹងការពារក្រុងនេះ រក្សាទុកសំរាប់ខ្លួនអញ គឺដោយយល់ដល់ដាវីឌ ជាអ្នកបំរើអញផង”(ខ.៣៥)។ ព្រះអម្ចាស់បានវាយឈ្នះស្តេចសានហេរីប ហើយបំផ្លាញកងទ័ពសាសន៍អាសស៊ើរ(ខ.៣៦-៣៨)។
ទោះជាមានគ្រោះថ្នាក់អ្វីក៏ដោយ…
អំនួតនៅខាងក្នុង
ពេលមិត្តភក្តិរបស់ខ្ញុំម្នាក់ ធ្វើការវាយតម្លៃមកលើបងប្អូនរួមជំនឿម្នាក់ ដែលយើងស្គាល់ គាត់បានប្រាប់ខ្ញុំថា “បុរសម្នាក់នោះគិតថាខ្លួនឯងជាមនុស្សអស្ចារ្យ!”។ យើងគិតថា យើងបានឃើញវិញ្ញាណនៃភាពអំនួតនៅក្នុងខ្លួនគាត់។ យើងមានការសោកស្ដាយ នៅពេលដែលបានដឹងថា មិនយូរប៉ុន្មាន គាត់ក៏ត្រូវបានគេចាប់កំហុស ក្នុងទង្វើខុសឆ្គងដ៏ធ្ងន់ធ្ងរមួយចំនួន។ គាត់លើកដំកើងខ្លួនឯង តែមិនបានទទួលលទ្ធផលល្អអ្វីឡើយ ក្រៅពីនាំរឿងឲ្យខ្លួនឯង។ យើងក៏ដឹងដែរថា បើយើងលើកដំកើងខ្លួន យើងក៏នឹងទទួលលទ្ធផលអាក្រក់ផងដែរ។
យើងងាយនឹងមើលស្រាលអំពើបាបនៃអំនួត ដែលមានក្នុងចិត្តរបស់យើង។ ពេលដែលយើងបានរៀនសូត្រកាន់តែខ្ពស់ ហើយអរសប្បាយនឹងជោគជ័យកាន់តែច្រើន នោះក៏កាន់តែងាយនឹងគិតថា ខ្លួនឯងអស្ចារ្យ។ អំនួតមាននៅក្នុងក្រអៅបេះដូង នៃនិស្ស័យសាច់ឈាមរបស់មនុស្សម្នាក់ៗ។
ក្នុងព្រះគម្ពីរបរិសុទ្ធ មានការពិពណ៌នាថា លោកអែសរ៉ាគឺជា “ស្មៀនស្ទាត់ជំនាញខាងក្រិត្យវិន័យលោកម៉ូសេ” (អែសរ៉ា ៧:៦)។ ស្ដេចអ័ថាស៊ើកសេសបានតែងតាំងគាត់ ឲ្យដឹកនាំពួកជននិរទេសសាសន៍ហេព្រើរ ធ្វើដំណើរត្រឡប់ទៅឯទីក្រុងយេរូសាឡិមវិញ។ ពេលនោះ លោកអែសរ៉ាងាយនឹងត្រូវអារក្សល្បួង ឲ្យមានសេចក្តីអំណួត។ ប៉ុន្តែ គាត់មិនដូច្នោះឡើយ។ លោកអែសរ៉ាមិនត្រឹមតែចេះក្រិត្យវិន័យរបស់ព្រះប៉ុណ្ណោះទេ គឺគាត់ក៏បានរស់តាមក្រឹត្យវិន័យរបស់ទ្រង់ផងដែរ។
បន្ទាប់ពីបានមកដល់ទីក្រុងយេរូសាឡិម លោកអែសរ៉ាបានដឹងថា ពួកប្រុសៗសាសន៍យូដាជាច្រើនបានរៀបការជាមួយស្រ្តីសាសន៍ដទៃ ដែលគោរពប្រតិបត្តិដល់ព្រះដទៃ ដែលបានបង្ខូចដល់ការដឹកនាំរបស់ព្រះដ៏ពិត (៩:១-២)។ គាត់បានហែកសម្លៀកបំពាក់របស់គាត់ ដោយសេចក្តីសោកសង្រេង ហើយបានអធិស្ឋានដោយការប្រែចិត្ត អស់ពីបេះដូង(ខ.៥-១៥)។ គាត់ជាអ្នកដឹកនាំ មានចំណេះដឹង និងមុខតំណែងខ្ពស់ តែគាត់មិនបានលើកដំកើងខ្លួនឯងឡើយ ផ្ទុយទៅវិញ គាត់បានប្រើអ្វីដែលគាត់មាន ដោយសារគាត់ស្រឡាញ់ព្រះ និងរាស្រ្តរបស់ទ្រង់…
យើងមានផ្លែឈើ!
ស្រ្ដីជាម្ដាយវ័យក្មេងបានដកដង្ហើមធំ ខណៈពេលដែលនាងកំពុងប្រមែលប្រមូលអាហារដែលមានតែបន្តិចបន្តួច សម្រាប់កូនស្រី អាយុ៣ឆ្នាំរបស់នាង។ នាងក៏បានមើលទៅកន្រ្តកផ្លែឈើ នៅលើតុក្នុងផ្ទះបាយដ៏តូចរបស់ខ្លួន មិនឃើញមានផ្លែឈើសូម្បីតែមួយផ្លែ នោះនាងក៏បានដកដង្ហើមធំ ហើយលាន់មាត់ថា “បើយើងមានត្រឹមតែផ្លែឈើមួយកន្រ្តកនេះ នោះខ្ញុំនឹងមានអារម្មណ៍ថា ខ្ញុំជាអ្នកមាន!” ពេលនោះ កូនស្រីរបស់នាងក៏បានស្ដាប់ឮ។
រយៈពេលប៉ុន្មានសប្តាហ៍កន្លងផុតទៅ។ ព្រះទ្រង់បានផ្គត់ផ្គង់គ្រួសារដ៏តូចមួយនេះ។ ប៉ុន្តែ ម្ដាយដ៏កំសត់ម្នាក់នេះ នៅតែមានការព្រួយបារម្ភ។ ថ្ងៃមួយ កូនស្រីតូចរបស់នាងបានចូលក្នុងផ្ទះបាយ ។ នាងក៏បានចង្អុលទៅកន្រ្តកពេញដោយផ្លែឈើនៅលើតុ ទាំងលាន់មាត់ថា “ម៉ាក់ មើលហ្ន យើងជាអ្នកមានហើយ!” គ្រួសារនេះមិនបានប្រែក្លាយជាអ្នកមានទ្រព្យសម្បត្តិច្រើននោះទេ។ ពួកគេគ្រាន់តែបានទិញផ្លែប៉ោមមួយស្បោងដាក់នៅលើតុបាយប៉ុណ្ណោះ។
នៅពេលលោកយ៉ូស្វេ ដែលជាអ្នកដឹកនាំពួកអ៊ីស្រាអែល ជិតដល់ពេលលាចាកលោក គាត់បានចែកចាយព្រះបន្ទូលមកពីព្រះអម្ចាស់ ដោយបានរំឭកឡើងវិញ អំពីអស់ទាំងការដែលព្រះអង្គបានធ្វើសម្រាប់ពួកគេ។ ហើយគាត់ក៏បាននិយាយសង្កត់ធ្ងន់ថា “អ្នករាល់គ្នាបានរស់នៅក្នុងទីរហោស្ថានអស់រយៈពេលយ៉ាងយូរ” (យ៉ូស្វេ ២៤:៧) ព្រះទ្រង់បានឲ្យស្រុក១ដល់អ្នករាល់គ្នា ដែលឯងមិនបានប្រកបការអ្វីសោះ ហើយទីក្រុងដែលឯងមិនបានសង់ផង សព្វថ្ងៃអ្នករាល់គ្នាបាននៅក្នុងទីក្រុងទាំងនោះ ហើយក៏បរិភោគផ្លែទំពាំងបាយជូរ និងផ្លែអូលីវដែលអ្នករាល់គ្នាមិនបានដាំផងដែរ”(ខ.១៣)។ លោកយ៉ូស្វេក៏បានបញ្ឈរថ្មធំមួយ ទុកជាការរំឭកដល់ពួកអ៊ីស្រាអែល អំពីការផ្គត់ផ្គង់របស់ព្រះ (ខ.២៦)។
ក្រោយពេលមានការលំបាក និងខ្វះខាតជាច្រើន ឥឡូវនេះ គ្រួសារមួយនេះ កំពុងរស់នៅក្នុងទីកន្លែងមួយផ្សេងទៀត ដែលមានដើមឈើហូបផ្លែ នៅក្នុងទីធ្លាធំទូលាយ ដែលម្ចាស់ផ្ទះមុនបានដាំទុកយូរមកហើយ គឺមិនខុសពីពួកកូនចៅអ៊ីស្រាអែលបានចូលទឹកដីសន្យាឡើយ។ ប្រសិនបើអ្នកបានទៅលេងពួកគេ នោះអ្នកនឹងឃើញចានធំពេញដោយផ្លែឈើនៅក្នុងផ្ទះបាយរបស់ពួកគេ។…
ក្រដាស់ជូតមាត់
ខណៈពេលដែលខ្ញុំកំពុងអង្គុយរង់ចាំ នៅក្រៅបន្ទប់វៈកាត់ ខ្ញុំបានចំណាយពេលរង់ចាំពេលនោះ សម្រាប់គិតពិចារណា។ ថ្មីៗនេះ ខ្ញុំបានមកកន្លែងនេះម្តងរួចទៅហើយ ពេលដែលប្អូនប្រុសរបស់ខ្ញុំទទួលការវៈកាត់ ហើយយើងក៏បានទទួលដំណឹងដ៏សោកសៅថា “ខួរក្បាលរបស់គាត់បានស្លាប់” ទាំងគាត់នៅវ័យក្មេងពេក។ ហើយពេលនេះ ខ្ញុំបានមកទីនេះម្តងទៀត ដើម្បីរង់ចាំទទួលដំណឹងពីគ្រូពេទ្យ អំពីការវៈកាត់របស់ភរិយាខ្ញុំ។ ខ្ញុំក៏បានរង់ចាំ ហើយស្តាប់ព្រះសូរសៀងដ៏ស្ងាត់ស្ងៀមរបស់ព្រះ។ ភ្លាមៗនោះ ខ្ញុំក៏បានទទួលដំណឹង! គ្រូពេទ្យវៈកាត់ចង់ជួបខ្ញុំ។ ខ្ញុំក៏បានទៅរង់ចាំក្នុងបន្ទប់ដាច់ដោយឡែកមួយ។ នៅទីនោះ ខ្ញុំឃើញមានតុមួយ ដែលគេបានដាក់ក្រដាស់ជូតមាត់ពីដុំ ពីលើ។ តែក្រដាស់ទាំងនោះមិនមែនសម្រាប់ជូតមាត់ ឬញើសសំបោរឡើយ។ ក្រដាស់ទាំងនោះ គឺសម្រាប់ប្រើ ពេលដែលគ្រូពេទ្យប្រាប់យើងថា ខួរក្បាលអ្នកជម្ងឺលែងដំណើរការហើយ ឬប្រាប់យើងថា គាត់បានប្រឹងប្រែងអស់សមត្ថភាពហើយ។
នៅពេលដែលមានទុក្ខសោក ឬមានភាពមិនប្រាកដប្រជាបែបនេះ យើងអាចនឹកចាំអំពីបទគម្ពីរទំនុកដំកើង ដែលអ្នកនិពន្ធបានបង្ហាញពីអារម្មណ៍សោកសៅរបស់ខ្ញុំ ដោយចិត្តស្មោះត្រង់។ បទគម្ពីរទំនុកដំកើង ជំពូក ៣១ ជាទំនុកនៃការទួញយំចេញពីចិត្ត របស់ស្តេចដាវីឌ ដែលបានទទួលរងនូវការឈឺចាប់ជាច្រើន បានជាទ្រង់សរសេរថា “ជីវិតទូលបង្គំនឹងផុតទៅ ដោយសេចក្តីទុក្ខព្រួយ”(ខ.១០)។ ទុក្ខសោករបស់ទ្រង់ ក៏បានកើតឡើងពីការឈឺចាប់ ពេលមិត្តភក្តិ និងអ្នកជិតខាងទ្រង់បោះបង់ចោលទ្រង់(ខ.១១)។
តែស្តេចដាវីឌមានជំនឿដ៏រឹងមាំចំពោះព្រះដ៏ពិតតែមួយ។ គឺដូចដែលទ្រង់មានបន្ទូលថា “ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានទុកចិត្តដល់ទ្រង់ ទូលបង្គំបានថា ទ្រង់ជាព្រះនៃទូលបង្គំ ឯថ្ងៃអាយុរបស់ទូលបង្គំ សុទ្ធតែនៅក្នុងព្រះហស្តទ្រង់”(ខ.១៤-១៥)។ សេចក្តីទំនួញរបស់ទ្រង់ ក៏បានបញ្ចប់…
ចង់បានភាពល្អឥតខ្ចោះជ្រុលពេក
លោកបណ្ឌិត ប្រាយអិន ហ្គោលមិន(Brian Goldman) មានការព្យាយាមខ្លាំងពេក ដើម្បីធ្វើឲ្យខ្លួនឯងមានភាពល្អឥតខ្ចោះ នៅក្នុងការព្យាបាលអ្នកជម្ងឺរបស់គាត់។ ប៉ុន្តែ នៅក្នុងកម្មវិធីសំភាសរបស់ទូរទស្សន៍ក្នុងស្រុកមួយ គាត់បានទទួលស្គាល់ថា គាត់បានធ្វើខុស នៅក្នុងព្យាបាលអ្នកជម្ងឺ។ គាត់បានបើកបង្ហាញឲ្យគេដឹងថា គាត់បានព្យាបាលស្រ្តីម្នាក់ ក្នុងបន្ទប់សង្គ្រោះបន្ទាន់ ហើយក៏បានសម្រេចចិត្តឲ្យគាត់ចេញពីពេទ្យ។ ក្រោយមក នៅថ្ងៃដដែលនោះ មានគិលានុបដ្ឋាយិការម្នាក់បានសួរគាត់ថា “តើលោកគ្រូនៅចាំអ្នកជម្ងឺម្នាក់ ដែលលោកគ្រូបានឲ្យទៅផ្ទះទេ? ឥឡូវគាត់បានត្រឡប់មកវិញហើយ”។ អ្នកជម្ងឺម្នាក់នោះ ក៏បានត្រឡប់មកព្យាបាលនៅមន្ទីរពេទ្យវិញ ហើយក៏បានស្លាប់។ ការនេះបានធ្វើឲ្យគាត់តក់ស្លត់យ៉ាងខ្លាំង។ គាត់បានព្យាយាមកាន់តែខ្លាំង ដើម្បីឲ្យខ្លួនឯងមានភាពល្អឥតខ្ចោះ តែទីបំផុតគាត់ក៏បានដឹងថា តាមពិត គាត់មិនអាចធ្វើឲ្យខ្លួនឯងមានភាពល្អឥតខ្ចោះបានឡើយ។
ក្នុងនាមជាគ្រីស្ទបរិស័ទ យើងប្រហែលជាមានការរំពឹងគិតថា ខ្លួនឯងនឹងមានភាពល្អឥតខ្ចោះ។ ប៉ុន្តែ ទោះបីជាយើងអាចរស់នៅឲ្យមានភាពល្អឥតខ្ចោះក្នុងកំរិតណាមួយក៏ដោយ ក៏ចិត្ត និងគំនិតយើង មិនដែលមានភាពបរិសុទ្ធមួយរយភាគរយឡើយ។ យ៉ាងណាមិញ សាវ័កយ៉ូហានបានបង្រៀនយើងថា “បើសិនជាយើងថា យើងគ្មានបាបសោះ នោះឈ្មោះថាយើងបញ្ឆោតដល់ខ្លួន ហើយសេចក្តីពិតមិនស្ថិតនៅក្នុងយើងទេ”(១យ៉ូហាន ១:៨)។ ដើម្បីដោះស្រាយបញ្ហានេះ យើងមិនត្រូវលាក់បាំងអំពើបាបរបស់យើង ឬព្យាយាមកាន់តែខ្លំាង ដើម្បីឲ្យបានល្អឥតខ្ចោះឡើយ តែយើងត្រូវបោះជំហានចូល ក្នុងពន្លឺនៃសេចក្តីពិតរបស់ព្រះ ហើយសារភាពនៅចំពោះទ្រង់វិញ។ តែបើយើងរាល់គ្នាដើរក្នុងពន្លឺវិញ ដូចជាទ្រង់ក៏គង់ក្នុងពន្លឺដែរ នោះយើងមានសេចក្តីប្រកបនឹងគ្នាទៅវិញទៅមក ហើយព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ក៏សំអាតយើងរាល់គ្នា…