ប្រភេទ  |  June

ការគោរព សម្រាប់អ្នកដែលបានធ្វើការដ៏ល្អប្រពៃ

បន្ទាប់​ពី​លោក​ចេមស៍(James) បាន​ធ្វើ​ការ​បម្រើ​ប្រទេស​ជាតិ​គាត់ អស់​រយៈ​ពេល​ពីរ​ទសវត្សរ៍ ក្នុង​នាម​ជា​អ្នក​បើក​បរ​ឧទ្ធម្ភាគ​ចក្រ​យោធា គាត់​ក៏​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ ដើម្បី​ធ្វើ​ការ​ជា​គ្រូ​បង្រៀន​បម្រើ​ដល់​សហគមន៍​របស់​គាត់។ ប៉ុន្តែ ដោយ​សារ​គាត់​នឹក​ឧទ្ធម្ភាគ​ចក្រ​ពេក គាត់​ក៏​បាន​ទៅ​ទទួល​ការ​ងារ ជា​អ្នក​បើក​បរឧទ្ធម្ភាគ​ចក្រ​សង្រ្គោះ​បន្ទាន់ ឲ្យ​មន្ទីរ​ពេទ្យ​ក្នុង​តំបន់​ដែល​គាត់​រស់​នៅ។ គាត់​ក៏​បាន​បើក​បរ​ឧទ្ធម្ភាគ​ចក្រ រហូត​ដល់​ពេល​គាត់​មាន​វ័យ​ចាស់។

ឥឡូវ​នេះ យើង​ដល់​ពេល​ដែល​ត្រូវ​និយាយ​លា​គាត់។​ ខណៈ​ពេល​ដែល​មិត្ត​ភក្តិ ក្រុម​គ្រួសារ និង​មិត្ត​រួម​ការងារ​ដែលមាន​ឯក​សណ្ឋាន កំពុង​តែ​ឈរ​តម្រៀប​គ្នា នៅ​ទី​បញ្ចុះ​សព មិត្ត​រួម​ការងារ​របស់​គាត់​ម្នាក់ ក៏​បាន​ប្រើ​វិទ្យុ​ទាក់​ទង​ ដើម្បី​ឲ្យ​គេ​បំពេញ​បេសក​កម្ម​ឧទ្ធម្ភាក​ចក្រ​ជា​លើក​ចុង​ក្រោយ សម្រាប់​លោក​ចេមន៍​។ មិន​យូរ​ប៉ុន្មាន យើង​ក៏បាន​ឮ​សម្លេង​ស្លាប​ចក្រ​ឧទ្ធម្ភាគ​ចក្រ ដែល​កំពុង​តែ​វិល​ជក់​ខ្យល់ ងាយ​ឲ្យ​យើង​ចំណាំ​បាន​ពី​ចម្ងាយ។​ យើង​ក៏​បានឃើញ​ឧទ្ធម្ភាគ​ចក្រ​មួយ​គ្រឿង កំពុង​តែ​ហោះ​ឆ្វែល​ជុំវិញ​សួន​បញ្ចុះ​សព ហើយ​ក៏​បាន​សំកាំង​មួយ​សន្ទុះ នៅ​លើ​អាកាស ដើម្បី​ធ្វើ​ការ​គោរព ចំពោះ​សព​របស់​លោក​ចេមស៍ ហើយ​ក៏​បាន​បើក​ត្រឡប់​ទៅ​មន្ទីរ​ពេទ្យ​វិញ។ នៅ​ពេល​នោះ សូម្បី​តែ​មន្ត្រី​ទាហាន​ដែល​មាន​វត្ត​មាន​នៅ​ទីនោះ ក៏​មិន​អាច​ទប់​ទឹក​ភ្នែក​បាន​ដែរ។

ពេល​ដែល​ស្តេច​សូល និង​បុត្រា​ទ្រង់ ព្រះ​នាម​យ៉ូណា​ថាន បាន​បាត់​បង់​ព្រះ​ជន្ម​នៅ​ក្នុង​សង្រ្គាម ដាវីឌ​ក៏​បាន​និពន្ធ​បទ​ទំនួញ ដែល​មាន​ចំណង​ជើង​ថា “ទំនួញ​នៃ​ធ្នូ” (២សាំយ៉ូអែល ១:១៧)។ គឺ​ដូច​ដែល​ទ្រង់​បាន​ថ្លែង​ឡើង​ថា “ឱ​សាសន៍​អ៊ីស្រាអែល​អើយ អ្នក​ដ៏​ជា​សិរីល្អ​នៃ​ឯង បាន​ត្រូវ​គេ​សំឡាប់​នៅ​លើ​ទី​ខ្ពស់​របស់​ឯង ឱះឱ​ពួក​ខ្លាំង​ពូកែ​បាន​ដួល​ស្លាប់​ហើយ”(ខ.១៩)។ យ៉ូណាថាន គឺ​ជា​មិត្ត​ជិត​សិ្នទ្ធ​បំផុត របស់​ដាវីឌ និង​ជា​មិត្ត​រួម​អាវុធ​ផង​ដែរ។ ហើយ​ទោះ​បី​ជា​ដាវីឌ និង​ស្តេច​សូល​បាន​ក្លាយ​ជា​ខ្មាំង​សត្រូវ​នឹង​គ្នា​ក៏​ដោយ ក៏​ដាវីឌ​នៅ​តែ​គោរព​អ្នក​ទាំង​ពីរ​ដដែល។ គឺ​ដូច​ដែល​ទ្រង់​បាន​សរសេរ…

ព្រះគ្រីស្ទ ជាព្រះដ៏ប្រោសលោះ

នៅទី​ក្រុង​រីអូ ដឺ ចេនេរ៉ូ(Rio de Janeiro) មាន​រូប​ចម្លា​ក់​ព្រះគ្រីស្ទ ជា​ព្រះដ៏ប្រោសលោះ ដ៏ធំសម្បើម ដែល​ខ្ពស់ត្រដែតនៅលើភ្នំ ទតមើលមកទីក្រុង​នោះ​ នៅ​ខាង​ក្រោម។ រូបចម្លាក់ដ៏ល្បីល្បាញមួយនេះ ជារូបចម្លាក់ព្រះយេស៊ូវ​លាត​សន្ធឹងព្រះ​ហស្តទាំងសង​ខាង ដែលយើងមើលទៅតួខ្លួននៃរូបចម្លាក់នោះទាំងមូល មាន​រាង្គជាឈើឆ្កាង​។ លោក​ហេតទ័រ ដឺ ស៊ីលវ៉ា ខូស្តា(Heitor de Silva Costa) ដែល​ជា​ស្ថាបត្យ​ករ​ប្រេស៊ីល បាន​រចនា​រូប​ចម្លាក់​មួយ​នេះ។ គាត់​បានស្រមៃ​ថា ពេល​ពល​រដ្ឋ​នៅទីក្រុ​ងនោះ​ ក្រោក​ពីព្រលឹម ពួក​គេនឹ​ង​បាន​ឃើញ​រូប​ចម្លាក់​ព្រះយេស៊ូវ លេច​ឡើង ចេញ​ពីភាព​ងងឹត​មុន​គេ​ នៅពេ​លពេល​ទៀប​ភ្លឺ។  គាត់ក៏​សង្ឃឹ​មផ​ងដែ​រថា​ ពេល​ថ្ងៃលិ​ច អ្នក​ក្រុងរីអូ នឹង​បាន​ឃើញ​ពន្លឺព្រះ​អាទិត្យ​លិច ពី​ក្រោយ​ព្រះកេសរូបច​ម្លា​ក់​ព្រះយេ​ស៊ូវ។

ជាកា​រពិ​ត​ណា​ស់  យើងមិ​ន​​ថ្វា​យ​បង្គំ​រូប​ចម្លាក់​រប​ស់​ព្រះយេស៊ូវ​​ទេ តែរូប​ចម្លា​ក់របស់ទ្រង់ ដែល​គេបា​នសាងស​ង់ នៅទី​ក្រុងរីអូ ប្រទេស​ប្រេស៊ីល​ បានធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា​ ជារៀង​រាល់ថ្ងៃ​ យើងចាំបាច់ត្រូ​វ​មើល​ទៅ​ព្រះស​ង្រ្គោះយើង ដែល​ជា​ព្រះដ៏​ពិ​ត ជា​រៀងរាល់​ថ្ងៃ ក្នុង​ពេល​ដែល​យើង​មានសេ​ចក្តី​សុខ​ ក៏ដូ​ច​ជានៅពេល​យើងមា​ន​ទុក្ខ​លំបា​ក។ ពេល​លោក​យ៉ូបកំ​ពុង​រ​ងទុក្ខ​វេទ​នា​ គាត់មានប្រ​សាស​ន៍ថា “ឯ​ខ្ញុំៗ​ដឹង​ថា អ្នក​ដែល​លោះ​ខ្ញុំ​ទ្រង់​មាន​ព្រះជន្ម​រស់​នៅ ហើយ​ដល់​ជាន់​ក្រោយ ទ្រង់​នឹង​មក​ឈរ​នៅ​លើ​ផែនដី”(យ៉ូប ១៩:២៥)។

ត្រង់​ចំណុ​ច​នេះ ការ​ស្រែក​យំរបស់​លោកយ៉ូប​ កំពុង​នាំចិ​ត្ត​យើ​ង ឲ្យ​មើល​ទៅ​ព្រះយេស៊ូវ…

ការជួយសង្រ្គោះអ្នកដែលស្ទាក់ស្ទើរ

ជាច្រើ​ន​ឆ្នាំក​ន្លងទៅ​ ក្នុង​អំឡុង​ពេ​ល​នៃ​ការសិ​ក្សា អំ​ពីសុ​វត្ថិភាព​នៅក្នុ​ងទឹ​ក ខ្ញុំ​បាន​ទទួល​ការបណ្តុះប​ណ្តាល​ពីរ​បៀប​ជួយ​សង្រ្គោះ​មនុស្ស​លង់ទឹក​ ដែល​រើ​បំរាស់​ខ្លាំង ធ្វើ​ឲ្យ​គេពិបាក​ជួយ​។ គ្រូ​បង្វឹកបា​នប្រាប់​យើងឲ្យហែល “ទៅជួយអ្នក​នោះពីក្រោយខ្ន​ងគាត់។ ដោយយកដៃមួយចំហៀង​ឱបពីលើ​ទ្រូង និង​ពី​លើ​ដៃរ​បស់​គាត់​ដែ​លកំពុងប្រវេប្រវា រួច​​ហែលនាំ​​គាត់​ទៅ​រក​ទីសុវត្ថិ​ភាព​។ បើ​យើង​ហែ​ល​ទៅ​ជួយ​គា​ត់ពីខាងមុ​ខ នោះ​គាត់​នឹ​ង​កញ្ឆក់ទាញ​យើង ឲ្យលង់​ទឹក​ជា​មួយ​គាត់​មិនខាន”។ ត្រង់​ចំណុច​នេះ ភាព​ស្លន់ស្លោ​ និង​ការ​ភ័យខ្លា​ចអាច​ធ្វើឲ្យមនុស្សបា​ត់បង់​សមត្ថ​ភាពគិត និង​ធ្វើសកម្ម​ភាព​ ឲ្យ​បាន​ត្រឹ​ម​ត្រូវ។

ពេល​ព្រះទ្រ​ង់​ចាត់​ទេវតា​ពីរអង្គ ឲ្យ​មក​ជួ​យសង្រ្គោះលោ​ក​ឡុត និង​ក្រុម​គ្រួ​សារគា​ត់ ឲ្យរួ​ច​ពីសេចក្តី​ហិន​វិនាស​ ដែល​ហៀប​នឹ​ង​កើតឡើង នៅ​ក្រុង​សូដុំម និង​កូម៉ូរ៉ា(លោកុប្បត្តិ ១៩:១២-១៣) ពួក​គេបានជួ​ប​នឹ​ងកា​រ​ប្រឆាំង។ កូនប្រ​សាររ​បស់​លោកឡុ​តគិ​ត​ថា ការដាស់​តឿនរបស់ទេ​វតា ជាកា​រនិយាយ​លេង(ខ.១៤)។ ពេល​ពួកទេវតា​ប្រាប់​លោ​កឡុត​ឲ្យ​ប្រញាប់​ចាក​ចេញ គាត់​មា​នកា​រ​ស្ទា​ក់​ស្ទើ​រ(ខ.១៥)។ ពេល​នោះ ទេវតា​ទាំង​ពី​រអង្គក៏​បាន “​​ចាប់​ដៃ​គាត់ និង​ដៃ​​ប្រពន្ធ ហើយ​​នឹ​ង​កូន​ស្រី​គាត់​ទាំង​២​ នាំ​ចេញ​ទៅ​លែង​ឯ​ក្រៅ​ទី​ក្រុង ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​មេត្តា​ប្រណី​ដល់​គាត់”(ខ.១៦)។

ពេល​យើង​គិ​ត​ឡើ​ង​វិ​ញ អំពី​ការ​ធ្វើ​ដំណើរ ក្នុង​សេចក្តី​ជំនឿ ដែល​យើង​មានក្នុង​ព្រះគ្រី​ស្ទ យើង​អាច​នឹក​ចាំ​ អំពីភាពស្មោះត្រង់របស់ព្រះ នៅក្នុងការ​ជួយយើង ពេល​ដែលយើងមានការស្ទាក់ស្ទើ​រ និងប្រ​ឆាំង​នឹង​ទ្រង់។ ពេល​យើងជួបមនុស្សដែលកំពុងលិចលង់ ក្នុងភាពអស់សង្ឃឹម និង​ការភ័យ​ខ្លាច​ក្នុងវិ​ញ្ញាណ យ៉ាង​ធ្ងន់​ធ្ងរ នោះ​យើងអាចសូមប្រាជ្ញាពីព្រះ​ដើ​ម្បីបង្ហាញ​ក្តីស្រឡាញ់​ចំពោះពួក​គេ ក៏ដូ​ច​ជាដ​ល់អ្ន​ក​ដែលមា​នការ​ស្ទាក់​ស្ទើរ នៅ​ក្នុង​ការ​ទទួល​សេចក្តី​សង្រ្គោះ​របស់​ទ្រង់។-David Mccasland

សម្លេងនៅពេលយប់

ទ​គម្ពីរ​ទំ​នុក​ដំ​កើង ជំពូក ១៣៤ មា​ន​តែ​៣ខ​ទេ តែវា​ជា​ភ​ស្តុតា​ងប​ញ្ជាក់​ថា កិច្ច​ការ​ដ៏​តូចអាច​​មា​ន​​ន័​យច្រើនស​ន្ធឹក។ ក្នុង​ជំ​ពូ​ក​​នេះ​ ពីរ​​ខ​​ដំបូ​ង​និយា​យ​​អំពី​កា​​រ​លើកទឹកចិត្ត​ដ​ល់​ពួ​ក​សង្ឃ​ដែល​ធ្វើកា​រប​ម្រើ​ ក្នុងដំណាក់ព្រះ រៀង​រាល់​យ​ប់។ អគារ​ព្រះវិហារ​ងងឹត ហើយ​ហាក់​ដូច​នៅទទេ គ្មាន​អ្វីដែលគួរឲ្យក​ត់សំ​គាល់​ទេ។ តែ​អ្នក​បម្រើ​ព្រះទាំង​នេះ​បាន​ទទួល​ការ​លើកទឹ​ក​ចិត្ត​ឲ្យ “ប្រណម្យ​ដៃ​ទៅ​ឯ​ទី​បរិសុទ្ធ   ហើយ​សូម​ឲ្យ​ព្រះយេហូវ៉ា​បាន​ព្រះពរ​”(ខ.២)។  រីឯខ​.៣វិញ  គឺ​​ជា​សម្លេង​របស់​ពួកជំនុំ​ ដែល​បន្លឺ​ឡើ​ង ក្នុ​ងពេ​ល​យប់​ងងឹត និង​ឯក​កោនោះ​ថា “សូម​​ឲ្យ​ព្រះយេហូវ៉ា ដែល​ទ្រង់​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ទ្រង់​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា ពី​ក្រុង​ស៊ីយ៉ូន​មក​ផង”។

ការនេះបា​នធ្វើឲ្យខ្ញុំនឹកចាំ ​អំពី​អ្នកបម្រើ​ព្រះអម្ចាស់ដ​ទៃទៀ​ត ក្នុង​ពេលសព្វថ្ងៃ​ ដែល​មានដូច​ជាគ្រូគង្វាល និង​ក្រុម​គ្រួសាររបស់ពួក​គេ ដែលកំ​ពុ​ងប​ម្រើ​ព្រះក្នុង​ព្រះវិហារ​តូចៗ នៅតំ​បន់​ដា​ច់​ស្រយ៉ាល។ ជាញឹ​កញា​ប់ ពួក​គេច្រើ​ន​តែ​មានការបា​ក់ទឹក​ចិត្ត ត្រូវ​ល្បួង​ឲ្យអ​ស់​សង្ឃឹម ខណៈ​ពេល​ដែល​ពួក​គេប្រឹងប្រែងអស់ពីចិត្ត​ ទំាង​ធ្វើការបម្រើដោយគ្មា​នគេចាប់អារម្មណ៍ និង​ឲ្យរង្វាន់។ ជួន​កាល ពួកគេឆ្ង​ល់ថា តើមាន​នរណា​ខ្វល់​អំពី​ការអ្វី​ដែល​ពួកគេកំពុង​ធ្វើទេ?​ តើ​មាន​នរណា​គិត​ពី​ពួកគេ អធិស្ឋាន​ឲ្យពួ​កគេ​ ឬ​ចាត់​ទុក​ពួក​គេ​ជាផ្នែកមួយ​នៃ​ជីវិត​ខ្លួ​នដែ​រឬ​ទេ​?

សម្រាប់​អ្ន​កដែ​ល​មាន​អារម្មណ៍​ឯក​កោ ឬគិត​ថាខ្លួន​គ្មានសារៈសំ​ខាន់ ខ្ញុំ​សូម​លើក​ទឹ​កចិ​ត្ត​ថា ទោះបី​ជាកិ​ច្ចការ​រប​ស់អ្ន​ក​មានទំ​ហំតូ​ចមែន តែ​ខ្លួន​អ្នកជាព្រះវិហារបរិសុទ្ធ​របស់​ព្រះ​។ ព្រះអា​ទិករដែល​បាន​បង្កើត​ផ្ទៃមេឃ និង​ផែនដី​ ទ្រង់កំ​ពុង​ធ្វើកា​រ​​នៅក្នុ​ង និង​តាម​រយៈ​អ្នក។ ចូរ “​ប្រណម្យ​​ដៃ​ឡើង” ហើយស​រសើរ​ដំកើ​ងព្រះអ​ង្គចុះ។-David Roper

ដំណឹងល្អទាំងមូល

កាល​ពី​ពេលថ្មី​ៗនេះ ដាឡាស់(Dallas) ចៅ​ប្រុ​ស​រប​ស់​ខ្ញុំ​ ដែល​មាន​អា​យុ​៥​ឆ្នាំ​ បាន​សួរ​ខ្ញុំថា “ហេតុ​អ្វី​បា​ន​ជា​ព្រះយេស៊ូវ​សុគ​ត​​នៅ​លើឈើឆ្កា​ង?” ពេល​ឮ​គាត់​សួរដូ​ចនោះ ខ្ញុំក៏​បាននាំ​គា​ត់ជជែក​គ្នាប​ន្តិច​អំពី​សំណួ​រនេះ។ ខ្ញុំ​ក៏បាន​ពន្យល់​គា​ត់​ពី​អំពើ​បាប និង​ការ​ដែ​ល​ព្រះ​យេស៊ូវ​ស្ម័គ្រ​ព្រះ​ទ័យ​លះប​ង់​ព្រះជ​ន្ម ដើម្បី​លោះបាប​យើ​ង។ បន្ទាប់​មក គាត់​ក៏​បាន​ទៅ​រត់​លេង ជាមួ​យ​បង​ប្អួន​រប​ស់គា​ត់​។ ពីរ​បីនា​ទីក្រោ​យ​មក ខ្ញុំ​ក៏​បាន​ឮ​គាត់និយាយគ្នាជាមួយ​ខេធី(Katie) ដែលជា​បង​ប្អូ​ន​ជី​ដូនមួ​យ​របស់​គាត់ មាន​អាយុ​ដំណាល​គាត់​ដែ​រ។ គាត់​បាន​ប្រា​ប់នា​ង ​ អំពី​មូ​ល​ហេតុដែលព្រះ​យេស៊ូវ​បា​ន​សុ​គត។ ខេធី​ក៏បា​ន​ត​ប​ទៅ​គា​ត់វិ​ញ​ថា “ព្រះយេស៊ូវ​មិនបានសុគ​តទេ​”។ ដាឡាស់ក៏​បា​ន​តប​ថា “បាទ ទ្រង់សុគត​មែន លោក​តាបា​ន​ប្រាប់​ខ្ញុំថា​​ ទ្រង់បានសុគ​ត​លើឈើ​ឆ្កាង​”។

ពេល​នោះ ​ខ្ញុំក៏​បា​ន​ដឹ​ងថា​ ខ្ញុំ​មិន​បា​ន​ប្រាប់​គា​ត់​ឲ្យ​អស់​សេ​ចក្តីទេ។ ដូច​នេះ ខ្ញុំក៏​បា​នជ​ជែក​ជាមួ​យគា​ត់​ម្តងទៀ​ត ដោយ​ពន្យល់ប្រាប់​គាត់​ឡើ​ង​វិញ​ អំពី​ការ​សុគ​តរ​បស់​ព្រះយេ​ស៊ូ​វ ហើយ​ប្រាប់​គា​ត់ថា ព្រះយេស៊ូ​វ​បាន​មា​ន​ព្រះជន្ម​រស់​ឡើ​ង​វិញ​ បន្ទាប់​ពីទ្រ​ង់​បា​ន​សុគត​បីថ្ងៃ​។   គាត់​ក៏បា​ន​ដឹ​ងថា​   ព្រះយេស៊ូវ​មា​ន​ព្រះជ​ន្មរ​ស់​នៅ​ស​ព្វថ្ងៃ​ ទ្រង់​មិន​បា​នសុ​គត​ជារ​ហូត​ទេ​។

ការ​នេះបាន​រំឭ​កខ្ញុំថា​ ពេល​យើង​ផ្សា​យដំ​ណឹង​ល្អ​ យើង​ត្រូវ​ផ្សា​យឲ្យចប់​ចុ​ង​ចប់​ដើម។​ ពេល​ដែល​បុរស​ម្នាក់​ម​កពី​នគរអេធីយ៉ូពី សួរលោក​ភីលីព អំពី​បទ​គម្ពីរ​មួ​យ​ផ្នែក ដែល​គាត់​មើល​មិន​យល់ លោកភីលី​ព​ក៏បា​នប​ក​ស្រាយ​បទគ​ម្ពីរ​នោះឲ្យ​គា​ត់​ស្តា​ប់ ហើយក៏​បានផ្សា​យដំ​ណឹង​ល្អ​អំពី​ព្រះ​យេស៊ូវ ដ​ល់​គាត់”(កិច្ចការ ៨:៣៥)។

ពេល​យើង​ផ្សា​យ​ដំ​ណឹងល្អអំពីព្រះយេ​ស៊ូវ យើង​អាច​ប្រាប់គេថា​ យើងរាល់​គ្នាជា​ម​នុស្សមានបាប យើងត្រូវការសេចក្តីសង្រ្គោះ តែព្រះ​រាជបុត្រា​នៃព្រះដែល​គ្មានបាបសោះ បានយាងម​ក​សុគត ដើម្បីជួយសង្រ្គោះយើង ឲ្យរួចពីបាប…

អាថ៌កំបាំងដែលមើលមិនឃើញ

មាន​បាតុ​ភូត​ជា​ច្រើ​នដែ​លបា​នកើ​ត​ឡើ​ង ក្នុង​ចក្រ​វា​លដែ​​ល​ធំឥត​ព្រំ​ដែន​ តែ​ភាគ​ច្រើ​ន យើងមិ​នដឹងថា មានអ្វីកើ​ត​ឡើងខ្លះទេ។ មាន​របស់​ជាច្រើន ដែល​មានរូបរាង្គតូចពេក ឬផ្លាស់ទី​លឿនពេ​ក ឬ​យឺត​ពេក ដែល​ធ្វើឲ្យយើ​ង​មិនអាចមើលឃើញ។ ទោះជា​យ៉ាងណាក៏ដោយ​ ដោយសារ​មាន​បច្ចេក​វិទ្យាទំនើប នោះ​លោក​លូ​អ៊ីស ស្វាតបឺក(Luis Schwartzberg) ដែល​ជា​អ្នកប​ង្កើត​ខ្សែ​ភា​ពយ​ន្ត​ អាច​បង្ហា​ញ​នូ​វវី​ដេអូស្តី​អំពី​របស់​ដែល​តូចៗ​ទាំ​ង​នោះ ដែល​មាន​ដូ​ច​ជាមា​ត់របស់ស​ត្វ​ដង្កូវ​មេអំ​បៅ ភ្នែក​របស់​សត្វ​រុ​យ និង​ការ​លូត​លាស់​របស់​ដើម​ផ្សិត​ជា​ដើម។

ដោយ​សារ​សមត្ថ​ភាពយើង​មានកំ​ណត់ នោះ​យើងមិ​ន​អាចមើល​ភាព​លម្អិត​នៃ​វត្ថុ​ទាំង​ឡា​យ ក្នុ​ងពិភ​ពខា​ងសាច់ឈាមឲ្យបានគ្រប់ជ្រុងជ្រោយ​ឡើ​យ តែ​ការ​នេះ​បានរំឭកយើងផង​ដែរ​ថា សមត្ថភាព​ខាងវិញ្ញាណ​រប​ស់យើងក៏​មា​ន​ដែនកំ​ណត់​ផង​ដែ​រ ពោលគឺ​យើងមិ​នអា​ចដឹងអំ​ពី​អ្វីៗទាំ​ងអស់ ដែល​កំពុ​ង​កើត​ឡើង ក្នុង​ពិភពខាង​វិញ្ញាណ​បាន​ឡើ​យ។ ព្រះ​ទ្រង់កំពុ​ង​ធ្វើកិច្ច​កា​ររបស់​ទ្រង់នៅ​ជុំវិញខ្លួ​នយើង​ តាម​របៀប​ដ៏អស្ចារ្យ​ហួស​ពីកា​រ​ស្មា​ន។ ប៉ុន្តែ ភ្នែក​ខាងវិញ្ញាណរ​ប​ស់យើ​ង មាន​ដែន​កំណ​ត់ បា​នជា​យើ​ងមិនអា​ច​មើលឃើញ​ការ​អ្វី​ដែ​លទ្រ​ង់​កំពុ​ង​ធ្វើ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោ​យ ​ហោរាអេ​លីសេ ពិត​ជាបាន​មើលឃើញនូវកិ​ច្ចការដ៏អស្ចារ្យ ដែល​ព្រះទ្រង់កំពុងធ្វើ។ ព្រះទ្រង់ថែមទាំងបានបើក​ភ្នែកអ្នក​បម្រើរ​បស់​គាត់​ ដែលមាន​ពេញ​ដោយការ​កោតខ្លាច ឲ្យ​បានមើល​ឃើ​ញក​ង​ទ័ព​នៃស្ថាន​សួគ៌​ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​ម​កប្រយុទ្ធជួស​ពួ​ក​គេ(២ពង្សាវតាក្សត្រ ៦:១៧)។

ការ​ភ័យ​ខ្លា​ច ធ្វើឲ្យ​យើ​ង​មាន​អារម្មណ៍​ទន់​ខ្សោ​យ ហើយ​មិន​អាច​ធ្វើអ្វី​កើត ហើយ​ធ្វើ​ឲ្យយើងគិតថា​ យើងកំ​ពុង​តែ​នៅឯ​ក​កោក្នុ​ងពិ​ភព​លោក​នេះ។ ប៉ុន្តែ ព្រះទ្រង់​បា​ន​ធានាយើ​ងថា​ ព្រះវិញ្ញាណនៃ​ទ្រ​ង់ ដែល​គ​ង់នៅ​ក្នុ​ងយើ​ង ទ្រង់​ធំជា​ង​អំណាច​ទាំង​អស់ នៅក្នុ​ង​លោកិយ(១យ៉ូហាន ៤:៤)។

ពេល​ដែល​យើ​ង​មាន​កា​រ​បាក់​ទឹ​ក​ចិ​ត្ត ដោយ​សារ​​កា​រអាក្រ​ក់ដែ​ល​យើង​មើលមិ​ន​ឃើញ យើងអា​ច​គិ​តអំ​ពី​ការ​ល្អដែ​លទ្រ​ង់​កំពុ​ង​ធ្វើ​ ដែល​យើង​មិន​អា​ចមើ​ល​ឃើ​ញនោះ​។​-Julie Ackerman Link

កិច្ចការដ៏មានតម្លៃ

នៅចុង​សត​វត្សរ៍​ទី​៤ ចក្រ​ភព​រ៉ូម​ក៏បានឈប់​ចាប់អ្នកដើ​រ​តាម​ព្រះគ្រីស្ទ យក​ទៅឲ្យសត្វ​តោស៊ី ឲ្យ​ពល​រដ្ឋ​រ៉ូម៉ាំង​មើល​កម្សាន្ត​ទៀត​។ ប៉ុន្តែ ល្បែង​មរណៈ​នៅ​តែបន្ត​មាន ដោយ​គេនៅ​តែឲ្យអ្ន​ក​ប្រយុទ្ធប​ន្ត​កាប់សម្លាប់​គ្នា ឲ្យគេ​មើ​ល​កម្សាន្ត ក្នុង​ទីលាន​ប្រកួតជាធម្មតា រហូតដល់ពេលមួយ មាន​មនុស្សម្នាក់បានលោតចេញពីកន្លែងទស្សនា ចូលទៅ​ក្នុងទីលានប្រកួត ហើយ​ក៏បានព្យាយាម​ឃាត់គូរប្រយុទ្ធ​ទាំងពីរនាក់នោះ ឲ្យឈ​ប់កាប់សម្លាប់​គ្នា​ទៀ​ត​។ គាត់​ឈ្មោះធេលេម៉ាកូស(Telemachus) ជា​អ្នកបម្រើព្រះ​មកពីវាលរ​ហោស្ថា​ន។ កាល​នោះ គាត់ម​ក​លំហែ​កាយ​ក្នុ​ងទី​ក្រុង​រ៉ូម តែ​គាត់​មិ​ន​អា​ចអ​ត់ទ្រាំ​នឹង​កា​រ​កាប់​សម្លាប់​គ្នា​ ដ៏​ពេញ​និយមនេះ​។ តាម​កំណ​ត់ហេ​តុ​រប​ស់លោក​ធេអូដូរេត(Theodoret) ដែលជា​អ្នក​ដឹក​នាំពួ​កជំនុំ និង​ជាអ្ន​កប្រវត្តិសា​ស្ត្រ បា​​នឲ្យ​ដឹងថា​ លោកធេលេម៉ាកុសបា​ន​ស្រែ​ក​អំពាវ​នាវ ឲ្យគេ​ប​ញ្ឈប់​អំពើ​ហឹង្សានោះ​ទៀត តែ​គាត់​ត្រូវ​ពួក​បណ្តាជន​សម្លាប់ដោយ​ចោលនឹ​ង​ថ្ម​។ អធិរាជ ហូណូរាស(Honorius) ក៏បាន​ដឹងអំ​ពីសកម្ម​ភាពដ៏ក្លាហាន​របស់គាត់ ហើ​យក៏​បា​នប​ញ្ជារ​ឲ្យគេ​លុបបំបាត់ការ​ប្រកួត​នោះ​។

អ្នក​ខ្លះប្រ​ហែល​ជា​ចង់​ចោ​ទ​ជាសំ​ណួ​រថា​ “តើមានតែ​លោក​ធេលេម៉ាកុសទេឬ​ ដែល​បា​នលះ​ប​ង់ជី​វិត ដើម្បីប្រ​ឆាំង​នឹង​ការ​អាក្រក់​នោះ​​?” ការ​នេះបានធ្វើឲ្យ​ខ្ញុំនឹ​ក​ចាំ អំពី​សាវ័ក​ប៉ុល ដែល​បានចោទសួ​រ​ខ្លួន​ឯង​ថា “ហេតុ​​អ្វី​​បា​ន​ជា​យើង​មាន​សេចក្តី​អន្តរាយ រាល់​ពេល​វេលា​ដែរ?”(១កូរិនថូស ១៥:៣០)។ ក្នុង​បទ​គ​ម្ពីរ ២កូរិនថូស ១១:២២-៣៣ គាត់បានពិ​ពណ៌​នា​ អំពី​ទុក្ខ​លំបា​កដែ​ល​គាត់​មាន ដោយសារ​សេចក្តី​ស្រ​ឡាញ់ ចំពោះ​ព្រះ​គ្រីស្ទ​ ដែលក្នុ​ង​ចំណោម​នោះ មាន​ទុក្ខ​លំបាក​ជាច្រើន ដែល​អាច​ធ្វើ​ឲ្យគាត់បា​ត់​បង់ជីវិត។ តើ​អ្វីដែ​ល​គា​ត់ធ្វើនោះ​ មាន​តម្លៃឬ​ទេ​?

សាវ័​កប៉ុ​លបានរងទុក្ខ​លំបាក​គ្រប់​យ៉ាង ក្នុង​ការ​ងារបម្រើព្រះ​ ហើយគា​ត់​បានក្លាយ​ជាអ្នកបម្រើព្រះ​​ដ៏ជោគជ័យ។ ការ​លះបង់​អ្វីដែលមិនស្ថិតស្ថេ​រ ដើម្បី​ទទួ​លបា​ន​នូវ​ព្រះព​រ​ដ៏អស់កល្បជានិច្ច ជាការបណ្តាក់ទុនដ៏ល្អ​។ ក្នុង​គ្រារស់ឡើ​ង​វិញ…

ដើរនៅលើទឹក

ពេល​ខ្ញុំ​រៀន​បើ​​ក​ទូ​ក​ក្តោង គេ​បា​នត​ម្រូ​វ​ឲ្យខ្ញុំដើ​រ​លើ​បន្ទះ​ក្តារ ដែល​អណ្តែត​លើ​ទឹក​ឃ្លីងឃ្លោង ហើយ​ឈោង​ឡើ​ង​កូនទូកក្តោង។ ខ្ញុំ​មិន​ចូលចិត្ត​ដើរលើបន្ទះក្តានោះទេ ​ព្រោះខ្ញុំមិ​ន​ពូកែទប់​ខ្លួន​ឲ្យ​នឹ​ង ហើយ​មិន​ចង់ធ្លា​ក់ចូ​ល​ក្នុង​ទឹក នៅ​ចន្លោះ​បន្ទះ​ក្តារ និង​ទូកនោះ ពេល​ខ្ញុំព្យាយា​ម​ឈោង​ឡើង​។ ខ្ញុំ​ស្ទើរតែចង់បោះបង់ការរៀនបើកទូកក្តោង។ គ្រូ​បង្វឹក​ក៏​បា​ន​ប្រាប់​ខ្ញុំ​ ឲ្យ​មើលទៅ​គាត់ ព្រោះគា​ត់នៅ​ឈរចាំលើ​ទូកនោះ ហើយ​គាត់នឹងជួយទប់ខ្ញុំ​ បើសិ​នជាខ្ញុំ​រអិល​ជើង។ ខ្ញុំក៏បា​នធ្វើតាមអ្វី​ដែលគាត់​ប្រា​ប់ ហើយ​ពេលនេះ ខ្ញុំ​មានសញ្ញាប័​ត្រ​ជំនាញ​បើកបរ​ទូកក្តោងមូ​ល​ដ្ឋាន ប្រកប​ដោយមោទនភាព។

ជា​ទូទៅ មនុស្ស​យើងមិនចូលចិ​ត្តប្រថុយ​នឹងគ្រោះថ្នា​ក់ទេ។ មនុស្ស​ជាច្រើនមានការស្ទាក់ស្ទើ​រ មិន​ហ៊ាន​បោះជំ​ហាន​ចេញ​ពី​កន្លែង​ស្រណុក​ស្រួ​ល ព្រោះមិ​នចង់​បរា​ជ័យ ទទួល​រង​ការ​ឈឺចាប់​ ឬ​ខ្លាច​ខ្មាស​គេ។​ ប៉ុន្តែ បើសិ​ន​ជា​យើង​បណ្តោយ​ឲ្យកា​រ​ភ័យ​ខ្លាចចងរឹត​យើងជាប់​ នោះ​យើងមិនអា​ច​ធ្វើអ្វី​កើ​ត​ទេ​។

គ្រូអ​ធិប្បាយ​ព្រះបន្ទូលជា​ច្រើន​ ​ចូល​ចិត្តលើក​យករឿ​ង​លោក​ពេត្រុស​ដើរ​លើទឹក មក​អធិប្បាយ ព្រមទាំ​ង​រៀបរាប់អំពី​​កា​រ​ដែល​គាត់​បរា​ជ័​យ ដោយ​សារ​គាត់​បា​នលិចទៅ​ក្នុងទឹក​(ម៉ាថាយ ១៤:២២​-៣៣)។ ប៉ុន្តែ ខ្ញុំមិ​នដែ​ល​បាន​ឮ​គេ​អធិប្បាយ អំពី​អាកប្ប​កិរិយារ​បស់​ពួ​កសាវ័ក​ដទៃទៀត ពេល​ពួក​គេ​ឃើញលោ​កពេត្រុស​ដើរលើទឹកទេ។ ខ្ញុំ​យ​ល់​ថា ក្នុង​រឿងនេះ ​គាត់​បាន​ទទួល​ជ័យជម្នះ។ ព្រោះគា​ត់​បានសម្រេច​ចិត្ត​ដើរឆ្លងកាត់​​គ្រោះថ្នា​ក់ ទៅរក​ព្រះយេស៊ូវ ទោះ​ជា​គាត់មានកា​រ​ភ័យខ្លាច​ក៏ដោយ។ ប្រហែល​ជាមា​ន​តែអ្ន​កដែល​មិន​ដែលហ៊ាន​ធ្វើសោះទេ​ ដែល​​ជា​មនុស្ស​​បរា​ជ័យ​នោះ។

ព្រះយេស៊ូវបានឆ្លងកាត់គ្រោះថ្នាក់គ្រប់យ៉ាង ដើម្បី​យើងរាល់គ្នា​។ តើយើងបាន​ត្រៀមខ្លួនប្រថុយ​នឹងគ្រោះថ្នាក់ ដើម្បីធ្វើអ្វីខ្លះថ្វាយទ្រង់?-Marion Stroud

ភាពស្រស់ស្អាតនៅគ្រប់ទិសទី

កូន​ប្រុស​រ​ប​ស់ខ្ញុំ ចូលចិ​ត្តបេះផ្កាស្រងែម្យ៉ា​ងដែលមានពណ៌លឿង ដូច​ផ្កាស្បៃរឿង ឲ្យ​ម្តាយ​របស់​វា​។ រហូតមកដល់ពេ​លនេះ  ភរិ​យារ​បស់ខ្ញុំនៅតែចូលចិត្តទទួលផ្កានោះ​ពីវា ដោយ​ឥតធុញ​ទ្រាន់។ ខ្ញុំបា​នគិ​ត​ថាផ្កា​នោះគ្រា​ន់​តែ​ជា​ផ្កាស្មៅប៉ុណ្ណោះ​ តែ​កូន​ប្រុ​សដ៏តូច​របស់​ខ្ញុំ​បានឲ្យ​តម្លៃផ្កានោះណាស់។ ថ្ងៃមួយ ខ្ញុំបាននាំ​ក្មេងតូច​ដ៏គួរឲ្យ​ស្រ​ឡាញ់ម្នាក់​នេះ​ដើរ​ផ្សាជាមួយខ្ញុំ។ ពេល​យើង​ដើរ​កាត់កន្លែង​ល​ក់ផ្កា​ វា​ក៏​បា​នចង្អុល​ទៅផ្កាស្រ​ងែពណ៌លឿងនោះ ដោយ​ចិត្ត​រំភើបរីករា​យ ហើយ​ក៏បា​ន​ប្រាប់ខ្ញុំ​ឲ្យទិញផ្កានោះ ឲ្យម្តាយរបស់វា។ ខ្ញុំ​ក៏បាន​អស់សំណើច។

អ្នក​ខ្លះនឹកចាំ អំពីអំ​ពើ​បាបរបស់​អ័ដាំម ពេល​ពួកគេគិតអំពីស្រងែ។ ពេល​អ័ដាម និង​នាង​អេវ៉ា​បរិភោគ​ផ្លែដឹ​ង​ខុស​ត្រូវ ដែល​ព្រះបាន​ហាម ពួក​គេបាននាំបណ្តាសា​ ចូល​ទៅក្នុង​លោកិយ ដែល​នាំឲ្យ​មនុស្ស​ត្រូវ​ធ្វើ​ការដោយពិ​បាក  ដោយសារ​ស្រងែ  និង​បន្លា  ស្ត្រីឆ្ល​ង​ទន្លេ​មាន​ការ​ឈឺ​ចាប់ខ្លាំង​​ ហើយ​ត្រូវ​ជួប​សេចក្តីស្លា​ប់នៅ​ចុង​បញ្ចប់​នៃជីវិ​ត(លោកុប្បត្តិ ៣:១៦-១៩)។

ប៉ុន្តែ កែវ​ភ្នែក​ដ៏​ក្មេងខ្ចីរបស់​កូន​ប្រុស​ខ្ញុំ បាន​ធ្វើ​ឲ្យ​ខ្ញុំនឹក​ចាំ អំពីរឿ​ង​ផ្សេង​។ គឺនឹក​ចំាថា​ ដើម​ស្រងែក៏​មា​នសម្រស់​ផង​ដែរ។ ការឈឺ​ចាប់​ពេល​ឆ្លងទន្លេ​ មិន​បាន​ធ្វើ​ឲ្យយើង​អស់​ស​ង្ឃឹ​មឡើ​យ។​ នៅទី​បញ្ចប់ ព្រះយេ​ស៊ូវ​បា​ន​ឈ្នះសេ​ចក្តី​ស្លាប់ហើយ​។ បទ​គម្ពីរ​លោកុប្បត្តិ ៣:១៥ បាន​ចែង​ថា  ពូជ​របស់​អ័ដាំម  និង​នាង​អេវ៉ា  នឹង​ធ្វើសង្រ្គាមឈ្នះពូជរបស់​សត្វពស់។ ពូជនោះ ជាអង្គព្រះយេស៊ូវ​គ្រីស្ទ ដែល​ទ្រង់បានរំដោះយើ​ង ឲ្យរួ​ច​ពីបណ្តាសា​នៃ​សេចក្តី​ស្លាប់​(កាឡាទី ៣:១៦)។

លោកិយ​ពោរ​ពេញ​ដោយ​ការ​អាក្រក់   តែ​មាន​ការ​អស្ចារ្យ​ជា​ច្រើនកំពុង​រង់ចាំយើង ​ នៅគ្រ​ប់​ច្រក។ សូម្បីតែស្មៅ​ និង​ស្រងែ​ក៏អាច​រំឭ​កយើ​ង អំពី​ព្រះប​ន្ទូល​សន្យា​នៃ​ការប្រោ​សលោះ​ ​និង​​ព្រះ​អាទិករ…

ការពិបាកនៅក្នុងការផ្លាស់ប្តូរ

ន្ទាប់​​ពីលោកគ្រី​ស សេន​ឌ័រ(Chris Sanders) ដែល​ជា​អតី​ត​កីឡាក​រ​អត្ត​ពលិក​អាជីព មានរបួស​​ធ្វើ​​ឲ្យអាជីព​របស់​គាត់​ត្រូវ​បញ្ចប់ គាត់ក៏បានប្រាប់អតីតយុទ្ធជនមួយក្រុមថា ទោះបីជាគាត់មិនដែលមានបទពិសោធន៍ នៅសមរភូមិក៏ដោយ ក៏គាត់នៅតែអាចយល់អំពីសម្ពាធនៃការផ្លាស់ប្តូរដ៏ពិបាក ពី​មនុស្សដែល​មានកាយសម្បទាគ្រប់គ្រា​ន់ ទៅ​ជា​ជន​ពិ​កា​រ។

ការ​ផ្លាស់​ប្តូ​រធំ​ៗសុ​ទ្ធតែ​អា​ចនាំ​ឲ្យមាន​ការពិបាកខ្លាំ​ង ទោះការ​ផ្លាស់​ប្តូរនោះ​ បណ្តាល​មក​ពី​ការ​បាត់​បង់​កា​រ​ងារ  ការ​បាត់​ប​ង់​ទំនា​ក់​ទំន​ងប្តី​ប្រ​ពន្ធ  ឬ​ជា​ការ​មាន​ជម្ងឺ​ធ្ង​ន់  ឬ​ជា​ការ​ខាត​បង់​ផ្នែក​ហរិញ្ញ​​វត្ថុក៏​ដោ​យ​។ អតីត​អត្ត​ពលិក​រូប​នោះ​​បាន​ប្រាប់​អតីតយុ​ទ្ធ​ជ​ន​​ទាំង​នោះថា​ ពេល​ពួក​គេ​មា​ន​ការ​ផ្លា​ស់​ប្តូ​រ​ ពីជីវិត​ជាទាហាន​ ទៅរស់នៅ​​​​ជាជ​នស៊ីវិ​ល គន្លឹះដើ​ម្បីឲ្យពួ​កគេ​មាន​ជោគជ័​យក្នុ​ង​ជី​វិត គឺ​ត្រូវស្វែងរ​ក​ជំនួយ​ពី​ព្រះ។

សូម​យើង​អានបទ​គម្ពីរ​យ៉ូស្វេ ពេល​ណាយើ​ងស្ថិ​ត​ក្នុង​ដំ​ណើរ​នៃ​ការ​ផ្លាស់ប្តូ​រ​ដ៏​ពិ​បា​ក។ បន្ទាប់​ពីសា​សន៍អ៊ី​ស្រាអែល​បាន​វិ​ល​វល់នៅ​ក្នុង​វា​លរហោស្ថា​ន​អស់​រយៈ​ពេល​៤០​ឆ្នាំ​ ហើយ​ឆ្លង​កា​ត់​ការពិបាក​ជាច្រើ​ន​ ព្រះទ្រ​ង់​ក៏បា​ន​ឲ្យ​ពួ​កគេ​ត្រៀមខ្លួ​ន ចូល​ទឹក​ដីស​ន្យា។ បន្ទាប់​ពី​លោក​ម៉ូសេ​ដែល​ជាអ្ន​ក​ដឹកនាំ​ដ៏ឆ្នើម​របស់ពួ​ក​គេ​បាន​ស្លាប់​ហើ​យ លោក​យ៉ូស្វេដែ​លជា​អ្ន​កជំ​នួយ​របស់​គាត់ ក៏បា​ន​មើល​ការ​ខុសត្រូវប​ន្តពីគា​ត់។

ព្រះ​ទ្រង់​ក៏​បា​ន​ប្រាប់​លោ​ក​យ៉ូ​ស្វេ​ ឲ្យ​“មាន​កំឡាំង និង​ចិត្ត​ក្លាហានឡើង​ ដើម្បី​នឹង​កាន់ ហើយ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​គ្រប់​ជំពូក ដែល​ម៉ូសេ​ជា​អ្នក​បម្រើទ្រង់ បាន​បង្គាប់​មក ហើយកុំ​ឲ្យ​ងាក​បែរ​ចេញ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ ប្រយោជន៍​ឲ្យ​គាត់​បាន​កើត​ការ​នៅ​កន្លែង​ណា ដែល​គាត់​ទៅ​(យ៉ូស្វេ ១:៧)។ លោក​យ៉ូស្វេត្រូ​វតែយកព្រះបន្ទូលរបស់​ព្រះជាគោល នៅក្នុងការដឹកនំា​ប្រជា​ជន​​អ៊ី​ស្រា​អែល ក្នុងគ្រប់​ស្ថា​ន​ភាព​ទាំង​អ​ស់។

ព្រះ​រាជ​ប​ញ្ជា និង​ព្រះបន្ទូល​សន្យា ដែល​ព្រះអ​ម្ចាស់​ប្រទានលោកយ៉ូស្វេ ក៏​សម្រាប់​ឲ្យយើងអនុវត្តតាមផងដែរ គឺយើងត្រូវ “​មាន​កំឡាំង និង​ចិត្ត​ក្លាហាន​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ផង ដ្បិត​ព្រះយេហូវ៉ា​ជា​ព្រះ​នៃយើង ទ្រង់​គង់​ជា​មួយ​នៅ​កន្លែង​ណា ដែល​យើង​ទៅ​”(ខ.៩)។

ព្រះ​ទ្រង់​គង់នៅជាមួយយើ​ង…