ជាប់នៅក្នុង
ថ្មីៗនេះ ពេលដែលភិរយារបស់ខ្ញុំកំពុងប្រើកុំព្យូទ័រលែប ថប់របស់នាងនៅផ្ទះ នាងស្រាប់តែចាប់អារម្មណ៍ឃើញថា កុំព្យូទ័ររបស់នាងជិតអស់ថ្មហើយ បានជាវាហៀបនឹងរលត់ទៀត។ នាងបានដោតឌុយរបស់កំព្យូទ័រនោះ ចូលក្នុងព្រីក្នុងជញ្ជាំងហើយ ដូច្នេះ វាគួរតែមិនឆាប់អស់ថ្មដូចនេះទេ។ ដូចនេះ នាងក៏បានពិនិត្យមើលខ្សែភ្លើងរបស់កុំព្យូទ័រនោះ ទាំងមើលខ្សែរបស់ដុំសាកថ្មរបស់វាផង ហើយក៏រកឃើញថា ដុំសាកភ្លើងរបស់នាង បានភ្ជាប់ជាមួយនឹងកុំព្យូទ័រ តែវាមិនបានដោតភ្ជាប់នឹងចរន្តភ្លើងក្នុងព្រីក្នុងជញ្ជាំនោះទេ! នាងក៏មើលមកខ្ញុំ ទាំងហួសចិត្ត រួចនិយាយថា “កុំព្យូទ័រនេះ មិនបាននៅជាប់នឹងប្រភពភ្លើងរបស់វាទេ។”
ពេលដែលនាងនិយាយដូចនេះ ខ្ញុំក៏បាននឹកចាំពីបទគម្ពីរ អេសាយ ៤០:២៧-៣១ ដែលចែង អំពីអំណាចចេស្តារបស់ព្រះ។ ហោរាអេសាយបានស្គាល់ប្រភពដ៏ពិត និងមិនចេះរីងស្ងួតនៃកម្លាំង ដែលយើងត្រូវស្វែងរក នៅក្នុង “ព្រះយេហូវ៉ា ដែលទ្រង់គឺជាព្រះអាទិករ ជាព្រះដែលបានបង្កើតរបស់សព្វសារពើរ រហូតដល់ចុងបញ្ចប់នៃផែនដី”(ខ.២៨)។ រួចគាត់ក៏បាននិយាយទៅកាន់ អស់អ្នកដែលខ្សោយកម្លាំង ដោយលើកទឹកចិត្តពួកគេ ឲ្យរំពឹងដល់ព្រះអម្ចាស់ ដើម្បីទទួលកម្លាំងជាថ្មីពីទ្រង់(ខ.២៩-៣១)។
ព្រះយេស៊ូវបានមានបន្ទូលប្រៀបប្រដូចយើង ទៅនឹងខ្នែងទំពាំងបាយជូ ដែលនៅជាប់នឹងទ្រង់ ដែលជាដើមទំពាំងបាយជូរ(យ៉ូហាន ១៥:៤-៥)។ ព្រះបន្ទូលរបស់ទ្រង់ត្រង់ចំណុចនេះ គឺមិនខុសពីបទគម្ពីរអេសាយ ៤០:៣១ ដែលបានសន្យាថា ប្រសិនបើយើងជាប់នៅក្នុងព្រះ “នោះយើងនឹងមានកម្លាំងចម្រើនជានិច្ច យើងនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ”។
នៅពេលដែលយើងនឿយព្រួយ ហើយពិបាកចិត្ត យើងត្រូវតែតភ្ជាប់ខ្លួនយើង ទៅនឹងប្រភពដ៏ពិតនៃកម្លាំង និងជីវិត។ –…
ក្តីសង្ឃឹម និងក្តីសុបិន្ត
ក្នុងឆ្នាំ១៩៦០ សិស្សទាំងអស់ក្នុងវិទ្យាល័យដែលខ្ញុំរៀន បានចូលរួមក្នុងគម្រោងទេពកោសល្យមួយ។ គេបានឲ្យយើងចំណាយពេលប្រលងជាច្រើនថ្ងៃ ដើម្បីស្ទង់មើលសមត្ថភាពរបស់យើង ក្នុងមុខវិជ្ជាដែលយើងរៀននៅវិទ្យាល័យ។ លើសពីនេះទៅទៀត គេបានឲ្យយើងបង្ហាញពីផែនការ សេចក្តីសង្ឃឹម និងក្តីស្រមៃដែលយើងមានសម្រាប់ពេលអនាគត។ តែកាលនោះ យើងមិនបានដឹងទេថា មានសិស្ស ៤សែននាក់ ដែលមកពី១៣០០វិទ្យាល័យ បានចូលរួមក្នុងកម្មវិធីសិក្សាដ៏ធំបំផុតមួយនេះ ដែលមិនធ្លាប់មានពីមុនមក នៅសហរដ្ឋអាមេរិក។ ក្នុងចំណោមអ្នកចូលរួមទាំងអស់ គ្មានសិស្សណាម្នាក់អាចមើលដឹងជាមុន ថាជីវិតរបស់ខ្លួន នឹងទៅជាយ៉ាងណា នៅពេលអនាគតឡើយ។
យ៉ាងណាមិញ លោកសូល ដែលជាអ្នកស្រុកតើសុស ក៏មិនបានដឹងជាមុនថា ជីវិតគាត់នឹងទៅជាយ៉ាងណាដែរ។ កាលគាត់នៅជាយុវជន គោលដៅរបស់គាត់ គឺបំផ្លាញពួកជំនុំរបស់ព្រះយេស៊ូវគ្រីស្ទ(កិច្ចការ ៧:៥៨-៨:៣ កាឡាទី ១:១៣)។ តែក្រោយមក គាត់ក៏បានទទួលជឿព្រះយេស៊ូវ ហើយគាត់ក៏ក្លាយជាសាវ័កប៉ុល ដោយគាត់មានបេសកកម្មបង្កើតពួកជំនុំ ឲ្យមានចំនួនកាន់តែច្រើនជាពហុគុណវិញ។ នៅពេលដែលសាវ័កប៉ុលធ្វើដំណើរ ទៅទីក្រុងយេរ៉ូសាឡឹម គាត់ត្រូវប្រឈមមុខនឹងការចាប់ខ្លួនដាក់គុក និងទុក្ខលំបាកជាច្រើន តែគាត់បានមានប្រសាសន៍ថា “ខ្ញុំមិនរាប់ជីវិតនេះ ទុកជារបស់វិសេសដល់ខ្ញុំដែរ ឲ្យតែខ្ញុំបានបង្ហើយការរត់ប្រណាំងរបស់ខ្ញុំដោយអំណរចុះ ព្រមទាំងការដែលខ្ញុំទទួលពីព្រះអម្ចាស់យេស៊ូវ គឺឲ្យខ្ញុំបានធ្វើបន្ទាល់សព្វគ្រប់ ពីដំណឹងល្អនៃព្រះគុណព្រះវិញ” (កិច្ចការ ២០:២៤)។
នៅពេលគោលដៅនៃជីវិតរបស់យើង គឺជាការថ្វាយសិរីល្អដល់ព្រះមានព្រះអម្ចាស់ នោះទ្រង់នឹងដឹកនាំ ហើយការពារយើងគ្រប់ជំហ៊ានទាំងអស់ នៃដំណើរជីវិតរបស់យើង។ ពេលដែលយើងថ្វាយក្តីសង្ឃឹម និងក្តីស្រម៉ៃរបស់យើងក្នុងព្រះហស្តព្រះ នោះអ្វីៗគ្រប់យ៉ាង…
ផ្តួលរំលំជញ្ជាំងនោះ!
សម្រាប់ប្រជាជនដែលបានរស់នៅ ក្នុងប្រទេសអាឡឺម៉ង់ខាងកើត កាលពីជាង៥០ឆ្នាំមុន ពាក្យ “ជញ្ជាំង” គឺជាពាក្យពីម៉ាត់ ដែលអាចពិពណ៌នាអំពីរបាំងបេតុង ដែលគេបានសាងសង់នៅថ្ងៃ ១៣ ខែសីហា ឆ្នាំ ១៩៦១ ដើម្បីពុះខណ្ឌប្រទេសអាឡឺម៉ងខាងកើត និងអាឡឺម៉ង់ខាងលិច។ ក្រោយមក គេបានសង់បន្ថែមពីលើជញ្ជាំងនោះ ដែលធ្វើឲ្យគេស្ទើរតែមិនអាចឆ្លងកាត់បាន ដោយសារមានបន្លាលួស និងទាហានចាំការពារ។ ប៉ុន្តែ ក្នុងឆ្នាំ ១៩៨៩ គេក៏បានរំលំជញ្ជាំងនោះ ហើយក៏លែងមានរបាំងអ្វីមកពុះចែកប្រទេសទាំងពីរទៀតហើយ។
យ៉ាងណាមិញ នៅមានជញ្ជាំងមួយប្រភេទទៀត ដែលយើងត្រូវដកចេញផងដែរ គឺជញ្ជាំងពុះខណ្ឌឲ្យមនុស្ស ជាតិ ដាច់ចេញពីព្រះ។ ជញ្ជាំងនោះត្រូវបានសាងសង់ នៅក្នុងសួនច្បារអេដែន ពេលដែលបុរសម្នាក់ និងស្រ្តីម្នាក់ បានធ្វើការបះបោរដំបូងបំផុត ទាស់ប្រឆាំងនឹងព្រះ(លោកុប្បត្តិ ៣)។ ហើយមនុស្សយើងក៏បានបន្តការបះបោរនេះ ចាប់តាំងពីពេលនោះមក។ តើអ្នកអាចស្រមៃថា ជញ្ជាំងនោះមានសណ្ឋានដូចម្តេចខ្លះ? បទគម្ពីរអេសាយ ៥៩:២ បានចែងថា “គឺជាអំពើទុច្ចរិតរបស់ឯងរាល់គ្នា ដែលបានខណ្ឌជាកណ្តាលឯង ហើយនឹងព្រះនៃឯងទេតើ ហើយអំពើបាបរបស់ឯងរាល់គ្នា បានបាំងព្រះភក្ត្រទ្រង់មិនឲ្យឯងឃើញ”។
ទោះជាយ៉ាងណាក៏ដោយ ការសុគ និងការមានព្រះជន្មរស់ឡើងវិញ នៃព្រះយេស៊ូវ បានធ្វើឲ្យយើងអាចផ្សះផ្សាជាមួយព្រះបាន(២កូរិនថូស ៥:១៧-២១)។ ព្រះយេស៊ូវបានលះបង់ព្រះជន្មជាដង្វាយលោះបាបយើង ដើម្បីរំលំជញ្ជាំងនោះហើយ ដូចនេះយើងអាចផ្សះផ្សានឹងព្រះ ដោយទទួលជឿទ្រង់។ ការសុគតរបស់ព្រះគ្រីស្ទក៏បានផ្តួលរំលំជញ្ជាំងដទៃទៀត…
ការសង្ស័យ និងសេចក្តីជំនឿ
តើគ្រីស្ទបរិស័ទដែលមានការសង្ស័យអំពីសេចក្តីជំនឿរបស់ខ្លួនម្តងម្កាង អាចមានប្រសិទ្ធិភាព នៅក្នុងការងារបម្រើព្រះឬទេ។ អ្នកខ្លះគិតថា គ្រីស្ទបរិស័ទដែលពេញវ័យ ហើយមានការលូតលាស់ មិនដែលមានការសង្ស័យ អំពីសេចក្តីជំនឿរបស់ខ្លួនទេ។ ប៉ុន្តែ យើងត្រូវដឹងថា មានបទពិសោធន៍ខ្លះជួយស្អាងជំនឿរបស់យើង ហើយក៏ មានបទពិសោធន៍ដែលអាចនាំឲ្យយើងមានការសង្ស័យម្តងម្កាលផងដែរ។
ពេលសាវ័កថូម៉ាសមានការសង្ស័យ អំពីការមានព្រះជន្មឡើងវិញរបស់ព្រះយេស៊ូវ បានជាគាត់និយាយថា “បើខ្ញុំមិនឃើញស្នាមដែកគោល នៅព្រះហស្តទ្រង់ ទាំងលូកម្រាមដៃទៅក្នុងស្នាមដែកគោលនោះ ហើយលូកដៃខ្ញុំទៅក្នុងចំហៀងទ្រង់ នោះខ្ញុំមិនព្រមជឿទេ”(យ៉ូហាន ២០:២៥)។ ព្រះគ្រីស្ទមិនបានស្តីបន្ទោសលោកថូម៉ាសទេ ផ្ទុយទៅវិញ ទ្រង់បានបង្ហាញភស្តុតាង ដែលគាត់បានសួររកនោះទៀតផង។ សាវ័កថូម៉ាសក៏បានទូលទ្រង់ ទាំងចិត្តភ្ញាក់ផ្អើលថា “ឱព្រះអម្ចាស់នៃទូលបង្គំ ឱព្រះនៃទូលបង្គំអើយ”(២០:២៨)។ បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង ព្រះគម្ពីរសញ្ញាថ្មីមិនបាននិយាយអ្វីទៀត អំពីលោកថូម៉ាសទេ។
ទោះជាយ៉ាងណាក៏ដោយ មានឯកសារមួយចំនួនរបស់ពួកជំនុំដំបូង បានអះអាងថា លោកថូម៉ាសបានទៅបំពេញបេសកកម្ម នៅប្រទេសឥណ្ឌា។ គាត់បានផ្សាយដំណឹងល្អ ធ្វើការអស្ចារ្យ និងបង្កើតពួកជំនុំនៅទីនោះ។ ក្នុងចំណោមពួកជំនុំទាំងនោះ មានពួកជំនុំខ្លះ នៅតែមានដំណើរការជាធម្មតា ហើយបានអះអាងថា លោកថូម៉ាសជាស្ថាបនិករបស់ខ្លួនទៀតផង។
យើងមិនត្រូវបណ្តោយឲ្យការសង្ស័យ ក្លាយជាទម្លាប់របស់យើងឡើយ។ ចូរអនុញ្ញាតឲ្យព្រះដឹកនាំអ្នក ដើម្បីឲ្យអ្នកមានការយល់ដឹងកាន់តែស៊ីជម្រៅ អំពីសេចក្តីពិតរបស់ទ្រង់។ ចូរធ្វើឲ្យជំនឿរបស់អ្នកថ្មីឡើង។ អ្នកនៅតែអាចសម្រេចកិច្ចការធំថ្វាយទ្រង់។–Dennis Fisher
ភ្នែកសម្រាប់មើល
មានពេលមួយខ្ញុំបានទៅធ្វើដំណើរកម្សាន្ត នៅឯប្រទេសអ៊ីស្រាអែល។ ពេលខ្ញុំក្រឡេកមើលទៅទឹកដីសន្យាជាលើកទីមួយ ពីលើភ្នំម៉ូអាប់ ខ្ញុំមិនបានឃើញភាពស្រស់ស្អាត ដូចការរំពឹងទុកឡើយ។ ខណៈពេលខ្ញុំមើលទៅក្រុងយេរីខូ ខ្ញុំក៏បានសួរអ្នកនាំផ្លូវរបស់យើងថា “ពេលដែលប្រជាជនអ៊ីស្រាអែលមកដល់ទឹកដីសន្យា តើពួកគេបានឃើញទិដ្ឋភាពដែលស្រស់ស្អាតខ្លាំងជាងនេះឬ?” កាលនោះ ខ្ញុំគិតថា ទិដ្ឋភាពនៅត្រើយខាងកើត នៃទន្លេយ័រដាន់ មានភាពខុសគ្នាយ៉ាងខ្លាំង ពីត្រើយខាងលិចហើយ។ តែនាងបានឆ្លើយថា “ទេ តំបន់នេះមានទិដ្ឋភាពដូចនេះ អស់រយៈពេលរាប់ពាន់ឆ្នាំហើយ”។
ខ្ញុំក៏រៀបពាក្យសួរម្តងទៀតថា “តើពួកអ៊ីស្រាអែលបានឃើញអ្វីខ្លះ ពេលដែលពួកគេចូលមកដល់តំបន់នេះ?” នាងក៏តបថា “កាលនោះ ពួកគេបានឃើញព្រៃដង្គុំធំជាងគេ ក្នុងវាលរហោស្ថាននៃពិភពលោកទាំងមូល”។
ឥឡូវនេះ ខ្ញុំយល់ហើយ។ ខ្ញុំបានធ្វើដំណើរកម្សាន្តតាមឡានក្រុងដែលមានម៉ាស៊ីនត្រជាក់ដ៏ទំនើប កាត់តាមវាលរហោស្ថាន ហើយមានដបទឹកត្រជាក់ដាក់តាមខ្លួន។ ដូចនេះ សម្រាប់ខ្ញុំ ព្រៃដង្គុំគ្មានអ្វីអស្ចារ្យទេ។ តែជនជាតិអ៊ីស្រាអែលបានវិលវល់ ក្នុងវាលរហោស្ថាន ដ៏ក្តៅហួតហែង អស់រាប់សិបឆ្នាំ។ សម្រាប់ពួកគេ ដើមឈើតូចៗដុះរង្វើលៗ ដែលពួកគេមើលឃើញពីចម្ងាយ គឺជាប្រភពទឹកដែលនាំមកនូវភាពស្រស់ស្រាយ និងការទ្រទ្រង់ជីវិត។ កាលនោះពួកគេកំពុងតែក្រៀមក្រោះ តែពេលនេះខ្ញុំកំពុងតែមានភាពស្រស់ស្រាយ។ ពួកគេកំពុងខ្សោះល្វើយ តែខ្ញុំកំពុងតែស្រណុកស្រួល។ ពួកគេបានចំណាយពេលរង់ចាំ អស់៤០ឆ្នាំ ទំរាំតែបានចូលទឹកដីសន្យា តែខ្ញុំបានចំណាយពេលតែ៤ម៉ោងប៉ុណ្ណោះ។
យើងអាចរកឃើញ សេចក្តីសប្បុរសរបស់ព្រះ នៅកន្លែងដែលស្ងួតហួតហែង និងមានការពិបាក គឺមិនខុសពីការដែលយើងអាចរកឃើញទឹក នៅក្នុងព្រៃរបោះក្នុងវាលរហោស្ថានឡើយ។ តើមានពេលប៉ុន្មានដងហើយ ដែលយើងមិនបានឃើញសេចក្តីសប្បុររបស់ទ្រង់…
ស្វែងរក និងជួយសង្រ្គោះ
លោកឡាចឡាន មែកការី(Lachlan Macquarie) គឺជាអភិបាលរដ្ឋញូសោតវេល(New South Wales) នៃប្រទេសអូស្រ្តាលី ចាប់ពីឆ្នាំ ១៨១០-១៨២១។ គាត់មានវិធីធ្វើឲ្យមនុស្សគ្រប់គ្នា មានអារម្មណ៍កក់ក្តៅ នៅក្នុងតំបន់ដែលរដ្ឋាភិបាលបានចូលកាន់កាប់ថ្មីៗ។ ពេលដែលប្រជាជន អ្នកធ្វើការរដ្ឋ និងពួកមន្ត្រីទាហានមានការរើសអើង មកមើលពួកអ្នកទោស ដែលគេបានដោះលែង និងដឹកជញ្ជូនពីចក្រភពអង់គ្លេសមក លោកអភិបាលមែកការី ក៏បានទទូចសុំឲ្យគេចាត់ទុកអ្នកទាំងនោះ ជាប្រជាជនដែលមានសិទ្ធិស្មើគ្នា ក្នុងសង្គម។
យ៉ាងណាមិញ ព្រះយេស៊ូវបានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះលោកសាខេ ដែលជាអ្នកយកពន្ធ ដែលគេស្អប់ខ្ពើម និងមិនរាប់អាន នៅក្រុងយេរីខូ ហើយបានរាប់បញ្ចូលគាត់ នៅក្នុងផែនការនៃសេចក្តីសង្រ្គោះរបស់ទ្រង់(លូកា ១៩:១-១០)។ គាត់ចង់ឃើញព្រះយេស៊ូវខ្លាំងណាស់ បានជាគាត់ឡើងដើមឈើ ដើម្បីឲ្យបានឃើញទ្រង់។ ពេលព្រះយេស៊ូវយាងកាត់តាមនោះ ទ្រង់បានជ្រាប អំពីចិត្តឆេះឆួលរបស់គាត់ ហើយបានឲ្យគាត់ចុះពីដើមឈើនោះ មក ព្រោះទ្រង់សព្វព្រះទ័យនឹងជួបគាត់ នៅក្នុងផ្ទះរបស់គាត់។ ពេលនោះ មានអ្នកខ្លះបានរិះគន់ការដែលព្រះយេស៊ូវចំណាយពេលជាមួយមនុស្សមានបាប ប៉ុន្តែ សេចក្តីស្រឡាញ់ដែលទ្រង់បានបង្ហាញដល់លោកសាខេ បានធ្វើឲ្យជីវិតគាត់ផ្លាស់ប្រែ។ គាត់បានប្រែចិត្ត ហើយក៏បានសងប្រាក់ដែលគាត់បានកេងបំបាត់ ឲ្យទៅគេវិញ។ ដូចនេះ សេចក្តីសង្រ្គោះបានចូលមកដល់ផ្ទះរបស់គាត់ហើយ។
ព្រះយេស៊ូវទ្រង់មានព្រះរាជបេសកកម្មដ៏សាមញ្ញមួយ គឺស្វែងរកមនុស្សបាត់បង់ ទោះបីជាពួកគេមានឋានៈអ្វីក៏ដោយ នៅក្នុងសង្គម ហើយសម្រេចផែនការនៃសេចក្តីសង្រ្គោះរបស់ព្រះ ក្នុងជីវិតពួកគេ។ ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ នេះក៏ជាបេសកកម្មរបស់យើងផងដែរ។–Marvin…
ការកម្សាន្តចិត្ត ក្នុងពេលជាប់ជាឈ្លើយ
នៅថ្ងៃទី ១០ កុម្ភះ ឆ្នាំ ១៦៧៥ អ្នកតាំងទីលំនៅប្រហែល៥០ក្រុមគ្រួសារ នៅក្នុងភូមិមួយ នៅក្រុងលេនខាស់ស្ទ័រ រដ្ឋម៉ាសាឈូសេត កំពុងខ្លាចជនជាតិដើម នៅអាមេរិក វាយលុកចូលកន្លែងរស់នៅរបស់ពួកគេ។ លោកយ៉ូសែប រ៉លែនសិន(Joseph Rowlandson) ដែលជាអ្នកបម្រើព្រះនិកាយភួរីទិន(Puritan) នៅក្នុងភូមិនោះ កំពុងសុំការការពារពីរដ្ឋាភិបាល នៅក្រុងបូស្តុន(Boston) ពេលដែលអ្នកស្រីម៉ារី(Mary) ដែលជាភរិយារបស់គាត់ កំពុងនៅជាមួយកូនៗ ក្នុងភូមិនោះ។ ពេលថ្ងៃរះឡើង ពួកជនជាតិដើមទាំងនោះ ក៏បានវាយលុកចូលក្នុងភូមិ។ ពួកនោះសម្លាប់ប្រជាជនមួយចំនួន ហើយបានចាប់អ្នកស្រីម៉ារី និងអ្នកដែលរួចជីវិតដទៃទៀត យកទៅជាមួយ។ អ្នកស្រីម៉ារីបានពិសោធនឹងភាពសប្បុរស ក៏ដូចជាភាពសាហាវព្រៃផ្សៃរបស់ពួកនោះ។ ពួកជនជាតិដើមអាមេរិក បានដឹងលក្ខណៈនៃជំនឿសាសនារបស់ប្រជាជនទាំងនោះ បានជាពួកគេប្រគល់ព្រះគម្ពីរមួយក្បាលឲ្យនាង គឺព្រះគម្ពីរដែលពួកគេបានរឹបអូសយកកាលនោះ។ ក្រោយមក នាងក៏បានសរសេរក្នុងសៀវភៅកំណត់ហេតុរបស់នាង អំពីការនឹកចាំអំពី “សេចក្តីសប្បុរសរបស់ព្រះ ដែលបានប្រទាននូវបទគម្ពីរជាច្រើន ដើម្បីលើកទឹកចិត្តនាង ត្រូវនឹងស្ថានភាពដ៏លំបាក ក្នុងពេលនោះ”។ ព្រះបន្ទូលព្រះបានផ្តល់ឲ្យនាង នូវការកម្សាន្តចិត្តដ៏អស្ចារ្យ មុនពេលគេលោះនាង នៅថ្ងៃទី២ ខែសីហា។
ពេលដែលពួកសាសន៍យូដាបានដឹងថា ចក្រភពបាប៊ីឡូន នឹងលើកទ័ពចូលមកចាប់ពួកគេជាឈ្លើយ(អេសាយ ៣៩:៥-៧) ពួកគេប្រាកដជាមានទុក្ខព្រួយជាខ្លាំង។ ប៉ុន្តែ សូម្បីតែនៅពេលដែលពួកគេកំពុងរង់ចាំទុក្ខវេទនានោះមកដល់ ក៏ព្រះទ្រង់នៅតែកម្សាន្តចិត្តពួកគេ ដោយពាក្យថា “ព្រះបន្ទូលនៃព្រះយេហូវ៉ាដែលបានថានោះ ក៏ល្អហើយ!”(ខ.៨)។…
អ្នកឈ្នះ និងអ្នកចាញ់
ពេលដែលការប្រកួតកីឡាបាល់ឱប អិនអេហ្វអ៊ែល(NFL)បានបញ្ចប់ ក្រុមឆ្នេរបៃតង ភែកឃ័រ(Green Bay Packers) បានអបអរសាទរជ័យជម្នះ ដែលខ្លួនដណ្តើមបានពីក្រុមខ្លាឃ្មំឈីកាហ្កូ(Chicago Bears)។ ពេលនោះ លីសា(Lisa)កូនស្រីរបស់ខ្ញុំ បានកត់សំគាល់ឃើញថា អេលីណា(Eliana)កូនស្រីរបស់នាង ដែលមានអាយុ៤ឆ្នាំកំពុងតែយំ ក្នុងព្រឹត្តិការណ៍នោះ។ ការនេះដូចជាចម្លែក ព្រោះឪពុកម្តាយរនាងមិនបានខ្វល់ថា ក្រុមណាឈ្នះឬចាញ់ឡើយ។ ពេលដែលលីសាសួរអេលីណាថា ហេតុអ្វីបានជានាងយំ នាងក៏ឆ្លើយថា “ព្រោះខ្ញុំអាណិតក្រុមខ្លាឃ្មំ។ មើលទៅពួកគេ ដូចជាស្រងូតស្រង៉ាត់ណាស់”។
ត្រង់ចំណុចនេះ តើក្មេងតូចដែលមិនទាន់បានចូលរៀននេះសាលាមេត្តេយ្យនេះ បានបង្រៀនយើងអ្វីខ្លះ អំពីការអាណិតអាសូរ? ក្នុងពិភពលោកនេះ គេឲ្យតម្លៃយ៉ាងខ្លាំងទៅលើអ្នកឈ្នះ ខណៈពេលដែលអ្នកចាញ់ត្រូវគេបដិសេធ បំភ្លេច និងត្រូវគេនិយាយអាក្រក់ តែទន្ទឹមនឹងនោះ យើងចាំបាច់ត្រូវចាំថា មនុស្សត្រូវការការអាណិតអាសូរ។ ពេលដែលយើងឃើញអ្នកដទៃ កំពុងបាត់បង់អ្វីមួយ តើយើងនឹងស្ម័គ្រចិត្តសម្រក់ទឹកភ្នែកជាមួយពួកគេ និងឱបពួកគេ ហើយជួយពួកគេឬទេ?
មានបទគម្ពីរជាច្រើន ដែលបានលើកទឹកចិត្តយើង ឲ្យប្រព្រឹត្តចំពោះអ្នកដទៃ ដោយចិត្តក្តួលអាណិត។ បទគម្ពីរភីលីព ២:១-៣ បានប្រាប់យើង ឲ្យគិតអំពីប្រយោជន៍អ្នកដទៃ ឲ្យលើសជាងខ្លួនឯង គឺមិនត្រូវគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ បទគម្ពីរ ១ពេត្រុស ៣:៨-១២ បានរំឭកយើងថា ការអាណិត គឺជាការរាប់អ្នកដទៃ “ជាបងប្អូន” ហើយម្យ៉ាងទៀត បទគម្ពីរកូឡូស…
សញ្ញាឧទាន ក្នុងលំហរអាកាស
កាលពីខែសីហា ឆ្នាំ២០១១ អង្គការណាសាបានចេញផ្សាយនូវរូបថតមួយសន្លឹក ដែលកែវយឺត ហាប់ប៊ល(Hubble) ថតបាន។ រូបថតដែលគេបានកែសម្រួលនេះ បានធ្វើឲ្យមានស្នាមញញឹម នៅលើផ្ទៃមុខមនុស្សជាច្រើន។ នៅក្នុងរូបថតនោះ គេឃើញមានកាឡាក់ស៊ីពីរ កំពុងចាប់ផ្តើមបុកគ្នា។ ពន្លឺដែលកើតចេញពីការបុកគ្នានេះ មានរាងដូចសញ្ញាឧទាន(!)នៅក្នុងលំហរអាកាស។ យោងតាមស្ថិតិចុងក្រោយ ដែលខ្ញុំបានអាន បានឲ្យដឹងថា នៅក្នុងសកលលោកទាំងមូល មានកាឡាក់ស៊ីចំនួនមួយម៉ឺនកោដ ដែលគេអាចសង្កេតមើល។ នៅក្នុងកាឡាក់ស៊ីនីមួយៗ មានផ្កាយរាប់ម៉ឺនកោដ ហើយជាងនេះទៅទៀត គេបានរកឃើញកាឡាក់ស៊ីកាន់តែច្រើនក្នុងលំហរអាកាស។
ពេលដែលខ្ញុំបានឃើញ ប៉ុស្តិ៍ស៊ីអិនអិន(CNN)ផ្សាយ អំពីពន្លឺភ្លើង ដែលមានរាងដូចសញ្ញាឧទាន នៅក្នុងលំហរអាកាសយ៉ាងដូចនេះ ខ្ញុំក៏បាននឹកចាំអំពីព្រះអទិករដ៏អស្ចារ្យនៃយើង។ ផ្ទៃមេឃសម្តែងពីសិរីល្អទ្រង់(ទំនុកដំកើង ១៩:១) ប៉ុន្តែ ទ្រង់ធំជាងផ្ទៃមេឃ ដែលជាស្នាព្រះហស្តទ្រង់ទៅទៀត។ បន្ទាប់ពីស្តេចសាឡូម៉ូនបានសាងសង់ព្រះវិហារ សម្រាប់ថ្វាយព្រះអម្ចាស់ចូលគង់សណ្ឋិត ទ្រង់បានអធិស្ឋានថា “តើព្រះនឹងគង់លើផែនដីជាប្រាកដឬ មើល ផ្ទៃមេឃ និងអស់ទាំងជាន់នៃផ្ទៃមេឃ នោះមិនល្មមឲ្យទ្រង់គង់ចុះទៅហើយ ចំណង់បើព្រះវិហារដែលទូលបង្គំបានស្អាងនេះ តើនឹងចង្អៀតអម្បាលម៉ានទៅទៀត”(១ពង្សាវតាក្សត្រ ៨:២៧)។ ទ្រង់ជ្រាបថា បើអស់ទាំងជាន់នៃផ្ទៃមេឃ មិនល្មមនឹងឲ្យព្រះគង់នៅផង ចុះទំរាំតែព្រះវិហារដែលទ្រង់បានសង់ ប្រាកដជាមិនអាចឲ្យព្រះទ្រង់គង់នៅចុះបានឡើយ។
ព្រះអម្ចាស់ទ្រង់ធំណាស់ គឺធំហួសការស្មានរបស់យើងទៅទៀត។ ប៉ុន្តែ ទ្រង់បានអនុញ្ញាតឲ្យយើងអាចស្គាល់ទ្រង់ តាមរយៈអង្គព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះរាជបុត្រា ដែលទ្រង់បានចាត់ឲ្យមកចាប់កំណើត ក្នុងលោកិយនេះ ទ្រង់បានសុគត…
តែងតែ
ខ្ញុំចូលចិត្តប្រើពាក្យ តែងតែ និង មិនដែល ។ ខ្ញុំបានប្រើពាក្យទាំងពីរនេះ នៅក្នុងការនិយាយលើកទឹកចិត្តខ្លួនឯងឲ្យមានសង្ឃឹម។ ខ្ញុំចូលចិត្តគិតថា ខ្ញុំតែងតែ អាចមានចិត្តសប្បាយជានិច្ច ហើយការរស់នៅ នឹងមិនដែល មានការខកចិត្តឡើយ។ ប៉ុន្តែ តាមពិត ខ្ញុំមិនតែងតែ មានចិត្តសប្បាយជានិច្ចឡើយ ហើយការរស់នៅ មិនដែល សមតាមបំណងជានិច្ចដែរ។
ដូចនេះ ពាក្យនេះអាចនាំឲ្យយើងមានសង្ឃឹមបាន លុះណាតែយើងគិតអំពីព្រះបន្ទូលសន្យា របស់ព្រះយេស៊ូវ អំពីព្រះវត្តមានរបស់ទ្រង់។ ពេលដែលពួកសិស្សមានការបារម្ភថា ពួកគេនឹងត្រូវរស់នៅដោយខ្លួនឯង ទ្រង់បានមានបន្ទូលថា “ខ្ញុំនឹងគង់នៅជាមួយអ្នករាល់គ្នាជានិច្ច”(ម៉ាថាយ ២៨:២០)។ ព្រះគម្ពីរហេព្រើរក៏បានរំឭកយើងផងដែរថា ព្រះយេស៊ូវបានមានបន្ទូលថា “អញនឹងមិនចាកចេញពីឯង ក៏មិនបោះបង់ចោលឯងឡើយ” បានជាយើងរាល់គ្នាអាចនឹងនិយាយ ដោយក្លាហានថា “ខ្ញុំមិនព្រមខ្លាចឡើយ ព្រោះព្រះអម្ចាស់ទ្រង់ជាជំនួយខ្ញុំ តើមនុស្សនឹងធ្វើដល់ខ្ញុំ ជាយ៉ាងណាបាន”(ហេព្រើរ ១៣:៥-៦)។ ហើយសាវ័កប៉ុលបានបញ្ជាក់ដល់គ្រីស្ទបរិស័ទទាំងអស់ថា “យើងនឹងនៅជាមួយនឹងព្រះអម្ចាស់ជាដរាបទៅ”(១ថែស្សាឡូនិច ៤:១៧)។ បទគម្ពីរទាំងនេះពិតជាលើកទឹកចិត្តយើងណាស់!
ទោះបីជាដំណើរជីវិតរបស់យើង ហាក់ដូចជាមានលក្ខណៈ គួរឲ្យភ័យខ្លាចយ៉ាងណាក៏ដោយ ហើយទោះបីជាអនាគតរបស់យើង ហាក់ដូចជាអស់សង្ឃឹមយ៉ាងណាក៏ដោយ ក៏យើងនៅតែអាចមានចិត្តក្លាហាន និងការកម្សាន្តចិត្ត ដោយសារព្រះវត្តមាននៃព្រះ ដែលគង់ជាប់យើងជានិច្ច និងជួយឲ្យយើងអាចឆ្លងកាត់ការលំបាកទាំងអស់នោះ។ ជាងនោះទៅទៀត ពេលដែលជីវិតយើងចប់ទៅ យើងក៏នឹងនៅជាមួយទ្រង់ ដោយបានឃើញមុខទល់នឹងមុខ ជារៀងរហូត។…