តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Xochitl Dixon

លើសពីការសិក្សាអំពីផ្កាយ

កាល​ពី​ឆ្នាំ ២០១១ សមាគម​ជាតិ ​អវកាស និង​លំហ​អាកាស ដែល​ហៅ​កាត់​ថា អង្គការ​ណាសា​(NASA) បាន​អប​អរ​សាទរ​ខួប​៣០​ឆ្នាំ នៃ​ការ​ស្រាវ​ជ្រាវ​អវកាស​របស់​ខ្លួន។ ក្នុង​រយៈ​ពេល​បី​ទសវត្សរ៍​កន្លង​មក​នេះ គេ​បាន​បាញ់​បង្ហោះ​យានចម្លង ដើម្បី​ដឹក​ជញ្ជូន​មនុស្ស​ជាង​៣៥៥​នាក់ ទៅ​កាន់​លំហ​អាកាស និង​ជួយ​សាង​សង់​ស្ថានីយ​អវកាស​អន្តរ​ជាតិ។ បន្ទាប់​ពី​យាន្ត​ចម្លង​៥គ្រឿង ត្រូវ​បាន​ដាក់​ឲ្យ​ឈប់​ដំណើរ​ការ អង្គ​ការ​ណាសា​បាន​ងាក​មក​ផ្តោត​ទៅ​លើ​ការ​រុក​រក ក្នុង​លំហ​អវកាស ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយវិញ​ម្តង។

ដើម្បី​សិក្សា​ស្រាវជ្រាវ អំពី​វិសាល​ភាព​នៃ​ចក្រ​វាល នៅ​ក្រៅ​ភព​ផែន​ដី មនុស្ស​ជាតិ​បាន​ចំណាយ​ពេល​វេលា និង​ថវិកា​ដ៏ច្រើន​សន្ធឹក ហើយ​អវកាស​យាន្ត​និក​មួយ​ចំនួន ក៏​បាន​ពលី​ជីវិត។ ប៉ុន្តែ ចក្រ​វាល​ទាំង​មូល មាន​ពេញ​ទៅ​ដោយ​ភស្តុតាង​នៃ​ភាពធំ​ប្រសើរ​របស់​ព្រះ​ជា​ម្ចាស់ នៅ​គ្រប់​ទី​កន្លែង លើស​ពី​លទ្ធ​ភាព​ដែល​យើង​អាច​វាស់​វែង​បាន​ទៅ​ទៀត។

ពេល​ដែល​យើង​ពិចារណា​អំពី​ព្រះ ដែល​ជា​អ្នក​បង្កើត ហើយ​ទ្រទ្រង់​ចក្រ​វាល​ទាំង​មូល ដោយ​ទ្រង់​ស្គាល់​ឈ្មោះ​ផ្កាយនីមួយ​ៗ​ (អេសាយ ៤០:២៦) យើង​អាច​យល់​មូល​ហេតុ ដែល​ស្ដេច​ដាវីឌ ដែល​ជា​អ្នក​និពន្ធ ព្រះ​គម្ពីរ​ទំនុក​ដំកើង បាន​ពោល​សរសើរ ភាព​អស្ចារ្យ​របស់​ព្រះ​ជា​ម្ចាស់(ទំនុកដំកើង ៨:១)។ ស្នាម​អង្គុលី​របស់​ព្រះ​អម្ចាស់ បាន​នៅ​ជាប់​ពី​លើ “ព្រះ​ច័ន្ទ និង​ផ្កាយទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ដាក់​ឲ្យ​នៅ​កន្លែង​របស់​វា”(ខ.៣)។ ព្រះ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែន​ដី ទ្រង់​គ្រប់​គ្រង​លើ​អ្វី​ៗ​ទាំងអស់ ប៉ុន្តែ ទ្រង់​តែង​តែ​គង់​នៅ​ជិត​កូន​ស្ងួន​ភ្ញា​របស់​ទ្រង់ ព្រម​ទាំង​ថែរក្សា​ពួក​គេ​ម្នាក់​ៗ យ៉ាង​ជិត​ស្និទ្ធ ហើយ​ផ្ទាល់​ៗ​ខ្លួន​(ខ.៤)។ ដោយ​ព្រោះ​សេចក្ដី​ស្រឡាញ់ នោះ​ព្រះ​ទ្រង់​បាន​ប្រទាន ឲ្យ​យើង​រាល់​គ្នា​មាន​អំណាច…

អ្នកថ្វាយដោយចិត្តសប្បុរស

មាន​ពេល​មួយ ពួក​ជំនុំ​របស់​ខ្ញុំ​បាន​ធ្វើ​ការ​រំឭក អំពី​ការ​គ្រប់​យ៉ាង ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​កន្លង​មក ក្នុង​ប្រវត្តិ​នៃ​ពួក​ជំនុំ​របស់​ យើង។ បន្ទាប់​មក ​ក្រុម​អ្នក​ដឹកនាំ​បាន​ធ្វើ​បទ​បង្ហាញ ទៅ​កាន់​សមាជិក​ពួក​ជំនុំ​ទាំង​មូល នូវ​សំណើរ​សុំ ឲ្យ​មាន​ការ​សាង​សង់​ក្លឹប​ហាត់​ប្រាណ​ថ្មី​មួយ ដើម្បី​ជួយ​ឲ្យ​យើង​អាច​បម្រើ​ដល់​សហគមន៍​ បាន​កាន់​តែ​ប្រសើរ​ឡើង។ ក្រុម​អ្នក​ដឹកនាំ​ក៏​បាន​ប្រកាស​ថា ពួក​គេ​នឹង​ធ្វើ​ការ​សន្យា​ជាលាយ​លក្ខណ៍​អក្សរ​មុន​គេ ថានឹង​ដាក់​ដង្វាយ​ឧបត្ថម្ភ សម្រាប់​ការ​សាង​សង់​នេះ។ ដំបូង​ឡើយ ខ្ញុំ​បាន​អធិស្ឋាន​ទាំង​ចិត្ត​រារែក ដោយ​ភាព​អាត្មា​និយម​ ព្រោះ​មិន​ចង់​ថ្វាយ​ប្រាក់​ លើស​ពី​ចំនួន​ដែល​យើង​បាន​ប្ដេជ្ញា​ចិត្ត​ថ្វាយ​រួច ហើយ។ ប៉ុន្តែ ខ្ញុំ​និង​ស្វាមី​របស់​ខ្ញុំក៏​បាន​ព្រម​ចិត្ត​គ្នា អធិស្ឋាន​សម្រាប់​ដំណើរ​ការ​សាង​សង់​នោះ។​ ខណៈ​ពេល​ដែល​យើង​កំពុង​គិត​ អំពី​ការ​ទាំង​អស់​ ដែល​ព្រះ​នៅ​តែ​បន្ត​ផ្គត់​ផ្គង់​ ដល់​យើង​ ទី​បំផុត យើង​ក៏​បាន​សម្រេច​ចិត្ត​​ បន្ថែម​ការ​ថ្វាយ​ដង្វាយ ប្រចាំ​ខែ។ ជា​លទ្ធ​ផល​ ​ដង្វាយ​សរុប​ដែល​បាន​មកពី​គ្រប់​ក្រុម​គ្រួសារ​ នៃ​ព្រះ​វិហារ​របស់​យើង មាន​ចំនួន​គ្រប់គ្រាន់​ ដើម្បី​ចំណាយ​ទៅ​លើ​ការ​សាងសង់​អគារ​រួច​រាល់​ទាំង​ស្រុង។

យើង​ក៏​បាន​អរ​ព្រះ​គុណ​ដល់​ព្រះ​ជា​ម្ចាស់ សម្រាប់​ការ​ដែល​ទ្រង់​បាន​ប្រើ​ប្រាស់​ក្លឹប​ហាត់​ប្រាណ​នោះ តាម​មធ្យោ​បាយ​ជា​ច្រើន ដើម្បី​ធ្វើ​ពិធី​សម្រាប់​សហគមន៍ ចាប់​តាំង​ពី​ពួក​យើង​បាន​សម្ភោធ​បើក​ឲ្យ​ប្រើ​ប្រាស់​មក។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​ស្ដេច​ដាវីឌ ដែល​ជា​អ្នក​ថ្វាយ​ដ៏​សទ្ធា​ម្នាក់​ទៀត។ ទោះ​បី​ជា​ព្រះ​អម្ចាស់​មិន​បាន​ជ្រើស​រើស​ស្ដេច​ដាវីឌ ឲ្យ​ស្អាង​ព្រះវិហារ​ថ្វាយ​ព្រះ​អង្គ​ក៏​ដោយ ក៏​ទ្រង់​នៅ​តែ​បាន​ថ្វាយ​គ្រប់​អស់​ទាំង​ធន​ធានដែល​ទ្រង់​មាន សម្រាប់​គម្រោង​សាង​សង់​នោះ(១របាក្សត្រ ២៩:១-៥)។ ពួក​មន្រ្តី​ថ្នាក់​ក្រោម​របស់​ទ្រង់ ក៏​បាន​ថ្វាយ​ដង្វាយ យ៉ាង​សប្បុរស​ផង​ដែរ(ខ.៦-​៩)។ ស្ដេច​ដាវីឌ​ជ្រាប​ថា គ្រប់​របស់​ទាំង​អស់​ដែល​ទ្រង់ និង​ពួក​គេ​បាន​ថ្វាយ គឺ​សុទ្ធ​តែ​ជា​ព្រះពរ​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន គឺ​ព្រះ​ដ៏​ជា​ព្រះ​អាទិករ​ ព្រះ​ដ៏​ជួយទំនុក​បម្រុង…

អ្នកបង្កើតដ៏អស្ចារ្យ

ក្នុង​នាម​ខ្ញុំ​ជា​អ្នក​ថត​រូប​ជា​លក្ខណៈ​កម្សាន្ត ខ្ញុំ​ចូល​ចិត្ត​ផ្ដិត​យក​រូប​ភាព​នៃ​ស្នា​ព្រះ​ហស្ត​ ដែល​ព្រះ​ទ្រង់​បាន​បង្កើត ដោយ​ភាព​ប៉ិន​ប្រសប់។ ខ្ញុំ​ដឹង​ថា ​​ស្នាម​អង្គុលី​របស់​ទ្រង់  បាន​ជាប់​នៅ​ត្របក​ផ្កា​នីមួយ​ៗ ហើយ​នៅ​លើ​កាំ​រស្មី​នៃ​ព្រះអាទិត្យ​រះ និង​លិច ព្រម​ទាំង​នៅ​លើ​ផ្ទាំង​ទស្ស​នីយភាព​នៃ​ផ្ទៃ​មេឃ ដែល​មាន​ពពក និង​ពន្លឺ​ផ្កាយ​ភ្លឺ​ផ្លេក។​

ម៉ាស៊ីន​ថត​របស់​ខ្ញុំ​អាច​ពង្រីក​រូប​ភាព​បាន​ច្បាស់​ល្អ ដូច្នេះ​ហើយ ​ខ្ញុំ​ក៏​អាច​ថត​រូប​សត្វ ដែល​ទ្រង់​បាន​បង្កើត​ផង​ដែរ។ ខ្ញុំ​ថត​បាន​សត្វ​កំប្រុក​ជា​ច្រើន​ប៉ុស្ទ ពេល​ពួក​វា​កំពុង​ប្រលែង​គ្នា​ចចេច​ចាច នៅ​លើ​ដើម​សារី ដែល​មាន​ផ្កា​រីក​ស្គុះ​ស្គាយ។ ខ្ញុំ​ក៏​បាន​ថត​រូប​សត្វ​មេ​អំបៅ ដែល​កំពុង​បើក​បិទ​ស្លាប​ចុះ​ឡើង​ៗ ហើយ​និង​សត្វ​កន្ធាយ​សមុទ្រ ដែល​កំពុង​សំដិល​ខ្លួន នៅ​លើ​ឆ្នេរ​ខ្សាច់​ពណ៌​ខ្មៅ ដែល​មាន​ថ្ម​ច្រើន។​ រូប​ថត​ដ៏​ល្អ​ឯក​នីមួយ​ៗ ជំរុញ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ចង់​ថ្វាយ​បង្គំ​ព្រះ​នៃ​ខ្ញុំ​ ដែល​ជា​អ្នក​បង្កើត​ដ៏​អស្ចារ្យ។​

មិន​មែន​មាន​តែ​ខ្ញុំ​ទេ ដែល​សរសើរ​តម្កើង​ព្រះ​ជា​ម្ចាស់ ខណៈ​ពេល​ដែល​ខ្ញុំ​ស្ងើច​សរសើរ​ស្នា​ព្រះ​ហស្ត​ដ៏វិសេស​វិសាល​របស់​ទ្រង់​ទាំង​ប៉ុន្មាន។ អ្នក​និពន្ធ​ព្រះ​គម្ពីរ ទំនុក​ដំកើង ជំពូក ១០៤ បាន​ច្រៀង​សរសើរ​ អំពី​ស្នា​ព្រះហស្ត​ដ៏​ប្រណិត​របស់​ព្រះ​ជាម្ចាស់ ដែល​មាន​នៅ​ក្នុង​ធម្មជាតិ(ខ.២៤)។ គាត់​បាន​ពណ៌នា​ថា "សមុទ្រ​ដ៏​ធំ ហើយ​ទូលាយ នៅ​ក្នុង​ទឹក​នោះ ​មាន​របស់​រវើក​ឥត​គណនា (ខ.​២៥)។ ហើយ​គាត់​ក៏​មាន​អំណរ​ជា​ខ្លាំង ចំពោះ​ព្រះ​ជា​ម្ចាស់ ដោយ​សារ​ទ្រង់​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់​ទាំង​ស្រុង​ ជា​និច្ច ចំពោះ​ស្នា​ព្រះ​ហស្ត​ទ្រង់​(ខ.២៧-៣១)។ អ្នក​និពន្ធ​ទំនុក​ដំកើង​ក៏​បាន​ពិចារណា អំពី​ភាព​អស្ចារ្យ​នៃ​ជីវិត​ដែល​ព្រះ​ទ្រង់​ប្រទាន បាន​ជា​គាត់​ក្រាប​ថ្វាយ​បង្គំ​ទ្រង់ ដោយ​ទូល​ថ្វាយ​ទ្រង់​ថា “កាល​នៅ​មាន​ជីវិត​នៅ​ឡើយ នោះ​ទូលបង្គំ​នឹង​ច្រៀង​ថ្វាយ​ព្រះយេហូវ៉ា​ជា​ដរាប កាល​ទូលបង្គំ​មាន​នៅៗ​ឡើយ នោះ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ​នៃ​ទូលបង្គំ (ខ.៣៣)។

ខណៈ​ពេល​ដែល​យើង​ជញ្ជឹង​គិត…

ឪពុកដ៏ល្អ

កាល​សាវីយើ(Xavier) កូន​ប្រុស​របស់​ខ្ញុំ នៅ​ពី​ក្មេង ស្វាមី​របស់​ខ្ញុំ​បាន​ធ្វើ​ដំណើរ ប្រកប​មុខ​ជំនួញ នៅ​ឆ្ងាយ​ពី​ផ្ទះ​ជា​ញឹក​ញាប់។ ទោះ​បី​ជា​ប៉ា​របស់​គាត់​បាន​ទូរស័ព្ទ​មក​គាត់ ជា​ញឹក​ញាប់​ក៏​ដោយ​ ក៏​នៅ​ពេល​យប់​ខ្លះ យើង​នៅ​តែ​មាន​ការ​ពិបាក ដោយសារ​ការ​និយាយ​តាម​ទូរស័ព្ទ នៅ​តែ​មិន​អាច​លួង​គាត់​ឲ្យ​គេង​ដដែល។ ដូច្នេះ​ហើយ ខ្ញុំ​ក៏​បាន​ទាញ​យក​អាល់ប៊ុម​រូបថត​របស់​យើង មក​ឲ្យ​កូន​ប្រុស​របស់​យើង​មើល នៅ​ពេល​ដែល​គាត់​រៀប​នឹង​ចូល​គេង។ ខ្ញុំ​ក៏​បាន​ចង្អុល​ចំ​រូប​ថត ដែល​យើង​បាន​ថត​ជា​មួយ​គ្នា ហើយ​សួរ​គាត់​ថា “តើ​កូន​នៅ​ចាំ​ពេល​ហ្នឹង​ទេ”?

ការ​រំឭក​អំពី​អនុស្សាវរីយ៍ ជា​បន្ត​បន្ទាប់ បាន​ជួយ​លើក​ទឹក​ចិត្ត ដល់​កូន​ប្រុស​របស់​យើង ដែល​ច្រើន​តែ​និយាយ​ថា “ខ្ញុំ​មាន​ប៉ា​ដ៏​ល្អ​ម្នាក់”។

ខ្ញុំ​យល់​ច្បាស់ អំពី​តម្រូវ​ការ​របស់​សាវីយើ។ គាត់​ត្រូវ​ការ​ឲ្យ​យើង​រំឭក​គាត់ អំពី​សេចក្តី​ស្រឡាញ់​របស់​ឪពុក​គាត់ នៅ​ពេល​ដែល​ឪពុក​គាត់​មិន​នៅ​ក្បែរ។ គ្រប់​ពេល​ដែល​ខ្ញុំ​ឆ្លង​កាត់​ការ​លំបាក ឬ​ភាព​ឯកកោ ខ្ញុំ​ក៏​ចង់​ដឹង​ផង​ដែរ​ថា មាន​នរណា​ម្នាក់​ស្រឡាញ់​ខ្ញុំ។ ជា​ពិសេស គឺ​ចង់​ដឹង​ថា ព្រះ​វបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌ ទ្រង់​ស្រឡាញ់​ខ្ញុំ។

ស្តេច​ដាវីឌ​បាន​ស្រែក​រក​ព្រះ​ជាម្ចាស់ នៅ​ពេល​ដែល​ទ្រង់​កំពុង​លាក់​ខ្លួន ពី​ពួក​ខ្មាំង​សត្រូវ​ នៅ​ឯ​ទី​រហោ​ស្ថាន​(ទំនុកដំកើង ៦៣:១)។ ទ្រង់​ក៏​បាន​នឹក​ចាំ អំពី​ព្រះ​ចេស្ដា​ដែល​គ្មាន​ដែន​កំណត់ និង​សេចក្តី​ស្រឡាញ់​ដ៏​ជួយ​ឲ្យ​ស្កប់​ចិត្ត ដែល​មក​ពី​ព្រះ​ជា​ម្ចាស់ បាន​ជា​ទ្រង់​ពោល​ពាក្យ​សរសើរ​ដំកើង(ខ.២-៥)។ ទោះ​បី​ស្ថិត​ក្នុង​រាត្រី​ដ៏​លំបាក​បំផុត​ក្ដី ក៏ស្ដេច​ដាវីឌ​ នៅតែ​អាច​អរសប្បាយ ចំពោះ​ការ​ថែរ​រក្សា​របស់​ព្រះ​វរបិតា ដោយ​ស្តេចដាវីឌ​អាច​ពឹង​ផ្អែក​បាន គឺ​ការ​មើលថែរ​ ដោយ​សេចក្តី​ស្រឡាញ់(ខ.៦-៨)។

ស្ថិត​ក្នុង​ពេល​ដ៏​ងងឹត​ ​យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា ព្រះ​ទ្រង់​មិន​គង់​នៅ​ក្បែរ​យើង បាន​ជា​យើង​ត្រូវ​ការ​ការ​រំឭក​ថា…

ការបង្ហាញចេញនូវសេចក្តីស្រឡាញ់ដ៏ហូរហៀ

នៅ​ថ្ងៃ​ខួប​អាពាហ៍​ពិពាហ៍​របស់​ខ្ញុំ អ័ឡាន(Alan)ស្វាមី​ខ្ញុំ បាន​ទិញ​ផ្កា​ស្រស់​ៗ​មួយ​បាច់​ធំ ឲ្យ​ខ្ញុំ។ កាល​នោះ​គាត់​បាន​បាត់​បង់​ការងារ ក្នុង​អំឡុង​ពេល​ដែល​ក្រុម​ហ៊ុន​របស់​គាត់​រៀប​ចំ​រចនា​សម្ព័ន្ធ​ឡើង​វិញ  ដូច​នេះ ខ្ញុំ​មិន​បាន​រំពឹង​ថា គាត់​នឹង​នៅ​តែ​បន្ត​បង្ហាញ​ចេញ​នូវ​ភាព​ស្មោះ​ស្ម័គ្រ យ៉ាង​ដូច​នេះ​ទៀត​ឡើយ។ ប៉ុន្តែ នៅ​ថ្ងៃ​ខួបអាពាហ៍​ពិពាហ៍​លើក​ទី​១៩​របស់​យើង ផ្កា​ដែល​បាន​រីក​ឡើង យ៉ាង​ស្រស់​ស្អាត បាន​ស្វាគមន៍​ខ្ញុំ ពី​លើ​ទីតាំង​របស់​វា នៅ​លើ​តុអាហារ​របស់​យើង។ ដោយ​សារ​គាត់​បាន​ឲ្យ​តម្លៃ​ទៅ​លើ​ការ​បន្ត​ប្រពៃណី​មួយ​នេះ ដែល​យើង​បាន​ធ្វើ​ប្រចាំ​ឆ្នាំ  នោះ​គាត់​ក៏​បាន​សន្សំ​លុយ​ខ្លះ​ៗ​ជា​រៀង​រាល់​ខែ ដើម្បី​ឲ្យ​គាត់​អាច មាន​លទ្ធ​ភាព​គ្រប់​គ្រាន់ ដើម្បី​បង្ហាញ​នូវ​សេចក្តី​ស្រឡាញ់​ដ៏​ពិសេស​ផ្ទាល់​ខ្លួន​នេះ។

ស្វាមី​របស់​ខ្ញុំ​បាន​រៀប​គម្រោង​ធ្វើ​ការ​បង្ហាញ​ចេញ​ នូវ​ភាព​សប្បុរស​ដ៏​ក្លៀវក្លា​នេះ គឺ​ស្រដៀង​ទៅ​នឹង​ការ​អ្វី​ដែល​សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​ឲ្យ​គេ​ធ្វើ តាម​រយៈ​សំបុត្រ​ដែល​គាត់​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ក្រុង​កូរិនថូស។ លោក​សាវ័ក​បាន​សរសើរ​ពួក​ជំនុំ​មួយ​នេះ សម្រាប់​ការ​ដាក់​ដង្វាយ ដោយ​អស់​ពី​ចិត្ត និង​ដោយ​ចិត្ត​ឆេះ​ឆួល(២កូរិនថូស ៩:២,៥) ដោយ​រំឭក​ពួក​គេ​ថា ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​អ្នក​ដែល​ថ្វាយ​ដោយ​ចិត្ត​សប្បុរស និង​អំណរ(ខ.៦-៧)។ សរុប​មក គ្មាន​នរណា​ម្នាក់ ដែល​បាន​ឲ្យ ច្រើន​ជាង​ព្រះ​ដ៏​ផ្គត់​ផ្គង់ ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់​នៃ​យើង ដែល​តែង​តែ​ត្រៀម​ខ្លួន​ជា​និច្ច ដើម្បី​បំពេញ​សេចក្តី​ត្រូវ​ការ​គ្រប់​យ៉ាង​របស់​យើង​(ខ.៨-១០)។

យើង​អាច​មាន​ចិត្ត​សប្បុរស នៅ​ក្នុង​ការ​ឲ្យ ក្នុង​ការ​គ្រប់​យ៉ាង ដោយ​មើល​ថែរ​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​ព្រះ​អម្ចាស់​បំពេញ​សេចក្តី​ត្រូវ​ការ ទាំង​ខាង​សម្ភារៈ អារម្មណ៍ និង​វិញ្ញាណ​របស់​យើង​(ខ.១១)។ ខណៈ​ពេល​ដែល​យើង​ធ្វើ​អំណោយ ឬ​ធ្វើ​ទាន​ដល់​អ្នក​ដទៃ យើង​អាច​បង្ហាញ​ចេញ​នូវ​ការ​ដឹង​គុណ​ចំពោះ​ព្រះ​ជា​ម្ចាស់ សម្រាប់​អ្វី​ៗ​ដែល​ទ្រង់​បាន​ប្រទាន​យើង។ យើង​ថែម​ទាំង​អាច​លើក​ទឹក​ចិត្ត​អ្នក​ដទៃ ឲ្យ​សរសើរ​ដំកើង​ព្រះ​អម្ចាស់ ហើយ​ឲ្យ​ធ្វើ​ទាន ឬ​ធ្វើ​អំណោយ ពី​អ្វី​ទាំង​អស់​ដែល​ទ្រង់​បាន​ប្រទាន​ពួក​គេ(ខ.១២-១៣)។

ការ​ឲ្យ…

ព្រះទ្រង់ទតមើលជានិច្ច

កាល​ហ្សេវីយើរ(Xavier) មាន​អាយុ​ពីរ​ឆ្នាំ គាត់​បាន​រត់​យ៉ាង​លឿន នៅ​តាម​ផ្លូវ​មួយ ហើយ​ចូល​ផ្លូវ​មួយ​ទៀត ដែល​នៅចន្លោះ​ធ្នើរ​ដាក់​អីវ៉ាន់ នៅ​ក្នុង​ហាង​លក់​ស្បែក​ជើង​តូច​មួយ។ គាត់​ក៏​បាន​លាក់​ខ្លួន​នៅ​ពី​ក្រោយ​ប្រអប់​ដាក់​ស្បែក​ជើង ហើយ​គាត់​ក៏​បាន​សើច​ក្អឹក​ៗ ពេល​ដែល​អ័ឡិន(Alan)ស្វាមី​ខ្ញុំ​និយាយ​ថា “ប៉ា​ឃើញ​កូន​ហើយ”។

មួយ​សន្ទុះ​ក្រោយ​មក ខ្ញុំ​ក៏​បាន​ឃើញ​ស្វាមី​ខ្ញុំ​ស្ទុះ​រត់​ពី​ផ្លូវ​មួយ ទៅ​ផ្លូវ​មួយ​ទៀត ដែល​នៅ​ចន្លោះ​ធ្នើ​ដាក់​ឥវ៉ាន់ ដោយ​ស្រែក​ហៅ​ឈ្មោះ ហ្សេវីយើរ។ យើង​ក៏​បាន​ប្រញាប់​រត់​ទៅ​ខាង​មុខ​ហាង។ កូន​របស់​យើង​នៅ​តែ​សើច​ក្អឹក​ៗ ហើយ​រត់​ទៅ​កាន់​ទ្វារ​ដែល​បើក​ចំហរ ទៅ​រក​ផ្លូវ​ដ៏​មមាញឹក នៅ​ខាង​ក្រៅ​ហាង។

ភ្លាម​ៗ​នោះ ស្វាមី​ខ្ញុំ​ក៏​បាន​ចាប់​គាត់​ពរ។ យើង​ក៏​បាន​ឱប​គ្នា ខណៈ​ពេល​ដែល​យើង​អរ​ព្រះ​គុណ​ព្រះ​ជា​ម្ចាស់ ទាំង​យំ​ខ្សឹប​ខ្សួល ហើយ​ក៏​បាន​ថើប​ថ្ពាល់​ដ៏​ធាត់​របស់​កូន​ប្រុស​យើង។

រយៈ​ពេល​មួយ​ឆ្នាំ មុន​ពេល​ខ្ញុំ​មាន​ផ្ទៃ​ពោះ​កំណើត​ហ្សេវីយើរ ខ្ញុំ​បាន​បាត់​បង់​កូន​ដំបូង​របស់​យើង ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។ ពេល​ព្រះ​ទ្រង់​ប្រទាន​ពរ​យើង ឲ្យ​មាន​កូន​ប្រុស​ម្នាក់​នេះ ខ្ញុំ​ក៏​បាន​ក្លាយ​ជា​ម្តាយ​ដែល​មាន​ការ​ភ័យ​ខ្លាច។ បទ​ពិសោធន៍​ដែល​យើង​បាន​ជួប នៅ​ហាង​លក់​ស្បែក​ជើង បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​តែង​តែ​អាច​មើល​ថែរ ឬ​ការពា​រកូន​របស់​យើង​ជា​និច្ច​ឡើយ។ ប៉ុន្តែ ខ្ញុំ​បាន​រក​ឃើញ​សន្តិ​ភាព ខណៈ​ពេល​ដែល​ខ្ញុំ​រៀន​ងាក​ទៅ​រក ព្រះ​ជា​ម្ចាស់ ដែល​ជា​ជំនួយ​តែ​មួយ​របស់​យើង ពេល​ដែល​ខ្ញុំ​មាន​ការ​តយុទ្ធ​នឹង​ការ​ព្រួយ​បារម្ភ និង​ការ​ភ័យ​ខ្លាច។

ព្រះ​វរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌ មិន​ដែល​បែរ​ព្រះ​នេត្រ​ទ្រង់ ចេញ​ពី​កូន​របស់​ទ្រង់​ឡើយ(ទំនុកដំកើង ១២១:១-៤)។ យើង​មិន​អាច​បង្ការ​មិន​ឲ្យ​មាន​ទុក្ខ​លំបាក ការ​ឈឺ​ចិត្ត ឬ​ការ​បាត់​បង់​បាន​ឡើយ ប៉ុន្តែ​យើង​អាច​រស់​នៅ ដោយ​ជំនឿ ដោយ​ពឹង​ផ្អែក​ទៅ​លើ​ព្រះ ដែល​ជា​ជំនួយ និង​ការពារ​គ្រប់​ពេល​វេលា ដែល​មើល​ថែរ​ជីវិត​របស់​យើង(ខ.៥-៨)។…

មិនដូចការផ្សាយពាណិជ្ជកម្ម

ក្នុង​អំឡុង​ពេល​វិស្សម​កាល ខ្ញុំ និង​ស្វាមី​ខ្ញុំ​បាន​ចុះ​ឈ្មោះ ចូល​រួម​ការ​ជិះ​ទូក​កម្សាន្ត ចុះ​តាម​ខ្សែ​ទឹក​ទន្លេ​ឆាតា​ហ៊ូឈី នៅ​រដ្ឋ​ចចជា។ ដោយសារ​ខ្ញុំ​បាន​ពាក់​ស្បែក​ជើង​សង្រែក រ៉ូប​សម្រាប់​រដូវ​ក្តៅ និង​មួក​ដែល​មាន​ហាម​ធំ ខ្ញុំ​ក៏​បាន​លាន់​មាត់ ពេល​ដែល​យើង​ដឹង​ថា ការ​ធ្វើ​ដំណើរ​នោះ មាន​រាប់​បញ្ចូល​ការ​ជិះ​ទូក​ចុះ​តាម​ល្បាក់​ទឹក ដែល​មាន​ទឹក​ហូរ​ខ្លាំង គឺខុស​ពី​ការ​ផ្សាយ​ពាណិជ្ជ​កម្ម។ តែ​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​យើង​បាន​ជិះ​ទូក​នោះ ជា​មួយ​ប្តី​ប្រពន្ធ​មួយ​គូរ ដែល​មាន​បទ​ពិសោធន៍​នៅ​ក្នុង​ការ​ជិះ​ទូក​ចុះ​តាម​ល្បាក់​ទឹក។ ពួក​គេ​ក៏​បាន​បង្រៀន​ស្វាមី​ខ្ញុំ អំពី​មូល​ដ្ឋាន​គ្រឹះ​នៃ​ការ​អ៊ំ​ទូក ហើយ​ក៏​បាន​សន្យា​ថា​ នឹង​នាំ​យើង​ទៅ​ដល់​គោល​ដៅ ដោយ​សុវត្ថិ​ភាព។ ខ្ញុំ​ក៏​បាន​អរ​ព្រះ​គុណ​ព្រះអង្គ​ ដែល​ពេល​នោះ​ខ្ញុំ​មាន​អាវ​សុវត្ថិ​ភាព។ ខ្ញុំ​ក៏​បាន​ស្រែក ហើយ​តោង​ដៃ​ជ័រ​របស់​ទូក​នោះ ទាល់​តែ​យើង​បាន​ទៅ​ដល់​ត្រើយ ដែល​មាន​សុទ្ធ​តែភក់ ដែល​នៅ​ខ្សែ​ទឹក​ខាង​ក្រោម។ ខ្ញុំ​ក៏​បាន​បោះ​ជំហាន​ទៅ​លើ​ឆ្នេរ ហើយ​ក៏​បាន​ចាក់​ទឹក​ចេញ​ពី​ការ​បូប​យួរ​ដៃ​របស់​ខ្ញុំ ខណៈ​ពេល​ដែល​ស្វាមី​ខ្ញុំ​បាន​ជួយពូត​ជាយ​រូប​របស់​ខ្ញុំ ដែល​បាន​ទទឹក​ជោគ។ យើង​ក៏​បាន​អស់​សំណើច​យ៉ាង​សប្បាយ ទោះ​ការ​ធ្វើ​ដំណើរ​នេះ មិន​មាន​ភាព​ងាយ​ស្រួល ដូច​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ក៏​ដោយ។

យ៉ាង​ណា​មិញ ព្រះ​យេស៊ូវ​បាន​ដាស់​តឿន​ពួក​សាវ័ក​ទ្រង់​យ៉ាង​ច្បាស់ អំពី​ការ​ធ្វើ​ដំណើរ​ដ៏​ពិបាក ដែល​ពួក​គេ​នឹង​ជួប​នៅ​ពេល​ខាង​មុខ គឺ​ខុស​ពី​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​អំពី​ការ​ធ្វើ​ដំណើរ​នោះ ដែល​មិន​បាន​រៀប​រាប់​ជា​លម្អិត អំពី​ចំណុច​ដ៏សំខាន់​មួយ នៃ​ការ​ធ្វើ​ដំណើរ​នោះ។ ទ្រង់​បាន​ប្រាប់​ពួក​គេ​ថា ពួក​គេ​នឹង​ជួប​ការ​បៀត​បៀន ហើយ​ស្លាប់​ដោយ​សារ​ជំនឿ ហើយ​ទ្រង់​នឹង​សុគត ហើយ​ក្រោយ​មក ទ្រង់​ក៏​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ ទ្រង់​ក៏​បាន​ធានា​ដល់​ពួក​គេ​ថា ពួក​គេ​អាច​ទុក​ចិត្ត​ទ្រង់​បាន ហើយ​ទន្ទឹម​នឹង​នោះ ទ្រង់​ក៏​បាន​បញ្ជាក់​ថា ទ្រង់​នឹង​ដឹក​នាំ​ពួក​គេ ទៅ​រក​ជ័យ​ជម្នះ​ដែល​មិន​អាច​បដិសេធន៍​បាន និង​សេចក្តី​សង្ឃឹម​ដ៏​អស់​កល្ប​(យ៉ូហាន…

ឪពុកដែលល្អដ៏ឥតខ្ចោះ

មាន​ពេល​មួយ ខ្ញុំ​បាន​ឈរ​នៅ​ក្នុង​ផ្លូវ​ដើរ នៅ​ចន្លោះ​ធ្នើ​ដាក់​ទំនិញ ក្នុង​ហាង​ទំនិញ។ ខ្ញុំ​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ស្វែង​រក​កាត​ប៉ូស្តាល់​ដ៏​ល្អ​ឥត​ខ្ចោះ សម្រាប់​ទិវា​លោក​ឪពុក។ ទោះ​បី​ជា​ខ្ញុំ និង​ឪពុក​ខ្ញុំ​បាន​ផ្សះផ្សា​គ្នា បន្ទាប់​ពី​យើង​មានទំនាក់​ទំនង​ដ៏​ពិបាក​ជា​ច្រើន​ឆ្នាំ​ហើយ​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​មិន​មាន​អារម្មណ៍​ថា មាន​ភាព​ស្និទ្ធ​ស្នាល​ជា​មួយ​ប៉ា​របស់​ខ្ញុំ​ទេ។

នៅ​ថ្ងៃ​នោះ ស្រ្តី​ម្នាក់​ដែល​ឈរ​នៅ​ក្បែរ​ខ្ញុំ​បាន​បញ្ចេញ​សម្លេង​រអ៊ូ ខណៈ​ពេល​ដែល​នាង​កំពុង​តែ​ដាក់​កាត​ប៉ូស្តាល់​ដែល​នាង​បាន​អាន​ហើយ ចូល​ទៅ​ក្នុង​កន្លែង​ដាក់​តាំង​វិញ។ នាង​ក៏​បាន​រអ៊ូ​ថា “ហេតុ​អ្វី​បាន​ជា​គេ មិន​ផលិត​កាត​ប៉ូស្តាល់ សម្រាប់​អ្នក​ដែល​មិន​មាន​ទំនាក់​ទំនង​ល្អ ជា​មួយ​ឪពុក​របស់​ខ្លួន ប៉ុន្តែ កំពុង​តែ​ព្យាយាម​ធ្វើ​នូវ​កិច្ចការ​ដ៏​ត្រឹម​ត្រូវ​ សម្រាប់​គាត់?”

នាង​ក៏​បាន​ប្រញាប់​ចេញ​ទៅ​ក្រៅ​បាត់។ ខ្ញុំ​រក​ឆ្លើយ​ប្រាប់​នាង​មិន​ទាន់ ដូច​នេះ ខ្ញុំ​ក៏​បាន​អធិស្ឋាន​ឲ្យ​នាង។ ខ្ញុំ​ក៏​បាន​អរ​ព្រះ​គុណ​ព្រះ​ជា​ម្ចាស់ ដ្បិត​មាន​តែ​ទ្រង់​ទេ ដែល​អាច​ធ្វើ​ជា​ឪពុក​ដែល​ល្អ​ឥត​ខ្ចោះ ហើយ​ខ្ញុំ​ក៏​បាន​ទូល​សូម​ទ្រង់​ពង្រឹងទំនាក់​ទំនង ដែល​ខ្ញុំ​មាន​ជា​មួយ​ឪពុក​ខ្ញុំ។

ខ្ញុំ​ក៏​ស្រេក​ឃ្លាន​ចង់​បាន​ទំនាក់​ទំនង​កាន់​តែ​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ​វរ​បិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​សួគ៌​ផង​ដែរ។ ខ្ញុំ​ចង់​មាន​ទំនុក​ចិត្ត ចំពោះ​ព្រះ​វត្ត​មាន អំណាច​ចេស្តា និង​ការ​ការ​ពារ​របស់​ទ្រង់ ដូច​ស្តេចដាវីឌ​ដែរ​(ទំនុកដំកើង ២៧:១-៦)។

ពេល​ស្តេច​ដាវីឌ​ស្រែក​រក​ជំនួយ ទ្រង់​រំពឹង​ថា ព្រះ​ទ្រង់​នឹង​ឆ្លើយ​តប(ខ.៧-៩)។ ទោះ​ឪពុក​ម្តាយ​នៅ​ផែន​ដី​អាចបដិសេធន៍ បោះ​បង់​ចោល ឬ​មិន​អើពើរ​ចំពោះ​កូន​ខ្លួន​ក៏​ដោយ ក៏​ស្តេច​ដាវីឌ​នៅ​តែ​ប្រកាស​ថា ព្រះ​ទ្រង់​នឹង​ទទួល​យកយើង ដោយ​គ្មាន​លក្ខខ័ណ្ឌ(ខ.១០)។ ទ្រង់​បាន​រស់​នៅ ដោយ​មាន​ការ​ជឿ​ជាក់​លើ សេចក្តី​ល្អ​របស់​ព្រះ(ខ.១១-១៣)។ ជួន​កាល ស្តេចដាវីឌ​មាន​ការ​ពិបាក នៅ​ក្នុង​ការ​អនុវត្ត គឺ​មិន​ខុស​ពី​យើង​ឡើង ប៉ុន្តែ ព្រះ​វិញ្ញាណ​បរិសុទ្ធ​ជួយ​ឲ្យ​ទ្រង់​អត់​ទ្រាំ ដោយ​ជំនឿ…

ការអត់ទ្រាំ ដោយសន្តិភាពក្នុងចិត្ត

ខ្ញុំ​បាន​បន្ត​ទុក​ចិត្ត​ព្រះ តាម​រយៈ​ការ​តយុទ្ធ​របស់​ខ្ញុំ ជា​មួយ​នឹង​ការ​ឈឺ​ចាប់​ដ៏​រាំរ៉ៃ ព្រោះការ​អន់​ថយ​ដ៏​សាមញ្ញ ក៏​អាច​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​កំពុង​តែ​ត្រូវ​ខ្មាំង​សត្រូវ​ វាយ​ប្រហារ​យ៉ាង​សាហាវ​មក​លើ​ខ្ញុំ។ បញ្ហា​ទី​មួយ​បាន​ចាក់​ខ្ញុំ ពី​ខាង​ស្តាំ។ បញ្ហា​ទី​២ បាន​ច្រាន​ខ្ញុំ​ពី​ខាង​ក្រោយ។ បញ្ហា​ទី​៣ បាន​ដាល់​ចំ​ច្រមុះ​ខ្ញុំ។ ក្នុង​អំឡុង​ពេល​នោះ ពេល​ដែល​កម្លាំង​របស់​ខ្ញុំ​បាន​អន់​ថយ​ទៅ ហើយ​ភាព​ធូរ​ស្បើយ​តែ​មួយ​ភ្លែត បាន​រត់​ចោល​ខ្ញុំ ខ្ញុំ​ក៏​បាន​គិត​ថា ការ​រត់​ទៅ​ពួន​ហាក់​ដូច​ជា​គំនិត​ដ៏​ល្អ។ ប៉ុន្តែ ដោយ​សារ​ខ្ញុំ​មិន​អាច​រត់​គេច​ពី​ការ​ឈឺ​ចាប់​របស់​ខ្ញុំ ឬ​ផ្លាស់​ប្តូរ​កាលៈ​ទេសៈ​របស់​ខ្ញុំ ឬ​មួយ​មិន​អើពើរ​ចំពោះ​អារម្មណ៍​របស់​ខ្លួន​ឯង​បាន ខ្ញុំ​ក៏​បាន​រៀន​ពឹង​ផ្អែក​លើ​ព្រះ​បន្តិច​ម្តង​ៗ ដោយ​ជឿ​ថា ទ្រង់​នឹង​បី​ខ្ញុំ​ឆ្លង​កាត់​បញ្ហា​ទាំង​នោះ។

ពេល​ខ្ញុំ​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត ការ​កម្សាន្ត​ចិត្ត និង​សេចក្តី​ក្លាហាន ខ្ញុំ​ក៏​បាន​មើល​បទ​ចម្រៀង របស់​អ្នក​និពន្ធ​ព្រះ​គម្ពីរ​ទំនុក​ដំកើង ដែល​បាន​នាំ​បញ្ហា​របស់​ខ្លួន ថ្វាយ​ដល់​ព្រះ។ ក្នុង​ចំណោម​បទ​គម្ពីរ​ទំនុក​ដំកើង ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ មាន​បទ​គម្ពីរ​ទំនុក​ដំកើង ដែល​និយាយ អំពី​ការ​ដែល​ស្តេច​ដាវីឌ​រត់​គេច​ពី​អាប់​សាឡំម ដែល​ជា​បុត្រា​ទ្រង់ ដែល​ចង់​ធ្វើគត់​ទ្រង់ ដើម្បី​ដណ្តើម​នគរ​ពី​ទ្រង់។ ទោះ​ស្តេច​ដាវីឌ​បាន​ពោល​ទំនួញ អំពី​ស្ថាន​ភាព​ដ៏​ឈឺ​ចាប់​នេះ​ក៏​ដោយ(ទំនុក​ដំកើង ៣:១-២) ក៏​ទ្រង់​នៅ​តែ​ទុក​ចិត្ត​ការ​ការ​ពារ​របស់​ព្រះ ហើយ​រំពឹង​ថា ទ្រង់​នឹង​ឆ្លើយ​តប​សេចក្តី​អធិ​ស្ឋាន​របស់​ទ្រង់(ខ.៣-៤)។ ស្តេច​អង្គ​នេះ​មិន​បាន​បាត់​ដំណេក ដោយ​សារ​ការ​ព្រួយ​បារម្ភ ​ឬ​ភ័យ​ខ្លាច​ការ​អ្វី​ដែល​អាច​កើត​ឡើង​នោះឡើយ ព្រោះ​ទ្រង់​ទុក​ចិត្ត​ថា ព្រះ​ទ្រង់​នឹង​ទ្រទ្រង់ ហើយ​ជួយ​សង្រ្គោះ​ទ្រង់(ខ.៥-៨)។

ជា​ញឹក​ញាប់ ការ​ឈឺ​ចាប់​ផ្លូវ​កាយ និង​ផ្លូវ​អារម្មណ៍ អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា យើង​កំពុង​ជួប​សត្រូវ​ដ៏​សាហាវ។ យើង​អាច​មាន​អារម្មណ៍​ថា ចង់​បោះ​បង់​ចោល…

នៅក្នុងការហ្វឹកហាត់ការងារ

មាន​ពេល​មួយ​គ្រូ​របស់​កូន​ប្រុស​ខ្ញុំ បាន​សុំ​ឲ្យ​ខ្ញុំ ទៅ​បម្រើ​ការ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​សិស្ស ​នៅ​ក្នុង​ការ​បោះ​ជំរុំ​សម្រាប់​មុខ​វិជ្ជា​វិទ្យា​សាស្រ្ត។ ពេល​នោះ ខ្ញុំ​ក៏​មាន​ការ​ស្ទាក់​ស្ទើរ។ តើ​ខ្ញុំ​អាច​ធ្វើ​ជា​គំរូ​សម្រាប់​ពួក​គេ​យ៉ាង​ដូច​ម្តេច បើ​ខ្ញុំ​ធ្លាប់​មានកំហុស​ជា​ច្រើន​កាល​ពី​អតីត​កាល ហើយ​ខ្ញុំ​នៅ​មាន​ការ​តយុទ្ធ​យ៉ាង​ពិបាក ព្រម​ទាំង​ជំពប់​ដួល និង​រអិល​ដួល​ចូល​ទៅក្នុង​ទម្លាប់​ចាស់​ទៀត​នោះ? ព្រះ​ទ្រង់​បាន​ជួយ​ឲ្យ​ខ្ញុំ​ស្រឡាញ់ និង​ចិញ្ចឹម​កូន​ប្រុស​ខ្ញុំ ប៉ុន្តែ ខ្ញុំ​ច្រើន​តែ​មាន​ការ​សង្ស័យ ​ថា​តើ​ទ្រង់​អាច​ប្រើ​ខ្ញុំ នៅ​ក្នុង​ការ​បម្រើ​អ្នក​ដទៃ​ឬ​អត់។

មាន​តែ​ព្រះ​ទេ ជា​អង្គ​ដែល​ល្អ​ឥត​ខ្ចោះ ដែល​អាច​កែ​ប្រែ​ចិត្ត និង​ជីវិត​របស់​មនុស្ស។ ប៉ុន្តែ ជួន​កាល ខ្ញុំ​នៅ​តែ​មិន​អាចទទួល​ស្គាល់​ថា ព្រះ​ទ្រង់​អាច​ធ្វើ​ឲ្យ​ជីវិត​យើង​ផ្លាស់​ប្រែ។ ក្រោយមក ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏​បាន​រំឭក​ខ្ញុំ​ អំពី​ការ​ដែល​សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​លោក​ធីម៉ូថេ ឲ្យ​ឱប​ក្រសោប​យក​ការ​ហ្វឹក​ហាត់​ក្នុង​ការងារ​បម្រើ​ព្រះ និង​អត់​ទ្រាំ ក្នុង​ជំនឿ ហើយ​ប្រើ​អំណោយ​ទាន ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​គាត់(២ធីម៉ូថេ ១:៦)។ លោក​ធីម៉ូថេ អាច​មាន​ចិត្ត​ក្លា​ហាន ដោយ​សារ​ព្រះ​ទ្រង់​ជា​ប្រភព​នៃ​កម្លាំង​គាត់ ទ្រង់​ជួយ​គាត់ ឲ្យ​មាន​សេចក្តី​ស្រឡាញ់ ហើយ​មាន​ការ​លុត​ដំ នៅ​ពេល​ដែល​គាត់បន្ត​លូត​លាស់ និង​បម្រើ​អ្នក​ដែល​គាត់​អាច​ទៅ​ដល់(ខ.៧)។

ព្រះ​គ្រីស្ទ​បាន​សង្រ្គោះ និង​ប្រទាន​កម្លាំង​យើង ឲ្យ​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ទ្រង់ ដោយ​ប្រើ​ជីវិត​យើង​ មិន​មែន​ដោយ​សារ យើង​មាន​សមត្ថ​ភាព​ពិសេស​នោះ​ទេ តែ​ដោយ​សារ​យើង​ម្នាក់​ៗ ជា​សមាជិក​ដ៏​មាន​តម្លៃ​ក្នុង​មហា​គ្រួសារ​ទ្រង់(ខ.៩)។

យើង​អាច​អត់​ទ្រាំ ដោយ​ទំនុក​ចិត្ត ពេល​ដែល​យើង​ដឹង​ថា តួនាទី​របស់​យើង គឺ​ត្រូវ​ស្រឡាញ់​ព្រះ និង​អ្នក​ដទៃ។ តួនាទី​ព្រះ​គ្រីស្ទ គឺ​ជួយ​សង្រ្គោះ​យើង និង​ប្រទាន​យើង នូវ​គោល​បំណង…