ការអ្វីដែលត្រូវប្រកាស់
នៅក្នុងការត្រួតពិនិត្យឥវ៉ាន់របស់អ្នកដំណើរជាប្រចាំ ភ្នាក់ងាគយនៃប្រទេសស្វីសបានរកឃើញថា ឥវ៉ាន់នៅក្នុងវ៉ាលីមួយនោះ មិនមែនជារបស់ធម្មតាឡើយ ព្រោះវាជារូបគំនូរដើម ទាំង១៤សន្លឹក ដែលលោកប៉ាប្លូ ពីកាសូ(Pablo Picasso)បានគូរ។ ស្នាដៃសិល្បះ ដែលមានក្នុងសៀវភៅគំនូរ ត្រូវបានគេប៉ាន់ប្រម៉ាណថា មានតម្លៃ១,៥ លានដុល្លា តែអ្នកដំណើររូបនោះ បានបង្ហាញថា គាត់ “គ្មានពាក្យអ្វីដើម្បីប្រកាស់” ប្រាប់អជ្ញាធរគយឡើយ។
យើងពិបាកនឹងយល់អំពីរបៀប ដែលនរណាម្នាក់លាក់សៀវភៅគំនូររបស់លោកពីកាសូ ក្នុងអាវរងា ហើយឆ្លងកាត់អាកាសយាន្តដ្ឋាន ដោយសង្ឃឹមថា នឹងគ្មាននរណាម្នាក់ដឹងឡើយ។ បុរសម្នាក់នោះ គឺពិតជាអ្នកគេចពន្ធរូបគំនូនោះមែន។
ក្នុងនាមជាគ្រីស្ទបរិស័ទ យើងមានការប្រកាស់ ដែលមានតម្លៃជាង ការប្រកាស់អំពីរូបគំនូររបស់លោកពីកាសូទៅទៀត! តែជួនកាល យើងលាក់ទុករតនៈសម្បត្តិនៃសេចក្តីជំនឿលើព្រះគ្រីស្ទ នៅក្នុងចិត្តរបស់យើង ជាជាងប្រកាស់ប្រាប់អ្នកដទៃ ដែលនៅជុំវិញខ្លួនយើង។ ព្រះយេស៊ូវបានរំឭកយើងថា “ អ្នករាល់គ្នាជាពន្លឺនៃលោកីយ៍”(ម៉ាថាយ ៥:១៤)។ យើងក៏ត្រូវមានបំណងឆ្លុះបញ្ចាំងឲ្យគេ ឃើញសិរីល្អព្រះ ដើម្បីឲ្យអ្នកដទៃបានដឹងថា ពួកគេត្រូវការទ្រង់។ ទ្រង់ក៏បានត្រាសហៅយើងឲ្យ បញ្ចេញពន្លឺ ដើម្បីឲ្យពួកគេមើលឃើញការល្អរបស់យើង ហើយសរសើរតម្កើងព្រះវរបិតា ដែលគង់នៅស្ថានសួគ៌(ខ.១៦)។
ពេលយើងលាក់ទុកសេចក្តីជំនឿលើព្រះគ្រីស្ទ នោះមានន័យថា យើងកំពុងប្រថុយនឹងការធ្វើជាអ្នកគេចពន្ធខាងវិញ្ញាណហើយ។ ផ្ទុយទៅវិញ សូមយើងបើក “វ៉ាលី”ខាងវិញ្ញាណ ដើម្បី ចែករតនៈសម្បត្តិដល់អ្នកដទៃ ហើយថ្វាយសិរីល្អដល់ព្រះដ៏ជាអម្ចាស់។ - Jennifer Benson…
“យកខ្លួនឯងជាទីមួយ”
មានពេលមួយ បុរសម្នាក់បានសួរខ្ញុំថា “តើអ្នកមានបញ្ហាអ្វីដែលធំបំផុត?” ខ្ញុំក៏បានឆ្លើយថា “ខ្ញុំមើលឃើញបញ្ហាធំបំផុតរបស់ខ្ញុំ នៅក្នុងកញ្ចក់ឆ្លុះមុខ ជារៀងរាល់ថ្ងៃ”។ គឺខ្ញុំកំពុងនិយាយសំដៅទៅលើ សេចក្តីប៉ងប្រាថ្នា ដែល “យកខ្លូនឯងជាទីមួយ” ដែលកំពុងរង់ចាំឆ្មក់ នៅក្នុងចិត្តខ្ញុំ។
បទគម្ពីរយ៉ាកុប ៤:១ បានចែងថា “ឯសេចក្តីទាស់ទែង និងសេចក្តីឈ្លោះប្រកែក ក្នុងពួកអ្នករាល់គ្នា នោះមកពីណា តើមិនមែនមកពីសេចក្តីសំរើប ដែលច្បាំងក្នុងអវយវៈរបស់អ្នករាល់គ្នាទេអី?” ពាក្យ “សេចក្តីសំរើប” គឺសំដៅទៅលើសេចក្តីប៉ងប្រាថ្នាអាត្មានិយម។ ហេតុនេះហើយបានជា ក្នុងបទគម្ពីរយ៉ាកុប ១:១៤ យើងបានទទួលការ បង្រៀនថា “តែដែលគ្រប់គ្នាកើតមានសេចក្តីល្បួង នោះគឺដោយសារតែសេចក្តីប៉ងប្រាថ្នារបស់ខ្លួននាំប្រទាញ ហើយលួងលោមទេ”។ លោកយ៉ាកុបបានដាស់តឿនយើងថា សេចក្តីប៉ងប្រាថ្នា ដែល “យកខ្លួនឯងជាទីមួយ” នឹងបំផ្លាញចំណងមិត្តភាពដែលយើងមានជាមួយព្រះ(៤:៤) ហើយនាំឲ្យមានការបែកបាក់គ្នា សង្រ្គាម និងជម្លោះ(ខ.១-២)។
ដូចនេះ ព្រះសព្វព្រះទ័យឲ្យយើងឈប់មានគំនិត “យកខ្លួនឯងជាទីមួយ”។ តើដោយរបៀបណា? ទីមួយ គឺដោយ “ចុះចូលព្រះ”(៤:៧)។ យើងចាំបាច់ត្រូវដាក់ខ្លួនឯងឲ្យត្រូវលេខរៀង ព្រោះព្រះទ្រង់ជាព្រះ ហើយយើងត្រូវយកទ្រង់ជាទីមួយ។ ទីពីរ ដោយ “ចូលទៅជិតទ្រង់”(ខ.៨)។ ចូរបំបាត់សេចក្តីប៉ងប្រាថ្នា ដែលនាំឲ្យធ្វើអំពើបាប ដោយចូលទៅរកព្រះ ដើម្បីឲ្យទ្រង់លាងសម្អាត។ ចូរកុំមានចិត្តពីរ ដោយប្រាថ្នាចង់បានការអាក្រក់ផង…
ជីវប្រវត្តិរបស់អ្នក
ខណៈពេលដែលខ្ញុំកំពុងស្វែងរកវិធីសាស្រ្តដ៏គួរឲ្យចាប់អារម្មណ៍ ដើម្បីបង្រៀនសិស្ស នៅក្នុងមុខវិជ្ជាជំនាញសរសេរកម្រឹតមហាវិទ្យាល័យ អំពីទ្រឹស្តីនៃការសរសេរជីវប្រវត្តិសង្ខេប ខ្ញុំក៏មានយោបលមួយ គឺឲ្យពួកគេសរសេរជីវប្រវត្តិក្នុងរយៈពេល៦សប្តាហ៍។ ពេលខ្ញុំឲ្យពួកគេធ្វើកិច្ចការមួយនេះ អ្នកស្រីអឺនែស ហ៊ែមីងវេយ(Ernest Memingway) ដែលជាអ្នកទទួលជ័យលាភីនៃការប្រកួតភូលីហ្ស័រ(Pulitzer) បានសរសេរជីវប្រវត្តិដ៏កំសត់មួយ ដោយគ្រាន់តែសរសេរពាក្យប៉ុន្មានម៉ាត់ប៉ុណ្ណោះថា “មានលក់ ស្បែកជើងកូនងែតដែលគេមិនទាន់ប្រើ”។ សូមស្រម៉ៃអំពីរឿងកំ សត់មួយ ដែលនៅពីខាងក្រោយពាក្យទាំងដប់ម៉ាត់នេះចុះ។
ពេលដែលខ្ញុំគិតអំពីអត្ថន័យនៃរឿងនេះ ខ្ញុំក៏ចង់ដឹងថា តើក្នុងព្រះគម្ពីរ មានជីវប្រវត្តិសង្ខេបណាមួយ ដែលត្រូវបានគេសរសេរដោយពាក្យតែដប់ម៉ាត់ដូចនេះដែរឬទេ។ ក្រោយមក ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលខ្ញុំ រកឃើញថា នៅក្នុងព្រះគម្ពីរ មានវីរបុរសជាច្រើន ត្រូវបានគេលើកមករៀបរាប់តាមរបៀបនេះផងដែរ។ ឧទាហរណ៍ ព្រះបានមានបន្ទូលថា ដាវីឌគឺជា “អ្នកដែលធ្វើតាមចិត្តទ្រង់គ្រប់ជំពូក”(១សាំយ៉ូ-អែល ១៣:១៤ កិច្ចការ ១៣:២២)។ សាវ័ប៉ុលក៏បានពិពណ៌នាអំពីខ្លួនឯងថា “ប៉ុលខ្ញុំ ជាសាវ័ករបស់ផងព្រះយេស៊ូវគ្រីស្ទ”(អេភេសូ ១:១)។ ម្យ៉ាងទៀត គាត់ក៏បានបកស្រាយអំពីលោកធីម៉ូ-ថេថា “អ្នកធីម៉ូថេ ជាកូនពិតក្នុងសេចក្តីជំនឿ”(១ធីម៉ូថេ ១:២)។ ហើយក៏សូមពិចារណ៍អំពីពាក្យពិពណ៌នាអំពីនាងម៉ារាថា “នាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រា១”(ម៉ាថាយ ១:២៣) និងអំពីព្រះយេស៊ូវថា “ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា”(យ៉ូហាន ១:១៤)។
ពេលយើងបានដឹងថាមានការបកស្រាយអំពីមនុស្សនៃសេចក្តីជំនឿ ដោយប្រើពាក្យដ៏ខ្លីដូចនេះ យើងគួរតែឆ្ងល់ផងដែរថា បើគេពិពណ៌នាអំពីខ្ញុំ ដោយប្រើពាក្យប្រហែលដប់ម៉ាត់ តើគេនឹងនិយាយថាដូចម្តេចខ្លះ? តើគេនឹងនិយាយពាក្យវិជ្ជមាន…
ការជួបជុំគ្នាឡើងវិញដែលបានទន្ទឹងរង់ចាំជាយូរ
កាលពីក្មេង ខ្ញុំមានឆ្កែខូលីឈ្មោលមួយក្បាលឈ្មោះ ព្រីន ប៊យ(Prince Boy)។ វាជាសត្វសុនខ ដែលខ្ញុំពិតជាស្រឡាញ់យ៉ាងខ្លាំង។ ថ្ងៃមួយ វាបានបាត់ខ្លួន។ ខ្ញុំមិនដឹងថា គេបានលួចវា ឬវាគ្រាន់តែបានរត់ចេញពីយើងឡើយ តែខ្ញុំបានពិបាកចិត្តយ៉ាងខ្លាំង។ ខ្ញុំបានស្វែងរកវានៅគ្រប់ទិសទី។ តាមពិត ខ្ញុំនៅចាំថា កាលនោះខ្ញុំបានឡើង ដើមឈើដ៏ខ្ពស់មួយ ដែលអាចជួយឲ្យខ្ញុំមើលទៅកន្លែងជិតខាងចុះឡើងៗ ដោយសង្ឃឹមថា នឹងមើលឃើញវានៅកន្លែងណាមួយ។ ខ្ញុំពិតជាចង់ឲ្យឆ្កែជាទីស្រឡាញ់របស់ខ្ញុំ វិលត្រឡប់វិញខ្លាំងណាស់។ អស់រយៈពេលជាច្រើនសប្តាហ៍ ខ្ញុំតែងតែខំរកមើល ដោយសង្ឃឹមថា នឹងបានឃើញព្រីន ប៊យ។ តែយើងមិនដែលបានជួបគ្នាវិញឡើយ។
តែយើងមានអារម្មណ៍បាត់បង់កាន់តែខ្លាំង ពេលយើងគិតថា យើងនឹងមិនអាចជួបអ្នកជាទីស្រឡាញ់ ដែលបានបាត់បង់ជីវិតបានឡើយ។ ប៉ុន្តែ សម្រាប់អ្នកដែលស្គាល់ និងស្រឡាញ់ព្រះអម្ចាស់ ការបែកគ្នាដោយសេចក្តីស្លាប់ គឺមាន រយៈពេលបណ្តោះអាសន្នប៉ុណ្ណោះ។ ថ្ងៃណាមួយ យើងនឹងបានជួបជុំគ្នាឡើងវិញ ជារៀងរហូត! សាវ័កប៉ុលបានបញ្ជាក់ពួកជំនុំនៅក្រុងថែស្សាឡូនិចថា “ ព្រោះព្រះអម្ចាស់ទ្រង់ នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់១ព្រះឱស្ឋ ទាំងមានឮសំឡេងមហាទេវតា និងត្រែរបស់ព្រះផង នោះពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុនបង្អស់ រួចយើងរាល់គ្នាដែល កំពុងតែរស់នៅ ក៏នឹងបានលើកឡើង ទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស យ៉ាងនោះ យើងនឹងនៅជាមួយនឹងព្រះអម្ចាស់ជាដរាបទៅ”(១ថែស្សាឡូនិច្ច ៤:១៦-១៧)។ ពាក្យដែលកម្សាន្តចិត្ត អ្នកដែលកំពុងកើតទុក្ខ មានដូចជាពាក្យ…
ចំណោតដ៏រអិលនៃជ័យជម្នះ
ក្នុងចំណោម សំណេរខ្លីៗដើមដំបូងទាំង១៩០០០ ដែលត្រូវបានសរសេរដោយបណ្ឌិតអូ អេ បាទីស្តា(O. A. Battista) ដែលជាគីមីវិទូ និងអ្នកនិពន្ធ មានសំណេរខ្លីមួយ ដែលកើតឡើងពីការសង្កេតមើលដ៏ឆ្លាតវ័យថា “អ្នកបានឈានទៅដល់កម្រឹតកំពូលនៃជោគជ័យ ពេលដែលអ្នកលែងមានចំណាប់អារម្មណ៍ ចំពោះលុយ ឬការសរសើរ ឬក៏មុខមាត់ក្នុងសង្គម”។ តែគួរឲ្យស្តាយណាស់ ជាញឹកញាប់ យើងទទួលលទ្ធផលបញ្រ្ចាស់ ពេលដែលការអ្វីដែលយើងបានធ្វើ ត្រូវបានគេសរសើរ និងឲ្យរង្វាន់។ និយាយរួម ចិត្តដែលមានការបន្ទាបខ្លួន អាចក្លាយជាក្បាលដែលរីកធំភ្លាម។
មុនពេលសូលជិតដល់ពេលទទួលការចាក់ប្រេងតាំងជាស្តេច គាត់បានយល់ថា ខ្លួនគាត់គ្រាន់តែជាសមាជិកនៃគ្រួសារដ៏តូចមួយ នៅក្នុងពូជអំបូដ៏តូចបំផុតនៃសាសន៍អ៊ី-ស្រាអែល(១សាំយ៉ូអែល ៩:២១)។ ទោះជាយ៉ាងណាក៏ដោយ ពីរបីឆ្នាំក្រោយមក ស្តេចអង្គនេះបានឲ្យគេសង់វិមានមួយ ដើម្បីលើកតម្កើងព្រះនាមខ្លួនឯង ហើយក៏បានកាន់អំណាច ដោយលែងស្តាប់អ្នកដទៃ(១៥:១១-១២)។ ហោរ៉ាសាំយ៉ូអែលក៏ប្រឈមមុខដាក់ស្តេចសូល ដោយសារការមិនស្តាប់បង្គាប់របស់ទ្រង់ ដោយក្រឿនរំឭកទ្រង់ថា “ក្នុងកាលដែលទ្រង់នៅថោកទាបដល់ព្រះនេត្រនៃអង្គទ្រង់ នោះតើព្រះមិនបានតាំងទ្រង់ឡើង ឲ្យធ្វើជាមេលើពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មានទេឬអី”(ខ.១៧)។
ការលើកតម្កើងខ្លួនឯង គឺជាការបោះជំហានទីមួយ ចុះតាមចំណោទដ៏រអិល នៃការអ្វីដែលយើងបាន យល់ថា ជាជោគជ័យ។ ការនេះចាប់ផ្តើម ពេលដែលយើងសរសើរខ្លួនឯង ចំពោះជ័យជម្នះដែលព្រះប្រទាន ហើយបន្ថែមបន្ថយព្រះរាជបញ្ជារបស់ទ្រង់ ដើម្បីបំពេញចិត្តខ្លួនឯង។ ជ័យជម្នះដ៏ពិត គឺជាការដើរតាមផ្លូវរបស់ព្រះ ដោយមិនងាករេ ដោយអនុវត្តតាមព្រះបន្ទូលទ្រង់ និងថ្វាយការសរសើរដល់ទ្រង់ ជាជាងចង់បានការសរសើរសម្រាប់ខ្លួនឯង។-David McCasland
ពាក្យសម្រាប់មនុស្សនឿយព្រួយ
សាសន៍អ៊ីស្រាអែលកំពុងរងទុក្ខលំបាក ពេលចក្រភពអាសស៊ើរបានចាប់ពួកគេជាឈ្លើយ ហើយបង្ខំពួកគេឲ្យទៅរស់នៅក្នុងប្រទេសមួយ ដែលនៅឆ្ងាយពីទឹកដីរបស់ខ្លួន។ តើហោរាអេសាយអាចផ្តល់ឲ្យអ្វីខ្លះ ដល់ បណ្តាជនទាំងអស់នេះ ដើម្បីជួយពួកគេក្នុងពេលដ៏លំបាកដូចនេះ? គឺគាត់បានផ្តល់ឲ្យពួកគេនូវបទទំនាយនៃសេចក្តីសង្ឃឹម ដែលជាព្រះរាជសាររបស់ព្រះ ដែលជាប់ទាក់ទងនឹងព្រះមែស៊ី ដែលនឹងយាងមកតាមព្រះបន្ទូលសន្យា។ ក្នុងបទគម្ពីរអេសាយ ៥០:៤ ព្រះអង្គសង្គ្រោះបានបកស្រាយ អំពីសេចក្តីសុខសាន្ត និងការកម្សាន្តចិត្ត ដែលទ្រង់នឹងប្រទាន នៅថ្ងៃណាមួយ : “ព្រះអម្ចាស់យេហូវ៉ាទ្រង់បានប្រទានឲ្យខ្ញុំមានវោហារ ដូចជាអ្នកដែលបានរៀនសូត្រហើយ ដើម្បីឲ្យខ្ញុំបានចេះប្រើពាក្យសំដី និងជ្រោងមនុស្សគ្រាកចិត្តឡើង”។
ព្រះបន្ទូលខាងលើនេះ ផ្តល់ឲ្យនូវការកម្សាន្តចិត្តទ្វេដង គឺសម្រាប់ប្រជាជនដែលស្ថិតក្នុងការនិរទេស និងសម្រាប់មនុស្សជំនាន់ក្រោយ ដែលព្រះយេស៊ូវនឹងបានប៉ះពាល់ជីវិតរបស់ពួកគេ ដោយសេចក្តីអាណិតអាសូររបស់ទ្រង់។ ព្រះយេស៊ូវបានប្រកាសដល់ហ្វូងមនុស្សដែលដើរតាមទ្រង់ថា “អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក”(ម៉ាថាយ ១១:២៨)។ ព្រះបន្ទូលត្រង់ចំណុចនេះ គឺពិតជាព្រះបន្ទូលនៃការអាណិតអាសូរមែន!
ព្រះយេស៊ូវបានបន្សល់ទុកនូវគំរូនៃការបម្រើអ្នកដែលកំពុងនឿយព្រួយ។ តើអ្នកដឹងថា មាននរណាម្នាក់ដែលត្រូវការពាក្យលើកទឹកចិត្តដែលចំពេល ឬតើអ្នកមានត្រចៀកដែលត្រៀមស្តាប់មិត្តភ័ក្រ ដែលមានក្តីបារម្ភឬទេ? ពាក្យកម្សាន្តចិត្ត សម្រាប់មនុស្សដែលនឿយព្រួយ អាចជាពាក្យដែលនិយាយចំពេល។-Dennis Fisher
ឱមនុស្សល្ងីល្ងើអើយ!
ខ្ញុំយល់ថា ព្រះបន្ទូលនៃព្រះយេស៊ូវ ហាក់ដូចជាផ្ទុយនឹងបុគ្គលិកលក្ខណៈរបស់ទ្រង់ ព្រោះទ្រង់មានចិត្តសុភាពណាស់(ម៉ាថាយ ១៩:១៣-១៥) តែទ្រង់បានហៅអ្នកខ្លះថា មនុស្សល្ងីល្ងើ។ ប៉ុន្តែ ដោយសារពាក្យនេះត្រូវបានប្រើជាច្រើនដង នៅក្នុងកណ្ឌដំណឹងល្អ នោះព្រះអម្ចាស់បានប្រើពាក្យធ្ងន់ៗដូចនេះ ដើម្បីបកស្រាយអំពីមនុស្សដែលទ្រង់កំពុងមានបន្ទូល ជាពិសេស គឺពួកផារិស៊ីតែម្តង(មើលម៉ាថាយ ២៣:១៧-១៩ លូកា ១១:៣៩-៤០)។
ព្រះយេស៊ូវក៏បានប្រើពាក្យ មនុស្សល្ងីល្ងើ នៅក្នុងរឿងប្រៀបប្រដូច បន្ទាប់ពីទ្រង់បានមានបន្ទូលព្រមានបុរសម្នាក់ អំពីការស្រែកឃ្លានចង់បានទ្រព្យសម្បត្តិ(លូកា ១២:១៣-២១)។ គាត់ជាមនុស្សល្ងីល្ងើ មិនមែនដោយសារគាត់បានពង្រីកជង្រុកឲ្យកាន់តែធំ ដើម្បីដាក់ផលដំណាំដ៏បរិបូររបស់ខ្លួននោះឡើយ(ខ.១៦-១៨)។ តែបើគាត់ទុកផលដំណាំទាំងនោះ នៅកណ្តាលវាល ឲ្យមានការខូចខាត ដោយសារអាកាសធាតុ នោះគាត់គឺជាមនុស្សល្ងីល្ងើហើយ។ ហើយគាត់ក៏មិនល្ងង់ដែរ នៅពេលដែលគាត់យល់ថា ផលដំណាំដ៏ច្រើននោះ ល្មមទុកសម្រាប់ឲ្យគាត់ប្រើប្រាស់ជាយូរឆ្នាំទៅមុខទៀតនោះ(ខ.១៩)។ និយាយរួម យើងបានទទួលការជំរុញ ឲ្យយកតម្រាប់តាម សត្វស្រម៉ោច នៅក្នុងការ “រក្សាទុក” ស្បៀងអាហារ(សុភាសិត ៦:៦-៨)។
តើមនុស្សមានភាពល្ងីល្ងើ ដោយសារកត្តាអ្វីខ្លះ? គឺដោយសារពួកគេមិនសម្លឹងទៅរកព្រះ។ ពួកគេត្រូវបានហៅថា មនុស្សល្ងីល្ងើ គឺដោយសារពួកគេមិនបានដឹងទេថា ជីវិតរបស់ខ្លួនកំពុងស្ថិតក្នុងព្រះហស្ថព្រះ។ ពេលដែលគាត់កំពុងរវល់រៀបគម្រោងយ៉ាងប្រុងប្រយ័ត្ន ដើម្បីឲ្យជីវិតមានភាពស្រណុកស្រួល នៅលើផែនដីនេះ គាត់មិនបានរៀបផែនការណ៍ សម្រាប់ជីវិតអស់កល្បជានិច្ចទេ ហើយក៏មិនបានបង្គរទ្រព្យទុកនៅក្នុងនគរស្ថានសួគ៌ដែរ(ម៉ាថាយ ៦:២០)។
តើអ្នកបានអនុញ្ញាតឲ្យព្រះគង់នៅក្នុងផែនការណ៍ ដែលអ្នករៀបចំសម្រាប់ពេលអនាគតឬទេ? នៅគ្រាចុងក្រោយ…
បទគម្ពីរទាំង១០ដែលគេស្វែងរកជាងគេ
បាយប៊លហ្គេតវេយ(BibleGateway) គឺជាប្រភពនៃអត្ថបទព្រះគម្ពីរ នៅលើប្រព័ន្ធអ៊ីនធ័រណិត ដែលមានអ្នកចូលទស្សនាជាទម្លាប់ក្នុងមួយខែ ៨លាននាក់។ កាលពីបួនប្រាំឆ្នាំមុន គេបានរកឃើញថា បទគម្ពីរ យ៉ូហាន ៣:១៦ គឹជាខគម្ពីរដែលគេបានស្វែងរកខ្លាំងជាងគេ នៅក្នុងគេហទំព័រនោះ។
ខ្ញុំយល់ថា គេមិនគួរមានចិត្តភ្ញាក់ផ្អើល នៅពេលបានដឹងថា ខគម្ពីរនោះស្ថិតក្នុងលំដាប់ថ្នាក់ទី១ ក្នុងបញ្ជីនៃការស្វែងរកឡើយ។ បទគម្ពីរនេះបានចែងឲ្យយើងដឹងថា ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះ បានជាទ្រង់ប្រ ទានព្រះរាជបុត្រាទ្រង់តែមួយ ដើម្បីជួយសង្រ្គោះយើងឲ្យរួចពីបាប ហើយប្រទានជីវិតអស់កល្បជានិច្ចដល់យើង។ គេក៏បានរកឃើញផងដែរថា ខគម្ពីរទី១០ដែលគេស្វែងរកខ្លាំងជាងគេ គឺម៉ាថាយ ២៨:១៩ ដែលនិយាយអំពីមហាបេសកកម្ម ដែលព្រះយេស៊ូវបង្គាប់អ្នកដើរតាមទ្រង់ ឲ្យផ្សាយដំណឹងល្អ គឺដូចដែលចែងថា “ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍”(ម៉ាថាយ ២៨:១៩)។
ក្នុងចំណោមខគម្ពីរទាំង១០ ដែលគេបានស្វែងរកខ្លាំងជាងគេ ក៏មានបទគម្ពីរ យេរេមា ២៩:១១ និង រ៉ូម ៨:២៨ ដែលចែងអំពីផែនការណ៍ និងបំណងព្រះទ័យដ៏ល្អ ដែលព្រះទ្រង់មានចំពោះរាស្រ្តទ្រង់។ បទគម្ពីរមានផ្ទុកទៅដោយសេចក្តីពិត សម្រាប់ឲ្យយើងស្វែងរក និងចែកចាយ។ នៅក្នុងទំនុកតម្កើង ១១៩ ដែលជាជំពូកវែងជាងគេ ក្នុងព្រះគម្ពីរ អ្នកនិពន្ធព្រះគម្ពីរទំនុកតម្កើងបានចែកចាយ អំពីគំនិតរបស់ខ្លួនអំពីព្រះបន្ទូល និងសេចក្តីប្រាថ្នារបស់ខ្លួន នៅក្នុងការស្វែងរកព្រះបន្ទូល និងទទួលការបង្រៀនពីព្រះ។ គាត់បានមានប្រសាសន៍ថា “ឱទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ទ្រង់ណាស់ហ្ន៎”(ខ.៩៧)។ ពេលយើងអានព្រះគម្ពីរ…
អ្នកចាំចាប់
ជីវិតមនុស្សប្រៀបបាននឹងសហគ្រាសដ៏ប្រថុយប្រថានមួយ។ ជួនកាល យើងហោះហើរយ៉ាងខ្ពស់ត្រដែត ដោយការអរសប្បាយនឹងជោគជ័យរបស់យើង។ តែក្រោយមក យើងក៏ធ្លាក់ចុះវិញភ្លាម ចូលទៅក្នុងការខកចិត្តដ៏ធ្ងន់ធ្ងរ និងចូលទៅក្នុងបរាជ័យដ៏គួរឲ្យភ័យខ្លាច បណ្តាលឲ្យចិត្តយើងមានការងឿងឆ្ងល់ថា តើនៅមានអ្វីគួរឲ្យយើងសង្ឃឹមទៀតទេ។
នៅក្នុងកម្មវិធីបុណ្យសព កាលពីពេលថ្មីៗនេះ លោកគ្រូគង្វាលបានចែកចាយ អំពីរឿងរបស់អ្នកលេងសៀកយោលទោងម្នាក់។ អ្នកសម្តែងរូបនេះ បានទទួលស្គាល់ថា ទោះបីជាគេបានយល់ថា គាត់គឺជាតារាដែលរះនៅក្នុងកម្មវិធីសម្តែងក៏ដោយ ក៏មិត្តរួមក្រុមរបស់គាត់ ទើបជាតារាដ៏ពិត ព្រោះអ្នកនោះបានយោលទោងមួយទៀត សំដៅទៅចាប់ គាត់យ៉ាងជាប់ ពេលគាត់ហក់ចេញពីទោងរបស់ខ្លួន ដើម្បីផ្តល់ការធានាថា គាត់នឹងចុះទៅដីវិញយ៉ាងមានសុវត្ថិភាព។ គាត់បានពន្យល់ថា ការជឿជាក់ គឺជាគន្លឹះនៃការលេងសៀកនោះ។ អ្នកលោតចេញពីទោងត្រូវជឿជាក់ថា អ្នកចាំចាប់បានត្រៀមខ្លួនជាស្រេច ហើយអាចចាប់គាត់ ដោយដៃទាំងទ្វេរ។ ការស្លាប់គឺប្រៀបបានទៅនឹងការជឿជាក់ថា ព្រះទ្រង់គឺជាអ្នកចាំចាប់យើងមិនឲ្យធ្លាក់។ បន្ទាប់ពីយើងបានហោះហើរឡើងក្នុងជីវិត យើងអាចសំឡឹងឆ្ពោះទៅរកព្រះ ដែលកំពុងលាព្រះហស្ថ ចាំចាប់អ្នកដើរតាមទ្រង់ឲ្យជាប់ ហើយទាញយើងចេញដោយសុវត្ថិភាព មករកព្រះអង្គទ្រង់ជារៀងរហូត។ ខ្ញុំចូលចិត្តការប្រៀបធៀបដូចនេះ។ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំព្រះបន្ទូលកម្សាន្តចិត្តនៃព្រះយេស៊ូវ ចំពោះពួកសិស្សទ្រង់ថា “កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ … ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា … ខ្ញុំនឹងត្រឡប់មកវិញ នឹងទទួលអ្នករាល់គ្នាទៅឯខ្ញុំ ប្រយោជន៍ឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ”(យ៉ូហាន ១៤:១-៣)។
ជីវិតមនុស្សគឺពិតជាប្រៀបបាននឹងការធ្វើជំនួញដ៏ប្រថុយប្រថាន តែសូមទទួលការលើកទឹកចិត្តថា បើអ្នកមានជំនឿលើព្រះយេស៊ូវគ្រីស្ទហើយ នោះទ្រង់ជាអ្នកចាំចាប់ ដែលកំពុងរង់ចាំទទួលអ្នក នៅចុងបំផុត ដើម្បីនាំអ្នកទៅផ្ទះដោយសុវត្ថិភាព។-Joe Stowell
ការអបអរចំពោះផលផ្លែ
យើងងាយនឹងមានវិញ្ញាណរិះគន់ ចំពោះអ្នកដទៃ ដែលមិនមានការលូតលាស់ខាងវិញ្ញាណ តាមការរំពឹងទុករបស់យើង។ យើងងាយនឹងរកមើលឃើញចំណុចសំខាន់ៗដែលមានបញ្ហា ដែលត្រូវការការកែតម្រូវ តែយើងក៏ចាំបាច់ត្រូវធ្វើការកត់សំគាល់ ចំពោះការអ្វីដែលត្រឹមត្រូវផងដែរ។
នៅក្នុងសំបុត្ររបស់សាវ័កប៉ុល ជាញឹកញាប់ គាត់ចាំបាច់ត្រូវកែតម្រង់ពួកជំនុំ តែគាត់ក៏អបអរចំពោះការអ្វីដែលមានភាពល្អប្រសើរផងដែរ។ ឧទាហរណ៍ នៅក្នុងសំបុត្រដែលសាវ័កប៉ុលបានផ្ញើរទៅកាន់ពួកជំនុំ នៅក្រុងកូល៉ុស គាត់បានបញ្ជាក់ថា ដំណឹងល្អបានចាក់ឫសចូលក្នុងជីវិតរបស់អ្នកជឿព្រះ នៅក្រុងនោះ ហើយកំពុងបង្កើតផលផ្លែ(១:៦)។ គាត់បានអបអរពួកគេ ដោយថ្វាយការអរព្រះគុណដល់ព្រះ ចំពោះការរីកលូតលាស់ខាងវិញ្ញាណរបស់ពួកគេ។ ពួកគេបានស្គាល់ព្រះយេស៊ូវ ហើយពេលនោះ កំពុងតយុទ្ធប្រឆាំងនឹងពួកគ្រូក្លែងក្លាយ(២:៦-៨)។ គាត់បានអរព្រះគុណព្រះអម្ចាស់ ដោយសារពួកគេមានសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ និងជាប់លាប់ ចំពោះពួកបរិសុទ្ធ ហើយបានធ្វើការផ្គត់ផ្គង់ ដោយការលះបង់ចំពោះពួកគេ(១:៤)។ សាវ័កប៉ុលក៏បានអរព្រះគុណព្រះ ចំពោះសេចក្តីជំនឿ និងសេចក្តីស្រឡាញ់របស់ពួកជំនុំ នៅក្រុងកូល៉ុស ដែលបានកើតចេញពីសេចក្តីសង្ឃឹម ដោយដឹងការពិត និងទទួលការធានាថា ជីវិតមិនមែនមានតែក្នុងលោកិយនេះទេ(១:៥)។
សូមឲ្យថ្ងៃនេះ យើងមានឱកាសសង្កេតមើលបងប្អូនរួមជំនឿរបស់យើង។ យើងអាចមានការរិះគន់ស្ថាបនាពួកគេ ឬអបអរចំពោះការរីកលូតលាស់ខាងវិញ្ញាណរបស់ពួកគេ។ សូមយើងចំណាយពេលអរព្រះគុណព្រះអម្ចាស់ ចំពោះការដែលដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ បានចាក់ឫសចូលក្នុងជីវិតពួកគេ ហើយកំពុងបង្កើតផលផ្លៃ។-Marvin Williams