នៅក្នុងការហ្វឹកហាត់ការងារ
មានពេលមួយគ្រូរបស់កូនប្រុសខ្ញុំ បានសុំឲ្យខ្ញុំ ទៅបម្រើការជាអ្នកមើលការខុសត្រូវសិស្ស នៅក្នុងការបោះជំរុំសម្រាប់មុខវិជ្ជាវិទ្យាសាស្រ្ត។ ពេលនោះ ខ្ញុំក៏មានការស្ទាក់ស្ទើរ។ តើខ្ញុំអាចធ្វើជាគំរូសម្រាប់ពួកគេយ៉ាងដូចម្តេច បើខ្ញុំធ្លាប់មានកំហុសជាច្រើនកាលពីអតីតកាល ហើយខ្ញុំនៅមានការតយុទ្ធយ៉ាងពិបាក ព្រមទាំងជំពប់ដួល និងរអិលដួលចូលទៅក្នុងទម្លាប់ចាស់ទៀតនោះ? ព្រះទ្រង់បានជួយឲ្យខ្ញុំស្រឡាញ់ និងចិញ្ចឹមកូនប្រុសខ្ញុំ ប៉ុន្តែ ខ្ញុំច្រើនតែមានការសង្ស័យ ថាតើទ្រង់អាចប្រើខ្ញុំ នៅក្នុងការបម្រើអ្នកដទៃឬអត់។
មានតែព្រះទេ ជាអង្គដែលល្អឥតខ្ចោះ ដែលអាចកែប្រែចិត្ត និងជីវិតរបស់មនុស្ស។ ប៉ុន្តែ ជួនកាល ខ្ញុំនៅតែមិនអាចទទួលស្គាល់ថា ព្រះទ្រង់អាចធ្វើឲ្យជីវិតយើងផ្លាស់ប្រែ។ ក្រោយមក ព្រះវិញ្ញាណបរិសុទ្ធក៏បានរំឭកខ្ញុំ អំពីការដែលសាវ័កប៉ុលបានលើកទឹកចិត្តលោកធីម៉ូថេ ឲ្យឱបក្រសោបយកការហ្វឹកហាត់ក្នុងការងារបម្រើព្រះ និងអត់ទ្រាំ ក្នុងជំនឿ ហើយប្រើអំណោយទាន ដែលព្រះទ្រង់បានប្រទានគាត់(២ធីម៉ូថេ ១:៦)។ លោកធីម៉ូថេ អាចមានចិត្តក្លាហាន ដោយសារព្រះទ្រង់ជាប្រភពនៃកម្លាំងគាត់ ទ្រង់ជួយគាត់ ឲ្យមានសេចក្តីស្រឡាញ់ ហើយមានការលុតដំ នៅពេលដែលគាត់បន្តលូតលាស់ និងបម្រើអ្នកដែលគាត់អាចទៅដល់(ខ.៧)។
ព្រះគ្រីស្ទបានសង្រ្គោះ និងប្រទានកម្លាំងយើង ឲ្យថ្វាយព្រះកិត្តិនាមដល់ទ្រង់ ដោយប្រើជីវិតយើង មិនមែនដោយសារ យើងមានសមត្ថភាពពិសេសនោះទេ តែដោយសារយើងម្នាក់ៗ ជាសមាជិកដ៏មានតម្លៃក្នុងមហាគ្រួសារទ្រង់(ខ.៩)។
យើងអាចអត់ទ្រាំ ដោយទំនុកចិត្ត ពេលដែលយើងដឹងថា តួនាទីរបស់យើង គឺត្រូវស្រឡាញ់ព្រះ និងអ្នកដទៃ។ តួនាទីព្រះគ្រីស្ទ គឺជួយសង្រ្គោះយើង និងប្រទានយើង នូវគោលបំណង…
មានតែការអធិស្ឋានប៉ុណ្ណោះ
មិត្តភក្តិរបស់ខ្ញុំម្នាក់បានទូរស័ព្ទមកខ្ញុំ នៅពេលយប់ជ្រៅ ក្នុងអំឡុងពេលដែលនាងទទួលការព្យាបាលជម្ងឺមហារីក។ នាងបាននិយាយទាំងខ្សឹបខ្សួល ដោយមិនអាចគ្រប់គ្រងខ្លួនឯងបាន ធ្វើឲ្យខ្ញុំមានចិត្តសង្រេង ហើយមិនយូរប៉ុន្មាន ខ្ញុំក៏បានស្រក់ទឹកភ្នែក ដោយការអធិស្ឋាន យ៉ាងស្ងៀមស្ងាត់។ ឱព្រះអម្ចាស់ តើទូលបង្គំគួរតែធ្វើដូចម្តេច?
ការទួញយំរបស់នាង បានធ្វើឲ្យខ្ញុំឈឺចិត្តណាស់។ ខ្ញុំមិនអាចបញ្ឈប់ការឈឺចាប់របស់នាង ឬដោះស្រាយបញ្ហារបស់នាង ឬក៏រកឃើញពាក្យដ៏ឆ្លាតវ័យ ដើម្បីលើកទឹកចិត្តនាងទេ។ ប៉ុន្តែ ខ្ញុំដឹងថា នរណាអាចជួយនាងបាន។ ខណៈពេលដែលខ្ញុំកំពុងតែយំជាមួយមិត្តសំឡាញ់ម្នាក់នេះ ខ្ញុំក៏បានឈ្លៀតអធិស្ឋាន ខ្សិបៗថា “ព្រះយេស៊ូវ ព្រះយេស៊ូវ ព្រះយេស៊ូវ”។
សម្លេងយំរបស់នាងក៏បានអន់ថយ ទៅជាសម្លេងខ្សឹបខ្សួល ទាល់តែដង្ហើមរបស់នាងបានប្រែជាយឺត។ ខ្ញុំក៏មានការភ្ញាក់ផ្អើល ពេលដែលសម្លេងស្វាមីរបស់នាងក៏បានបន្លឺឡើងថា “គាត់គេងលក់ហើយ។ ចាំថ្ងៃស្អែក ពួកខ្ញុំនឹងទូរស័ព្ទទៀត”។
ខ្ញុំក៏បានដាក់ទូរស័ព្ទចុះ ហើយក្រាបពីលើខ្នើយកើយ ដោយការអធិស្ឋានទាំងខ្សឹបខ្សួល។
កណ្ឌគម្ពីរម៉ាកុសបាននិយាយអំពីរឿងរបស់មនុស្សម្នាក់ ដែលចង់ជួយមនុស្សជាទីស្រឡាញ់របស់ខ្លួន។ បុរសជាឪពុកដែលកំពុងមានទុក្ខធំ បាននាំកូនប្រុសដែលកំពុងឈឺចាប់ មករកព្រះយេស៊ូវ(ម៉ាកុស ៩:១៧)។ ការទូលអង្វររបស់គាត់ ដិតដាមទៅដោយការសង្ស័យ ខណៈពេលដែលគាត់រៀបរាប់អំពីស្ថានភាពដ៏អស់សង្ឃឹមរបស់ខ្លួន(ខ.២០-២២) ហើយគាត់ក៏បានទទួលស្គាល់ថា ខ្លួនត្រូវការព្រះយេស៊ូវ ដើម្បីជួយពង្រឹងជំនឿរបស់គាត់(ខ.២៤)។ ឪពុកនិងកូនទាំងពីរនាក់ ក៏បានពិសោធន៍នឹងសេរីភាព ក្តីសង្ឃឹម និងសន្តិភាព ពេលដែលព្រះយេស៊ូវបោះជំហានចូល ទៅក្នុងបញ្ហានៃជីវិតពួកគេ ហើយគ្រប់គ្រងលើបញ្ហានោះ(ខ.២៥-២៧)។
ពេលដែលមនុស្សជាទីស្រឡាញ់របស់យើង កំពុងមានការឈឺចាប់ តាមធម្មតា…
ថ្វាយសិរីល្អដល់ព្រះដែលប្រទានឲ្យមានការលូតលាស់
ថ្ងៃមួយ ខ្ញុំបានកត់សំគាល់ឃើញមានវត្ថុពណ៌លឿង កំពុងបង្ហាញខ្លួន នៅលើចិញ្ចើមផ្លូវសម្រាប់បើកឡាន ដែលនៅខាងស្តាំដៃ។ វាគឺជាសម្រស់នៃផ្កាដាហ្វូឌីលប្រាំមួយដើម ដែលបានដុះនៅចន្លោះថ្មធំៗពីរផ្ទាំង បានរីកឡើង និងដុះខ្ពស់ពីដី។ ដោយសារខ្ញុំមិនបានដាំ ឬដាក់ជី និងស្រោចទឹកឲ្យពួកវា នោះខ្ញុំក៏មិនដឹងថា ផ្កាទាំងនោះបានដុះ នៅក្នុងទីធ្លាផ្ទះរបស់ខ្ញុំ ដោយរបៀបណាឡើយ។
ព្រះយេស៊ូវបានបកស្រាយ អំពីអាថ៌កំបាំងនៃការលូតលាស់ខាងវិញ្ញាណ នៅក្នុងរឿងប្រៀបប្រដូច អំពីគ្រាប់ពូជដែលគេបានសាបព្រោះ។ ទ្រង់បានប្រៀបធៀបនគរព្រះ ទៅនឹងកសិករម្នាក់ ដែលកំពុងព្រោះគ្រាប់ពូជ នៅលើដី(ម៉ាកុស ៤:២៦)។ គាត់ប្រហែលជាបានថែរទាំដីសម្រាប់ដាំគ្រាប់ពូជនោះ។ ប៉ុន្តែ ព្រះយេស៊ូវបានមានបន្ទូលថា អ្នកនោះក៏ដេករាល់យប់ក្រោកឡើងរាល់ថ្ងៃ តែមិនដឹងហេតុដែលពូជពន្លកដុះឡើងជាយ៉ាងណាទេ ដ្បិតដីបង្កើតផលដោយខ្លួនឯង មុនដំបូងចេញជាពន្លក រួចបែកជាគួរ ក្រោយទៀតចេញជាគ្រាប់ (ខ.២៧-២៨)។ លុះដល់កាលណាផ្លែទុំហើយ ក៏ស្រាប់តែគេយកកណ្តៀវទៅច្រូតតែម្តង ព្រោះដល់រដូវច្រូតហើយ(ខ.២៩)។
ភាពពេញវ័យនៃគ្រាប់ពូជ នៅក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូវ គឺមិនខុសពីដើមផ្កាដាហ្វូឌីល ដែលចេញផ្កានោះឡើយ។ វាកើតមានភាពពេញវ័យ តាមពេលដែលព្រះកំណត់ និងដោយសារអំណាចរបស់ព្រះ ដែលធ្វើឲ្យវាលូតលាស់។ យ៉ាងណាមិញ យើងគិតអំពីការលូតលាស់ខាងវិញ្ញាណរបស់យើង ឬអំពីផែនការរបស់ព្រះ សម្រាប់ការរីកលូតលាស់នៃពូកជំនុំ រហូតដល់គ្រាដែលព្រះយេស៊ូវយាងមកវិញ ប៉ុន្តែ ព្រះទ្រង់អាចធ្វើការតាមរបៀបអាថ៌កំបាំង ដែលមិនពឹងផ្អែកទៅលើសមត្ថភាព ឬការយល់ដឹង ដែលយើងមានចំពោះព្រះរាជកិច្ចរបស់ទ្រង់ឡើយ។ ទោះជាយ៉ាងណាក៏ដោយ ព្រះទ្រង់នៅតែត្រាសហៅយើង ឲ្យស្គាល់ បម្រើ…
មិនអាចបំបាក់យើងបានឡើយ
ដោយសារខ្ញុំមានដើមកំណើតនៅរដ្ឋកាលីហ្វូញ៉ា ហើយជាអ្នកស្រឡាញ់ពន្លឺថ្ងៃ ខ្ញុំច្រើនតែជៀសវាងភាពរងា។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំចូលចិត្តមើលរូបថតព្រឹលស្អាតៗ។ ដូចនេះ ខ្ញុំមិនអាចឃាត់ខ្លួនឯង មិនឲ្យញញឹម ពេលដែលមិត្តភក្តិខ្ញុំម្នាក់មករដ្ឋអីលីណយ ឲ្យខ្ញុំមើលរូបថតរដូវរងា ដែលមានដើមឈើតូចមួយ នៅក្រៅបង្អួចផ្ទះរបស់នាង។ ការកោតសរសើរក៏បានប្រែក្លាយជារឿងមិនសប្បាយចិត្ត ពេលដែលខ្ញុំកត់សំគាល់ឃើញ មែករបស់វាដែលរុះស្លឹកអស់ បានកោងចុះក្រោម ដោយសារទម្ងន់នៃគំនរព្រឹលទឹកកក ដែលមានពន្លឺភ្លឺផ្លេក។
តើមែកដែលកោងចុះក្រោមទាំងនោះ អាចទ្រំាទ្រយូរប៉ុណ្ណា ទំរាំតែវាបាក់ ដោយសារទម្ងន់នៃព្រឹលទឹកកកនោះ? ពេលដែលខ្ញុំគិតអំពីទម្ងន់នៃព្រឹលទឹកកក ដែលស្ទើរតែធ្វើឲ្យមែកឈើបាក់ ខ្ញុំក៏បាននឹកចាំ អំពីទម្ងន់នៃការព្រួយបារម្ភ ដែលបានសង្កត់ ធ្វើឲ្យស្មារបស់ខ្ញុំធ្លាក់ចុះ។
ព្រះយេស៊ូវបានបញ្ជាក់ច្បាស់ថា ទ្រព្យសម្បត្តិដែលប្រសើរបំផុត មិនមាននៅផែនដី ហើយក៏មិនមែនមានតែមួយរយៈពេលនោះដែរ បន្ទាប់មក ទ្រង់ក៏បានលើកទឹកចិត្តយើង ឲ្យឈប់ព្រួយបារម្ភទៀត។ ព្រះដែលបានបង្កើត និងទ្រទ្រង់ចក្រវាល ទ្រង់ស្រឡាញ់ និងផ្គត់ផ្គង់កូនរបស់ទ្រង់ ដូចនេះ យើងមិនចាំបាច់ត្រូវបង់ខាតពេលវេលា ដោយសារការព្រួយបារម្ភឡើយ។ ព្រះទ្រង់ជ្រាបអំពីតម្រូវការរបស់យើង ហើយទ្រង់នឹងមើលថែរយើង(ម៉ាថាយ ៦:១៩-៣២)។
ទ្រង់ក៏ជ្រាបផងដែរថា យើងនឹងជួបការល្បួង ដែលនាំឲ្យយើងព្រួយបារម្ភ។ ទ្រង់បានប្រាប់យើង ឲ្យមករកទ្រង់ ទុកចិត្តព្រះវត្តមាន និងការផ្គត់ផ្គង់របស់ទ្រង់ ក្នុងពេលបច្ចុប្បន្ន ហើយរស់នៅ ដោយជំនឿជារៀងរាល់ថ្ងៃ(ខ.៣៣-៣៤)។
ក្នុងជីវិតនេះ យើងនឹងជួបបញ្ហា និងភាពមិនច្បាស់លាស់ ជាច្រើនរាប់មិនអស់ ដែលបានធ្វើជាបន្ទុក…
ការថ្វាយ ដោយគ្មានការភ័យខ្លាច
ពេលដែលហ្សាវៀរ(Xavier) កូនប្រុសរបស់ខ្ញុំ មានអាយុ៦ឆ្នាំ មិត្តភក្តិរបស់ខ្ញុំម្នាក់ បាននាំកូនតូចរបស់នាង ដែលនៅដើរតេសតាស់ មកលេងផ្ទះខ្ញុំ ហើយហ្សាវៀរចង់ឲ្យរបស់លេងខ្លះ ដល់កូនតូចនោះ។ ពេលនោះ ខ្ញុំមានការសប្បាយចិត្ត ពេលឃើញកូនរបស់ខ្ញុំមានចិត្តសប្បុរស ប៉ុន្តែ ខ្ញុំមានការទើសទាល់បន្តិច ពេលដែលវាឲ្យតុក្កតាសត្វដ៏កម្រ ដែលគេញាត់គរ ដែលស្វាមីខ្ញុំបានស្វែងរក នៅតាមហាងទំនិញជាច្រើន តាមទីក្រុងមួយចំនួន។ ពេលដែលមិត្តភក្តិខ្ញុំដឹងថា វាជាតុក្កតា ដែលពិបាករកទិញ គាត់ក៏បានបដិសេធមិនព្រមទទួលយក ដោយសុភាព។ ប៉ុន្តែ ហ្សាវៀរនៅតែដាក់អំណោយមួយនោះ នៅក្នុងដៃរបស់កូនប្រុសគាត់ ហើយនិយាយថា “ប៉ារបស់ខ្ញុំ បានឲ្យខ្ញុំមានតុក្កតាជាច្រើន សម្រាប់ចែករំលែកដល់អ្នកដទៃ”។
ខ្ញុំយល់ថា ហ្សាវៀរបានរៀនចែករំលែកតាមខ្ញុំ ប៉ុន្តែ ជាញឹកញាប់ ខ្ញុំបានខកខានមិនបានចែករំលែកធនធានខ្ញុំ ថ្វាយដល់ព្រះ និងអ្នកដទៃ។ ប៉ុន្តែ ខ្ញុំមានភាពងាយស្រួលជាង នៅក្នុងការចែករំលែក ពេលដែលខ្ញុំនឹកចាំថា អ្វីៗទាំងអស់ ដែលខ្ញុំមាន និងត្រូវការ គឺជាការប្រទានរបស់ព្រះវរបិតា ដែលគង់នៅស្ថានសួគ៌។
នៅគ្រាសញ្ញាចាស់ ព្រះទ្រង់បានបង្គាប់ពួកអ៊ីស្រាអែល ឲ្យទុកចិត្តទ្រង់ ដោយថ្វាយទ្រព្យសម្បត្តិមួយផ្នែក ពីចំណោមធនធានទាំងអស់ដែលព្រះទ្រង់ប្រទាន គឺចែករំលែកដល់ពួកលេវី ដែលជាសង្ឃរបស់ព្រះ ធ្វើឲ្យពួកគេមានលទ្ធភាពជួយអ្នកដែលមានការខ្វះខាតផងដែរ។ ពេលពួកបណ្តាជនបដិសេធមិនព្រមអនុវត្តតាម ហោរាម៉ាឡាគីក៏បានមានប្រសាសន៍ថា ពួកគេកំពុងតែកោងយករបស់ព្រះអម្ចាស់(ម៉ាឡាគី ៣:៨-៩)។ ប៉ុន្តែ…
មានសមត្ថភាព និងនៅទំនេរ
ពេលខ្ញុំបានទទួលដំណឹងថា ម្តាយខ្ញុំមានជម្ងឺមហារីក ស្វាមីរបស់ខ្ញុំកំពុងនៅកន្លែងធ្វើការ។ ខ្ញុំក៏បានផ្ញើសារឲ្យគាត់ ហើយក៏បានទាក់ទងមិត្តភក្តិ និងសាច់ញាតិ។ ប៉ុន្តែ គ្មាននរណាទំនេរសោះ។ ខ្ញុំក៏បានគ្របមុខ ដោយដៃទាំងពីរកំពុងតែញ័រ ហើយក៏បានអធិស្ឋានទាំងខ្សិបខ្សួលថា “ព្រះអម្ចាស់ សូមជួយទូលបង្គំផង”។ ខ្ញុំក៏បាននឹកចាំព្រះបន្ទូល ដែលបានធានាដល់ខ្ញុំថា ទ្រង់គង់នៅជាមួយខ្ញុំជានិច្ច។ ការនេះក៏បានកម្សាន្តចិត្តខ្ញុំ ក្នុងពេលដែលខ្ញុំមានអារម្មណ៍ឯកោយ៉ាងខ្លាំង។
ក្រោយមក ខ្ញុំក៏បានអរព្រះគុណព្រះអម្ចាស់ ពេលដែលស្វាមីខ្ញុំបានវិលត្រឡប់មកផ្ទះវិញ ហើយក៏បានទទួលការលើកទឹកចិត្តពីមិត្តភក្តិ និងសាច់ញាតិជាបន្តបន្ទាប់។ ប៉ុន្តែ អារម្មណ៍កក់ក្តៅ ដែលបានពីការដឹងថា ព្រះទ្រង់គង់នៅជាមួយ ក្នុងពេលដ៏ឯកោពីរបីម៉ោងនោះ បានផ្តល់ការបញ្ជាក់ដល់ខ្ញុំថា ព្រះទ្រង់បានត្រៀមខ្លួនជានិច្ច ដើម្បីនឹងជួយខ្ញុំ ដោយព្រះទ័យស្មោះត្រង់ ទោះជានៅទីណា ឬនៅពេលណាក៏ដោយ។
ក្នុងបទគម្ពីរទំនុកដំកើង ជំពូក៤៦ អ្នកនិពន្ធទំនុកដំកើង បានប្រកាសថា ព្រះទ្រង់ជាទីជ្រកកោន ជាកម្លាំង និងជាជំនួយ(ខ.១)។ ពេលយើងមានអារម្មណ៍ថា ភាពវឹកវរកំពុងហ៊ុមព័ទ្ធជុំវិញយើង ឬអ្វីៗដែលយើងបានគិត បានរំលំរលាយអស់ នោះចូរកុំខ្លាចឡើយ(ខ.២-៣)។ ព្រះទ្រង់មិនចេះទ្រេតទ្រោត(ខ.៤-៧)។ អំណាចទ្រង់ជាភស្តុតាង និងមានប្រសិទ្ធិភាពជានិច្ច(ខ.៨-៩)។ ព្រះដ៏អស់កល្បដែលជួយយើង ទ្រង់ប្រទានឲ្យយើងមានទំនុកចិត្ត ចំពោះលក្ខណៈសម្បត្តិដែលមិនចេះប្រែប្រួលរបស់ទ្រង់(ខ.១០)។ ព្រះអម្ចាស់ដែលជាទីមាំមួននៃយើង គង់នៅជាមួយយើងជារៀងរហូត(ខ.១១)។
ព្រះទ្រង់បង្កើតសិស្សទ្រង់មក ដើម្បីឲ្យជួយគ្នា ដោយអធិស្ឋាន ហើយលើកទឹកចិត្តគ្នាទៅវិញទៅមក។ ប៉ុន្តែ ទ្រង់ក៏បានបញ្ជាក់ផងដែរថា…
ព្រះជាម្ចាស់ស្វាគមន៍
ពួកជំនុំរបស់ខ្ញុំបានជួបជុំគ្នា នៅក្នុងសាលាបឋមសិក្សា ដ៏ចំណាស់មួយកន្លែង ។ សាលានោះបានបិទទ្វារ ក្នុងឆ្នាំ១៩៥៨ ជាជាងអនុវត្តតាមបទបញ្ជារបស់តុលាការអាមេរិក ដែលបានបង្គាប់ឲ្យឈប់ប្រកាន់ជាតិសាសន៍(តាមច្បាប់ ដែលបានអនុញ្ញាតសិស្សអាមេរិកស្បែកខ្មៅ ទៅរៀននៅសាលា ដែលពីមុនទទួលតែសិស្សស្បែកស)។ នៅឆ្នាំបន្ទាប់ សាលារៀននេះក៏បានបើកឡើងវិញ ហើយអេលវ៉ា(Elva) ជាសមាជិកពួកជំនុំរបស់ខ្ញុំនៅពេលបច្ចុប្បន្ន ដែលកាលនោះ នាងស្ថិតក្នុងចំណោមសិស្សស្បែកខ្មៅដំបូងគេ ដែលបញ្រ្ជៀតចូលនៅក្នុងពិភពនៃពួកស្បែកស។ គាត់បានរំឭកថា “នៅសម័យនោះ គេបានយកខ្ញុំចេញពីសហគមន៍ដ៏មានសុវត្ថិភាពរបស់ខ្ញុំ ដែលមានគ្រូបង្រៀន ដែលជាផ្នែកមួយនៃជីវិតខ្ញុំ ហើយគេក៏បានយកខ្ញុំទៅដាក់ ក្នុងបរិយាកាសដ៏គួរឲ្យខ្លាច នៅក្នុងថ្នាក់រៀនមួយ ដែលមានសិស្សស្បែកខ្មៅតែម្នាក់ទៀត”។ កាលនោះ អេលវ៉ាបានជួបការលំបាកជាច្រើន ដោយសារនាងមានពណ៌សម្បុរខុសពីគេ ប៉ុន្តែ នាងបានប្រែក្លាយជាស្រ្តី នៃសេចក្តីក្លាហាន ជំនឿ និងការអត់ឱនទោស។
ទីបន្ទាល់របស់គាត់ គឺពិតជាមានន័យខ្លាំងណាស់ ព្រោះនាងបានអត់ទ្រាំនឹងការអាក្រក់ជាច្រើន ពីសំណាក់មនុស្សមួយចំនួន នៅក្នុងសង្គមមួយ ដែលបានបដិសេធសេចក្តីពិត ដែលថា ព្រះជាម្ចាស់បានស្រឡាញ់មនុស្សម្នាក់ៗ ដោយមិនគិតពណ៌សម្បុរ ឬពូជសាសន៍ឡើយ។ សមាជិកមួយចំនួន នៅក្នុងពួកជំនុំដំបូង ក៏បានបដិសេធសេចក្តីពិតនេះផងដែរ ដោយជឿថា ព្រះជាម្ចាស់ស្រឡាញ់តែជាតិសាសន៍មួយ ដោយសារដើមកំណើតរបស់ពួកគេ ហើយទ្រង់បដិសេធជាតិសាសន៍ដទៃទៀត។ ប៉ុន្តែ បន្ទាប់ពីសាវ័កពេត្រុសបានទទួលការបើកសម្តែងពីព្រះជាម្ចាស់ហើយ គាត់ក៏បានធ្វើឲ្យគេគ្រប់គ្នាភ្ញាក់ផ្អើល ដោយប្រកាសថា “ព្រះមិនរើសមុខអ្នកណាទេ គឺនៅក្នុងគ្រប់ទាំងសាសន៍ អស់អ្នកណាដែលកោតខ្លាចដល់ទ្រង់ ព្រមទាំងប្រព្រឹត្តសេចក្តីសុចរិត…
អ្នកលប់បំណុល
មានពេលមួយ ខ្ញុំបានស្រក់ទឹកភ្នែក ពេលបានមើលវិក័យប័ត្រពេទ្យរបស់ខ្ញុំ។ ស្វាមីរបស់ខ្ញុំ ត្រូវគេកាត់ប្រាក់ខែ មួយភាគធំ បន្ទាប់ពីគាត់បានសុំច្បាប់គេទៅមើលថែរជម្ងឺខ្ញុំ ហើយគ្រាន់តែថ្លៃព្យាបាលតែពាក់កណ្តាល ក៏ត្រូវចំណាយពេលជាច្រើនឆ្នាំ ដើម្បីបង់រំលោះបន្តិចម្តងៗ ជារៀងរាល់ខែ។ ខ្ញុំក៏បានអធិស្ឋាន មុនពេលខ្ញុំទូរស័ព្ទទៅការិយ៉ាល័យវេជ្ជបណ្ឌិត ដើម្បីពន្យល់អំពីស្ថានភាពដ៏ពិបាករបស់យើង ហើយស្នើសុំការបង់រំលោះថ្លៃព្យាបាល។
អ្នកទទួលភ្ញៀវក៏បានលើកទូរស័ព្ទ ហើយក៏បានឲ្យខ្ញុំរង់ចាំ។ បន្តិចក្រោយមក គាត់ក៏បានឲ្យដំណឹងខ្ញុំថា លោកវេជ្ជបណ្ឌិតបានលប់បំណុលដែលយើងបានជំពាក់មន្ទីរពេទ្យអស់ហើយ។
ខ្ញុំក៏បាននិយាយអរគុណ ទាំងអួលដើមករ។ ខ្ញុំមិនអាចបំភ្លេចអំណោយដ៏សប្បុរសនេះបានឡើយ។ ខ្ញុំក៏ទម្លាក់ទូរស័ព្ទចុះ ហើយក៏បានសរសើរដំកើងព្រះ។ ខ្ញុំក៏បានរក្សាទុកវិក័យប័ត្រពេទ្យនោះ មិនមែនដើម្បីទុករំឭកខ្លួនឯងអំពីអ្វីដែលខ្ញុំធ្លាប់ជំពាក់គេនោះទេ តែដើម្បីជាការរំឭកអំពីការអ្វីដែលព្រះទ្រង់បានធ្វើ។
ការដែលគ្រូពេទ្យរបស់ខ្ញុំ បានសម្រេចចិត្តលប់បំណុលខ្ញុំចោល បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការដែលព្រះបានសម្រេចព្រះទ័យលប់បំណុលដែលច្រើនរាប់មិនអស់ នៃអំពើបាបរបស់ខ្ញុំ។ ព្រះគម្ពីរបានបញ្ជាក់យ៉ាងច្បាស់ថា ព្រះទ្រង់ “មានសេចក្តីមេត្តាករុណា ហើយនឹងអាណិតអាសូរ ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្តីសប្បុរសដ៏បរិបូរ”(ទំនុកដំកើង ១០៣:៨)។ ទ្រង់មិនបានប្រព្រឹត្តនឹងយើង ឲ្យសមនឹងអំពើបាបរបស់យើងទេ(ខ.១០) ពេលយើងប្រែចិត្ត ហើយទទួលជឿព្រះគ្រីស្ទជាព្រះសង្រ្គោះនៃយើង។ ការលះបង់របស់ទ្រង់ បានលប់ចោលនូវបំណុល ដែលយើងធ្លាប់ជំពាក់ទ្រង់។ គឺបានលប់ចោលទាំងស្រុង។
កាលណាយើងបានទទួលការអត់ទោសបាបហើយ យើងមិនស្ថិតនៅក្រោមឥទ្ធិពល ឬការកំណត់របស់បំណុលពីអតីតកាលរបស់យើងទៀតទេ។ យើងត្រូវឆ្លើយតបចំពោះអំណោយដ៏ច្រើនលើសលប់របស់ព្រះអម្ចាស់ ដោយទទួលស្គាល់ការទាំងអស់ ដែលទ្រង់បានធ្វើ។ ពេលយើងថ្វាយបង្គំទ្រង់អស់ពីចិត្ត ហើយស្រឡាញ់ទ្រង់ ដោយចិត្តកតុញូហើយ នោះយើងអាចរស់នៅថ្វាយទ្រង់ ហើយនាំអ្នកដទៃឲ្យស្គាល់ទ្រង់។-Xochitl Dixon