ប្រែពីក្រៀមក្រោះ ទៅជាស្រស់ស្អាត
រដូវផ្ការីក ជាពេលដែលព្រះទ្រង់រំឭកយើងថា អ្វីៗមិននៅដដែលជានិច្ច ដូចដែលយើងបានឃើញនោះឡើយ។ ក្នុងរយៈពេលពីរបីសប្តាហ៍ដ៏ខ្លី អ្វីៗដែលហាក់ដូចជាក្រៀមក្រោះអស់សង្ឃឹម ក៏បានប្រែជាមានជីវិតយ៉ាងស្រស់ស្រាយវិញ។ ដើមឈើដែលជ្រុះរុះរោយស្លឹកអស់ នៅសល់តែមែកដែលមានរៀងដូចដៃ ដែលលើកឡើង ឆ្ពោះទៅរកផ្ទៃមេឃ ក្នុងរដូវរងា ដែលហាក់ដូចជាកំពុងតែអង្វរសុំខោអាវដណ្តប់ខ្លួនឲ្យបាត់រងានោះ ក៏បានផ្លាស់ប្រែទៅជាចេញស្លឹក ចេញផ្កាដ៏ស្រស់បំព្រងវិញ។ ដើមផ្កាដែលក្រៀមស្វិត ហើយរុះរោយធ្លាក់ទៅលើដី ដោយចាញ់អាកាសធាតុត្រជាក់ ក៏បានងើបឡើងវិញយឺតៗ ដោយមិនព្រមចុះចាញ់សេចក្តីស្លាប់។
ព្រះគម្ពីរបរិសុទ្ធបានចែងអំពីស្ថានភាពខ្លះ ដែលហាក់ដូចជាគ្មានសង្ឃឹមទាល់តែសោះ។ ក្នុងនោះ មានបុរសអ្នកមានម្នាក់ឈ្មោះយ៉ូប ដែលព្រះទ្រង់បានហៅគាត់ថា មនុស្សទៀងត្រង់ (យ៉ូប ២:៣)។ គ្រោះមហន្តរាយក៏បានមកដល់ ហើយលោកយ៉ូបក៏បាត់បង់អ្វីៗដែលសំខាន់ចំពោះគាត់។ ក្នុងពេលដ៏វេទនានោះ គាត់បានមានប្រសាសន៍ថា “អស់ទាំងថ្ងៃអាយុរបស់ខ្ញុំ…កន្លងទៅ ឥតមានទីសង្ឃឹមឡើយ”(៧:៦)។ អ្វីដែលបានកើតឡើងនោះ បានធ្វើឲ្យលោកយ៉ូប និងមិត្តសំឡាញ់របស់គាត់ យល់ថា ព្រះបានដាក់ទោសគាត់ហើយ តែនោះមិនមែនជាការពិតទេ។ ផ្ទុយទៅវិញ ព្រះទ្រង់មានការជឿជាក់យ៉ាងខ្លាំង ទៅលើភាពទៀងត្រង់របស់លោកយ៉ូប បានជាទ្រង់អនុញ្ញាតឲ្យគាត់តយុទ្ធនឹងសាំតាំង។ ក្រោយមក សេចក្តីសង្ឃឹម និងជីវិតរបស់លោកយ៉ូបក៏ត្រូវបានព្រះប្រទានពរ ឲ្យបានប្រែជាថ្មីឡើងវិញ។
ដំណើរដ៏ស្មោះត្រង់ នៃការមកដល់នៃរដូវផ្ការីកជារៀងរាល់ឆ្នាំ បានកម្សាន្តចិត្តខ្ញុំ ពេលដែលខ្ញុំធ្លាក់ចូលក្នុងស្ថានភាព ដែលហាក់ដូចជាគ្មានសង្ឃឹម។ ដោយសារយើងមានព្រះ នោះយើងនៅតែមានសង្ឃឹមជានិច្ច។ ទោះបីជាជីវិតមានភាពក្រៀមក្រោះយ៉ាងណាក៏ដោយ ក៏ព្រះនៅតែអាចកែប្រែជីវិតយើង ទៅជាសួនច្បារដ៏រុងរឿង ដែលមានពណ៌ចម្រុះ និងក្លិនពិដោរផង។–Julie…
ការកម្សាន្តចិត្តសព្វគ្រប់
ក្នុងអំឡុងពេលដែលខ្ញុំកំពុងបម្រើការ ជាបុគ្គលិកផ្នែកធនធានមនុស្ស នៅក្រុមហ៊ុនសំណង់មួយ យើងបានទទួលការងារសាងសង់មួយចំនួន នៅក្នុងរដ្ឋជិតខាងមួយ។ ការនេះមានន័យថា កម្មករសំណង់របស់យើង ត្រូវធ្វើដំណើរផ្លូវឆ្ងាយរយៈពេល២ម៉ោង ដើម្បីទៅធ្វើការក្នុងរដ្ឋនោះជារៀងរាល់ថ្ងៃ ដោយបូករួមទាំងរយៈពេលធ្វើការងារសំណង់មួយថ្ងៃពេញទៀត។ ដើម្បីកាន់បន្ថយបន្ទុករបស់ពួកគេ យើងក៏បានកក់បន្ទប់ផ្ទះសំណាក់តាមផ្លូវ ឲ្យពួកគេ សម្រាប់ថ្ងៃដែលពួកគេធ្វើការ ប៉ុន្តែ ទន្ទឹមនឹងនោះ យើងក៏បានរៀបចំឲ្យមានឡានទួរីសមួយចំនួន និងអ្នកបើកបរ សម្រាប់អ្នកដែលចង់ស្នាក់នៅផ្ទះសំណាក់។ ពេលនោះ យើងសង្កេតឃើញថា កម្មកររបស់យើងស្ទើរតែទាំងអស់បានសម្រេចចិត្តជិះឡានទួរីស។
មានកម្មករម្នាក់ ក្នុងចំណោមកម្មករដែលឆេវឆាវបំផុតរបស់យើង បានលះចោលអត្តចរិតមិនល្អរបស់គាត់ ពេលដែលគាត់រៀបរាប់ប្រាប់យើង អំពីការរំភើបចិត្ត និងការភ្ញាក់ផ្អើលរបស់ភរិយា និងកូនប្រុសទាំង៤នាក់របស់គាត់ នៅក្នុងយប់ដំបូង ដែលគាត់ធ្វើការផ្លូវឆ្ងាយជាមួយយើង។ ថ្ងៃនោះ គាត់មិនបានប្រាប់ពួកគេថា គាត់បានសម្រេចចិត្តជិះឡានទួរីសត្រឡប់មកផ្ទះវិញទេ ដូចនេះ គាត់ក៏បានត្រឡប់មកផ្ទះវិញ ដោយមិនឲ្យពួកគេដឹង ដើម្បីធ្វើឲ្យពួកគេភ្ញាក់ផ្អើល។ ក្រោយមក ភរិយារបស់គាត់បានទូរស័ព្ទមកម្ចាស់ក្រុមហ៊ុនយើងថា ក្រុមគ្រួសាររបស់ពួកគេនឹង “ស្ម័ក្រស្មោះអស់មួយជីវិត” ចំពោះអ្នកណាក៏ដោយ ដែលយល់អំពីសារៈសំខាន់ដែលគ្រួសារមានចំពោះ កម្មករនីមួយៗ។
យ៉ាងណាមិញ ពួកសិស្សព្រះយេស៊ូវបានដើរតាមទ្រង់ ដោយបានចាកចេញពីគ្រួសាររបស់ខ្លួន ដូចនេះ សម្រាប់អ្នកដែលបានចាកចេញពីផ្ទះ ទោះក្នុងរយៈពេលខ្លីក៏ដោយ ក៏នឹងបានយល់អំពីការកម្សាន្តចិត្ត ដែលពួកសិស្សរបស់ទ្រង់បានទទួល ពីព្រះបន្ទូល ដែលទ្រង់បានមានបន្ទូលសន្យាថា ផ្ទះដ៏អស់កល្បជានិច្ចកំពុងតែរង់ចាំពួកគេ (យ៉ូហាន ១៤:២)។ បន្ទាប់មក ដើម្បីឲ្យសេចក្តីអំណររបស់ពួកគេមានភាពពេញលេញ…
ជ្រោយនៃទុក្ខវេទនា
នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ ១៧៧០ សំពៅរបស់លោកចេមស៍ ឃុគ(James Cook) ដែលអ្នករុករក ដែលមានសញ្ជាតិអង់គ្លេស បានបើកប៉ះនឹងថ្មប៉ប្រះទឹក នៅឆ្នេរភាពខាងជើង នៃប្រទេសអូស្រ្តាលី។ គាត់ក៏បានបើកនាវានោះ ងាកទៅរកទឹកជ្រៅវិញ តែគាត់នៅតែប៉ះថ្មប៉ប្រះទឹកទៀត ហើយលើកនេះការប៉ះទង្គិចស្ទើរតែបានធ្វើឲ្យសំពៅរបស់គាតលិច។ បទពិសោធន៍នេះបានបណ្តាលចិត្តលោកឃុគ ឲ្យសរសេរ នៅក្នុងសៀវភៅកំណត់ហេតុរបស់សំពៅនោះថា “ខ្ញុំដាក់ឈ្មោះទីតាំងខាងជើងនោះថា ជ្រោយទុក្ខវេទនា ព្រោះនៅទីនេះ មានការលំបាក់គ្រប់យ៉ាងកើតឡើង”។
មានមនុស្សជាច្រើន បានដកពិសោធនឹងការលំបាក ដែលហាក់ដូចជាការចាប់ផ្តើម នៃការលំបាកជាច្រើនទៀត ដែលកើតឡើងជាបន្តបន្ទាប់គ្នា ដែលមានដូចជា ការបាត់បង់ការងារ ការស្លាប់របស់មនុស្សជាទីស្រឡាញ់ ការលែងលះទាំងបង្ខំ ឬការមានសុខភាពចុះខ្សោយជាដើម។ ទោះបីជាបញ្ហាវិបត្តិហាក់ដូចជា “ជ្រោយនៃទុក្ខវេទនា” របស់យើងក៏ដោយ ក៏ព្រះទ្រង់នៅតែមានអំណាចលើទាំងអស់ ហើយទ្រង់ពិតជានៅតែគ្រប់គ្រងស្ថានការណ៍របស់យើង។ ទ្រង់សព្វព្រះទ័យនឹងប្រើទុក្ខលំបាករបស់យើង ដើម្បីឲ្យយើងមានភាពសាំថ្នឹក។ គឺដូចដែលសាវ័កយ៉ាកុបបានមានប្រសាសន៍ថា “បងប្អូនអើយ កាលណាអ្នករាល់គ្នាមានសេចក្តីល្បួងផ្សេងៗ នោះត្រូវរាប់ជាសេចក្តីអំណរសព្វគ្រប់វិញ ដោយដឹងថា ការល្បងលមើលសេចក្តីជំនឿនៃអ្នករាល់គ្នា នោះនាំបង្កើតឲ្យមានសេចក្តីខ្ជាប់ខ្ជួន”(យ៉ាកុប ១:២-៣)។ “សេចក្តីខ្ជាប់ខ្ជួន” គឺមានន័យថា យើងនៅតែមានអំណាច ឬមានសមត្ថភាពអត់ធ្មត់នឹងការលំបាក។
ក្នុងពេលដែលអ្នកកំពុងស្ថិតនៅ ក្នុងការលំបាកដែលធ្វើឲ្យជីវិតផ្លាស់ប្រែ នោះចូរចាំថា ព្រះទ្រង់នៅតែធ្វើការរបស់ទ្រង់។ ទ្រង់សព្វព្រះទ័យនឹងប្រើបទពិសោធន៍ នៃ“ជ្រោយនៃទុក្ខវេទនា” របស់អ្នក ដើម្បីស្អាងបុគ្គលិកលក្ខណៈរបស់អ្នក។…
និយាយអំពីលុយ
អ្នកស្រីម៉ារីលីន(Marilyn) និងលោកស្ទីវិន(Steven) បានរៀបការអស់រយៈពេលពីរបីឆ្នាំហើយ។ មានពេលមួយពួកគេមានការពិបាកផ្នែកហិរញ្ញវត្ថុ។ ប៉ុន្តែ ពេលដែលអ្នកស្រីម៉ារីលីនមើលទៅកម្រាលពូក ដែលចាស់កណ្តាច គាត់ក៏ចង់ប្តូរកម្រាលពូកនោះ។ ដូចនេះ គាត់ក៏បានសម្រេចចិត្តទិញកម្រាលពូកថ្មីមួយ ដោយប្រើកាតក្រេឌីត ដោយសង្ឃឹមថា នឹងរកបានប្រាក់ដើម្បីសងប្រាក់ដែលគាត់បានខ្ចីតាមរយៈកាតក្រេឌីតនោះ។ គាប់ជួននៅថ្ងៃនោះ អត្ថបទដែលគាត់អានប្រចាំថ្ងៃ បាននិយាយអំពីបទគម្ពីរ សុភាសិត ២២:២៧ បានធ្វើឲ្យគាត់មានការភ្ញាក់ផ្អើល ព្រោះបទគម្ពីរនោះបានចែងថា “បើឯងគ្មានអ្វីនឹងសងគេ នោះចង់ឲ្យគេមកកន្ត្រាក់យកគ្រែពីក្រោមឯងទៅធ្វើអី”។ អ្នកស្រីម៉ារីលីនក៏បានសម្រេចចិត្តថា នឹងមិនទៅទិញកំរាលពូកនោះឡើយ ព្រោះគាត់លែងចង់ជំពាក់ប្រាក់ក្នុងកាតនោះទៀតហើយ។
ពេលដែលយើងសម្រេចចិត្តចំណាយប្រាក់របស់យើង តាមរបៀបណាមួយ នោះការសម្រេចចិត្តនោះជាបញ្ហាផ្ទាល់ខ្លួន ដែលយើងមានជាមួយព្រះអម្ចាស់ ហើយអាចជាការសម្រេចចិត្តដ៏ពិបាក។ ប៉ុន្តែ ព្រះទ្រង់មិនបានទុកយើងចោល ដោយមិនបានជួយយើងនោះឡើយ។ ដ្បិតទ្រង់បានមានបន្ទូលប្រាប់យើងថា “ចូរថ្វាយកិត្តិនាម ដល់ព្រះយេហូវ៉ា ដោយទ្រព្យសម្បត្តិ”(សុភាសិត ៣:៩) ហើយ “អ្នករាល់គ្នាពុំអាចនឹងគោរពដល់ព្រះ និងទ្រព្យសម្បត្តិផងបានទេ”(ម៉ាថាយ ៦:២៤)។
នេះជាសេចក្តីពិត ដែលយើងត្រូវចងចាំ ពេលដែលយើងបើកមើលព្រះបន្ទូលទ្រង់ ដើម្បីស្វែងរកជំនួយ នៅក្នុងការប្រើប្រាស់ប្រាក់កាស យ៉ាងឆ្លាតវ័យ។ ដ្បិតព្រះយេស៊ូវបានមានបន្ទូលថា “ចូរប្រយ័ត្ន ហើយខំចៀសពីសេចក្តីលោភចេញ ដ្បិតជីវិតនៃមនុស្សមិនស្រេចនឹងបានទ្រព្យសម្បត្តិជាបរិបូរទេ”(លូកា ១២:១៥)។ ហើយក៏មានបទគម្ពីរផ្សេងទៀតដែលចែងថា “អ្នកណាដែលខ្ចីគេ ជាបាវបំរើដល់អ្នកដែលឲ្យខ្ចីនោះ”(សុភាសិត ២២:៧)។ ហើយបទគម្ពីរ ១ធីម៉ូថេ បានចែងថា…
ធ្វើបានល្អណាស់ លោកដាវីឌ ស៊ូម
នៅឯពិធីរំឭករបស់លោកដាវីឌ ស៊ូម(David Schu-mm) យើងបានអបអរសាទភាពសុទិដ្ឋិនិយម ការអត់ធ្មត់ និងសេចក្តីជំនឿរបស់គាត់ ដែលជាបុរសម្នាក់ ដែលមានជម្ងឺស្លាប់ដៃជើងធ្ងន់ធ្ងរ។ ក្នុងរយៈពេល៧៤ឆ្នាំ នៃជីវិតរបស់លោកដាវីឌ កិច្ចការសាមញ្ញៗនៅក្នុងជីវិតប្រចាំថ្ងៃ សុទ្ធតែតម្រូវឲ្យមានការប្រឹងប្រែងយ៉ាងខ្លាំង។ ក្នុងការលំបាកទាំងអស់នេះ គាត់នៅតែបន្តញញឹម ហើយជួយអ្នកដទៃ ដោយបានលះបង់ពេលវេលា២៣០០០ម៉ោង នៅក្នុងការងារជាអ្នកស្ម័គ្រចិត្ត នៅក្នុងមន្ទីពេទ្យមួយកន្លែង ហើយទន្ទឹមនឹងនោះ គាត់ក៏បានលើកទឹកចិត្តក្មេងជំទង់ដែលងាយនឹងរងគ្រោះផងដែរ។
លោកដាវីឌ បានសម្រេចចិត្តយកបទគម្ពីរ អេសាយ ៣៥:៣-១០ មកអាន ក្នុងពិធីរំឭករបស់គាត់ ដែលបទគម្ពីរនេះបានចែងថា “ចូរចំរើនកំឡាំងដៃដែលខ្សោយ ហើយឲ្យក្បាលជង្គង់ដែលញ័របានមាំមួនឡើង ត្រូវឲ្យប្រាប់ដល់ពួកអ្នកដែលមានចិត្តភ័យខ្លាចថា ចូរឲ្យមានកំឡាំងចុះ កុំឲ្យខ្លាចឡើយ មើល ព្រះនៃអ្នករាល់គ្នា ទ្រង់នឹងយាងមកសងសឹក ហើយនឹងយករង្វាន់របស់ព្រះមក ទ្រង់នឹងយាងមកជួយសង្គ្រោះអ្នករាល់គ្នា … គ្រានោះ ពួកមនុស្សខ្វិននឹងលោតដូចជាប្រើស ហើយអណ្តាតរបស់មនុស្សគនឹងច្រៀងឡើង ដ្បិតនៅទីរហោស្ថាននឹងមានក្បាលទឹកផុសចេញ ហើយនឹងមានផ្លូវទឹកហូរនៅសមុទ្រខ្សាច់ដែរ”(ខ.៣-៤,៦)។ នេះជាព្រះបន្ទូលសន្យា ដែលព្រះមានចំពោះរាស្រ្តអ៊ីស្រាអែល ពេលដែលពួកគេកំពុងជាប់ជាឈ្លើយ ហើយក៏បានរំឭកយើង ឲ្យមានសង្ឃឹមថា ព្រះគ្រីស្ទនឹងយាងមកវិញនៅពេលណាមួយ ដើម្បីទទួលអ្នកដែលជឿ និងដើរតាមទ្រង់។
ក្នុងសប្តាហ៍ចុងក្រោយនៃជីវិតរបស់លោកដាវីឌ ជាញឹកញាប់ គាត់បានឲ្យអ្នកមកសួរសុខទុក្ខគាត់ មើលទៅរូបគំនូរព្រះយេស៊ូវ មួយផ្ទាំងធំ នៅក្បែរគ្រែគេងរបស់គាត់ ដោយនិយាយប្រាប់គេថា “ទ្រង់នឹងមកទទួលខ្ញុំ ក្នុងពេលឆាប់ៗ”។…
និទានរឿង
នៅក្នុងបទសម្ភាសជាមួយ លោកចច លូកាស(George Lucas) ដែលជាអ្នកផលិតខ្សែភាព យន្ត ទស្សនាវដ្តីវាយអឺរ(Wire)បានសួរគាត់ អំពីរបៀបដែលគាត់ចង់ឲ្យគេនឹកចាំពីគាត់។ គាត់ក៏បានឆ្លើយថា “គេនឹងនឹកចាំថា ខ្ញុំជាអ្នកផលិតខ្សែភាពយន្ត …ខ្ញុំសង្ឃឹមថា រឿងខ្លះដែលខ្ញុំបាននិទានប្រាប់គេ នៅតែមានប្រយោជន៍សម្រាប់ពេលក្រោយៗទៀត … បើអ្នកចិញ្ចឹមកូន នោះអ្នកនឹងដឹងថា អ្នកត្រូវពន្យល់អំពីអ្វីមួយប្រាប់ពួកគេ ហើយបើអ្នកមិនពន្យល់ទេ នោះពួកគេនឹងខំយល់យ៉ាងលំបាក … ដូចនេះ យើងត្រូវលើករឿងនៅសម័យចាស់ មកនិទានឡើងវិញ ក្នុងទម្រង់ដែលមនុស្សជំនាន់ថ្មីអាចទទួលយកបាន។ ខ្ញុំមិនគិតថា ខ្ញុំនឹងទៅណាហួសឆ្ងាយពីរឿងសម័យចាស់ទេ ព្រោះខ្ញុំគិតថា គេនៅតែចាំបាច់និទានរឿងនោះបន្តទៀត”។
អ្នកនិពន្ធទំនុកដំកើង ជំពូក៧៨ បានដឹងថា មនុស្សអាចភ្លេចការដ៏អស្ចារ្យដែលព្រះទ្រង់បានធ្វើ ហើយក៏បានដឹងអំពីមនុស្សមួយជំនាន់ដែលកំពុងវង្វេង ដូចនេះ គាត់ក៏អំពាវនាវរាស្រ្តរបស់ព្រះ ឲ្យបន្តនិយាយប្រាប់មនុស្សជំនាន់ថ្មី ដោយគ្មានការហត់នឿយ អំពីរឿងនៃការប្រោសលោះរបស់ព្រះកាលពីសម័យចាស់(ខ.៤)។ គោលដៅនៃការរំឭកឡើងវិញអំពីប្រវត្តិសាស្រ្តរបស់ពួកគេ គឺមិនគ្រាន់តែដើម្បីឲ្យពួកគេចងចាំ អំពីកំណត់ត្រាប្រវត្តិសាស្រ្តប៉ុណ្ណោះឡើយ តែក៏ដើម្បីលើកទឹកចិត្តពួកគេ ឲ្យមានជំនឿ ការស្តាប់បង្គាប់ និងសេចក្តីសង្ឃឹមលើព្រះអម្ចាស់ (ខ.៧) ហើយដើម្បីជួយការពារមនុស្សជំនាន់ក្រោយ កុំឲ្យធ្លាក់ចូលក្នុងភាពងងឹតនៃការមិនជឿ និងការបះបោរដូចមនុស្សជំនាន់មុនឡើយ (ខ.៨)។
ដោយសារអំណាច និងព្រះគុណដ៏អស្ចារ្យរបស់ព្រះ ក្នុងជីវិតយើង នោះយើងចង់មានចិត្តស្មោះត្រង់ នៅក្នុងការនិយាយប្រាប់គេ អំពីរឿងរបស់ទ្រង់ ដើម្បីលើកទឹកចិត្តគេ ឲ្យមានជំនឿ និងការស្តាប់បង្គាប់…
ប្រព័ន្ធកិត្តិយស
នៅក្បែរផ្ទះយើង មានផ្ទះជាច្រើនដែលដាក់លក់បន្លែ ផ្លែឈើ និងផ្កា ដែលមានគ្រប់រដូវ នៅតាមដងផ្លូវ។ ជួនកាល យើងបានបើកបរឡានអែបតូប ដែលគ្មានអ្នកលក់នៅប្រចាំការ ហើយលក់ដូរ តាម “ប្រព័ន្ធកិត្តិយស”។ ពេលដែលយើងរើសយកផ្កា និងផ្លែឈើហើយ យើងក៏បានដាក់លុយ ចូលទៅក្នុងប្រអប់ដាក់លុយ ឬកំប៉ុងកាហ្វេកញ្ចាស់មួយ។ បន្ទាប់មក យើងក៏បានទៅផ្ទះ ដើម្បីប្រើប្រាស់ផ្លែឈើ និងបន្លែដែលគេទើបតែបេះមកលក់ថ្មីៗ យ៉ាងសប្បាយរីករាយ។
ប៉ុន្តែ ប្រព័ន្ធកិត្តិយស មិនតែងតែមានដំណើរការល្អដូចនេះរហូតឡើយ។ មិត្តភ័ក្ររបស់ខ្ញុំម្នាក់ឈ្មោះជែកគី(Jackie) បានដាក់តុលក់ផ្កានៅមុខផ្ទះរបស់នាង។ ថ្ងៃមួយ នាងបានក្រឡេចមើលតាមបង្អូច ឃើញមានស្រ្តីម្នាក់បានស្លៀកពាក់យ៉ាងស្អាតបាត ដោយមានពាក់មួកដ៏ធំផង។ ស្រ្តីម្នាក់នោះបានរើសយកផ្កាជាច្រើនផើង ដាក់ចូលក្នុងគូទឡានរបស់នាង។ ឃើញដូចនោះ ជែកគីក៏ញញឹម ដោយសង្ឃឹមក្នុងចិត្តថា នឹងបានប្រាក់ចំណេញប្រហែល៥០ដុល្លា សម្រាប់កម្លាំងពលកម្ម ដែលមានបានបញ្ចេញនៅក្នុងសួនច្បារបស់នាង។ ប៉ុន្តែ ក្រោយមក ពេលនាងមកមើលក្នុងប្រអប់ដាក់លុយ មិនឃើញមិនលុយនៅក្នុងនោះសោះ! ដូចនេះ តាមប្រព័ន្ធកិត្តិយស ស្រ្តីម្នាក់នោះ បានបាត់បង់កិត្តិយស ដោយសារបានប្រព្រឹត្តដូចនោះ។
ស្រ្តីនោះប្រហែលជាគិតថា ការយកផ្ការបស់គេ ដោយមិនឲ្យលុយ គ្រាន់តែជារឿងតូចតាចប៉ុណ្ណោះ។ ប៉ុន្តែ ការស្មោះត្រង់នៅក្នុងការដ៏តូច បង្ហាញថា យើងក៏អាចស្មោះត្រង់ក្នុងការធំផងដែរ (លូកា ១៦:១០)។ ភាពស្មោះត្រង់ក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិតយើង គឺជាវិធីដែលយើងអាចនាំព្រះកិត្តិនាមថ្វាយព្រះយេស៊ូវគ្រីស្ទ…
បំពេញឆ្នាំដែលស៊ីបង្ខូច
គ្មាននរណាម្នាក់ ដែលអាចនិយាយថា ខ្លួនមិនចេះស្តាយក្រោយនោះឡើយ។ ជាញឹកញាប់ យើងបានសម្រេចចិត្តដើរផ្លូវខុស ដែលផ្លូវខ្លះវែងជាងផ្លូវផ្សេងទៀត ហើយក៏អាចបន្តជះឥទ្ធិពលមកលើគំនិត រូបកាយ និងវិញ្ញាណក្នុងរយៈពេលយូរផងដែរ។
មិត្តភ័ក្ររបស់ខ្ញុំម្នាក់ បានរស់នៅក្នុងជីវិតដែលញៀនស្រា និងញៀនថ្នាំ អស់រយៈពេលជាច្រើនឆ្នាំ។ តែព្រះបានធ្វើការដ៏អស្ចារ្យក្នុងជីវិតគាត់ ហើយថ្មីៗនេះ គាត់បានធ្វើពិធីអបអរការផ្តាច់សារធាតុញៀន អស់រយៈពេល២៥ឆ្នាំ។ សព្វថ្ងៃនេះ គាត់កំពុងតែមានជោគជ័យក្នុងមុខជំនួញ គាត់មានភរិយាដែលមានការប្តូរប្តេជ្ញ ហើយកូនៗរបស់គាត់ក៏សុទ្ធតែជាអ្នកស្រឡាញ់ព្រះយេស៊ូវ។ គាត់មានចិត្តឆេះឆួលចង់ ឈោងចាប់អ្នកដទៃ ដែលកំពុងជាប់ខ្លួនក្នុងរណ្តៅនៃជីវិត ហើយគាត់បានបម្រើការជាគ្រូបង្រៀនផ្ទាល់ខ្លួន ដែលមានប្រាជ្ញា និងសេចក្តីស្រឡាញ់ នៅក្នុងប្រតិបត្តិការណ៍សង្រ្គោះជីវិតពួកគេ។
ព្រះមិនដែលបោះបង់យើងចោលឡើយ! ទោះបីជាយើងបានធ្វើការសម្រេចចិត្តខុស ក្នុងពេលកាលពីមុន ដែលធ្វើឲ្យយើងមានវិបត្តិសារីក៏ដោយ ក៏យើងនៅតែអាចសម្រេចចិត្តជ្រើសរើសផ្លូវនៃជីវិត ក្នុងពេលឥឡូវនេះ។ យើងអាចសម្រេចចិត្ត ថាតើយើងត្រូវបន្តរស់នៅក្នុងជីវិតដែលហិនហោច ដោយគ្រាន់តែខំលេបវិបត្តិសារី ឬយើងត្រូវរត់ទៅរកព្រះគ្រីស្ទ ដោយជឿថា ទ្រង់មានផ្លូវ “នៃការបំពេញឆ្នាំទាំងប៉ុន្មាន ដែលត្រូវស៊ីបង្ខូច ដោយសត្វកណ្តូប”(យ៉ូអែល ២:២៥)។ ពេលដែលយើងស្វែងរកការប្រោសឲ្យជា និងអំណាចនៃការរំដោះរបស់ទ្រង់ ដោយការប្រែចិត្តចេញពីអំពើបាប នោះយើងនឹងបានទទួលសេចក្តីមេត្តាករុណាពីទ្រង់មិនខាន។
ទោះបីជាយើងនៅតែទទួលផលវិបាក ពីការអ្វីដែលយើងបានធ្វើពីអតីតកាលក៏ដោយ ក៏យើងនៅតែអាចទុកចិត្តថា ព្រះទ្រង់មានអនាគតដ៏ល្អ និងរុងរឿង សម្រាប់អ្នកដែលទុកចិត្តលើទ្រង់!–Joe Stowell
និយាយឲ្យងាយយល់
លោកចេមស៍ ម៉ាឌីសិន(James Madison) ដែលជាប្រធានាធិបតីទីបួន នៃសហរដ្ឋអាមេរិក មានតួនាទីដ៏សំខាន់ នៅក្នុងការធ្វើសេចក្តីព្រៀងច្បាប់រដ្ឋធម្មនុញ្ញនៃសហរដ្ឋអាមេរិក។ គាត់បានដាស់តឿន ដោយប្រឆាំងនឹងការបង្កើតច្បាប់ “ដែលវែងពេល ដែលធ្វើឲ្យគេអានមិនកើត ឬស្មុគ្រស្មាញពេក ដែលគេមិនអាចយល់បាន”។ អ្នកបង្កើតច្បាប់គួរតែអនុវត្តតាមយោបលរបស់គាត់ ឲ្យបានកាន់តែច្រើនថែមទៀតទើបល្អ នោះបើតាមការសិក្សាអំពីទម្រង់នៃរដ្ឋាភិបាលដ៏ស្មុគ្រស្មាញមួយចំនួន។
យ៉ាងណាមិញ ជួនកាល ពេលដែលយើងផ្សាយដំណឹងល្អ យើងបានធ្វើឲ្យគេកាន់តែពិបាកយល់អំពីដំណឹងល្អ។ យើងអាចអរសប្បាយ ដែលព្រះគម្ពីរបានបកស្រាយអំពីដំណឹងល្អនៃសេចក្តីសង្រ្គោះ ដោយប្រើពាក្យពេចន៍ច្បាស់ៗ ហើយយើងងាយស្រួលយល់។ ព្រះយេស៊ូវបានមានបន្ទូលទៅកាន់លោកនីកូដេម ដែលជាពួកផារិស៊ីដែលមានការអប់រំខ្ពស់ម្នាក់ថា “ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដ៏ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ ដើម្បីឲ្យអស់អ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើង តែឲ្យមានជីវិតអស់កល្បជានិច្ចវិញ”(យ៉ូហាន ៣:១៦)។ ក្រោយមកទ្រង់មានបន្ទូលថា “ខ្ញុំជាផ្លូវ ជាសេចក្តីពិត និងជាជីវិត។ បើមិនមកតាមខ្ញុំ នោះគ្មាននរណាអាចទៅឯព្រះវរបិតាបានឡើយ”(១៤:៦)។ ពេលដែលអ្នកយាមគុក នៅក្រុងភីលីព សួរសាវ័កប៉ុល អំពីរបៀបទទួលសេចក្តីសង្រ្គោះ គាត់ក៏បានមានប្រសាសន៍ទៅកាន់អ្នកយាមគុករូបនោះត្រង់ៗថា “ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះនឹងបានសង្គ្រោះហើយ”(កិច្ចការ ១៦:៣១)។
ព្រះគម្ពីរបាននិទានរឿងនៃសេចក្តីស្រឡាញ់ដ៏មានតម្លៃរបស់ព្រះ តាមរបៀបដ៏សាមញ្ញ។ ទ្រង់បានចាត់ព្រះរាជបុត្រាទ្រង់ មកសង្រ្គោះយើង ឲ្យរួចពីបាប និងសេចក្តីស្លាប់។ នេះជាដំណឹងល្អដ៏អស្ចារ្យ ដែលសូម្បីតែក្មេងៗក៏អាចយល់បាន។–Dave Egner
តើមានបំណងប្រាថ្នាធំ ជាការខុសឆ្គងឬ?
តើការមានបំណងប្រាថ្នាខ្ពស់ ជាការខុសឆ្គងឬទេ? តើខុសដែរឬទេ ដែលយើងខំធ្វើឲ្យខ្លួនក្លាយជាមនុស្សដែលលេចធ្លោជាងគេ? ជាការពិតណាស់ ការទាំងអស់នេះអាចជាការខុសឆ្គង។ ការមានបំណងប្រាថ្នាខ្ពស់ អាចជាការខុសឬត្រូវ អាស្រ័យទៅលើគោលដៅ និងអ្វីដែលជំរុញចិត្តយើង គឺយើងអាចសួរខ្លួនឯងថា យើងធ្វើដើម្បីសិរីល្អព្រះ ឬដើម្បីភាពរុងរឿងរបស់ខ្លួនឯង។
ក្នុងបទគម្ពីរ ១ថែស្សាឡូនិច ៤:១ សាវ័កប៉ុលបានប្រាប់យើងថា គ្រីស្ទបរិស័ទត្រូវតែរស់នៅ “ដើម្បីបំពេញបំណងព្រះទ័យព្រះ”។ អ្នកខ្លះចាប់ផ្តើមមានបំណងចិត្តចង់បំពេញព្រះទ័យព្រះ ពេលដែលខ្លួនទើបតែទទួលសេចក្តីសង្រ្គោះ។ អ្នកខ្លះទៀតបានចំណាយពេលរៀនផ្គាប់ព្រះទ័យព្រះបន្តិចម្តងៗ។ តែទោះបីជាការផ្លាស់ប្រែរបស់យើង កើតឡើងភ្លាមៗ ឬមានដំណើរការយឺតៗក៏ដោយ ក៏ក្នុងនាមជាគ្រីស្ទបរិស័ទ យើងត្រូវតែប្រមុលទៅមុខ ឆ្ពោះទៅរកគោលដៅដែលព្រះបានដាក់ឲ្យ គឺមិនមែនដើម្បីបំពេញប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ។
ដូចនេះ បើសិនជាយើងកំពុងនៅកន្លែងធ្វើការ នោះយើងអាចសួរថា “តើការរីកចម្រើននៃការងាររបស់ខ្ញុំ ជួយឲ្យខ្ញុំបម្រើអ្នកដទៃ និងថ្វាយសិរីល្អដល់ព្រះឬទេ?” កាលណាយើងមានបំណងប្រាថ្នាធំសម្រាប់ព្រះ នោះយើងត្រូវផ្តោតទៅលើព្រះអង្គ និងទៅលើអ្នកដទៃ ដែលនៅខាងក្រៅខ្លួនយើង ដោយសួរខ្លួនឯងជានិច្ចថា ទ្រង់បានប្រទានអំណោយទានអ្វីខ្លះដល់យើង ហើយតើទ្រង់សព្វព្រះទ័យឲ្យយើងប្រើដោយរបៀបណា?
សាវ័កប៉ុលបានបង្រៀនយើង ឲ្យធ្វើការ “ដោយចិត្តស្មោះត្រង់ ដោយកោតខ្លាចព្រះ” (កូល៉ុស ៣:២២)។ ទោះយើងកំពុងធ្វើការអ្វីក៏ដោយ មិនថាតែនៅក្នុងបន្ទប់ការិយ៉ាល័យ ឬនៅក្នុងទូក ឬក៏នៅកន្លែងណាក៏ដោយ យើងត្រូវបម្រើអ្នកដទៃ ដោយគិតថា យើងកំពុងធ្វើការនេះថ្វាយព្រះ (ខ.២៣-២៤)។
យើងសរសើរដំកើងទ្រង់ និងអរសប្បាយនៅក្នុងទ្រង់បំផុត ពេលដែលយើងធ្វើការ ដោយចិត្តចង់ផ្គាប់ព្រះទ័យទ្រង់…